មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

បញ្ហាចម្បងទាំងនេះហើយ ធ្វើឲ្យស្ត្រីសម្រាលកូនរួចមានបញ្ហាសុខភាព

ម៉ាក់ៗ​ទើប​តែ​សម្រាល​កូន​រួច​មួយ​ចំនួន បែរ​ជា​ជួប​បញ្ហា​សុខភាព ទៅ​ជា​ឈឺ អស់​កម្លាំង​ល្ហិត​ល្ហៃ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា​ទាស់​សរសៃ។ តែ​បើ​តាម​​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ វេជ្ជបណ្ឌិត ចាន់ស៊ីណេត វិញ បកស្រាយ​តាម​ក្បួន​ពេទ្យ​ថា ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច បែរ​ជា​មាន​បញ្ហា​សុខភាព​នេះ អាច​មក​ពី​បញ្ហា​ចម្បង​ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ។ ១. គេង​មិន​គ្រប់គ្រាន់ បញ្ហា​ចោទ​ទី១ គឺ​ការ​គេង​មិន​គ្រប់​គ្រាន់​នេះ​ឯង ដែល​ធ្វើ​ឲ្យ​សុខភាព​ម្តាយ​កាន់​តែ​ដុនដាប។ លោក​វេជ្ជបណ្ឌិត​ថា ភាគ​តិច​ណាស់​ដែល​ម៉ាក់ៗ​បាន​គេង​គ្រប់​គ្រាន់ ផ្ទុយ​ទៅ​វិញ​ម៉ាក់ៗ​ភាគ​ច្រើន ត្រូវ​ចំណាយ​ពេល​មើល​កូន​តូច​សឹង​តែ​១យប់​ទល់​ភ្លឺ បើ​សិន​ជា​មិន​មាន​អ្នក​ជួយ​មើល​កូន​ជំនួស​ទេ​នោះ បែប​នេះ​ច្រើន​យប់​ជាប់គ្នា​ ក៏​បង្ក​ឲ្យ​​ឈឺ។ ២. ញ៉ាំ​មិន​គ្រប់​គ្រាន់ បញ្ហា​ចោទ​​ទី២​នេះ ពាក់​ព័ន្ធ​នឹង​បញ្ហា​ទី១​ដែរ ដោយសារ​តែ​រវល់​មើល​កូន​ពេក បន្តិច​ឲ្យ​កូនម៉ឹម បន្តិច​ដូរ​កន្ទប​ឲ្យ​កូន បន្តិច​លួង​កូន​កុំឲ្យ​យំ ពេល​ខ្លះ​ម៉ាក់ៗ​សឹង​តែ​រក​ពេល​ញ៉ាំ​បាយ​មិន​បាន​ផង បើ​មាន​កូន​តូច​ធ្វើ​ទុក្ខ​ទៀត​នោះ ម៉ាក់ៗ​ញ៉ាំ​ត្រង់​មាត់​នោះ​ទេ។ ការ​ដែល​ញ៉ាំ​បាន​តិច​ពេក គេងក៏មិនគ្រប់ទៀត ធ្វើ​ឲ្យ​ម៉ាក់ៗ​ប្រឈម​បញ្ហា​សុខភាព​កាន់​តែ​ខ្លាំង។ ៣. ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ បច្ចុប្បន្ន​នេះ​ចាស់ៗ​មួយ​ចំនួន​នៅ​បន្ត​ទម្លាប់​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ អាហារ​ហឹរ​ដដែល ព្រោះ​គិត​ថា អាហារ​ទាំង​នេះ​ជួយ​ឲ្យ​ម៉ាក់ៗ​ឆាប់​រឹង​សរសៃ។ លោក​វេជ្ជបណ្ឌិត​ថា យើង​មិន​ត្រូវ​បន្ត​ផ្តល់​របប​អាហារ​ទាំង​នោះ​ដល់​ស្ត្រី​ក្រោយ​សម្រាល​នោះ​ទេ ព្រោះ​វា​គ្មាន​ជីវជាតិ​គ្រប់​គ្រាន់​នោះ​ទេ ហើយ​បើ​ម៉ាក់ៗ​ត្រូវ​បំបៅ​ដោះ​កូន​ទៀត ច្បាស់​ជា​គ្មាន​ទឹកដោះ​ឲ្យ​កូន​បៅ​មិនខាន។ ៤. មិន​ងូត​ទឹក ចាស់ៗ​ពី​​ដើម​មាន​ត្រណម​ច្រើន ក្នុង​នោះ​ក៏​មាន​ហាម​ស្ត្រី​ទើប​សម្រាល​កូន​រួច​មិន​ឲ្យ​ងូត​ទឹក​ដែរ។ បញ្ហា​នេះ​ធ្វើ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​អាអូន​រួច​កាន់​តែ​អួរ​អាប់​ក្នុង​រាងកាយ និង​អារម្មណ៍ ហើយ​បើ​មិន​ងូត​ទឹក​សម្អាត​កាយ​រយៈពេល​យូរ​អាច​នឹង​ឆ្លង​រោគ​ថែម​ទៀត។


បញ្ហាផ្ទៃពោះ

រឿងចាំបាច់​ស្រីៗ​គួរ​ធ្វើ និង​មិន​គួរ​ធ្វើ អំឡុងពេល​ពពោះ (វីដេអូ)

ការ​ថែទាំ​សុខភាព​ពេល​មាន​ផ្ទៃពោះ គឺជា​រឿង​សំខាន់បំផុត​ដែល​ស្រីៗ​យើង​ត្រូវ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និងបេប៊ី។ ទារក​អាច​លូតលាស់​បាន​ល្អ លុះ​ណា​តែ​ម៉ាក់ៗ​មាន​សុខភាព​ល្អ និងទទួលអាហារូបត្ថម្ភគ្រប់​គ្រាន់។ អ្នក​ឯកទេស​អាហារូបត្ថម្ភ លោក​ជំទា​វ​វេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​ណែនាំ​ឲ្យ​ស្រ្តី​មាន​ផ្ទៃ​ពោះទាំង​អស់ថែទាំ​សុខភាព​ឲ្យ​បាន​ដិតដល់ និង​បំប៉ន​អាហារ​ដែល​សម្បូរ​ជីវជាតិ​អំឡុង​ពេល​មាន​កូន ពិសេស​ចៀស​ឲ្យបាន​នូវ​ចំណុចមួយ​ចំនួន​ខាង​ក្រោម។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះមានបញ្ហាទារកហើម អាចប្រឈមនឹងហានិភ័យនេះ

ទារក​ហើម គឺ​ជា​បញ្ហា​មួយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​នៅ​ក្នុង​អំឡុង​ពេល​ពពោះ បើ​ម៉ាក់​ៗ​មិន​បាន​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទេ​នោះ។ បញ្ហា​ទារក​ហើម​នេះ អាច​បង្ក​ហេតុ​មិន​ល្អ​ដល់​ទាំង​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ និង​សុខភាព​របស់​ម៉ាក់ៗ​ពពោះ​ផង​ដែរ អ៊ីចឹង​ហើយ​ម៉ាក់ៗ​ពពោះ​គួរ​ដឹង​ផល​ប៉ះពាល់​មិន​ល្អ​ទាំង​អស់​នោះ។ ទាក់​ទង​នឹង​បញ្ហា​ទារក​ហើម​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ថា ទារក​ហើម គឺ​ជា​ការ​ហើម​ប៉ោង​របស់​ទារក ឬ​បើ​ហៅ​តាម​ពាក្យ​បច្ចេកទេស​គឺ Hydrops Fetalis។ ម៉ាក់ៗ​ពពោះ​ដែល​ជួយ​ប្រទះ​បញ្ហា​ទារក​ហើម ​មាន​ផល​ពិបាក​ដូច​នឹង​ស្ត្រី​ពពោះ​ទូទៅ​ដែរ ដូចជា នឿយ​ហត់ ចាញ់​កូន ។ល។ ប៉ុន្តែបញ្ហា​ធំ​ដែល​ស្ត្រី​មាន​បញ្ហា​នេះ​នឹង​ត្រូវ​ប្រឈម​ គឺម៉ាក់ៗ​អាច​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ។ “ចំពោះ​ស្ត្រី​ដែល​មាន​បញ្ហា​ទារក​ហើម គឺ​ពពោះ​បាន​ដូច​ទារក​ធម្មតា​អ៊ីចឹង ប៉ុន្តែ​ស្ត្រី​នោះ​អាច​ប្រឈម​នឹង​ការ​កើត​បញ្ហា​ផ្លូវ​ចិត្ត ក៏​ព្រោះ​តែ​ពិបាក​ចិត្ត​បន្ទាប់​ពី​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​ហើម​បែប​នេះ។ ស្ត្រី​ពពោះ គេ​មិន​ឲ្យ​ពិបាក​ចិត្តទេ ព្រោះ​បើ​ពិបាក​ចិត្ត​អាច​ធ្វើ​ឲ្យ​សុខភាព​កាន់​តែ​ចុះ​ខ្សោយ ហើយ​កូន​ក៏​លូត​លាស់​មិន​បាន​ល្អ​ដែរ"។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ម្ដាយ​ទេ ក្នុង​ករណី​​កូន​នៅ​ក្នុង​ពោះ​មាន​បញ្ហា​ហើម គឺ​អាច​ជួប​ប្រទះ​បញ្ហា​ច្រើន​ក្រោយ​ពេលកូន​សម្រាល​​ចេញមកដូច​ជា៖ - ខ្សោយ​បេះ​ដូង - ប៉ះពាល់​ដល់​ខួរ​ក្បាល - ប្រកាច់ ​- សួត​លូតលាស់​មិន​ពេញ​លក្ខណៈ។ មិន​តែ​ប៉ុណ្ណោះ បើ​ទារក​មាន​បញ្ហា​ហើម​នេះ​ហើយ មាន​ភាគ​រយ​តិច​ក្នុង​ការ​រស់​រាន​មាន​ជីវិត ព្រោះ​ពាក់​កណ្ដាល​នៃ​ទារក​ហើម​គឺ​ប្រឈម​នឹង​ការ​ស្លាប់​មុន ឬ​ក្រោយ​ការ​សម្រាល​ហើយ​ក្នុង​រយៈ​ពេល​ខ្លី ទោះ​បី​ជា​ទទួល​បាន​ការ​ព្យាបាល​ក៏​ដោយ។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះគេងមិនគ្រប់គ្រាន់ អាអូនក្នុងផ្ទៃអាចមានបញ្ហាទាំងនេះ

គ្នា​យើង​ដឹង​ហើយ​ថា ការ​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ក្នុង​មួយ​ថ្ងៃ​ៗ មាន​ប្រយោជន៍​ល្អ​ដល់​សុខភាព​យើង​ប៉ុនណា។ ចំពោះ​ស្ត្រី​ពពោះ​វិញ ការ​គេង​ឲ្យ​បាន​ឆ្អែតៗ​រឹត​តែ​សំខាន់ ព្រោះ​កាល​ណា​បើ​គេង​មិន​បាន​គ្រប់​គ្រាន់ មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​សុខភាព​ខ្សោយ​ទេ ហើយ​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ​ទៀត។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​សិន​ម៉ាក់​ៗ​គេង​មិន​បាន​ឆ្អែត​ទេ កូន​នៅ​ក្នុង​ផ្ទៃ​អាច​មាន​បញ្ហា​ដូច​ជា ទម្ងន់​មិន​គ្រប់ ឬ​អាច​និយាយ​បាន​ថា ការ​លូត​លាស់​របស់​កូន​មិន​ល្អ កូន​កើត​មក​អាច​ខ្សោយ។ល។ “ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ពពោះ គេង​មិន​បាន​គ្រប់​គ្រាន់ ឬ​មាន​បញ្ហា​គេង​មិន​លក់​ញឹក​ញាប់ វា​ជា​រឿង​មួយ​មិន​ល្អ​ ប៉ះពាល់ដល់​សុខភាព​ ព្រោះ​អាច​ធ្វើ​ឲ្យ​ខ្សោយ។ កាល​ណា​សុខភាព​ម្ដាយ​ខ្សោយ កូន​នៅ​ក្នុង​ពោះ​នោះ ក៏​មិន​អាច​លូត​លាស់​បាន​ល្អ​ដែរ"។ លោក​បន្ត​ថា នៅ​ពេល​​ពពោះ ​ពេទ្យ​ណែនាំ​ឲ្យ​ញ៉ាំ​ឲ្យ​គ្រប់​គ្រាន់ គេង​ឲ្យ​ឆ្អែត និង​សម្រាក​ឲ្យ​បាន​ច្រើន ព្រោះ​ថា​សុខភាព​ស្ត្រី​នៅ​ពេល​ពពោះ បើ​មិន​ថែ​ឲ្យ​បាន​ដិត​ដល់​ទេ គឺ​កាន់​តែ​ចុះ​ខ្សោយ​ទៅ​ៗ។ ស្ត្រី​ពពោះ​នៅ​ក្នុង​ត្រី​មាស​ទី៣​ ​គេង​បាន​តិច​ជាង​ ៦ម៉ោង/ថ្ងៃ អាច​ឈឺ​ពោះ​សម្រាល​យូរ​ជាង និង​អាច​ប្រឈម​នឹង​ការ​សម្រាល​ដោយ​ការ​វះ​កាត់​ ៤ដង​ ខ្ពស់​ជាង​ស្ត្រី​ពពោះ​ដែល​គេង​បាន​យ៉ាង​តិច​ ៧​ម៉ោង/ថ្ងៃ។ ប្រសិន​បើ​ម៉ាក់ៗ​ពពោះ មាន​ជំងឺ​បាក់​ទឹក​ចិត្ត ឬ​កើត​ស្ត្រេស​ច្រើន​ទៀត​នោះ កាន់​តែ​ធ្វើ​ឲ្យ​មាន​បញ្ហា​ទៅ​ដល់​ការ​គេង និង​សុខភាព​ទាំង​ម្ដាយ ទាំង​កូន។ ប៉ុន្តែ បើ​ស្ត្រី​គេង​យប់​មិន​បាន​គ្រប់​គ្រាន់ តែ​អាច​គេង​ថ្ងៃ​ជំនួស​បាន មិន​សូវ​មាន​ផល​ប៉ះពាល់ ដូច​ម្ដាយ​ដែល​គេង​មិន​ឆ្អែត​សោះ​ទេ ដូច​នេះ បើ​គេង​យប់​មិន​ឆ្អែត […]


បញ្ហាផ្ទៃពោះ

បញ្ហា ៥ យ៉ាង ឧស្សាហ៍កើតមានបំផុតនៅពេលស្រីៗពពោះខ្វះជាតិទឹក

ខ្វះជាតិទឹក ជាបញ្ហាធ្ងន់ធ្ងរមួយប៉ះពាល់សុខភាព​អាចកើតមានលើគ្នាយើងទាំងអស់ មិនប្រកាន់ភេទប្រុស ស្រី ក្មេង ឬចាស់នោះទេ។ ចំពោះស្រីៗកំពុងពពោះខ្វះជាតិទឹកវិញ ច្បាស់ជាកាន់តែវីវរមិនខាន​អាចប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ។ ១- ឡើងកម្តៅរាងកាយ អំឡុងពេលពពោះ ស្រីៗគ្នាយើងងាយប្រឈមឡើងកម្តៅរាងកាយខ្លាំងណាស់ ដោយសារការឡើងទម្ងន់ និងរាងកាយយើងផ្ទាល់ ដែលកើតចេញពីសកម្មភាពផ្សេងៗ​របស់​យើង។ កត្តានេះ ក៏ដោយសាររាងកាយយើងបញ្ចេញ​ញើសច្រើនជាងពេលធម្មតា នាំឲ្យកាន់តែខ្វះជាតិទឹក។ អ្នកជំនាញណែនាំថា គ្នាយើងគួរផឹកទឹកយ៉ាងហោចណាស់ ១០កែវ ក្នុងមួយថ្ងៃ។ ២- ឈឺក្បាលប្រកាំង ឈឺក្បាលប្រកាំង​ជាអាការៈឈឺក្បាលធ្ងន់ធ្ងរជាងឈឺក្បាលធម្មតា ពិសេសនៅពេលយើងកំពុងមានផ្ទៃពោះ និងមិនអាចប្រើប្រាស់​ថ្នាំដូចធម្មតាបាន។ ការភ្លេចរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ​អាចធ្វើឲ្យយើងវិលមុខ ធ្លាក់ចុះសម្ពាធឈាម ឈឺក្បាល ឬ​ឈឺក្បាលប្រកាំងតែម្តង។ ហេតុនេះដើម្បីការពារអាការៈឈឺក្បាល​ប្រកាំង​ពេលពពោះ យើង​ត្រូវតែរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ។ អត្ថបទពាក់ព័ន្ធ៖ អាលែកហ្ស៊ីអំឡុងពេលពពោះប៉ះពាល់ដល់កូនក្នុងផ្ទៃឬអត់? មានផ្ទៃពោះ ញ៉ាំខ្យង ខ្ចៅ លៀស ប៉ះពាល់កូនទេ? ធ្លាក់សរ៉ាំរ៉ៃពេលពពោះដោយសារឆ្លងរោគ កូនក្នុងផ្ទៃប្រឈមបញ្ហាទាំងប៉ុន្មាននេះ បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន ៣- មានឆ្លងរោគនៅតម្រងនោម បើយើងផឹកទឹកមិនបានគ្រប់គ្រាន់ យើងក៏មិនអាចនោមបានច្រើននោះដែរ មានន័យថាការនោមតិចតួច​អាចនឹងធ្វើឲ្យយើង​កាន់តែប្រឈមឆ្លងរោគនៅតម្រងនោម។ អ្វីគ្នាយើងត្រូវធ្វើ ត្រូវរក្សាជាតិទឹកក្នុងខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចេញជាតិ​ពុល​អស់ពីរាងកាយ។ ៤- ធ្លាក់ចុះកម្រិតទឹកភ្លោះ នៅពេលរាងកាយគ្មានជាតិទឹកគ្រប់គ្រាន់ទឹកភ្លោះ​ក៏ចុះទាបដូចគ្នា នាំឲ្យទារកក្នុងផ្ទៃប្រឈមបញ្ហាពិការពីកំណើត។ ដំណាក់កាល​ដំបូង​នៃការពពោះ ទឹកភ្លោះ ក្នុងរាងកាយយើង​អាស្រ័យទៅលើទឹកយើងផឹកប្រចាំថ្ងៃ ហើយបើទឹកភ្លោះធ្លាក់ចុះ កូនយើងក៏មិន​អាចលូតលាស់បានល្អនោះដែរ និងប្រឈមបញ្ហាសុខភាពពីកំណើតជាច្រើន រាប់បញ្ចូលទាំងខ្សោយតម្រងនោម និងបំពង់​ទឹកនោម​តែ​ម្តង។ ៥- កើតមិនគ្រប់ខែ ស្រីៗគ្នាយើងគ្មាននរណាម្នាក់ចង់ជួបបញ្ហានេះឡើយ ប៉ុន្តែបើក្នុងរាងកាយគ្មានជាតិទឹកគ្រប់គ្រាន់ គ្នាយើងប្រហែលប្រឈមកាន់​តែខ្ពស់ […]


មានផ្ទៃពោះ

ម៉ាក់ៗពេលពពោះច្រើនមានអាការៈអស់កម្លាំងនៅត្រីមាសទី ១ និងទី ៣ នេះជាមូលហេតុ

អស់​កម្លាំង​អំឡុង​ពេល​ពពោះ​គឺជា​រឿង​ធម្មតា​ដែល​ស្ត្រី​ពពោះ​តែង​ជួប​ប្រទះ ជាពិសេស​នៅ​ប៉ុន្មាន​ខែ​ដំបូង និង​ត្រីមាស​ទី​៣។ សម្រាប់ម៉ាក់ៗមួយ​ចំនួន​មាន​អាការៈ​អស់​កម្លាំង​ខ្លាំង​ ខណៈ​ម៉ាក់ៗមួយ​ចំនួន​ទៀត​គឺ​មាន​អាការៈ​ស្រាល។ មូលហេតុ​បង្ក​ឲ្យ​មានអាការៈ​អស់កម្លាំង​អំឡុង​ពេល​ពពោះ នៅ​ត្រីមាស​ទី១ រាងកាយ​ម៉ាក់ៗ​គឺ​ធ្វើការ​ខ្លាំង​ដើម្បី​បង្កើត​សុក និង​ចាប់ផ្ដើម​ផ្ដល់​សារធាតុ​ចិញ្ចឹម​ដល់​ទារក។ ការ​ធ្វើ​មេតាបូលីស​ និង​ចរន្ត​ឈាម​ក៏​មាន​ការ​កើន​ឡើង ដូចនេះ​រាងកាយ​ត្រូវការ​សារធាតុ​ចិញ្ចឹម និង​សម្រាក​ច្រើន​ជាង​ធម្មតា។ ត្រីមាស​ទី១​នេះ​ក៏​ជា​ពេល​ដែល​មាន​អារម្មណ៍​ប្រែប្រួល​ខ្លាំង​ដែល​នេះ​ធ្វើ​ឲ្យ​ម៉ាក់ៗ​អស់កម្លាំង។ រីឯ​អំឡុង​ត្រីមាស​ទី​២ រាងកាយ​ម៉ាក់ៗ​នឹង​មាន​អាការៈ​ប្រសើរ​ជាង​ត្រីមាស​ទី១​ព្រោះ​សុក​ត្រូវ​បាន​បង្កើត​ ហើយ​រាងកាយ​ក៏​មាន​ភាព​ស៊ាំ​ទៅ​នឹង​ការ​ពពោះ​ជាង​មុន​ដែរ។ យ៉ាងណាមិញ ពេល​ឈាន​ចូល​ត្រីមាស​ទី​៣ ម៉ាក់ៗ​នឹង​មាន​អាការៈ​អស់​កម្លាំង​ម្ដងទៀត​ដែល​នេះ​អាច​បណ្ដាល​មក​ពី​មូលហេតុ​ដូច​ខាងក្រោម៖ ម៉ាក់ៗ​កំពុង​ឡើង​ទម្ងន់​ខ្លាំង ហើយ​ទារក​ក៏​កាន់តែ​ធ្ងន់​ទៅៗ អាច​មាន​បញ្ហា​ក្នុង​ការ​គេង​ពេល​យប់​ព្រោះ​ទារក​កម្រើក​ ពិបាក​ក្នុង​ការ​រំលាយអាហារ និង​ការ​បន្ទោរ​បង់ ការ​ធ្វើ​ចលនា​ទូទៅ​កាន់តែ​ពិបាក​ដោយសារ​ពោះ​កាន់តែ​ធំ និង​ក្នុង​ករណី​ខ្លះ​មាន​បញ្ហា​ហើម​ជើង​ ជួបប្រទះ​អាការៈ​រមួល​ក្រពើ​ពេល​យប់​ដែល​ប៉ះពាល់​ដល់​ការ​គេង មាន​ការ​ថប់បារម្ភ​ទៅ​លើ​ការ​សម្រាល​កូន។ វិធី​កាត់បន្ថយ​អាការៈ​អស់​កម្លាំង ម៉ាក់ៗ​អាច​អនុវត្ត​ប៉ុន្មាន​វិធី​ខាង​ក្រោម​នេះ​ដើម្បី​កាត់បន្ថយ​អាការៈ​អស់​កម្លាំង៖ គេង​ថ្ងៃ​ខ្លះបើ​សិន​ជា​​អាច​ ប៉ុន្តែ​យក​ល្អ​កុំ​គេង​យូរ​ពេក​ព្រោះ​អាច​រំខាន​ដល់​ដំណេក​ពេល​យប់ ចូលគេង និង​ក្រោក​ឡើង​ឲ្យ​បាន​ទៀង​ម៉ោង​រាល់ថ្ងៃ ហាត់ប្រាណ​រាល់​ថ្ងៃ ប៉ុន្តែ​មិន​ត្រូវ​ហាត់ប្រាណ​ក្រោយ​អាហារ​ពេល​ល្ងាច​ទេ និងកុំហាត់ប្រាណខ្លាំងៗ ចៀសវាងផឹក​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​ចិញ្ចឹម និង​ប្រាកដ​ថា​ទទួល​បាន​ជាតិ​ដែក ប្រូតេអ៊ីន និង​កាឡូរី​គ្រប់គ្រាន់ ផឹក​ទឹកឲ្យបានគ្រប់គ្រាន់​។ ទោះបីជា​អាការៈ​អស់កម្លាំង​ជា​រឿង​ធម្មតា យកល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ​ប្រសិនជា​ម៉ាក់​មាន​រោគសញ្ញា​ផ្សេងៗ​ដូច​ខាងក្រោម៖ ព្រួយបារម្ភ​ថា​អាការៈ​អស់​កម្លាំង​អាច​ជា​រោគសញ្ញា​នៃ​ជំងឺ​ស្លេកស្លាំង​ ជំងឺ​ទឹកនោម​ផ្អែម ឬ​ជំងឺ​បាក់ទឹកចិត្ត មាន​ការ​ប្រែប្រួល​ទៅ​លើ​គំហើញ វិលមុខ នោម​តិច​ជាង​មុន ពិបាក​ដក​ដង្ហើម ឈឺចាប់​នៅ​ពោះ​ផ្នែក​ខាង​លើ ឬ​ញ័រទ្រូង ឈឺក្បាល​ធ្ងន់ធ្ងរ មាន​អាការៈ​ហើម​ដៃ ជើង និង​ក​ជើង។


មានផ្ទៃពោះ

មកដឹងពីការវិវត្តន៍រូបរាងគភ៌ក្នុងផ្ទៃ តាមត្រីមាសនីមួយៗ

ពេល​ដឹង​ថា​ត្រៀម​ខ្លួន​ធ្វើ​ប៉ា​ម៉ាក់​គេ ម្នាក់​ៗ​ពិតជា​ចង់​ដឹង​ថា​កូន​លូតលាស់​បែប​ណា​នៅ​តាម​ត្រីមាស​នីមួយ​ៗ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន​សែនសុខ នឹង​បង្ហាញ​ដូច​ខាងក្រោម៖ ១- ត្រី​មាស​ទី​១ បន្ទាប់ពី​បាន​បង្ក​កំណើត​កាច់​សំបុក​រួច​មក លក្ខណៈ​រូបរាង​ដំបូង​របស់​ទារក​គឺ​នៅ​ជា​អំប្រ៉ីយ៉ុង ដែល​ជា​ភ្នាស​​កោសិកា​ពីរ​ជាន់ ផ្ដល់​ការ​វិវត្តន៍​ដល់​សរីរាង្គ​គ្រប់​ផ្នែក និង​តួ​ខ្លួន​ទាំង​មូល​ផង។ ការ​លូតលាស់​យ៉ាង​រហ័ស​របស់​គភ៌​នៅ​ត្រីមាស​ដំបូង មាន​ទំហំ​ប៉ុន​គ្រាប់​សណ្តែក​សៀង​ក្នុង​ពេល​យ៉ាង​ខ្លី ហើយ​បន្ត​លូតលាស់​ទៅ​មុខ​ជានិច្ច។ បេះដូង​ចាប់ផ្ដើម​លោត​ជា​ចង្វាក់​ញាប់​ៗ ហើយ​ពោះវៀន​ចាប់ផ្ដើម​ក​កើត​ដែរ។ ចុង​ត្រីមាស​ទី​មួយ ស្លឹក​ត្រចៀក ត្របក​ភ្នែក មាត់ និង​ច្រមុះ​ចាប់​ផ្ដើម​លេច​ទម្រង់​ឲ្យ​កត់​សំគាល់​ឃើញ។ ២- ត្រី​មាស​ទី​២ នៅ​ដើម​ត្រី​មាស​ទី​២ គភ៌​មាន​ប្រវែង​ប្រហែល ៨ ទៅ ៩ សង់ទីម៉ែត្រ និង​ទម្ងន់​ប្រហែល ៤០០ ទៅ ៥០០ ក្រាម​ប៉ុណ្ណោះ។ ចូល​មក​ដល់​ត្រី​មាស​ទី​២ ម្រាម​ដៃ​តូច​ៗ​ក៏​ចាប់​ផ្ដើម​លូតលាស់​ចេញ​ជា​រូបរាង ពិត​ប្រាកដ និង​បេះដូង​ចាប់ផ្ដើម​ច្របាច់​ឈាម។ នៅ​ពាក់​កណ្ដាល​ត្រី​មាស លលាដ៍ក្បាល​ចាប់ផ្ដើម​រឹង​ទៅ​ជា​ឆ្អឹង ហើយ​មាន​សមត្ថភាព​អាច​ស្ដាប់​ឮ​សំឡេង​ពី​ខាង​ក្រៅ។ ចូល​ដល់​ចុងត្រីមាស យើង​នឹង​បាន​ទទួល​អារម្មណ៍​ពី​ចលនា​ធាក់ និង​រើ​បម្រាស់។ ៣- ត្រី​មាស​ទី​៣ ដើម​ត្រីមាស​ទី​៣ ទារក​មាន​ទម្ងន់​ប្រហែល ១ គីឡូក្រាម ហើយ​ទម្ងន់​ចាប់ផ្ដើម​កើន​ឡើង​ជា​បន្តបន្ទាប់​តាម​រយៈ​ការ​ញ៉ាំ​របស់​ម៉ាក់​ៗ។ ចំណែក​ស្បែក​ដែល​ជ្រួញ​ៗ​នោះ​ក៏​ចាប់ផ្ដើម​រលោង ដោយសារ​ការ​ឡើង​ទម្ងន់​ផង​ដែរ។ ចំណែក​ក្រចកដៃ ក្រចកជើង និង​សក់ ឬ​រោម​ស្ដើង​ៗ​នៅ​លើ​ក្បាល […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ