មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

ធ្ងាប់​ឆ្ងល់អត់ម៉េចបាន​ស្រីៗក្រោយ​សម្រាល អារម្មណ៍​ឆាប់​ប្រែប្រួល នៅសុខៗយំក៏មាន​?

បន្ទាប់ពីឆ្លងទន្លេរួច ស្រីៗយើង​ត្រូវឆ្លងកាត់រយៈពេលមួយទៀត ដែល​ចាស់ៗ​តែ​ហៅថាសសៃខ្ចី។ នៅក្នុងរយៈពេលនោះរាងកាយនឹងចាប់​ផ្ដើម​ផ្លាស់ប្តូរទៅរកសភាពដើមវិញ ចំណែកឯក​សុខភាពផ្លូវចិត្តវិញក៏​អាច​មានការ​ប្រែ​ប្រួលផងដែរ។ ទោះជាយ៉ាងណាក៏ដោយការផ្លាស់ប្តូរទាំងនេះគឺមានលក្ខណៈខុសគ្នាទៅតាមស្ត្រីម្នាក់ៗផងដែរ។ អាការៈហត់អត់ងងុយដោយសារកូនតូច និងជំងឺបាក់ទឹកចិត្តក្រោយឆ្លងទន្លេ បន្ទាប់ពីការឆ្លងទន្លេរួចស្រីៗ​យើង​មួយចំនួននឹងប្រឈមជាមួយនឹងអាការៈហត់អត់ងងុយដោយសារកូនតូច។ រឿងនេះគឺជារឿងធម្មតាទៅហើយ។ អារម្មណ៍នេះអាចកើតឡើងក្នុងរយៈពេលពីរទៅបីថ្ងៃ ឬអាចមានរយៈពេលរហូតដល់២សប្តាហ៍។ យោងតាមការស្រាវជ្រាវថ្មីមួយបានឱ្យដឹងថា ជិត៨០%នៃអ្នកម្តាយថ្មោងថ្មីមានអារម្មណ៍ធុញថប់តប់ប្រម៉ល់ ឬអារម្មណ៍អវិជ្ជមាន។ នេះក៏ដោយសារតែការផ្លាស់ប្តូរនៃអ័រម៉ូននៅក្នុងខ្លួន។ រោគសញ្ញាទាំងនេះរួមមានការយំដោយមិនមានមូលហេតុ ការគេងមិនលក់ ភាពក្រៀមក្រំ ឆាប់ខឹង ភាពតានតឹង និងការប្រែប្រួលអារម្មណ៍ឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើស្រីៗយើងកើតមានអាការៈទាំងនេះក្នុងរយៈពេលច្រើនជាង២សប្តាហ៍នោះយើងអាចមានជំងឺបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេហើយ។ ស្ត្រីមួយចំនួនអាចនឹងមានអារម្មណ៍ថាខ្លួនមានកំហុស ឬមិនមានតម្លៃ។ ស្រីយើង​ខ្លះទៀត​បានបាត់បង់ចំណាប់អារម្មណ៍លើ​កូន​ទើប​កើត​ ឬអ្នកខ្លះ​ទៀតអាច​ថែមទាំងធ្វើបាបកូនតូចខ្លួនឯងទៀតក៏មានដែរ។ ចំពោះអាការៈនេះគឺតម្រូវឱ្យមានការព្យាបាលពីគ្រូពេទ្យជំនាញឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ សូមទៅពិគ្រោះជាមួយនឹងគ្រូពេទ្យ ប្រសិនបើម៉ាក់ៗមានអារម្មណ៍ថា ខ្លួនបានកើតមានអាការៈទាំងនេះអស់រយៈពេលយូរមកហើយ ឬមានគំនិតចង់ធ្វើបាបកូនតូចជាដើម។ ការបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេរួចអាចលេចឡើងគ្រប់ពេលគឺអាចរហូតដល់មួយឆ្នាំក្រោយពេលសម្រាលកូនរួចក៏មានដែរ។ អត្ថបទពាក់ព័ន្ធ៖ ហេតុផលធំៗបញ្ជាក់ថា ថ្នាំវីតាមីនសំខាន់ខ្លាំងប៉ុនណាសម្រាប់ស្រីៗបំបៅដោះកូន ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ? ស្រីៗពពោះ ញ៉ាំថ្នាំជាតិដែកចេះតែធ្វើទុក្ខ នេះជាវិធីដោះស្រាយ តើធ្វើដូចម្តេច ដើម្បីដោះស្រាយបញ្ហាសុខភាពផ្លូវចិត្ត ស្ទើរតែគ្រប់ស្ត្រីទាំងអស់ ក្រោយពេលឆ្លងទន្លេរួចពិតជាត្រូវការការថែទាំផ្លូវចិត្តពីសំណាក់ស្វាមី សមាជិកក្នុងក្រុមគ្រួសារ ឬមិត្តភក្តិ។ ចំណុចទាំងអស់ខាងក្រោមនេះអាចជួយស្រីៗយើងការដោះស្រាយបញ្ហាដែលកំពុងជួបបាន​។ សម្រាកឱ្យបានច្រើន ព្យាយាមគេង និង​សម្រាកឱ្យបានច្រើនតាមតែអាចធ្វើទៅបាន។ ក្នុងរយៈពេលប៉ុន្មានខែដំបូងនេះទារកតូចអាចនឹងត្រូវការបៅដោះញឹកញាប់។ ដូច្នេះ ម៉ាក់ៗ​ត្រូវប្រាកដថា ខ្លួន​ទទួលបានការសម្រាកគ្រប់គ្រាន់ ហើយត្រូវគេងនៅពេលដែលកូនគេង។ ការគេងលក់ស្កប់ស្កល់គឺជាការព្យាបាលដ៏ល្អបំផុតនៃជំងឺបាក់ទឹកចិត្តក្រោយពេលឆ្លងទន្លេ។ ស្វែងរក​ជំនួយ ប្រសិនបើអាចមាននរណាម្នាក់ជួយយើង​​បានខ្លះ​ក្នុង​ការ​មើល​ថែកូន នោះ​ម៉ាក់ក៏​មិន​សូវបារម្ភច្រើន ។ នៅពេលដែលយើងកំពុងស្ថិតនៅក្នុងដំណាក់កាលដ៏លំបាកនេះ ហើយមានជំនួយពីនរណាម្នាក់នោះយើងត្រូវសម្រាកឱ្យបានច្រើន។ ពិភាក្សាជាមួយអ្នកដទៃ នេះគឺជាវិធីដ៏ល្អសម្រាប់ម៉ាក់ៗក្នុងការកាត់បន្ថយភាពតានតឹងនៃការធ្វើជាម្តាយថ្មោងថ្មីដោយការចែករំលែកអារម្មណ៍ជាមួយនឹងអ្នក​ដទៃ។ យើងអាចនិយាយរឿងរាវទាំងនេះ​ជាមួយស្វាមី ឬគ្រួសារ ឬមិត្តភក្តិក៏បាន។ បំបាត់អារម្មណ៍ហត់អត់ងងុយដោយសារកូនតូច ម៉ាក់ៗអាចស្វែងរកការកម្សាន្ដចិត្តមួយចំនួនដូចជា ស្តាប់តន្ត្រី មើលភាពយន្តកំប្លែង […]


ការថែទាំផ្ទៃពោះមុនសម្រាល

វិធីបំបាត់បញ្ហាថប់ដង្ហើម ពេលពពោះ (វីដេអូ)

ពេលពពោះ កាលណាកូនកាន់តែធំ ចេះរើនិងធាត់ ពោះម៉ាក់ៗកាន់តែធ្ងន់ ពិបាកទាំងដេក ដើរ ឈរ អង្គុយ ពិសេសជួបអាការៈថប់ដង្ហើមញឹកញាប់។ បើជួបអាការៈថប់ដង្ហើម ម៉ាក់ៗត្រូវធ្វើដូចម្តេច? អត្ថបទពាក់ព័ន្ធ៖ ចង់គេងលក់ស្រួល មិនប៉ះពាល់កូន ម៉ាក់ៗពពោះត្រូវធ្វើរឿងទាំងនេះមុន និងពេលគេង ពេលពពោះ បើស្រីៗផឹកកាហ្វេតិចតួច ប៉ះពាល់កូនក្នុងផ្ទៃដែរអត់? ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? (វីដេអូ) ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ? កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា? ពេលពពោះ មានបញ្ហាទាំងនេះ បើចង់ច្បាស់ត្រូវបូមទឹកភ្លោះយកទៅវិភាគ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ អ្នក​​ពពោះ ប្រយ័ត្ន​ឲ្យ​មែន​ទែន មាន​ជំងឺ​ម្យ៉ាង​គ្រោះ​ថ្នាក់​ដល់​ជីវិត ដឹង​មាន​ផ្ទៃ​ពោះ គួរ​ចាប់​ផ្តើម​ហាត់​ប្រាណ​វិធី​ងាយៗ​ទាំងពីរនេះ ពេលពពោះចេះតែអស់កម្លាំងមែនទេ? ៥ ចំណុចនេះអាចជួយបាន ពេលពពោះតែចេះឈាមច្រមុះ តើមកពីអ្វី? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិ​និច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ពេល​ពពោះចេះតែឈឺខ្នង​ អាច​សាក​តិចនិក​ទាំង​នេះអាចជួយ​បាន

គ្នា​យើង​ធ្លាប់​ឃើញ​ច្រើនហើយ អត្ថបទ​ដែល​ពាក់​ព័ន្ធ​រឿង​ឈឺ​ខ្នង ឈឺ​ចង្កេះ ហើយអត្ថប​មួយ​នេះវិញ គឺសម្រាប់​​ស្រីៗ​គ្នា​យើង​កំពុង​ពពោះ​។ ស្រីៗ​គ្នា​យើង​កំពុង​តែ​ពពោះ មាន​អារម្មណ៍ ឬឧស្សាហ៍​ឈឺ​ខ្នង ឈឺ​ចង្កេះអត់? បើមាន​ក៏មិន​ចាំ​បាច់​បារម្ភ​ច្រើន​ដែរ បញ្ហា​នេះ​ភាគ​ច្រើន​ដោយ​សារ​យើង​កំពុង​តែ​ឡើង​ទម្ងន់ ពោះ​កាន់​តែធំ ទំនាញ​ខាង​មុខ​ក៏​កាន់​តែ​ធ្ងន់​ដូច​គ្នា ហើយ​បើ​ចង់​បាត់​ឈឺ អាចសាកតិចនិក​ខាង​ក្រោម​នេះ​សិន​។ ១- សម្រួល​ឥរិយាបថ​ឲ្យ​បាន​ល្អ ស្រប​ពេល​រាង​កាយ​យើង​កំពុង​រីក​ធំ​ធាត់ ពោះ​របស់​យើង​ក៏​ធំទៅ​បន្តិច​ម្តងៗ នាំ​ឲ្យ​ទម្ងន់​ខាង​មុខធ្ងន់​ជាង​ខាង​ក្រោយ ជាកត្តា​នាំ​ឲ្យ​យើងចាប់​ផ្តើម​មាន​អារម្មណ៍​ឈឺ​ខ្នង និង​រួយ​ចង្កេះ​ជាដើម។ ប៉ុន្តែ​យើង​នៅ​អាច​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​រយៈ​ឥរិយាបថ​ត្រឹម​ត្រូវ​មួយ​ចំនួន​ដូច​ខាង​ក្រោម៖ – ក្រោក​ឈរ​ឡើង​ឲ្យ​ត្រង់ – ពើង​ទ្រូង​ឡើង​ឲ្យ​ខ្ពស់ – ទម្លាក់​ស្មា​ទៅ​ក្រោយ​ ហើយ​សម្រាកបន្ធូរ​អារម្មណ៍ – កុំ​សម្លឹង​ចុះ​មើល​ជើង​យើងឲ្យ​សោះ នៅ​ពេល​យើង​ឈរ​ក្នុង​ស្ថាន​ភាព​មួយ​មាន​អារម្មណ៍​ផាកសុភាព នោះ​នឹង​ជួយ​ឲ្យ​ការ​ឈឺ​ចាប់​ខ្នង​រសាត់​ទៅ​បានដែរ។ ចំពោះ​ការអង្គុយ​វិញ យើងអាចជ្រើសរើសកៅអីណាដែលអាចទប់ខ្នងយើងបានស្រួល ឬអាចប្រើខ្នើយដើម្បីទប់ខ្នង​ផ្នែកខាង​ក្រោម​។ ២- ប្រើ​ស្បែក​ជើង​ឲ្យ​បាន​ត្រឹម​ត្រូវ ត្រូវពាក់​ស្បែក​ជើង​កែង​ទាប មិន​ចោត ពោលគឺប្រើស្បែកជើងណាដែលយើងពាក់ទៅស្រួលខ្លួន​ និង​ហាម​ពាក់​ស្បែក​ជើង​កែង​ចោត ដែល​ជាហេតុ​ធ្វើ​ឲ្យ​ខ្លួន​យើង​មិន​មាន​លំនឹង​ល្អ និង​អាច​បណ្តាល​ឲ្យ​ដួល​បាន។ គ្នា​យើង ក៏​អាច​ពិចារណា​ប្រើ​ខ្សែ​ក្រវ៉ាត់​សម្រាប់​ស្រីៗ​កំពុង​ពពោះ អាច​ទ្រ​ទម្ងន់​ពោះ​ខាង​មុខ​យើង​បាន​ល្អ ខណៈ​ស្រីៗ​មួយ​ចំនួន​ទទួល​ផល​ប្រយោជន៍​ច្រើន​ពី​ខ្សែ​ក្រវ៉ាត់​ប្រភេទ​នេះ។ អត្ថបទ​ពាក់ព័ន្ធ៖ ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត អាហារ និងប្រការគួរចៀសវាងពេលពពោះ ៣- ក្រោយឡើង​ឲ្យ​បាន​ត្រឹម​ត្រូវ ពេលអង្គុយ​ចុះ​ដើម្បីរើស​របស់​តូចៗ​អ្វី​មួយ ដោយ​ត្រូវ​អង្គុយ​ចុះ​នោះ គឺ​ត្រូវ​ប្រើ​កម្លាំង​ជើង​ក្រោក​ឡើង​វិញ​ឲ្យ​បាន​ត្រឹម​ត្រូវ និង​មិន​ត្រូវ​ប្រើ​ចង្កេះ ឬ​ខ្នង​ដើម្បី​យោង​ទម្ងន់​ខ្លូន​យើង​ឡើង​មក​លើ​វិញ​ជា​ដាច់​ខាត។ នេះ​ជា​ចំណុច​សំខាន់​មួយ ត្រូវ​ធ្វើ​ដោយ​ប្រុង​ប្រយ័ត្ន ឬ​អាច​សួរ​ការណែនាំ​បន្ថែម​ពី​គ្រូពេទ្យ។ ៤- គេងផ្អៀង ការ​គេង​ផ្អៀង មិន​គេង​សង្កត់​លើ​ខ្នង ជា​រឿង​ត្រឹម​ត្រូវ​សម្រាប់​ស្រីៗ​កំពុង​ពពោះ ដោយរក្សា​ជង្គង់ម្ខាង ឬ​ទាំងសងខាង​ឲ្យ​បាន​ត្រង់។ […]


ត្រីមាសទី ១

ស្រីៗត្រូវដឹងពីការពិនិត្យពោះ-ឈាម-ទឹកនោម ការចាក់វ៉ាក់សាំង ពេលមានផ្ទៃពោះ

អំឡុង​មាន​ផ្ទៃពោះ ជា​ពេល​ដែល​ស្ត្រី​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​សុខភាព​ឲ្យ​បាន​ល្អ តាម​ដាន​សុខភាព​ឲ្យ​ជាប់​លាប់ នោះ​ទើប​មាន​សុវត្ថិភាព​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។ ដើម្បី​ជា​ចំណេះ​ដឹង​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដំបូងៗ និង​ស្ត្រី​ដែល​ត្រៀម​យក​កូន Hello គ្រូពេទ្យ​ នឹង​លម្អិត​ពី​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​តាម​ត្រីមាស​នីមួយៗ ការ​ពិនិត្យ​ឈាម-ទឹកនោម ការ​ចាក់​វ៉ាក់សាំង និង​ថ្នាំ​ផ្សេងៗ។ ១. ការ​ពិនិត្យ​ផ្ទៃពោះ បើ​តាម​ការ​ផ្សព្វផ្សាយ​របស់​មន្ទីរពេទ្យ​កាល់ម៉ែត ការ​ពិនិត្យ​ផ្ទៃពោះ​មាន​សារៈសំខាន់​ណាស់ ដើម្បី​តាម​ដាន​ការ​វិវត្ត​សរីរាង្គ និង​ដឹង​ពី​ជំងឺ​ផ្សេងៗ​របស់​ទារក​នៅ​ក្នុង​ផ្ទៃ។ ខាង​ក្រោម​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ពិនិត្យ​ផ្ទៃពោះ​ទាំង​៣​ត្រីមាស។ ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី១ – តើ​មាន​កូន​មែន ឬ​អត់? – កូន​ចាប់​កំណើត​ថ្ងៃ​ណា? គ្រប់​ខែ​ថ្ងៃ​ណា? – ម្តាយ​មាន​កត្តា​ប្រឈម គ្រោះ​ថ្នាក់​ឬ​ទេ? ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី២ – តើ​ទារក​ក្នុង​ផ្ទៃ​លូត​លាស់ សមស្រប​តាម​អាយុ​របស់​គេ ដែរ​ឬទេ? – តើ​ម្តាយ​មាន​ជំងឺ​អំឡុង​ពេល​ពពោះ? (ឧ. លើសឈាម,ទឹកនោមផ្អែម, បេះដូង…) – តើ​កូន​អាច​ប្រឈម​កើត​មុន​ខែ​ឬទេ? ការ​ពិនិត្យ​ផ្ទៃពោះ​នៅ​ត្រីមាស​ទី៣ – មើល​ការ​លូតលាស់​របស់​ទារក – ដើម្បី​វាយ​តម្លៃ និង​រៀប​ចំ​ទុក​ជា​មុន ថា​តើ​កូន​អាច​កើត​បាន​តាម​ធម្មជាតិ ឬ​ក៏​ត្រូវ​វះកាត់។ អត្ថបទពាក់ព័ន្ធ៖ មើល​អេកូ​ញឹក​ពេក ប៉ះពាល់​កូន​អត់? ​ពិនិត្យ​ប៉ុន្មាន​ដង​ល្អ? ទារកមានបញ្ហាបេះដូងពីកំណើត អាចមើលដឹងតាមរយៈអេកូអត់? ២. ការពិនិត្យឈាម និងទឹកនោម ពេល​ចាប់​ផ្តើម​មាន​កូន៖ ការ​ពិនិត្យ​រក​ក្រុម​ឈាម គ្រាប់​ឈាម និង​ជំងឺ​ផ្សេងៗ រួមទាំងពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម ខ្វះ​ជាតិ​ស្ករ ទឹកនោម​ផ្អែម​ពេល​មាន​ផ្ទៃពោះ។ ពេល​ជិត​សម្រាល៖ ការ​ពិនិត្យ​ឈាម​នៅ​រយៈពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅ​ពេល​សម្រាល (សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់)។ បើ​មិន​មាន​ករណី​ចាំបាច់​ទេ ការ​ពិនិត្យ​ឈាម​ធ្វើ​ឡើង​តែ​២ដង​ប៉ុណ្ណោះ គឺ​ពេល​ចាប់​ផ្តើម​មាន​កូន និង​ពេល​ជិត​សម្រាល​កូន […]


ត្រីមាសទី ១

សុកខ្សោយ ពេលពពោះ កូនក្នុងផ្ទៃមានគ្រោះថ្នាក់ទេ? (វីដេអូ)

ការ​ពពោះ​ល្អ ឬមិនល្អ អាស្រ័យ​កត្តា​អាយុ សុខភាព និង​កត្តា​ផ្សេងៗ​។ ស្ត្រី​មួយ​ចំនួន អាច​បង្ក​កំណើត​បាន ប៉ុន្តែ​បែរ​ជា​មិន​អាច​រក្សា​គភ៌ក្នុង​ផ្ទៃ​បាន​ដល់​ថ្ងៃ​សម្រាល ឬកូន​កើត​មក​មាន​បញ្ហា​សុខភាព មិន​គ្រប់​លក្ខណៈ​ជាដើម។ “Hello គ្រូពេទ្យ” នឹងលើកយកបញ្ហាសុកខ្សោយ ពេលពពោះ មកបកស្រាយ​លម្អិតថាអ្វីជាសុកខ្សោយ ហើយមូលហេតុអ្វី បណ្តាលឲ្យសុកខ្សោយ? អត្ថបទពាក់ព័ន្ធ: អ្វីជាសុក ហើយ​សំខាន់​ខ្លាំង​ប៉ុនណា​​សម្រាប់​ស្ត្រីពពោះ? ឲ្យតែកូនមានសុករុំកកូន តម្រូវឲ្យវះកាត់ ឬយ៉ាងណា? ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់! ពពោះត្រូវប្រយ័ត្នរឿងទាំងនេះ អាចរបើកសុក ធ្វើឲ្យកូនខ្វះសារធាតុចិញ្ចឹម ស្លាប់ក្នុងពោះ ជួបបញ្ហាធ្ងន់ធ្ងរទាំងនេះ ដោយសារតែស្ត្រីពពោះផឹកថ្នាំបុរាណ ស្រីៗកំពុងពពោះ ហើយមានបញ្ហាប៉ុន្មាននេះ ដាច់ខាតកុំធ្វើដំណើរផ្លូវឆ្ងាយ សុក​រុំ​ក​កូន​មក​ពី​អី? គ្រោះ​ថ្នាក់​ទេ? សុកពាំងនៅចំមាត់ស្បូន ត្រូវធ្វើម៉េច? កូន និងម្តាយជួបផលវិបាកអីខ្លះ?


បញ្ហាផ្ទៃពោះ

៣ យ៉ាងត្រូវយល់ពីស្ត្រីមានផ្ទៃពោះ កុំគិតថានាងចង់បានការយកចិត្ត ឬខ្ជិលឲ្យសោះ

អំឡុង​ពពោះ ស្ត្រី​ប្រែប្រួល​គ្រប់​យ៉ាង ក្នុង​នោះ​មាន​ទាំង​ការ​ប្រែប្រួល​រាងកាយ របប​អាហារ អារម្មណ៍​ជាដើម។ បើ​តាម​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ស្ត្រី​​ផ្ទៃពោះមាន​សុខភាព​ខ្សោយ​ជាង​ស្ត្រី​ធម្មតា ឯ​គ្រាប់​ឈាម​ក៏​ចុះ​ថយ ដោយ​ត្រូវ​បែង​​ចែក​ចំណី​អាហារ​ដែល​ខ្លួន​ញ៉ាំ​ចូល​ ទៅ​ចិញ្ចឹម​​កូន​ក្នុង​ផ្ទៃ។ ខាង​ក្រោម​នេះ​ជា​អាការៈ​របស់​ស្ត្រី​ពពោះ​ជួប​ប្រទះ ដែល​តម្រូវ​ឲ្យ​បុរស​ជា​ស្វាមី ឬ​អ្នក​នៅ​ជុំវិញ​ខ្លួន​យល់​អំពី​នាង​​ឲ្យ​បាន​ច្រើន​បន្តិច។ ១. ឃ្លានគ្រប់ពេល របប​អាហារ​ស្ត្រី​មាន​ផ្ទៃពោះ​មិន​ដូច​ស្ត្រី​ធម្មតា​នោះ​ទេ ត្រូវ​ការ​ញ៉ាំ​ឲ្យ​បាន​ច្រើន ដែល​គេ​តែង​និយាយ​ថា ស្ត្រី​ពពោះ​ឃ្លាន​គ្រប់​ពេល​តែ​ម្តង។ ការ​ដែល​ស្ត្រី​ពពោះ​ញ៉ាំ​​ច្រើន គឺ​ដើម្បី​យក​ទៅបំប៉ន​ខ្លួន​ឯង និង​​ចិញ្ចឹម​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូត​លាស់​បាន​ល្អ។ ២. អស់​កម្លាំង អំឡុង​ពេល​ពពោះ​ស្រីៗ​តែង​អស់​កម្លាំង​ខុស​ធម្មតា សុខភាព​ក៏​ខ្សោយ​ដែរ បែប​នេះ​ហើយ​ទើប​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ ញ៉ាំ​ឲ្យ​បាន​ច្រើន ចៀស​វាង​ការ​ធ្វើការ​លើស​កម្លាំង ហើយ​បើ​មាន​អ្នក​ជួយ​ម៉ាស្សា និង​សម្រាល​ការងារ​ខ្លះៗ​កាន់​តែ​ប្រសើរ។ អត្ថបទពាក់ព័ន្ធ៖  ពេលពពោះចេះតែអស់កម្លាំងមែនទេ? ៥ ចំណុចនេះអាចជួយបាន គន្លឹះ​ខ្លះៗ​​សម្រាប់​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​​ត្រូវ​អង្គុយ​ធ្វើការ​​ពេញ១ថ្ងៃ ពិបាកគេង ឬគេងមិនលក់ពេលពពោះ សាកធ្វើតាមវិធីទាំងនេះ ៣. មួរម៉ៅ​ខុស​ធម្មតា អ័រម៉ូន​ប្រែប្រួល ឯ​រាងកាយ​ក៏​ប្រែប្រួល​ដែរ ពិបាក​ទាំង​ការ​គេង ដេក ដើរ ឈរ​អង្គុយ​បែបនេះ​ទើប​ស្ត្រី​ពពោះ​ប្រែប្រួល​អារម្មណ៍ ឆាប់​មួរម៉ៅ​ជាង​ពេល​ធម្មតា។ អំឡុង​ពេល​នេះ​បុរស​ជា​ប្តី​គួរ​តែ​លើក​ចិត្ត​នាង​ឲ្យ​បាន​ច្រើន ហើយ​មិន​ត្រូវ​ប្រកាន់​ឡើយ បើ​នាង​លើសលោះ​សម្តី​លើ​នោះ។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់ ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម


បញ្ហាផ្ទៃពោះ

ពពោះ បើឈឺក្បាល រួយក ស្រវាំងភ្នែក អាចជាសញ្ញាគ្រោះថ្នាក់ទាំងនេះ

ស្ត្រី​ពពោះ​ដែល​ជួប​អាការៈ​ឈឺ​ក្បាល ចុក​រួយក ស្រវាំង​ភ្នែក ហឹង​ត្រចៀក អាច​ជា​សញ្ញា​គ្រោះថ្នាក់​អំឡុង​ពពោះ ត្រូវ​ប្រញាប់​ទៅ​គ្រូពេទ្យ។ អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ​អាច​ជា​សញ្ញា នៃ​ជំងឺ​លើសឈាម​អំឡុង​ពពោះ និង​អាច​ឈាន​​ទៅ​រក​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ថែម​ទៀត នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ ១. អ្វីទៅអ្វី​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង? បម្រុង​ក្រឡា​ភ្លើង គឺ​ជា​ផល​វិបាក​ធ្ងន់​ធ្ងរ​សម្រាប់​ស្រីៗ​មាន​ផ្ទៃ​ពោះ បណ្តាល​មក​ពីលើស​សម្ពាធ​ឈាម និង​រោគ​សញ្ញា​ផ្សេង​ទៀត​ដោយ​សារ​ខូច​ខាត​សរីរាង្គ​ផ្សេងៗ ដូច​ជា តម្រង​នោម សួត ជាដើម។ ស្រីៗ​មាន​ផ្ទៃ​ពោះ​ និង​មាន​សម្ពាធ​ឈាម​ធម្មតា ក៏​អាច​មាន​ជំងឺ​នេះ​បាន​ដែល ភាគ​ច្រើន​កើត​នៅ​សប្តាហ៍​ទី ២០ នៃ​ការ​ពពោះ និង​អាច​កើត​លើ​ស្រីៗ​មាន​សម្ពាធ​ឈាម​លើស​តិច​តួច ប៉ុន្តែ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ ជំងឺ​បម្រុង​ក្រឡា​ភ្លើង អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទាំង​ម្តាយ និងកូនក្នុងផ្ទៃ ២. រោគសញ្ញាជំងឺបម្រុងក្រឡាភ្លើង រោគ​សញ្ញា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​មាន​ដូច​ជា សម្ពាធ​ឈាម​កើន​ឡើង​ភ្លាមៗ មាន​ប្រូតេអ៊ីន​នៅ​ក្នុង​ទឹក​នោម ហើម ឈឺ​ក្បាល​ខ្លាំង ស្រវាំង​ភ្នែក ចាញ់​ពន្លឺ ឈឺ​ពោះ​ផ្នែក​ខាង​លើ ចង្អោរ ក្អួត នោម​តិច ប្លាកែត​ក្នុង​ឈាម​ធ្លាក់​ចុះ ខូច​ខាត​មុខ​ងារ​របស់​ថ្លើម ពិបាក​ដក​ដង្ហើម ដោយ​សារ​មាន​ទឹក​ក្នុង​សួត។ ៣. នរណា​ខ្លះ​អាច​ប្រឈម​នឹង​ជំងឺ​បម្រុងក្រឡាភ្លើង? ស្រីៗ​ដែល​ធាត់ខ្លាំង ចូលចិត្ត​ញ៉ាំ​ប្រៃ ​និង​សាច់​ច្រើន ធ្លាប់​មាន​ជំងឺ​ក្រឡា​ភ្លើង​ពី​មុន​មក ស្រីៗ​ពពោះ​កូនភ្លោះ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ស្រ្តីមានផ្ទៃពោះ កុំញ៉ាំបន្លែផ្លែឈើ៣មុខនេះ អាចរលូតកូន ឬកូនកើតមុនខែ (វីដេអូ)

​បើ​តាម​ការ​លើក​ឡើង​របស់​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែតបាននិយាយថា ល្ហុង​ខ្ចី ប្រទាល​កន្ទុយ​ក្រពើ និង​ដំឡូង​ព្រៃ ស្ត្រី​មាន​ផ្ទៃពោះ​កុំ​ញ៉ាំ​អី មិន​ល្អ​ចំពោះ​សុខភាព​ម្តាយ និង​គភ៌​នោះ​ទេ។ តើរបស់ទាំងបីនេះមានផលប៉ះអ្វីខ្លះ ដល់ស្ត្រី​មាន​ផ្ទៃពោះ​? អត្ថបទពាក់ព័ន្ធ: ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ (វីដេអូ) ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់ កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា? ​ញ៉ាំ​​ជាតិសរសៃ​ពេល​ពពោះ​ ជួយ​បង្ការកូន​ពី​​រោគ​ហើម​ពោះ​ ពេលពពោះ ស្រីៗមិនគួរញ៉ាំសណ្តែកដី? (វីដេអូ) ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក? ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ


ការថែទាំផ្ទៃពោះមុនសម្រាល

ចំណុចមួយចំនួនម៉ាក់ៗពពោះ ចៀសបានគួរចៀស កុំឱ្យប៉ះពាល់ដល់អូនៗ (វីដេអូ)

ភាព​ស្រ្តេស តប់​ប្រមល់ ឬ​ធ្លាក់​ទឹក​ចិត្ត អំឡុង​ពេល​ពពោះ​អាច​បង្កើន​​ឱកាស​ឱ្យ​​​​ម៉ាក់​ៗ​សម្រាលកូន​មុន​កាល​កំណត់ ឬ​​អូន​ៗ​កើត​មក​មិន​គ្រប់​គីឡូ​ជា​ដើម​។ ប៉ុន្តែ​នៅ​មាន​ចំណុច​ខ្លះ​ទៀត ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​អូន​ៗ​ដែរ ដូច​នេះ​ម៉ាក់ៗ​ គួរ​តម និងចៀសវាង​ ដើម្បី​សុខភាពកូនជា​ទី​ស្រឡាញ់។ អត្ថបទពាក់ព័ន្ធ: ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃសម្រាលកូន ? (វីដេអូ) ស្រ្តីពពោះស្លៀកពាក់រឹបៗ ធ្វើឲ្យខូចទ្រង់ទ្រាយគភ៌ កូនក្រពឹតច្រមុះ? ពពោះ គួរចៀសវាងអាហារ ភេសជ្ជៈទាំងនេះ ពពោះចូលចិត្តញ៉ាំហឹរ ប៉ះពាល់កូនអត់? របបអាហារ​គ្មាន​ជាតិសាច់ អាចប៉ះពាល់ខួរក្បាល ពិសេសអំឡុងពេលពពោះ? ម៉ាក់ៗគ្រប់ខែជិតសម្រាលកូន គួរប្រយ័ត្នប្រយែងរឿងទាំងនេះ ស្ទះទឹកប្រមាត់ពេល​ពពោះ ដោយសារមូលហេតុអ្វី គ្រោះថ្នាក់អត់? កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ (វីដេអូ) ម៉ាក់ៗញ៉ាំ​គ្រាប់ជីរ-ល្ង​ ច្រើនពេល​ពពោះ ស្រួល​កើត​កូន? ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ ១០ សំណួរ​ជុំវិញ​ទស្សនៈ​យល់​ខុស​អំពី​ការ​មាន​ផ្ទៃពោះ


បញ្ហាផ្ទៃពោះ

រេស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា គភ៌អាចមានគ្រោះថ្នាក់ (វីដេអូ)

ប្ដី​ប្រពន្ធ​មួយ​ចំនួន​ប្រហែល​ជា​មិន​បាន​ដឹង​ពី​បញ្ហា​រ៉េស៊ីស​ឈាម​ (+) (-) របស់​ខ្លួន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កូន​នោះ​ទេ។ តើ​បញ្ហា​នោះ​គ្រោះថ្នាក់​យ៉ាង​ម៉េច​ទៅ? កូន​មិន​អាច​វិវត្ត​បាន ឬ​យ៉ាង​ណា? អត្ថបទពាក់ព័ន្ធ: អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារកអត់ ពេលកំពុងពោះ? (ភាគ១) រ៉េស៊ីស​ជា​អ្វី​ ប៉ះ​ពាល់​ម្ដាយ-ទារក អត់​ពេល​កំពុង​ពពោះ? (ភាគ២) អីទៅរ៉េស៊ីស? ប៉ះពាល់ម្ដាយ-ទារក អត់ ពេលកំពុងពពោះ? (ផ្នែក៣) ពេលមានផ្ទៃពោះ ហេតុអីចាំបាច់ពិនិត្យឈាម ហើយត្រូវពិនិត្យប៉ុន្មានដង? (វីដេអូ) មក​ដឹង​មូលហេតុសំខាន់ ម៉េច​បាន​មាន​កូន​មិន​នៅ ឬ​ស្លាប់​ក្នុង​ពោះ? ធ្លាប់ឆ្ងល់ទេ ហេតុអ្វីបានជាទារកខ្លះកើតមកក្បាលតូចខុសធម្មតា? កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា? សម្រួលផ្លូវ​អារម្មណ៍ ​ក្រោយ​កូន​ស្លាប់ពេល​សម្រាល មិន​ចង់​គ្រោះថ្នាក់​ដល់​កូន ម៉ាក់ៗ​ចៀស​ពី​ជំងឺ ៣ មុខនេះ​ឲ្យបាន​អំឡុង​ពពោះ

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ