មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

កុំចេះតែញ៉ាំ ការញ៉ាំផ្អែមពេលពពោះ កូនអាចមានបញ្ហាខួរក្បាល

ការ​​ញ៉ាំ​អាហារ​ផ្អែម​​ៗ​ពេក​អំឡុង​ពេល​ពពោះ អាចផ្តល់​គ្រោះថ្នាក់ដល់ទាំងសុខភាពម្តាយ និងកូន ពិសេសប៉ះពាល់ដល់​មុខងារ​ខួរ​ក្បាល​របស់​កូន​។ ពិត​ណាស់​ មាន​ម៉ាក់​ៗ​ជា​ច្រើន​យល់​ច្រឡំ​ថា ការ​ដែល​យើង​ចូលចិត្ត​ញ៉ាំ​របស់​ផ្អែម​អំឡុង​ពេល​ពពោះ គឺ​មក​ពី​កូន​ឱ្យ​ឃ្លាន​ផ្អែម ដែល​តាម​ពិត​ទៅ​គឺ​បណ្តាល​មក​ពី​អ័រម៉ូន​​ទៅ​វិញ​ទេ។ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង ក៏​អាច​ជះ​ឥទ្ធិពល​មិន​ល្អ​ដ៏​ការ​យល់​ដឹង​របស់​ក្មេង​ដូច​គ្នា។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ផ្លែឈើ​ដែល​​មាន​ជាតិ​ស្ករ​ធម្មជាតិ​អំឡុង​ពេល​ពពោះ នោះ​នឹង​​អាច​ជួយ​ដល់​គំហើញ ក៏​ដូចជា​សមត្ថភាព​ក្នុង​ការ​និយាយ​របស់​កូន​បាន​ផង​ដែរ។ [embed-health-tool-due-date] តើ​ផ្អែម​ក្នុង​កម្រិត​ណា​ទើប​សមល្មម? ចំពោះ​កុមារ​ដែល​មាន​អាយុ​ក្រោម​ ២ ឆ្នាំ មិន​គួរ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​បន្ថែម​ឡើយ ហើយ​ចំណែក​ឯ​ក្មេង​ដែល​មាន​អាយុ​ ២ ឆ្នាំ​ឡើង គួរ​ញ៉ាំ​ស្ករ​បន្ថែម​មិន​ឱ្យ​លើស​ពី​ ២៥ ​ក្រាម​។ គួរ​បញ្ជាក់​ផង​ដែរ​ថា ពពួក​ស្ករ​ធម្មជាតិ​ដែល​មាន​នៅ​ក្នុង​ផ្លែឈើ មិន​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​ឡើយ​ ផ្ទុយ​ទៅ​វិញ វា​ថែម​ទាំង​ផ្ទុក​វីតាមីន​ ជាតិ​រ៉ែ និង​ជាតិ​សរសៃ​ដែល​ជួយ​ពន្យារ​ដល់​ការ​កើន​ឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ថែម​ទៀត​ផង៕ ចំណុចសំខាន់ បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ស្ករ​ខ្លាំង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​មុខងារ​យល់​ដឹង​របស់​កុមារ​នៅ​​ប៉ុន្មាន​ឆ្នាំ​ដំបូង។ ក្រុម​អ្នក​ស្រាវជ្រាវ​រក​ឃើញ​ថា ស្រ្តី​ដែល​ញ៉ាំ​របបអាហារ​ផ្អែម​ខ្លាំង រួម​ទាំង​ញ៉ាំ​ពពួក​ភេសជ្ជៈ​ផ្អែម​អំឡុង​ពេល​ពពោះ ទំនង​ជា​បណ្តាល​ឱ្យ​កូន​មាន​ការ​យល់​ដឹង​ខ្សោយ​ ហើយ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា និងការ​ចងចាំ​ក៏​មិន​ល្អ​នោះ​ដែរ។ ដូច​គ្នា​នេះ​ដែរ ចំពោះ​កុមារ​ដែល​ញ៉ាំ​អាហារ​​មាន​ជាតិ​ស្ករ​ច្រើន​នៅ​ពេល​ដែល​អា​អូន​នៅ​វ័យ​ក្មេង […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

​ភ្នែកស្ងួត​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​ធ្វើ​បែប​ណា​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​ទឹក​ភ្នែក​​​មាន​សារសំខាន់​ក្នុង​ការ​ថែទាំ​សុខភាព​ភ្នែក​ និង​ជួយ​ដល់​ការ​មើល​ឃើញ។ យ៉ាង​ណា​មិញ បញ្ហា​ភ្នែក​ស្ងួត​ សំដៅ​លើ​​កង្វះ​ទឹក​ភ្នែក​ ក្នុង​ការ​ផ្ដល់​ជាតិ​រម្អិល​ និង​អាហារ​បំប៉ន​ចាំបាច់​ដល់​ភ្នែក​។ ជាក់​ស្ដែង អាការៈ​ស្ងួត​ភ្នែក​ជា​បញ្ហា​សុខភាព​ទូទៅ ​ហើយ​ស្ត្រី​ពពោះ​ក៏​​ងាយ​នឹង​កើត​អាការៈ​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ផង​ដែរ​។ គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​នៅ​ទី​នេះ​ រោគសញ្ញា​នៃ​​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​ ស្ត្រី​ពពោះ​អាច​​​ជួប​ប្រទះ​​រោគសញ្ញា​មួយ​ ឬ​ច្រើន​ដូច​ខាង​ក្រោម​ ដែល​មាន​កម្រិត​នៃ​ភាព​ធ្ងន់ធ្ងរ​ខុស​ៗ​គ្នា​៖ រមាស់​ភ្នែក​ ព្រិច​ភ្នែក​ញឹកញាប់ ភ្នែក​ក្រហម​ ផ្សា​ភ្នែក​ ក្រហាយ​ភ្នែក​ ប្រតិកម្ម​នឹង​ពន្លឺ​ មាន​ទឹក​ភ្នែក​ មាន​អាចម៍​ភ្នែក​ស្ងួត​ ឬ​ស្អិត​នៅ​គែម​ភ្នែក​ មិន​ស្រួល​ក្នុង​ភ្នែក​ ព្រិល​ភ្នែក​ មាន​អារម្មណ៍​ថា​មាន​អ្វី​មួយ​នៅ​ក្នុង​ភ្នែក​ ឈឺចាប់​ នៅ​ពេល​ពាក់​Lenses​។ គណនាថ្ងៃសម្រាលកូន នៅ​ទី​នេះ​ មូលហេតុ​នៃ​អាការៈ​ស្ងួត​ភ្នែក​ អំឡុង​ពេល​ពពោះ​ យោង​តាម​ការ​សិក្សា​មួយ​បាន​បង្ហាញ​ថា​ បញ្ហា​ស្ងួត​ភ្នែក​កើត​ឡើង​ខ្ពស់​បំផុត​នៅ​ត្រី​មាស​ទី​៣ និង​ទាប​បំផុត​​នៅ​សប្ដាហ៍​ទី​៦​ ក្រោយ​សម្រាល​កូន​។ ការ​ប្រែប្រួល​អ័រម៉ូន​នៅ​ពេល​មាន​ផ្ទៃពោះ បណ្ដាល​ឲ្យ​កើន​ឡើង​ប្រតិកម្ម​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ក្នុង​កោសិកា​​ថង់​ក្រពេញ​ទឹក​ភ្នែក​ ដែល​នាំ​ឲ្យ​មាន​បញ្ហា​ភ្នែក​ស្ងួត​។ ​មូលហេតុ​ទូទៅ ដែល​បណ្ដាល​ឲ្យ​ភ្នែក​ស្ងួត​ ការ​ប្រើប្រាស់​ថ្នាំ​មួយចំនួន​ លក្ខខណ្ឌ​បរិយាកាស​ ដូចជា​​ការ​ប៉ះពាល់​នឹង​​ផ្សែង​ ខ្យល់​ និង​បរិយាកាស​ស្ងួត​។ បញ្ហា​ភ្នែក​​ រួម​មាន​ជំងឺ​​ទឹក​នោម​ផ្អែម​ ជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត ការ​វះ​កាត់​ភ្នែក​ពី​មុន​ជាដើម។ កត្តា​ដទៃ​ទៀត​ ដូចជា​ការ​ប្រើប្រាស់​Lenses​រយៈ​ពេល​យូរ​។ គន្លឹះ​កាត់​បន្ថយ​បញ្ហា​ភ្នែក​ស្ងួត​អំឡុង​ពេល​ពពោះ​ លាង​សម្អាត​ភ្នែក​ជាមួយ​នឹង​ទឹក​ស្អាត​​ឲ្យ​បាន​ញឹកញាប់​ ជៀសវាង​ប៉ះពាល់​ខ្យល់​ដោយ​ផ្ទាល់​ពី​កង្ហារ​ ម៉ាស៊ីន​ត្រជាក់​ ម៉ាស៊ីន​កម្ដៅ​ ឬម៉ាស៊ីន​សម្ងួត​សក់​។​ កាត់បន្ថយ​ម៉ោង​​​​នៅ​មុខ​អេក្រង់​កុំព្យូទ័រ ទូរសព្ទ​។ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ម៉ាក់​ៗ​កំពុង​ពពោះ អាច​ញ៉ាំ​​សាច់​អន្ទង់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម៉ាក់​ៗ​មួយ​ចំនួន ​​អាច​មាន​អារម្មណ៍​ចង់​ញ៉ាំ​សាច់អន្ទង់​នៅ​អំឡុង​ពេល​ពពោះ​។ ប៉ុន្តែ​ តើ​ការ​ញ៉ាំ​អន្ទង់​​អាច​បង្ក​គ្រោះថ្នាក់​ ឬ​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដែរ​អត់? ពិត​ណាស់ អន្ទង់​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ ដែល​ស្រី​ៗ​យើង​អាច​បញ្ចូល​ក្នុង​របប​អាហារ​នៅ​អំឡុង​ពេល​ពពោះ ដើម្បី​​​ធានា​ថា​​ម៉ាក់​ៗ​​ទទួល​បាន​សុខភាព​ល្អ ក៏​ដូចជា​កូន​ក្នុង​ផ្ទៃ​មាន​ការអភិវឌ្ឍ​​ប្រក្រតី​។ តើ​អន្ទង់​ផ្ដល់​អត្ថប្រយោជន៍​អ្វី​ខ្លះ​អំឡុង​ពេល​ពពោះ​? ១. ជំរុញ​សកម្មភាព​រាងកាយ​ អន្ទង់​ផ្ទុក​បរិមាណ​កាឡូរី​​ខ្ពស់​ រហូត​ដល់​ទៅ​១ ៣៥០​កាឡូរី និង​៣០៣​គីឡូ​កាឡូរី​​សម្រាប់​សាច់​អន្ទង់​ចំនួន​១០០​ក្រាម​។ ដូច​នេះ​ហើយ​ ការ​ញ៉ាំ​សាច់​អន្ទង់​អំឡុង​ពេល​ពពោះ អាច​ជួយ​បង្កើន​ថាមពល​ ក៏​ដូចជា​ប្រឆាំង​នឹង​អាការៈ​អស់​កម្លាំង​បាន​ផង​ដែរ​​។ ២. ប្រភព​នៃ​ប្រូតេអ៊ីន បន្ថែម​ពី​នេះ អន្ទង់​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​ប្រូតេអ៊ីន​ ដែល​​អាច​បង្កើន​ប្រព័ន្ធ​ការពារ​ក្នុង​រាងកាយ​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​​ញ៉ាំ​ប្រូតេអ៊ីន​អំឡុង​ពេល​ពពោះ ​ដើម្បី​ជួយ​ដល់​ការ​លូតលាស់​ និង​ការអភិវឌ្ឍរបស់​ទារក​ក្នុង​ផ្ទៃ​។ ៣. សម្បូរ​​វីតាមីន ពិត​ណាស់​ អន្ទង់​សម្បូរ​ទៅ​ដោយ​វីតាមីន​ជា​ច្រើន​ដូចជា​ វីតាមីន​A និង​វីតាមីន​B12។ ការ​ញ៉ាំ​សាច់​អន្ទង់​ អាច​ជួយ​បង្កើន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​នៅ​ក្នុង​រាងកាយ ដែល​ជួយ​​ទប់ស្កាត់​បញ្ហា​​ស្រ្តេស​ ក៏​ដូចជា​កម្ចាត់​រ៉ាឌីកាល់​សេរី​។ ម្យ៉ាង​វិញ​ទៀត អន្ទង់​ក៏​អាច​ជួយ​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ហានិភ័យ​នៃ​ការ​កើត​មិន​គ្រប់​ខែ ទម្ងន់​ស្រាល​នៅ​ពេល​សម្រាល និង​​ខូច​ទ្រង់ទ្រាយ​ប្រព័ន្ធ​ប្រសាទ ជា​ដើម។ ៤. ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ និង​មាន​សុខភាព​ល្អ​ បន្ថែម​ពី​នេះ អន្ទង់​ក៏​ផ្ទុក​សារធាតុ​រ៉ែ​ផូស្វ័រ​ផង​ដែរ។ ដូច​នេះ​ ការ​ញ៉ាំ​សាច់​អន្ទង់​ អាច​ជួយ​ឲ្យ​ឆ្អឹង​របស់​ទារក​ក្នុង​ផ្ទៃ​​រឹងមាំ និង​មាន​សុភាព​ល្អ​ ព្រម​ទាំង​ទទួល​បាន​ការអភិវឌ្ឍគ្រោងឆ្អឹង​ទាំងមូល​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​។ ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​សាច់​អន្ទង់​ក្នុង​បរិមាណ​ណា​? ​​ស្ត្រី​ពពោះ​គប្បី​ញ៉ាំ​សាច់​អន្ទង់​ក្នុង​កម្រិត​មួយ​សម​ល្មម​ ពីព្រោះ​ថា​បើ​យើង​ញ៉ាំ​ច្រើន​ជ្រុល​ វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​ទាំង​ម្ដាយ​ និង​កូន​ក្នុង​ផ្ទៃ។ ទន្ទឹង​នឹង​នេះ​ដែរ ការ​ញ៉ាំ​អន្ទង់​ដែល​ឆ្អិន​ល្អ អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​បង្ក​រោគ​ក្នុង​ក្រពះ និង​ការ​ពុល​អាហារ។​ យ៉ាង​ណា​មិញ ស្ត្រី​ពពោះ​គប្បី​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​មុន​ពេល​ចាប់ផ្ដើម​បញ្ចូល​សាច់​អន្ទង់​ក្នុង​របប​អាហារ​ ទើប​ជា​ការ​ប្រសើរ​។


បញ្ហាផ្ទៃពោះ

កង្វះអាហារូបត្ថម្ភពេលពពោះ ផ្ដល់ផលពិបាកច្រើនដល់ទាំងម្ដាយ និងគភ៌

តម្រូវ​ការ​អាហារូបត្ថម្ភ​ក្នុង​ពេល​ពពោះ និង​បំបៅ​ដោះ​កូន​កើន​ឡើង ជា​ហេតុ​ទាមទារ​ម៉ាក់ៗ​ឲ្យ​ប៉ូវ​អាហារ​គ្រប់​គ្រាន់ ។ ប៉ុន្តែ​មាន​ម៉ាក់ៗ​មួយ​ចំនួន​មិន​អាច​ទទួល​បាន​សារធាតុ​ចិញ្ចឹម​គ្រប់​គ្រាន់ បែរ​ជា​ប្រឈម​នឹង​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ យោង​តាម​អង្គការ Unicef បាន​ឲ្យ​ដឹង​ថា ស្ត្រី​មាន​តម្រូវ​ការ​អាហារូបត្ថម្ភ​ខុសៗគ្នា​ក្នុង​មួយ​ជីវិត ពិសេស​គឺ​មុន និង​អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ពេល​បំបៅ​ដោះ​កូន ព្រោះ​​ជា​ពេល​ដែល​ស្ត្រី​ងាយ​រង​គ្រោះ​បំផុត​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ។ អំឡុង​ពេល​មាន​ផ្ទៃ​ពោះ របប​អាហារ​មិន​ល្អ ឬ​ខ្វះ​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដូច​ជា អ៊ីយ៉ូត ជាតិ​ដែក ហ្វូឡាត កាល់ស្យូម និង​ស័ង្កសី អាច​បណ្ដាល​ឲ្យ​ជួប​បញ្ហា​ច្រើន។ ផល​ពិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ​លើ​ម្ដាយ ភាព​ស្លេកស្លាំង កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ការ​ធ្លាក់​ឈាម ងាយ​ឆ្លង​មេរោគ ពិបាក​ផលិត​ទឹក​ដោះ​ឲ្យ​កូន​បៅ​ក្រោយ​សម្រាល ប្រឈម​បាត់បង់​ជីវិត​ខ្ពស់។ ផល​ពិបាក​នៃ​កង្វះ​អាហារូបត្ថម្ភ​ពេល​ពពោះ​លើ​កូន កូន​ស្លាប់​ក្នុង​ផ្ទៃ ទារក​ទម្ងន់​មិន​គ្រប់​គីឡូ មាន​ការ​លូតលាស់​យឺត​យ៉ាវ​ទាំង​រាងកាយ និង​បញ្ញា​ស្មារតី ប្រឈម​នឹង​កើត​ជំងឺ​រ៉ាំរ៉ៃ​ទៅ​ថ្ងៃ​អនាគត (ជំងឺ​ទឹក​នោម​ផ្អែម)។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អង្គការ Unicef បាន​ឲ្យ​ដឹង​បន្ថែម​ថា អាហារូបត្ថម្ភ​មិន​ល្អ​អំឡុង​ពេល​បំបៅ​ដោះ​កូន ក៏​ធ្វើ​ឲ្យ​មាន​ការ​លំបាក​សម្រាប់​ម្ដាយ​ក្នុង​ការ​ផ្ទុក​សារធាតុ​ចិញ្ចឹម​ឡើង​វិញ​ក្នុង​រាងកាយ និង​បំពេញ​តម្រូវ​ការ​អាហារ​បន្ថែម​​ដែល​រាងកាយ​ត្រូវ​ការ។ ការ​ធានា​បាន​ថា ស្ត្រី​គ្រប់​រូប​ទទួល​បាន​របប​អាហារ​មាន​ជីវជាតិ​គ្រប់​គ្រាន់ និង​ការ​ថែ​ទាំ​ពេញ​លេញ គឺ​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ការ​រស់​រាន​មាន​ជីវិត និង​សុខុមាលភាព​របស់​ម្ដាយ និង​កូន។


បញ្ហាផ្ទៃពោះ

ផឹកស្រាថ្នាំពេលពពោះ ឬកូនខ្ចី អាចប៉ះពាល់សុខភាព

ទាំង​ពេល​ពពោះ និង​សម្រាល​កូន​រួច ម៉ាក់​ៗ​នៅ​តែ​ត្រូវ​បន្ត​ថែ​ទាំ​ខ្លួន​ឲ្យ​បាន​ល្អ​តាំង​ពី​ការ​សម្រាក សកម្មភាព​នានា ចំណី​អាហារ និង​ភេសជ្ជៈ​ផ្សេងៗ។ ទន្ទឹម​នឹង​នេះ ​បើ​តាម​ចាស់​ៗ​សម័យ​មុន គាត់​និយម​ឲ្យ​ស្ត្រី​ពពោះ ឬ​ស្ត្រី​ទើប​សម្រាល​កូន​រួច​ផឹក​ស្រា ពិសេស​ផឹក​ស្រា​ថ្នាំពេលពពោះ ដោយ​គិត​ថា​ឆាប់​ឲ្យ​ម៉ាក់ៗ​ឆ្អិន​សរសៃ សុខភាព​ល្អ ប៉ុន្តែ​តាម​ពិត​ទៅ​អ្នក​ជំនាញ​មិន​ណែ​នាំ​ឲ្យ​ធ្វើ​បែប​នេះ​ទេ។ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ សម័យ​នេះ​ហើយ​នៅ​មា​ន​ស្ត្រី​ពពោះ និង​ជា​ពិសេស​ស្ត្រី​ដែល​បំបៅ​ដោះ​កូន​នៅ​ផឹក​ស្រា​ថ្នាំមួយ​ចំនួន​ ផឹក​ទាំង​ឪទឹន កូន​ខ្ចី​មួយ​ៗ​មិន​ដឹង​ប៉ុន្មាន​​ទេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា។ លោក​បន្ត​ថា ជាតិ​អាល់កុល​នៅ​ក្នុង​ស្រា​ទាំង​នេះ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់ ទាំង​ទារក​ក្នុង​ផ្ទៃ ទាំង​កូន​ដែល​បំបៅ​ដោះ (ជាតិ​អាល់កុល​ជ្រាប​តាម​ទឹក​ដោះ) និង​ទាំង​ម្ដាយ​ខ្លួន​ឯង​ផ្ទាល់។ ស្រាថ្នាំ​ អាច​ប៉ះពាល់​សរីរាង្គ​ទាំង​មូល​របស់​កូន ជា​ពិសេស​គឺ​ខួរក្បាល និង​ថ្លើម​តែ​ម្ដង។ ការ​ផឹក​គ្រឿង​ស្រវឹង ឬផឹក​ស្រា​ថ្នាំពេលពពោះ​អាច​បង្ក​ផល​វិបាក​ពី​ស្រាល​ទៅ​ធ្ងន់​ធ្ងរ​ទៅ​តាម​កម្រិត​ដែល​ម៉ាក់ៗ​បាន​ផឹក។ ផល​វិបាក​ផ្សេង​ៗ​អាច​កើត​មាន​លើ​កូន​ក្នុង​ផ្ទៃ និង​ក្រោយ​សម្រាល បើ​ម៉ាក់​ៗ​សេព​គ្រឿង​ស្រវឹង​មាន​ដូច​ជា៖ ប៉ះពាល់​ដល់​ការ​លូតលាស់ ឬ​បំផ្លាញ​កោសិកា​ខួរក្បាល និង​ឆ្អឹង​ខ្នង កូន​មាន​បញ្ហា​ក្បាល​តូច មុខ​សំប៉ែត ក្រិន ឬ​លូត​លាស់​មិន​ស្រប​តាម​វ័យ ខ្សោយ​បញ្ញា ឬ​មាន​អាកប្បកិរិយា​ខុសប្រក្រតី។ ជា​ចុង​ក្រោយ វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​បញ្ឈប់​ការ​ញ៉ាំ​ស្រា ឬ​ថ្នាំ​ខ្មែរ​ទាំង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ និង​បំបៅ​ដោះ​កូន។ ម៉ាក់ៗ​គួរ​តែ​ថែ​ទាំកូន​ឲ្យ​មាន​ខួរក្បាល​ល្អ កុំ​បំផ្លាញ​គ្នា​តាំង​ពី​នៅ​ក្នុង​ពោះ​ម្ដាយ និង​នៅជា​ទារក​ដោយ​សារ​កំហុស​មួយ​នេះ។


បញ្ហាផ្ទៃពោះ

វិធីសាស្រ្តមួយចំនួន ជួយកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះ

ការប៉ោងសរសៃជើងពេលពពោះ (សរសៃវ៉ែននៅជើង) កើតឡើងដោយ​សារ​បំរែបំរួលរាងកាយ និងដោយសារទម្ងន់គភ៌ដែលបានបន្ថែមសម្ពាធដល់ជើងរបស់ម៉ាក់ៗ។ តើមានវិធីសាស្រ្ត​អ្វីខ្លះ​អាចជួយម៉ាក់ៗកាត់បន្ថយកុំឱ្យមានបញ្ហានេះ? នៅពេលម៉ាក់ៗពពោះ រាងកាយនឹងផលិតឈាមក៏ដូចជាសារធាតុរាវបន្ថែមដើម្បីទ្រទ្រង់គភ៌។ ទន្ទឹមនឹងនេះ ទម្ងន់របស់គភ៌ដែលលូតលាស់​ជារៀងរាល់ថ្ងៃក៏ផ្តល់សម្ពាធ​ដល់សរសៃវ៉ែន ដែល​មាន​នាទី​ដឹកនាំឈាមពីជើងទៅកាន់បេះដូងវិញដែរ។ តក្តាទាំងនេះអាចបណ្តាលឱ្យម៉ាក់ៗរួយស្រពន់ ហើមជើង និងប៉ោងសរសៃជើង។ ជាធម្មតាម៉ាក់ៗដែលពពោះប្រហែល ៧៥% អាចមានអាការៈ​ទាំងនេះ​នៅសប្តាហ៍ទី២៧ រហូតដល់ពេលសម្រាល។ ម៉ាក់ៗអាចសាកល្បងកាត់បន្ថយការប៉ោងសរសៃជើងពេលពពោះតាមវិធីសាស្រ្តដូចខាងក្រោម៖ ១. ចៀសវាងការអង្គុយ ឬឈរយូរ ពេលអង្គុយយូរ ម៉ាក់អាចព្យាយាមងើបដើរបន្តិច។ បើម៉ាក់ៗឈរយូរ ម៉ាក់ៗអាចប្តូរ​ឥរិយាបថ​មក​អង្គុយ​វិញ។ ២. ចៀសវាងការពាក់ស្បែកជើងកែងខ្ពស់ ម៉ាក់ៗអាច​ពាក់​ស្បែកជើង​កែង​​ទាប ឬស្បែកជើងរាបដើម្បីឱ្យ​សាច់ដុំ​កំភួន​ជើងមានចលនា និងជំរុញ​រំហូរឈាម។​ ៣. ហាត់ប្រាណឱ្យបានទៀងទាត់ ម៉ាក់ៗអាចដើរ  ធ្វើលំហាត់ប្រាណបែបស្រាលៗ ឬហាត់យ៉ូហ្កា ដើម្បីឱ្យចរន្ត​ឈាមរត់បានល្អ និងកុំឱ្យ​ឡើង​ទម្ងន់ខ្លាំងពេក។ ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ៤. ពាក់ស្រោមជើងវែង ការពាក់ស្រោមជើងវែង (ជិតដល់ជង្គង់) អាចជួយម៉ាក់ៗកាត់បន្ថយសម្ពាធ​នៅជើង ដោយបន្ថែម​សម្ពាធ​លើប្រអប់ជើង និងកជើង។ មានន័យ​ថាការពាក់ស្រោមជើងវែង​អាចជួយសម្រួល​ដល់​រំហូរ​ឈាម ដោយជួយ​ជម្រុញ​ឱ្យឈាមហូរត្រឡប់ពីជើងទៅបេះដូងវិញ។ ម៉ាក់ៗចៀសវាង​ពាក់ស្រោម​ជើងវែងដែលរឹបពេក។ ម្យ៉ាងវិញទៀត ម៉ាក់ៗមិនចាំបាច់ពាក់ស្រោមជើងវែងពេលគេងទេ ដោយសារ​នៅ​ពេលគេងប្រអប់​ជើង និងជើងរបស់ម៉ាក់ៗស្ថិតក្នុងកម្រិតស្មើគ្នា ហើយទំនាញ​ផែនដី​មិនមានឥទ្ធិពលដល់ចរន្តឈាមរបស់ម៉ាក់ៗទេ។  ៥. ចៀសវាងអង្គុយគងអន្ទាក់ខ្លា ការអង្គុយគងអន្ទាក់ខ្លាអាចធ្វើឱ្យចរន្តឈាមនៅជើងរត់មិនបានល្អ។ ៦. លើកជើង ពេលអង្គុយ ម៉ាក់ៗគួរដាក់ជើងលើកៅអីទាបៗ។ ពេលគេង ម៉ាក់ៗគួរកល់ជើងឱ្យខ្ពស់បន្តិច (ឬឱ្យ​ខ្ពស់​ជាងបេះដូង) ដើម្បីឱ្យឈាមរត់បានល្អ។ ៧. គេងផ្អៀងខាងឆ្វេង ការគេងផ្អៀងខាងឆ្វេងអាចជួយកាត់បន្ថយសម្ពាធលើសរសៃវ៉ែនដែលដឹក​នាំ​ឈាមត្រលប់ពីជើងទៅកាន់បេះដូងវិញ។ ៨. កាត់បន្ថយការញុំាប្រៃ ម៉ាក់ៗញុំាប្រៃអាចបណ្តាលឱ្យហើមសរសៃវ៉ែននៅជើង។ ការប៉ោងសរសៃជើងពេលពពោះអាចប្រសើរឡើង ឬបាត់បន្ទាប់ពីម៉ាក់ៗសម្រាល ប្រសិន​បើ​ម៉ាក់ៗ​មិនមានបញ្ហានេះមុនពេលពពោះ។ ប្រសិនបើម៉ាក់ៗប្រទះថា សរសៃជើងដែលប៉ោងឡើងរឹង ក្តៅ […]


ពពោះ

មើលទម្រង់ពោះម៉ាក់ៗ អាចដឹងភេទកូនក្នុងផ្ទៃ?

ចាស់ៗថា បើពោះម៉ាក់ៗស្រួចកូនក្នុងផ្ទៃគឺប្រុស ហើយបើពោះម៉ាក់ៗមូលកូន​ក្នុងផ្ទៃគឺស្រី។ ចុះពេទ្យ​ជំនាញថាម៉េចវិញ? ការមើលទម្រង់ពោះម៉ាក់អាច​ដឹងភេទកូនក្នុងផ្ទៃមែនឬយ៉ាងណា? លោកស្រីវេជ្ជបណ្ឌិត Sherry A. Ross ឯកទេសសម្ភព និងរោគស្ត្រីនៅមន្ទីរ​ពេទ្យ Providence St. John’s Hospital នៅ Santa Monica រដ្ឋ California និងជាអ្នកនិពន្ធសៀវភៅ She-ology: The Definitive Guide to Women’s Intimate Health បានលើកឡើងថា តាមបទពិសោធន៍ ២៥ ឆ្នាំ​របស់គាត់ ការលើកឡើងនេះមិនពិតទេ។ តាមការសិក្សាបានឱ្យដឹងថា កត្តាដែលជះឥទ្ធិពលដល់ទម្រង់​ពោះ​របស់ម៉ាក់​មាន៖ ១. សាច់ដុំពោះ លោកស្រីវេជ្ជបណ្ឌិត Kecia Gaither នាយកសេវាសម្រាលនៅ Lincoln Medical and Mental Health Center នៅទីក្រុងញូវយ៉ក បានលើកឡើងថា ទម្រង់ពោះរបស់ម៉ាក់ៗ​ពេលពពោះ​មានទំនាក់ទំនង​នឹង​សាច់​ដុំពោះ។ ប្រសិនបើម៉ាក់ៗមានសាច់ដុំពោះតឹងណែន សាច់ដុំពោះនឹងជួយទ្រស្បូន ដូច្នេះជាញឹកញយម៉ាក់ៗដែលមានរាងស្អាតតែងតែមានពោះស្រួចតូច និងខ្ពស់ ជាពិសេសនៅពេល​​ពពោះ​ដំបូង។ លោកស្រី Katie Page ឆ្មបបំរើការនៅ Lynchburg […]


បញ្ហាផ្ទៃពោះ

ហានិភ័យ និងផលប៉ះពាល់គភ៌ក្នុងផ្ទៃ បើម៉ាក់ៗស្លេកស្លាំងពេលពពោះ

មិន​ថា​ក្មេង ចាស់ ឬ​ក៏​ជា​ស្ត្រី​ពពោះ​នោះ​ទេ គឺ​សុទ្ធ​តែ​អាច​ប្រឈម​នឹង​ការ​កើត​ជំងឺ​ស្លេកស្លាំង​បាន​ដូច​គ្នា ប៉ុន្តែ​ក្នុង​ករណី​ស្ត្រី​ស្លេក​ស្លាំង​ពេល​ពពោះ ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែ​ទាំ​ខ្លួន​មុន​សម្រាល។ ទោះ​បី​អំឡុង​ពេល​ពពោះ ស្រីៗ​ទទួល​បាន​របប​អាហារ​គ្រប់​គ្រាន់​ក៏​ដោយ​ក៏​នៅ​តែ​អាច​មាន​ជំងឺ​ស្លេក​ស្លាំង​ដែរ។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ ចំពោះ​មូលហេតុ​បណ្ដាល​ឲ្យ​ម៉ាក់ៗ​កើតជំងឺ​ស្លេកស្លាំង​ពេល​ពពោះ​មាន​ដូចជា វិបត្តិ​គ្រាប់​ឈាម​រ៉ាំរ៉ៃ កម្រិត​អេម៉ូក្លូប៊ីន​ក្នុង​ឈាម​ថយ​ចុះ របប​អាហារ​មាន​ជាតិ​ដែក​មិនគ្រប់​គ្រាន់​ និង​មាន​ការ​គំរាម​រលូតកូន និង​ការ​ហូរ​ឈាម​ជាដើម។ ម៉ាក់ៗ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្លេកស្លាំង​ពេល​ពពោះ ប្រសិន​បើ៖ ពពោះកូន​ច្រើន​លើ​ស​ពី​មួយ ក្អួត​ញឹកញាប់​ដោយសារ​ការ​ចាញ់​កូន ញ៉ាំ​ជាតិ​ដែក​មិន​បាន​គ្រប់​គ្រាន់ រដូវ​មក​ខ្លាំង​មុន​ពេល​មាន​ផ្ទៃ​ពពោះ ធ្លាប់​កើត​ជំងឺ​​ស្លេកស្លាំង​ពេល​មាន​ផ្ទៃពោះ។ តើ​ភាព​ស្លេកស្លាំង​ពេល​ពពោះ​ប៉ះពាល់​ដល់​ទារក​យ៉ាង​ដូច​ម្តេច? ភាព​ស្លេកស្លាំង​ពេល​ពពោះ​ធ្ងន់ធ្ងរ អាច​បង្កើន​ហានិភ័យ​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ កូន​មាន​ទម្ងន់​មិន​គ្រប់គីឡូ និង​ម៉ាក់ៗ​ប្រឈមបញ្ហា​ធ្លាក់​ទឹក​ចិត្ត​ក្រោយ​សម្រាលកូន។ ទន្ទឹម​នឹង​នេះ ការ​សិក្សា​មួយ​ចំនួន​ក៏​បាន​បង្ហាញ​ពី​ការ​កើន​ឡើង​ហានិភ័យ​នៃ​ការ​ស្លាប់​របស់​ទារក​ភ្លាមៗ​មុន ឬ​ក្រោយ​ពេល​សម្រាល​ដែរ​។ រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ពេល​ពពោះ – ស្បែក​ស្លេក​ស្លាំង – ហត់​អស់​កម្លាំង វិលមុខ ធេងធោង និង​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺ​ចាប់​ធម្មតា​បាន – នៅ​មិន​សុខ​ក្នុង​ខ្លួន – មាន​អារម្មណ៍​ថា​ងាយ​ឈឺ និង​ឆ្លង​មេរោគ​ផ្សេង​ៗ – ឆាប់​ហត់ -​ ឈឺ​ក្បាល – ភ្នាស​ត្របក​ភ្នែក​ក្រោម ឡើង​ពណ៌​ស ​ជា​សញ្ញា​ជំងឺ​ស្លេក​ស្លាំង ​ព្រោះ​ថា​ធម្មតា​ភ្នាស​នេះ​​មាន​ពណ៌​ក្រហម។


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រាយចម្ងល់! ម៉ាក់​ៗ​កំពុង​ពពោះ​ ឬ​បំបៅ​ដោះកូន​អាច​លាប​ពណ៌​សក់​បាន​អត់​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សារធាតុ​គីមី​ក្នុង​ថ្នាំ​លាប​សក់​ មិន​មាន​ជាតិ​ពុល​ខ្លាំង​នោះ​ទេ​ ហើយ​បើ​យោង​តាម​ការ​ស្រាវជ្រាវ​ភាគ​ច្រើន​បាន​បង្ហាញ​ថា ការ​លាប​សក់​នៅ​អំឡុង​ពេល​ពពោះ​មាន​សុវត្ថិភាព​​សម្រាប់​ម៉ាក់​ៗ​។ ពពោះ​ប៉ុន្មាន​សប្ដាហ៍ ទើប​ម៉ាក់​ៗ​អាច​លាប​សក់​​ប្រកប​ដោយ​​​សុវត្ថិភាព​? ម៉ាក់​ៗ​គប្បី​លាប​សក់​ ក្រោយ​​ពពោះ​បាន​១២​សប្ដាហ៍​ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ថា​ហានិភ័យ​នៃ​សារធាតុ​គីមី​ដែល​ប៉ះពាល់​ដល់​ទារក​មាន​កម្រិត​ទាប​។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​លាប​ថ្នាំ​​សក់​ដោយ​ខ្លួន​ឯង គប្បី​កាត់បន្ថយ​ហានិភ័យ ​ដោយ​អនុវត្ត​តាម​វិធាន​ដូច​ខាង​ក្រោម​៖ ពាក់​ស្រោម​ដៃ​ លាប​រួច​ទុក​ចោល​រយៈពេល​តិច​បំផុត មុន​ពេល​លាង​សម្អាត​សក់​​ លាប​នៅ​បន្ទប់​ដែល​មាន​ខ្យល់​ចេញ​ចូល​ លាង​ជម្រះ​ស្បែក​​ក្បាល​ឲ្យ​បាន​សព្វ​ល្អ​​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ហាយ​ឡាយ​សក់​​ក៏​អាច​កាត់​បន្ថយ​ហានិភ័យ​បាន​ដែរ​ ដោយ​សារ​តែ​សារធាតុ​គីមី​ដែល​ប្រើ​សម្រាប់​លាប​សក់​ ស្រូប​ចូល​​តែ​ក្នុង​សរសៃ​សក់​ប៉ុណ្ណោះ ហើយ​​មិន​ប៉ះពាល់​ដល់​ស្បែក​ក្បាល​ ឬ​អាច​​ឆ្លង​ចូល​ទៅ​ក្នុង​ចរន្ត​ឈាម​ឡើយ​។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ការ​លាប​សក់​អំឡុង​ពេល​បំបៅ​ដោះ​កូន​ ការ​លាប​សក់​នៅ​អំឡុង​ពេល​បំបៅ​ដោះ​កូន ក៏​មាន​សុវត្ថិភាព​ដែរ​​ ពីព្រោះ​ថា​បរិមាណ​សារធាតុ​គីមី​​មិន​ឆ្លង​ទៅ​ក្នុង​ចរន្ត​ឈាម ដូច្នេះ​ហើយ​​សារធាតុ​ទាំង​នោះ​មិន​អាច​ឆ្លង​ចូល​ទៅ​ក្នុង​ទឹក​ដោះ​ម្ដាយ​ឡើយ​។ យ៉ាង​ណា​មិញ ដើម្បី​រក្សា​សុខភាព​សក់​​ឲ្យ​បាន​ល្អ​ ម៉ាក់​ៗ​គប្បី​ជ្រើសរើស​ប្រើ​សាប៊ូ​កក់​សក់​ និង​ក្រែម​បន្ទន់​សក់​​ដែល​ស័ក្ដិសម​សម្រាប់​សក់​ពណ៌ និង​មិន​មាន​សារធាតុ​Parabens ព្រម​ទាំង​​Sulfates ក៏​ដូចជា​សារធាតុ​គីមី​ខ្លាំង​ៗ​ផ្សេង​ទៀត​។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ដឹងគន្លឹះទាំងនេះ ការពារកូនពីបញ្ហាស្បែកក្នុងខែរងា គួរដឹង! កំហុស ៣ យ៉ាងម៉ាក់ប៉ាអាចធ្វើពេលកូនក្តៅខ្លួន ឃើញសញ្ញាទាំងនេះ អាចថាអូនៗកំពុង​មានបញ្ហាប្រព័ន្ធរំលាយអាហារហើយ សារធាតុ Gluten ជាអ្វី? ហេតុអ្វីកុមារមួយចំនួនគួរចៀសវាង? អាហារល្អសម្រាប់សុខភាពក្រពះ–ពោះវៀនកូន ម៉ាក់ៗគួរជ្រើសរើស កូនកើតជំងឺពងបែកមាត់ដៃជើងគួរថែទាំម៉េច?


បញ្ហាផ្ទៃពោះ

នោម​​ឈឺ​​ ក្រហាយពេល​​ពពោះ បណ្ដាល​មក​ពី​​អ្វី​​? បង្ការ​យ៉ាង​ម៉េច?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​អំឡុង​ពេល​មាន​គភ៌ ម៉ាក់​ៗ​ប្រហែល​ជា​នោម​ញឹកញាប់​ជាង​មុន​មិន​ខាន​ ដែល​នេះ​ជា​អាការៈ​ធម្មតា​ប៉ុណ្ណោះ​សម្រាប់​ស្ត្រី​ពពោះ​​។ យ៉ាង​ណា​មិញ ប្រសិនបើ​ម៉ាក់​ៗ​មាន​អារម្មណ៍​​ឈឺ​អួល ឬ​ក្រហាយ​​នៅ​ពេល​នោម​ ​វា​អាច​បណ្ដាល​មក​ពី​បញ្ហា​សុខភាព​​មួយ​ចំនួន​ដូច​​ខាង​ក្រោម​។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ មូលហេតុ​អ្វី​បាន​ជា​ម៉ាក់​ៗ​នោម​ឈឺ​អំឡុង​ពេល​ពពោះ​? ពិត​ណាស់​ ​មាន​​កត្តា​មួយ​ចំនួន​​ដែល​នាំ​ឲ្យ​ស្ត្រី​ពពោះ​ឈឺ​អួល ​ឬ​ក្រហាយ​នៅ​ពេល​នោម​ ហើយ​មូលហេតុ​ទូទៅ​គឺ​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ (UTI) ដែល​កើត​ឡើង​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ និង​រាងកាយ​។ ស្ថានភាព​សុខភាព​ខាង​ក្រោម​​អាច​នាំ​ឲ្យ​កើត​​មាន​ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម​ ឬ​អាច​ជា​មូលហេតុ​នៃ​ការ​ឈឺ​ចាប់​ប្លោក​​នោម​ និង​នោម​ឈឺ​អំឡុង​ពេល​​ពពោះ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ១. បាក់តេរី​នៅ​ទ្វារ​មាស​ បាក់តេរី​នៅ​ទ្វារ​មាស​ ជា​បញ្ហា​សុខភាព​ទូទៅ​ដែល​បណ្ដាល​មក​ពី​អតុល្យភាព​នៃ​បាក់តេរី​ធម្មតា ដែល​រស់​នៅ​ក្នុង​ទ្វារ​មាស។​ ​វា​អាច​បណ្ដាល​ឲ្យ​នោម​ឈឺ​ ដោយ​សារ​តែ​ការ​រលាក​នៅ​កន្លែង​ដដែល​ ឬ​ដោយ​​ការ​ធ្លាក់​បាក់តេរី​ចូល​ទៅ​ក្នុង​ផ្លូវ​ទឹក​នោម​ ដែល​​អាច​នាំ​ឲ្យ​មាន​ការ​បង្ក​រោគ​លើ​ប្រព័ន្ធ​ទឹក​នោម​។ ២. ជំងឺ​កាមរោគ (STIs) ជំងឺ​កាមរោគ​ដែល​មិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ អាច​បណ្ដាល​ឲ្យ​​ម៉ាក់​ៗ​​នោម​ឈឺ​អួល ឬ​ក្រហាយ​នៅ​អំឡុង​ពេល​ពពោះ។ ពិត​ណាស់​​ ជំងឺ​កាមរោគ​អាច​បង្ក​ជា​ការ​ឈឺ​ចាប់​​​នៅ​អាង​ត្រគាក​ ជួនកាល​នៅ​ទ្វារ​មាស​ ឬ​ធ្វើ​ឲ្យ​យើង​នោម​ឈឺ​ជា​ដើម។ ៣. រើមលើ​ប្រដាប់​ភេទ​​​ ​ជាមួយ​គ្នា​នេះ​ដែរ រើម​​អាច​បណ្ដាល​ឲ្យ​នោម​ឈឺ​ មិន​ថា​យើង​មាន​ផ្ទៃពោះ​ ឬ​អត់​នោះ​ទេ​។ ប៉ុន្តែ​ បញ្ហា​សុខភាព​មួយ​នេះ​ អាច​បង្ក​ជា​ផលវិបាក​បន្ថែម​អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ដូច្នេះ​ហើយ​ ស្ត្រី​​ពពោះ​​ដែល​កើត​រើម​ គប្បី​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ ជា​ពិសេស​នៅ​ពេល​ដែល​យើង​ជិត​ដល់​ថ្ងៃ​សម្រាល​។ នោម​ឈឺ​អួល​ អំឡុង​ពេល​មាន​គភ៌​គ្រោះថ្នាក់​ទេ​? ប្រសិនបើ​​ម៉ាក់​ៗ​កំពុង​ពពោះ​ ជួប​ប្រទះ​​ការ​ឈឺ​ចាប់​នៅ​ពេល​នោម​ ឬ​ឈឺ​ប្លោក​នោម​ គប្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ ទើប​ជា​ការ​ប្រសើរ​ ពីព្រោះ​ថា​ការ​បង្ក​រោគ​ផ្លូវ​ទឹក​នោម​ដែល​មិន​បាន​ព្យាបាល​ អាច​នាំ​ឲ្យ​មាន​ផលវិបាក​នៃ​ការ​មាន​ផ្ទៃពោះ​ ដូចជា​សម្រាល​កូន​មិន​គ្រប់​ខែ ឬ​អាច​​​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ខូច​តម្រង​នោម​ ​ឆ្លង​មេរោគ​ពេញ​រាងកាយ ឬ​ហៅ​ថា​ជំងឺSepsis​ក្នុង​អំឡុង​ពេល​ពពោះ​​។ ​​​តិចនិក​បង្ការ​ការ​នោម​ឈឺ​​អំឡុង​ពេល​ពពោះ​ ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ជៀសវាង​ទប់​នោម​ ជូត​បរិវេណ​ប្រដាប់​ភេទ​ពី​ខាង​មុខ​ទៅ​ខាង​ក្រោយ​ […]


ត្រីមាសទី ១

អាការមុនមករដូវ អាចច្រឡំនឹងអាការមានផ្ទៃពោះឬទេ

អាការមុនមករដូវមួយចំនួនដូចនឹងអាការមានផ្ទៃពោះដំបូងអ៊ឹចឹង ដែល​ធ្វើស្រីៗយើង​ដែល​មាន​គ្រួសារ​ហើយច្រឡំ ឬសង្ស័យថាមានផ្ទៃពោះ។ តើអាការមុនមករដូវ និងមានផ្ទៃពោះដំបូងដូចគ្នា​និង​ខុសគ្នាដូចម្តេចខ្លះ? មុនពេលមករដូវ ២ សប្តាហ៍រាងកាយរបស់យើងផលិតអ័រម៉ូនប្រូហ្សេស្តេរ៉ូន (progesterone) ដែល​ជា​អ័រម៉ូន​សំខាន់សម្រាប់ទ្រទ្រង់ការមានគភ៌ដំបូង។ កម្រិតអ័រម៉ូននេះនឹងកើនខ្ពស់ក្នុងអំឡុងពេល ១សប្តាហ៍បន្ទាប់ ទោះបីជាយើងមិនមានផ្ទៃពោះក៏ដោយ។ ការ​កើន​ឡើង​នៃកម្រិតអ័រម៉ូន​នេះ​អាច​បណ្តាល​ឱ្យយើងមានការផ្លាស់ប្តូរទាំងផ្លូវកាយ និងផ្លូវចិត្ត ដែលជា​រោគ​​សញ្ញាមុនមករដូវ។ ប្រសិនបើយើងមានផ្ទៃពោះ រោគ​សញ្ញានៃការមានផ្ទៃពោះអាចលេចឡើងមុនពេលយើងបាត់​​រដូវចាប់ពី ១សប្តាហ៍ទៅ ១០ថ្ងៃ ពោល​គឺនៅសប្តាហ៍ទី ១ នៃការបង្កកំណើតតែម្តង។ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! មានលក្ខណៈស្រដៀង​គ្នាដូច​ខាងក្រោម៖ ឡើង​ទម្ងន់ សុដន់រីកធំ ហើម និងឈឺ ឬរមាស់ចុងសុដន់ ឈឺក្បាល អស់កម្លាំង ប្រែប្រួលអារម្មណ៍ (ឆេវឆាវ ឆាប់ខឹង ថប់បារម្ភ បាក់ទឹកចិត្ត) រមួលក្រពើ ឈឺចង្កេះ ទល់លាមក ហើមពោះ ញុំាច្រើន ភាពខុស​គ្នា ការធ្លាក់ឈាមពេលមករដូវខុសពីការធ្លាក់ឈាមពេលមានផ្ទៃពោះដំបូង។ ការធ្លាក់ឈាមពេល​មាន​ផ្ទៃពោះដំបូងកើតឡើងដោយសារស៊ុតបង្កកំណើតភ្ជាប់ខ្លួននឹងជញ្ជាំងស្បូន (ស៊ុតកាច់សម្បុក) ហើយកើតឡើងនៅចន្លោះ​ពេលនៃការមករដូវដែលធ្វើឱ្យយើងច្រឡំថាមករដូវ។ ប៉ុន្តែការធ្លាក់​ឈាម​នេះ​មិនសូវច្រើន និងមិនយូរដូចការធ្លាក់ឈាមពេលមករដូវទេ ហើយមានពណ៌ស្រាលជាង ឬមាន​ពណ៌​ត្នោត។ ការរមួលក្រពើមុនពេលមុនមករដូវមានសភាពធ្ងន់ជាងពេលមានផ្ទៃពោះដំបូង។  អាកាចង្អោរ និងក្អួតច្រើនកើតមានក្នុងពេលមានផ្ទៃពោះដំបូង។ ចុងសុដន់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ