មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

មិន​ចង់​ឲ្យ​កូន​មាន​ទំហំ​តូច​​ ឬ​រលូត ម៉ាក់ៗកុំ​ញ៉ាំ​កាហ្វេ​ពេល​មាន​គភ៌ ​​​​​​​​​​​​​​​

កាហ្វេ​ផ្ទុក​ជាតិ​កាហ្វេអ៊ីន​ ដែល​អាច​ជះឥទ្ធិពលមិនល្អ​ដល់​ការ​លូតលាស់​​របស់​ទារក​ក្នុង​ផ្ទៃ​។ យោង​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​បង្ហាញ​ថា ស្ត្រី​ពពោះ​ដែល​ផឹក​កាហ្វេ​កន្លះ​កែវ​ក្នុង​មួយ​ថ្ងៃ​ អាច​បណ្ដាល​ឲ្យ​ទារក​មាន​ទំហំ​​តូច​ជាង​​ទារក​ដែល​ម៉ាក់​ៗ​មិន​ញ៉ាំ​ភេសជ្ជៈ​​មាន​ជាតិ​កាហ្វេអ៊ីន។​ ជា​ទូទៅ​ ទំហំ​ខ្លួន​តូច​ពី​កំណើត​អាច​នាំ​ឲ្យ​អា​អូន​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​ធាត់​ ជំងឺ​បេះដូង​ និង​ជំងឺ​ទឹក​នោម​ផ្អែម​នៅ​ថ្ងៃ​អនាគត​បាន​។ ​ម៉ាក់​ៗ​​ញ៉ាំ​កាហ្វេ​សម្រាល​កូន​​មាន​ទម្ងន់​ស្រាល​ជាង ទាប​ជាង​ និង​តូច​ជាង​ធម្មតា​ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​​​ថា​ការ​ថយ​ចុះ​នៃ​ទំហំ​ និង​​ម៉ាស​រាងកាយ​ដែល​គ្មាន​ខ្លាញ់​ លើ​ទារក​ គឺ​ដោយ​សារ​តែ​​​ម៉ាក់​ៗ​ផឹក​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ីន​ក្រោម​២០០មីល្លីក្រាម​ក្នុង​មួយ​ថ្ងៃ​ ប្រហែល​​២​ពែង​។ ការ​សន្និដ្ឋាន​នេះ​ផ្អែក​ទៅ​លើ​ការ​វិភាគ​ទិន្នន័យ​លើ​ស្ត្រី​ពពោះ​ប្រមាណ​ ២០០០​នាក់ ​ទៅ​លើ​ជាតិ​កាហ្វេអ៊ីន​ និង​Paraxanthine ​ជា​សមាសធាតុ​​ដែល​ត្រូវ​បាន​ផលិត​​នៅ​ពេល​ជាតិ​កាហ្វេអ៊ីន​​បាន​បំបែក​នៅ​ក្នុង​រាងកាយ​របស់​យើង​។ បើ​ប្រៀបធៀប​ទៅ​នឹង​ទារក​ដែល​​ម៉ាក់​ៗ​មាន​កម្រិត​ជាតិ​កាហ្វេអ៊ីន​ទាប​ ឬ​គ្មាន​សោះ កូន​ដែល​ម៉ាក់​ៗ​មាន​កម្រិត​ជាតិ​កាហ្វេ​​ខ្ពស់​ មាន​​ទម្ងន់​ស្រាល​ជាង​ ទាប​ជាង​ និង​មាន​រង្វង់​ក្បាល​តូចជាង​។ ហានិភ័យ​នៃ​ជំងឺ​បេះដូង​ ទឹក​នោម​ផ្អែម​ ពិត​ណាស់ ជាតិ​កាហ្វេអ៊ីន​ធ្វើ​ឲ្យ​សរសៃ​ឈាម​នៅ​ក្នុង​ស្បូន​ និង​សុក​​រួម​តូច​ ដែល​កត្តា​នេះ​អាច​កាត់បន្ថយ​ការ​ផ្គត់ផ្គង់​ឈាម​ទៅ​កាន់​ទារក​ និង​រារាំង​ការ​លូតលាស់​។ ជាតិ​កាហ្វេអ៊ីន​ក៏​អាច​រំខាន​ដល់​អ័រម៉ូន​ស្ត្រេស​របស់​ទារក​ក្នុង​ផ្ទៃ ដែល​ធ្វើ​ឲ្យ​ពួកគេ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​បេះដូង​ ទឹក​នោម​ផ្អែម និង​ឡើង​ទម្ងន់​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​សម្រាល​រួច​ និង​នៅ​ថ្ងៃ​អនាគត​​​។ ​ការ​រលូត​កូន ជាមួយ​គ្នា​នេះ​ដែរ ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​ ការ​ញ៉ាំ​​កាហ្វេ តែ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​​កាហ្វេអ៊ីន​​អំឡុង​ពេល​មាន​គភ៌​ជា​រៀងរាល់​ថ្ងៃ​ ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​។ ចំពោះ​ស្ត្រី​ពពោះ​ដែល​ផឹក​ជាតិ​កាហ្វេអ៊ីន​ចំនួន​២០០​មិល្លីក្រាម​ ឬ​ច្រើន​ជាង​​នេះ​ (២ពែង ឬ​លើស​ពី​នេះ​) មាន​ហានិភ័យ​នៃ​ការ​រលូត​កូន​ខ្ពស់​ជាង​ម៉ាក់​ៗ​​ដែល​មិន​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ដល់​ទៅ​​២ដង​។ ចំណែក​ឯ​ម៉ាក់​ៗ​ដែល​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​ក្រោម​២០០មិល្លិក្រាម​ជា​រៀងរាល់​ថ្ងៃ​ ​មាន​ហានិភ័យ​នៃ​ការ​រលូត​កូន​ចំនួន​៤០%​។ បញ្ហា​​អាកប្បកិរិយា​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​អំឡុង​ពេល​មាន​គភ៌ អាច​​ផ្លាស់ប្ដូរ​ផ្លូវ​ខួរ​ក្បាល​ សំខាន់​ៗ​ ដែល​អាច​នាំ​ឲ្យ​មាន​បញ្ហា​អាកប្បកិរិយា​នៅ​ថ្ងៃ​ក្រោយ​។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​វិភាគ​ដោយ​ការ​ស្កេន​ខួរ​ក្បាល​​ក្មេង​ដែល​មាន​អាយុ​៩​ឆ្នាំ​​ និង​១០​ឆ្នាំ​ចំនួន​រាប់​ពាន់​នាក់​ និង​បាន​រក​ឃើញ​ថា​រចនាសម្ព័ន្ធ​ខួរ​ក្បាល​របស់​ក្មេង​​ត្រូវ​បាន​ប៉ះពាល់​នឹង​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​ស្បូន​។   ​ជំងឺ​មហារីក​ឈាម​ស ជាក់ស្ដែង​ ក្មេង​ៗ​ដែល​​កើត​ជំងឺ​មហារីក​ឈាមស​  […]


បញ្ហាផ្ទៃពោះ

មូលហេតុ​​ម៉ាក់​ៗ​ឈឺ​ទ្វារ​មាស​​ពេល​មាន​គភ៌ និង​ដំណោះស្រាយ​​​​​​​​​​​​​​​

អាការៈ​ឈឺចាប់​ទ្វារ​មាស​កើត​ឡើង​ជា​ទូទៅ​ចំពោះ​ស្រី​ៗ​យើង​ ប៉ុន្តែ​ប្រសិនបើ​ការ​ឈឺ​ទ្វារ​មាស​នេះ​ កើត​ឡើង​​ជា​ញឹកញាប់​ អំឡុង​ពេល​មាន​គភ៌ វា​អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​ការ​​ព្រួយបារម្ភ​ជាក់​ជា​មិន​ខាន។ ក្នុង​ករណី​ភាគ​ច្រើន​ ការ​ឈឺចាប់​​ទ្វារ​មាស​អំឡុង​ពេល​មាន​គភ៌​នេះ​ មិន​មែន​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​​ណាមួយ​ឡើយ​។ មូលហេតុ​អ្វី​បាន​ជា​​ស្ត្រី​ពពោះ​ឈឺ​ទ្វារ​មាស​? ​ជាក់​ស្ដែង​ ការ​ឈឺ​ទ្វារ​មាស​ ឬ​អាង​ត្រគាក​អំឡុង​ពេល​មាន​ផ្ទៃពោះ កើត​ឡើង​ដោយ​សារ​​កត្តា​ជា​ច្រើន​ ខណៈ​ពេល​ដែល​រាងកាយ​ម៉ាក់​ៗ​ព្យាយាម​​សម្រប​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​​ថ្មី​។ ខាង​ក្រោម​នេះ​ជា​មូលហេតុ​មួយ​ចំនួន​ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​នៅ​ទ្វារ​មាស​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១. លំហូរ​ឈាម​ អំឡុង​ពេល​ពពោះ​ លំហូរ​ឈាម​នឹង​កើន​ឡើង​នៅ​ក្នុង​ស្បូន​ ដែល​បណ្ដាល​ឲ្យ​​មាន​ការ​ឈឺចាប់​នៅ​ក្នុង​បរិវេណ​ទ្វារ​មាស​។ បរិវេណ​នោះ​នឹង​ងាយ​ឈឺចាប់​ ព្រម​ទាំង​ហើម​។ មួយ​វិញ​ទៀត ការ​ឈឺចាប់​នេះ​ក៏​អាច​បណ្ដាល​មក​ពី​​ជំងឺ​​រីក​សរសៃ​ឈាម​ទ្វារ​មាស​ ឬ​រីក​សរសៃ​ឈាម​នៅ​ក្នុង​តំបន់​អាង​ត្រគាក​ផង​ដែរ​។ ២. ការ​ឆ្លង​មេរោគ​ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ឈឺចាប់​ទ្វារ​មាស​ក៏​អាច​​កើត​ឡើង​ដោយ​សារ​តែ​ការ​ឆ្លង​មេរោគ​ផ្សិត​នៅ​ជុំវិញ​​បរិវេណ​ទ្វារ​មាស។​ ពេល​ខ្លះ ​ការ​បង្ក​រោគ​នៅ​អាង​ត្រគាក/​ទ្វារ​មាស​ក៏​អាច​បណ្ដាល​ឲ្យ​មាន​ការ​ឈឺចាប់​ រួម​ជាមួយ​រោគ​សញ្ញា​ដទៃ​ទៀត​ ដូចជា​ការ​ធ្លាក់​ទឹក​រម្អិល​ពី​ទ្វារ​មាស​ ចង្អោរ​ រាករូស​ ឬ​ឈឺ​ខ្នង​។ ៣. ការ​រីក​មាត់​ស្បូន ​ប្រសិនបើ​ម៉ាក់​ៗ​មាន​អារម្មណ៍​ឈឺ​ដូច​​ត្រូវ​គេ​ចាក់​ ជា​ពិសេស​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ការ​ពពោះ ​វា​អាច​បណ្ដាល​មក​ពី​ការ​រីក​មាត់​ស្បូន​។ ជា​ទូទៅ មាត់​ស្បូន​រីក​ធំ​នៅ​រយៈពេល​ពីរ​បី​សប្ដាហ៍​មុន​ពេល​សម្រាល​កូន​ ហើយ​វា​អាច​​នាំ​​ឲ្យ​មាន​ការ​ឈឺចាប់​ និង​ធ្លាក់​ឈាម​។ ៤. សម្ពាធ​គភ៌​ ទារក​ដែល​កំពុង​លូតលាស់​បាន​ដាក់​សម្ពាធ​លើ​តំបន់​អាង​ត្រគាក ដែល​លាង​សន្ធឹង​លើ​​សរសៃ​ចំណង​ឆ្អឹង និង​សាច់ដុំ​ ដែល​បណ្ដាល​ឲ្យ​មាន​ការ​ឈឺ​ចាប់​។ ការ​ឈឺចាប់​នេះ​អាច​មាន​រយៈពេល​ពីរ​បី​វិនាទី​ ឬ​ប៉ុន្មាន​នាទី​ និង​ពេល​ខ្លះ​ យូរ​ជាង​នេះ​។ ​វា​អាច​កើត​ឡើង​នៅ​ត្រី​មាស​ទី​១​ នៅ​ពេល​ដែល​ស្បូន​រីក​ធំ និង​ដាក់​សម្ពាធ​លើ​ប្លោក​នោម​ និង​រន្ធ​គូទ ឬ​នៅ​ត្រី​មាស​ទី​២ នៅ​ពេល​ដែល​ទារក​សង្កត់​លើ​តំបន់​អាង​ត្រគាក​ ឬ​នៅ​ត្រី​មាស​ទី​៣​ ខណៈ​ពេល​ដែល​ទារក​​ធ្វើ​ចលនា​។ ៥. ការ​មាន​ផ្ទៃពោះ​ក្រៅ​ស្បូន​ ​ការ​ឈឺចាប់​ក្នុង​ទ្វារ​មាស​ ជា​រោគ​សញ្ញា​នៃ​ការ​មាន​កូន​ក្រៅ​ស្បូន​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

៤​ចំណុច ​​ប៉ះពាល់​ដល់​ការ​លូតលាស់​​កូន​ក្នុង​ផ្ទៃ ម៉ាក់​ៗ​គួរ​ដឹង​!​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ម៉ាក់ៗ​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​​សកម្មភាព​ប្រចាំ​ថ្ងៃ​ ​និង​របប​អាហារ​​ទ្វេដង​ ដើម្បី​ធានា​ថា​ខ្លួន​ និង​កូន​ក្នុង​ផ្ទៃ​មាន​សុខភាព​ល្អ។​ យ៉ាង​ណា​មិញ មាន​ចំណុច​​មួយ​ចំនួន​ដែល​យើង​ចាំបាច់​ត្រូវ​ជៀសវាង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ការ​ថែទាំ​សុខភាព​រាងកាយ​ជា​រឿង​សំខាន់​ណាស់​​នៅ​អំឡុង​ពេល​មាន​គភ៌​។ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​របប​អាហារ​ល្អ​ ដែល​មាន​វីតាមីន​​ចម្រុះ​ និង​សារជាតិ​រ៉ែ​​សម្រាប់​ជួយ​ដល់​ការ​លូតលាស់​ និង​ការ​អភិវឌ្ឍ​​​របស់​ទារក។​ ជាមួយ​គ្នា​នេះ​ដែរ យើង​ចាំបាច់​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​បញ្ចៀស​បញ្ហា​​កង្វះ​ជាតិ​ទឹក​ និង​ការ​ទល់​លាមក​។ មួយ​វិញ​ទៀត​ ការ​ធ្វើ​លំហាត់​ប្រាណ​​ជា​ទៀងទាត់​ ក៏​អាច​ជួយ​ទប់​ស្កាត់​ការ​ឡើង​ទម្ងន់​ និង​បញ្ហា​ផ្សេង​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ​ផង​ដែរ​។ ប៉ុន្តែ​មាន​រឿងរ៉ាវ​ជា​ច្រើន​ដែល​អាច​ប៉ះពាល់​ដល់​ការ​លូតលាស់​របស់​ទារក​ ដែល​ម៉ាក់​ចាំបាច់​ត្រូវ​ជៀសវាង​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ៤​ចំណុច​ គួរ​ជៀសវាង​អំឡុង​ពេល​មាន​គភ៌​ ១. ខ្យល់​ពុល ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ប៉ះពាល់​ខ្យល់​ពុល​អំឡុង​ពេល​មាន​ផ្ទៃពោះ​ អាច​​​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ការ​លូតលាស់​របស់​ទារក​។ ដំណាក់កាល​ដែល​​ម៉ាក់​ៗ គួរ​ប្រយ័ត្នប្រយែង​​បំផុត​គឺ​​នៅ​ពេល​ទើប​មាន​ផ្ទៃពោះ​ និង​ជិត​សម្រាល​កូន​។ ២. ស្រ្តេស​ ពិត​ណាស់​ អារម្មណ៍​ស្រ្តេស​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ ប៉ុន្តែ កម្រិត​ស្តេ្រស​ខ្ពស់​ក៏​អាច​បង្កើន​ឱកាស​នៃ​ការ​កើត​កូន​មិន​គ្រប់​ខែ​ ឬ​កូន​មាន​ទម្ងន់​ខ្លួន​​មិនគ្រប់គីឡូ។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ស្វែង​រក​វិធីសាស្ត្រ​ផ្សេង​ៗ ​ដើម្បី​កាត់បន្ថយ​ស្រ្តេស​ឲ្យ​នៅ​កម្រិត​ទាប ទើប​ជា​ការ​ប្រសើរ​។ ​​៣. គ្រឿង​ស្រវឹង​ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​អំឡុង​ពេល​មាន​គភ៌​​ ទោះ​ជា​ក្នុង​កម្រិត​មធ្យម ក៏​អាច​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​ដូចជា​មាន​ការ​លូតលាស់​យឺត​ ទម្ងន់​ខ្លួន​ទាប​ ការអភិវឌ្ឍយឺតយ៉ាវ​ ផ្ទៃ​មុខ​មាន​លក្ខណៈ​ខុស​ប្រក្រតី និង​ខ្សោយ​បញ្ញាជា​ដើម​។ ​៤. ជាតិ​កាហ្វេអ៊ីន​ បន្ថែម​ពី​នេះ​ ការ​ញ៉ាំ​កាហ្វេអ៊ីន​កម្រិត​ខ្ពស់​ អំឡុង​ពេល​ពពោះ​ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត​កូន​ និង​កូន​លូតលាស់​យឺតយ៉ាវ​។ ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ មាន​ដូចជា​កាហ្វេ តែ​​ និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស​ដទៃ​ទៀត​។ ដូច​នេះ​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

បែក​ញើស​ខ្លាំង​​ពេល​​ពពោះ​ ​បណ្ដាល​មក​ពី​អ្វី​?

ម៉ាក់​ៗ​អាច​នឹង​បែក​ញើស​ច្រើន​ជាង​ធម្មតា​អំឡុង​ពេល​មាន​គភ៌​ដោយ​សារ​តែ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន។​ ប៉ុន្តែ​ ការ​បែក​ញើស​នេះ​មិន​មែន​ជា​រឿង​គួរ​ឲ្យ​បារម្ភ​ឡើយ​ ហើយ​យើង​អាច​ដោះស្រាយ​​វា​បាន​ ដោយ​ការអនុវត្ត​តាម​តិចនិក​មួយ​ចំនួន​ខាង​ក្រោម។ ការ​បែក​ញើស​ខ្លាំង​ពេល​ពពោះ​ចាប់ផ្ដើម​​នៅ​ពេល​ណា​? ជា​ទូទៅ​ ម៉ាក់​ៗ​អាច​នឹង​បែកញើស​​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ។ ពិត​ណាស់​ ការ​កើន​ឡើង​​សីតុណ្ហភាព​រាងកាយ​នៅ​ពេល​ពពោះ​ អាច​បណ្ដាល​ឲ្យ​យើង​បែក​ញើស​។ ចំណែក​ឯ​កត្តា​មួយ​ចំនួន​ទៀត​ ដូចជា​ការ​ប្រែប្រួល​អ័រម៉ូន ការ​កើន​ឡើង​បរិមាណ​ឈាម ​និង​ការ​ឡើង​ទម្ងន់​ក៏​អាច​នាំ​ឲ្យ​​យើង​បែក​ញើស​ផង​ដែរ​។ គណនាថ្ងៃសម្រាលកូន នៅទីនេះ មូលហេតុ​​​ផ្សេង​ៗ​​ធ្វើ​ឲ្យ​យើង​បែក​ញើសខ្លាំង​អំឡុង​ពេល​មាន​គភ៌ ស្ត្រី​មួយ​ចំនួន​អាច​ជួប​ប្រទះ​ការ​បែក​ញើស​នៅ​អំឡុង​ពេល​ថ្ងៃ​ ខណៈ​ដែល​​មួយ​ចំនួន​ទៀត​បែក​ញើស​ច្រើន​នៅ​ពេល​យប់​។ យ៉ាង​ណា​មិញ ​មូលហេតុ​ទូទៅ​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​បែក​ញើសខ្លាំង​អំឡុង​ពេល​ពពោះ​​មាន​ដូចជា​៖ ការ​​ធ្វើ​មេតាប៉ូលីស​កើន​ឡើង​ ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ជំងឺ​លើស​កម្រិត​អ័រម៉ូន​ទីរ៉ូអ៊ីត ​​ផល​ប៉ះពាល់​នៃ​ការ​ប្រើប្រាស់​ថ្នាំ​ លំហូរ​ឈាម​កើន​ឡើង​ ការ​ឆ្លង​មេរោគ​​ កម្រិត​អ័រម៉ូន​Progesterone​ឡើង​ខ្ពស់​ ការ​ប្រែប្រួល​អ័រម៉ូន ​ការ​ឡើង​ទម្ងន់ អាកាសធាតុ​ សកម្មភាព​រាងកាយ​ ការ​ថប់​បារម្ភ​ ការ​ញ៉ាំ​អាហារ​ហឹរ ឬ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន​។​ តិចនិក​​ដោះស្រាយ​បញ្ហា​បែក​ញើស​ខ្លាំង​​ពេលពពោះ ទោះ​បី​ជា​យើង​មិន​អាច​បញ្ឈប់​ការ​បែក​ញើស​នៅ​អំឡុង​ពេល​ពពោះ​ទាំង​ស្រុង​ក៏​ពិត​មែន​ ម៉ាក់​ៗ​អាច​អនុវត្ត​តិចនិក​ងាយ​ៗ​ទាំង​នេះ​ ដើម្បី​កាត់បន្ថយ​ភាព​ធ្ងន់ធ្ងរ​ ឬ​ការ​មិន​ស្រួល​ខ្លួន​​បាន​។ គណនាទម្ងន់ស្ត្រីពពោះ នៅទីនេះ ១. ជៀសវាង​ចេញ​ក្រៅ​នៅ​ពេល​អាកាសធាតុ​ក្ដៅ ​ម៉ាក់​ៗ​គប្បី​ជៀសវាង​ចេញ​ទៅ​ខាង​ក្រៅ​ នៅ​ពេល​អាកាសធាតុ​ក្ដៅ​ខ្លាំង ដើម្បី​កុំ​ឲ្យ​បែក​ញើស​កាន់​តែ​ច្រើន​។ មួយ​វិញ​ទៀត​ ​យើង​គប្បី​ហាត់​ប្រាណ​នៅ​ពេល​ព្រឹក​ ឬ​ពេល​ល្ងាច​ ព្រម​ទាំង​ស្លៀក​សំលៀកបំពាក់​ស្ដើង​ៗ​ និង​អាច​ឲ្យ​ខ្យល់​ចេញ​ចូល​បាន​។ ២. ផ្លាស់ប្ដូរ​របប​អាហារ​មួយ​ចំនួន​ ​​​​​ជាមួយ​គ្នា​នេះ​ដែរ ​ស្ត្រី​ពពោះ​មិន​គួរ​ញ៉ាំ​អាហារ​ហឹរ​ ឬ​ភេសជ្ជៈ​ក្ដៅ​នោះ​ទេ​ ពីព្រោះ​វា​អាច​បង្កើន​សីតុណ្ហភាព​នៅ​ក្នុង​រាងកាយ​។ ចូរ​ញ៉ាំ​ទឹក​​ឲ្យ​បាន​ច្រើន​ ដើម្បី​រក្សា​ជាតិ​ទឹក​ ក៏​ដូចជា​អាច​កាត់​បន្ថយ​​កម្ដៅ​រាងកាយ។ ៣. ព្យាបាល​ការ​ឆ្លង​មេរោគ​ឲ្យ​បាន​ទាន់​ពេលវេលា​ ប្រសិនបើ​យើង​មាន​ជំងឺ​ ឬ​ឆ្លង​មេរោគ​ គួរ​ព្យាបាល​ឲ្យ​បាន​ទាន់​ពេលវេលា​។ មួយ​វិញ​ទៀត​ ម៉ាក់​ៗ​​អាច​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​​បាន​ដឹង​ច្បាស់​​ថា​ ថ្នាំ​ណា​មួយ​ដែល​យើង​ប្រើ ​មាន​ជះ​ឥទ្ធិពល​ដល់​ការ​បែកញើស​។ ៤. សង្កេត​មើល​ការ​ប្រែប្រួល​ផ្សេងៗ​​ ភាគច្រើន​ អតុល្យភាព​អ័រម៉ូន​បណ្ដាល​ឲ្យ​បែក​ញើស​ អំឡុង​ពេល​មាន​ផ្ទៃពោះ​។ ហេតុ​នេះ​ហើយ​ យើង​គប្បី​សង្កេត​មើល​ការ​ផ្លាស់ប្ដូរ​នៅ​ក្នុង​រាងកាយ​​ឲ្យ​បាន​ដិតដល់​។ ៥. ​ប្រើប្រាស់​ម្សៅ​ហ៊ុយ​ បន្ថែម​ពី​នេះ​ ម៉ាក់​ៗ​ក៏​អាច​ប្រើប្រាស់​ម្សៅ​ហ៊ុយ​ ប្រសិនបើ​​​​​មាន​អាការៈ​បែក​ញើស​ច្រើន​ជ្រុល​។ ទោះ​បី​ជា​វា​មិន​អាច​កាត់បន្ថយ​ការ​បែក​ញើស​បាន​ ប៉ុន្តែ​ម្សៅ​ហ៊ុយ​អាច​ស្រូប​យក​ជាតិ​សំណើម​ដែល​ច្រើន​ជ្រុល​បាន​។


បញ្ហាផ្ទៃពោះ

ស្រ្តីពពោះមាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ធ្វើម៉េចឲ្យកូនសុវត្ថិភាព?

ទារក​កើត​ពី​ម្ដាយ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B មាន​ឱកាស​ជាង​៩០​ភាគ​រយ​វិវត្ត​ទៅ​ជា​ជំងឺ​ថ្លើម​ប្រភេទ​B​ រ៉ាំរ៉ៃ ប្រ​សិន​ជា​ក្មេង​ទាំង​នោះ​មិន​ទទួល​បាន​ការ​ថែ​ទាំង​ត្រឹម​ត្រូវ​នៅ​ពេល​ឆ្លង​ទន្លេ​។ ដូច​នេះហើយ ​ជា​ការ​សំខាន់​ណាស់​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ ត្រូវ​ដឹង​ពី​ស្ថាន​ភព​ខ្លួន​ឯង​ទាក់ទង​នឹង​ជំងឺ​ថ្លើម​ប្រភេទ​B ដើម្បី​អាច​បង្ការ​ការ​ចម្លង​វីរុស​ទៅ​កូន​ពេល​សម្រាល​។ បើ​សិន​ជា​គ្រូពេទ្យ​បាន​ដឹង​ថា​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក្រុម​គ្រូពេទ្យ​អាច​មាន​វិធានការ​ត្រឹម​ត្រូវ ដើម្បី​ការ​ពារ​ការ​ចម្លង​វីរុស​ពី​ម្ដាយ​ទៅ​កូន​ក្នុង​ដំណាក់​កាល​ឆ្លង​ទន្លេ។ ការ​ធ្វើ​តេស្ត​ឈាម​​ដឹង​ថា​ម្ដាយ​មាន​ផ្ទុក​វីរុស​ថ្លើម គ្រូពេទ្យ​អាច​រៀបចំ​សម្ភារៈ​វេជ្ជសាស្ត្រ​បាន​ត្រឹម​ត្រូវ​ក្នុង​បន្ទប់​សម្រាល ដើម្បី​ការ​ពារ​កូន​កុំ​ឲ្យ​ឆ្លង​វីរុស​ពី​ម្ដាយ​។​ គណនាថ្ងៃសម្រាលកូននៅទីនេះ ១. គួរ​ដឹង​អ្វី​ខ្លះ?​ ស្រ្តី​មាន​ផ្ទៃពោះ​គ្រប់​រូប​គួរ​ធ្វើ​តេស្ត​ឈាម​រក​វីរុស​ថ្លើម​ប្រភេទ​B។ ការ​ធ្វើ​តេស្ត​នេះ​កាន់តែ​ចាំ​បាច់​ថែម​ទៀត​បើ​ម៉ាក់​ជា​មនុស្ស​ស្ថិត​ក្នុង​ក្រុម​ងាយ​ប្រឈម​វីរុស​ថ្លើម​ប្រភេទ​B ដូច​ជា​បុគ្គលិក​សុខាភិបាល ​មាន​សមាជិក​គ្រួសារ​កើត​ជំងឺ​ថ្លើម​ប្រភេទB ឬ​ក្នុង​សហគមន៍​ប្រឈម​នឹង​វីរុស​ថ្លើម​ប្រភេទB។​ ដូចនេះ ជា​ការ​ចាំ​បាច់​ណាស់​នៅ​ពេល​មាន​ផ្ទៃពោះ ត្រូវ​តែ​បាន​ធ្វើ​តេស្ត​រក​វីរុស​ថ្លើម​ប្រភេទ​B ឲ្យ​បាន​មុន​ពេល​សម្រាល ឬ​បើ​អាច​គួរ​ធ្វើ​ក្នុង​រង្វង់​ត្រី​មាស​ទី​មួយ​។ ម៉ាក់​ៗ​គួរ​ដឹង​ថា​ការ​ឆ្លង​វីរុស​ថ្លើម​ប្រភេទ​B ពេល​ខ្លះ​មិន​ចេញ​រោគ​សញ្ញា​ទេ ដែល​ជា​ការ​ពិបាក​ដឹង​ថា​យើង​មាន​ផ្ទុក​ឬ​ក៏​អត់ បើ​យើង​មិន​បាន​ធ្វើ​តេស្ត​ឈាម​នោះ​។​ បើ​សិន​ជា​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B នោះ​ពេល​កូន​កើត​ភ្លាម​នឹង​ទទួល​វ៉ាក់សាំង​បង្ការ​វីរុស​ថ្លើម​ប្រភេទB ​ភ្លាម​ៗ​ដែរ ក្នុង​រង្វង់​១២​ម៉ោង​ក្រោយ​កើត ខណៈ​ក្មេង​ធម្មតា​អាច​ត្រូវ​ចាក់​វ៉ាក់សាំង​នេះ​ក្នុង​រង្វង់​២៤​ម៉ោង​ក្រោយ​កើត​។ បន្ទាប់ពី​បាន​ចាក់​ដូស​ទី​១ កូន​នឹង​ត្រូវ​ចាក់​ដូស​ទៅ​ពីរ និង​ទី​បី នៅ​ក្នុង​រង្វង់​៦​ខែ​បន្ទាប់​។ ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន កូន​ដែល​កើត​ពី​ម៉ាក់​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​អាច​តម្រូវ​ឲ្យ​ធ្វើ​តេស្ត​រក​អង់ទីករ ដើម្បី​ប្រាកដ​ថា​ក្រោយ​ពី​បាន​ចាក់​វ៉ាក់សាំង មាន​ដុះ​អង់​ទីករ​។ ២. ឆ្លងទន្លេ​តាម​វិធី​ណា? ថ្វី​បើ​ម៉ាក់​ៗ​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​ពិត​មែន ប៉ុន្តែ​ម៉ាក់​ៗ នៅ​តែ​អាច​ឆ្លង​ទន្លេ​តាម​ធម្មតា​ជាតិ​បាន ក្នុង​ករណី​លក្ខខណ្ឌ​សុខភាព​ត្រូវ​គ្រូពេទ្យ​វាយ​តម្លៃ​ថា​អាច​សម្រាល​បាន​។ ដូច​គ្នា​ដែរ ម៉ាក់​មាន​ផ្ទុក​វីរុស​ថ្លើម​ប្រភេទ​B ក៏​នៅ​អាច​បំបៅ​ដោះ​កូន​បាន​ធម្មតា​។ អង្គការ​សុខ​ភាព​ពិភព​លោក បាន​ណែ​នាំ​ឲ្យ​ម៉ាក់​បំបៅ​ដោះ​កូន ទោះ​បី​ខ្លួន​មាន​ផ្ទុក​វីរុស​នេះ ដោយ​ថា​អត្ថប្រយោជន៍​នៃ ការ​បំបៅ​ដោះ​ចំពោះ​កូន​មាន​ខ្ពស់​ជាង​ហានិភ័យ​ឆ្លង​វីរុស​។ ការ​បំបៅ​ដោះ​មិន​អាច​ចម្លង​វីរុស​ថ្លើម​ដល់​កូន​នោះ​ទេ លើក​លែង​​ចុង​ដោះ​ម៉ាក់​ៗ​មាន​ប្រេះ​បែក​ចេញ​ឈាម ពេល​បំបៅ​ដោះ​កូន​។ ម៉ាក់ៗ​គួរ​សុំ​ការ​ណែ​នាំ​ពីគ្រូពេទ្យ ដើម្បី​បាន​ដឹង​ពី​វិធី​បំបៅ​ដោះ​កូន​ដោយ​សុវត្ថិ​ភាព […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗដោះស្រាយបញ្ហាពិបាកគេងពេលពពោះ តាមតិចនិកងាយប៉ុន្មាននេះ

គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​នៅ​ដំណាក់​កាល​ត្រីមាស​ដំបូង និង​ត្រី​មាស​ទី ៣ នៃ​ការ​ពពោះ ព្រោះ​ទំហំ​ពោះ​រីក​ធំ ទំហំ​កូន​ក៏​ធំ។ ទោះ​បញ្ហា​នេះ មិន​បង្ក​ផល​ប៉ះពាល់​ដល់​អា​អូន​ក្នុង​ផ្ទៃ តែ​វា​រំខាន​ដល់​អារម្មណ៍​របស់​ស្ត្រី​ពពោះ​មែន​ទែន។ មូលហេតុ​អ្វី​ខ្លះ​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ? តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា ចិន​សែន​សុខ​បាន​ឲ្យ​ដឹង​ថា អំឡុង​ពេល​ពពោះ មាន​បញ្ហា​ជា​ច្រើន​ដែល​បណ្ដាល​ស្ត្រី​ពិបាក​គេង​ដូច​ជា៖ ការនោមញឹកញាប់ ក្អួត ឬចង្អោរ ឈឺខ្នង បញ្ហាសុដន់ មិនស្រួលពោះ រមួលក្រពើ ដកដង្ហើមបានខ្លីៗ យល់សប្តិរវើរវាយ។ បញ្ហា​ផ្សេង​ទៀត​នាំ​ឲ្យ​គេង​មិន​លក់​ពេល​ពពោះ ក៏​អាច​មាន​ទំនាក់​ទំនង​ជាមួយ​ស្ត្រេស។ គ្នាយើង​អាច​នឹង​ព្រួយ​បារម្ភ​ខ្លាំង​ពី​ការ​សម្រាល ឬ​បារម្ភ​ពី​តួនាទី​ក្លាយ​ជា​ម៉ាក់​ៗ​គេ ដែល​ក្តី​បារម្ភ​ទាំង​នេះ​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​យើង​បញ្ឈរ​ភ្នែក​អំឡុង​ពេល​យើង​ដាក់​ខ្លួន​គេង។ តិចនិក​ជួយ​ដោះ​ស្រាយ​បញ្ហា​គេង​មិន​លក់​ពេល​ពពោះ ១. គួរ​គេង​លើ​ខ្នើយ​រាង​ខ្ពស់​បន្តិច ដើម្បី​សម្រួល​ដល់​ការ​ដក​ដង្ហើម ២. ចៀស​វាង​ភេសជ្ជៈ​មាន​ជាតិ​កាហ្វេអ៊ីន តែ ឬ​ទឹក​ផ្លែ​ឈើ​មាន​ជាតិ​ជូរ ៣. គេង​ផ្ងារ​បាន តែ​បើ​ងងឹត​មុខ ប្ដូរ​មក​គេង​ផ្អៀង​វិញ ៤. កល់​ខ្នើយ​ជើង ៥. ចៀស​វាង​អាហារ​ដែល​ពិបាក​រំលាយ ៦. ហាត់​ប្រាណ (ដើរ ឬ​ហាត់​យូហ្គា) ៧. ចៀសវាង​ញ៉ាំ​ទឹក​ច្រើន។


បញ្ហាផ្ទៃពោះ

៤ មូលហេតុធំៗ បណ្ដាលឲ្យស្ត្រីស្លាប់ពេលពពោះ និងសម្រាលកូន

អំឡុង​ពពោះ និង​សម្រាលកូន ជា​ពេល​គ្រោះថ្នាក់​បំផុត  ស្រ្តី​ជា​ម្តាយ​អាច​នឹង​ជួប​ហានិភ័យ​ផ្សេងៗ ឈាន​ដល់ស្លាប់។ ភាគច្រើន​នៃ​ការ​​ស្លាប់​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ទាំង​នេះ កើត​ឡើង​នៅ​ក្នុង​សហគមន៍​ក្រីក្រ តំបន់​ដាច់​ស្រយាល​ដូច​ជា​ទី​ជន​បទ​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ម៉ាក់​ៗ​ពពោះ​ភាគច្រើន​មាន​សុខភាព​ល្អ និង​មិន​មាន​បញ្ហា​ធ្ងន់ធ្ងរ​ទេ​អំឡុង​ពេល​ពពោះ និង​សម្រាល​កូន​ក៏​ពិត​មែន ប៉ុន្តែ ស្រ្តី​ពពោះ​មួយ​ចំនួន​តូច នៅ​តែ​ប្រឈម​គ្រោះ​ថ្នាក់​នឹង​ការ​ស្លាប់​ជុំ​វិញ​បញ្ហា​មាន​ផ្ទៃ​ពោះ និង​ការ​សម្រាល​កូន​នេះ។ មូល​ហេតុ​ផ្ទាល់​ភាគច្រើន​នៃ​កា​ស្លាប់​​ពេល​ពពោះ និង​ពេល​សម្រាល ១. កា​ធ្លាក់​ឈាម​ច្រើន​ពេក ២. ការ​ឆ្លង​រោគ ៣. សម្ពាធ​ឈាម​ខ្ពស់ (ក្រឡាភ្លើង) ៤. ​ការ​ឈឺ​ពោះ​សម្រាល​អូស​បន្លាយ​យូរ ចំពោះ​ករណី​កា​ឈឺ​ពោះ​សម្រាល​កូន​អូស​បន្លាយ​យូរ កើត​ឡើង​នៅ​ពេល​ដែល​ទារក​ស្ថិត​ក្នុង​ទីតាំង​ទទឹង​ខ្លួន​នៅ​ក្នុង​ស្បូន ឬ​ទម្រង់​ពិបាក​ដទៃ​ផ្សេង​ៗ​ទៀត ដែល​ទារក​មិន​អាច​ឆ្លង​កាត់​អាង​ត្រគាក​របស់​ម្ដាយ​បាន។ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បន្ថែម​ថា ក្នុង​អំឡុង​ពេល​ឈឺ​ពោះ​សម្រាល និង​ពេល​សម្រាល ​ស្ត្រី​ដែល​មាន​សញ្ញា​គ្រោះ​ថ្នាក់​ក្នុង​ពេល​ឈឺ​ពោះ​សម្រាល​ត្រូវ​ការ​បញ្ជូន​ទៅ​មន្ទីរពេទ្យ ក្នុង​រយៈ​ពេល​ក្រោម ២ម៉ោង បើ​មិន​ដូច្នោះ​ទេ ម៉ាក់​ៗ និង​ទារក​អាច​នឹង​ស្លាប់។​


ត្រីមាសទី ១

ម៉ាក់ៗពពោះ ដាច់ខាតកុំចោលសារធាតុចិញ្ចឹម និងវីតាមីនទាំងអស់នេះ

ការ​ទទួល​បាន​សារធាតុ​ចិញ្ចឹម និង​វីតាមីន​គ្រប់គ្រាន់​ចូល​ក្នុង​រាងកាយ​អំឡុង​ពេល​ពពោះ ពិត​ជា​សំខាន់​ណាស់​សម្រាប់​ម៉ាក់​ៗ​​គ្រប់​រូប ព្រោះ​អាហារ​ទាំង​នោះ មិន​ត្រឹម​តែ​ចូល​ទៅ​ចិញ្ចឹម​ទាំង​រាងកាយ និង​សុខភាព​របស់​ម៉ាក់​ៗ​ទេ វា​ក៏​ជួយ​ទ្រទ្រង់​ទៅ​ដល់​ការ​លូត​លាស់​របស់​កូន​ក្នុង​ផ្ទៃ​ដែរ។ ជាពិសេស ពពួក​វីតាមីន និង​សារធាតុ​រ៉ែ​មួយ​ចំនួន គឺ​ម៉ាក់​ៗ​ពពោះ​ខ្វះ​មិន​បាន​តែ​ម្ដង ដើម្បី​សុខភាព និង​ការ​លូតលាស់​របស់​គភ៌​បាន​ល្អ។ លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​បកស្រាយ​ពី​អាហារ​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម និង​វីតាមីន​ដែល​បន្ថែម​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​តាំង​ពី​ត្រី​មាស​ទី​១ រហូត​ដល់​ពេល​ម៉ាក់​ៗ​ពពោះ​សម្រាល​មាន​ដូច​ជា៖ ចាប់​តាំង​ពី​មាន​ផ្ទៃពោះ​ រហូត​ដល់​សម្រាល ១. ជាតិ​ដែក៖ ដើម្បី​បង្កើន​កោសិកា​ឈាម​ក្រហម ទប់ស្កាត់​ជំងឺ​ខ្វះ​គ្រាប់​ឈាម ២. អាស៊ីដ​ហ្វូ​លិក ( folic acid)៖ ដើម្បី​ទប់ស្កាត់​ទារក​មាន​ជំងឺលៀនខួរឆ្អឹងខ្នង (Spina bifida) ដែល​បណ្ដាល​មក​ពី​កង្វះ​អាស៊ីដហ្វូលិក ជា​ជំងឺ​ខុស​ប្រក្រតី សរសៃ​ប្រសាទ​នៅ​ត្រង់​ចង្កេះ​ដែល​មិន​អាច​បញ្ជា​សរីរាង្គ​ចាប់​ពី​ចង្កេះ​ចុះ​ក្រោម​បាន ឬ​បញ្ជា​បាន​តិច​តួច ៣. ពពួក​វីតាមីន និងរ៉ែ : វីតាមីន B12 , B6, វីតាមីន A, ជាតិស័ង្កសី, កាល់ស្យូម ដើម្បី​ជំនួយ​សុខភាព​មាតា និង​ទារក។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចាប់ពីត្រីមាសទី២ រហូតសម្រាល ១. កាល់​ស្យូម៖ ដើម្បី​ឆ្អឹង​កូន​ក្នុង​ផ្ទៃ​លូតលាស់​ល្អ ២. សារធាតុ DHA៖ […]


ការថែទាំផ្ទៃពោះមុនសម្រាល

រឿងទាំង ​៦​យ៉ាង​​នេះ​ អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅ​អំឡុង​ពេល​មាន​គភ៌​ ម៉ាក់​ៗ​ចាំបាច់​​យក​ចិត្ត​ទុក​ដាក់​ទៅ​នឹង​របប​អាហារ​​ និង​សកម្មភាព​រាងកាយ​​ដើម្បី​​ឲ្យ​កូន​ក្នុង​ផ្ទៃ​ ក៏​ដូចជា​ខ្លួន​ឯង​មាន​សុខភាព​ល្អ​។​ ពិត​ណាស់​ ​ឥរិយាបថ​ណា​មួយ​នៅ​ក្នុង​អំឡុង​ពេល​នេះ​ សុទ្ធ​តែ​ផ្ដល់​ផល​ប៉ះពាល់​ដល់​កូន​។​ ដូច្នេះ​ហើយ​ ​ម៉ាក់​គប្បី​ប្រុង​ប្រយ័ត្ន​នៅ​ក្នុង​ការ​ធ្វើ​សកម្មភាព​ទាំង​នេះ​។ ១. សូ​ណា​ កម្ដៅ​ខ្លាំង​នៅ​ក្នុង​សូណា​គឺ​ជា​ការ​ព្រួយ​បារម្ភ​ដ៏​ធំ​មួយ​ នៅ​អំឡុង​ពេល​មាន​គភ៌​។​ វា​អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ធូរ​ស្រាល​​ក៏​ពិត​មែន​ ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ ពីព្រោះ​​ទារក​មិន​អាច​គ្រប់គ្រង​សីតុណ្ហភាព​រាងកាយ​​ នៅ​ពេល​ដែល​ពួក​គេ​នៅ​ក្នុង​ផ្ទៃ​បាន​ឡើយ​។ យោង​តាម​ការ​សិក្សា​មួយ​ចំនួន​ បាន​បង្ហាញ​ថា ​កម្ដៅ​នៃ​សូណា​អាច​បណ្ដាល​ឲ្យ​កូន​​កើត​មាន​​​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​មួយ​ចំនួន​នៅ​ថ្ងៃ​អនាគត ដូចជា​បញ្ហា​ខួរ​ក្បាល​ និង​ខួរ​ឆ្អឹង​ខ្នង​។ ​ ២. ញ៉ាំ​ជាតិ​ស្ករ​ច្រើន​ជ្រុល​ ជា​មួយ​គ្នា​នេះ​ដែរ​ ម៉ាក់​ៗ​ដែល​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​នៅ​អំឡុង​ពេល​មាន​គភ៌​ ​អាច​បណ្ដាល​ឲ្យ​ក្មេង​មាន​បញ្ហា​ពិបាក​ក្នុង​ការ​​រៀន​សូត្រ​​ និង​ការ​ចងចាំ​​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​យើង​ចង់​ញ៉ាំ​របស់​ផ្អែម​ គួរ​ជ្រើសរើស​ផ្លែឈើ​ជំនួស​វិញ​​ និង​កាត់​បន្ថយ​​ភេសជ្ជៈ​ដែល​មាន​ជាតិ​ស្ករ​ច្រើន​។ ៣. ឈ្លោះ​​ប្រកែក​គ្នា​ និង​ស្រែក​ខ្លាំង​ៗ​​ ការ​ឈ្លោះ​ប្រកែក​គ្នា​អាច​បណ្ដាល​ឲ្យ​យើង​មាន​ការ​ថប់បារម្ភ​ និង​បាក់​ទឹក​ចិត្ត​ ហើយ​វា​ក៏​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ផង​ដែរ ជា​ពិសេស​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​ខួរ​ក្បាល​របស់​កូន។​ ម្យ៉ាង​វិញ​ទៀត​ ការ​ស្រែក​ក៏​អាច​​ផ្ដល់​ផល​អាក្រក់​ដល់​ម៉ាក់​ៗ​ដូច​គ្នា​ ដូចជា​​នាំ​​ឲ្យ​​យើង​ឈឺ​ក្បាល​ ចង្អោរ និង​មាន​បញ្ហា​ដំណេក​។ ​ដូច​នេះ​ យើង​គប្បី​សម្រាក​ឲ្យ​បាន​ច្រើន​ គេង​ឲ្យ​បាន​គ្រប់គ្រាន់​ ធ្វើ​សមាធិ ​និង​ដើរ​លំហែ។ ៤. យំ ទន្ទឹម​នឹង​នេះ​ ការ​យំ​អំឡុង​ពេល​មាន​ផ្ទៃពោះ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ពីព្រោះ​​យើង​អាច​នឹង​មាន​ការ​ប្រែប្រួល​​អារម្មណ៍​អំឡុង​ពេល​នេះ​។​ ប៉ុន្តែ​​ម៉ាក់​ៗ​គប្បី​យក​ចិត្ត​ទុក​ដាក់​​ឲ្យ​បាន​ដិតដល់​ចំពោះ​រោគ​សញ្ញា​ផ្សេង​ៗ​ដូចជា​​បាត់បង់​ចំណង់​អាហារ​ មាន​អារម្មណ៍​ខុស​ឆ្គង​ គេង​ច្រើន​ និង​បាត់បង់​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ ពីព្រោះ​​ទាំង​នេះ​ ជា​សញ្ញា​នៃ​ការ​បាក់​ទឹក​ចិត្ត​ […]


បញ្ហាផ្ទៃពោះ

ឈឺក្បាលពេលពពោះ សាកតិចនិកធម្មជាតិសិន មុនលេបថ្នាំបំបាត់ការឈឺចាប់

អាការៈ​ឈឺ​ក្បាល​អាច​ជា​បញ្ហា​ទូទៅ​កើត​ឡើង​នៅ​អំឡុង​ពេល​ម៉ាក់​ៗ​ពពោះ​ដំបូង​ៗ ប៉ុន្តែ​ជួន​កាល​វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ជំងឺ​លើស​សម្ពាធ​ឈាម​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ ធម្មតា ពេល​យើង​ឈឺ​ក្បាល​ខ្លាំង មាន​តែ​លេប​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ទេ ទើប​ជួយ​សម្រួល​ការ​ឈឺ​ចាប់​បាន​ទាន់​ចិត្ត តែ​ម៉ាក់​ៗ​ពពោះ​មិន​អាច​ចេះ​តែ​ប្រើ​ថ្នាំ​ដោយ​មិន​បាន​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​ជំនាញ​ឡើយ។ ហេតុ​នេះ​ហើយ បើ​ម៉ាក់​ៗ​ពពោះ​ឈឺ​ក្បាល​លើក​ក្រោយៗ អាច​សាកល្បង​តិចនិក​បំបាត់​ការ​ឈឺ​ចាប់​ដោយ​ធម្មជាតិ​ខាង​ក្រោម​នេះ​សិន។ ​តិចនិក​ធម្មជាតិ​បំបាត់​បញ្ហា​ឈឺ​ក្បាល​អំឡុង​ពពោះ ១. ចៀសវាង​អ្វី​បង្ក​ឲ្យ​ឈឺ​ក្បាល៖ ប្រសិន​បើ​ក្លិន ឬ​អាហារ​ណា​មួយ​បណ្ដាល​ឲ្យ​ម៉ាក់​ៗ​ធុំ​ក្លិន​នោះ​ហើយ​ឈឺ​ក្បាល គួរ​តែ​នៅ​ឲ្យ​ឆ្ងាយ​ៗ​ពី​ក្លិន​នោះ។ ២. ហាត់​ប្រាណ​ជា​ប្រចាំ៖ សាក​ល្បង​ធ្វើ​សកម្មភាព​រាងកាយ​ឲ្យ​បាន​ច្រើន​ដូច​ជា​ហាត់​ប្រាណ ដោយ​ការ​ដើរ ឬ​ហាត់​យូហ្គា​ជាដើម។ ៣. គ្រប់គ្រង​ស្ត្រេស៖ ព្យាយាម​គ្រប់​គ្រង​ភាព​តាន​តឹង​របស់​យើង ព្រោះ​ការ​គិត​ច្រើន​បណ្ដាល​ឲ្យ​យើង​ឈឺ​ក្បាល​កាន់​តែ​ខ្លាំង។ ៤. ញ៉ាំ​ឲ្យ​បាន​ទៀងទាត់៖ ម៉ាក់​ៗ​គួរ​ញ៉ាំ​អាហារ​ទៅ​តាម​ពេល​វេលា​ឲ្យ​បាន​ទៀងទាត់ និង​មាន​របប​អាហារ​មាន​តុល្យភាព សម្បូរ​ជីវជាតិ ព្រោះ​ការ​ដែល​មាន​របប​អាហារ​ត្រឹម​ត្រូវ អាច​បង្ការ​កុំ​ឲ្យ​អាការៈ​ឈឺ​ក្បាល​កើត​ឡើង​បាន។ ម៉ាក់​ៗក៏​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុងមួយថ្ងៃ​ដែរ។ ៥. គេង​ឲ្យ​ទៀងទាត់៖ ការ​​ចូល​គេង​មិន​គ្រប់គ្រាន់ ឬ​មិន​ទៀងទាត់ អាច​ជា​មូល​ហេតុ​បង្ក​ឲ្យ​ម៉ាក់​ៗ​ឈឺ​ក្បាល​ពេល​ពពោះ​។ ៦. អនុវត្ត​តិចនិក​សម្រួល​អារម្មណ៍៖ សាក​ល្បង​តិចនិក​ដក​ដង្ហើម ឬ​ការ​តាំង​សមាធិ ឬ​ម៉ាស្សា ដើម្បី​សម្រួល​អារម្មណ៍​ឲ្យ​បាន​ធូរស្រាល​។ ជា​ចុង​ក្រោយ បើ​ឈឺ​ក្បាល​ខ្លាំង​ម៉ាក់ៗ​ក៏​អាច​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន​ដែរ ព្រោះ​ភាគ​ច្រើន​នៃ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​មិន​បង្ក​ជា​បញ្ហា​ដល់​គភ៌ ឬ​ម៉ាក់​ៗ​ទេ ប៉ុន្តែ​មុន​នឹង​ប្រើ​ត្រូវ​សួរ​បញ្ជាក់​ពី​គ្រូពេទ្យ​ឲ្យ​បាន​ច្បាស់​សិន។ បន្ថែម​ពី​នេះ បើ​ម៉ាក់​ៗ​មាន​អាការៈ​ឈឺ​ក្បាល​រ៉ាំរ៉ៃ បូក​រួម​ជា​មួយ​រួយ​ក ស្រវាំង​ភ្នែក និង​ហឹង​ត្រចៀក ម៉ាក់​ៗ​គួរ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់ ព្រោះវាអាចជាសញ្ញាជំងឺបម្រុងក្រឡាភ្លើង និងជំងឺលើសសម្ពាធឈាមពេលពពោះ ដើម្បី​រក​មធ្យោបាយ​ព្យាបាល ចៀសវាង​ហេតុការណ៍​មិន​ល្អ​កើត​ឡើង​លើ​ម៉ាក់ៗ ឬ​អា​អូន​ក្នុង​ផ្ទៃ។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ