មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

ការថែទាំផ្ទៃពោះមុនសម្រាល

ប្តីល្អធ្វើរឿងមួយនេះបាន ពេលប្រពន្ធពពោះ កូនកើតមក​នឹងរីករាយ ខួរក្បាលឆ្លាត

ពេល​ប្រពន្ធ​មាន​ផ្ទៃពោះ បើ​ប្តី​ធ្វើ​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត មិន​ត្រឹម​តែ​ប្រពន្ធ​នោះ​ទេដែល​រីករាយ កូន​ក្នុង​ផ្ទៃ​ក៏​រីករាយ លូត​លាស់​បាន​ល្អ​ទៅ​តាម​នោះ​ដែរ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​ស្ថានិក​អង្គការ HEDC អន្តរជាតិ​ លោក Christopher Lee ក្នុង​កម្មវិធី​សិក្ខា​សាលា​ស្តីពី “វិធីសាស្ត្រ​ដ៏​ឆ្លាត​វៃ​ក្នុង​ការ​អប់រំ​បុត្រ​ធីតា​​របស់​លោក​អ្នក” ដែល​រៀបចំ​ដោយ​​ក្រុមហ៊ុន ប៉េង ហួត គ្រុប កាល​ពី​ព្រឹក​មិញ​នេះ។ គ្រូ​បង្គោល​បណ្តុះ​បណ្តាល​របស់​អង្គការ HEDC អន្តរជាតិ​រូប​នេះ​បាន​ពន្យល់​ថា និយាយ​ដល់​ការ​លូតលាស់​របស់​កូន គឺ​ត្រូវ​គិត​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្តាយ​មក​ម្ល៉េះ។ ពេល​ពពោះ​អ័រម៉ូន​ប្រែប្រួល អារម្មណ៍​ស្រីៗ​យើង​ក៏​ស្មុគស្មាញ​ទៅ​តាម​នោះ​ដែរ ពេល​ខ្លះ​មាន​សម្ពាធ​នឹង​ការងារ ឬ​គ្រួសារ ណាមួយ​ចាញ់​អាអូន​ទៀត​រឹតតែ​ក្រពុល​មុខ។ ​ក្នុង​នាម​ជាប្តី យើង​អាច​សម្រួល​បញ្ហា​ទាំង​នោះ ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រពន្ធ​សប្បាយ​ចិត្ត កុំ​នាំ​រឿង​ស្មុគ​ស្មាញ​មក​បន្ថែម​ទៀត សូម​បម្រើ​ប្រពន្ធ​ឲ្យ​ដូច​ម្ចាស់ក្សត្រី។ “ប្រសិន​បើ​ភរិយា​ពពោះ សូម​បម្រើ​ប្រពន្ធ​ឲ្យ​ដូច​ម្ចាស់​ក្សត្រី កុំ​ធ្វើ​ឲ្យ​គាត់​កើត​ទុក្ខ ពិបាក​ចិត្ត ដោយសារ​តែ​ទាំង​ម្តាយ​ទាំង​កូន បាន​ចែក​រំលែក​នូវ​ឈាម​ជាមួយ​គ្នា អ៊ីចឹង​ក្នុង​ករណី​ម្តាយ​មិន​សប្បាយ​ចិត្ត ឈាម​ដែល​ទាក់​ទង​នឹង​ការ​កើត​ទុក្ខ ឬ​មិន​សប្បាយ​ចិត្ត វា​នឹង​ជ្រួត​ជ្រាប​ទៅ​ដល់​កូន​ដែរ”។ លោក Christopher Lee រៀបរាប់។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ ផ្ទុយ​ទៅ​វិញ បើ​អំឡុង​ពពោះ ស្រីៗ​រីករាយ​ច្រើន​នោះ ចិត្តរីករាយ គភ៌​ក៏​លូតលាស់​បាន​ល្អ ពេល​កើត​មក​ខួរក្បាល​ក៏​ភ្លឺថ្លា ស្វាហាប់ រីករាយ​ទៅ​តាម​នោះ​ដែរ។ ក្នុង​ករណី​មាន​សំណួរ […]


បញ្ហាផ្ទៃពោះ

ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់

ក្រោយ​សម្រាល​កូន​រួច ស្រ្តីៗ​មួយ​ចំនួន​នៅ​តែ​ធ្វើ​តាម​ជំនឿ​ចាស់​បុរាណ​នៅ​ឡើយ​ទេ ពិសេស​ទាក់​ទង​នឹង​ការ​ញ៉ាំ​ចំណី​អាហារ​តែ​ម្តង មិន​សូវ​ហ៊ាន​ញ៉ាំ​អី​ផ្តេសផ្តាស​ទេ ញ៉ាំ​តែ​អាហារ​ក្រៀម​ក្រោះ។ ក្នុង​នោះ​ជំនឿ​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ និង​ស្រា ក្រោយ​សម្រាល​កូន​រួច ទាំង​ប៉ុន្មាន​ខាង​ក្រោម​នេះ មិន​ត្រឹម​ត្រូវ​តាម​ក្បួន​ពេទ្យ​នោះ​ទេ។ ១- ញ៉ាំ​អាហារ​ហឹរៗ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​ខ្ចី ចាស់​បុរាណ​ច្បាស់​ជា​ឲ្យ​ស្ត្រី​ដែល​ទើប​សម្រាល​រួច​ញ៉ាំ​អាហារ​ក្រៀម​ក្រោះ ដូចជា​សាច់​ជ្រូក​អាំង ឬ​ចៀន ដែល​ប្រឡាក់​ជាមួយ​នឹង​ម្រេច ឆាខ្ញី ខ​ជើង​ជ្រូក​ដាក់​ម្រេច ជាដើម ដែល​ម្ហូប ទាំង​នោះ​ហឹរ​ខ្លាំង​ណាស់។ ការ​ដែល​ចាស់ៗ​ឲ្យ​ស្រីៗ​ទើប​សម្រាល​កូន​រួច​ញ៉ាំ​អាហារ​ហឹរៗ ព្រោះ​សម្អាង​ថា អាហារ​ទាំង​នោះ​ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ឆាប់​រឹង​សរសៃ​សសូង​ឡើង​វិញ​បន្ទាប់​ពី​សម្រាល​កូន។ តែ​បើ​តាម​ក្បូន​ពេទ្យ​វិញ អាហារ​ទាំង​នោះ មិន​ត្រឹម​តែ​មិន​ផ្តល់​វីតាមីន​គ្រប់​គ្រាន់​នោះ​ទេ ថែម​ទាំង​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ចំពោះ​សុខភាព​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ទៀត ដូច​ជា ខ្វះ​ជីវជាតិ​ចិញ្ចឹម ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន អត់​ទឹក​ដោះ​ឲ្យ​កូន​បៅ​ជា​ដើម។ ២- ញ៉ាំ​ស្រា​ថ្នាំ បំបាត់​អាការៈ​ទាស់​សរសៃ ស្រីៗ​មួយ​ចំនួន​ជួប​អាការៈ​ស្ពឹក​ដៃ​ជើង ចុក​រួយ​ចង្កេះ​ខ្នង អ្នក​ខ្លះ​ព្រឺ​រងារ ដែល​ចាស់ៗ​ចំណាំ​ហៅ​ថា ទាស់​សរសៃ។ ដើម្បី​បំបាត់​អាការៈ​អស់​ទាំង​នេះ ចាស់ៗ​តែង​ឲ្យ​ស្ត្រី​ទើប​សម្រាល​កូន​ហើយ​ញ៉ាំ​ស្រា ឬ​ស្រា​ថ្នាំ ដែល​ផ្សំ​ពី​រុក្ខជាតិ ឫស​រុក្ខជាតិ សត្វ​ព្រៃ​ផ្សេងៗ។ ចំពោះ​ពេទ្យ​វិញ ការ​ដែល​ស្ត្រី​សម្រាល​កូន​រួច​ជួប​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ មក​ពី​ការ​ញ៉ាំ​ចំណី​អាហារ​មិន​គ្រប់​គ្រាន់ មិន​សម្បូរ​ជីវជាតិ ញ៉ាំ​តែ​ក្រៀម​ក្រោះ កូន​ធ្វើ​ទុក្ខ​អត់​ងងុយ ឬ​ខ្វះ​អនាម័យ​ក្រោយ​សម្រាល ធ្វើ​ឲ្យ​ឆ្លង​រោគ​ជា​ដើម។ ចំណែក​ការ​ញ៉ាំ​ស្រា​វិញ​មិន​អាច​បំបាត់​អាការៈ​ទាំង​ប៉ុន្មាន​ខាង​លើ​នោះ​ទេ តែ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ទាំង​សុខភាព​ភាព​ម្តាយ និង​កូន​ធ្ងន់​ធ្ងរ ប្រសិន​បើ​ម៉ាក់ៗ​បំបៅ​កូន​ដោយ​ទឹក​ដោះ។ អត្ថបទពាក់ព័ន្ធ៖ បែប​នេះ​សោះបានជា​​ពេទ្យ​ហាមស្រីៗសម្រាល​កូន​រួច […]


បញ្ហាផ្ទៃពោះ

អាការៈមួយចំនួននេះ ស្រ្តីពពោះនឹងជួបប្រទះ

ស្រីៗ​ពពោះ​ដូចគ្នា​ទើប​ដឹង​ពី​អាការៈ​មិន​ស្រួល​មួយ​ចំនួន ហើយ​អ្នក​ខ្លះ​ជួប​ញឹកញាប់​ទៀត​ផង។ ក្នុង​នោះ​ករណី​ខ្លះ​ទាល់តែ​ជួប​ជាមួយ​គ្រូពេទ្យ​ទើប​ធូរ​ស្បើយ ឬ​ស្ថានភាព​ខ្លះ​អាច​បាត់​ទៅ​វិញ​ដោយខ្លួន​ឯង គ្រាន់តែ​យើង​អនុវត្ត​វិធី​មួយ​ចំនួន នេះបើតាមការលើកឡើងរបស់វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ។ ១- រមួល​ក្រពើ ចាប់ពី​ត្រី​មាស​ទី ២ ទៅ​អ្នក​មាន​ផ្ទៃ​ពោះ​ជួប​បញ្ហា​នេះ​ញឹកញាប់​ណាស់ ហើយ​មូល​ហេតុ​អាច​បណ្ដាល​មក​ពី​ការ​ឡើង​ទម្ងន់​ធ្វើ​ឲ្យ​សាច់ដុំ​ជើង​ទ្រ​ទ្រង់​ធ្ងន់​ជាង​មុន ផ្លាស់ប្តូរប្រព័ន្ធចរន្តឈាម ឬ​សាច់ដុំ​មិន​សូវ​ដំណើរការ។ វិធី​ដោះ​ស្រាយ​ ពេល​រមួលក្រពើ ត្រូវ​សណ្តូក​ជើង​ភ្លាមៗ ដោយ​បត់​កែង​ជើង និង​បត់​ម្រាម​ជើង​បន្តិច​ម្តងៗ​ទៅ​រក​ស្មង​ជើង ឬ​ម៉ាស្សា​កំភួន​ជើង​ថ្នមៗ។ ២- ហើម​ជើង អ្នក​ជិត​គ្រប់ខែ​មាន​អាការៈ​ចាល់​ជាតិ​ទឹក​នៅ​ជើង​បង្ក​ឲ្យ​ហើម រួម​ទាំង​បម្រែបម្រួល​អ័រម៉ូន​ពេល​មាន​ផ្ទៃពោះ ទម្ងន់​គភ៌​ក្នុង​ស្បូន ​បាន​សង្កត់​លើ​សរសៃ​ឈាម​វ៉ែននៅ​ជើង ​ដែល​បណ្ដាល​ឈាម​មិន​អាច​ចូល​ដល់​បេះដូង សរសៃឈាម ឬ​ម៉ាក់​ៗ​មាន​ទឹក​ភ្លោះ​ច្រើន អង្គុយ និង​ដើរ​ច្រើន​ពេក។ វិធីដោះស្រាយ ដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង ផឹក​ទឹក​ឲ្យ​បាន​ច្រើន និងដាក់​ខ្នើយ​កល់​ក្រោម​ជើង​ពេល​គេង។ ៣- ធ្លាក់​ស ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ​ខែ​ដំបូង​ៗ​ស្ត្រី​ភាគច្រើន​តែង​ជួប​ប្រទះ​បញ្ហា​ធ្លាក់ស ហើយ​ម៉ាក់​ៗ​ខ្លះ​អាច​មាន​ធ្លាក់​ស មាន​ក្លិន​មាន​ពណ៌ និង​រមាស់ ដែល​វា​ជា​សញ្ញា​ការ​បង្ក​រោគ​នៅ​ក្នុង​ទ្វារ​មាស​ដោយ​ពពួកមេរោគផ្សេងៗ បាក់តេរី ផ្សិត​ជាដើម។ ប្រសិនបើ​មាន​ធ្លាក់​ស​ច្រើន ក្នុង​សភាព​ខាប់ៗ ឬ​ដុំ មាន​ពណ៌​ខៀវ ប្រផេះ មាន​ក្លិន​ឆ្អាប និង​ស្អុយ​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ផ្នែក​រោគ​ស្ត្រី។ ៤- នោម​ញឹក អំឡុង​ពេល​ពពោះ​ចាប់ពី​ត្រី​មាស​ទី ២ ទៅ​មាន​អាការៈ​នោម​ញឹកញាប់ […]


ត្រីមាសទី ១

ពោះគ្មានស្នាមសង្វារ បើម៉ាក់ៗធ្វើរឿងទាំងនេះ

ពេល​មាន​ផ្ទៃពោះ ក្រៅពី​ចង់​ឲ្យ​កូន និង​ខ្លួនឯង​សុខភាព​ល្អ នៅ​មាន​ក្ដី​ប្រាថ្នា​ធំ​មួយ​ទៀត​គឺ​មិន​ចង់​ឲ្យ​ពោះ​មាន​ឡើង​សង្វារ តែ​ម៉ាក់​​ខ្លះ ​ព្រោះ​មិន​បាន​ថែទាំ និង​យល់​ដឹង​ពី​វិធី​ការពារ ទើប​បណ្ដាលឲ្យ​មាន​សង្វារ​ក្រវេមក្រវាម​ពេញ​ពោះ។ ដូចនេះ​យើង​សូម​ហាម​ម៉ាក់​ៗ​ចំនួន ធ្វើ​រឿង​ទាំងនេះ ចៀសវាង​កើត​សង្វារ៖ ១- កុំ​ភ្លេច​លាប​ឡេ/ប្រេង អ្នកនាង មាន សុភាវី បាន​ឲ្យ​ដឹង​ថា វិធី​ការពារ​កុំឲ្យ​បែក​សង្វារ​ពោះ គឺ​ត្រូវ​លាប​ប្រេង ឬ​ឡេ​នៅ​ពោះ​តាំងពី​ទម្ងន់​ដំបូង​ៗ។ ព្រោះ​ថា​កាលណា​យើង​តែងតែ​ផ្ដល់​សំណើម​ដល់​កន្លែង​នោះ​រហូត​លើសលប់ ហើយ​ពេល​ពោះ​ចាប់ផ្ដើម​ធំ ស្បែក​ពោះ​ក៏​នៅតែ​មិន​ស្ងួត ដែល​អាច​ការពារ​ការ​លេច​ចេញ​ស្នាម​នោះ​មក​បាន។ អ្នក​ម៉ាក់​វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា នាង​មាន​កូន ២ ហើយ​តែ​គ្មាន​ស្នាម​សង្វារ​សូម្បី​បន្តិច ព្រោះ​មិន​ដែល​ភ្លេច​លាប​ឡេ ប្រេង​ដូង ឬ​ប្រេង​អូលីវ​ឡើយ ហើយ​នៅ​ប្រឹង​ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​រក្សា​ជាតិ​ទឹក​ពី​ក្នុង​ខ្លួន​មក​វិញ។ ២- កុំ​ភ្លេច​ម៉ាស​បិទ​ពោះ «វិធី​ផ្ដល់​សំណើម​ដល់​ពោះ​ដែល​ល្អ​បំផុត នោះ​គឺ​ការ​ប្រើ​ម៉ាស ដែល​រូបរាង​របស់​វា​គឺ​ស្រដៀង​ម៉ាស​បិទ​មុខ​យើង​ដែរ ហើយ​វា​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ជួយ​ឲ្យ​ពោះ​ស និង​ជួយ​ឲ្យ​ស្បែក​ពោះ​រលោង។» នេះ​ជា​វិធី​ចេក​រំលែក​របស់​អ្នកនាង មាស រីតា។ ម៉ាក់​ៗ​ទើប​មាន​កូន​អាយុ ១ ខួប ៥ ខែ​បាន​បញ្ជាក់​ទៀត​ថា ម៉ាស​នោះ​អាច​ប្រើ​តាំងពី​គភ៌​បាន ៣-៤ ខែ​ឡើង ហើយ​មួយ​សប្ដាហ៍​ប្រើ​ម្ដង រហូត​ដល់​កើត អាច​ជួយ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។ ៣- មិន​ស្លៀក​សម្លៀកបំពាក់​វែង​ៗ អ្នក​នាង យ៉ន បរមី […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗពេលពពោះ ហើយឈឺបង្ហួរនោមអាចមកពីមូលហេតុនេះ

ពេល​ពពោះ​មនុស្ស​ស្រី​ត្រូវ​ជួប​បញ្ហា និង​ភាព​ឈឺ​ចុកចាប់​ច្រើន​យ៉ាង ក្នុង​នោះ​ដែរ​ករណី​ឈឺ​បង្ហួរ​នោម​ គឺ​ម៉ាក់​ៗ​ភាគច្រើន​តែង​ជួប។ មាន​រឿង​បែប​នេះ​កើតឡើង យើង​ប្រាកដជា​ចង់​ដឹង​ថា​មកពី​មូលហេតុ និង​វិធី​ព្យាបាល​ដែល​អាចឲ្យ​ស្ថានភាព​ប្រសើរ​ឡើងវិញ។ ដើម្បី​ឲ្យ​អស់​ចម្ងល់ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បកស្រាយ​ថា អាការៈ​ឈឺ​ត្រង់​តំបន់​បង្ហួរ​នោម​របស់​ស្ត្រី​មាន​ផ្ទៃពោះ អាច​បណា្តល​មក​ពី​ការ​រលាក​បង្ហួរ​នោម​ដោយ​មាន​ការ​ឆ្លង​រោគ​តាម​ផ្លូវ​ទឹក​នោម។ អ្នក​ខ្លះ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​រហូត​គ្រាន់តែ​ដើរ ឬ​ដេក​ក៏​ឈឺ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់? ក្រៅ​ពី​មាន​ការ​ឆ្លង​មេរោគ អាច​មក​ពី​ហេតុផល​មួយ​ទៀត គឺ​ការ​សង្កត់​ទៅ​លើ​ប្លោកនោម​ពេល​ស្បូន​រីក​ធំ ហើយ​ទូទៅ​ស្ត្រី​មាន​ហានិភ័យ​ជំងឺ​រលាក​បង្ហួរទឹកនោម​ច្រើន​ជាង​បុរស ដោយសារ​តែ បង្ហួរនោម​របស់​ស្ត្រី​ខ្លី​ជាង​បង្ហួរ​នោម​បុរសនិងមួយទៀតទាក់ទងនិងការធ្វើអនាម័យរបស់ស្រី្តនៅពេលបន្ទោរបង់។ ចំពោះ​រោគ​សញ្ញា​ដែល​បញ្ជាក់​ថា​រលាក​បង្ហួរ​ទឹកនោម មាន​ដូចជា ឈឺ​ស្ទុំៗ​នៅ​ផ្នែក​ខាង​ក្រោម​ពោះ ឬ​ចំ​ផ្នែក​កណ្ដាល​ពោះ ក្រហាយ​នៅ​ពេល​កំពុង​នោម នោម​ញឹក​ខុស​ធម្មតា ទឹក​នោម​មាន​ខ្ទុះ ឈាម ឬ ពណ៌​ស្រអាប់។ ជំងឺ​នេះពេល​ខ្លះ​អាច​ជា​​ខ្លួនឯង​ដោយ​មិន​មាន​ការ​ព្យាបាល ដោយ​គ្រាន់​តែ​ផឹក​ទឹក​ឲ្យ​ច្រើន តែ​បើ​ស្ថានភាព​ធ្ងន់ធ្ងរ​មាន​ក្ដៅ​ខ្លួន ឈឺ​ចុកចាប់​ខ្លាំង​ផ្នែក​ចង្កេះ​មួយ​ចំហៀង នោម​មាន​ឈាម ស្ទះ​នោម ឬ​នោម​អត់​ចេញ គួរតែ​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ ហើយ​គ្រូពេទ្យ​នឹង​ផ្ដល់​តំបូលន្មានការអប់រំផ្សេងៗឬក៏គ្រូពេទ្យនឹងចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ប្រភេទ​ថ្នាំ​ផ្សះទៅតាមប្រភេទជំងឺនិងរោគសញ្ញា។   ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាផ្ទៃពោះ

ពេលពពោះម៉ាក់ៗញ៉ាំហឹរ កូនកើតមកឈឺភ្នែក ពិតអត់?

តាម​ចាស់​ៗ​បុរាណ​ច្រើន​និយាយ​ត​គ្នា​មិន​ឲ្យ​អ្នក​មាន​ផ្ទៃពោះ​ញ៉ាំ​អាហារ​មាន​រសជាតិ​ហឹរ​ឡើយ ព្រោះ​ពេល​កូន​កើត​មក​មាន​បញ្ហា​ឈឺ​ភ្នែក ភ្នែក​ល្អក់ ឬ​ហៀរ​ទឹកភ្នែក​ជា​ដើម។ តែ​សម្រាប់​គ្រូពេទ្យ​វិញ​បាន​និយាយ​ផ្ទុយ​ពី​នោះ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា នោះ​ជា​ជំនឿ​ចាស់​បុរាណ​គ្មាន​ភស្តុតាង​ពិត​មក​បញ្ជាក់​ឡើយ ពោល​គាត់​គ្រាន់តែ​ថា​តាម​គ្នា​ប៉ុណ្ណោះ។ ជាក់ស្ដែង​ទៅ​គ្មានទេ​ការ​ទារក​ឈឺ​ភ្នែក​ក្រោយ​សម្រាល មិនមែន​មកពី​ញ៉ាំ​ហឹរ​ឡើយ តែ​អាច​មកពី​ពេល​មាន​ផ្ទៃពោះ​ម៉ាក់​ៗ​មាន​ជំងឺ​ រលាកទ្វារមាស ធ្លាក់​ស មាន​ជំងឺ​កាមរោគផ្សេងៗ និង​ពេល​សម្រាល​ឆ្លងមេ​រោគ​ជាដើម។ ចំណែក​ការ​ញ៉ាំ​ហឹរ​ចំពោះ​អ្នក​មាន​ផ្ទៃពោះ​វិញ គ្មាន​បញ្ហា​អ្វី​ឡើយ តែ​បើ​ក្នុង​ករណី​បញ្ហា​រលាក​ក្រពះ ដំបៅក្រពះ  កុំ​ញ៉ាំ​ល្អ​ជាង ទើប​វា​មិន​បណ្ដាល​ឲ្យ​ស្ថានភាព​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ។ មួយ​វិញ​ទៀត​បើ​គិត​ថា ខ្លួន​កំពុង​មានទាំងអស់នេះមិនគួរញុាំឡើយមួយវិញទៀត ប្រសិនបើមាន​បញ្ហា​ឡើង​កម្ដៅ ឬ​វិល​មុខ​ចង់​ក្អួត ក៏​មិន​គួរ​ញ៉ាំ​ដែរ ព្រោះ​អាច​ធ្វើឲ្យ​យើង​រឹតតែ​មិន​ស្រួល​ក្នុង​ខ្លួន។ លោក​វេជ្ជបណ្ឌិត​ក៏​បញ្ជាក់​ទៀត​ដែរ​ថា ពេល​ទារក​មាន​បញ្ហា​ភ្នែក​ណា​មួយ ត្រូវ​ទៅ​ជួប​ពិគ្រោះ​ជាមួយ​ពេទ្យ​ជំនាញ ចៀសវាង​យក​អ្វី​មិន​ស្អាត​ទៅ​បន្តក់ ឬ​ជូត​សម្អាត​តាម​ចិត្ត​ឯង។ អត្ថបទពាក់ព័ន្ធ៖ ៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕


បញ្ហាផ្ទៃពោះ

ស្រីៗឆ្លងជំងឺកាមរោគប្រភេទនេះ ប៉ះពាល់ខ្លាំងទាំងពេលពពោះ និងសម្រាលកូន

ប្រមេះ​ទឹក​ថ្លា ឬជំងឺ​ក្លា​មីឌៀ ជា​ប្រភេទ​ជំងឺឆ្លង​តាម​ការរួម​ភេទ ដោយ​មិន​បាន​​ប្រើ​​ស្រោម​អនាម័យ​ការពារ​ត្រឹមត្រូវ ឬ​មាន​ដៃគូ​រួមភេទ​ច្រើន មិន​ថា​តាម​​ទ្វារមាស តាម​រន្ធ​គូទ ឬ​​តាម​មាត់ ជាមួយ​ដៃ​គូ​មាន​ផ្ទុក​មេរោគ សុទ្ធ​តែ​អាច​ឆ្លង។ ជំងឺ​នេះ​ភាគ​ច្រើន​កើត​មាន​លើ​បុរស តែ​ស្ត្រី​ក៏​អាច​​កើត​មាន​ដែរ ហើយ​បើ​​កើត​លើ​ស្ត្រី​ពពោះ​វិញ គ្រោះ​ថ្នាក់​ទាំង​ពេល​កំពុង​ពពោះ និង​សម្រាល​កូន នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា- ចិន សែនសុខ។ ១- រោគ​សញ្ញា​ជំងឺ​ប្រមេះ​ទឹកថ្លា – ពិបាក​នោម​ ឬ​នោម​ឈឺ – ឈឺ​លើ​ថ្ងាស​ផ្នែក​ខាង​ក្រោម​ពោះ – ធ្លាក់ស – ឈឺ​ចាប់​ពេល​រួម​ភេទ – មាន​ធ្លាក់​ឈាម​មិន​ប្រក្រតី។ អត្ថបទពាក់ព័ន្ធ៖  Chlamydia (តេស្តរកមើលមេរោគប្រមេះទឹកថ្លា) កើតប្រមេះទឹកថ្លា មានគ្រោះថ្នាក់ប៉ុនណា បើទៅពេទ្យអត់ទាន់? ២- ផល​ប៉ះពាល់​នៃ​ជំងឺ​ប្រមេះ​ទឹក​ថ្លា​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ស្រីៗ​មាន​ផ្ទៃពោះ​កាល​ណាឆ្លង​ជំងឺ​ប្រមេះ​ទឹកថ្លា​ហើយ បង្ក​គ្រោះថ្នាក់​ទាំង​ពេល​កំពុង​ពពោះ ពិសេស​ពេល​សម្រាល​កូន​តែ​ម្តង ដោយ​ជំងឺ​នេះ​អាច​ឆ្លង​ទៅ​កូន។ ផល​ប៉ះពាល់​ទាំង​នោះ​រួម​មាន កូន​អាច​កើត​មុន​ខែ កូន​កើត​មក​មិន​គ្រប់គីឡូ ឆ្លង​រោគ​ក្នុង​ភ្នែក និង​មាន​ជំងឺ​រលាក​សួត​ជាដើម។ បើ​កំពុង​មាន​ផ្ទៃ​ពោះ ​គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​នេះ​ ឲ្យ​បាន​លឿន​តាម​តែ​អាច​ធ្វើ​ទៅ​បាន ​ព្រោះ​ថា​ការ​ព្យាបាល​ទាន់​ពេល​វេលា​ អាច​ចៀស​វាង​​​ផលវិបាក​បាន​​​ច្រើន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

៣ឃ្លា ចេញពីមាត់​ប្ដី​ ធ្វើឲ្យ​ប្រពន្ធ​ពោះធំបាក់ទឹកចិត្ត

ប្ដី​ល្អ​នឹង​មិន​និយាយ​សម្ដី​ដែល​ធ្វើឲ្យ​ប្រពន្ធ​គ្រាំគ្រា​ចិត្ត​នោះ​ទេ បើ​ទោះ​ជា​ស្ថិត​ក្នុង​កាលៈទេសៈ​ណា​ក៏​គួរ​តែ​ចេះ​ទប់​អារម្មណ៍​ខ្លះ ចៀសវាង​បំផ្លាញ​ផ្លូវ​ចិត្ត​ម្ខាង​ទៀត។ ជាពិសេស​ពេល​មាន​ផ្ទៃពោះ​រឹតតែ​បាក់​ទឹក​ចិត្ត​ថែម​ទៀត ដូចនេះ​មិន​គួរ​និយាយ​ពាក្យ​មិន​គប្បី ៣ យ៉ាង​នេះដែល​ណែនាំដោយអ្នកគ្រូពេទ្យ ​មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម៖ ១- «ឈឺ​កុំ​មក​ប្រាប់​បង បង​ហ្នឹង​ពេទ្យ» មនុស្ស​ស្រី​ពពោះ​ឧស្សាហ៍​មាន​អាការៈ​វិល​មុខ ចុក​រួយ​ចង្កេះ ឬ​ឈឺ​ច្រើន ដូចនេះ​បើ​នាង​ឲ្យ​ប្ដី​ជូន​ទៅពេទ្យ គួរតែ​កំដរ មិន​មែន​បដិសេធ និង​ប្រើ​សម្ដី​សម្លាប់​ចិត្ត «ឈឺ​កុំ​មក​ប្រាប់​បង បង​ហ្នឹង​ពេទ្យ»។ ឃ្លា​នេះ​អាច​ធ្វើឲ្យ​មនុស្ស​ស្រី​បាក់​ទឹក​ចិត្ត​ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះទៀតផង។ ២- «ឈឺ​ច្រើន​ណាស់» ប្រុស​ៗ​គ្មាន​ថ្ងៃ​យល់​ពី​អាការៈ​មនុស្ស​ស្រី​មាន​កូន​បាន​ឡើយ ដូចនេះ​ហើយ​អ្នក​ខ្លះ​ឈឺ​មិន​លោះ​ថ្ងៃ​ក៏​មាន។ ខ្លួនឯង​ក៏​មាន​ធុញថប់​នឹង​បញ្ហា​ជាច្រើន​នោះ​ដែរ តែ​បាន​ត្រឹម​ត្អូញត្អែរ​ប្រាប់​អ្នក​នៅ​ជិត​ខ្លួន​បំផុត សង្ឃឹម​មាន​ពាក្យ​លួងលោម តែ​បើ​នាង​ទទួល​បាន​ចម្លើយ​ថា «ឈឺ​ច្រើន​ណាស់» បង្ហាញ​ពី​ភាពសោះអង្គើយដូច​សម្លាប់គ្នា​ទាំង​រស់។ អត្ថបទពាក់ព័ន្ធ៖ ពេលប្រពន្ធពពោះ ប្ដីល្អមិនគួររំលងរឿងកំប៉ិកកំប៉ុកទាំងនេះឡើយ ៣- «ធ្វើ​ខ្លួនឯង​ទៅ» ចំពោះ​ការងារ​ស្ត្រី​មាន​ភាព​អត់ធ្មត់​ខ្លាំង ទោះ​ជា​ពោះ​ធំ​ប៉ុនណាក៏​នៅ​តែ​ទៅ​ធ្វើ​គ្មាន​ភាព​រាថយ​ឡើយ ហើយ​បើ​និយាយ​ពី​ការងារ​ក្នុង​ផ្ទះ​វិញ ក៏​នៅ​តែ​អាច​បំពេញ​បាន​គ្មាន​ចន្លោះ​លើកលែង​តែ​ការងារ​ខ្លះ​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង ទើប​សុំ​ជំនួយ​ពី​ប្ដី។ តែ​បើ​សម្ដី​ដែល​នាង​ទទួល​បាន​ឲ្យ «ធ្វើ​ខ្លួនឯង​ទៅ» វិញ ម៉ាក់​ៗ​អាច​នឹង​ឈប់​ពឹង​ពាក់​រហូត ព្រោះ​សម្ដី​បែប​នេះ​ធ្វើឲ្យ​ឆ្អែត​ចិត្ត។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

៥ សំណួរ-ចម្លើយ ស្រីៗចង់ដឹងបំផុត ពាក់ព័ន្ធរឿងផឹកស្រាពេលពពោះ

កន្លងមក យើងតែងឮការចុះផ្សាយអំពីផលប៉ះពាល់នៃការផឹកស្រាពេលពពោះ ប៉ុន្តែមិនច្បាស់ថា ផឹកស្រាកម្រិតណាប៉ះពាល់ដល់កូនក្នុងផ្ទៃ? ស្រាគ្រប់ប្រភេទផឹកទៅ សុទ្ធប៉ះពាល់កូនឬយ៉ាងណា? ចុះបើយើងច្រឡំផឹកស្រា ដោយមិនដឹងថាមានផ្ទៃពោះ តើប៉ះពាល់ដល់កូនទេ? ដើម្បីស្រាយចម្ងល់ទាំងនេះ Hello គ្រូពេទ្យ បានធ្វើបទសម្ភាសជាមួយលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​រោគ​ស្ត្រី និង​សម្ភព នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ អំពីចម្ងល់ផ្សេងៗជុំវិញការផឹកស្រាពេលមានផ្ទៃពោះ។ សំណួរ១៖ អត់ដឹងថាមានផ្ទៃពោះ ហើយផឹកស្រា ពេលទើបពពោះបានប៉ុន្មានសប្ដាហ៍ដំបូង អ៊ីចឹង ផឹកស្រាអាចប៉ះពាល់ដល់កូនអត់? ចម្លើយ៖ មិនថា ផឹកស្រានៅត្រីមាសដំបូង ត្រីមាសទី២ ឬទី៣ នោះទេ គឺប៉ះពាល់ដល់កូនទាំងអស់ គ្រាន់តែពេលខ្លះអាចប៉ះពាល់តិច ឬច្រើនប៉ុណ្ណោះ។ ប៉ុន្តែ បើយើងជ្រុលជាផឹកហួស ដោយមិនដឹងថាមានផ្ទៃពោះ វាក៏មិនទាន់ហួសពេលដែរ ហើយត្រូវឈប់ផឹកគ្រឿងស្រវឹង ឈប់បានកាន់តែលឿន យើងនិងកូនក្នុងផ្ទៃកាន់តែមានសុវត្ថិភាព ព្រោះថាការលូតលាស់ខួរក្បាលរបស់គភ៌ វិវត្តរហូតដល់ការសម្រាល។ សំណួរ២៖ បើមានកម្មវិធីជួបជុំធំដុំ ចៀសមិនរួចពីជល់កែវ តើញ៉ាំតិចតួចប៉ះពាល់អត់? ចម្លើយ៖ ស្រីៗមានផ្ទៃពោះត្រូវចាំថា មិនថាញ៉ាំស្រាក្នុងបរិមាណតិច ឬច្រើននោះទេ សុទ្ធតែបង្កផលប៉ះពាល់ដល់ការលូតលាស់កូនក្នុងផ្ទៃពោះដូចគ្នា។ សុខភាពកូនសំខាន់ជាងអ្វីទាំងអស់ អ៊ីចឹងយើងចាំបាច់ត្រូវបដិសេធ ឬសុំញ៉ាំទឹកផ្លែឈើជំនួសវិញ។ សំណួរ៣៖ គេថាស្រាក្រហមល្អ ជួយសុខភាព ចុះបើផឹកស្រាក្រហម […]


បញ្ហាផ្ទៃពោះ

ត្រូវដឹង និងប្រយ័ត្ន! អំឡុងពពោះ សុកអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ ៣ យ៉ាងនេះ

សុក មាន​នាទី​ផ្គត់ផ្គង់​ឈាម​ ផ្ដល់​ចំណី​អាហារ​សម្រាប់​ទ្រទ្រង់​ការ​លូតលាស់​របស់​គភ៌ និង​ផ្ដល់​អង់ទីករ​ប្រឆាំង​ជំងឺ ​កម្ចាត់​កាក​សំណល់ ដូចជា ​កាបូនឌីអុកស៊ីត​ជាដើម។ សុកជា​ខ្សែ​ជីវិត​តភ្ជាប់​រវាង​កូនក្នុង​ផ្ទៃ និង​ម៉ាក់ តែ​ក្នុង​ករណី​សុក​ជួប​បញ្ហា​ទាំង​៣​ខាងក្រោម​នេះ អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្តាយ និង​កូន។ ១- សុក​ចាក់​ចូល​ជញ្ជាំង​ស្បូន ជា​ស្ថានភាព​មួយ​កើត​ឡើង​ពេល​សុក​ចាក់​ចូល​ជ្រៅ​ទៅ​ក្នុង​ជញ្ជាំង​ស្បូន។ បញ្ហា​នេះ​បង្ក​ជា​ផល​វិបាក​ខ្លាំង ​អំឡុង​ពេល​មាន​ផ្ទៃពោះ ធ្វើ​ឲ្យ​យើង​ប្រឈម​ហូរ​ឈាម​អំឡុង​ពេល​សម្រាល និង​ក្រោយ​សម្រាល។ ជា​ទូទៅ​ ក្រោយ​ពី​សម្រាល​កូន ២-៣ ​នាទី​ សុក​នឹង​ផ្ដាច់​ចេញ​ពី​ជញ្ជាំង​ស្បូន ​ចេញ​មក​ក្រៅ​ជាមួយ​ទារក​ តែ​ចំពោះ​ស្រី​​មាន​បញ្ហា​សុកចាក់​ចូល​ជញ្ជាំង​​ស្បូន មាន​ន័យ​ថា សុក​មិន​ផ្ដាច់​ខ្លួន​ចេញ​ស្បូន​ទេ នឹង​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​ខ្លាំង​ និង​អាច​គ្រោះ​ថ្នាក់​ដល់​ជីវិតទៀត​ផង។ បើ​គ្រូពេទ្យ​សង្ស័យ​ថា ​យើង​​មាន​បញ្ហា​នេះ ពេទ្យនឹង​វះ​កាត់សម្រាល​កូន​ជា​បន្ទាន់ បន្ទាប់​មក​នឹង​​កាត់​ស្បូន​ចោលតែ​ម្តង។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ​ បើសុកចាក់ចូលជញ្ជាំងស្បូន គ្រោះ​ថ្នាក់​ណាស់! ២- សុក​ពាំង​មាត់​ស្បូន សុក​ពាំង​មាត់​ស្បូន​គឺ​ជា​តាំង​នៅ ឬ​ការ​ទុំ​របស់​សុក​ខុស​ប្រក្រតី អាច​នៅ​គ្រប​ដោយ​ផ្នែក ឬ​គ្រប​លើ​មាត់​ស្បូន​ទាំង​ស្រុង។ ការ​តាំង​នៅ​របស់​សុក បែង​ចែក​ជា​៤ គឺ ទីតាំង​សុក​ធម្មតា សុក​ពាំង​ក្បែរ​មាត់​ស្បូន សុក​ពាំង​ផ្នែក​ខ្លះ​នៃ​មាត់​ស្បូន និង​សុក​ពាំង​នៅ​ចំ​មាត់​ស្បូន ប្រសិន​បើ​ពិនិត្យ​ឃើញករណី​​សុក​ពាំង​ចំ​មាត់​ស្បូន​​កើត​​មាន​នៅ​ត្រីមាស​ទី៣ ជិត​ដល់​ពេល​សម្រាល​កូន មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន​ឡើយ គ្រូពេទ្យ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះកាត់​ដើម្បី​សុវត្ថិភាព។ អត្ថបទពាក់ព័ន្ធ៖ ឲ្យតែកូនមានសុករុំកកូន តម្រូវឲ្យវះកាត់ ឬយ៉ាងណា? ៣- សុក​របើក​ចេញ​ពី​ស្បូន ការ​របើក​ផ្នែក​ណា​មួយ​របស់​សុក​ចេញ​ពី​ស្បូន បណ្តាល​ឲ្យ​មាន​កំណក​ដុំ​ឈាម​នៅ​ចន្លោះ​សុក […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ