មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

អាហារ និងប្រការគួរចៀសវាងពេលពពោះ

ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ម៉ាក់ៗ​ប្រយ័ត្ន​គ្រប់​យ៉ាង ទាំង​កាយ​វិការ ចំណី​អាហារ និង​សកម្មភាព​ផ្សេងៗ ដើម្បី​ឲ្យ​កូន​ក្នុង​ផ្ទៃ​លូត​លាស់​បាន​ល្អ។ ខាង​ក្រោម​នេះ​ជា​អាហារ និង​ប្រការ​គួរ​ចៀស​វាង​ពេល​មាន​ផ្ទៃពោះ​ណែនាំ​ដោយ​គ្រូពេទ្យ​ផ្នែក​សម្ភព លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ។ ១. អាហារ​គួរ​ចៀស​វាង​ពេល​ពពោះ – ត្រី​សមុទ្រ​សម្បូរ​ជាតិ​បារត​ខ្ពស់៖ ត្រីឆ្លាម ត្រីថាលហ្វីល ត្រីដាវ ឬត្រីស្បៃកា ជា​ប្រភេទ​ត្រី​សម្បូរ​សារធាតុ​បារត​ខ្ពស់ ស្ត្រី​មាន​ផ្ទៃពោះ​មិន​ត្រូវ​ញ៉ាំ​នោះ​ទេ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី លូត​លាស់​មិន​ល្អ ឬ​មាន​បញ្ហា​ប្រព័ន្ធ​សរសៃ​ប្រសាទ។ – ត្រី សាច់ ស៊ុត​ឆៅ៖ ត្រី សាច់ ស៊ុត សុទ្ធ​ជា​ប្រភព​នៃ​ប្រូតេអ៊ីន ល្អ​បំផុត​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ តែ​ទោះ​យ៉ាង​ណា​ស្រី​គ្នា​យើង​ត្រូវ​ចម្អិន​ឲ្យ​ឆ្អិន​ល្អ​មុន​នឹង​ញ៉ាំ មិន​ត្រូវ​ញ៉ាំ​ត្រី សាច់ ស៊ុត​ឆៅ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ​នោះ​ទេ ព្រោះ​អាច​ប្រឈម​នឹង​ពពួក​ប៉ារ៉ាស៊ីត បាក់តេរី ឬ​មេ​រោគ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ – ​បារី៖ ជាតិ​នីកូទីន និង​សារធាតុ​គីមី​​ពុល​រាប់​ពាន់​ប្រភេទ​​ផ្សេង​ទៀត​​ដែល​​មាន​​ក្នុង​បារី និង​ផ្សែង​បារី​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ម៉ាក់ៗ​កើត​ជំងឺ​ច្រើន​មុខ​ទេ អាច​ធ្វើ​កូន​ក្នុង​ពោះ​ប្រឈម​នឹង​បញ្ហា​សុខភាព​​ទាំង​នៅ​ពេល​ពោះ និង​ក្រោយ​ពេល​សម្រាល ដោយ​ការ​បឺត​ស្រូប​ផ្សែង​បារី​តាម​រយៈ​​ទង​សុក ដូច​​ជា​ដំណើរ​ការ​មុខងារ​របស់​សុក​មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​កូន​រលូត ​កើត​មុន​កំណត់ កូន​លូតលាស់​មិន​ល្អ មិន​គ្រប់​គីឡូ-មិន​គ្រប់​លក្ខណៈ មាន​បញ្ហា​ផ្លូវ​ដង្ហើម […]


ត្រីមាសទី ១

កាល់ស្យូមល្អយ៉ាងម៉េចខ្លះ ចំពោះម៉ាក់ៗ និងទារកនៅក្នុងផ្ទៃ?

ជា​ទូទៅ​ពេល​ម៉ាក់​ទៅ​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​អំឡុង​ពពោះ គ្រូពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ដែល​មាន​ទាំង​ជាតិ​ដែក រ៉ែ វីតាមីន ជាពិសេស​ជាតិ​កាល់ស្យូម។ តើ​កាល់ស្យូម​នោះ មាន​សារៈសំខាន់​អ្វី​ខ្លះ​ចំពោះ​យើង និង​កូន​ក្នុង​ផ្ទៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា កាល់ស្យូមល្អ​​ចំពោះ​ម៉ាក់​ៗ​ អាច​ការពារ​ពីជំងឺ​បម្រុង​ក្រឡា​ភ្លើង ដែល​មាន​ហានិភ័យ​ខ្ពស់​មួយពេលសម្រាល ។ ចំណែក​ទារក​ក្នុង​ផ្ទៃ​វិញ ពេល​ម៉ាក់​ៗ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​គ្រប់គ្រាន់ ឆ្អឹង​កូនរឹងមាំ​នឹង​លូតលាស់​បាន​ល្អ ធ្វើឲ្យ​ចង្វាក់​បេះដូង​មាន​ដំណើរ​ការ​ល្អ សរសៃប្រសាទ និង​សាច់ដុំ​មាន​ភាព​រឹងមាំ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព កម្ពុជា​ចិន-សែន​សុខ បាន​បន្ថែម​ទៀត​ថា ពេល​នៅ​ក្នុង​ពោះ​ទារក​ទទួលជាតិ​កាល់ស្យូម​គ្រប់គ្រាន់ មាន​ហានិភ័យ​កើត​មិន​គ្រប់ខែ​ទាប​ជាង ទារក​មិន​ទទួល​បាន​ជាតិ​កាល់ស្យូម ហើយ​ក្រោយ​កើត​មក ទារក​នឹង​មាន​កម្ពស់​ត្រឹមត្រូវ​តាម​ស្តង់ដារ។ លោក​បន្ថែម​ទៀត​ថា ដូចនេះ​ត្រូវ​តែ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាល់ស្យូម​ដូចជា តៅហ៊ូ ទឹកដោះគោ យ៉ាអួរ បន្លែ​ស្លឹក​បៃតង​ចាស់ សណ្ដែក​សៀង នំប៉័ង​គ្រាប់​ធញ្ញជាតិ ត្រី​សាឌីន គ្រាប់​អាល់ម៉ុង។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗពពោះចង់ឲ្យខួរក្បាលកូនឆ្លាត ភ្នែកភ្លឺ កុំភ្លេចញ៉ាំសារធាតុបំប៉នដ៏សំខាន់នេះ ហេតុអីស្ត្រីពពោះប្រឈមខ្លាំងនឹងការខ្វះជាតិដែក? ជាតិដែកជួយអីខ្លះ? ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន ម៉ាក់ៗលាបឡេលាយពេលពពោះ ប្រយ័ត្នកូនកើតមកមានបញ្ហាទាំងនេះ ស្រីៗអាយុតិច មានកូនឆ្លាតជាងអ្នក​អាយុច្រើន ព្រោះហេតុផលបែបនេះ អ្នកជំនាញថា​ការបង្កកំណើត​ក្នុងមន្ទីរពិសោធន៍មាន​អត្រាជោគជ័យទាប ស្ដាប់ជាង និងស្រីៗអ៊ុតសក់ត្រង់ពេលពពោះ ទើបដឹងថាប៉ះពាល់កម្រិតណា បន្លែផ្លែឈើ៣មុខនេះ ស្រីៗមានផ្ទៃពោះកុំសាកអី អាចរលូតកូន ឬកូនកើតមុនខែ តិចនិកជួយទឹកកាមមានសុខភាពល្អ អត្រាមានកូនកាន់តែខ្ពស់ ហេតុអ្វីគ្រាន់តែរ៉េស៊ីសឈាមប្តីប្រពន្ធផ្ទុយគ្នា កូនអាចមានគ្រោះថ្នាក់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាផ្ទៃពោះ

COVID-19 កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ

ស្រីៗគ្នាដែលកំពុងពពោះ អំឡុងពេល COVID-19 វាយលុក ទន្ទឹមនឹងការព្រួយបារម្ភ យើងក៏ត្រូវអនុវត្តវិធីការពារខ្លួនឲ្យបានខ្ជាប់ខ្ជួន ដើម្បីការពារខ្លួនយើង និងកូនក្នុងផ្ទៃឲ្យមានសុខភាពល្អ ចៀសផុតពីការឆ្លងវីរុស COVID-19។ ខាងក្រោមនេះ ជាវិធីការពារខ្លួនសម្រាប់ស្ត្រីពពោះ អំឡុងពេល COVID-19 វាយលុក ណែនាំដោយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ។ ១. ញ៉ាំអាហារចម្រុះមុខ របបអាហារពិតជាសំខាន់ខ្លាំងណាស់សម្រាប់ស្ត្រីពពោះ និងកូនក្នុងផ្ទៃ។ ត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ជាប្រភពនៃប្រូតេអ៊ីន វីតាមីន ជាតិរ៉ែ កាកសរសៃ ជួយឲ្យទ្រទ្រង់សុខភាពម្តាយ និងកូនក្នុងផ្ទៃឲ្យលូតលាស់បានល្អ មានប្រព័ន្ធការពាររឹងមាំ មិនឆ្លងមេរោគ។ ២. គេងឲ្យបានគ្រប់គ្រាន់ ពេលមានផ្ទៃពោះ ស្រីៗគ្នាកំពុងតែពិបាកគេងស្រាប់ផង ហើយបើយើងថែមរឿងខ្វាយខ្វល់អំពី COVID-19 ទៀតនោះ ធ្វើឲ្យប៉ះពាល់ដំណេកកាន់តែខ្លាំង។ បែបនេះហើយ ម៉ាក់ៗត្រូវគេងឲ្យបានគ្រប់គ្រាន់ ទើបមានកម្លាំង អារម្មណ៍ស្រស់ថ្លា វីរុស COVID-19 មិនហ៊ានយាយី។ ៣. ករណីមិនចាំបាច់ កុំចេញទៅក្រៅ នៅផ្ទះឈ្នះ COVID-19 ពាក្យនេះត្រឹមត្រូវណាស់ ដូច្នេះបើមិនមានការចាំបាច់ […]


ត្រីមាសទី ១

កូនកើតពីម្តាយមិនស្ត្រេស មានចំណុចល្អទាំងនេះ

មាន​មូល​ហេតុ​ជា​ច្រើន ធ្វើ​ឲ្យ​ស្ត្រី​ពពោះ​ទៅ​ជា​ស្មុគ​ស្មាញ​ក្នុង​ចិត្ត កើត​ស្ត្រេស ដូច​ជា រាងកាយ និង​អ័រម៉ូន​ប្រែប្រួល ញ៉ាំ​មិន​បាន គេង​មិន​បាន ក្រុម​គ្រួសារ ឬ​ស្វាមី​មិន​យល់​ចិត្ត​ជាដើម។ ការ​ដែល​​មាន​បញ្ហា​ស្ត្រេសធ្វើឲ្យស្ត្រីពពោះ​ប្រឈមនឹងជំងឺលើសសម្ពាធឈាម ជំងឺបេះដូង ជះ​ឥទ្ធិពល​ដល់​ផ្លូវ​ចិត្ត​ខ្លួន​ឯង ​និង​ក្នុង​ផ្ទៃក៏​ប៉ះ​ទង្គិច​ដែរ។ ផ្ទុយ​ទៅ​វិញ ម្តាយ​ដែល​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ​បាន​អំឡុង​ពេល​ពពោះ កូន​កើត​មក​នឹង​មាន​ចំណុច​វិជ្ជមាន​ច្រើនពិសេស​ផ្នែក​បញ្ញា​ស្មារតី នេះ​បើ​តាម​ការ​អះអាង​របស់​លោកស្រី សរ មន្ថា នាយិកា​សាលា​អប់រំ​កុមារ​តូច SHICHIDA ។ ម្តាយ​មិន​មាន​បញ្ហា​ផ្លូវ​ចិត្ត​អំឡុង​ពពោះ ហើយ​ទាំង​ជួយ​ហ្វឹក​ហាត់​ខួរក្បាល​កូន​តាំង​ពី​នៅ​ក្នុង​ផ្ទៃ ដោយ​ការ​និយាយ​លេង​ជាមួយ​កូន និទាន​រឿង​ឲ្យ​កូន​ស្តាប់ រួម​ទាំង​សកម្មភាព​ផ្សេងៗ​ទៀត​នោះ កូន​កើត​មក​នឹង​ទទួល​បាន​ចំណុច​ល្អៗ​ទាំង​៦​នេះ។ ១. ញញឹម​ជានិច្ច និង​ធត់ធ្មត់​ខ្ពស់ ២. មិន​ឆេវឆាវ ៣. មិន​ងាយ​យំ​យប់ ៤. ងាយ​ចុះ​សម្រុង​នឹង​សង្គម ៥. ងាយ​យល់​ពី​អ្វីៗ​ជុំវិញ​ខ្លួន និង​ស្រូប​យក​ព័ត៌មាន​លឿន ៦. សមត្ថភាព​ខួរក្បាល​ខាង​ស្តាំ​ខ្លាំង។ អត្ថបទពាក់ព័ន្ធ៖ អ្នកជំនាញ៖ កូនកើតពីម្តាយស្ត្រេស កម្រក្លាយជាក្មេងឆ្លាត ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម


បញ្ហាផ្ទៃពោះ

ស្រីៗគួរដឹងនេះជារោគសញ្ញាកូនក្រៅស្បូន ត្រូវជួបពេទ្យទទួលការព្យាបាល

១- និយមន័យ៖ ជា​ធម្មតា​នៅ​ពេលមានការ​បង្កកំណើត មេជីវិត​ញី​ជួប​ជាមួយ​នឹង​មេ​ជីវិត​ឈ្មោល​រួច​ក៏​បាន​ទៅ​តោង​ភ្ជាប់​នឹង​ជញ្ជាំង និង​លូត​លាស់​នៅ​ក្នុង​ស្បូន​រហូត​ដល់​ពេល​​សំរាល។ រីឯករណីមិនធម្មតា​គឺ​កើត​ឡើង​នៅ​ពេល​ដែល​ការ​បង្កកំណើត​នេះ​តោង​ភ្ជាប់​នៅ​កន្លែង​ផ្សេង​ដែល​មិន​មែន​នៅ​ក្នុង​ជញ្ជាំង​ស្បូន ដូច​ជា​នៅ​ក្នុង​ក្រហោង​ពោះ​ជាដើម ដែលនេះហៅថាការ​មាន​កូន​ក្រៅ​ស្បូន​ ហើយករណីបែបនេះ​មាន​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ណាស់ ​ទាម​ទារ​ឲ្យ​ឆាប់​ធ្វើ​ការ​ព្យាបាល​ភ្លាម។ ២- រោគសញ្ញា ការ​មាន​កូន​ក្រៅ​ស្បូន​ដំបូង​គឺ​មិន​បង្ក​ឲ្យ​មាន​រោគ​សញ្ញា​អ្វី​ឡើយ ដូច្នេះ​ហើយ​បាន​នៅ​ពេល​ដែល​ស្រីៗមាន​ផ្ទៃ​ពោះ​ក្នុង​ត្រីមាស​ទី ១ ​ត្រូវ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជា​ប្រចាំ។ ប្រសិន​បើ​យើង​មាន​រោគ​សញ្ញា​ខាង​ក្រោម​នេះ ​ត្រូវ​ទៅរក​គ្រួ​ពេទ្យ​​ជា​បន្ទាន់​ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ និង​ការ​ព្យាបាល​បាន​ទាន់​ពេល​វេលា៖ មាន​ហូរ​ឈាម​តិច​តួច​តាម​ទ្វារ​មាស ឈឺ​នៅ​ពេល​ដែល​ចង្អោរ និង​ក្អួត ឈឺ​ចាក់​នៅ​ពោះ ឈឺ​ខ្លួន​មួយ​ចំហៀង ងងឹត​មុន សន្លប់ និង ល្ហិតល្ហៃ ឈឺ​ចាប់​ខ្លាំង​នៅ​ផ្នែក​ខាង​ក្រោម​ពោះ ស្មា ក ឬ​រន្ធ​គូថ។ អត្ថបទពាក់ព័ន្ធ៖  ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម កំពុងពពោះ? ត្រូវចេះប្រយ័ត្នប្រយែង តិច​អូនៗ​កើត​អូទីស្សឹម បាក់​ទឹក​ចិត្ត​ពេល​​ពពោះ ត្រូវ​ប្រញាប់​ព្យាបាល ប្រយោជន៍ដ៏អស្ចារ្យ ពេលស្ត្រីពពោះធ្វើចិត្តឲ្យរីករាយ និយាយលេងជាមួយកូនច្រើន ឧស្សាហ៍តូចចិត្ត យំសោកបោកខ្លួនពេលពពោះ អាចសាកតិចនិកនេះបាន! ៣- ហានិភ័យ ស្រីៗដែលអាចមានហានិភ័យខ្ពស់​​មាន​កូន​ក្រៅ​ស្បូន​ គឺ​មានដូចជា៖ មាន​ប្រវត្តិ​ជំងឺ​រលាក​អាង​ត្រគៀក។ មាន​អាយុ​លើស​ពី ៣០ ឆ្នាំ។ ធ្លាប់​មាន​ការ​វះ​កាត់​នៅ​ពោះ ដៃ​ស្បូន ឬ​វះ​កាត់​ឆ្អឹង​អាង​ត្រគៀក។ ជក់​បារី​ច្រើន។ ធ្លាប់​មាន​បញ្ហា​កូន​ក្រៅ​ស្បូន​ពី​មុន​មក។ ៤- ការព្យាបាល ប្រសិន​បើ​គ្រូពេទ្យ​បានធ្វើ​រោគ​វិនិច្ឆ័យ ឬ​សង្ស័យ​ថា​យើងមាន​ការ​បែក​ផ្នែក​ខាង​ក្នុង​នៃ​ដៃ​ស្បូន នោះយើង​ត្រូវ​ធ្វើ​ការ​វះ​កាត់​ជា​បន្ទាន់​ដើម្បី​បញ្ឈប់​ការ​ហូរ​ឈាម។ ក្នុង​ករណី​ខ្លះ គឺត្រូវ​ប្រើ​ថ្នាំ​គឺ​ដើម្បី​បញ្ឈប់​​ការ​មាន​ផ្ទៃពោះ។ បើជួបបញ្ហានេះយើង​ត្រូវ​ធ្វើ​ការ​ពិនិត្យ​ដើម្បី​រក​ពី​វិធី​ព្យាបាល​ដែល​សម​ស្រប​សម្រាប់ខ្លួន។ ៥- ឱកាសនៃការមានផ្ទៃពោះម្តងទៀត ប្រសិន​បើ​យើង​ធ្លាប់​មាន​ផ្ទៃ​ពោះ​កូន​ក្រៅ​ស្បូន យើងក៏​នៅ​តែ​អាច​មាន​ឱកាស​មាន​ផ្ទៃ​ពោះ​បាន​ទៀត ដោយ​អាស្រ័យ​លើ​​ការ​ព្យាបាល​ដែល​យើង​បាន​ទទួលកន្លងមក និង​ស្ថាន​ភាព​សុខ​ភាព​របស់​យើង។ ដូច្នេះ​យើង​​ត្រូវ​ទៅ​​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ​​ដើម្បី​រក​ពី​វិធី​ព្យាបាល​ដែល​ល្អ​បំផុត​សម្រាប់​យើង។ – ការ​មាន​កូន​ក្រៅ​ស្បូន ផល​វិបាក​នៃ​ការ​បង្កកំណើត​គឺ​នៅ​ពែល​ដែល​ជាលិកា​កូន​យើង​បាន​តោង​ភ្ជាប់​នៅ​កន្លែង​ផ្សេង​ដែល​មិន​មែន​ស្ថិត​នៅ​ក្នុង​ប្រហោង​ស្បូន ដូច​ជា​នៅ​ក្នុង​ក្រហោង​ពោះ​ជាដើម។ ការ​មាន​កូន​ក្រៅ​ស្បូន​គឺ​មាន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ហើយ​ក៏​មាន​វិធី​ព្យាបាល​ជាច្រើន​ដែល​អាច​ជួយ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ម្តង​ទៀត​ដោយ​មាន​សុខ​ភាព​ល្អ​ ទោះ​បី​ជា​ធ្លាប់​មាន​កូន​ក្រៅ​ស្បូន​ក៏​ដោយ។ អត្ថបទពាក់ព័ន្ធ៖ ចាញ់កូន ល្អ ឬអាក្រក់? […]


បញ្ហាផ្ទៃពោះ

បើចាញ់កូនខ្លាំងពិបាកទ្រាំ អាចបន្ធូរអាការៈ តាមវិធីទាំងនេះ

អាការៈ​ចាញ់​កូន ​មាន​ទាំង​ក្អួត​ និង​ចង្អោរ ហើយ​អាច​កើត​ឡើង​គ្រប់​ពេល​ ទាំង​ពេល​ព្រឹក ​រសៀល ឬ​ល្ងាច ប៉ុន្តែ​វា​ច្រើន​កើត​មាន​ធ្ងន់​ធ្ងរ​នៅ​ពេល​ព្រឹក ។ រោគ​សញ្ញា​ទាំង​នេះ ​អាច​នឹង​មាន​រហូត​ដល់​សប្តាហ៍​ទី​១៤​ នៃ​ការ​ពពោះ គ្នា​យើង​​ខ្លះ អាចក្អួត​ និង​ចង្អោរ​ធ្ងន់​ធ្ងរខ្លាំង​ទៀត​​ផង ធ្វើ​ឲ្យ​អស់​កម្លាំង ពិបាក​ក្នុង​ការ​ផឹក ​និង​ញ៉ាំ​អាហារ។ អាការៈ​ចង្អោរ និង​ក្អួត ដែល​យើង​តែង​ហៅ​ថា ចាញ់​កូន​នោះ បណ្តាល​មក​ពី​ការ​ប្រែប្រួល និង​ផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​ក្នុង​រាង​​កាយ។ នេះ​បើ​តាម​ការ​​លើក​ឡើង​របស់​ប្រធាន​ផ្នែក​​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត។ អាការៈ​ចាញ់​កូន​ធម្មតា​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​កូន​ក្នុង​ផ្ទៃ​នោះ​ទេ ហើយ​ក៏​មិន​មែន​មាន​ន័យ ការ​ព​ពោះ​របស់​យើង​មាន​បញ្ហា​នោះ​ដែរ បើ​ប៉ះពាល់​លុះ​ណា​តែ​ស្ត្រី​មាន​ផ្ទៃពោះ​នោះ​ចាញ់​កូន​ខ្លាំង​មែន​ទែន ញ៉ាំ​អ្វី​មិន​បាន​សោះ ដាក់​ចូល​ទៅ​ក្អួត​មក​វិញ​ទាំង​អស់ បណ្តាល​ឲ្យ​រាងកាយ​ខ្វះ​ជាតិ​ទឹកធ្ងន់ធ្ងរ និង​សារធាតុ​ចិញ្ចឹម ទាំង​ម្តាយ ទាំង​កូន​ក្នុង​ផ្ទៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ណែនាំ​ថា បើ​ស្ត្រី​មាន​ផ្ទៃពោះ​ជួប​អាការៈ​ចាញ់​កូន​ធ្ងន់ធ្ងរ ត្រូវ​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ដើម្បី​រក​វិធី​កាត់​បន្ថយ​គ្រោះថ្នាក់។ ចំពោះ​វិធី​សាមញ្ញៗ​វិញ លោក​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ធ្វើ​តាម​ប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ៖ – ញ៉ាំអាហារយឺតៗ តិចៗ តែច្រើនដង – ញ៉ាំថ្នាំវីតាមីន – ផឹកទឹក ទឹកដោះគោ ឬទឹកផ្លែឈើឲ្យច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន – […]


ត្រីមាសទី ១

កំពុងពពោះ គួរញ៉ាំយ៉ាងម៉េចទើបមិនឡើងគីឡូខ្លាំង?

ស្រីៗមានផ្ទៃពោះត្រូវញ៉ាំអាហារច្រើនជាងធម្មតា ដើម្បីបំប៉នទាំងកូនក្នុងផ្ទៃ តែមនុស្សស្រីជាច្រើនតែងជួបប្រទះបញ្ហាឡើងគីឡូខ្លាំងអំឡុងពេលនេះ។ ដើម្បីជាគំនិតខ្លះៗ ម៉ាក់ៗ ៣ រូបបានចូលខ្លួនមកចែករំលែករបៀបញ៉ាំមិនឲ្យធាត់ តែកូនក្នុងពោះលូតលាស់បានត្រឹមត្រូវតាមក្បួនខ្នាត។ ១- ញ៉ាំបាយច្រើនដង តែតិច តៀន សុភាណា បានចែករំលែកថា ពេលមានផ្ទៃពោះអាហារពិតជាសំខាន់ខ្លាំងណាស់ តែបើញ៉ាំច្រើនជ្រុលតាមឃ្លានប្រាកដជាឡើងទម្ងន់ខ្លាំង ដូចនេះហើយទើបស្ត្រីរូបនោះជ្រើសរើសវិធីញ៉ាំបាយតិចៗ តែញ៉ាំ ៤-៥ ដង/ថ្ងៃ។ ម៉ាក់ៗវ័យ ២៦ ឆ្នាំរូបនេះបានការណែនាំពីគ្រូពេទ្យពេលទៅពិនិត្យផ្ទៃពោះ ហើយឲ្យធ្វើបែបនេះរហូតដល់គ្រប់ខែ ឃើញថា ដៃជើងមិនធំជាងមុនពេលមានកូនឡើយ ហើយកូនក្នុងពោះវិញគ្រប់គីឡូល្អណាស់។ ស្ត្រីរស់នៅភ្នំពេញបានបន្តទៀតថា សរុបបាយញ៉ាំជាប្រចាំប្រហែល ៣ កូនចានចង្កឹះ ត្រី សាច់វិញប្រហែល ១ ឬ ២ ខាំ ស៊ុត ២ គ្រាប់ បន្លែប្រហែល ៥ ខាំ ហើយផ្លែឈើ ៣ ខាំ/ថ្ងៃ តែញ៉ាំម្ដងបន្តិចៗ។ ២- ញ៉ាំអាហារគ្មានជាតិខ្លាញ់ អ្នកនាង ខៀវ សុភី បានឲ្យយោបល់ថា អាហារដែលសម្បូរជាតិខ្លាញ់កុំញ៉ាំឲ្យសោះ តែបើឃ្លានខ្លាំងអាចញ៉ាំម្ដងម្កាលក៏មិនអីដែរ។ អ្នកម៉ាក់កូន ២ រូបនេះចែករំលែកបទពិសោធផ្ទាល់ខ្លួនថា ពេលពពោះកូនម្ដងៗ […]


ការថែទាំផ្ទៃពោះមុនសម្រាល

ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត

កូន​ក្នុងផ្ទៃ​លូតលាស់​បាន​ល្អ កើត​មក​មាន​ប្រាជ្ញា​វាងវៃ មាន​កត្តា​រួម​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​កត្តា​សុខភាព​ម្តាយ ការ​បំប៉ន​ចំណី​អាហារ ការ​ថែទាំ​សុខភាព រួម​ទាំង​សកម្មភាព​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ខ្លះៗ សម្រាប់​ម៉ាក់ៗ​ដែល​​កំពុង​តែ​មាន​ផ្ទៃពោះ ត្រូវ​ធ្វើ​ដើម្បី​ជួយ​ឲ្យ​កូន​កើត​មក​សុខភាព​ល្អ ហើយ​ឆ្លាត។ ១. ញ៉ាំអាហារចម្រុះមុខ អាហារ​ចម្រុះ​មុខ​មាន ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ ល្អ​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ត្រី សាច់ ស៊ុត ផ្តល់​នូវ​ពពួក​ប្រូតេអ៊ីនដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក និងបង្កើន​គ្រាប់​ឈាម​ក្រហម ឯ​​បន្លែ​ផ្លែឈើ វា​ផ្តល់​នូវ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹង​មាំ សម្រួល​ការ​រំលាយ​អាហារ កាត់​បន្ថយ​បញ្ហា​ទល់​លាមក ២. ញ៉ាំ​ថ្នាំ​វីតាមីន និងជាតិរ៉ែ ថ្នាំ​វីតាមីន​សម្រាប់​ស្ត្រីព​ពោះ មាន​​វីតាមីន​ចម្រុះ​មុខ ជាតិរ៉ែ ជាតិ​​ដែក និង​អាស៊ីដហ្វូលិក ដែល​​ស្ត្រី​មានផ្ទៃ​ពោះ​អាច​ញ៉ាំ​ប្រចាំ​ថ្ងៃ បន្ថែម​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បង្កើន​គ្រាប់​ឈាម​ក្រហម​ក្នុង​ខ្លួន កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ជា​ដើម។ ៣. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក​ម្ល៉េះ។ ការ​ដែល​ម៉ាក់ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំង​ពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល។ បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ […]


ត្រីមាសទី ១

ចង់ឲ្យកូនក្នុងផ្ទៃសុខភាពល្អ ស្បែកស្អាត សក់ច្រើន ម៉ាក់ៗត្រូវការវីតាមីនអីខ្លះ?

ពេល​ម៉ាក់​ៗ ពពោះ​ប្រាកដជា​ពិតជា​គិតគូរ​ខ្លាំង ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​កូន​សុខភាព​ល្អ សម្រស់​ស្រស់​សម្បុរ​ស​ខ្ចី ស្បែក​ទន់​រលោង និង​មាន​សក់​ក្រាស់​ល្អ។ បញ្ហា​នេះ​ម៉ាក់​ៗ​ធ្លាប់​មាន​បទ​ពិសោធន៍​មួយ​ចំនួន​បាន​ចូល​ខ្លួន​ចែករំលែក​របប​អាហារ​ដែល​ជួយ​ឲ្យ​កូន​មាន​ស្បែក​ស​ស្អាត សក់​ទន់​រលោង ក្នុង​នោះ​រឿង​ចាំបាច់​បំផុត​ទាំង​គេ​ទាំង​យើង​គិត​ពី​ការ​ញ៉ាំ​អាហារ​ប៉ូវ និង​ថ្នាំ​ជំនួយ​ផ្សេង​ៗ​ឲ្យ​កូន​ពេញ​លក្ខណៈ​សិន។ ១- ផ្លែ​ទទឹម សម្រាប់ ប៉ែន ប៉ុណ្ណីកា បាន​ចែក​រំលែក​មក​ថា ​អ្នកនាង និង​ស្វាមី​សុទ្ធតែ​សម្បុរ​មិន​ស​ទេ តែ​កូន​ៗ​វិញ​សាច់​ដូច​សំឡី។ ពេល​កូន​ដំបូង​ស្ត្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​មិន​ដឹង​ឡើយ​ថា​មកពី​អ្វី គ្រាន់តែ​ញ៉ាំ​ផ្លែ​ទទឹម​តាំងពី​មាន​ភ្លាម​ៗ​រហូត​ដល់​កើត ព្រោះ​ជា​ផ្លែឈើ​ដាំ​នៅ​ផ្ទះ​ខ្លួន​ស្រាប់។ ស្ត្រី​មេផ្ទះ​នៅ​ស្រុក​បសេដ ខេត្ត​កំពង់ស្ពឺ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​ផ្លែ​ទទឹម ក៏​មាន​ញ៉ាំ​ផ្លែឈើ​ដទៃ​ទៀត​ដូចជា​ប៉ោម និង​ទំពាំងបាយជូរ គ្រាន់តែ​មិន​សូវ​ច្រើន​ប៉ុណ្ណោះ លុះ​ដល់​មាន​កូន​ទី​២ និង​ទី៣ នៅតែ​បន្ត​ញ៉ាំ​ផ្លែ​ទន្ទឹម និង​ចំណី​អាហារ​ល្អ​ៗ ផ្លែឈើ​ចម្រុះ​បន្ថែម​ទៀត​កូន​ក៏​នៅតែ​ស្អាត​ទាំងអស់។ ២- ក្រូច​ពោធិ៍សាត់ និង​ទឹកដោះគោ​ឆៅ អ្នកនាង ឆឺន ឡុងហៀង អ្នក​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល បាន​ចែក​រំលែក​បទ​ពិសោធ​ខ្លួន​ថា តាំងពី​ចាប់ផ្ដើម​ទម្ងន់ រហូត​ដល់​គ្រប់ខែ​សម្រាល ម៉ាក់​ៗ​រូប​នេះ​ញ៉ាំ​តែ​ក្រូច​ពោធិ៍សាត់ ២ ផ្លែ និង​ទឹកដោះគោ​ឆៅ ២ កំប៉ុង/ថ្ងៃ។ លទ្ធផល​គឺ​កូន​អ្នកនាង​មាន​សម្បុរ​ស​ស្អាត សក់​ខ្មៅ ត្រង់​ទន់​រលោង និង​ច្រើន​ខ្លាំង​ទៀត​ផង។ ម៉ាក់​ៗ​កូន​ប្រុស​ដំបូង​រូប​នេះ បាន​បន្ត​ទៀត​ថា […]


បញ្ហាផ្ទៃពោះ

ម៉េចបានទឹកភ្លោះច្រើន មានគ្រោះថ្នាក់ទៅវិញ?

បញ្ហា​ទឹកភ្លោះ​តិច ឬ​ច្រើនពេលពពោះ ​គឺ​មាន​គ្រោះថ្នាក់​ចំពោះ​កូន​ដូច​គ្នា ថ្ងៃនេះ Helloគ្រូពេទ្យ លើក​យក​បញ្ហា​​ទឹក​ភ្លោះ​ច្រើន​ជ្រុល​​នាំ​ឲ្យ​ទារក​មាន​គ្រោះថ្នាក់​។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន បាន​រៀបរាប់​ពី​ផល​លំបាក និង​មូលហេតុ​នាំឲ្យ​ទឹកភ្លោះ​ច្រើន។ លោក​បាន​បន្ត​ទៀត​ថា ទឹក​ភ្លោះ​ច្រើន​ជាការ​ប្រមូល​ផ្ដុំ​ហួស​កម្រិតរបស់ទឹកភ្លោះអំឡុង​ពេល​​មាន​ផ្ទៃ​ពោះ។ ទឹក​ភ្លោះ ​គឺ​ជា​សារធាតុ​រាវ​ដែល​ព័ទ្ធ​ជុំវិញ និង​ការពារ​គភ៌​ពេល​ស្ថិត​នៅ​​ក្នុង​ស្បូន​ម្ដាយ។ គ្រូពេទ្យ​អាច​ដឹង​​ថា​ទឹក​ភ្លោះ​ច្រើន​ចាប់ពី​សប្ដាហ៍​ទី ២០ ឡើង​ទៅតាមរយៈការមើលអេកូនិង​វាស់។ គេ​បែងចែក​ទឹកភ្លោះ​ជា ៣ កម្រិត៖ ១. តិចតួច ៨-១១ សង់ទីម៉ែត្រ ២. មធ្យម ១២-១៥ សង់ទីម៉ែត្រ ៣. ច្រើន ធំជាង១៦ សង់ទីម៉ែត្រ បើ​ម៉ាក់​ៗ​មាន​ទឹកភ្លោះ​ច្រើន គ្រូពេទ្យ​នឹង​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​​ព្យាបាល គឺ​មាន​ភាព​ខុសគ្នា អាស្រ័យ​លើ​កម្រិត​ធ្ងន់​ធ្ងរ​នៃ​បញ្ហា។  ចំពោះ​ហេតុផល​ដែល​គ្រាន់តែ​ទឹកភ្លោះ​ច្រើន នាំឲ្យ​មាន​គ្រោះថ្នាក់​នោះ ព្រោះ​ទឹកភ្លោះ​ច្រើន​ធ្វើឲ្យ៖ – កូន​កាន់តែ​តូច កូន​វិល​ចុះ​ឡើង​ក្នុង​ទឹក​ភ្លោះ និង​នាំឲ្យកូន​កើត​មុន​ខែ – បែក​ទឹកភ្លោះ​មុន​សម្រាល – កូន​មិន​នៅ​ចំ​ទីតាំង ព្រោះ​វិល​ចុះ​ឡើង​ក្នុង​ទឹក​ភ្លោះ – របើក​សុក – ស្បូន​ខ្សោយ ទឹកភ្លោះ​ច្រើន គឺជា​រឿង​ធម្មជាតិ មិនមែន​មកពី​ផឹកទឹក​ច្រើន​នោះ​ទេ តែ​បើ​ម៉ាក់​ៗ​ណា​មាន​កម្រិត​ទឹក​ភ្លោះ​ច្រើន ពេទ្យ​ក៏​ណែនាំ​ឲ្យ​កាត់​បន្ថយ​ការ​ផឹកទឹក​ខ្លះ ព្រោះ​កូន​ផឹក​ទឹក​ភ្លោះ និង​ជុះ​នោម​ក្នុង​នោះ​តែម្ដង។ អត្ថបទពាក់ព័ន្ធ៖ Amniocentesis […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ