មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

សកម្មភាពហាមឃាត់ សម្រាប់ម៉ាក់ៗមានសុកពាំងមាត់ស្បូន

ពេទ្យ​តែងតែ​ណែនាំ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ធ្វើ​អ្វី​មួយ​ដោយ​ការ​ប្រុងប្រយ័ត្ន ហើយ​ពិសេស​អ្នក​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន​កម្រិត ៣ និង៤ តែម្ដង ព្រោះ​ងាយ​នឹង​ធ្លាក់​ឈាម ហើយ​បើ​អាច​ទៅ​ជា​ធ្ងន់ធ្ងរថែមទៀត​ផង។ ដូចនេះ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែកសម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ផ្ដល់​ដំបូន្មានមួយ​ចំនួនពី​សកម្មភាព​គ្រោះថ្នាក់​ប្រចាំថ្ងៃ​​ថា​ម៉ាក់​ៗ​គួរ​ធ្វើអ្វី និង​មិន​គួរ​ធ្វើ។ លោក​វេជ្ជបណ្ឌិត​ថា ករណី​សុខ​ពាំង​មាត់​ស្បូន​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដូច្នេះ​ម៉ាក់​ៗ​ត្រូវ​តែ​ទៅ​ពេទ្យ តាម​ដាន​សុខភាព​គភ៌​ជា​រៀង​រាល់​ខែ ដោយអមមកជាមួយការពិនិត្យតាមដានអេកូ ដើម្បី​បាន​ដឹង​ពី​សុខភាព​កូន ការ​វិវត្ត​គភ៌ ទីតាំងសុក​ឲ្យ​ច្បាស់​លាស់​ ហើយ​ដាច់ខាតត្រូវចៀសវាង​​សកម្មភាពដូចខាងក្រោម​នេះ៖ ១- មិន​គួរ​ជិះ​ម៉ូតូ​ទៅ​ផ្លូវ​ឆ្ងាយ ២- មិន​គួរ​លើក​របស់ ឬ​ធ្វើ​ការងារ​ធ្ងន់​ៗ ៣- មិន​គួរ​ឈោង​ចាប់​របស់​ខ្ពស់​ពី​ដៃ ៤- មិន​គួរ​លូកពិនិត្យញឹកញាប់ពេក ឬ​ដាក់​អ្វី​ចូល​ទ្វារមាស ៥- មិន​គួរ​អង្គុយ​ទម្លាក់​គូទ​ខ្លាំង​ៗ ឬ​អង្គុយយូរ​ពេក ៦- ប្រកាន់​ខ្ជាប់អនាម័យទ្វារមាស ៧- ដើរហើរ​ត្រូវ​ប្រយ័ត្ន​ដួល ឬប៉ះទង្គិច ៨- កាត់បន្ថយការដើរ ៩- តមរួមភេទ។ អត្ថបទពាក់ព័ន្ធ៖ មក​ដឹង​លម្អិត​ពី​ករណី​សុក​ពាំង​មាត់​ស្បូន​ពេល​ពពោះ ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ស្រីៗពពោះ ញ៉ាំថ្នាំជាតិដែកចេះតែធ្វើទុក្ខ នេះជាវិធីដោះស្រាយ

ស្ត្រី​​ពពោះ​ត្រូវការ​ជាតិ​ដែក​ទ្វេដង ដើម្បី​ជួយ​ដល់​ទារក​ក្នុង​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ដូច្នេះ​តាម​គោលការណ៍​ក្រសួង​សុខាភិបាល តម្រូវ​ឲ្យ​ស្រីៗ​ពពោះ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ១ គ្រាប់ រៀង​រាល់​ថ្ងៃ ឲ្យ​បាន​យ៉ាង​ហោច​ណាស់ ៩០ គ្រាប់​អំឡុង​ពេល​ពពោះ​៣​ដំបូង និង​ក្រោយ​ពេល​សម្រាល ចំនួន​៤២ គ្រាប់។ មាន​ស្រ្តី​មួយ​ចំនួន​មិន​បាន​​លេប​ថ្នាំ​ជាតិ​ដែក​គ្រប់​ចំនួន​តាម​ការ​កំណត់​ឡើយ ដោយហេតុថា ពេល​ញ៉ាំ​ទៅ​ចេះ​ធ្វើ​ទុក្ខ ដូច​ជា ធេងធោង ឈឺក្បាល វិលមុខ ក្អួត​ចង្អោរ ទល់​លាមក លាមកប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​​ជាដើម។ អ្នក​ខ្លះ​បោះ​បង់​ការ​លេប​ថ្នាំ​ជាតិ​ដែក​តាំង​ពី​ដំបូង ឯ​ខ្លះ​ញ៉ាំ​បាន​ពាក់​កណ្តាល​ទី ក៏​ឈប់​លេបតែម្តង។ លោក​ជំទាវ​វេជ្ជបណ្ឌិត ប្រាក់ សោភណ្ឌនារី អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល បាន​បញ្ជាក់​ថា ថ្នាំ​ជាតិ​ដែក មាន​ទាំង​ជាតិ​ដែក និង​អាស៊ីដហ្វូលិក ដែល​ផ្តល់​អត្ថ​ប្រយោជន៍​ក្នុង​ការ​ជួយ​គាំពារ​គភ៌​ឲ្យ​មាន​សុខភាព​ល្អ មិន​ឆែប​មាត់ ពក​ឆ្អឹង​ខ្នង កាត់​បន្ថយ​​ភាព​ស្លេក​ស្លាំង​របស់​ម្តាយ​អំឡុង​ពពោះ កាត់​បន្ថយ​គ្រោះថ្នាក់​ពេល​​សម្រាលកូន។ ចំពោះ​មូលហេតុ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ទៅ​ចេះ​តែ​ធ្វើ​ទុក្ខ​នោះ ដោយសារ​ថ្នាំ​នេះ​មាន​កម្រិត​ជាតិ​ដែក​ច្រើន។ គ្រូពេទ្យ​បាន​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​នៅ​ពេល​បាយល្ងាច ដើម្បី​បញ្ចៀស​ការ​ធ្វើទុក្ខ ក្រោយ​ពេល​លេប​ថ្នាំរួច។ អត្ថបទពាក់ព័ន្ធ៖  ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ ដឹងអត់ ស្រីៗពពោះត្រូវការជាតិដែកទ្វេដង ញ៉ាំអាហារណាខ្លះសម្បូរជាតិដែក? ក្រៅ​ពី​ញ៉ាំ​ថ្នាំ​ជាតិ​ដែក ស្រីៗ​មានផ្ទៃពោះ​ក៏​អាច​បន្ថែម​ជាតិ​ដែក​នៅ​ក្នុងរបប​អាហារ​ប្រចាំ​ថ្ងៃ​បាន​ផង​ដែរ ​ដូចជា ពពួក​សាច់​ក្រហម​គ្មាន​ខ្លាញ់ ថ្លើម គ្រប់​ធញ្ញជាតិ សណ្តែក និង​បន្លែ​បៃតង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះ ឧស្សាហ៍វិលមុខ ត្រូវដឹងរឿងទាំងនេះផង!

អាការៈ​វិល​មុខ ជា​បញ្ហា​ទូទៅ​មួយ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ហើយ​អាច​កើត​មាន​ឡើង​គ្រប់​ពេល​បាន។ ទោះ​អាការៈ​នេះ ជា​សញ្ញា​ធម្មតា​ក៏​ពិត​មែន ប៉ុន្តែ​ពេល​ខ្លះ​អាច​បង្ក​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​យើង​បាន ហេតុនេះស្រីៗ​កំពុងពពោះ គួរ​តែស្វែង​យល់​ឲ្យ​ពី​អាការៈ​នេះ។ ១- មូលហេតុវិលមុខពេលពពោះ នៅ​ពេល​មាន​ផ្ទៃ​ពោះ​ ​អ័រ​ម៉ូន​យើង​នឹង​​​ប្រែ​ប្រួល ហើយ​ការ​ផ្លាស់​ប្តូរ​កម្រិត​អ័រ​ម៉ូន​ អាច​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរទំហំសរសៃ​ឈាម​បាន ដោយ​វា​ធ្វើ​ឲ្យ​សរសៃ​ឈាមរីក ដើម្បី​ជំរុញ​លំហូរ​ឈាម​ទៅ​កាន់​កូនបានច្រើន​ ហើយ​លំហូរ​ឈាម​ត្រឡប់​មកវិញ​មាន​ចំនួន​តិច ឯ​សម្ពាធ​ឈាម ​ក៏​ទាប​ជាង​ធម្មតា​ដែរ ​ជា​ហេតុ​បណ្តាល​ឲ្យ​ឈាម​ហូរ​ចូល​ខួរ​ក្បាលតិចតួច​ ធ្វើ​ឲ្យ​យើង​មានអា​ការៈវិល​មុខនេះ​ឯង។ អាការៈ​វិល​មុខ ​ក៏​អាច​បណ្តាល​មក​ពី​មាន​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​សរសៃ​ឈាម​បេះ​ដូង​ដូច​គ្នា ដោយ​សារ​ពេល​បេះ​ដូង​ច្របាច់​ញាប់ ​អាច​បណ្តាល​ឲ្យ​បរិមាណ​ឈាម​នៅ​ក្នុង​ខ្លួន​កើន​ឡើង។ មូល​ហេតុ​មួយ​ទៀត ​មក​ពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ព្រោះ​តែ​រាង​កាយយើង​ ​ត្រូវ​មាន​ជាតិស្ករ​ដើម្បី​ធ្វើ​​​មេតាបូលីស​ក្នុង​ខ្លួន។ អាការៈវិល​មុខ​ ក៏​អាច​បណ្តាល​មក​ពី​ការ​លូត​លាស់របស់ស្បូន​ដែរ ព្រោះ​​វា​បាន​​ដាក់​សម្ពាធ​លើ​សរសៃ​ឈាម​របស់យើង។ ២- វិធី​ការពារ​អាការៈ​វិល​មុខ​ពេល​ពពោះ​ ខាង​ក្រោម​នេះ ជា​ការ​ណែនាំ​មួយ​ចំនួន​ ដើម្បី​ជួយស្រីៗ​គ្នា​យើង អាចកាត់​បន្ថយ​អាការៈ​វិល​មុខពេល​ពពោះ​បាន៖ – ដេក៖ ដេក​ផ្អៀង​មួយ​ចំហៀង​ អាច​បង្កើន​លំហូរ​ឈាម​ទៅ​កាន់​ខួរ​ក្បាល​បាន ដូច្នេះ​អាច​ជួយ​កាត់​បន្ថយ​ការ​វិល​មុខ និង​ងងឹត​មុខ។ ដើម្បី​ឲ្យ​ការ​ដេក​ចំហៀងកាន់​តែ​មាន​ភាព​ងាយ​ស្រួល ស្រីៗ​គ្នា​យើង​អាច​ដាក់​ខ្នើយ​មួយ​ពី​ក្រោយ​ខ្នង​ និង​ខ្នើយ​មួយ​ទៀត​នៅ​ក្រោម​ត្រគាក ឯ​ការ​គេង​ផ្ងារ​វិញ​ អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​កាន់​តែ​ធ្ងន់​ធ្ងរ​បាន។ – ញ៉ាំ​ឲ្យ​បាន​ច្រើន៖ វា​រឿង​ល្អ ​បើយើង​​ញ៉ាំអាហារ​តិច​ ប៉ុន្តែ​ញ៉ាំ​ច្រើន​ដង ដើម្បី​ឲ្យ​រាង​កាយ អាច​មាន​ថាម​ពល​គ្រប់​គ្រាន់។ – កុំ​ឈរ​យូរ៖ ឈរ​យូរ​ អាច​ធ្វើ​ឲ្យ​លំហូរ​ឈាម​ធ្លាក់​ចុះ​បាន តែបើ​ចាំបាច់​ត្រូវ​ឈរ​យូរ​ អាច​ព្យាយាម​ដើរ​តិច​ៗ​ជា​ការ​ល្អ​ជាង។ – […]


ការថែទាំផ្ទៃពោះមុនសម្រាល

ពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ

ការ​ពពោះ​កូន​ក្នុង​ផ្ទៃ​របស់​ស្រីៗ ជារឿង​អស្ចារ្យ​ដែល​មនុស្ស​ប្រុស​មិន​អាច​ធ្វើ​បាន ដូចនេះ​ហើយ​ស្វាមី​គួរតែ​បង្ហាញ​រឿង​ទាំង​នេះ​ទៅ​កាន់​ភរិយា ដែល​ជា​ទំនួលខុសត្រូវ​សំខាន់​ក្នុង​នាម​ជា​មេ​គ្រួសារ។ ខាងក្រោម​នេះ​ជា​រឿង​ដែល​ប្ដី​ល្អ គួរតែ​ធ្វើ​ពេល​ប្រពន្ធ​មានផ្ទៃពោះ ​ណែនាំ​ដោយ​អ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖ ១- ជូន​ប្រពន្ធ​ទៅ​ធ្វើការ បើ​ទោះ​បី​ជា​មធ្យោបាយ​ធ្វើ​ដំណើរ​ឥឡូវ​សម្បូរ​បែប​ក៏​ពិត​មែន តែ​ស្វាមី​មិន​គួរ​បណ្ដោយ​ឲ្យ​ប្រពន្ធ​ធ្វើ​ដំណើរ​ម្នាក់ឯង​ទៅ​ធ្វើ​ការ​ដែរ។ ព្រោះ​អ្នក​ពោះ​ធំ​ច្រើន​មាន​អាការៈ​វិលមុខ ធេងធោង​ភ្លាម​ៗ ប្រសិនបើ​បើក​ម៉ូតូ ឬ​ឡាន​ម្នាក់ឯង ប្រាកដ​ជា​មាន​គ្រោះថ្នាក់ ហើយ​បើ​ធ្វើ​ដំណើរ​តាម​ឡាន​ក្រុង ឬ​ម៉ូតូ​កង់​បី មាន​បញ្ហា​អស់​ទាំង​នោះ អ្នក​ដទៃ​ប្រាកដជា​មិន​អាច​មក​ជួយ​អ្វី​បាន​ច្រើន​ដែរ។ ២- ជូន​ប្រពន្ធ​ទៅ​ពេទ្យ ពេទ្យ​តែងតែ​ណាត់​ម៉ាក់​ៗ​ឲ្យ​ទៅ​ពិនិត្យ​ផ្ទៃពោះ​រៀងរាល់​ខែ ហើយ​ប្រសិនបើ​កូន​មាន​សុខភាព​មិន​សូវ​ល្អទៀត​នោះ រឹតតែ​ត្រូវ​តាមដាន​ញឹកញាប់។ ដូចនេះ​ហើយ​មនុស្ស​ស្រី​ពេល​មាន​ប្ដី​នៅ​ក្បែរ​ខ្លួន​មាន​អារម្មណ៍​កក់​ក្ដៅ សួរនាំ​បញ្ហា​ផ្សេង​ៗ​ពី​កូន​បាន​លម្អិត និង​បើ​ត្រូវ​ជួប​បញ្ហា​មិន​ស្រួល​ណា​មួយ​មាន​អ្នក​ពិគ្រោះ​យោបល់ តែ​បើ​គ្មាន​វិញ គ្នា​​មិន​ដឹង​ត្រូវ​ធ្វើ​យ៉ាងណា​ឡើយ​ក្នុង​កាលៈទេសៈ​ពិបាក​ៗ។ ៣- កំដរ​ប្រពន្ធ អ្នក​ពោះ​ធំ​ច្បាស់​ជា​មាន​អារម្មណ៍​ធុញថប់ និង​គេង​មិន​លក់​ជាដើម។ ប្ដី​គួរតែ​ឆ្លៀត​ពេល​ទំនេរ​ចុង​សប្ដាហ៍​ជូន​ប្រពន្ធ​ដើរ​កម្សាន្ត​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ ដើម្បី​ស្រឡះ​មុខ​មាត់ កុំឲ្យ​អារម្មណ៍ថា​ល្វើយ​ខ្លាំងពេក។ តែ​បើ​មិន​អាច​ទៅ​ណា​បាន​ឆ្ងាយ គួរតែ​ឆ្លៀត​ជូន​ទៅ​កន្លែង​មាន​លក់​អាហារ​ញ៉ាំ ឬ​សួនច្បារ​មាន​ទេសភាព​ស្អាត​ៗ​ក៏​ល្អ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ជាស្វាមី និងប៉ាៗល្អគួរតែធ្វើរឿងទាំងនេះពេលម៉ាក់ៗពពោះ និងសម្រាល ៤- ម៉ាស្សា​ឲ្យ​ប្រពន្ធ ពោះ​កាន់តែ​ធំ​អាការៈ​ចុក​រួយ​ផ្សេង​ៗ​ក៏​មាន​កាន់តែ​ច្រើន​កន្លែង ជាពិសេស​ចង្កេះ និង​ជើង​តែម្ដង។ ដឹង​បែប​នេះ​ហើយ​យប់​ឡើង បុរស​ៗគួរតែ​ជួយ​ច្របាច់​ជើង និង​ធ្វើ​សរសៃ​ឲ្យ​ប្រពន្ធ ដើម្បី​បាន​ធូរ​ស្បើយ​​ខ្លះៗ មិន​តែ​ប៉ុណ្ណោះ ពេល​ពាក់​កណ្ដាល​អាធ្រាត្រ​គួរតែ​ក្រោក​ជួយ ​បើឮ​សំឡេង​ប្រពន្ធ​ប្រាប់​ថា​រមួល​ក្រពើ។ ៥- មាន​កាដូ​លើក​ទឹកចិត្ត ពពោះ​កូន​មួយ​ៗ​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ហត់​នឿយ​ទាំង​កាយ​ទាំង​ចិត្ត បាត់បង់​រូបឆោម […]


បញ្ហាផ្ទៃពោះ

មានសញ្ញាទាំងនេះ ស្ត្រីពពោះត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់

ទន្ទឹម​នឹង​ប្រយ័ត្ន​ប្រយែង​ខ្លួន ស្រីៗ​ដែល​កំពុង​ពពោះ​ក៏​ត្រូវ​ចេះ​តាម​ដាន​សុខភាព​ខ្លួន​ឯង និង​ដឹង​ពី​សញ្ញា​គ្រោះ​ថ្នាក់​មួយ​ចំនួន​ដែរ។ បើ​មាន​សញ្ញា​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ស្រីៗ​មាន​ផ្ទៃពោះ​មិន​ត្រូវ​ពន្យារ​ពេល​ឡើយ ប្រញាប់​​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ជា​បន្ទាន់។ ១. ធ្លាក់ឈាម ធ្លាក់​ឈាម​ពេល​ពពោះ​ជា​សញ្ញា​ប្រកាស​អាសន្ន អាចកូន​រលូត គំរាមរលូត កូន​ក្រៅ​ស្បូន សុក​ពាំង​មាត់​ស្បូន ឬ​របេះ​សុក​ចេញ​ពី​ស្បូន ដូចនេះ​បើ​មាន​ធ្លាក់​ឈាម​តិច ឬ​​ច្រើន ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជា​បន្ទាន់។ អត្ថបទពាក់ព័ន្ធ៖ កំពុងពពោះ ស្រាប់តែមានធ្លាក់ឈាម គ្រោះថ្នាក់ទេ គួរធ្វើយ៉ាងណា? ២. ធ្លាក់ស មានក្លិន មានពណ៌ ធ្លាក់ស មាន​ក្លិន​មាន​ពណ៌ ហើយ​រមាស់ ជា​សញ្ញា​នៃ​ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាសដែលអាចបង្កឡើងដោយមេរោគ បាក់តេរី ផ្សិតជាដើម បើ​បន្ត​ទុក​យូរ មិន​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ទេ អាច​នឹង​​​ប៉ះពាល់​ដល់​ការ​វិវត្ត​កូន​ផ្ទៃ ឬឆ្លងទៅកូនអំឡុងពេល​សម្រាល​កូន។ ៣. នោម​ញឹក​ខ្លាំង ហើយ​ពិបាក​នោម ត្បិត​ការ​នោម​ញឹក​ជា​​រឿង​ធម្មតា​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​ពិត​មែន តែ​បើ​នោម​ញឹក​ញាប់​ខ្លាំង ហើយ​ពិបាក​នោម​ទៀត​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​អាច​មានជំងឺ​រលាក​បង្ហួរ​នោម រលាកតម្រងនោម ការ​បង្ក​រោគ​ដោយ​បាក់តេរី បើ​មិន​​ព្យាបាល​ត្រឹម​ត្រូវ​ទេ វា​នឹង​បង្ក​រោគ​ទៅ​តម្រង​នោម ដែល​ប្រឈម​នឹង​ការ​ខូច​តម្រងនោម និង​ធ្វើ​ឲ្យ​​កូន​កើត​មុន​កំណត់។ ៤. កូន​មិន​កម្រើក ឬ​កម្រើក​តិច​ទៅៗ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​បេប៊ី​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើក​លឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ […]


ត្រីមាសទី ២

ថ្នាំ Prednisone ជួយឲ្យមានផ្ទៃពោះបាន តើពិតអត់?

និយាយ​ដល់​រឿង​ចង់​បាន​កូន ប្តី​ប្រពន្ធ​ភាគ​ច្រើន​ធ្វើ​មុខ​ជូរ​តែ​ម្តង ព្រោះ​រៀប​ការ​រាប់​ឆ្នាំ​ហើយ​ ព្យាយាម​យ៉ាង​ណា ក៏គ្មាន​កូន​នឹង​គេ។ គ្នា​យើង​ខ្លះ​ ដោយ​សារ​មាន​ធនធាន ​បាន​ព្យាបាល​គ្រប់​មធ្យោបាយ​ដើម្បី​អាច​មាន​កូន ប៉ុន្តែ​ខ្លះ​ជោគជ័យ ខ្លះ​ក៏​មិន​ជោគជ័យ។ ចំពោះ​រឿង​យក​កូន បច្ចុប្បន្ន​លើ​ទីផ្សារ គឺ​មាន​ថ្នាំ​មួយ​ចំនួន ត្រូវ​គេ​ជឿ​ថា អាច​ជួយ​ឲ្យ​ឆាប់​មាន​កូន​បាន ក្នុងនោះ​ថ្នាំ Prednisone ត្រូវ​គេ​លើ​មក​និយាយ​ច្រើន​ជាង​គេ។ តើ​ថ្នាំ Prednisone ជាអ្វី? ពិត​ជា​អាច​ជួយឲ្យ​មាន​កូនបាន​មែនអី? បើ​ចង់​ដឹង អត្ថបទ “Hello គ្រូពេទ្យ” អាច​បញ្ជាក់​បាន។ ១- ថ្នាំ Prednisone ជាអ្វី? ថ្នាំ Prednisolone ដែល​គេ​ស្គាល់​ថា Prednisone ​ជា​ថ្នាំ Corticosteroid ជា​អ័រម៉ូន​សំយោគ​ សម្រាប់​ទប់​ស្កាត់​នូវ​ការ​ឆ្លើយ​តប​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​ក្នុង​ខ្លួន។ ថ្នាំ Prednisolone ត្រូវ​បាន​ប្រើ​សម្រាប់​ស្រីៗ​​ធ្លាប់​រលូត​កូន​ម្តង​ហើយ​ម្តង​ទៀត និង​ស្រីៗ​មាន​កោសិកា​ពិឃាដបែប​ធម្មជាតិ​ (NK – Natural killer cells) ក្នុង​ខ្លួនច្រើន ដែលកោសិកា NK ​ជា​កោសិកា​អាច​វាយ​ប្រហារ​ទៅ​លើ​គភ៌​​ក្នុង​ផ្ទៃ​បាន។ ចំពោះ​ប្រុសៗ ថ្នាំ Prednisolone ប្រើ​សម្រាប់​កាត់​បន្ថយ​ការ​ផលិត​អង់ទីករ​ ​ប្រឆាំង​ទៅ​នឹង​​មេជីវិត​ឈ្មោល​ […]


បញ្ហាផ្ទៃពោះ

ចង់ដឹងអត់! នេះពេលវេលាជាក់លាក់បេប៊ីក្នុងផ្ទៃចាប់ផ្តើមកម្រើក ប៉ុន្តែម៉ាក់ៗអត់ចាប់អារម្មណ៍

គ្រាន់តែ​ដឹង​មាន​កូន​ រំភើប​ស្ទើរ​ហោះ​ទៅ​ហើយ កុំ​ថា​ឡើយ​ដល់​ថ្ងៃ​សម្រាល​ ទោះ​ពិបាក​ប៉ុនណា​ ឈឺ​ចាប់​ប៉ុនណា ក៏ម៉ាក់ៗ​គ្រប់គ្នា​នៅ​តែ​សប្បាយ​ចិត្ត។ ប៉ុន្តែ​គ្នាយើង​ប្រហែល​ជា​មិន​សូវ​ចាប់​អារម្មណ៍ ឬ​អាច​ភ្លេច​គិត​ដល់​អារម្មណ៍​ពិសេស​មួយ​នៅ​ចន្លោះពី​ការ​ចាប់​ផ្តើមពពោះ រហូត​ដល់​ថ្ងៃ​សម្រាល នោះគឺពេលដែល​បេប៊ី​ក្នុងពោះ​ចាប់​ផ្តើម​កម្រើក ក៏​ជា​ពេល​ក្តី​ស្រលាញ់​របស់ម៉ាក់ៗ កើន​ឡើង​ទ្វេរ​ផងដែរ។ ចុះ​ដឹង​អត់ បេប៊ី​ចាប់​ផ្តើម​កម្រើក​ពេល​ណាឲ្យ​ប្រាកដ? កម្រើក​ប៉ុន្មាន​ដង​ក្នុង​មួយ​ថ្ងៃ? ហេតុ​អ្វី​កម្រើក​បែបនេះ? ចង់ដឹង​ច្បាស់ អត្ថបទ​នេះ​អាច​បក​ស្រាយ​បាន។ ១- ពេលដំបូងកូនក្នុងផ្ទៃចាប់​ផ្តើម​កម្រើក ជា​ធម្មតា ស្រីៗ​ពពោះ នឹង​មាន​អារម្មណ៍​ដឹង​ថា ​កូន​កំពុង​ធាក់​ពោះ​យើង ដែល​អារម្មណ៍​នេះ​កើត​មាន​​នៅចន្លោះ​សប្តាហ៍​ទី ១៨-២០ នៃ​ការ​ពពោះ។ សម្រាប់គ្នា​យើង​ទើប​​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​ ត្រូវ​​ចំណាយ​ពេល​បន្តិច ​ដើម្បី​ឲ្យ​ដឹង​ពី​ចលនា​កូន វា​អាច​នឹង​មាន​ភាព​ស្រាល​ៗ អាច​ធ្វើ​ឲ្យ​យើង​​មាន​អារម្មណ៍​មិន​ប្រាកដ ​ដោយ​លើ​ពេល​វេលា​កម្រើក​​លឿន និង​ខ្លីៗ។ តែ​ចំពោះគ្នា​យើង​ធ្លាប់​មាន​កូន​ពី​មុន​ ងាយ​​សម្គាល់ដឹង​ពី​សញ្ញា និង​ចលនា​ដំបូង​របស់​កូន​ នៅ​ពេល​ពពោះ​បាន​ ១៦ សប្តាហ៍។ បើ​យើង​​មាន​ផ្ទៃ​ពោះ ២៤សប្តាហ៍ ​ហើយ​កូន​ក្នុង​ពោះ​ នៅ​មិន​ទាន់​មាន​ចលនា​ទៀតនោះ ​គួរប្រញ៉ាប់​ទាក់​ទង​ទៅ​គ្រូពេទ្យ ដើម្បី​ពិនិត្យ​មើល​ពី​ចង្វាក់​បេះដូង​គភ៏ ​ថតឆ្លុះ​អេកូ និង​ពិនិត្យ​ពី​ការ​លូត​លាស់​របស់​កូន​ ដើម្បី​ប្រាកដ​ថា កូនក្នុង​ផ្ទៃ​មិន​មាន​បញ្ហាណាមួយ ​និង​មាន​សុខភាព​ល្អ។ ២- ពេលវេលាទារក​ចាប់​ផ្តើម​មានចលនា៖ បើយើង​នៅ​តែ​មិន​ប្រាកដ​ថា ​កូន​ចាប់​ផ្តើម​មាន​ចលនា​ ​ឬនៅ ​នោះ​ខាង​ក្រោម​នេះ​ គឺ​ជា​ការ​ណែនាំ​មួយ​ចំនួន​ ជួយ​គ្នា​យើង​ងាយ​ស្រួល​សម្គាល់ចលនា និង​ការ​កម្រើក​របស់​កូន៖ – […]


មានផ្ទៃពោះ

មេជីវិតញី និងឈ្មោល ជួបគ្នាដោយវិធីណា?

គ្នា​យើង​ភាគ​ច្រើន ប្រាកដ​ជា​ស្គាល់​អ្វី​ គឺ​មេជីវិតញី អ្វីមេជីវិត​ឈ្មោល ហើយ​បើ​មេជីវិត​ទាំង​ពីរ​ជួប​គ្នា ច្បាស់​ជា​មាន​ការ​បង្ក​កំណើត​មិន​ខាន។ ប៉ុន្តែ​មាន​ភាគ​តិច​ណាស់ ដឹង​ច្បាស់​ថា តើ​មេជីវិតញី និង​មេជីវិត​ឈ្មោលជួប​គ្នា​​ដោយ​របៀប​ណា? ពេល​ណា​ទើប​ជួប​គ្នា? ចុះ​បង្ក​កំណើត​ជា​ទារក​ម៉េច​វិញ? សម្រាប់​ចម្ងល់​ទាំង​នេះ “Hello គ្រូពេទ្យ” នឹង​បក​ស្រាយ​ខ្លះ​ៗ​ក្នុង​អត្ថបទ​ខាង​ក្រោម។ ​ ១- អ្វី​ជា​ការ​បង្ក​កំណើត? ការ​បង្ក​កំណើត​ សំដៅ​នៅ​​ពេល​មេ​ជីវិត​ញី​ និង​មេ​ជីវិត​ឈ្មោល​ជួប​គ្នា ដោយ​មេ​ជីវិត​ទាំង​ពីរ ​ត្រូវការ​ពេល​ពី ៤៥​នាទី​ ទៅ ១២ម៉ោង​ ដើម្បី​ឲ្យ​​មេ​ជីវិត​ឈ្មោល​អាច​ហែល​ទៅ​ជិត​បំពង់​ដៃ​ស្បូន​ ជា​ទីកន្លែង​បង្ក​កំណើត​​គភ៌​ក្នុង​ផ្ទៃ​ស្រីៗ​នេះ​ឯង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី មេ​ជីវិត​ឈ្មោល​ អាច​រស់​នៅ​ក្នុង​រាង​កាយ​ស្រីៗ យូរ​បំផុត​ដល់​ទៅ​ ៧​ ថ្ងៃ។ ដូច​នេះ​ហើយ ការ​បង្ក​កំណើត ​អាច​កើត​មានគ្រប់​ពេល​អំឡុង​មួយ​សប្ដាហ៍​ បន្ទាប់​ពី​រួម​ភេទ​រួច ​បើ​ខាង​ស្រី​មាន​ធ្លាក់​មេ​ជីវិត​ញីអំឡុង​ពេល​នេះ។ ២- មេជីវិត​ញី​ទុំជ្រុះដោយ​របៀប​ណា? ចំពោះ​ស្រីៗ លទ្ធភាព​មាន​កូន ​គឺ​ចាប់​ផ្ដើមចេញ​ពី​​ក្រពេញ​អូវែ ដោយ​ក្រពេញ​នេះ​មាន​ពីរ ខណៈ​ក្រពេញ​នីមួយៗ​ភ្ជាប់​ទៅ​នឹង​ស្បូន។ ក្រពេញ​ទាំង​នេះ​ ពោរ​ពេញ​ទៅ​ដោយ​ស៊ុត តាំង​ពី​ពេលស្រីៗ​កំពុង​នៅ​ក្នុង​ពោះម៉ាក់ៗ​យើង​មក​ម្ល៉េះ។ គ្រប់​ក្មេង​ស្រីៗកើតមក គឺ​មាន​ពង​មេ​ជីវិត​ញី​ពី ១-២ ​លាន​ពង ស្ថិត​​ក្នុង​ក្រពេញ​អូវែ។ ពង​មេជីវិត​ចាប់​ផ្ដើម​ងាប់​ភ្លាម​ៗ ហើយ​ពង​នៅ​សល់ នឹង​ចាប់​ផ្ដើម​បន្ថយ​ចំនួន​នៅ​ពេល​ ​ស្រីៗ​ចាប់​ផ្តើម​ចាស់​ទៅ។ […]


បញ្ហាផ្ទៃពោះ

លេបថ្នាំប៉ារ៉ាសេតាម៉ុលពេលពពោះ កូនកើតអូទីស្សឹម និងពិបាកផ្ចង់អារម្មណ៍?

សារព័ត៌មាន​ Mail​ Online របស់​អង់គ្លេស អះអាង​ថា ​ស្រីៗ​កំពុង​ពពោះ ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ​អាច​ធ្វើ​ឲ្យ​កូន​កើត​​អូទីស្សឹម និង​ពិបាក​ផ្ចង់​អារម្មណ៍​ ​​(ADHD) ​ក្រោយ​ពេល​សម្រាល​កូន។ ការ​អះអាង​នេះ នាំ​ឲ្យ​មាន​ការ​សិក្សា​មួយ ធ្វើ​ឡើង​ដោយ​ប្រទេស​​អេស្ប៉ាញ​ ទៅ​លើ​ទំនាក់​ទំនង​អូទីស្សឹម និងថ្នាំ​ប៉ារ៉ា ដើម្បី​បញ្ជាក់​បន្ថែម​ការ​ពិត។ ចុះ​លទ្ធផល​ការ​សិក្សា​ បង្ហាញ​មក​ម៉េច​វិញ? ម៉ាក់ៗលេប​ប៉ារ៉ា​ពេល​ពពោះ អូនៗ​ពិត​ជា​កើត​ អូទីស្សឹម និងជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ មែន​អត់? ចម្លើយ “Hello គ្រូពេទ្យ” នឹង​បញ្ជាក់​ក្នុង​អត្ថបទ​ខាង​ក្រោម។ ១- ទំនាក់​ទំនង​រវាង​អូទីស្សឹម ជំងឺពិបាកផ្ចង់​អារម្មណ៍ និង​ថ្នាំ​ប៉ារ៉ា​សេតាម៉ុល អ្នក​ជំនាញ​ បាន​ធ្វើ​ការ​វាយ​តម្លៃ​លើ​ស្រីៗ​​មាន​ផ្ទៃពោះ​ជាង​ ២០០០នាក់ ដែល​បាន​​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ ​ហើយ​បន្ទាប់មក​ធ្វើ​តេស្ដ​លើ​អាកប្បកិរិយាកូន​ពួក​គេ មាន​អាយុ​ពី​ ១​-៥​ ឆ្នាំ។ លទ្ធផល​រក​ឃើញ​ថា ​ការ​ប្រើ​ថ្នាំ​ប៉ារ៉ាសេតាម៉ុល​ពេល​ពពោះ​ អាច​មាន​រោគ​សញ្ញា​ផ្លូវចិត្ត​មិន​នឹងន​ លើ​ក្មេង​ៗ​អាយុ ​៥ឆ្នាំ​ និង​រោគសញ្ញាអូ​ទីស្សឹម ​កើត​មាន​ទៅលើ​ក្មេង​ប្រុស។ តែ​ទោះ​យ៉ាងណា​ក៏ដោយ​ ការ​សិក្សា​នេះ មិន​ទាន់​មាន​ការ​ទាក់ទង​គ្នា​ជាមួយ​នឹង​ជំងឺ​ពិបាក​ផ្ចង់​អារម្មណ៍ ​(ADHD) នោះទេ ​ហើយ​ក៏​មិនបាន​បង្ហាញ​សញ្ញា​ផ្សេងៗរបស់​​ជំងឺ​ទាំងនេះ​ដែរ។ មូលហេតុ​ទាំង​នេះ ​នៅតែ​មិន​អាច​ពន្យល់​បាន​ ​ថា​តើ​អាច​មកពី​សុខភាព​តំណពូជ​ ឬ​ពាក់ព័ន្ធ​នឹង​មជ្ឈដ្ឋាន​ជុំវិញ។ […]


បញ្ហាផ្ទៃពោះ

ចង់ឲ្យកូនកើតមកសាច់ស ទន់ រលោង គួរសាកអាហារ-ផ្លែឈើទាំងនេះ

គ្រប់​ម៉ាក់​ទាំងអស់​ពេល​មាន​ប៊េបី​ប្រាកដជា​ចង់​ឲ្យ​កើត​មក​មាន​សុខភាព​ល្អ និង​សម្បុរ​ស្បែក​ស​ខ្ចី ទន់​រលោង​ដូចគ្នា។ ទាក់ទិន​នឹង​រឿង​នេះ​ដែរ ម៉ាក់ៗ​មាន​បទ​ពិសោធន៍​មួយ​ចំនួន​បាន​ចូល​ខ្លួន​ចែករំលែក​របប​អាហារ​ដែល​ជួយ​ឲ្យ​កូន​មាន​ស្បែក​ស​ស្អាត។ ១- ផ្លែ​ទទឹម សម្រាប់ ប៉ែន ប៉ុណ្ណីកា បាន​ចែក​រំលែក​មក​ថា ​អ្នកនាង និង​ស្វាមី​សុទ្ធតែ​សម្បុរ​មិន​ស​ទេ តែ​កូន​ៗ​វិញ​សាច់​ដូច​សំឡី។ ពេល​កូន​ដំបូង​ស្ត្រី​វ័យ ៣០ ឆ្នាំ​រូប​នេះ​មិន​ដឹង​ឡើយ​ថា​មកពី​អ្វី គ្រាន់តែ​ញ៉ាំ​ផ្លែ​ទទឹម​តាំងពី​មាន​ភ្លាម​ៗ​រហូត​ដល់​កើត ព្រោះ​ជា​ផ្លែឈើ​ដាំ​នៅ​ផ្ទះ​ខ្លួន​ស្រាប់។ ស្ត្រី​មេផ្ទះ​នៅ​ស្រុក​បសេដ ខេត្ត​កំពង់ស្ពឺ បាន​បន្ថែម​ទៀត​ថា ក្រៅ​ពី​ផ្លែ​ទទឹម ក៏​មាន​ញ៉ាំ​ផ្លែឈើ​ដទៃ​ទៀត​ដូចជា​ប៉ោម និង​ទំពាំងបាយជូរ គ្រាន់តែ​មិន​សូវ​ច្រើន​ប៉ុណ្ណោះ លុះ​ដល់​មាន​កូន​ទី​២ និង​ទី៣ នៅតែ​បន្ត​ញ៉ាំ​ផ្លែ​ទន្ទឹម និង​ចំណី​អាហារ​ល្អ​ៗ ផ្លែឈើ​ចម្រុះ​បន្ថែម​ទៀត​កូន​ក៏​នៅតែ​ស្អាត​ទាំងអស់។ ២- ក្រូច​ពោធិ៍សាត់ និង​ទឹកដោះគោ​ឆៅ អ្នកនាង ឆឺន ឡុងហៀង អ្នក​ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​ បាន​ចែក​រំលែក​បទ​ពិសោធ​ខ្លួន​ថា តាំងពី​ចាប់ផ្ដើម​ទម្ងន់ រហូត​ដល់​គ្រប់ខែ​សម្រាល ម៉ាក់​ៗ​រូប​នេះ​ញ៉ាំ​តែ​ក្រូច​ពោធិ៍សាត់ ២ ផ្លឺ និង​ទឹកដោះគោ​ឆៅ ២ កំប៉ុង/ថ្ងៃ។ លទ្ធផល​គឺ​កូន​អ្នកនាង​មាន​សម្បុរ​ស​ស្អាត​ខ្លាំង​ណាស់ ទាំង​ដែល​ខ្លួន​មាន​ស្បែក​ខ្មៅ។ ម៉ាក់​ៗ​កូន​ប្រុស​ដំបូង​រូប​នេះ បាន​បន្ត​ទៀត​ថា ចំណីអាហារ ឬ​ភេសជ្ជៈ​ដែល​មាន​ពណ៌​ខ្មៅ​ៗ​ដូចជា សូកូឡា ​កាហ្វេ កូកា តែ… មិន​ញ៉ាំ​បន្តិច​សោះឡើយ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ