មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ឆ្លុះអេកូមានសុវត្ថិភាពឬអត់? គួរឆ្លុះនៅពេលណាខ្លះ?

ឆ្លុះអេកូ មិន​មែន​សម្រាប់​តែពេល​ពពោះ​នោះទេ យើង​អាចឆ្លុះអេកូ​ដើម្បីតាមដាន និងវិភាគបញ្ហាមួយចំនួន ក្រៅ​ពី​រឿងពពោះដូច​គ្នា។ ប៉ុន្តែមានមតិជាច្រើនធ្លាប់លើកឡើងពីសុវត្ថិភាពនៃ​ការ​ឆ្លុះ​អេកូ ពិសេស​ស្រីៗ​កំពុង​ពពោះ ឆ្លុះប៉ុន្មានដងទើបមិនប៉ះពាល់កូនក្នុងផ្ទៃ? គួរ​ឆ្លុះ​នៅ​កន្លែង​ណា?។ សម្រាប់ចម្លើយវិញ “Hello គ្រូពេទ្យ” នឹងបកស្រាយក្នុងអត្ថបទនេះ។ គួរឆ្លុះអេកូប៉ុន្មានដងទើបមានសុវត្ថិភាព? ការឆ្លុះអេកូ ឬជាភាសាបច្ចេកទេសហៅថា Ultrasound ត្រូវចាត់ទុកថាមានសុវត្ថិភាពទាំងម៉ាក់ៗ និងគភ៌ក្នុងផ្ទៃ នៅពេលយើងប្រើប្រាស់ក្នុងគោលដៅវេជ្ជសាស្ត្រ។ ជាមួយគ្នានេះ ការឆ្លុះអេកូ ឬ Ultrasound មិនបានបង្កឲ្យមានជាតិវិទ្យុសកម្ម​ជះ​មកលើសុខភាពយើង និងកូននោះដែរ ហើយ​មានតែគ្រូពេទ្យទទួលបាន​ការហ្វឹកហាត់ជំនាញច្បាស់លាស់ ទើបអាចបញ្ជាក់លទ្ធផលច្បាស់ពីការឆ្លុះអេកូ។ ជាការណែនាំ ការ​ឆ្លុះអេកូមើលការលូតលាស់របស់កូនក្នុងផ្ទៃ យើង​​ត្រូវ​ធ្វើ​ឡើងជាមួយ​​គ្រូពេទ្យដែល​មាន​ជំនាញឆ្លុះអេកូត្រឹមត្រូវ ទទួលស្គាល់ដោយសាលាវេជ្ជសាស្ត្រ និងក្រសួងសុខាភិបាល។ បច្ចុប្បន្នពេទ្យមួយចំនួន តែប្រើបច្ចេកវិទ្យាឆ្លុះអេកូលក្ខណៈ 3D (គុណភាពខ្ពស់ និងរូបភាពជាវីដេអូរស់រវើក) ខណៈបច្ចេកវិទ្យាឆ្លុះអេកូ 4D ត្រូវគេប្រើដើម្បីជួយពេទ្យអាចមើលដឹងពីភាពមិនប្រក្រតីនៃគភ៌ និងបញ្ហាពិការពីកំណើតជាដើម។ អត្ថបទពាក់ព័ន្ធ៖ រោះថ្នាក់បំផុត! បើស្រីៗធ្វើរឿងទាំងនេះ ពេលពពោះត្រីមាសដំបូង ការពិនិត្យកម្រាស់កញ្ចឹងកគភ៌ អាចបញ្ជាក់បញ្ហាខ្សោយប្រាជ្ញាពីកំណើតបាន ទារកគេងលក់ មិនយំទារបៅពេលយប់ ម៉ាក់ៗគួរដាស់ឲ្យម៉ឹមអត់? ទារកចេញលឿងអាចជាជំងឺស្ទះថង់ទឹកប្រមាត់ និងនាំឲ្យក្រិនថ្លើម ឈានដល់ស្លាប់ កូនកើតមកខ្សោយប្រាជ្ញាពីកំណើតមកពីមូលហេតុអី? មានវិធីការពារទេ? ទោះជាយ៉ាងណា ប្រភេទនៃការឆ្លុះអេកូទាំងនេះ ក៏សម្បូរច្រើនដែរ​នៅតាមគ្លីនិក ឬនៅ​តាម​ផ្ទះពេទ្យតូចៗ ដែលជាហេតុនាំឲ្យអ្នកដែលពិនិត្យយើង អាចមិនមានបច្ចេកទេសត្រឹមត្រូវ ឬមិនបានចូលហ្វឹកហាត់ផ្នែក​នេះ​បានជាក់លាក់។ ការណ៍នេះ​នាំឲ្យអ្នកជំនាញជឿថា អាចធ្វើ់​ឲ្យ​អ្នកទៅពិនិត្យ​មិនបាន​ទទួលព័ត៌មានត្រឹមត្រូវ […]


ត្រីមាសទី ១

នេះជាកាលវិភាគចាក់វ៉ាក់សាំងតេតាណូសប្រភេទថ្មីសម្រាប់ស្ត្រីពពោះ និងស្ត្រីក្នុងវ័យបន្តពូជ

ថ្មីៗ​នេះ កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ នៃក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​ឲ្យ​ផ្លាស់ប្តូរ​ប្រភេទ​វ៉ាក់សាំង​តេតាណូស​ប្រភេទ​ថ្មី គឺ​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine)។ គោលការណ៍​ផ្លាស់ប្តូរ​វ៉ាក់សាំង​នេះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ក្នុង​វ័យ​បន្តពូជ ដោយ​ត្រូវ​ចាក់​សាច់ដុំ លើ​ស្មា​ខាង​ស្តាំ ចំនួន​៥​ដង ទើប​គ្រប់​ដូស្ត អាច​ការពារ​ជំងឺ​តេតាណូស​បាន​១​ជីវិត និង​ការពារ​ជំងឺ​ខាន់​ស្លាក់។ ខាង​ក្រោម​នេះ​ជា​កាល​វិភាគ​ចាក់​វ៉ាក់សាំង​តេតាណូស-ខាន់ស្លាក់ (Td Vaccine)៖ ១. ស្ត្រី​ក្នុង​វ័យ​បន្តពូជ អាយុ ១៥-៤៥ឆ្នាំ លើក​ទី១៖ ចាប់​អាយុ ១៥ឆ្នាំ លើកទី២៖ យ៉ាងតិច ១ខែ ក្រោយ​ចាក់​លើកទី១ លើក​ទី៣៖ យ៉ាង​តិច ៦ខែ ក្រោយ​ចាក់​លើក​ទី២ លើក​ទី៤៖ យ៉ាង​តិច ១ឆ្នាំ ក្រោយ​ចាក់លើក​ទី៣ លើក​ទី៥៖ យ៉ាង​តិច ១ឆ្នាំ ក្រោយ​ចាក់​លើក​ទី៤ ២. ស្ត្រី​មាន​ផ្ទៃពោះ លើក​ទី១៖ នៅ​ពេល​ចាប់​ផ្តើម​មាន​ផ្ទៃពោះ លើកទី២៖ យ៉ាង​តិច ១ខែ ក្រោយ​ចាក់​លើក​ទី១ លើកទី៣៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ លើកទី៤៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ លើកទី៥៖ ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ ការ​ផ្លាស់ប្តូរ​ប្រភេទវ៉ាក់សាំង​តេតាណូស​នេះ ដើម្បី​ធានា​ការពារ​ជំងឺ​ខាន់​ស្លាក់​ប្រកប​ដោយ​ចីរភាព ដោយចាប់ផ្តើមនៅទូទាំងប្រទេស នៅឆ្នាំ២០២០នេះ។


បញ្ហាផ្ទៃពោះ

ម៉ាក់ៗណាមានបញ្ហាគភ៌គំរាមរលូត ត្រូវប្រយ័ត្ន និងថែទាំខ្លួនបែបនេះ

បញ្ហា​គំរាម​រលូត​គភ៌ បាន​ចោទ​ធ្ងន់ធ្ងរ​ដល់​ចំពោះ​ស្ត្រី ហើយ​បើ​សិន​តាមដាន​មិន​បាន​ដិតដល់​ទេ​នោះ អាច​គ្រោះថ្នាក់​ដល់​ជីវិតទៀតផង។ រឿងនេះ​មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ ហើយបើទោះជាកើតមែនភាគច្រើន​មាន​អំឡុង​ ២០ សប្ដាហ៍​នៃ​អាយុ​គភ៌​ប៉ុណ្ណោះ ចំណែក​គភ៌​អាយុ​ចាប់ពី ៦-៧ ខែ​ឡើង​ទៅ​មិន​សូវ​មាន​ឡើយ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ការ​គំរាម​រលូត​ គឺជា​ការ​ធ្លាក់ឈាម​តាម​ទ្វារមាស ហើយ​បូក​រួម​ជាមួយ​នឹង​អាការៈ​ឈឺចុក​ចាប់​ក្នុង​ពោះ​ទៀត​នោះ ទើប​បណ្ដាល​ឲ្យ​ស្ថានភាព​កាន់តែ​គ្រោះថ្នាក់ ឬ​អាច​ឈាន​ទៅ​រក​ការ​រលូត​តែម្ដង។ ចំពោះ​មូលហេតុ​វិញ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះបានឲ្យដឹងថា មកពី​កត្តា​ជាច្រើន ក្នុង​នោះ​រួមមាន៖ - កត្តា​ហ្សែន ឬ​ក្រូម៉ូសូម​មិន​ប្រក្រតី - ការ​ឆ្លង​រោគ​ដោយ​បាក់តេរី ឬ​វីរុស​អំឡុង​ពេល​មាន​ផ្ទៃពោះ - គ្រោះថ្នាក់​ចំ​ផ្នែក​ណា​មួយ​នៃ​ពោះ - ម៉ាក់​ៗ​អាយុ​លើស ៣៥ ឆ្នាំ - ឡើងទម្ងន់ - ប្រើប្រាស់​ថ្នាំ​គ្មាន​វេជ្ជបញ្ជា - ប៉ះពាល់​ជាមួយ​សារធាតុ​គីមី។ ចំពោះ​បញ្ហា​នេះ​ដែរ​ម៉ាក់​ៗណាមួយបញ្ហានេះ លោកណែនាំឲ្យ​ទៅជួប​ពិនិត្យ និង​តាមដាន​ជាមួយ​គ្រូពេទ្យ​ឲ្យ​បាន​លម្អិត ។ ពេល​ជួប​ជាមួយ​គ្រូពេទ្យ គ្រូពេទ្យ​ពិនិត្យ​អេកូ និង​ឲ្យ​ថ្នាំ​ញ៉ាំ ដើម្បី​ទប់​កុំឲ្យ​មាន​ការ​វិវត្ត​ធ្លាក់ឈាម​ត​ទៅ​ទៀត។ ហេតុដូចនេះ​ម៉ាក់​ៗ​ដែល​មាន​បញ្ហា​គភ៌​គំរាម​រលូត ត្រូវ​អនុវត្តដូច​ខាងក្រោម ដើម្បី​បង្ការ​រលូត៖ - មិន​ត្រូវ​ធ្វើ​ការ​ធ្ងន់ ឬ​ឈោង​ខ្ពស់​ផុត​ដៃ - កុំ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ - ចំណីអាហារ​ផ្អាប់ ហឹរ - កុំ​ដើរ​ច្រើន​ពេក - ប្រយ័ត្ន​ប្រយែង​កន្លែង​រអិល - តម​រួម​ភេទ។


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះនៅវ័យចាស់ឬក្មេងពេក អាចប្រឈមនឹងបញ្ហាច្រើន ទាំងម្ដាយនិងគភ៌

ការ​មាន​ផ្ទៃ​ពោះ​គឺ​ជា​រឿង​ល្អ​មួយ​ដែល​កើត​ឡើង​នៅ​ក្នុង​ជីវិត​មនុស្ស​ស្រី​ស្ទើរ​តែ​គ្រប់​រូប ក៏​ប៉ុន្តែ​វា​ផ្ដល់​ភាព​ពិបាក​ច្រើន​យ៉ាង​ទៅ​លើ​សុខភាព​ស្ត្រី ហើយ​បើ​ម៉ាក់ៗ​ពពោះ​នៅ​ក្នុង​វ័យ​ចាស់​ពេក ឬ​មាន​អាយុ​ក្មេង​ពេក អាច​ប៉ះពាល់​ច្រើន​ដល់​ការ​វិវត្ត​សុខភាព​របស់​គភ៌ និង​ផ្ទាល់​ខ្លួន។ វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​ក្នុង​វ័យ​ក្រោម​អាយុ​១៨​ឆ្នាំ ឬ​លើ​៣៥​ឆ្នាំ គឺ​ងាយ​រង​ផល​ប៉ះពាល់​ច្រើន។ "បើ​ស្រីៗ​មាន​កូន​នៅ​អាយុ​១៦ ឬ​១៧​ឆ្នាំ ទោះ​បី​មាន​រដូវ​ដល់​វ័យ​គ្រប់​ការ​ក្ដី​ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ក្នុង​ការ​ពពោះ។ ចំពោះ ម៉ាក់ៗ​ដែល​ពពោះ​ក្នុង​វ័យ​ចាស់​ហើយ​នោះ​អាច​លេច​ចេញ​ជា​ចង្កោម​សញ្ញា​គ្រោះ​ថ្នាក់​ច្រើន​ទៀត"។ ការ​ដែល​ពពោះ​នៅ​ក្នុង​វ័យ​ទាំង​ពីរ​នេះ គឺក្រោម​អាយុ​១៨​ឆ្នាំ និង​លើ​អាយុ​៣៥​ឆ្នាំ​អាច​ប៉ះពាល់​ដល់​ការ​ពពោះ និង​ការ​លូត​លាស់​របស់​ទារក​បាន​ដូច​ជា៖ ចំពោះម៉ាក់ៗវ័យចំណាស់៖ - អាច​កើត​ជំងឺ​លើស​ឈាម - ជំងឺបម្រុងក្រឡាភ្លើង - កើតទឹកនោមផ្អែមអំឡុងពេលពពោះ ចំពោះ​ម៉ាក់ៗ​វ័យ​ក្មេង​ពេក៖ - ពិបាក​សម្រាល​ -​ កើត​ជំងឺ​លើសសម្ពាធ​ឈាម - អាច​កើត​ជំងឺ​បាក់ទឹក​ចិត្ត (កើត​អារម្មណ៍​ឯកា) - បាត់បង់​គ្រាប់​ឈាម​ក្រហម ចំពោះ​ទារក៖ -​ កូន​កើត​មុន​ខែ - កើត​មិន​គ្រប់​គីឡូ - កូន​ស្លាប់​ក្នុង​ពោះ - កូន​កើត​មក​មិន​ប្រក្រតី - ការ​លូត​លាស់​កូន​មិន​ល្អ វេជ្ជបណ្ឌិត​សម្ភព​រូប​នេះ​បន្ត​ថា ដើម្បី​ចៀស​វាង​ផល​ប៉ះពាល់​ដែល​បាន​រៀប​រាប់​ខាង​លើ គឺ​មាន​តែ​ទៅ​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់​ជាមួយ​គ្រូពេទ្យ និង​ធ្វើ​តាម​ការ​ណែនាំ​ឲ្យ​បាន​ដិត​ដល់ ព្យាយាម​ញ៉ាំ​ឲ្យ​បានច្រើន សម្រាក​ឲ្យ​គ្រប់​គ្រាន់ និង​រស់​នៅ​ជាមួយ​របៀប​រស់​នៅ​ដែល​ជួយ​ឲ្យ​មាន​សុខភាព​ល្អ។


បញ្ហាផ្ទៃពោះ

រឿង​ ៣ យ៉ាង​ស្រីៗមាន​ផ្ទៃពោះគួរដឹង កុំឲ្យកូន​កើតមកមានជំងឺអូទីស្សឹម​

រហូត​មក​ដល់​ពេល​នេះ នៅ​​មិន​ទាន់​មានការ​រក​ឃើញ​ណាមួយ​បញ្ជាក់​ពី​​មូល​ហេតុ​ពិត​ប្រាកដ​របស់​ជំងឺអូទីស្សឹម​​បាន​នៅ​ឡើយ​ទេ។ ប៉ុន្តែ​គេ​ជឿ​ថា ជំងឺ​អូទីស្សឹម​ គឺ​មាន​ទាក់​ទង​ជាមួយ​បញ្ហា​ហ្សែន​របស់​ប៉ាម៉ាក់។ ទោះ​បី​ជា​ជំងឺ​នេះ មិន​សូវ​កើត​ឡើង​​ក្ដី តែ​អ្នកជំនាញ​​ជឿ​​ថា ក្មេង​កើត​អូទីស្សឹម​​បណ្ដាល​មក​ពី​ម៉ាក់ៗ​​ទៅ​ប៉ះ​ពាល់​ជាមួយ​សារធាតុ​គីមី​ណាមួយ​ពេល​​កំពុង​ព​ពោះ។ អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​គិត​ថា​ អូទីស្សឹម​​បណ្ដាល​មក​ពី​កត្តា​ធំ​ៗ​ចំនួន​ពីរ គឺ​កត្តា​ហ្សែន និង​​កត្តា​បរិស្ថាន​ជុំ​វិញ​ខ្លួន។ រឿង​ដែល​អាក្រក់​នោះ​គឺ គ្រូពេទ្យ​មិន​អាច​ដឹង​ថា​កូនយើង​មាន​ជំងឺ​អូទីស្សឹម​ ឬ​អត់ ក្នុង​ពេលយើង​​កំពុង​ពពោះ​បាន​ទេ។ ទោះ​បី​ជា​យើង​មិន​អាច​ការពារ​ជំងឺ​អូទីស្សឹម​​បាន​មួយ​រយ​ភាគ​រយ​ ប៉ុន្តែ​យើង​អាចធ្វើ​តាម​វិធី​មួយ​ចំនួន ដើម្បី​កាត់​បន្ថយ​ហានីភ័យ​របស់​ជំងឺនេះ​​បាន។ ១- រស់នៅមានសុខភាពល្អ ការ​រស់​នៅ​របស់​ម៉ាក់ៗ​​ប្រកប​ដោយ​សុខភាព​ល្អ គឺ​ជា​ចំណុច​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​អូទីស្សឹម​​ដល់​កូន​។ ដំបូង​​យើង​​ត្រូវ​ទៅ​ពិនិត្យ​សុខភាព​ជា​ប្រចាំ ដើម្បី​កុំ​ឲ្យ​កូន​កើត​មក​ប្រឈម​ជាមួយ​ជំងឺ​ផ្សេង​ៗ។ ម៉ាក់ៗត្រូវ​ញ៉ាំ​អាហារ​ល្អ​ៗ​សម្រាប់​សុខភាព និង​ស្វែងយល់ព័ត៌​មាន​បន្ថែម​ពី​គ្រូពេទ្យ​ផ្នែក​សម្ភព ដើម្បី​ស្គាល់​អំពី​ប្រភេទ​អាហារ​ថាម​ពល និង​ទទួល​យក​វីតាមីន​ញ៉ាំ​ពេល​កំពុង​ពពោះ។ បើ​មិន​ចាំ​បាច់ សូម​កុំ​លេប​ថ្នាំ​ផ្ដេស​ផ្ដាស ក្នុង​អំឡុង​ពេល​មាន​គភ៌ ឬ​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​លេប​ថ្នាំ ស្រីៗ​យើង​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជាមុន​សិន។ គ្រឿង​ស្រវឹង គឺ​ជា​អ្វី​​ដែល​ស្រ្តី​មាន​ផ្ទៃ​ពោះ​គ្រប់​រូប​ត្រូវ​តែ​នៅ​ឲ្យ​ឆ្ងាយ​ពីវា​។ ក្នុង​ករណី​ស្រីៗ​យើង​​កើត​ជំងឺ​មួយ​ចំនួន​ ដូច​ជា Celiac Disease ឬ PKU ​ត្រូវ​ទៅ​តាម​ដាន​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ដើម្បី​គ្រប់​គ្រង​ជំងឺ​នេះ ហើយ​មួយ​វិញ​ទៀត ត្រូវ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់។ អត្ថបទពាក់ព័ន្ធ៖  ញ៉ាំអាហារកែច្នៃពេលពពោះ អាចធ្វើឲ្យកូនកើតអូទីស្សឹម ក្មេង​កើត​អូទីស្សឹម​អាច​ព្យាបាល​ជា​ទេ? សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង អាហារ ២ប្រភេទ ត្រូវតែចៀសវាង បើមានជំងឺអូទីស្សឹម ថ្នាំ ២មុខនេះ អាចជួយកាត់បន្ថយរោគសញ្ញាក្មេងអូទីស្សឹម បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា? ២- នៅឲ្យឆ្ងាយពីខ្យល់ពុល ការស្រាវជ្រាវ​បាន​​រក​ឃើញ​ថា​ការ​ប៉ះ​ពាល់​ជាមួយ​ខ្យល់​ពុល​ពេល​មាន​ផ្ទៃ​ពោះ គឺ​មានជាប់​​​ទាក់​ទង​ជាមួយ​ជំងឺ​អូទីស្សឹម​។ […]


បញ្ហាផ្ទៃពោះ

រលូតកូន មកពីម៉ាក់ៗមានបញ្ហាទាំងនេះ

មាន​មូលហេតុ​ជាច្រើន​ដែល​នាំឲ្យ​បាត់បង់​គភ៌​នៅ​ក្នុង​ផ្ទៃ ហើយ ៨០ ភាគរយ គឺ​បណ្ដាល​មកពី​បញ្ហា​មិន​ប្រក្រតី​នៃ​ក្រូម៉ូសូម ទើប​នាំ​ឲ្យ​ការ​លូតលាស់​របស់​គភ៌​មិន​បាន​ល្អ​ដូច​ធម្មជាតិ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោកវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី ហើយ​មាន​កត្តា​មួយ​ចំនួន​ទៀត​ក៏​រួម​ផ្សំ​ធ្វើឲ្យ​រលូត ឬ​ត្រូវ​បង្ខំ​ចិត្ត​យក​ចេញ​ដូចជា៖ - កម្រិត​អ័រម៉ូន​មិន​ធម្មតា​របស់​ម្ដាយ (ទីរ៉ូអ៊ីត ប្រូហ្សេស្តេរ៉ូន..) - ភាព​ខុស​ប្រក្រតី​របស់​ស្បូន - មាត់​ស្បូន​ចាប់​បើក ស្ដើង​មុន និង​ក្រោយ​ការ​មាន​គភ៌ - ម្ដាយ​មាន​មេរោគ​ឆ្លង​មួយ​ចំនួន - ម្ដាយ​មាន​ជំងឺ​រ៉ាំរ៉ៃ (បេះដូង ទឹកនោមផ្អែម...) - ការ​ប្រើប្រាស់​ថ្នាំ​ពេទ្យ ឬ​ថ្នាំ​បូរាណ​មួយ​ចំនួន - ការ​ផឹក​ស្រា បារី ឬ​ទទួល​ដោយ​ប្រយោល​ពី​គេ - ការ​ប៉ះពាល់​កាំរស្មី ឬ​សារធាតុ​ពុល វេជ្ជបណ្ឌិត​រូប​នោះ​បន្ត​ទៀត​ថា ដូចនេះ​គ្រប់​ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ​ទាំងអស់ ក្រោយ​ពេល​បាត់​រដូវ ត្រូវ​តែ​មក​មណ្ឌល​សុខភាព ឬ​គ្រូពេទ្យ​ផ្នែក​សម្ភព ដើម្បី​ឲ្យ​ច្បាស់​ថា​មាន​គភ៌ ឬ​អត់ ហើយ​ធ្វើ​ការ​ចាក់​ថ្នាំ​ការពារ​តេតាណូស និង​ទទួល​យក​ថ្នាំ​ជីវជាតិ​ដែក បន្ថែម​ដើម្បី​រក្សា​គភ៌ និង​បង្ការ​ជំងឺ​ស្លេកស្លាំង​របស់​ម្ដាយ។


មានផ្ទៃពោះ

ពេលពពោះ គ្រាន់ស្អប់គ្រឿងសម្អាង ស្បែកស្រអាប់ អាចដឹងថាកូនប្រុស ឬស្រីពិតអត់?

អំឡុង​ពេល​ពពោះ ម៉ាក់ៗ​ណា​ដែល​មិន​ចង់​ដឹង​ភេទ​កូន​ក្នុង​ផ្ទៃ​ឲ្យ​បាន​លឿន​នោះ។ ដូច​នេះ​ហើយ ទើប​មាន​ការ​លើកឡើង​មួយ​ដែល​ថា ពេល​ពពោះ ធុំ​ក្លិន​គ្រឿង​ក្រអូប​មិន​បាន ស្បែក​ប្រែ​ជា​ស្រអាប់ ហើយ​ឡើង​មុន​ពេញ​មុខ អាច​បញ្ជាក់​ថា​កូន​ក្នុង​ផ្ទៃ​ជា​កូន​ស្រី ឬ​ប្រុស​បាន។ បើ​តាម​ពេទ្យ​ជំនាញ ការ​លើក​ឡើង​បែប​នេះ​ពិត​មែន​អត់? ​ ដើម្បី​ឆ្លើយ​តប​ចម្ងល់​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ជំនាញ​ផ្នែក​សម្ភព និង​រោគស្ត្រី​បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​លើក​ឡើង​បែប​នេះ គឺ​គ្រាន់​តែ​ជា​ការ​ចំណាំ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់ៗ​ប៉ុណ្ណោះ នៅ​មិន​ទាន់​មាន​ភស្តុតាង​បែប​វិទ្យាសាស្ត្រ​ណា​មក​អះអាង​នៅ​ឡើយ​ទេ។ "ភាគ​ច្រើន​ខ្ញុំ​សង្កេត​ឃើញ​ថា វា​ជា​ការ​ចំណាំ​តាម​គ្នា​របស់​ម៉ាក់ៗ​ពពោះ នៅ​ពេល​ពួកគាត់​និយាយ​គ្នា​លេង​អ៊ីចឹង។ ម៉ាក់​ៗ​ខ្លះ ចំណាំ​បែប​នេះ ហើយ​កូន​កើត​មក​ត្រូវ​តាម​ភេទ​ដែល​គាត់​គិត​ទុក ក៏​គិត​ថា កាល​ណា​មាន​អាការៈ​ស្អប់​ក្លិន​ក្រអូប ឬ​ស្បែក​ឡើង​ខ្មៅ​អាច​ឲ្យ​ដឹង​ពី​ភេទ​កូន​មែន។" ទាក់​ទង​នឹង​បញ្ហា​នេះ​ដែរ វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​បន្ត​ថា វា​នៅ​មិន​ទាន់​មាន​ការ​សិក្សា​ផ្នែក​វិទ្យា​សាស្ត្រ​ណាមួយ​មក​បញ្ជាក់​ពី​ការ​ចំណាំ​តៗ​គ្នា​នេះ​ថា ពិត ឬ​មិន​ពិត​នោះ​ទេ។ ប៉ុន្តែ នៅ​អំឡុង​ពេល​ពពោះ គឺ​ក្រុម​គ្រូពេទ្យ​តែង​តម្រូវ​ឲ្យ​ស្ត្រី​ពពោះ​ទៅ​ពិនិត្យ​មើល​អេកូជាប្រចាំ ដើម្បី​កំណត់​មើល​សុខភាព​ទូទៅ​របស់​កូន​នៅ​ក្នុង​ផ្ទៃ ក៏​ដូច​ជា​អាច​បញ្ជាក់​កាន់​តែ​ច្បាស់​ពី​ភេទ​របស់​គភ៌​។​ ជាទូទៅ នៅពេលពពោះបាន៣ ទៅ៤ខែ គ្រូពេទ្យអាចពិនិត្យមើលដឹងពីភេទរបស់គភ៌​ហើយ។


បញ្ហាផ្ទៃពោះ

ពពោះកូនភ្លោះមិនស្រួលទេ ម៉ាក់ៗអាចប្រឈមគ្រោះថ្នាក់ទាំងនេះ

ក្នុង​ការ​ពពោះ​នីមួយ​ៗ មិន​ងាយ​ស្រួល​ទេ ស្ត្រី​ពពោះ​ត្រូវ​ជួប​បញ្ហា​សុខភាព​ប្លែកៗ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ស្ត្រី​ពពោះ​កូន​មួយ​ពិបាក​ខ្លាំង​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ពពោះ​កូន​ភ្លោះ​ទៀត កាន់​តែ​ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​សុខភាព​ម្ដាយ។ តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​មាន​ផ្ទៃ​ពោះ​កូន​ភ្លោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចាត់​ចូល​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ដោយ​សារ​តែ​ការ​ពពោះ​មាន​ផល​វិបាក​ច្រើន ចំពោះ​ម្ដាយ និង​ទារក​នៅ​ក្នុង​ផ្ទៃ ហើយ​អត្រា​នៃ​ការ​ស្លាប់​ទារក​ជុំវិញ​ការ​សម្រាល គឺ​ខ្ពស់​ជាង​៦ដង បើ​ប្រៀប​ធៀប​នឹង​ការ​មាន​ផ្ទៃពោះ​កូន​តែ​មួយ។ មិន​តែ​ប៉ុណ្ណោះ ការ​ពពោះ​កូន​ភ្លោះ​ផ្ដល់​ផល​ពិបាក​ច្រើន​យ៉ាង​ដល់​ម្ដាយ អាច​បង្ក​ជា​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ និង​នៅ​ពេល​ត្រូវ​សម្រាល​ដែរ​ដូច​ជា៖ ផល​ពិបាក​ដល់​ម្ដាយ និង​គភ៌ - សម្រាល​កូន​មិន​គ្រប់​ខែ - ការ​លូតលាស់​យឺត​របស់​ទារក​ក្នុង​ផ្ទៃ - កូន​មាន​សរីរាង្គ​មិន​ប្រក្រតី - កូន​កើត​មិន​គ្រប់​គីឡូ - ម្ដាយ​មាន​ជំងឺ​លើស​ឈាម -​ ម្ដាយ​មាន​ភាព​ស្លេក​ស្លាំង ផល​ពិបាក​អំឡុង​ពេល​សម្រាល - វិបត្តិ​នៃ​ការ​កន្ត្រាក់​ស្បូន -​ ការ​លូន​ទង​សុក​មក​ក្រៅ​មុន​ពេល​កូន​ចេញ - ការ​ធ្លាក់​ឈាម​ខ្លាំង - ស្ហុក(choc a vacuo) កូន​ចុះ​ដំណាល​គ្នា ទាម​ទារ​ការ​វះកាត់​ជា​បន្ទាន់។ ដើម្បី​ថែ​ទាំ​សុខភាព​ម៉ាក់ៗ​ដែល​ពពោះ​កូន​ភ្លោះ​បាន​ល្អ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ណែនាំ​ឲ្យ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​វា​អាច​ជួយ​ឲ្យ​យើង​ជៀស​ផុត​ហានិភ័យ​មួយ​ចំនួន​ធំ ជា​ពិសេស​រក​ឃើញ​ទាន់​ពេល​នូវ​ផល​ពិបាក​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង។


ត្រីមាសទី ១

ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន

ជា​ធម្មតា​ម៉ាក់​ៗ​ដែល​មាន​អាការៈ​ចាញ់​កូន​ត្រឹម ៣ ខែ​ដំបូង តែ​ក៏​មាន​ខ្លះ​ទៀត​ចាញ់​ច្រើន​ខែ ឬ​រហូត​ដល់​ជិត​កើត​ក៏​មាន។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា បាន​ឲ្យ​ដឹង​ថា ចាញ់​កូន​មកពី​ការ​ផ្លាស់ប្ដូរ​អ័រម៉ូន​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ​តែ​ម្ដង។ លោក​បន្ត​ទៀត​ថា ប្រភេទ​នៃ​ការ​ចាញ់​នេះ ម៉ាក់​ៗ​ភាគ​ច្រើន​ចេះ​តែ​ចង់​ក្អួត​ចង្អោរ ឬ​ក្អួត​ចង្អោរ​នៅ​រៀងរាល់​ព្រឹក​ព្រលឹម ឬ​ធុំ​ក្លិន​អាហារ និង​ក្លិន​ក្រអូប​មិន​បាន​ជា​ដើម។ ​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ រូប​នោះ​បាន​បន្ត​ទៀត​ថា ការ​ព្យាបាល ឬ​កាត់​បន្ថយ​អាការៈ​ក្អួត​ចង្អោរ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ គឺ​ដូចគ្នា​ទៅ​នឹង​ការ​ថែទាំ​សុខភាព​ខ្លួនឯង ដោយ​ការ​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​ឲ្យ​បាន​ច្រើន។ គ្រាប់​ធញ្ញជាតិ​សម្បូរ​ពពួក​វីតាមីន B វីតាមីន B កំផ្លេច ដែល​អាច​ជួយ​កាត់​បន្ថយ​ការ​ចាញ់ ក្នុង​នោះ​មាន​ដូចជា​សណ្ដែក​ដី គ្រាប់​ស្វាយ​ចន្ទី កៅឡាក់ អាល់ម៉ុន គ្រាប់​រីករាយ វ៉ុលណាត់ ជាដើម។ ក្រៅពី​មាន​ជាតិ​វីតាមីន B វា​ក៏​សម្បូរ​សារធាតុ​ចិញ្ចឹម​ផ្សេង​ៗ​ដូចជា អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ម៉ាញេសូម។ ក្នុង​នោះ​យើង​អាច​សាកល្បង​វិធី​មួយ​ចំនួន​ដូច​ខាង​ក្រោម​ទៀត ដើម្បី​កាត់​បន្ថយ​អាការៈ​ចាញ់៖ - ញ៉ាំ​អាហារ​សាប​ៗ - ញ៉ាំ​តិច​ៗ តែ​ច្រើន​ដង - ញ៉ាំ​អាហារ​មាន​ជាតិ​ខ្ញី - ផឹកទឹក​ឲ្យ​បាន​ច្រើន - កុំ​ញ៉ាំ​អាហារ​ហឹរ និង​មាន​ជាតិ​ខ្លាញ់


បញ្ហាផ្ទៃពោះ

ពេលពពោះដំបូងៗ ម៉ាក់ក្តៅខ្លួនខ្លាំង អាចគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃ

អាការៈ​ក្ដៅ​ខ្លួន​សម្រាប់​មនុស្ស​ទូទៅ គឺ​ជា​សញ្ញា​ឈឺ​ធម្មតា​ៗ មិន​សូវ​ជា​គួរ​ឲ្យ​បារម្ភ​ប៉ុន្មាន​ទេ។ ផ្ទុយ​ទៅ​វិញ បើ​ម៉ាក់​ៗ​ដែល​ទើប​តែ​ចាប់​ផ្តើម​ពពោះ ឬ​កំពុង​ពពោះ​ក្ដៅ​ខ្លួន វា​មិន​មែន​ជា​រឿង​ធម្មតា​ទេ ព្រោះ​ការ​ក្ដៅ​ខ្លួន​អំឡុង​ពេល​នេះ អាច​បញ្ជាក់​ថា​ម៉ាក់​កំពុង​មាន​បញ្ហា​សុខភាព​អ្វី​មួយ។ ផ្អែក​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ថា ប្រសិន​បើ​ម្ដាយ​​មាន​អាការៈ​ក្ដៅ​ខ្លួន​នៅ​ត្រី​មាស​ទី១ យើង​ត្រូវ​​ស្វែង​រក​មូល​ហេតុ​បង្ក​ឲ្យ​ឃើញ ព្រោះ​វា​មាន​ករណី​ស្រាល និង​ករណី​ធ្ងន់ធ្ងរ។ មិន​តែ​ប៉ុណ្ណោះ ក្នុង​ករណី​ដែល​ម្ដាយ​ក្ដៅ​ខ្លាំង​ពេក អាច​ធ្វើ​ឲ្យ​មាន​ការ​ប៉ះពាល់​ទៅ​ដល់​គភ៌​នៅ​ក្នុង​ផ្ទៃ​បាន​ថែម​ទៀត។ ក្នុង​ករណី​ដែល​ម៉ាក់​ៗ​ពពោះ ក្ដៅ​ខ្លួន​ខ្លាំង​​អំឡុង​រយៈ​ពេល​៣ខែ​ដំបូង អាច​ប្រឈម​នឹង​ការ​រលូត កូន​លូត​លាស់​មិន​បាន​ល្អ ឬ​វិវត្ត​ខុស​ប្រក្រតី​។ “កាល​ណា​ម្ដាយ​ក្ដៅ​ខ្លួន​កាន់​តែ​ខ្លាំង គឺ​ធ្វើ​ឲ្យ​ខ្វះ​ឈាម​រត់​ទៅ​កាន់​ទង​សុក ដើម្បី​ទៅ​ចិញ្ចឹម​កូន អាច​ធ្វើ​ឲ្យ​បាត់​បង់​កូន ឬ​កូន​ស្លាប់​ក្នុង​ពោះ​ក៏​ថា​បាន។" លើស​ពី​នេះ មជ្ឈមណ្ឌល CDC អាមេរិក បាន​បញ្ជាក់​ថា ស្ត្រី​ដែល​មាន​អាការៈ​គ្រុន​ក្ដៅ​នៅ​មុនពេលដឹង​ថា​មាន​ផ្ទៃពោះ ឬ​នៅ​អំឡុង​ពេល​ពពោះ មាន​ការ​ប្រឈម​ច្រើន​ដែល​កូន​កើត​មក​មាន​បញ្ហា​លៀន​ដុំ​ពក​នៅ​ឆ្អឹង​ខ្នង​ខាង​ក្រោម​ពី​កំណើត (Neural tube defect) បើ​ធៀប​នឹង​អ្នក​ដែល​មិន​មាន​គ្រុន​ក្ដៅ។ ទាក់​ទង​នឹង​មូល​ហេតុ​ដែល​បង្ក​ឲ្យ​ស្ត្រី​ពពោះ​ក្ដៅ​ខ្លួន​ខ្លាំង​លោកវេជ្ជបណ្ឌិតថាដោយ​សារ ពពួក​វីរុស ពពួក​បាក់តេរី ពពួក​ប៉ារ៉ាស៊ីត ផ្សិត និង​មេរោគ​ផ្សេងៗ​ទៀត ឬ​បង្ក​ឡើង​ដោយ​ការ​រលាក។ ដូច្នេះ​ហើយ នៅ​ក្នុង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​តែ​ប្រយ័ត្ន​សុខភាព​ឲ្យ​មែន​ទែន ព្រោះ​កាល​ណា​តែ​ឈឺ​អ្វី​មួយ វា​អាច​បង្ក​ជា​ហានិភ័យ​ប៉ះពាល់​ទៅ​ដល់​កូន​នៅ​ក្នុង​ផ្ទៃ។​

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ