មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

ត្រីមាសទី ១

តិចអត់ដឹង! ទឹកភ្លោះមានតួនាទីសំខាន់ជួយដល់កូនក្នុងផ្ទៃច្រើនយ៉ាង

ស្រីៗ ​ស្ទើរ​តែ​គ្រប់​គ្នា​ច្បាស់​ជា​ធ្លាប់​ឮ​ហើយ​ពាក្យ​ថា ទឹក​ភ្លោះ ជា​ពិសេស​នៅ​ពេល​ស្ត្រីពពោះជិត​សម្រាល​កូន​ដែល​តែង​ស្រែក​ថា​បែក​ទឹក​ភ្លោះ​។ តែ​ធ្លាប់ឆ្ងល់ទេ​ថា ទឹក​ភ្លោះ​ដែល​មាន​អំឡុង​ពេល​ពពោះ មាន​តួ​នាទី​សំខាន់​យ៉ាង​ម៉េច​ខ្លះ​ដល់​កូន​ក្នុង​ផ្ទៃ? បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​ទឹក​ភ្លោះ​ចាប់​ផ្ដើម​កកើត​ឡើងតាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ការ​មាន​គភ៌ ហើយ​វា​កើត​ចេញ​ពី​ទឹក​រងៃ និង​ឈាម​របស់​ម្ដាយ​ដែល​ជ្រាប​ចូល​ទៅ​តាម​រយៈ​សុក ត​មក​ពី​វត្ថុ​រាវ​ដែល​បាន​ជ្រាប​ចូល​តាម​រយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ និង​ទឹក​នោម​របស់​ទារក។ តើ​ទឹក​ភ្លោះ​មាន​តួ​នាទី​អ្វី​ខ្លះ​? លោក​វេជ្ជបណ្ឌិត​ថា ទឹក​ភ្លោះ​ជា​វត្ថុ​រាវ​ដែល​នៅ​ចាំ​ការពារទារក​នៅ​ក្នុង​ផ្ទៃ​ម្ដាយ ហើយ​វា​មាន​តួ​នាទី​ដូច​ជា៖ -  ​ជួយ​ការពារការ​ប៉ះ​ទង្គិច ការ​ញ័រ​រញ្ជួយពី​ខាង​ក្រៅ​ ​(វា​មាន​ជាតិ​ទឹក​៩២% និង​មាន​សារ​ធាតុ​ផ្សេង​២%​) - រក្សា​សីតុណ្ហភាព ឲ្យ​ទារក​ក្នុង​ផ្ទៃ​មាន​ភាព​កក់​ក្ដៅ - អាច​ឲ្យ​កូន​ធ្វើ​ចលនា​ដៃ​ជើង​បាន​ដោយ​សេរី (ឧ.ដូច​បាន​ហែល​ទឹក​នៅ​ក្នុង​ពោះ​ម្ដាយ) -ទារក​នៅ​ក្នុង​ពោះ​បាន​ហ្វឹក​ហាត់​ការ​លេប​ទឹក​ចូល​ពោះ តាំង​ពី​នៅ​ក្នុង​ពោះ ដោយ​ការ​លេប​ទឹក​ភ្លោះ។ ការ​ធ្វើ​បែប​នេះ ជា​ការ​ចាប់​ផ្ដើម​ដំណើរ​ការ​គ្រឿង​ក្នុង​​ទារក។ ​ពេល​មុន​សម្រាល​ កូន​នៅ​ក្នុង​ផ្ទៃ​ម្ដាយអាយុ​គ្រប់​២០​សប្ដាហ៍ ទឹក​ភ្លោះ​នឹង​ជ្រាប​ចេញ​ចូល​តាម​ស្រទាប់​ស្បែក​លែង​បាន​ទៀត​ហើយ វា​នឹង​ចេញ​មក​តាម​ទឹក​មូត្រ​របស់​ទារក ហើយ​ទារក​ក៏​លេប​ទឹក​ភ្លោះ​ចូល​ទៅ​វិញ វិល​ទៅ​វិល​មក​ជារឿយៗ។ លោក​គ្រូពេទ្យ​ជំនាញ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះបាន​បញ្ជាក់​ឲ្យ​ដឹង​ថា ការ​ពិនិត្យ​មើល​ទឹក​ភ្លោះ​ក៏​អាច​ប្រាប់​ឲ្យ​ដឹង​ពី​សុខភាព និង​ការ​លូត​លាស់​របស់​ទារក​ក្នុង​ផ្ទៃ​បាន​ដែរ ក៏ប៉ុន្តែ ទោះ​ទឹក​ភ្លោះ​មាន​តួ​នាទី​សំខាន់​ច្រើន​​ដល់​ទារក​ដូច​ដែល​បាន​រៀប​រាប់​ក៏​ដោយ ​ក្នុង​ករណី​ដែល​បរិមាណ​ទឹក​ភ្លោះ​មាន​តិច​ពេក ឬ​ច្រើន​ពេក​ខុស​ប្រក្រតី ក៏​អាច​បង្ក​គ្រោះ​ថ្នាក់​ដល់​សុខភាព​កូន​ក្នុង​ផ្ទៃ​ដែរ។


បញ្ហាផ្ទៃពោះ

កត្តាអ្វីខ្លះ តម្រូវឲ្យស្ត្រីប្រឈមនឹងការបង្ខំឲ្យរំលូតកូនចេញ?

ម៉ាក់​ៗ​កំពុង​ពពោះ​ភាគ​ច្រើន​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ណាស់ មិន​ហ៊ាន​ធ្វើ​អ្វី​ខ្លាំង​ៗ​ទេ ព្រោះ​ខ្លាច​មាន​បញ្ហា​ទៅ​ដល់​កូន​ជា​ទី​ស្រលាញ់​នៅ​ក្នុង​ផ្ទៃ។ តែ​ជា​អកុសល មាន​ស្ត្រី​មួយ​ចំនួន​ជួប​ប្រទះ​នឹង​បញ្ហា​រលូត​កូន​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ហើយ​មាន​ស្ត្រី​មួយ​ចំនួន​ទៀតត្រូវ​បង្ខំ​រំលូត​ដោយ​សារ​​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា ឬ​ដោយ​ហេតុ​ផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី។ ហេតុ​អ្វី​បាន​ជា​ស្ត្រី​ត្រូវ​បង្ខំ​ចិត្ត​រំលូត​កូន​ចេញ? លោក​វេជ្ជបណ្ឌិតថា ការ​ដែល​ស្ត្រី​ត្រូវ​រំលូត​កូន​ចេញ​អាច​មក​ពី​មូល​ហេតុ​២ ទី១ កត្តា​វេជ្ជសាស្ត្រ និង​ទី២ កត្តា​បុគ្គល​។ កត្តា​វេជ្ជសាស្ត្រ – ជួន​កាល​ស្បូន​​ស្ត្រី​មាន​ផ្ទៃ​ពោះ​មិន​អំណោយ​ផល សម្រាប់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ ដូច​នេះ​ហើយទារក​ក្នុង​ផ្ទៃ​ចាំ​បាច់​ត្រូវ​តែ​រំលូត។ – ក្នុង​ករណី​មួយ​ទៀត គ្រោះ​ថ្នាក់​មាន​ទំហំ​ធំធេង​ចំពោះ​ទារក​ក្នុង​ផ្ទៃ នាំ​ឲ្យ​ការ​រំលូត​កូន​គួរ​តែ​ពិចារណា​ដោយ​អ្នក​ជំនាញ​សុខភាព។ – ករណី​នៃ​ជំងឺ​តំណ​ពូជ​អាច​នឹង​បង្ក​ផល​វិបាក​ដល់​​ជីវិត​ទារក ក្រោយ​ពេល​កើត។ សភាព​មិន​ប្រក្រតី​នេះ​អាច​ត្រូវ​បាន​បញ្ជាក់​ឲ្យ​ឃើញ​ច្បាស់ តាម​រយៈ​ការ​ធ្វើ​តេស្តឈាម​។ ប្រសិន​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​ចេញ​មក​មិន​ល្អ ត្រូវរំលូតកូនចេញ។ – ជួន​កាល​ការ​លូតលាស់​ធំ​ធាត់​នៃ​ទារក​ក្នុង​ផ្ទៃ​បង្ក​ភាព​ស្មុគ​ស្មាញ​ដល់​សុខភាព​ម្ដាយ ដែល​នាំ​ឲ្យ​ម្ដាយ​បាត់​បង់​ជីវិត។ ក្នុង​ករណី​នេះ ស្ត្រី​អាច​ជ្រើស​រើស​ការ​រំលូត​កូន ដើម្បី​សង្គ្រោះ​ជីវិត​ខ្លួន។ -រូបរាង​កាយ ឬ​អវយវៈ​របស់​ទារក​ក្នុង​ផ្ទៃ​មាន​លក្ខណៈ​មិន​ប្រក្រតី អាច​នឹង​បង្ក​ផល​វិបាក​ដល់​អាយុ​ជីវិត​ទារក ក្រោយ​ពេល​កើត ដែល​មើល​តាម​រយៈ​អេកូសាស្ត្រ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ កត្តា​បុគ្គល – ស្ត្រី​មិន​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​រក​ប្រាក់ ដើម្បី​មើល​ថែ​ទាំ​ទារក និង​ផ្គត់​ផ្គង់​ខ្លួន​ឯង។ -ស្ត្រី​រំលូត​កូន​ដោយសារ​រង​សម្ពាធ​ពី​ប្ដី ដែល​មិន​ចង់​បាន​កូន ឬ​ត្រៀម​ខ្លួន​ដើម្បី​ធ្វើ​ជា​ឪពុក​កូន​បាន ឬ​មាន​បញ្ហា​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។ -ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​ពេល​ដែល​មិន​មាន​ប្ដី ត្រូវ​រំលូត​កូន​ចោល ដោយ​រង​ការ​បង្ខិត​បង្ខំ​ពី​ឪពុក​ម្ដាយ ឬ​ខ្លាច​រង​ការ​រិះ​គន់​ពី​សង្គម។ បុគ្គល​ម្នាក់ៗ អាច​សម្រេច​ចិត្ត​រំលូត​កូន​ចេញ ទៅ​តាម​ហេតុ​ផល​ដែល​យល់​ឃើញ​របស់​បុគ្គល​ខ្លួន​ឯង​ផ្ទាល់។   [embed-health-tool-bmi] ពេល​រំលូត​កូន ស្ត្រី​អាច​ប្រឈម​នឹង​ផល​វិបាក​អ្វី​ខ្លះ? ច្បាស់​ហើយ​ថា ការ​រំលូត​កូន​ចេញនឹង​ផ្ដល់​ផល​វិបាក​ទៅ​ដល់​ស្ត្រី​ដូច​ជា៖ ការ​ហូរ​ឈាម​តាម​ទ្វារ​មាស អំឡុង​ពេល​រំលូត ធ្លាយ​ស្បូន […]


បញ្ហាផ្ទៃពោះ

ផលប៉ះពាល់មិនល្អ បើស្ត្រីពពោះមានទឹកភ្លោះតិច ឬច្រើនពេក

ស្ត្រី​មួយ​ចំនួន​​ច្បាស់​ជា​ដឹង​ហើយ​ថា នៅ​ពេល​​មាន​ផ្ទៃពោះ ទឹក​ភ្លោះ​​សំខាន់​ណាស់​សម្រាប់​ការពារ​កូន​នៅ​ក្នុង​ផ្ទៃ​ម៉ាក់​ៗ ហើយ​ទឹកភ្លោះ​កើត​ឡើង​ចាប់​តាំង​ពី​សប្ដាហ៍​ដំបូង​នៃ​ពេល​ពពោះ។ ប៉ុន្តែ​ប្រសិន​បើ​ទឹក​ភ្លោះ​មិន​ប្រក្រតី​ដូច​ជា ទឹក​ភ្លោះ​តិច​ ឬ​ច្រើនពេក តើអាចមាន​បញ្ហា​ដល់​កូន​អត់? លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា ទឹក​ភ្លោះ​កើត​ចេញ​ពីទឹក​រងៃ និង​ឈាម​របស់​ម្ដាយ​ដែល​ជ្រាប​ចូល​តាម​រយៈ​សុក ត​មក​ពី​វត្ថុ​រាវ​ដែល​បាន​ជ្រាប​ចូល​តាម​រយៈ​ស្បែក​របស់​ទារក​ក្នុង​ផ្ទៃ និង​ទឹក​នោម​របស់​ទារក។​ គ្រូពេទ្យ​ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​រូប​នេះឲ្យ​ដឹង​ថា ក្នុង​ករណី​ពេល​ពពោះ​ហើយ​សង្កេត​ឃើញ​ថា បរិមាណ​ទឹក​ភ្លោះ​តិច​ពេក ឬ​ច្រើន​ពេក​វា​អាច​បង្ក​ជា​បញ្ហា​ដូច​ជា៖ ទឹក​ភ្លោះ​​តិច៖ ពោះ​ម្ដាយ​អាច​តូច​ជ្រុល​ពេក គភ៌​មាន​ជាតិ​ពុល សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធ្វើ​ឲ្យ​ទារក កម្រើក ដៃ​ជើងមិន​បាន​ស្រួល ធ្វើ​ឲ្យ​ការ​ធំធាត់​របស់​កូន​មិន​ដំណើរ​ការ​ទៅ​តាម​ប្រក្រតី និង​អាច​រក​ឃើញ​ថា មាន​ក្រូម៉ូសូមខុស​ប្រក្រតី គ្មាន​ក្រលៀន ឬ​បង្ហួរ​នោម​របស់​ទារកណែន​ស្ទះ និង​អាច​ឲ្យ​ទារក​ស្លាប់​នៅ​ក្នុង​ផ្ទៃ​។ ទឹក​ភ្លោះ​ច្រើន៖ ធ្វើ​ឲ្យ​ពោះ​ម្ដាយ​ធំ​ខុស​ធម្មតា កូន​អាច​កើត​មក​មុន​ពេល​កំណត់ ម្ដាយ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ទារក​អាច​ជួប​នឹង​បញ្ហា​គ្មាន​ឆ្អឹង​លលាដ៍​ក្បាល និង​ឆ្អឹង​កង ឬ​ខ្នង​មិន​ជាប់​គ្នាជាដើម។ ផ្ទុយ​ទៅវិញ ក្នុងករណី​ដែលម្ដាយ​មានសុខភាពល្អ ហើយទឹកភ្លោះមានសភាពប្រក្រតីធម្មតា វាមានតួនាទីដូចជា៖ - ជួយការពារការប៉ះទង្គិច ឬរំញ័រពីខាងក្រៅ - អាចឲ្យកូនធ្វើចលនាបានស្រួល - ជួយសម្រួលដល់ដំណើរការគ្រឿងក្នុងរបស់ទារក ព្រោះគភ៌ហ្វឹកហាត់លេបទឹកភ្លោះចូលពោះតាំងពីនៅក្នុងពោះ។ល។ លោក​វេជ្ជបណ្ឌិតបាន​បញ្ជាក់​ទៀត​ថា "ដើម្បី​ឲ្យ​ធានា​ថា ទាំង​ម្ដាយ​និង​កូន​ក្នុង​ពោះ​មាន​សុខភាព​ល្អ គួរ​ទៅ​ពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀង​ទាត់ ហើយ​បើ​ចង់​ដឹង​ថា​សុខភាព​ល្អ ឬ​មិន​ល្អ អាច​ពិនិត្យ​មើល​ទឹក​ភ្លោះ​បាន ព្រោះ​ការ​មើល​ទឹក​ភ្លោះ ក៏​អាច​បញ្ជាក់​ឲ្យ​ដឹង​ពី​សុខភាព​កូន​ដែរ"។ ស្រប​គ្នា​នេះ​ដែរ ប្រសិន​បើ​ស្ត្រី​ពពោះ​បែក​ទឹក​ភ្លោះមុន​អាយុ​គភ៌​២៨​សប្ដាហ៍ ត្រូវ​ទៅ​ពេទ្យ​ជា​បន្ទាន់ […]


បញ្ហាផ្ទៃពោះ

ស្ត្រីពពោះត្រូវការជាតិដែកច្រើនប៉ុនណា? ជាតិដែកជួយអ្វីខ្លះ?

ជាតិ​ដែក ជា​សារធាតុ​រ៉ែ ភាគ​ច្រើន​ស្ថិត​នៅ​ក្នុង​អេម៉ូក្លូប៊ីន​នៃ​គ្រាប់​ឈាម​ក្រហម និង​មីយ៉ូក្លូប៊ីន​នៃ​កោសិកា​សាច់ដុំ។ ជាតិ​ដែក​មាន​នាទី​​ចាំ​បាច់ដឹក​អុកស៊ីសែន កាបូន​ឌី​អុកស៊ីត និង​សកម្មភាព​សំខាន់ៗ​ផ្សេង​ទៀត​ក្នុង​រាង​កាយ ចំពោះ​​ស្ត្រីព​ពោះ​វិញ ត្រូវ​ការ​ជាតិ​ដែក​ទ្វេ​ដង។ ១. កម្រិត​ជាតិ​ដែក​ស្ត្រីពពោះ​ត្រូវការ ពេល​ពពោះ ​ស្ត្រី​ងាយ​ប្រឈម​នឹង​ការ​ខ្វះ​ជាតិ​ដែក បែប​នេះ​ទើប​ក្រសួង​សុខាភិបាល​តម្រូវ​ឲ្យ​លេប​ថ្នាំ​ជាតិ​ដែក​ឲ្យអំឡុង​ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល​កូន។ ចំណែក​ឯ​បរិមាណ​ជាតិ​ដែក​វិញ បើ​តាម​អង្គការ​សុខភាព​ពិភពលោក (WHO) ស្ត្រី​ពពោះ​ត្រូវ​ការ​ពី ៣០-៦០ មិល្លីក្រាម/ថ្ងៃ ដើម្បី​ផលិត​អេម៉ូក្លូប៊ីន ដែល​វា​មាន​តួនាទី​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​កោសិកា​នានា​ពេញ​រាងកាយ ពិសេស​ខួរក្បាល។ ២. អត្ថប្រយោជន៍​ជាតិ​ដែក​ចំពោះ​ស្ត្រីពពោះ បើ​តាម​អង្គការ​សុខភាព​ពិភព​លោក​ដដែល​បញ្ជាក់​ថា ការ​ញ៉ាំ​ជាតិ​ដែក​គ្រប់​គ្រាន់​អំឡុង​ពេល​មាន​ផ្ទៃពោះ អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​ទាំង​ម្តាយ​ទាំង​កូន។ – ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម – កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង – ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បាន​ល្អ – បង្ការ​កូន​កើត​មុន​ខែ – បង្ការ​កូន​មិន​គ្រប់​គីឡូ – កាត់​បន្ថយ​ហានិភ័យ​ពេល​សម្រាល​កូន។ ៣. ធ្វើម៉េចកុំឲ្យខ្វះជាតិដែក? ជាតិដែកមានក្នុងអ្វីខ្លះ? ក្រៅ​ពី​ថ្នាំ​ជាតិ​ដែក​ជាតិ​ដែល​ផ្តល់​​ដោយ​ក្រសួង​សុខាភិបាល ស្រីៗ​ពពោះ​ក៏​អាច​បង្កើន​បរិមាណ​ជាតិ​ដែក​តាម​រយៈ​អាហារ​បំប៉ន ដូចជា​ម្សៅ​ទឹកដោះ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​អាច​ញ៉ាំ ១កែវ/ថ្ងៃ (អាច​ផ្តល់​បរិមាណ​ជាតិ​ដែក​ប្រមាណ ១០% យ៉ាង​តិច នៃ​តម្រូវការ​ជាតិដែក​ប្រចាំ​ថ្ងៃ) ឬ​​របប​អាហារ​ដែល​មាន​នៅ​ក្នុង​សាច់ក្រហម ថ្លើមសត្វ បន្លែបៃតង និង​គ្រាប់​ធញ្ញជាតិ មាន​សណ្តែក​គ្រប់​មុខ គ្រាប់​ស្វាយ​ចន្ទី គ្រាប់អាល់មុន គ្រាប់ល្ពៅ ជាដើម។


បញ្ហាផ្ទៃពោះ

ពេលពពោះ ម្ដាយចង់ស្អាត អាច​ទៅ​ពត់​ធ្មេញ​បាន​ទេ?

ស្ត្រី​ពពោះ​ភាគ​ច្រើន តែង​បារម្ភ​រឿង​សម្រស់​ខាង​ក្រៅ ខ្លាច​អត់​ស្អាត ខ្លាច​ប្ដី​លែង​ស្រឡាញ់ ហើយ​ក៏​សម្រេច​ចិត្ត​រក​​វិធី​គ្រប់​យ៉ាង​ដើម្បី​ថែ​ទាំ​សម្ផស្ស​ឲ្យ​មើល​ទៅ​ស្អាត​ ទោះ​បី​កំពុង​ពពោះ​ក៏​ដោយ។ ក្នុង​នោះ​ដែរ មាន​ម៉ាក់​ៗ​មួយ​ចំនួន​ចង់​ពត់​ធ្មេញ ឬ​ជ្រុល​គាប​ធ្មេញ​ហើយ​ស្រាប់​តែ​មាន​កូន តើ​មាន​ផល​ប៉ះពាល់​អី​ដែរ​អត់ ? ដើម្បី​កុំ​ឲ្យ​ម៉ាក់​ៗ​ឆ្ងល់​យូរ លោក​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ពន្យល់​ឲ្យ​ដឹង​ថា ការ​ដែល​គាប​ធ្មេញ​ក្នុង​ពេល​ពពោះ វា​មិន​មាន​ផល​ប៉ះពាល់​អី​ដល់​កូន​នៅ​ក្នុង​ពោះ​ទេ ហើយ​ម្ដាយ​ក៏​មិន​មាន​កើត​អី​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែរ។ ផ្ទុយ​ទៅ​វិញ ម៉ាក់​ពពោះ​ត្រូវ​ដឹង​ថា ក្នុង​អំឡុង​ពេល​ពពោះ គឺ​គ្រូ​ពេទ្យ​ជំនាញ​តម្រូវ​ឲ្យ​ម្ដាយ​ញ៉ាំ​ឲ្យ​បាន​ច្រើន ជាពិសេស​អាហារ​ដែល​មាន​ជីវជាតិ​ខ្ពស់​ដូច សាច់ ត្រី បន្លែ ផ្លែឈើ ជា​ដើម។ ប៉ុន្តែ​ជា​ធម្មតា ក្នុង​ពេល​គាប​ធ្មេញ​គឺ​ត្រូវ​តម​អាហារ​ច្រើន មិន​តែ​ប៉ុណ្ណោះ ពេល​គាប​ធ្មេញ​ផ្ដល់​ផល​ពិបាក​ច្រើន​ដូចជា ឈឺ​ធ្មេញ មុត​មាត់ ពិបាក​ញ៉ាំ​អាហារ ។ល។ លោក​វេជ្ជបណ្ឌិតបន្ត​ថា កាល​ណា​ម្ដាយ​គាប​ធ្មេញ វា​អាច​ធ្វើ​ឲ្យ​ញ៉ាំ​អាហារ​មិន​បាន ញ៉ាំ​បាន​តិច​បណ្ដាល​ឲ្យ​មាន​អាហារូបត្ថម្ភ​មិន​គ្រប់​គ្រាន់​ទៅ​ចិញ្ចឹម​កូន​នៅ​ក្នុង​ផ្ទៃ។ ម៉្យាង​វិញ​ទៀត អំឡុង​ពេល​ពពោះ ស្ត្រី​ក៏​មាន​បញ្ហា​ចាញ់​កូន​ផង​អី​ផង បើ​គាប​ធ្មេញ​ហើយ​ពេទ្យ​តម្រូវ​ឲ្យ​ដក​ធ្មេញ ឬ​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ផ្សេងៗ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ពិបាក​កាន់​តែ​ស្មុគ​ស្មាញ។ ដូច្នេះ​ហើយ ប្រធាន​ផ្នែករោគស្ត្រីរូប​នេះ បាន​ណែនាំ​ថា "​ចង់​ស្អាត​អី ស្អាត​ទៅ តែ​ត្រូវ​សម្រាល​កូន​រួច​ចាំ​គិត​គូរ​រឿង​សម្រស់ បើ​ចង់​ស្អាត បារម្ភ​ពី​សម្ផស្ស​នោះ មិន​បាច់​ទាន់​យក​កូន​ទេ ចាំ​ធ្វើ​ស្អាត​ហើយ​អស់​ចិត្ត​ចាំ​យក​កូន​ល្អ​ជាង"។ […]


មានផ្ទៃពោះ

ធ្លាប់ឆ្ងល់ទេ មូលហេតុអីស្ត្រីខ្លះអាចពពោះកូនភ្លោះបាន?

រាល់​ពេល​ពពោះ ស្ត្រី​ភាគ​ច្រើន​ពពោះ​កូន​មួយ​ ចំណែក​មាន​ស្ត្រី​មួយ​ចំនួន​ទៀត​ពពោះ​កូន​ភ្លោះ២ ខ្លះ​ភ្លោះ ៣ ឬ៤​នាក់​ ក្នុង​ពេល​តែ​មួយ។ គ្នាយើង​មាន​ដែល​ឆ្ងល់​អត់​ថា ហេតុ​​អី​ស្ត្រី​ខ្លះអាច​ពពោះ​កូន​ភ្លោះ​បាន​? បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ភាគ​រយ​នៃ​ស្ត្រី​ពពោះ​កូន​ភ្លោះ​មាន​ការ​កើន​ឡើង​ជា​លំដាប់ ដោយ​សារ​តែ​បច្ចេកទេស​នៃ​ការ​បង្ក​កំណើត​បែប​វិទ្យាសាស្ត្រ និង​ការ​កើន​ឡើង​នៃ​អាយុ​ម្ដាយ ហើយ​មូល​ហេតុ​ខ្លះ​ទាក់​ទង​នឹង​ពពោះ​កូន​ភ្លោះ​គឺ៖ -កូន​ភ្លោះ​ពិត៖ ភាគ​ច្រើន​ពុំ​មាន​មូលហេតុ​ទេ ហើយ​កត្តា​ដែល​បង្ក​គឺ​ទាក់​ទង​នឹង​អាយុ​ម្ដាយ (មុន១៨ឆ្នាំ ឬ​ក្រោយ​៣៥​ឆ្នាំ) ដែល​វដ្ដ​រដូវ​មាន​ភាព​រអាក់រអួល។ -កូន​ភ្លោះ​មិន​ពិត៖ សម្រាប់​កូន​ភ្លោះ​ប្រភេទ​នេះ​ផ្អែកលើកត្តា​ជា​ច្រើន​ដូច​ជា កត្តា​ជាតិសាសន៍ អាយុ​ម្ដាយ ការ​ប្រើ​ថ្នាំ ឬ​បច្ចេកវិទ្យា​ឲ្យ​មាន​កូន ប្រវត្តិ​គ្រួសារ​មាន​កូន​ភ្លោះ ទម្ងន់ និង​កម្ពស់​ម្ដាយ។ អត្ថបទពាក់ព័ន្ធ៖ គ្រប់ខែហើយ តែកូនមិនទាន់បង្វិលក្បាលចុះក្រោម ត្រូវ​ធ្វើ​ម៉េច? ស្រីៗគ្នា​យើង​កំពុង​ពពោះ​ប្រយ័ត្ន​មែន​ទែន​ រឿង​កូន​កើត​មិនគ្រប់​ខែ នៅ​ក្នុង​ការ​ពពោះ​ភ្លោះ ត្រូវ​បាន​ចែក​ចេញ​ជា​២​ប្រភេទ គឺ​ភ្លោះ​ពិត និង​ភ្លោះ​មិន​ពិត៖ ភ្លោះ​ពិត(២៥%)៖ កើត​ចេញ​ពី​ការ​បង្ក​កំណើត​ដោយ​អូវ៉ូស៊ីត​តែ​មួយ ​បន្ទាប់​មក​បាន​ធ្វើ​ការ​បំបែក​ខ្លួន​ជា​ពីរ។ កូន​ទាំង​ពីរ​មាន​ហ្សែន​ដូច​គ្នា និង​ភេទ​ដូចគ្នា។ ភ្លោះ​មិន​ពិត(៧៥%)៖ កើត​ចេញ​ពី​ការ​បង្ក​កំណើត​ដោយ​អូវ៉ូស៊ីត​២ផ្សេង​គ្នា។ កូន​ទាំង​ពីរ​មាន​ហ្សែន​ខុស​គ្នា និង​ភេទ​ខុស​គ្នា។ ស្រប​គ្នា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត បាន​ណែនាំ​ឲ្យដឹងថា ការ​ពពោះ​កូន​ភ្លោះ​មាន​ផល​ពិបាក​ច្រើន​ជាង​ពពោះ​កូន​តែ​មួយ ដែល​អាចប្រឈមនឹង​៖ – ការ​សម្រាល​កូន​មិន​គ្រប់​ខែ – ការ​លូត​លាស់​យឺត​របស់​ទារក​ក្នុង​ផ្ទៃ -​ ម្ដាយ​មាន​ជំងឺ​លើស​ឈាម – ម្ដាយ​មាន​សភាព​ស្លេក​ស្លាំង – កូន​មាន​សរីរាង្គ​មិន​ប្រក្រតី ដូច​នេះអំឡុង​ពេល​ពពោះ​កូន​ភ្លោះ​គឺ​ទាម​ទារ​ឲ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ពី​ស្ត្រី […]


ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ