មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

កើតស្វាយពេលពពោះ ទារកក្នុងផ្ទៃប្រឈមបញ្ហាធំៗយ៉ាងតិច ៤

ជំងឺ​ស្វាយ ងាយ​ឆ្លង​បំផុត​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​តាម​រយៈ​ការ​រួម​ភេទ ហើយ​​ជំងឺ​នេះ​​បង្ក​ឡើង​ដោយ​មេរោគ​ឈ្មោះ Treponema pallidum។ ក្នុង​ករណី​ស្ត្រី​កើត​ស្វាយ​ពេល​ពពោះ មេរោគ​អាច​ឆ្លង​​ទៅ​កូន​ក្នុង​ផ្ទៃ​បាន បណ្ដាល​ឲ្យ​អា​អូន​ប្រឈម​នឹង​បញ្ហា​ធំៗ​មិន​តិច​ទេ។ គណនាថ្ងៃសម្រាលកូននៅទីនេះ កើត​ស្វាយ​ពេល​ពពោះ​អាច​ឆ្លង​មេរោគ​ទៅ​គភ៌​បាន​តាម​រយៈ​សុក ហើយ​ការ​ចម្លង​នេះ​អាច​ប៉ះពាល់​ដល់​គភ៌​គ្រប់​ដំណាក់កាល​ទាំង​អស់​អំឡុង​ពេល​កំពុង​ពពោះ។ បញ្ហា​ធំៗ ដែល​ទារក​ប្រឈម​បើ​ម្ដាយ​កើត​ស្វាយ​ពេល​ពពោះ​មាន​ដូច​ជា៖ -កើតមិន​គ្រប់​គីឡូ -ស្លាប់​ក្នុង​ពោះ -រលូត​ដោយ​ឯក​ឯង (ក្នុង​ករណី គភ៌​មាន​អាយុ​តិច) -ស្លាប់​នៅ​ពេល​កើត ទាក់​ទង​នឹង​បញ្ហា​កើត​ស្វាយ​ពេល​ពពោះ​នេះ មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​សហរដ្ឋអាមេរិក CDC បាន​ឲ្យ​ដឹង​ថា ទារក​ដែល​កើត​មក​មាន​រោគ​ស្វាយ​ពី​កំណើត​អាច​មាន​ការ​ខូចខាត​ឆ្អឹង មាន​ភាព​ស្លេក​ស្លាំង​ធ្ងន់ធ្ងរ បញ្ហាថ្លើម និង​អណ្ដើក​រីក​ធំ កើត​ខាន់​លឿង រលាក​ស្រោម​ខួរ ឬ​មាន​បញ្ហា​សរសៃ​ប្រសាទ​ដែល​បណ្ដាល​ឲ្យ​ងងឹត​ភ្នែក។ និយាយ​រួម កើត​ស្វាយ​ពេល​ពពោះ​អាច​បង្ក​ជា​ផល​ពិបាក​ខ្ពស់​ដល់​កូន​​ទាំង​ពេល​ក្នុង​ផ្ទៃ និង​ពេល​សម្រាល ហេតុ​នេះ​ហើយ​ពេល​ពិនិត្យ​ផ្ទៃ​ពោះ ម៉ាក់​ៗ​គ្រប់​រូប​គួរ​តែ​ធ្វើ​តេស្ដ​រក​មេរោគ​ស្វាយ​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ទាន់​ពេល​វេលា ក្នុង​ករណី​តេស្ដ​ឃើញ​វិជ្ជមាន ចៀសវាង​មេរោគ​ឆ្លង​ទៅ​ប៉ះពាល់​ដល់​កូន​បាន។​


បញ្ហាផ្ទៃពោះ

ទឹក​នោម​ប្ដូរ​ពណ៌​ពេល​ពពោះ​​មក​ពី​អ្វី​? ពេល​ណា​គួរ​បារម្ភ​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ពណ៌​ទឹក​នោម​​មាន​ភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ហើយ​ជា​ធម្មតា​ វា​មាន​ពណ៌​លឿង​ស្រាល​ ទៅ​លឿង​ចាស់​។ កង្វះ​ជាតិ​ទឹក​ អាហារ ថ្នាំ​ និង​សារធាតុ​Hemoglobin​ អាច​ជះ​ឥទ្ធិពល​ដល់​ពណ៌​ទឹក​នោម​។ ចំពោះ​​ទឹក​នោម​ដែល​មាន​ពណ៌​មិន​ប្រក្រតី​អាច​​មាន​​ពណ៌​ល្អក់​ ក្រមៅ​ ឬ​ពណ៌​ក្រហម​។ ​ពណ៌​ទឹក​នោម​របស់​ស្ត្រី​ពពោះ​ប្រែប្រួល​ដោយ​សារ​អ្វី​? ​មាន​មូលហេតុ​ជា​ច្រើន​ដែល​បណ្ដាល​ឲ្យ​​ពណ៌​ទឹក​នោម​របស់​ស្ត្រី​ពពោះ​មាន​ការ​ប្រែប្រួល​។ មូលហេតុ​ទាំង​នេះ​ រួម​មាន​៖ ១. កង្វះ​ជាតិ​ទឹក​ អំឡុង​ត្រី​មាស​ទី​១​ ស្ត្រី​ពពោះ​ច្រើន​តែ​ប្រឈម​នឹង​អាការៈ​ក្អួត​ចង្អោរ​ ដែល​​បណ្ដាល​ឲ្យ​ខ្វះ​ជាតិ​ទឹក​ និង​នាំ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ក្រមៅ និង​បរិមាណ​ទឹក​នោម​​តិច​។ ២. វីតាមីន និង​អាហារ​បំប៉ន​អំឡុង​ពេល​មាន​គភ៌​ វីតាមីន​ និង​អាហារ​បំប៉ន​ផ្សេង​ៗ ដែល​ម៉ាក់​ៗ​ញ៉ាំ​អំឡុង​ពេល​មាន​គភ៌ អាច​ជា​មូលហេតុ​ផ្សេង​ទៀត​​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ក្រមៅ។ ប្រសិនបើ​យើង​ញ៉ាំ​វីតាមីន​ ឬ​អាហារ​បំប៉ន​លើស​កម្រិត អាច​នឹង​មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​។ ៣. របប​អាហារ​ ជាក់​ស្ដែង នៅ​អំឡុង​ពេល​ពពោះ​ ម៉ាក់​ៗ​តែងតែ​គិតគូរ​​អំពី​ការ​ផ្លាស់ប្ដូរ​របប​អាហារ​មុន​គេ។​ បន្លែ និង​ផ្លែឈើ​មួយ​ចំនួន​ ដូចជា​ទំពាំង​បារាំង ​និង​ឆៃថាវ​ក្រហម​ ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​ទឹក​នោម​ប្ដូរ​ពណ៌​បាន​។ ​៤. ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​ ភាគច្រើន​ ស្ត្រី​ពពោះ​ងាយ​នឹង​​ឆ្លង​មេរោគ​លើ​ផ្លូវ​ទឹក​នោម​ ដែល​​រួម​មាន​ការ​ឆ្លង​មេរោគ​តម្រង​នោម​ បង្ហួរ​នោម​  ប្លោក​នោម​ និង​បំពង់ទឹកនោម រោគសញ្ញា​នៃ​ការ​បង្ក​រោគ​លើ​ផ្លូវ​ទឹក​នោម​មាន​ដូចជា​នោម​ញឹក ក្រហាយ​នៅ​ផ្នែក​ខាង​ក្រោម​ពោះ ព្រម​ទាំង​ហូរ​ឈាម និង​ទឹក​រម្អិល​​នៅ​ក្នុង​ទឹក​នោម ដែល​ធ្វើ​ឲ្យ​ទឹក​នោម​មាន​ពណ៌​ភ្លឺ។ ៥. ជំងឺ​​តម្រង​នោម​ ជាមួយ​គ្នា​នេះ​ដែរ តម្រង​នោម​ច្រោះ និង​បញ្ចេញ​កាកសំណល់​​ចេញ​ពី​រាងកាយ​។ រាល់​ការ​បង្ក​រោគ ឬ​បញ្ហា​ណា​មួយ​ដែល​កើត​​​​នៅ​ក្នុង​តម្រង​នោម​ អាច​បណ្ដាល​ឲ្យ​ទឹក​នោម​មាន​ពណ៌​ក្រមៅ​។ ៦. ក្រួស​តម្រង​នោម​ ទោះ​បី​វា​ជា​ករណី​កម្រ ក្រួស​តម្រង​នោម​អាច​ប៉ះពាល់​ដល់​មុខងារ​ទូទៅ​នៃ​តម្រង​នោម និង​អាច​បង្ក​ជា​ការ​ឈឺ​​ពោះ […]


បញ្ហាផ្ទៃពោះ

គួរដឹង! កើតដុំសាច់ស្បូនពេលពពោះ ម៉ាក់ៗអាច​ប្រឈមគ្រោះថ្នាក់ច្រើន​យ៉ាង

ដុំ​សាច់​ស្បូន​ពេល​ពពោះ ជា​បញ្ហា​មួយ​យើង​មិន​សូវ​ឮ មិន​សូវ​ឃើញ​កើត​ឡើង​ទេ ប៉ុន្តែ​ស្ត្រី​ក៏​ប្រឈម​នឹង​បញ្ហា​នេះ​អំឡុង​ពេល​មាន​គភ៌​ដែរ។ ធម្មតា ដុំ​សាច់​ស្បូន ជា​ដុំ​​សាច់​ស្លូត ហើយ​មិន​សូវ​ចេញ​ជា​សញ្ញា​អ្វី​ទេ តែ​បើ​កើត​អំឡុង​ពេល​ពពោះ ដុំ​សាច់​ស្បូន​អាច​ផ្ដល់​ផល​ពិបាក​គ្រោះ​ថ្នាក់​ច្រើន​យ៉ាង​ដល់​ម្ដាយ និង​កូន។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ផល​ពិបាក​នៃ​បញ្ហា​ដុំ​សាច់​ស្បូន​ពេល​ពពោះ ច្រើន​កើត​ឡើង​អាស្រ័យ​ទៅ​តាម​ទី​តាំង និង​ទំហំ​របស់​ដុំ​សាច់​នោះ។ ក្នុង​ករណី​កើត​ដុំ​សាច់​ស្បូន​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ ឬ​ក្នុង​ពេល​ម៉ាក់ៗ​សម្រាល។ ស្ត្រី​ដែល​មាន​ដុំ​សាច់​ស្បូន​ពេល​ពពោះ​អាច​ជួប​ប្រទះ​ការ​ឈឺ​ចាប់​ក្នុង​ពោះ និង​អាច​មាន​ហានិភ័យ​ប្រឈម​នឹង​បញ្ហា​សម្រាល​កូន​មិន​គ្រប់​ខែ​ថែម​ទៀត។ ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ដុំ​សាច់​មាន​ទំហំ​ធំ (បិទ​ទ្វារមាស) គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​ការ​វះកាត់​តាម​ការ​ជាក់​ស្ដែង។ ក្នុង​ករណី​កម្រ​ខ្លះ ដុំ​សាច់​ស្បូន​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធំ​នោះ​គឺ រលូត​កូន (ការ​បាត់បង់​គភ៌​ក្នុង​អំឡុង ២៣ សប្ដាហ៍​នៃ​ការ​ពពោះ)។ ទោះ​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​ដុំ​ស្បូន​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូច​ជា​កត្តា​អ័រម៉ូន តំណពូជ និង​កត្តា​ជាតិសាសន៍ ដែល​នាំឲ្យ​មាន​បញ្ហា​នេះ​។ ដូចនេះ ស្ត្រី​ពពោះ​ត្រូវ​​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ពិសេស​នោះ​គឺ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់។​​


បញ្ហាផ្ទៃពោះ

ការពិនិត្យទឹកនោមពេល​ពពោះ ជួយម៉ាក់ៗដឹងពីបញ្ហាសុខភាព

ការពិនិត្យទឹកនោមពេលតាមដានសុខភាពគភ៌ជារៀងរាល់ខែអាចឱ្យគ្រូពេទ្យដឹងពីជំងឺ ឬលក្ខខណ្ឌដែលអាចប៉ះពាល់ដល់ម៉ាក់ៗ ឬទារកក្នុងផ្ទៃ។ តើការពិនិត្យទឹកនោមអំឡុងពេលតាមដានសុខភាពគភ៌អាច​​ឱ្យគ្រូពេទ្យ និងម៉ាក់ៗដឹងពីជំងឺអ្វីខ្លះ? ១. ជំងឺទឹកនោមផ្អែម ការមានជាតិគ្លុយកូស (ឬជាតិស្ករ) ខ្ពស់នៅក្នុងទឹកនោមអាចបញ្ជាក់ថាម៉ាក់ៗ​​មានជំងឺ​ទឹកនោមផ្អែម​ប្រភេទទី ១ ប្រភេទទី ២  ឬមានជំងឺទឹកនោម​​ផ្អែម​នៅពេលមានផ្ទៃពោះ។ ២. ជំងឺបម្រុងក្រឡាភ្លើង ប្រសិនបើក្នុងទឹកនោមម៉ាក់ៗមានកម្រិតប្រូតេអ៊ីនខ្ពស់ វាអាចជាសញ្ញានៃការមាន​ជំងឺបម្រុង​ក្រឡា​ភ្លើង ឬជំងឺលើសសម្ពាធឈាមដែលបណ្ដាលមកពីការមានផ្ទៃពោះ។ ៤. ការឆ្លងមេរោគផ្លូវទឹកនោម ការមានមេរោគ ឬកោសិកាឈាមសនៅក្នុងទឹកនោមអាចជាសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោម។ ចង់គណនាថ្ងៃសម្រាលកូន​ ចុចទីនេះ! ៥. បញ្ហាតម្រងនោម ការមានប្រូតេអ៊ីនខ្ពស់ ឬឈាមនៅក្នុងទឹកនោមអាចជាសញ្ញានៃការមានបញ្ហាតម្រងនោម។ ៤. ការខ្វះជាតិទឹក ជា​ធម្មតាទឹកនោម​ពណ៌​ក្រមៅអាច​ជា​សញ្ញានៃការខ្វះជាតិទឹក ដូច្នេះម៉ាក់ៗត្រូវញុំាទឹក​​បន្ថែម​។ ការពិនិត្យទឹកនោមអំឡុង​ពេលតាមដានសុខភាពគភ៌ជារៀងរាល់ខែអាចឱ្យ​គ្រូពេទ្យ​ធ្វើការព្យាបាល​ម៉ាក់ៗ​ទាន់ពេលវេលា និងបង្ការផលវិបាកនៃជំងឺមួយចំនួន ប្រសិនបើទឹកនោមម៉ាក់ៗមានបញ្ហា។


បញ្ហាផ្ទៃពោះ

ពិនិត្យទឹកនោមពេលពពោះឃើញមានមេរោគ គួរបារម្ភអត់?

ពិនិត្យឃើញមានមេរោគក្នុងទឹកនោមអំឡុងពេលពពោះអាចកើតឡើងលើស្ត្រីប្រហែលពី ២ ទៅ ១៥ នាក់ក្នុងចំណោមស្រ្តី ១០០ នាក់ ដែលមានមេរោគក្នុងទឹកនោមលើសពី ១០០ ០០០​ ក្នុងមួយ​មិល្លីលីត្រ។ តើការមានមេរោគក្នុងទឹកនោមពេលពពោះ ម៉ាក់ៗគួរបារម្ភអត់? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៅមន្ទីរពេទ្យបង្អែក​មិត្តភាពកម្ពុជា-ចិន សែន​សុខ បានលើកឡើង​ថា បញ្ហា​នេះ​អាស្រ័យទៅលើសុខ​ភាពរបស់ម៉ាក់ៗ ប្រសិនបើ​ម៉ាក់ៗមានមេរោគ​ក្នុងទឹកនោម ប៉ុន្តែមិនមានរោគសញ្ញាអ្វីទេ វាមិនមែនជាការឆ្លងមេរោគផ្លូវទឹកនោមទេ។ ក្នុង​ករណីម៉ាក់ៗមានមេរោគក្នុងទឹកនោម តែម៉ាក់ៗមានរោគសញ្ញាដូចខាងក្រោម មានន័យ​ថាម៉ាក់ៗ​ឆ្លងមេរោគផ្លូវទឹកនោម (UTI) ហើយ។ ចង់គណនាទម្ងន់ស្រ្តីមានផ្ទៃពោះ ចុចទីនេះ! រោគសញ្ញានៃការឆ្លងមេរោគផ្លូវទឹកនោមមាន៖ នោមញឹក ឈឺចាប់ពេលនោម គ្រុន ចុកពោះ លេចនោម ទឹកនោមមានក្លិន ឈឺតម្រងនោម ចង្អោរ និងក្អួត វេជ្ជបណ្ឌិតរូបនេះក៏បានបន្ថែមថា ការពិនិត្យទឹកនោមឃើញមានមេរោគពេលពពោះអាចដោះស្រាយបាន ដោយការញុំាទឹកឱ្យបានច្រើនដើម្បីបញ្ចេញ​​មេរោគពីក្នុងប្លោកនោម ប្រសិនបើម៉ាក់ៗមិនមាន​រោគ​សញ្ញាអ្វីទេ។ ក្នុងករណី​ម៉ាក់ៗ​មានរោគសញ្ញាណាមួយដូចរៀបរាប់ខាងលើ ម៉ាក់ៗត្រូវប្រាប់​គ្រូពេទ្យជាបន្ទាន់។ គ្រូពេទ្យនឹងធ្វើ​ការ​ពិនិត្យបន្ថែម និងអាចធ្វើការព្យាបាលដោយការប្រើថ្នាំផ្សះ ព្រោះការឆ្លងមេរោគ​ផ្លូវទឹកនោម​អាច​បណ្តាល​ឱ្យកូនកើតមិនគ្រប់ខែ ឬមិនគ្រប់គីឡូ។


ត្រីមាសទី ១

ប្រែប្រួលរសជាតិអាហារពេលមានផ្ទៃពោះ ម៉ាក់ៗគួរធ្វើម៉េច?

ការផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះជាផលរំខានមួយទៀតក្រៅពីចង្អោរ មិនឃ្លាន និង​អស់កម្លាំងដែល​ប៉ះពាល់​ស្រ្តីមានផ្ទៃពោះប្រហែល ៩៣ % នៅត្រីមាសទី ១។ ម៉ាក់ៗគួរធ្វើដូចម្តេចដើម្បី​កាត់បន្ថយ​អាការៈ​ផ្លាស់ប្តូររសជាតិអាហារពេល​មានផ្ទៃពោះ? ម៉ាក់ៗអាចជូរ ល្វីង ឬសាបមាត់ដែលធ្វើឱ្យម៉ាក់ៗញុំាមិនដឹងរសជាតិ ឬញុំាមិន​ឆ្ងាញ់។ វាកើតឡើង​ដោយសារការ​ប្រែ​ប្រួលកម្រិត​អ័រម៉ូនអឹស្ត្រូសែនដែលមាន​​នាទីគ្រប់គ្រង និងសម្របសម្រួល​ជីវហាវិញ្ញាណ។ ជីវហាវិញ្ញាណ និងឃានវិញ្ញាណមានទំនាក់ទំនងជិតស្និទ្ធ ដូច្នេះម៉ាក់ៗក៏អាចចាញ់​ក្លិនមួយចំនួនដែរ។ ម៉ាក់ៗអាចសាកល្បងវិធីសាស្រ្តដូចខាងក្រោមដើម្បីកាត់បន្ថយអាការៈប្រែប្រួលរសជាតិ៖ ១. ញុំាផ្លែឈើអម្បូរក្រូច ផ្លែឈើទាំងអស់នេះមិនត្រឹមតែអាចកម្ចាត់រសជាតិជូរ ល្វីង ឬសាបចេញពីមាត់ម៉ាក់ៗទេ ពួកវាថែម​ទាំង​ជួយ​បង្កើនការផលិតទឹកមាត់ដែលជួយបន្សាប​រសជាតិទាំងនេះទៀតផង។  ២. ទំពារជីអង្គាម ការទំពារជីអង្គាមជួយបង្កើនការផលិតទឹកមាត់ដែលជួយបន្សាបរស​ជាតិ​ជូរ ល្វីង ឬសាបចេញ​ពីមាត់​ម៉ាក់ៗបាន។ ៣. ថែរក្សាអនាម័យមាត់ធ្មេញ ការដុសធ្មេញ ទាក់ធ្មេញ និងសម្អាតអណ្តាតញឹកញាប់អាចធ្វើឱ្យមាត់ម៉ាក់ៗស្រស់ស្រាយ និង​ជួយបន្សាប​រសជាតិចម្លែកៗក្នុងមាត់។ ៤. ខ្ពុរមាត់ជាមួយទឹកអំបិល ម៉ាក់ៗអាចខ្ពុរមាត់ជាមួយទឹកអំបិល ២-៣ ដងក្នុង ១ថ្ងៃដើម្បីបន្សាបកម្រិត​ pH នៅក្នុងមាត់។ ម៉ាក់ៗ​អាចលាយអំបិល ១ស្លាបព្រាកាហ្វេជាមួយទឹកក្តៅឧណ្ហៗ ១ពែង។ ៥. ញុំាទឹកឱ្យបានច្រើន ការញុំាទឹកជួយរក្សាមាត់ឱ្យមានសំណើម និងជួយកាត់បន្ថយរសជាតិមិនល្អចេញពីក្នុងមាត់។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៦. ផ្លាស់ប្តូរវីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះ វីតាមីនបំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះមួយចំនួនអាចបណ្តាលឱ្យម៉ាក់ៗប្រែប្រួលរសជាតិអាហារ ឬ​ធ្វើ​ឱ្យអាការៈប្រែប្រួលរសជាតិកាន់តែធ្ងន់ធ្ងរ ម៉ាក់ៗអាចសាកសួរពេទ្យ និងស្នើឱ្យពេទ្យ​ផ្លាស់ប្តូរ​វីតាមីន​បំប៉នសម្រាប់ស្រ្តីមានផ្ទៃពោះ។ ៧. ទំពារស្ករកៅស៊ូរសជាតិជីរអង្កាមគ្មានជាតិស្ករ ការទំពារស្ករកៅស៊ូអាចផ្លាស់ប្តូររសជាតិនៅក្នុងមាត់របស់ម៉ាក់ៗ និងជំរុញការ​ផលិតទឹកមាត់។ ការផ្លាស់ប្តូររសជាតិអាហារពេលមានផ្ទៃពោះអាចធ្វើឱ្យម៉ាក់ៗរើសអាហារ ឬញុំាអាហារបានតិច​ ប៉ុន្តែម៉ាក់ៗត្រូវខំញុំា​ឱ្យបានច្រើនតាមដែលអាចធ្វើទៅបានដើម្បីសុខភាពម្តាយ និងកូនក្នុងផ្ទៃ។ ជាទូទៅបញ្ហា​នេះ​នឹងបាត់​ទៅវិញនៅត្រីមាសទី២ នៅពេលកម្រិតអ័រម៉ូនអឹស្ត្រូសែនមានស្ថិរភាព។


ត្រីមាសទី ១

ហេតុអ្វីគ្រួសារខ្លះមានតែកូនប្រុស ឬកូនស្រី?

ជាទូទៅបុរសជាអ្នកកំណត់ភេទកូន តែគ្រួសារមួយចំនួនមានទាំងកូនប្រុសនិងស្រី ឯគ្រួសារមួយចំនួនទៀតទោះខំតាមយ៉ាងណា​ក៏​មិន​សម​ប្រកបតាមបំណង អាច​មានតែកូនប្រុសទាំងអស់ ឬមានតែ​កូនស្រីទាំងអស់។ តើកត្តាអ្វីខ្លះធ្វើឱ្យគ្រួសារខ្លះមានតែកូនប្រុស ឬកូនស្រីបែបនេះ? ក្នុងចំណោមក្រូម៉ូសូមចំនួន ៤៦ ដែលបង្កើតហ្សែនរបស់ទារក មានតែក្រូម៉ូសូមភេទ​ពីរទេដែល​កំណត់​ភេទរបស់ទារកដែលមួយបានពីមេជីវិតឈ្មោលរបស់ប៉ា និងមួយទៀតបាន​ពីស៊ុតត្រៀមបង្ក​កំណើតរបស់ម៉ាក់ ។ ម៉ាក់មានក្រូម៉ូសូមភេទ X ពីរ (XX) ឯប៉ាវិញមានក្រូម៉ូសូមភេទ X មួយ និង Y មួយ (XY)។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ស៊ុតត្រៀមបង្កកំណើតរបស់ម៉ាក់មានក្រូម៉ូសូមភេទ X មួយ ឯមេជីវិតឈ្មោល​របស់ប៉ា​អាចមាន​ក្រូម៉ូសូមភេទ X មួយ ឬ Y មួយ។ ប្រសិនបើមេជីវិត​ឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ X ជួបជាមួយស៊ុតត្រៀមបង្កកំណើត​​របស់ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XX (ភេទស្រី)។ បើមេជីវិតឈ្មោលរបស់ប៉ាមានក្រូម៉ូសូមភេទ Y ជួបជាមួយ​ស៊ុតត្រៀមបង្កកំណើតរបស់​ម៉ាក់ ទារកមានក្រូម៉ូសូមភេទ XY (ភេទប្រុស)។ សាស្រ្តាចារ្យ Corry Gellatly អ្នកស្រាវជ្រាវវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Newcastle បានលើកឡើងថា បុរសមានហ្សែនដែលចែកចេញជា ២ […]


ត្រីមាសទី ១

ម៉េចបានស្ត្រីពពោះធ្លាក់ឈាមនៅត្រីមាសទី១? គួរ​ឲ្យ​បារម្ភ​កម្រិត​ណា?

បញ្ហា​ធ្លាក់​ឈាម​អំឡុង​ពេល​ពពោះ ជា​ធម្មតា​ច្បាស់​ជា​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ក្តី​បារម្ភ​ពី​សុខភាព ពិសេស​នោះ​គឺ​បារម្ភ​ពី​អា​អូន​ក្នុង​ផ្ទៃ។ មាន​ស្ត្រី​ពពោះ​​មួយ​ចំនួន ជួប​បញ្ហា​ធ្លាក់​ឈាម​​នៅ​ត្រី​មាស​ទី១នេះ ប៉ុន្តែ​មិន​ដឹង​ច្បាស់​ថា​បញ្ហា​​កើត​ឡើង​ដោយសារ​អ្វី ឬ​គួរ​ឲ្យ​បារម្ភ​កម្រិត​ណា​នៅ​ឡើយ។ បើ​តាម​ការ​ផ្សព្វ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ក្នុង​ត្រី​មាស​ដំបូង ២០-៣០%​នៃ​គភ៌​សរុប​អាច​ជួប​ប្រទះ​បញ្ហា​ធ្លាក់​ឈាម ហើយ​វា​អាច​ជា​សញ្ញា​អាសន្ន​ដែល​ស្ត្រី​ចាំ​បាច់​ត្រូវ​ពិនិត្យ និង​តាម​ដាន​ជា​បន្ទាន់។ ផ្ទុយ​ទៅ​វិញ បញ្ហា​ធ្លាក់​ឈាម​​នៅ​ត្រី​មាស​ទី១នេះ​អាច​ជា​ផ្ដល់​ផល​រំខាន​តិច​តួច​ប៉ុណ្ណោះ​ចំពោះ​ម៉ាក់ៗពពោះ និង​គភ៌​ក្នុង​ផ្ទៃ វា​អាស្រ័យ​លើ​បរិមាណ​នៃ​ការ​ធ្លាក់​ឈាម និង​រោគ​សញ្ញា​គួប​ផ្សំផ្សេងទៀត (៧០% នៃ​ការ​ធ្លាក់​ឈាម​របស់​ម៉ាក់ៗ គភ៌​អាច​វិវត្ត​ធម្មតា)។ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! មូល​ហេតុ​នៃ​បញ្ហា​ធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី១ – ប៉ះ​ទង្គិច ឬ​កកិត​មាត់​ស្បូន (ការ​រួម​ភេទ ឬ​ពិនិត្យ​មាត់​ស្បូន) – បង្ក​កំណើត​គភ៌​ក្នុង​ស្បូន (ការ​កាច់​សំបុក) – គំរាម​រលូត ឬ​រលូត – កូន​ក្រៅ​ស្បូន – កូន​ពង – រលាក​មាត់​ស្បូន រោគ​សញ្ញា​គួប​ផ្សំ​នៃ​បញ្ហា​ធ្លាក់​ឈាម​នៅ​ត្រី​មាស​ទី១ ឈឺ​ពោះ ឬ​ឈើ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​ពោះ កម្រិត​ឈឺ តិច ឬ​ខ្លាំង រួយ​ចង្កេះ អស់​កម្លាំង ល្ហិតល្ហៃ បាត់បង់ស្មារតី មន្ទីរពេទ្យ កាល់​ម៉ែត បន្ត​ថា ប្រភេទ​នៃ​ការ​ធ្លាក់ឈាម​នៅ​ត្រី​មាស​ទី១​មាន ៣ ដូចជា ការ​ធ្លាក់​រម្អិល​​ឈាម​ក្រហម ឬ​ក្រ​ម៉ៅ ការ​ធ្លាក់​ដូច​កណ្ដាល​នៃ​វដ្ដ​រដូវ ពណ៌​ក្រហម ឬ​ក្រ​ម៉ៅ […]


បញ្ហាផ្ទៃពោះ

ធ្លាប់មានកូនក្រៅស្បូន អាចពពោះលើកក្រោយបានអត់?

ស្រ្តីដែលមានកូនក្រៅស្បូនតែងតែបារម្ភថាអាចប៉ះពាល់ដល់ការមានផ្ទៃ​ពោះ​លើកក្រោយ ឬអាចលែង​​មានកូនជារៀងរហូត។ តើស្រ្តីធ្លាប់មានកូនក្រៅស្បូន​អាចមានកូនលើក​ក្រោយ​ទៀតដែរឬទេ? ទាក់ទងនឹង​ចម្ងល់​នេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តី​នៅមន្ទីរពេទ្យ​បង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខបានលើកឡើងថា ស្រ្តីនៅតែអាច​មានផ្ទៃពោះ​ដោយជោគជ័យ​ដរាបណាស្បូនរបានជាសះស្បើយពេញលេញ ឬដរាបណា​ដៃ​ស្បូនរបស់​ស្រ្តី​នៅ​សល់​ម្ខាង។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ ការមានកូនក្រៅស្បូនកើតឡើងនៅពេលស៊ុតបង្កកំណើតកាច់សម្បុកក្រៅស្បូន ហើយវាកើតឡើង ៩០% នៅក្នុងដៃស្បូន។ ប្រសិនបើការមានកូនក្រៅស្បូនត្រូវបានប្រទះឃើញឆាប់ គ្រូពេទ្យ​អាចប្រើ​ថ្នាំ​ចាក់​ដើម្បីបញ្ឈប់ការលូតលាស់របស់គភ៌ បន្ទាប់មកគភ៌នឹងបាត់ដោយឯកឯងបន្តិចម្តងៗ។ ករណីកូនក្រៅស្បូនរីកធំ ធ្វើឱ្យរហែកដៃស្បូន និងបណ្តាលឱ្យធ្លាក់ឈាមច្រើន គ្រូពេទ្យ​ត្រូវ​ធ្វើ​ការ​វះកាត់ដើម្បីយកជាលិកាកូនក្រៅស្បូនចេញ និងព្យាបាលដៃស្បូន។ ប្រសិនបើដៃស្បូនខូចខ្លាំង គ្រូពេទ្យត្រូវកាត់វាចេញ។ យោងតាមស្ថិតិ ស្ត្រី ៦៥% អាចមានផ្ទៃពោះដោយជោគជ័យក្នុងរយៈពេល ១៨ ខែបន្ទាប់​ពីមានកូន​ក្រៅស្បូន។ ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតមានត្រឹមតែ ១ ភាគ ១០ ប៉ុណ្ណោះ។ យ៉ាងណា​មិញ ប្រសិនស្រ្តីមានកូនក្រៅស្បូនលើស​ពីម្តង ឱកាសនៃការមានកូនក្រៅស្បូនម្តងទៀតគឺខ្ពស់។ ការ​សិក្សាជាច្រើនបានបង្ហាញថា ការមានកូនក្រៅស្បូនមិនទាក់ទងនឹងកត្តាហ្សែនទេ ប៉ុន្តែវាអាច​ប៉ះ​ពាល់​ដល់ផ្លូវចិត្តម្តាយ។ ជាធម្មតាក្រោយពេលមានកូនក្រៅស្បូន គ្រូពេទ្យនឹងណែនាំឱ្យស្ត្រីរង់ចាំដល់ក្រោយពេលមករដូវពីរដង មុននឹងព្យាយាម​មាន​ផ្ទៃពោះ​ម្តងទៀតដែលជាធម្មតាត្រូវចំណាយពេលប្រហែល ៣ ខែ។ ក្នុងរយៈពេលនេះ​រាងកាយ​ស្រ្តី​នឹងមានពេលវេលាជាសះស្បើយ មុនពេលបង្កកំណើតម្តងទៀត និងជាពីរបួស​ផ្លូវចិត្តពីការបាត់​បង់​កូនលើកមុន។


ត្រីមាសទី ១

ហែលទឹកពេលពពោះ ម៉ាក់នឹងទទួលប្រយោជន៍ ១០ យ៉ាងនេះ

តាម​ចាស់ៗ​បុរាណ​យើង អំឡុង​ពេល​ពពោះ ម៉ាក់ៗ​មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​ហាត់​ប្រាណ​លើក​ដៃ​លើក​ជើង ច្រងេងច្រងាង​ទេ ព្រោះ​ខ្លាច​ប៉ះ​ពាល់​ដល់​គភ៌។ ប៉ុន្តែ បើ​តាម​គ្រូពេទ្យ ទោះ​ម៉ាក់ៗ​ពពោះ​ក៏​ដោយ ក៏​ត្រូវ​ហាត់​ប្រាណ​ឲ្យ​ទៀង​ទាត់ ដើម្បី​សុខភាព​ខ្លួន និង​កូន​ក្នុង​ផ្ទៃ ហើយ​បើ​ម៉ាក់ៗ​ហែល​ទឹក​ពេល​ពពោះ ច្បាស់​ជា​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន។ ហែល​ទឹក​ពេល​ពពោះ​មាន​សុវត្ថិភាព ឬ​អត់? ម៉ាក់ៗ​ពពោះ​ច្បាស់​ជា​បារម្ភ​ពី​សុវត្ថិភាព​ខ្លួន និង​គភ៌​ហើយ តែ​ការ​ហែល​ទឹក​មិន​បង្ក​ជា​គ្រោះ​ថ្នាក់​ណា​មួយ​គួរ​ឲ្យ​បារម្ភ​នោះទេ ពោល​គឺ​ការ​ហែល​ទឹក​ពេល​ពពោះ​មាន​សុវត្ថិភាព ​ម៉ាក់​ៗ​អាច​ជ្រើស​វា​ជា​ទម្លាប់​ហាត់​ប្រាណ​បាន។ យោង​តាម​វេជ្ជបណ្ឌិត Lucky Sekhon ឯកទេសផ្នែក​សម្ភព រោគ​ស្ត្រី និង​វិបត្តិ​គ្មាន​កូន ពន្យល់​ថា ហែល​ទឹក គឺ​ជា​កីឡា​មួយដែល​មាន​ផល​ប៉ះពាល់​ទាប មិន​បង្ក​ហានិភ័យ​ដូច​ជា​ការ​ដួល ឬ​របួស​ដែល​អាច​គំរាមកំហែង​ដល់​ទាំង​សុខភាព​ម៉ាក់ៗ និង​អា​អូន​ក្នុង​ផ្ទៃ​ឡើយ។ គណនាថ្ងៃសម្រាលកូន អត្ថប្រយោជន៍​នៃ​ការ​ហែល​ទឹក​ពេល​ពពោះ ជួយ​សម្រួល​ដល់​អាការៈ​ចង្អោរ ធ្វើ​ឲ្យ​រាងកាយ​ត្រជាក់ និង​ការពារ​ឡើង​កម្ដៅ កាត់​បន្ថយ​សម្ពាធ​ក្បាល​ពពោះ និង​ចង្កេះ ជួយ​ឲ្យ​ម៉ាក់ៗ​មាន​អារម្មណ៍​ស្រាល​ខ្លួន​ជាង​មុន ធ្វើ​ឲ្យ​ចរន្ត​ឈាម​ប្រសើរ​ឡើង បំបាត់​អាការៈ​ហើមដៃ ហើមជើង និង​មិន​ស្រណុក​ស្រួលលើរាងកាយ ពង្រឹង​សាច់​ដុំ​ពោះ ទប់ស្កាត់កើតជំងឺ ចន្លោះសាច់ដុំពោះចំហ សម្រួល​អាការៈ​ឈឺ​ចុក​ចាប់​ឆ្អឹង​ខ្នង ជួយ​សម្រួល​ដល់​សុខភាព​សរសៃ​ឈាម​បេះដូង ជួយ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​បាន​ស្រួល ការ​ហែល​ទឹក​ពេល​ពពោះ​មិន​បង្ក​គ្រោះ​ថ្នាក់ ថែម​ទាំង​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​ម៉ាក់ៗ​ទៀត។ លើស​ពី​នេះ បើ​ម៉ាក់ៗ​ចូល​ចិត្ត​ហែល​ទឹក ម៉ាក់ៗ​អាច​ហែល​ទឹក​តាំង​ពី​ត្រី​មាស​ទី១ ដល់​ត្រី​មាស​ទី៣ ព្រោះ​វា​មាន​សុវត្ថិភាព ម៉ាក់ៗ​អាច​ហែល​បាន​គ្រប់​ត្រីមាស។ ផ្ទុយ​ទៅ​វិញ វេជ្ជបណ្ឌិត Lucky Sekhon ណែនាំ​ឲ្យ​ម៉ាក់ៗ​ប្រុង​ប្រយ័ត្ន​បន្ថែម​នៅ​ពេល​ដើរ​កន្លែង​សើម ឬ​មាត់​អាង​ហែល​ទឹក ដើម្បី​ចៀសវាង​ការ​រអិល បណ្ដាល​ឲ្យ​ម៉ាក់ៗ​ដួល​អុក​គូទជាដើម។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ