មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ម៉ាក់ៗប្រយ័ត្នផង! ផលវិបាកប៉ុន្មាននេះ បណ្ដាលឲ្យកូនស្លាប់ក្នុងផ្ទៃ

កូន​ស្លាប់​ក្នុង​ផ្ទៃ ជា​ធម្មតា​ត្រូវ​បាន​កំណត់​ថា ជា​ការ​ស្លាប់​របស់​ទារក​នៅ ឬ​បន្ទាប់​ពី​២៤ សប្ដាហ៍​នៃ​ការ​មាន​ផ្ទៃ​ពោះ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី។ មូលហេតុ​អ្វី​បណ្ដាល​ឲ្យ​មាន​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ? វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ជារឿយៗ ខាង​ក្រុម​គ្រូពេទ្យ​មិន​ដឹង​ពី​មូលហេតុ​ច្បាស់​ទេ ប៉ុន្តែ​ពេល​ខ្លះ បញ្ហា​នេះ​អាច​បណ្ដាល​ពី​ផល​វិបាក​ផ្សេងៗ​កើត​មាន​អំឡុង​ពេល​ពពោះ​ដូច​ជា៖ ១. ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬជំងឺក្រឡាភ្លើង ២. បញ្ហា​ទាក់ទង​នឹង​សុក ឬ​ទង​សុក កំណើត​មិន​ធម្មតា ៣. ការ​បង្ក​រោគ​ដូច​ជា​ជំងឺ​គ្រុនចាញ់ និង​ជំងឺ​កាម​រោគ ៤. សុខភាព​មិន​សូវ​ល្អ​របស់​ម្ដាយ។ ស្ត្រី​ណា​ខ្លះ​ប្រឈម​នឹង​ហានិភ័យ​បញ្ហា​កូន​ស្លាប់​ក្នុង​ផ្ទៃ? ការ​ស្លាប់​របស់​ទារក​ក្នុង​ផ្ទៃ​អាច​កើត​ឡើង​លើ​ស្ត្រី​ពពោះ​គ្រប់​វ័យ ហើយ​វា​អាច​កើត​ឡើង​ដោយ​មិន​អាច​ទាយ​ទុក​មុន​បាន ពិសេស​បើ​ស្ត្រី​មាន​កត្តា​ប៉ុន្មាន​ខាង​ក្រោម​នេះ ហានិភ័យ​កូន​ស្លាប់​ក្នុង​ផ្ទៃ​​ខ្ពស់​ដូច​ជា៖ ម៉ាក់​ពពោះ​អាយុ​លើស​​​​ ​៣៥​ឆ្នាំ​ឡើង ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ប្រើ​គ្រឿងញៀន ថែ​ទាំ​សុខភាព​មុន​សម្រាល​មិន​បាន​ល្អ ខ្វះ​អាហារូបត្ថម្ភ ពពោះ​កូន​ភ្លោះ (២ឬច្រើន) ធាត់​លើស​ទម្ងន់ ប្រើប្រាស់​បច្ចេកវិទ្យា​ជំនួយ​ការ​បន្ត​ពូជ ការ​មាន​ផ្ទៃពោះ​ដំបូង។ វេជ្ជបណ្ឌិត​ផ្នែក​សម្ភព​ដដែល​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា ការ​បញ្ជាក់​ពី​ការ​ស្លាប់​ទារក​ធ្វើ​ឡើង​តាម​រយៈ​ការ​មើល​អេកូសាស្ត្រ។ ការ​ពិនិត្យ​អេកូសាស្ត្រ​ជា​ប្រចាំ​តាម​ការ​ណាត់​ជួប​របស់​វេជ្ជបណ្ឌិត ក៏​អាច​ផ្ដល់​ផល​ល្អ​ក្នុង​ការ​រក​ឃើញ​បញ្ហា​មួយ​ចំនួន​ក្នុង​ការ​មាន​ផ្ទៃ​ពោះដែល​អាច​ព្យាបាល ដើម្បី​ចៀសវាង​ការ​ស្លាប់​របស់​ទារក។ ម៉ាក់​ៗ​ដែល​មាន​ប្រវត្តិ​ធ្លាប់​មាន​កូន​ស្លាប់​ក្នុង​ផ្ទៃ គួរ​តាមដាន​បន្ថែម​មុន​ពេល​សម្រាល​កូន​នៅ​ពេល​ពពោះ​ក្រោយ​ៗ​ទៀត។


ការថែទាំផ្ទៃពោះមុនសម្រាល

ទារកកើតមិនគ្រប់ខែមានផលប៉ះពាល់ច្រើន ម៉ាក់ៗពពោះត្រូវដឹងវិធីបង្ការ

ទារក​កើត​មិន​គ្រប់ខែ អាច​បណ្ដាល​មក​ពី​ទាំង​កត្តា​​ដូច​ជា​ម្ដាយ​ក្មេង​ពេក ចាស់​ពេក ម៉ាក់​ៗ​មិន​ប្រយ័ត្ន ឬ​បែក​ទឹក​ភ្លោះ​មុន​ពេល​សម្រាល​ជាដើម។ បើ​ទារក​កើត​មក​មិន​គ្រប់​ខែ អា​អូន​អាច​ជួប​នឹង​បញ្ហា​សុខភាព​ច្រើន​ជាង​ទារក​ធម្មតា ទាម​ទារការថែទាំ​ពិសេស។ ផល​ប៉ះពាល់​ ពេលទារក​កើត​មិន​គ្រប់​ខែ ជុំ​វិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា កាល​ណា​ទារក​កើត​មិន​គ្រប់​ខែ ទារក​នឹង​ប្រឈម​បញ្ហា​ដំណក​ដង្ហើម ព្រោះ​សួត​មិន​ទាន់​ទុំ​ល្អ តួ​នាទី​សួត ដំណើរ​ការ​ស្រូបអុកស៊ីសែន និង​បញ្ចេញឧស្ម័នកាបូនិចមិន​ល្អ។ លើស​ពី​នេះ ទារក​ងាយ​នឹង​ឆ្លង​មេរោគ​ផ្សេងៗ ព្រោះ​ប្រព័ន្ធ​ភាព​ស៊ាំ​នៅ​ខ្សោយ ហើយ​ទារក​ក៏​ប្រឈម​នឹង​បញ្ហា​ហូរ​ឈាម​ក្នុង​ខួរ​ក្បាល ធ្វើ​ឲ្យ​មាន​អត្រា​ស្លាប់​ជុំ​វិញ​កំណើត​ខ្ពស់។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ វិធី​បង្ការ​ទារក​កើត​មិន​គ្រប់​ខែ ដើម្បី​ការពារ​សុខភាព​កូន ម៉ាក់​ៗ​ពពោះ​គួរ​តែ​ដឹង និង​អនុវត្ត​តិចនិក​ថែ​រក្សា​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​ការ​ណែនាំ​របស់​វេជ្ជបណ្ឌិត​ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី​ ដូច​ជា៖ ពិនិត្យ​សុខភាព​តាម​ការ​កំណត់​អំឡុង​ពេល​ពពោះ បើ​អំឡុង​ពេល​ពពោះ ម៉ាក់ៗ​មាន​ជំងឺ​ប្រចាំកាយ ត្រូវ​តែ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ រក​មូលហេតុ និង​ព្យាបាល​ជំងឺ​ពាក់ព័ន្ធ ​រោគ​ស្ត្រី​ផ្សេង​ៗ ឲ្យ​បាន​ជា​សះ​ស្បើយ ដែល​ជា​មូលហេតុ​បង្ក​ឲ្យ​ទារក​កើត​មិន​គ្រប់​ខែ​ មាន​របប​អាហារ​ត្រឹមត្រូវ បរិភោគ​អាហារ​សម្បូរ​ជីវជាតិ សម្បូរ​ប្រូតេអ៊ីន បន្លែ​ផ្លែឈើ ញ៉ាំ​ទឹក​ដោះ​គោ ១-២​កែវ/ថ្ងៃ ទទួល​ជាតិ​ដែក​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា បញ្ចុះ​គីឡូ​បើ​ម្ដាយ​ធាត់​ពេក ព្រោះ​អាច​ប្រឈម​នឹង​ជំងឺ​ទឹកនោមផ្អែម​អំឡុង​ពេល​ពពោះ សម្រាក និង​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ ចៀសវាង​ធ្វើ​ការងារ​ហួស​កម្លាំង [embed-health-tool-baby-poop-tool] លោក​វេជ្ជបណ្ឌិតបាន​ណែនាំ​បន្ថែម​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​មាន​រោគ​សញ្ញា​សង្ស័យ​ដូច​ជា ធ្លាក់ឈាម ក្ដៅ​ខ្លួន​ខ្លាំង ចុក​ពោះ ម៉ាក់​ៗ​ត្រូវ​ទៅ​ពិនិត្យ​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​ឆាប់ […]


បញ្ហាផ្ទៃពោះ

វ៉ាក់សាំងកូវីដ-១៩ និងវ៉ាក់សាំងប៉ុន្មាននេះ ស្ត្រីពពោះមិនអាចចាក់បានទេ

អំឡុង​ពេល​ពពោះ ស្ត្រី​ជា​ម្តាយ​អាច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស និង​វ៉ាក់សាំង​ផ្តាសាយ​បាន។ ផ្ទុយ​ទៅ​វិញ​វ៉ាក់សាំង​មួយ​ចំនួនខាង​ក្រោមនេះ​មិន​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​ពពោះ និង​គភ៌​ឡើយ។ ១. វ៉ាក់សាំង​កូវីដ ១៩ មក​ដល់​បច្ចុប្បន្ន​មាន​វ៉ាក់សាំង​កូវីដ ១៩ ចំនួន ៦ ហើយ​ដែល​បាន​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​នោះ​មាន​វ៉ាក់សាំង Pfizer, AstraZeneca, Moderna, Johnson&Johnson, Sinopharm និង Sinovac។ ចំពោះ​ការ​ចាក់​វ៉ាក់សាំង​ទាំង​អស់​នោះ​លើ​ស្ត្រី​ពពោះ​ អង្គការ​សុខភាព​ពិភព​លោក​ពន្យល់​ថា អាច​ធ្វើ​ទៅ​បាន​ក្នុង​ករណី​ចាំ​បាច់​បំផុតប៉ុណ្ណោះ ព្រោះ​បច្ចុប្បន្នមាន​ការ​សិក្សា​តិចតួច​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ​លើ​ស្ត្រី​ពពោះ ​ដែល​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​ថា ​តើ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​ដំណើរ​ការ​ពពោះ​ដែរឬ​អត់។ ២. វ៉ាក់សាំង​កញ្ជ្រឹល ស្រឡទែន និងស្អូច វ៉ាក់សាំង​ទាំងនេះ​ក៏មិន​អាច​ចាក់​អំឡុង​ពេល​កំពុង​មាន​ផ្ទៃពោះ​ដែរ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ដើម្បី​បង្ការ​ជំងឺ​ឆ្លង​ទាំងអស់នេះ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្រីៗ​ដែល​មាន​បំណង​យក​កូន ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​ស្អូច ​មុន​ពេល​ពពោះ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន។ ថ្នាំ​បង្ការ​ប្រភេទ​នេះ​​បើ​ចាក់​ពេល​មាន​ផ្ទៃពោះអាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ដូច​ជា កើត​មក​មិន​គ្រប់​លក្ខណៈ រលូតជាដើម។ ២. វ៉ាក់សាំង​អុតស្វាយ ការចាក់វ៉ាក់សាំងអុតស្វាយអំឡុងពេលពពោះអាចនឹងមានផលប៉ះពាល់ដល់កូនក្នុងផ្ទៃ ពិសេសអាចបង្កឲ្យទារកក្នុងផ្ទៃពិការ​អវយវៈ​ផ្សេងៗ​ដូចជា ត្រចៀក ភ្នែក បេះដូង ដៃ ជើង និង​ខួរក្បាល។ ៣. វ៉ាក់សាំងរើម មិនខុសពីវ៉ាក់សាំងកញ្រ្ជឹល ស្រឡទែន ស្អូច និងអុតស្វាយប៉ុន្មានទេ ការចាក់វ៉ាក់សាំងរើមពេលពេលពពោះ ក៏បង្កហានិភ័យដល់ទារកក្នុងផ្ទៃដែរ។


បញ្ហាផ្ទៃពោះ

មូលហេតុធម្មតា ធ្ងន់ធ្ងរ និងត្រូវវះកាត់បន្ទាន់ បើម៉ាក់ៗក្ដៅខ្លួនពេលពពោះ

បញ្ហា​ក្ដៅ​ខ្លួន ឬ​ឡើង​កម្ដៅ ជា​រឿង​សាមញ្ញ​គ្នា​យើង​ណា​ដែល​ថា​មិន​ធ្លាប់​ឈឺ​នោះ គ្រាន់​តែ​សម្រាក​បន្តិច​វា​អាច​ធូរ​ស្បើយ​ទៅ​វិញ តែ​ករណី​ក្ដៅ​ខ្លួន​កើត​លើ​ស្ត្រី​ពពោះ​ខុស​គ្នា​ពី​មនុស្ស​ទូទៅ។ អាការៈ​ក្ដៅ​ខ្លួន អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ជា​ការ​កើន​ឡើង​កម្ដៅ​ខ្លួន​ធំ​ជាង ឬ​ស្មើ ៣៧.៨ អង្សារសេ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ចំពោះ​ស្ត្រី​ពពោះ អាការៈ​ក្ដៅ​ខ្លួន​ជា​បញ្ហា​សុខភាព​មួយ យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​វា​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​ម្ដាយ និង​អា​អូន​ក្នុង​ពោះ​បាន។ ​មូល​ហេតុ​បណ្ដាល​ឲ្យ​មាន​អាការៈ​ក្ដៅ​ខ្លួន​ក្នុងពេល​មានផ្ទៃពោះ​នេះ មាន​ករណី​មិន​ធ្ងន់ធ្ងរ ធ្ងន់ធ្ងរ និង​ករណី​ធ្ងន់ធ្ងរ​រហូត​ទាមទារ​ឲ្យ​ម៉ាក់​ៗ​វះកាត់​បន្ទាន់​ទៀត​ផង ជា​ហេតុ​ដែល​ម៉ាក់​ៗ​មិន​ត្រូវ​ធ្វេស​ប្រហែស​ទៅ​លើ​ការ​ថែទាំ​សុខភាព​នោះ​ទេ។ មូល​ហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​មិន​ធ្ងន់ធ្ងរ រលាក​ត្រចៀក រលាក​បំពង់​ក រលាក​ទង​សួត ផ្ដាសាយ​ធំ មូល​ហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​ធ្ងន់ធ្ងរ រលាក​តម្រង​នោម រលាក​ប្រដាប់​បន្ត​ពូជ រលាក​ស្រោម​ទឹក​ភ្លោះ កើតស្អូច រលាក​សួត ស្រឡទែន របេង។ល។ មូលហេតុ​បង្ក​ឲ្យ​ក្ដៅ​ខ្លួន​ករណី​ទាមទារ​វះកាត់​បន្ទាន់ រលាក​ខ្នែង​ពោះវៀន រលាក​ថង់​ទឹក​ប្រមាត់ បើ​ម៉ាក់​ៗ​ជួប​បញ្ហា​ក្ដៅ​ខ្លួន​អំឡុង​ពេល​ពពោះ អាច​ប្រឈម​នឹង​ផល​ពិបាក​ច្រើន​ដូច រលូត​កូន កូន​កើត​មិន​គ្រប់​ខែ ទារក​ស្លាប់​ក្នុង​ពោះ និង​អាច​កើត​ជំងឺ​លើ​ទារក​ដែល​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ពី​ម្ដាយ​ទៅ​កូន។ល។ ដូច​នេះ​ហើយ ទើប​ម៉ាក់ៗ​ពពោះ​ត្រូវ​ចេះ ឬ​ដឹង​ពី​វិធីការពារ និង​ព្យាបាល​អាការៈ​ក្ដៅ​ខ្លួន​មាន​ដូច​ជា៖ – ត្រូវ​នៅ​ឆ្ងាយ​ពី​សត្វ​ឆ្មា ឬ​សត្វ​អាច​បង្ក​រោគ​មួយ​ចំនួន​ទៀត – មិន​ត្រូវ​ញ៉ាំ​សាច់ ឬ​បន្លែ​ឆៅ ដែល​លាង​មិន​បាន​ស្អាត​ល្អ – មិន​ត្រូវ​ញ៉ាំ​អាហារ ផ្អាប់ ឬ​អាហារ​រក្សា​ក្នុង​ទូ​ទឹក​កក​រយៈ​ពេល​យូរ ព្រោះ​វា​មាន​ផ្ទុក​នូវ​ប៉ារ៉ាស៊ីត​មួយ​ចំនួន – ត្រូវ​ពិនិត្យ​ផ្ទៃ​ពោះ និង​ពិនិត្យ​ឈាម ដើម្បី​ស្វែង​រក​មេរោគ​មួយ​ចំនួន​ដែល​អាច​បង្ក​ហានិភ័យ​ដល់​ទារក – ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ក្មេង ដែល​កើត​អុត​ស្វាយ ឬ​ស្អូច​ព្រោះ​អាច​ឆ្លង​ពី​ក្មេង។ល។


បញ្ហាផ្ទៃពោះ

កើតជំងឺបម្រុងក្រឡាភ្លើងពេលពពោះ គ្រោះថ្នាក់ទាំងម្ដាយ និងកូនក្នុងផ្ទៃ

​បម្រុង​ក្រឡាភ្លើង និង​ក្រឡា​ភ្លើង ជា​ជំងឺ​មួយ​កើត​មាន​ពេល​ម៉ាក់​ៗ​ពពោះ​បាន​២០​សប្ដាហ៍​ឡើង​ទៅ​ ដែល​មាន​សញ្ញា​រួម​ផ្សំ​ដូច​ជា ឈឺក្បាល វិលមុខ និង​ចុក​ចុង​ដង្ហើម​ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ស្ត្រី​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​នឹង​អាការៈ​ទាំង​នេះ​ប៉ុន្មាន​ទេ​ទើប​បណ្ដោយ​ឲ្យ​មាន​សភាព​ធ្ងន់ធ្ងរ​ដែល​ស្ទើរ​តែ​ហួស​ពេល​ក្នុង​ការ​ព្យាបាល និង​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ជំងឺ​បម្រុង​ក្រឡាភ្លើង​ឈរ​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ចំពោះ​ស្ត្រី​ពពោះ​នៅ​កម្ពុជា​យើង។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្នុង​ករណី​ដែល​មិន​ដឹង និង​ស្រាវជ្រាវ​រក​រោគ​សញ្ញា​ឲ្យ​ទាន់​ពេល​វេលា​ស្ត្រី នឹង​ធ្លាក់​ចូល​ក្នុង​សភាព​ធ្ងន់ធ្ងរ​ជាហេតុ​បណ្ដាល​ឲ្យ​មាន​ផល​វិបាក​ធ្ងន់ធ្ងរ​ទាំង​ទារក​ក្នុង​ផ្ទៃ និង​ម្ដាយ​ដូច​ជា៖ ចំពោះម្ដាយ ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរក្បាល ងងឹត​ភ្នែក ហើម​សួត​ស្រួចស្រាវ HELLP Syndrome (ខាន់លឿង…) ឬ​បែក​ថ្លើម ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ របេះ​សុក​មុន​ពេល​កំណត់។ ចំពោះទារកក្នុងផ្ទៃ ទារក​លូតលាស់​មិន​ប្រក្រតី ទម្ងន់​តូច​ជាង​អាយុ​នៃ​គភ៌ ខ្សោយ​ប្រាជ្ញា​ស្មារតី ស្លាប់​ក្នុង​ពោះ សម្រាល​មិន​គ្រប់​ខែ។ល។ លោក​បន្ថែម​ឲ្យ​ដឹង​ថា ទោះ​ជា​ជំងឺ​នេះ​ផ្ដល់​ផល​ពិបាក​ធ្ងន់ធ្ងរ​ច្រើន​​ទាំង​ម៉ាក់​ៗ និង​គភ៌​ក៏​ដោយ តែ​ម៉ាក់​ៗ​អាច​ការពារ​មិន​ឲ្យ​កើត​បម្រុង​ក្រឡា​ភ្លើង​បាន​ ដោយញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ ចៀស​វាង​អាហារ​ផ្អាប់ និង​ប្រៃ​ខ្លាំង គេង​ផ្អៀង​ខាង​ឆ្វេង សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ហាត់​ប្រាណ​ជា​ប្រចាំ។ ពិសេស ប្រញាប់​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ភ្លាម ក្នុង​ករណី​ដែល​មិន​ប្រក្រតី​ក្នុង​ខ្លួន។​


ត្រីមាសទី ១

ញ៉ាំទឹកដោះគោពេលពពោះ កូនកើតមកស្បែកសពិតមែនអត់?

​ពេល​ពពោះ ម៉ាក់​ៗ​មួយ​ចំនួន​ធំ​ខិត​ខំ​ញ៉ាំ​អាហារ​ប៉ូវ​ច្រើន​មុខ ដើម្បី​ឲ្យ​កូន​កើត​មក​មាន​សុខភាព​ល្អ ពេញ​លក្ខណៈ ជាពិសេស​ចង់​ឲ្យ​កូន​កើត​មក​ស្អាត​តែ​ម្ដង។ ក្នុង​ចំណោម​ស្ត្រី​ពពោះ មាន​ការ​លើក​ឡើង​មួយ​ថា ចង់​បាន​កូន​កើត​មក​ស្បែក​ស​ស្អាត ម៉ាក់​ៗ​គួរ​ញ៉ាំ​ទឹក​ដោះ​គោ​ឲ្យ​ច្រើន។ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅ​ទី​នេះ​ ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​បែប​នេះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ញ៉ាំ​ទឹក​ដោះ​គោ ឬ​ទឹក​សណ្ដែក​ មិន​អាច​កំណត់​ពណ៌​សម្បុរ​កូន​បាន​ទេ។ លោក​ថា តាម​ពិត​ទៅ ការ​ដែល​កូន​កើត​មក​មាន​សម្បុរ​ស គឺ​អាស្រ័យ​ទៅ​លើ​ពូជ​សាសន៍ និង​ហ្សែន​របស់​ឪពុក​ម្ដាយ​តែ​ប៉ុណ្ណោះ អាហារ​មិន​អាច​កំណត់​ពណ៌​សម្បុរ​របស់​កូន​យើង​បាន​ឡើយ។ គណនាថ្ងៃសម្រាលកូន នៅទីនេះ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ចំពោះ​ស្ត្រី​ពពោះ ការ​ញ៉ាំ​ទឹក​ដោះ​គោ​មិន​អាច​កំណត់​ពណ៌​សម្បុរ​កូន​បាន​ក៏​ពិត​មែន តែ​ទឹក​ដោះ​គោ​មាន​អត្ថប្រយោជន៍​ដល់​សុខភាព​ម្ដាយ និង​កូន​នៅ​ក្នុង​ផ្ទៃ។ ម៉ាក់​ៗ​ពពោះ​នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​ពី​សារធាតុចិញ្ចឹមនៅក្នុងទឹកដោះ​គោ​មាន​ដូច​ជា៖ [embed-health-tool-due-date] – ប្រូតេអ៊ីន៖ ជា​សារធាតុ​ចិញ្ចឹម​ចាំ​បាច់​ចំពោះ​មនុស្ស​គ្រប់​វ័យ ពិសេស​ចំពោះ​ស្ត្រី​ពពោះ។ ម្យ៉ាង​វិញ​ទៀត គភ៌​ត្រូវ​ការ​ប្រូតេអ៊ីន ដើម្បី​លូតលាស់ និង​បង្កើត​ជាលិកា​ល្អ​ថ្មី​ៗ​ច្រើន។ – កាល់ស្យូម៖ ទឹក​ដោះ​គោ​ផ្ដល់​កាល់ស្យូម​គ្រប់​គ្រាន់​សម្រាប់​ស្ត្រី​ពពោះ ព្រោះ​រាង​កាយ​ម្ដាយ​ត្រូវ​ការ​ជាតិ​កាល់ស្យូម សម្រាប់​ជួយ​ដល់​ការ​អភិវឌ្ឍ​ឆ្អឹង សាច់ដុំ បេះ​ដូង និង​សរសៃ​ប្រសាទ​របស់​គភ៌។ លើស​ពី​នេះ ទឹក​ដោះ​គោ​ជួយ​កាត់​បន្ថយ​ហានិភ័យ​ក្នុង​ការ​កើត​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃ​ខាង​មុខ។ – វីតាមីន D៖ វីតាមីន D និង​កាល់ស្យូម ជួយ​រក្សា​ឆ្អឹង​របស់​ម៉ាក់​ៗ​ឲ្យ​មាន​សុខភាព​ល្អ ហើយ​វា​ក៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង ជាហេតុ​ជួយ​កម្ចាត់​រាល់​មេរោគ ការពារ​ទាំង​ម៉ាក់ […]


បញ្ហាផ្ទៃពោះ

តិចនិកជួយកាត់បន្ថយហានិភ័យម៉ាក់ៗលើសសម្ពាធឈាមពេលពពោះ កុំឲ្យជួបផលវិបាកធ្ងន់ធ្ងរ

ក្នុង​ចំណោម​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១០នាក់ មាន​ម្នាក់​កើត​ជំងឺ​លើស​សម្ពាធ​ឈាម​អំឡុង​ពេល​មាន​ផ្ទៃពោះ ដែល​អាច​បង្ក​ជា​ផល​វិបាក​ធ្ងន់ធ្ងរ ឬ​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិត​ម៉ាក់ៗ​ទៀត​ផង។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​មន្ទីរពេទ្យ កាល់ម៉ែត។ ប្រសិន​បើ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​អំឡុង​ពេល​ពពោះ អាច​ដាក់​សម្ពាធ​ដល់​បេះដូង និង​តម្រងនោម​របស់​ស្ត្រី ជាហេតុ​អាច​បង្ក​ជា​ជំងឺ​បេះដូង ជំងឺ​តម្រងនោម និង​បង្កើន​ហានIភ័យ​កើត​ជំងឺ​បម្រុង​ក្រឡាភ្លើង កូន​កើត​មុន​ខែ ឬ​ត្រូវ​សម្រាល​ដោយ​ការ​វះកាត់​ជាដើម។ ហេតុ​នេះ​ហើយ ម៉ាក់​ៗ​ពពោះ​គ្រប់​រូប​គួរ​ដឹង​ពី​វិធី​កាត់បន្ថយ​ហានិភ័យ​លើស​សម្ពាធ​ឈាម​ខាង​ក្រោម​នេះ ដើម្បី​ជា​ចំណេះ​មួយ​ការពារ​សុខភាព​ឲ្យ​បាន​កាន់​តែ​ល្អ​ប្រសើរ។ ១. ទៅ​តាម​ណាត់​ជួប​របស់​គ្រូពេទ្យ៖ ម៉ាក់ៗ​គួរ​ទៅ​ពិគ្រោះ និង​ពិនិត្យ​សុខភាព​ទៅ​តាម​ការ​ណាត់​ជួប​របស់​គ្រូពេទ្យ​ឲ្យ​បាន​ទៀងទាត់ កុំ​អាក់​ខាន។ ២. ញ៉ាំ​ថ្នាំ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ៖ ក្នុង​ករណី​ដែល​ម៉ាក់ៗ​លើស​សម្ពាធ​ឈាម ខាង​គ្រូពេទ្យ​នឹង​ចេញ​ថ្នាំ​ដែល​ជា​ជម្រើស​ស័ក្តិសម​បំផុត​សម្រាប់​ម៉ាក់ៗ ហេតុ​នេះ​ម៉ាក់ៗ​ត្រូវ​លេប​ឲ្យ​បាន​ជាប់​លាប់។ ៣. ធ្វើ​សកម្មភាព​ជា​និច្ច៖ ម៉ាក់​ៗ​ពពោះ​គួរ​ហាត់ប្រាណ ឬ​បញ្ចេញ​សកម្មភាព​មួយ​ចំនួន ស័ក្តិ​សម​សម្រាប់​ស្ត្រី​ពពោះ ទៅ​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ។ ៤. មាន​របប​អាហារ​ត្រឹម​ត្រូវ៖ នៅ​ក្នុង​របប​អាហារ​ម៉ាក់ៗ​ត្រូវ​មាន​បន្លែ​ផ្លែឈើ សាច់ ថ្លើម​សត្វ និង​អាហារ​ចម្រុះ​ផ្សេង​ទៀត ដែល​ផ្ដល់​សារធាតុ​ចិញ្ចឹម​ល្អ​ដល់​សុខភាព​ម៉ាក់ៗ និង​អាអូន​ក្នុង​ពោះ។ ៥. ចៀសវាង​ធ្វើ​អ្វី​ដែល​មិន​ល្អ​ពេល​ពពោះ៖ កុំ​ជក់​បារី កុំ​ផឹក​គ្រឿង​ស្រវឹង ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ផ្សេងៗ និង​ប្រើ​ថ្នាំ​ផ្ដេសផ្ដាស។ មុន​នឹង​សម្រេច​ចិត្ត​ប្រើ​ថ្នាំ​អ្វី​មួយ ត្រូវ​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ច្បាស់​លាស់​មុន​ជានិច្ច។ នៅ​ក្នុង​អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ទាំង​អស់​ត្រូវ​ប្រយ័ត្ន​រាល់​សកម្មភាព និង​អាហារ ពោល​គឺ​សកម្មភាព​ធ្វើ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​ល្អិតល្អន់ ព្រោះ​ការ​ធ្វេស​ប្រហែស​របស់​ម៉ាក់​ៗ​បន្តិច អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់ និង​សុខភាព​របស់​អា​អូន​នៅ​ក្នុង​ពោះ​បាន។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗកើតជំងឺប៉ុន្មានអំឡុងពពោះ កូនកើតមកអាចមានបញ្ហាស្វិតសាច់ខួរក្បាល

ជំងឺ​ស្វិត​សាច់​ខួរក្បាល ប៉ះ​ពាល់​ទៅ​ដល់​ចលនា និង​ឥរិយាបថ​របស់​សាច់ដុំ​ដែល​ខួរក្បាល​មិន​អាច​បញ្ជា​បាន។ ជំងឺ​នេះ កើត​ឡើង​ភាគ​ច្រើន​នៅ​ពេល​ខួរក្បាល​កំពុង​លូតលាស់ ពិសេស​នៅ​ពេល​គភ៌​កំពុង​លូតលាស់​ក្នុង​ពោះ​ម្ដាយ។ បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ចិន​សែន​សុខ ឲ្យ​ដឹង​ថា ម៉ាក់ៗ​ពពោះ​គ្រប់​រូប គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ដោយ​ជំងឺ​មួយ​ចំនួន​ដែល​ម៉ាក់ៗ​ឆ្លង​អំឡុង​ពេល​ពពោះ អាច​ប៉ះពាល់​ទៅ​ដល់​ការ​លូតលាស់​គភ៌​ផ្នែក​រាងកាយ​សំខាន់ៗ​ដូច​ជា​ខួរ​ក្បាល​ជាដើម។ ការ​ឆ្លង​មេរោគ ឬ​ការ​ប៉ះពាល់​ជាតិ​ពុល​ផ្សេងៗ​អំឡុង​ពេល​ពពោះ អាច​បង្កើន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល​ដល់​ទារក​ដូច​ជា៖ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ វីរុស Cytomegalo៖ វីរុស​នេះ​បង្ក​រោគ​សញ្ញា​ដូច​ជំងឺ​ផ្ដាសាយ និង​អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ពិការភាព​ពី​កំណើត ប្រសិន​បើ​ម៉ាក់ៗ​ឆ្លង​វីរុស​នេះ​ក្នុង​ពេល​មាន​ផ្ទៃ​ពោះ។ ស្អូច (German Measal)៖ កាល​ណា​ម៉ាក់ៗ​កើត​ស្អូច​អំឡុង​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​កើត​បញ្ហា​ពិការភាព​កំណើត តែ​ម៉ាក់ៗ​អាច​ការពារ​ការ​កើត​ស្អូច​នេះ​បាន​ដោយ​ចាក់​វ៉ាក់សាំង។ រើម៖ មេរោគ​នេះ​អាច​ចម្លង​ពី​ម្ដាយ​ទៅ​កូន​ក្នុង​ផ្ទៃ ប៉ះពាល់​ដល់​ទងសុក និង​ផ្ទៃ​ម្ដាយ។ ការ​រលាក​ដែល​បង្ក​ឡើង​ដោយ​ការ​ឆ្លង​មេរោគ​នេះ​អាច​ធ្វើ​ឲ្យ​ខូចខាត​ដល់​ប្រព័ន្ធ​សរសៃប្រសាទដែល​កំពុង​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ។ មេរោគ​ស្វាយ៖ មេរោគ​ឆ្លង​តាម​ការ​រួម​ភេទ​នេះ ក៏​បង្កើន​ហានិភ័យ​ក្នុង​ការ​លូតលាស់​របស់​គភ៌​ក្នុង​ផ្ទៃ​បាន​ដែរ។ ជំងឺ Toxoplasmosis៖ មេរោគ​នេះ​ឆ្លង​តាមរយៈ​ចំណី​អាហារ​កខ្វក់ ឬ​តាម​លាមក​សត្វ​ឆ្មារ ដែល​អាច​ប៉ះពាល់​ដល់​អាអូន​ក្នុង​ផ្ទៃ។ វីរុស ​Zika៖ ទារក​ដែល​ឆ្លង​ជំងឺ ​Zika ​ក្នុង​ផ្ទៃ​បណ្ដាល​ឲ្យ​ទំហំ​ក្បាល​កូន​តូច​ជាង​ធម្មតា និង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា ក្រៅ​ពី​ការ​ឆ្លង​មេរោគ​អំឡុង​ពេល​ពពោះ​ដូច​ដែល​បាន​រៀប​រាប់​ខាង​លើ​មក នៅ​មាន​កត្តា​មួយ​ចំនួន​ផ្សេង​ទៀត ក៏​ចូល​រួម​ក្នុង​ការ​បង្កើន​ហានិភ័យ​ទារក​ក្នុង​ផ្ទៃ​កើត​ជំងឺ​ស្វិត​សាច់​ខួរក្បាល​នេះ​ដែរ​រួម​មាន កូនមិន​គ្រប់​ទម្ងន់ មិន​គ្រប់​ខែ កូន​ភ្លោះ។ល។ [embed-health-tool-child-growth-chart] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេល​ពពោះ​ ម៉ាក់ៗ​​ញ៉ាំ​ផ្លែ​ផាសិន​បាន​ដែរ​អត់​?

ជាក់​ស្ដែង មាន​ផ្លែឈើ​ និង​បន្លែ​ជា​ច្រើន​ប្រភេទ​​ដែល​ផ្ដល់​អត្ថប្រយោជន៍​​ដ៏​ល្អ​ចំពោះ​​សុខភាព​ ប៉ុន្តែ​​​​ផ្លែឈើ​ និង​បន្លែ​ខ្លះ​ទៀត​កាន់​តែ​មាន​អត្ថប្រយោជន៍​បន្ថែម​​ អំឡុង​ពេល​ដែល​យើង​មាន​ផ្ទៃពោះ​​ ហើយ​ផ្លែ​ផាសិន​​ក៏​ស្ថិត​ក្នុង​ចំពោះ​ផ្លែឈើ​ដ៏​ល្អ​បំផុត​សម្រាប់​​ស្ត្រី​ពពោះ​ផង​ដែរ​។ តម្លៃ​អាហារូបត្ថម្ភ​នៃ​ផ្លែ​ផាសិន ផ្លែ​ផាសិន​មាន​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ដែល​​ផ្ដល់​គុណប្រយោជន៍​​ដល់​សុខភាព​​ទាំង​ចំពោះ​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​។ សារធាតុ​ចិញ្ចឹម​ទាំង​នោះ​រួម​មាន​៖ វីតាមីន​សំខាន់​ៗ ដូចជា​វីតាមីន​A, B2 B3, B6 និង​C ជាតិ​សរសៃ​ធម្មជាតិ​ និង​មាន​ផ្ទុក​សារធាតុ​រ៉ែ​សំខាន់​ៗ​ ដូចជា​ប៉ូតាស្យូម​ ម៉ាញ៉េស្យូម​ ផូស្វ័រ​ ទង់ដែង​ និង​ជាតិ​ដែក​។ មាន​បរិមាណ​វីតាមីន​C​ខ្ពស់​ ផ្លែ​ផាសិន​ចំនួន​១០០ក្រាម​ផ្ទុក​កាឡូរី​៩៧​ ១. ជួយ​ដល់​ការ​រំលាយ​អាហារ​ អំឡុង​ពេល​ពពោះ​ ស្រី​ៗ​យើង​តែងតែ​មាន​​អាការៈ​ចុក​ពោះ​ និង​ពិបាក​ក្នុង​ការ​រំលាយ​អាហារ​ ដោយ​សារ​តែ​មាន​ការ​ផ្លាស់ប្ដូរ​ភ្លាម​ៗ​នៅ​ក្នុង​រាងកាយ​។​ ផ្លែ​ផាសិន​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដែល​អាច​ជួយ​ដោះស្រាយ​បញ្ហា​​រំលាយ​អាហារ​​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ២. ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជាមួយ​គ្នា​នេះ​ដែរ​ ផ្លែ​ផាសិន​ក៏​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C ​ដែល​ជា​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម​ ព្រម​ទាំង​ជា​​រូបមន្ត​ធម្មជាតិ​ដ៏​ពិសេស​ក្នុង​ការ​បញ្ចៀស​ជំងឺ​ផ្សេង​ៗ​ ដោយ​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​។​ ផ្លែ​ផាសិន​ចំនួន​១០០​ក្រាម​ មាន​វីតាមីន​C​​ច្រើន​ជាង​៥០%​។ ៣. ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ​ ​ដោយ​សារ​តែ​ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​សំបូរ​ទៅ​ដោយ​ជាតិ​រ៉ែ ដូចជា​ផូស្វ័រ​ និង​កាល់ស្យូម​ វា​អាច​ជួយ​​ការពារ​ឆ្អឹង​របស់​ម៉ាក់​ៗ​​កុំ​ឲ្យ​ទន់​ខ្សោយ​ នៅ​អំឡុង​ពេល​ពពោះ​​។ ៤. កាត់បន្ថយ​ជំងឺ​គេង​មិន​លក់​ បន្ថែម​ពី​នេះ​ ផ្លែ​ផាសិន​ក៏​ផ្ទុក​ទៅ​ដោយ​​សារធាតុ​Alkaloid ​ដែល​អាច​ជួយ​កាត់​បន្ថយ​​ជំងឺ​គេង​មិន​លក់​ ថប់​បារម្ភ​ និង​ភាព​រសេះរសោះ ​ដែល​តែងតែ​កើត​​ជា​ទូទៅ​ចំពោះ​ស្ត្រី​មាន​គភ៌។​ ពិត​ណាស់​ អំឡុង​ពេល​ពពោះ​ ការ​គេង​ឲ្យ​បាន​គ្រប់គ្រាន់​ និង​ស្កប់ស្កល់​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​។ ៥. ផ្ដល់​អត្ថប្រយោជន៍​​ចំពោះ​ស្បែក​ អំឡុង​ពេល​ពពោះ​ ​ស្បែក​របស់​ម៉ាក់​ៗ​តែងតែ​កើត​មាន​បញ្ហា​មុន​ ដោយ​សារ​តែ​បម្រែបម្រួល​អ័រម៉ូន​។​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ញ៉ាំ​ផ្លែ​ឈឺរី​​ ពេល​ពពោះផ្ដល់​ប្រយោជន៍​ច្រើន​ចំពោះ​ម្ដាយ​ និងកូន​​​​​​​​​​​​​​​​

ជា​ទូទៅ​ ស្ត្រី​ពពោះ​ត្រូវ​បាន​ណែនាំ​ឲ្យ​ញ៉ាំ​អាហារ​ដែល​សំបូរ​ទៅ​ដោយ​វីតាមីន​ និង​ជាតិ​រ៉ែ​។​ ក្នុង​ចំណោម​ផ្លែឈើ​ទាំងឡាយ​ដែល​​ស័ក្ដិសម​សម្រាប់​ស្ត្រី​ពពោះ​ ​​ផ្លែ​ឈឺរី​គឺ​ជា​ផ្លែឈើ​ដែល​មាន​គុណប្រយោជន៍​យ៉ាង​ច្រើន​ ពីព្រោះ​វា​គឺ​ជា​ប្រភព​ដ៏​ល្អ​នៃ​វីតាមីន​C។ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​មួយ​ចំនួន​​ក៏​ជួប​បញ្ហា​អាលែកហ្ស៊ី​ជាមួយ​នឹង​ផ្លែ​ឈឺរី​ផង​ដែរ។ ក្នុង​ករណី​ដែល​យើង​មិន​មាន​បញ្ហា​អាលែកហ្ស៊ី​នឹង​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ ម៉ាក់​ៗ​​​គប្បី​យល់​ដឹង​អំពី​អត្ថប្រយោជន៍​ និង​ផល​ប៉ះពាល់​ ដើម្បី​ជៀសវាង​បញ្ហា​សុខភាព​ផ្សេងៗ​អំឡុង​ពេល​ពពោះ​។ តើ​យើង​អាច​ញ៉ាំ​ផ្លែ​ឈឺរី​​អំឡុង​ពេល​មាន​គភ៌​បាន​ដែរ​ឬ​ទេ​? ​​​​នៅ​អំឡុង​​ពេល​មាន​គភ៌​​ ម៉ាក់​ៗ​អាច​ញ៉ាំ​ផ្លែ​ឈឺរី​បាន​​ដោយ​សុវត្ថិភាព​។​ ផ្លែ​ឈើ​មួយ​ប្រភេទ​នេះ​មាន​ផ្ទុក​វីតាមីន​C និង​សារធាតុ​ចិញ្ចឹម​ដទៃ​ទៀត​ ដែល​អាច​ជួយ​​បង្កើន​ប្រព័ន្ធ​ភាព​ស៊ាំ​​​ដល់​ម៉ាក់​ៗ ក្នុង​ការ​​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ផ្សេង​ៗ​។​ សារធាតុ​ចិញ្ចឹម​នៅ​ក្នុង​ផ្លែ​ឈឺរី​ ​​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ឈឺរី​​មួយ​ពែង​ រួម​មាន​៖ កាឡូរី ៩៧ កាបូអ៊ីដ្រាត ២៥​ក្រាម​ វីតាមីន​C ១៨%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ ជាតិ​សរសៃ​ ៣​ក្រាម​ ប្រូតេអ៊ីន​ ២​ក្រាម​ ប៉ូតាស្យូម​ ១០%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ ម៉ង់ហ្គាណែស ៥%​នៃ​តម្លៃ​ប្រចាំ​ថ្ងៃ​ ស្ពាន់​ ៥%​ នៃ​តម្លៃ​ប្រចាំ​ថ្ងៃ អត្ថប្រយោជន៍​នៃ​ការ​ញ៉ាំ​ផ្លែ​ឈឺរី​ អំឡុង​ពេល​មាន​គភ៌​ ​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​សុក​ ដែល​ផ្ដល់​អាហារូបត្ថម្ភ​ និង​អុកស៊ីសែន​ដល់​ទារក​។ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ ​ប្រឆាំង​នឹង​អាការៈ​ក្អួត​ចង្អោរ អំឡុង​ពេល​មាន​គភ៌​ ​ការពារ​ការ​ទល់​លាមក​ និង​ជួយ​​សម្រួល​ដល់​ការ​បន្ទោបង់​ កម្ចាត់​អាការៈ​រាករូស ការពារ​ពី​ជំងឺ​ស្លេកស្លាំង អំឡុង​ពេល​ពពោះ​ ជួយ​ការពារ​ជំងឺ​ថប់បារម្ភ​ និង​ធ្វើ​ឲ្យ​គេង​លក់​ស្រួល ​ការពារ​កោសិកា​សរសៃ​ប្រសាទ និង​​ធ្វើ​ឲ្យ​សុខភាព​ខួរ​ក្បាល​របស់​ទារក​ក្នុង​ផ្ទៃ​មាន​ភាព​​ប្រសើរ​ឡើង​។​ វា​ថែម​ទាំង​ជួយ​កម្ចាត់​រោគ​ប្រកាំង​ ដែល​បណ្ដាល​មក​ពី​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន​អឹស្រ្តូសែន​។ បញ្ចៀស​អាការៈ​ហើម​អំឡុង​ពេល​មាន​គភ៌​ ការពារ​ការ​រលាក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ