មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

មុនមានកូន ពេលពពោះ ក្រោយសម្រាល ពេលបំបៅដោះកូន ស្រ្តីត្រូវការជីវជាតិអ្វីខ្លះ?

ស្ត្រី​ចំនួន​និយាយ​ថា ការ​ថែទាំ​ខ្លួន និង​ញ៉ាំ​ពពួក​វីតាមីន គឺ​ស្ថិត​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ។ តែ​នោះ​ជា​ការ​គិត​ខុស​ទៅ​វិញ​ទេ លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​ចង់​បាន​កូន អំឡុង​ពេល​ពពោះ ក្រោយ​ពេល​សម្រាល និង​អំឡុង​ពេល​បំបៅ​ដោះ​កូន ស្ត្រី​សុទ្ធ​តែ​ត្រូវការ​ជីវជាតិ​សំខាន់ៗទាំង​អស់។ ខាងក្រោម​នេះ​ជា​វីតាមីន និង​ជីវជាតិ​ល្អ​ៗ​ដែល​ម៉ាក់​ៗ​ត្រូវការ។ ១- មុន​ពេល​ពពោះ ត្រូវការ​អាស៊ីដ​ហ្វូលិក ឬ​វីតាមីន B9 ជួយ​ការពារ​ទារក​ពី​ការ​បាត់បង់​ការ​លូតលាស់​បំពង់​សរសៃ​ប្រសាទ​ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ខួរក្បាល និង​ខួរ​ឆ្អឹង​ខ្នង (ឥត​លលាដ៍ក្បាល ឬ​ឆ្អឹង​ខ្នង​បិទ​មិន​ជិត)។ ភាព​ខ្វះ​ខួរក្បាល​នៃ​សរសៃប្រសាទ​កើត​មាន​ឡើង​ក្នុង​រយៈពេល ២៨ ថ្ងៃ​ដំបូង​ក្រោយ​ពេល​មាន​គភ៌ ​មុន​ពេល​ស្ត្រី​ជា​ច្រើន​ដឹង​ថា​ខ្លួន​មាន​ផ្ទៃពោះ។ ដោយសារ​តែ​ពាក់​កណ្ដាល​នៃ​ការ​មាន​ផ្ទៃពោះ គឺ​មិន​ត្រូវ​បាន​គ្រោង​ទុក គ្រូពេទ្យ​បាន​ណែនាំ​ថា ស្ត្រី​ណា​ដែល​មាន​ផ្ទៃពោះ​គួរតែ​ទទួល​ទាន​អាស៊ីដ​ហ្វូលិក ៤០០ មីក្រូក្រាម (mcg) ជា​រៀងរាល់​ថ្ងៃ​ដោយ​ចាប់ផ្ដើម​ពី​ការ​ចង់​បាន​គភ៌ បន្ត​រយៈ​ពេល ១២ សប្ដាហ៍​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ។ ២- ពេល​ពពោះ​ត្រូវ​ការ​ជាតិ​ដែក អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវការ​ជាតិ​ដែក​ជា​ចាំបាច់ ដើម្បី​ជួយ​បង្កើត​គ្រាប់​ឈាម​ក្រហម ដើម្បី​ការពារ​ភាព​ស្លេកស្លាំង ខ្វះ​គ្រាប់​ឈាម។ ៣- ពេល​ពពោះ និង​បំបៅ​ដោះ​កូន​ត្រូវការ​ជាតិ​អ៊ីយ៉ូដ ជួយ​ឲ្យ​រាង​កាយ​លូតលាស់ និង​ជាពិសេស​ខួរក្បាល​របស់​ទារក។ ដោយសារ​តែ​ទារក​ទទួល​បាន​ជាតិ​អ៊ីយ៉ូដ​ពី​ម្ដាយ​របស់​ពួកគេ ដូចនេះ​ស្ត្រី​មាន​ផ្ទៃពោះ និង​បំបៅ​ដោះ​កូន​ត្រូវការ​ជាតិ​អ៊ីយ៉ូដ​ច្រើន។ ៤- ពេល​ពពោះ ត្រូវការ​វីតាមីន D ចាំបាច់​សម្រាប់​ឆ្អឹង និង​សន្លាក់​រឹងមាំ​ព្រម​ទាំង​សាច់ដុំ […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពពោះ គួរធ្វើរឿងទាំងនេះជាប្រចាំ ដើម្បីការពារជំងឺបម្រុងក្រឡាភ្លើង

ក្នុង​ពេល​ពពោះ បើ​ខ្វះ​ការ​ធ្វេស​ប្រហែស ម៉ាក់ៗ ក៏​ដូច​ជា​គភ៌ អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន ដូច​ជា​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ក្រឡា​ភ្លើង​ជាដើម ដែល​ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​ជីវិត​ទាំង​ម្ដាយ និង​កូន។ ប៉ុន្តែ គ្រូពេទ្យ​ជំនាញ​ថា ជំងឺ​នេះ​អាច​ទប់​ស្កាត់ និង​ការពារ​បាន​ដោយវិធីងាយៗ។ ទាក់ទង​នឹង​បញ្ហា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី​​ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា អត្រា​ស្លាប់​របស់​ស្ត្រី​ពពោះនៅ​ប្រទេស​កម្ពុជា​យើង​ដោយ​សារ​ជំងឺ​នេះ ស្ថិត​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ព្រោះ​តែ​ការ​មិន​សូវ​ដឹង​ច្បាស់ និង​ការ​ធ្វេសប្រហែស​ស្ទើរ​តែ​ហួស​ពេល​ក្នុង​ការ​ព្យាបាល និង​មាន​គ្រោះថ្នាក់​ដល់​ជីវិត។ "តាម​ពិត​ទៅ ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ មិន​គួរ​ជា​ហេតុ​លំដាប់​ទី​២​នៃ​អត្រា​ស្លាប់​របស់​ស្ត្រី​ពពោះ​ទេ ព្រោះ​យើង​អាច​ទប់​ស្កាត់ និង​ការ​ពារ​កុំ​ឲ្យ​កើតជំងឺ​នេះ​បាន​តាំង​ពី​ដំបូង ជា​មួយ​នឹង​វិធី​សាស្ត្រ​ការពារ​ដែល​ម៉ាក់ៗ​ពពោះ​គួរ​ធ្វើ​ជា​ប្រចាំ​ថ្ងៃ​បាន​"។ វិធី​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​បម្រុង​ក្រឡាភ្លើង៖ - ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន - ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ល្អ (ចៀស​វាង​អាហារ​មាន​ជាតិ​ប្រៃ​ពេក និង​អាហារ​ផ្អាប់) - គេង​ផ្អៀង​មក​ខាង​ឆ្វេង​ឲ្យ​បាន​ច្រើន - ចៀសវាង​ការងារ​ធ្ងន់​ៗ និង​ការងារ​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍ - សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ -​​ ហាត់​ប្រាណ​ជា​ប្រចាំ។ លើស​ពី​នេះ ចំពោះ​ស្ត្រី​ដែល​មាន​ប្រវត្តិ​ឡើង​សម្ពាធ​ឈាម និង​បញ្ហា​តម្រង​នោម គួរ​ញ៉ាំ​កាល់ស្យូម​ឲ្យ​បាន​រាល់​ថ្ងៃ និង​ថ្នាំ​អាស្ពីរីន ៨០មីលីក្រាម ១គ្រាប់/ថ្ងៃ ចាប់​ផ្ដើម​ពី​ពេល​មាន​គភ៌​ភ្លាម ឬ​មុន​ពេល​មាន​គភ៌ (ត្រូវ​ទៅ​ពិគ្រោះ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯក​​ទេស​សម្ភព)។ លោក​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ខ្លួន ឬ​មាន​ចេញ​សញ្ញា​ដូច​ជា ហើម គេង​មិន​លក់ វិលមុខ​តិចតួច ហត់ ឈឺក្បាល​ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ទម្លាប់ញ៉ាំបែបណា ទើបស្រីៗពពោះឡើងគីឡូសមល្មម ងាយសម្រាលកូន

ទម្លាប់​ញ៉ាំ​បែប​ណា ទើប​ស្រីៗ​ពពោះ​​ឡើង​គីឡូ​សម​ល្មម ងាយ​ស្រួល​សម្រាល​កូន ថ្វីត្បិត​តែ​​ពេល​ពពោះ គ្រូពេទ្យ​តែង​តែ​ណែនាំ​ស្ត្រី​ឲ្យ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​​ឲ្យ​បាន​ច្រើន​មែន តែ​ទោះ​យ៉ាង​ណា​យើង​មិន​ត្រូវ​ញ៉ាំ​ច្រើន​ហួស​ហេតុ តាម​ចំណង់​នៃ​ការ​ឃ្លាន​នោះ​ទេ ពិសេស​នៅ​ត្រីមាស​ទី៣ ដែល​ពេល​ឡើង​គីឡូ​ស្រឺតៗ។ បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ គ្រុយ លៀងស៊ីម ទីប្រឹក្សា​ផ្នែក​សម្ភព នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ចាប់​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាលកូន ស្ត្រី​ឡើង​គីឡូ​ពី ១០-១២ គីឡូក្រាម ទើប​ជា​ការ​ល្អ​ប្រសើរ។ ផ្ទុយ​ទៅ​វិញ​បើ​តិច​ជាង​នេះ​ក៏​មិន​សូវ​ល្អ ហើយ​បើ​ឡើង​ទម្ងន់​លើស​នេះ ម្តាយ​ក៏​ធាត់​ខ្លាំង ឯ​កូន​ក្នុង​ផ្ទៃ​ថ្លោស ធ្វើ​ឲ្យ​ពិបាក​​សម្រាល​តាម​ធម្មជាតិ ហើយ​អាច​មាន​ផល​វិបាក​ផ្សេងៗ​ទៀត។ ខាងក្រោម​នេះ​ជា​តិចនិក​ជួយ​គ្រប់​គ្រង​ទម្ងន់​ពេល​ពពោះ មិន​ឲ្យ​ធាត់​ខ្លាំង៖ ១. ញ៉ាំ​ច្រើន​ដង តែ​តិចៗ ក្បូន​ពេទ្យ​បាន​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ញ៉ាំ​ឲ្យ​បាន​ច្រើន​នូវ​អាហារ​ដែល​មាន​អនាម័យ ហើយ​សម្បូរ​ជីវជាតិ​ចម្រុះ​មុខ ក្នុង​នោះ​មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ និង​គ្រាប់​ធញ្ញជាតិ ។ ការ​ញ៉ាំ​ឲ្យ​ច្រើន​នេះ មិន​មែន​មាន​ន័យ​ថា ស្ត្រី​ត្រូវ​តែ​សម្រុក​ញ៉ាំ​ម្តង ឬ២​ដង ដាក់​ឲ្យ​ហល់​នោះ​ទេ គឺ​ត្រូវ​ញ៉ាំ​ក្នុង​បរិមាណ​ល្មម ឬ​តិចៗ តែ​ច្រើន​ដង អាច​ពី​៥-៦ដង/ថ្ងៃ។ ២. ចៀស​វាង​ចំណី​អាហារ​ផ្អែម យើង​ដឹង​ហើយ​ថា ស្ត្រី​ពពោះ​ម្តង​ចង់​នេះ ម្តង​ចង់​នោះ បើ​ចង់​ហើយ​ត្រូវ​តែ​រក​ញ៉ាំ​ឲ្យ​បាន ទើប​អស់​ចិត្ត។ ក្នុង​នោះ​ការ​ញ៉ាំ​ផ្អែមៗ ម៉ាក់ៗ​គួរ​ប្រយ័ត្ន​បន្តិច ព្រោះ​ងាយ​ធ្វើ​ឲ្យ​យើង​ធាត់ ទៅ​ជា​មាន​ជំងឺ​នោម​ផ្អែម ដែល​ករណី​ខ្លះ​ការ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង​មិន​បាន​ពេល​ពពោះ វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង-ក្រឡា​ភ្លើង […]


បញ្ហាផ្ទៃពោះ

ពពោះ កើតជំងឺបម្រុងក្រឡាភ្លើងធ្ងន់ធ្ងរអាចមានគ្រោះថ្នាក់ដល់គភ៌មេ៉ចខ្លះ?

ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ក្រឡា​ភ្លើង ជា​ជំងឺ​មួយ​ដែល​កើត​មាន​ពេល​​ស្ត្រី​មាន​ផ្ទៃពោះ​ចាប់​ពី ២០​សប្ដាហ៍​ឡើង​ទៅ​ ដែល​មាន​សញ្ញា​ចម្បង​រួម​មាន ហើម លើស​សម្ពាធ​ឈាម ទឹក​នោម​ប្រៃ ឈឺ​ក្បាល វិល​មុខ និង​ចុក​ចុង​ដង្ហើម ជាដើម។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ម៉ាក់ៗ​ពពោះ​ភាគ​ច្រើន​ពុំ​បាន​ដឹង​ច្បាស់​ពី​អាការៈ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ ទើប​ធ្វើ​ឲ្យ​មាន​ការ​ធ្វេស​ប្រហែស​បណ្ដោយ​ឲ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត។ ក្នុង​ករណី​ដែល​មិន​ដឹង និង​ពិនិត្យ​រក​រោគ​សញ្ញា​ទាន់​ពេល​វេលា មិន​ត្រឹម​តែ​ផ្ដល់​ផល​ពិបាក​ដល់​ម៉ាក់ៗ​ទេ តែ​ទារក​ក្នុង​ផ្ទៃ​ក៏​អាច​ជួប​បញ្ហា​ដូច​ជា៖ - ទារក​លូត​លាស់​មិន​ប្រក្រតី - ទម្ងន់​តូច​ជាង​អាយុ​នៃ​គភ៌ - ខ្សោយ​ប្រាជ្ញា​ស្មារតី - ស្លាប់​ក្នុង​ពោះ -​ សម្រាល​មិន​គ្រប់​ខែ។ លោក​វេជ្ជបណ្ឌិត​បន្ត​ថា ចំពោះ​ម្ដាយ​វិញ អាច​ប្រឈម​នឹង​​ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល ងងឹត​ភ្នែក ហើម​សួត​ស្រួច​ស្រាល់ ខាន់​លឿង ឬខូចមុខងារ​​ថ្លើម ខ្សោយ​តម្រង​នោម​ធ្ងន់ធ្ងរ និង​របេះ​សុក​មុន​ពេល​កំណត់។ ជាក់​ស្ដែង រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​ស្ត្រី​ពពោះ​អាច​មាន​អាការៈ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ដូច​ជា ហើម លើស​សម្ពាធ​ឈាម ទឹក​នោម​ប្រៃ ឈឺ​ក្បាល វិលមុខ ស្រវាំង​ភ្នែក ហត់ ចុក​ចុង​ដង្ហើម ប្រកាច់​និង​កន្ត្រាក់ ។ល។ វេជ្ជបណ្ឌិត​ឯក​ទេស​ផ្នែក​សម្ភព​រូប​នេះ បាន​បញ្ជាក់​ថា គ្រប់​ស្ត្រី​ពពោះ​ទាំង​អស់​​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ជា​ប្រចាំ​តាម​ការ​ណាត់​របស់​គ្រូពេទ្យ ដែល​យ៉ាង​តិច​ណាស់ ៤​ដង​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ដើម្បី​តាម​ដាន​រក​រោគ​សញ្ញា​ដែល​កើត​មាន ព្រោះ​ស្ត្រី​ពពោះ​អាច​មិន​ដឹង​ថា​ខ្លួន​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ។​


ត្រីមាសទី ១

ដឹងអត់ថា រួមភេទពេលពពោះ លាក់គុណសម្បត្តិច្រើនយ៉ាងទាំងនេះ

អំឡុងពេលពពោះ ចាស់ៗពីដើមតែងតែបារម្ភ ណែនាំយើងកុំធ្វើនេះ កុំធ្វើនោះ តាមបទពិសោធពួកគាត់ធ្លាប់ឆ្លងកាត់ ដោយ​រាប់បញ្ចូលទាំងអារឿងរួមភេទទៀតផង ពិសេសគឺ​ពេល​ជិតគ្រប់ខែតែម្ដង​។ ចាស់ៗត្រណមណាស់ ខ្លាចអ៊ីចេះ ខ្លាចអ៊ីចុះ ! ប៉ុន្តែវេជ្ជស្រាស្រ្តសម័យនេះ​មិនបានហាមទេ ថែមទាំងលើកទឹកចិត្តឲ្យយើង​រួម​ភេទ​ដល់​ថ្ងៃ​សម្រាល​ទៀតផង គ្រាន់តែធ្វើក្នុងសកម្មភាព​​ថ្នមៗ​គ្រប់​គ្រាន់​ហើយ​ ខណៈមូលហេតុ គឺដោយសារគុណប្រយោជន៍ដ៏អស្ចារ្យខាងក្រោមនេះឯង។​ ការឡើងទម្ងន់ស្ត្រីអំឡុងពពោះ នៅទីនេះ ១- ជាវិធីមានសុវត្ថិភាព និងប្រសិទ្ធភាពបំផុតដើម្បីរក្សាទំនាក់ទំនងប្តីប្រពន្ធ គ្នាយើងអាចប្រហែលជាកម្រគិតដល់រឿងរួមភេទ ព្រោះគ្នាយើងពិសេសស្រីៗអាចនឹងគិតថា​ការរួមភេទ​ពេល​កំពុង​ពពោះ​នឹងធ្វើឲ្យកូនក្នុងផ្ទៃយើងឈឺចាប់បាន។ ដល់ពេលឈប់ប្រើទស្សនៈបែបនេះទៀតហើយ ! ដរាបណាវេជ្ជបណ្ឌិត មិនបានណែនាំយើងកុំឲ្យបន្តរួមភេទពេលពពោះនោះ មានន័យថា រួមភេទពេលពពោះ​នៅតែមានសុវត្ថិភាពសម្រាប់ម៉ាក់ៗ​និងបេប៊ី។ ហេតុនេះ កុំបារម្ភអី ! យ៉ាងណាក៏ដោយ ពេលយើងរួមភេទ​ក៏មិនបណ្តាលឲ្យប៉ះពាល់អូនៗក្នុងផ្ទៃ ឬ​បង្ក​ហានិភ័យ​​ឆ្លង​​មេរោគ​ទៅ​អូន​នោះ​ដែរ ​(ត្រួវច្បាស់ថា ដៃគូរួមភេទយើង​គ្មានជំងឺកាមរោគ)។ បើទោះជាស្រីៗកំពុងពពោះ មានបញ្ហាសុខភាពមួយចំនួន​ក្តី​ ប៉ុន្តែការឈានដល់ចំណុចកំពូល គឺមិនអាចបង្កើនឱកាសនាំឲ្យរលូតកូន ឬសម្រាលមុនខែនោះដែរ។ គណនាថ្ងៃសម្រាលកូន នៅទីនេះ ២-អារម្មណ៍កាន់តែអស្ចារ្យជាងធម្មតា បម្រែបម្រួលអ័រម៉ូនពេលពពោះ អាចជួយឲ្យចំណង់ផ្លូវភេទយើងកាន់តែពុះកញ្ជ្រោលជាងពេលធម្មតា​ទៅ​ទៀត​។ ​ចុះ​​មាន​​ដឹង​​អ្វីកាន់​តែ​អស្ចារ្យជាង​នេះ​ដែរ​អត់?​ កំណើនលំហូរឈាមទាំងអស់ទៅកាន់បបូរទ្វារមាស នឹងធ្វើឲ្យអារម្មណ៍រំជើបរំជួលកើនឡើងក្នុងកម្រិត​ខ្ពស់​បំផុត ​ហើយវានឹងផ្តល់នូវបទពិសោធផ្លួវភេទដ៏ពុះកញ្ជ្រោល រោលរាល ជាមួយនឹងការឈានដល់ចំណុចកំពូលយើងមិនធ្លាប់​ឆ្លង​កាត់​ពី​មុន​ក្នុង​ជីវិត​។ អំឡុងពេលនេះ គ្នាយើងអាចនឹងរកឃើញតំបន់ស្រណុកសុខស្រួល និង​ផ្តល់​ភាព​រីករាយ​ឲ្យ​យើង ដែល​ធ្លាប់​ដឹង​ពី​មុន​មក។ ៣- បន្ថយរោគសញ្ញាពេលពពោះ ទទួលយកការរួមភេទពេលពពោះ ស្មើនឹងការហាត់ប្រាណ​ពីក្នុងរាងកាយ។ តាមពិត រួមភេទអាចជួយដល់សុខភាពរាងកាយច្រើនសន្ធឹកសន្ធាប់។ ដឹងថាល្អម៉េចខ្លះអត់? […]


មានផ្ទៃពោះ

ទងសុករុំកកូន ត្រូវធ្វើម៉េច? ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបានទេ?

មាន​ផ្ទៃពោះ ​ពេល​ដឹង​ថា​មាន​ទង​សុក​រុំកកូន​ហើយ ក្នុង​ចិត្ត​ម៉ាក់ៗ​ច្បាស់​ជា​ច្រួល​ច្របល់ បារម្ភ​ជាង​គេ​រឿង​កូន​​មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន។ តើ​គ្រប់​ករណី​ដែល​មាន​ទង​សុក​រុំក​កូន តម្រូវ​ឲ្យ​ស្ត្រី​សម្រាល​កូន​ដោយ​វះកាត់​ទាំង​អស់​ឬ​យ៉ាង​ណា? ករណី​សុក​រុំក នេះ​គ្រោះ​ថ្នាក់​អត់? អាច​ជា​ឧបសគ្គ​ក្នុង​ការ​សម្រាល​តាម​បែប​ធម្មជាតិ​ទេ? សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​បញ្ជាក់ថា ​អាស្រ័យ​ទៅ​ការ​រុំក​នោះ តើ​មាន​ប៉ុន្មានជុំ រឹត​កូន​តឹង​កម្រិត​ណា? បើ​ត្រឹម​១ជុំ មិន​ចោទ​ជា​បញ្ហា​នោះ​ទេ ស្ត្រី​អាច​សម្រាល​កូន​តាម​ធម្មជាតិ​បាន តែ​បើ​ជុំ​ច្រើន​ជុំ កូន​តឹង​ក ការ​សម្រាល​តាម​ធម្មជាតិ​អាច​នឹង​មាន​គ្រោះ​ថ្នាក់ ដោយសារ​ក្បាល​កូន​មិន​ចុះ។ “សុក​មាន​ប្រវែង​របស់​វា ក្នុង​ករណី​ដែល​ទង​សុក​រុំ​ក​កូន​តែ ១ជុំ កូន​មិន​តឹង​ក​នោះ​ទេ ហើយ​ក៏​មិន​ចោទ​ជា​បញ្ហា​ដែរ តែ​បើ​​រុំ​​​ច្រើ​ន​ជុំ កាន់​តែ​តឹង វា​នឹង​គ្រោះ​ថ្នាក់ តម្រូវ​ឲ្យ​សម្រាល​កូន​ដោយ​វះ​កាត់”។ ដើម្បី​ដឹង​ថា ទង​សុក​រុំក​កូន​កម្រិត​ណាមួយ​នោះ ម៉ាក់ៗ​ត្រូវ​ពិនិត្យ​អេកូ​មើល ព្រោះ​ករណី​សុក​​រុំក​កូន​ច្រើន​ជុំ តឹង​ពេក មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ទេ ដោយសារ​ក្បាល​កូន​មិន​ចុះ ឯ​ចង្វាក់​បេះដូង​កូន​ក៏​ធ្លាក់​ចុះ។ លោក​វេជ្ជ​បណ្ឌិត​ថា នៅ​ក្នុង​ត្រីមាស​ទី ១ និង​ទី ២ គភ៌​នៅ​តូច មិន​ទាន់​លូតលាស់​ពេញ​លក្ខណៈ​មិន​មាន​អ្វី​គួរ​ឲ្យ​បារម្ភ​ថា​ទង​សុក​រុំ​ក​កូន​ទេ ប៉ុន្តែ​ឈាន​ចូល​ដល់​ត្រីមាសទី២ ទី៣ ជា​ពេល​កូន​ក្នុង​ផ្ទៃ​លូតលាស់​កាន់​តែ​ធំ មាន​សរីរាង្គ​គ្រប់ កូន នឹង​ចាប់​ផ្តើម​ធ្វើ​ចលនា​វិល​ចុះ​វិល​ឡើង​មិន​ឈប់​ឈរ ដែល​ករណី​ខ្លះ ​ការ​​ធ្វើ​​ចលនា​នោះ សុក​កូន​ទៅ​រុំក​​ខ្លួន​ឯង ១ជុំ ២ជុំ ឬ៣ជុំ។ […]


មានផ្ទៃពោះ

មូលហេតុបណ្ដាលឲ្យស្រីៗពពោះ មានកូនក្រៅស្បូន

កូន​ក្រៅ​ស្បូន គឺជា​ការ​កើត​ឡើង​នៅ​ពេល​ស៊ុត​បង្ក​កំណើត​ភ្ជាប់​ខ្លួន​វា​នៅ​កន្លែង​មួយ​ក្រៅ​ពី​ស្បូន។ ការ​មាន​ផ្ទៃពោះ​ស្ទើរតែ​ទាំងអស់​កើត​មាន​នៅ​ក្នុង​បំពង់​ដៃ​ស្បូន រួច​ត្រូវ​បន្ត​ដំណើរ​ទៅ​​ស្បូន ដើម្បី​កាច់​សំបុក បើ​មិន​ទៅ​ ហើយ​កាច់​សម្បុក​នៅ​ក្រៅ​ពី​ស្បូន វា​ទៅបង្កកំណើត​កូន​ក្រៅ​ស្បូន។ នេះ​ជា​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី។ លោក​បាន​បន្ត​ទៀត​ថា បំពង់​ដៃ​ស្បូន​តូច​ណាស់​មិន​អាច​រក្សា​អំប្រ៊ីយ៉ុង​ឲ្យ​លូតលាស់​ក្លាយ​ជា​ទារក​បាន​ទេ។ ដូច្នេះ​ស៊ុត​បង្ក​កំណើត​នៅ​ក្រៅ​ស្បូន មិន​អាច​វិវត្ត និង​លូតលាស់​បាន​ត្រឹម​ត្រូវ​ដូច​ក្នុង​ស្បូន​ឡើយ។ យើង​ត្រូវ​ដឹង​ថា ក្នុង​ចំណោម​ស្ត្រីមាន​ផ្ទៃពោះ ៥០ នាក់ អាច​មាន​ជំងឺ​កូន​ក្រៅ​ស្បូន ១នាក់។ តើ​អ្វី​ដែល​បណ្ដាល​ឲ្យ​ស្ត្រីមានកូន​ក្រៅ​ស្បូន? វេជ្ជបណ្ឌិត ច័ន្ទ រស្មី បាន​បកស្រាយ​ថា មាន​ច្រើន​យ៉ាង​ដូច​ខាងក្រោម៖ - ការ​បង្ក​​រោគ ឬ​ការ​រលាក​នៃ​បំពង់​ដៃ​ស្បូន​អាច​បណ្ដាល​ឲ្យ​ស្ទះ​ដៃស្បូន មួយផ្នែក ឬ​ទាំង​ស្រុង។ - ស្លាក​ស្នាម​ជាលិកា​ដៃស្បូន​ពី​ការ​ឆ្លង​មេរោគ​ពី​មុន ឬ​ដោយ​ការ​វះកាត់​នៅ​លើ​បំពង់​ដៃ​ស្បូន​ក៏​អាច​ជា​ការ​រារាំង​ចលនា​របស់​ស៊ុត​ផង​ដែរ។ - ការ​វះកាត់​ពី​មុន​នៅ​តំបន់​អាងត្រគាក ឬ​នៅ​លើ​បំពង់​ដៃស្បូន​អាច​បណ្ដាល​ឲ្យ​មាន​ការ​ជាប់​ពាក់ព័ន្ធ។ - ការ​លូតលាស់​មិន​ធម្មតា ឬ​ភាព​មិន​ប្រក្រតី​ពី​កំណើត អាច​បណ្ដាល​ឲ្យ​មាន​ភាព​មិន​ធម្មតា​នៅ​ក្នុង​រាង​របស់​បំពង់​ដៃស្បូន។ តើ​ស្ត្រី​ណា​ខ្លះ ដែល​មាន​ហានិភ័យ​ការ​មាន​ផ្ទៃពោះ កូន​ក្រៅ​ស្បូន? វេជ្ជបណ្ឌិត​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​រូប​នោះ​បាន​បន្ត​ទៀត​ថា កត្តា​ហានិភ័យ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​កូន​ក្រៅ​ស្បូន​រួម​មាន៖ - អាយុ​ពី ៣៥-៤៤ ឆ្នាំ - ធ្លាប់​មាន​ផ្ទៃពោះ​កូន​ក្រៅ​ស្បូន​លើក​មុន - ការ​វះកាត់​ឆ្អឹង​ត្រគាក ឬ​ពោះ​លើក​មុន - ជំងឺ​រលាក​អាង​ត្រគាក (PID) - ធ្លាប់​មាន​ការ​រំលូត​កូន​ជា​ច្រើន​លើក - ធ្លាប់​ចង​បំពង់​មេ​ជីវិត ឬ​ដាក់​កង​ក្នុង​ស្បូន - […]


បញ្ហាផ្ទៃពោះ

​ពពោះកុំ​ធ្វើ​រឿង​ទាំង​នេះ អាច​គ្រោះថ្នាក់ កើតកូន​មុន​ខែ​ (វីដេអូ)

ជា​ទូទៅ​ការ​ពពោះ​របស់​ស្រីៗ​យើង​មាន​រយៈពេល ៩ខែ ១០ថ្ងៃ ទើប​សម្រាល​កូន។​ ក្នុង​បទ​សម្ភាស​ជាមួយ Hello គ្រូពេទ្យ លោក​ជំទាវ​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទី​ប្រឹក្សា​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ថា បញ្ហា​នេះ​បណ្តាល​មក​ពី​កក្តា​សរីរាង្គ​របស់​ម្តាយ និង​សកម្មភាព​ប្រចាំថ្ងៃ​ជាច្រើន​ទៀត​របស់​ស្រីៗ​យើង ដែល​ជំរុញ​ឲ្យ​ទារក​មិន​អាច​វិវត្ត​ត​ទៅ​ទៀត។ ក្នុង​ករណី​ខ្លះ​ម៉ាក់ៗ​សម្រាល​អាអូន​មុខខែ ដែលអាច​ឲ្យ​បេប៊ី​ស្លាប់ តើ​បញ្ហា​នេះ​បណ្តាល​មក​ពីមូលហេតុ​អ្វីខ្លះ?


បញ្ហាផ្ទៃពោះ

អំឡុងពេលពពោះ គួរ​ឡើងទម្ងន់ប៉ុន្មានទើប​ល្អ​សម្រាប់​ម៉ាក់ៗ និង​កូន?

តើគ្នាយើងកំពុងពពោះ ឡើងគីឡូខ្លាំងគ្រោះថ្នាក់អត់? ចុះឡើងគីឡូប៉ុន្មានទើបត្រឹមត្រូវ សុខភាពគភ៌ល្អ? សំណួរនេះ អត្ថបទមុនៗធ្លាប់បញ្ជាក់ខ្លះៗដែរ ប៉ុន្តែអត្ថបទនេះនឹងបញ្ជាក់បន្ថែម ហេតុអីរក្សាគីឡូឲ្យបានល្អពេលពពោះជារឿងសំខាន់? ចុះពេលពពោះត្រូវឡើងគីឡូប៉ុន្មានទើបត្រឹមត្រូវ? ១- ហេតុអ្វីការឡើងគីឡូកម្រិតត្រឹមត្រូវអំឡុងពេលពពោះជារឿងសំខាន់? ការកើតឡើងគីឡូក្នុងកម្រិតត្រឹមត្រូវអំឡុងពេលពពោះ អាចជួយគភ៌ក្នុងផ្ទៃធំលូតលាស់ក្នុងទ្រង់ទ្រាយមានសុខភាពល្អ។ ប៉ុន្តែបើឡើងគីឡូខ្លាំងពេក ឬតិចពេក អាចនឹងនាំឲ្យមានបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន ទាំងចំពោះម៉ាក់ៗ និងបេប៊ីក្នុងផ្ទៃ។ យោងតាមអ្នកជំនាញបង្កកំណើតជាច្រើន ការកើនគីឡូខ្លាំងពេក ស្មើនឹងបង្កើនឱកាសវិវត្តទៅរកជំងឺទឹកនោមផ្អែមពេលពពោះ និងកើនសម្ពាធឈាមពេលពពោះជាដើម។ នៅមានបញ្ហាប្រឈមច្រើន រាប់បញ្ចូលទាំងក្រោយពេលសម្រាល ស្រីៗគ្នាយើងនឹងប្រឈមកើតជំងឺទឹកនោមផ្អែមប្រភេទ២ និងលើសសម្ពាធឈាមរ៉ាំរ៉ៃពេញមួយជីវិត។ បើគ្នាហើយលើសទម្ងន់ស្រាប់ ឬមានជំងឺធាត់ នៅពេលយើងមានផ្ទៃពោះ កាន់តែបង្កហានិភ័យចំពោះសុខភាពខ្ពស់ជាងនេះទៅទៀត។ យើងថែមទាំងប្រឈមមិនអាចសម្រាលតាមធម្មជាតិបាន ដោយតម្រូវឲ្យវះកាត់ជំនួសវិញ។ ការបង្កើនទម្ងន់ក្នុងកម្រិតត្រឹមត្រូវអំឡុងពេលពពោះ អាចជួយស្រីៗគ្នាយើងកាន់តែងាយស្រួលទាំងអំឡុងពេលពពោះ ទាំងពេលសម្រាល។ វាក៏ផ្តល់ភាពងាយស្រួលដល់យើងឆាប់វិលមករកគីឡូដើមវិញក្រោយ​សម្រាល​ថែម​ទៀតផង។ ការស្រាវជ្រាវជាច្រើនបង្ហាញថា ចំនួនគីឡូឡើងអំឡុងពេលពពោះត្រឹមត្រូវ ថែមទាំងអាចជួយគ្នាយើង និងកូនចៀសផុតពីជំងឺធាត់ និងការឡើងគីឡូទប់មិនឈ្នះដែលនឹងក្លាយជាបញ្ហារំខានយើងពេញមួយជីវិត។ អត្ថបទពាក់ព័ន្ធ៖ តិចអត់ដឹង! ទឹកភ្លោះមានតួនាទីសំខាន់ជួយដល់កូនក្នុងផ្ទៃច្រើនយ៉ាង ពពោះជិតគ្រប់ខែ ម៉េចបានម៉ាក់ៗបែរជាជ្រាបទឹកភ្លោះទៅវិញ? ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ? ពេលពពោះ មានបញ្ហាទាំងនេះ បើចង់ច្បាស់ត្រូវបូមទឹកភ្លោះយកទៅវិភាគ កូនក្នុងផ្ទៃ អាចរស់បានយូរប៉ុនណាបន្ទាប់ពីបែកទឹកភ្លោះ? ២- ចុះគួរឡើងគីឡូប៉ុន្មានទើបល្អអំឡុងពេលពពោះ? ការកើនឡើងចំនួនគីឡូអំឡុងពេលពពោះក៏អាស្រ័យទៅលើសន្ទស្សន៍ទម្ងន់ និងកម្ពស់របស់យើង ដែលជាភាសាបច្ចេកទេសហៅថា BMI មុនពេលពពោះ។ BMI ជាសន្ទស្សន៍ស្ដង់ដារកំណត់សុខភាព ពាក់ព័ន្ធនឹងកម្រិតទម្ងន់របស់យើង ថាតើយើងមានគីឡូធម្មតា មិនគ្រប់គីឡូ លើសគីឡូ ឬធាត់​។ ជាទូទៅ​មានការណែនាំឲ្យស្រីៗគ្នាយើងឡើងទម្ងន់ពេលពោះ ផ្អែកទៅលើសន្ទស្សន៍ស្ដង់ដារ BMI […]


បញ្ហាផ្ទៃពោះ

ពពោះត្រូវដឹង ពេលមើលអេកូទារក គួរមើលលើ ៣ ចំណុចសំខាន់ៗនេះ

នៅ​ពេល​​ពពោះ យើង​មិន​អាច​ដឹង​​ទេ​ថា កូន​នៅ​ក្នុង​ផ្ទៃ មាន​សុខភាព​ល្អ ឬ​មិន​ល្អ បាន​ដោយ​ភ្នែក​ទទេ​ឡើយ លុះ​ត្រា​តែ​ពិនិត្យ​អេកូ​សាស្ត្រ​ ទើប​អាច​ដឹង​ពី​សុខភាព​កូន​បាន។ ជាទូទៅ នៅ​ពេល​​ពិនិត្យ​អេកូ​សាស្ត្រ​ដើម្បី​ឲ្យ​ដឹង​ពី​សុខភាព​កូន។ តាម​ការ​ផ្សាយ​លើ​​បណ្ដាញ​សង្គម​របស់​មន្ទីរពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​អេកូ​ទារក​ក្នុង​ផ្ទៃ​សំខាន់​ណាស់ មិន​អាច​ខ្វះ​បាន សម្រាប់​ការ​អនុវត្ត​ជាក់​ស្ដែង​នៅ​ផ្នែក​សម្ភព។ នៅ​ពេល​​ពិនិត្យ​មើល​អេកូ​សាស្ត្រ​ទារក​ក្នុង​ផ្ទៃ គឺ​ត្រូវ​ទាម​ទារ​ឲ្យ​ពិនិត្យ​ទៅ​លើ​៣ចំណុច​សំខាន់ៗ​ដូច​ជា៖ ១.​ ពិនិត្យ​ដើម្បី​រក​អាយុ​គភ៌ និង​កាល​បរិច្ឆេទ​គ្រប់​ខែ ស្ត្រី​មាន​ផ្ទៃពោះ​ទាំង​អស់ ចាំ​បាច់​គួរ​ពិនិត្យ​នៅ​ពេល​គភ៌​មាន​អាយុ​ពី ១១ ទៅ​១៩​សប្ដាហ៍ ជា​ការ​ពិនិត្យ​ដែល​ផ្ដល់​ភាព​ច្បាស់​លាស់​ជាង​គេ ហើយ​ម៉ាក់​ៗ​ត្រូវ​ចង​ចាំ​នូវ​កាល​បរិច្ឆេទ​គ្រប់​ខែ​រហូត​ដល់​ពេល​សម្រាល​កូន។ ២.ពិនិត្យ​កាយ​សម្បទា​ទារក​ក្នុង​ផ្ទៃ ម៉ាក់ៗ​ពពោះ​គួរពិនិត្យ​នៅ​សប្ដាហ៍​ទី​២២ ដល់ ២៤ ជា​ពេល​វេលា​សម​ស្រប​ដែល​អាច​ឲ្យ​យើង​ពិនិត្យ​បាន​ងាយ​ស្រួល ព្រោះ​សរីរាង្គ​ទារក​ធំ​ល្មម និង​បរិស្ថាន​ជុំ​វិញ​ទារក​មាន​សភាព​ស្រឡះ​ល្អ។ ការ​ពិនិត្យ​មុន ឬ​ក្រោយ​ពេល​សប្ដាហ៍​ទី២២ ដល់​សប្ដាហ៍​ទី​២៤ មាន​លក្ខណៈ​ពិបាក និង​មិន​សព្វ​ជ្រុង​ជ្រោយ។ ៨០%​នៃ​ជំងឺ​របស់​ទារក​ក្នុង​ផ្ទៃ ត្រូវ​បាន​ពិនិត្យ​ឃើញ ដោយ​សារ​ការ​ធ្វើ​អេកូ​សាស្ត្រ​នេះ​ឯង។ ៣.ពិនិត្យ​វាយ​តម្លៃ​ការ​សម្រាល ការ​ពិនិត្យ​អេកូ​ត្រូវ​ធ្វើ​ឡើង​នៅ​ចន្លោះ​ពី​៣២​-៣៤​សប្ដាហ៍ ព្រោះ​អាច​ឲ្យ​យើង​ដឹង​ពី​ទម្រង់ ទំហំ ទម្ងន់​របស់​ទារក ទីតាំង​សុក និង​បរិមាណ​ទឹក​ភ្លោះ​ដែល​មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធទៅ​នឹង​លទ្ធភាព​នៃ​ការ​សម្រាល​កូន។ មន្ទីរពេទ្យកាល់​ម៉ែតបាន​បន្ថែម​ថា ការ​ពិនិត្យ​អេកូ​ធ្វើ​ឡើង​យ៉ាង​តិច​៣​ដង អំឡុង​ពេល​ពពោះ​រហូត​ដល់​គ្រប់​ខែ ក្នុង​ករណី​ការ​វិវត្តន៍​របស់​ផ្ទៃពោះ​ធម្មតា ផ្ទុយ​ពី​នេះ ការ​ពិនិត្យ​អេកូ​ត្រូវ​ធ្វើ​ឡើង​បន្ថែម​ទៀត តាម​ការ​តាម​ដាន​របស់​គ្រូពេទ្យ​ជំនាញ ទៅ​តាម​ករណី​ដែល​បាន​ជួប​ប្រទះ។ ក្នុង​ការ​ពិនិត្យ​អេកូ​មិន​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​​ម្ដាយ និង​ទារក​ឡើយ ហើយ​រាល់​ការ​ពិនិត្យ​អេកូ​ត្រូវ​មាន​ការ​ណែនាំ​ជាមុន​ពី​គ្រូពេទ្យ​ជំនាញ ដើម្បី​ចៀស​វាង​ពិនិត្យ​អេកូច្រើន​ដង ខាត​ពេល​វេលា និង​លុយ​កាក់​។

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ