មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

បើស្រ្តីពពោះមិនបញ្ឈប់ទង្វើទាំងនេះទេ អាចនឹងប៉ះពាល់ដល់កូនមិនខាន

ការ​​ពពោះ គឺ​ជា​រយៈពេល​ដ៏​សំខាន់​ និង​មាន​អត្ថន័យ​បំផុត​សម្រាប់​ម៉ាក់​ៗ។ អំឡុង​ពេល​នេះ​ដែរ យើង​ចាំបាច់​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ទម្លាប់​ខុស​ឆ្គង​មួយ​ចំនួន​ ដែល​អាច​ប៉ះពាល់​ដល់​សុខភាព​អា​អូន​ក្នុង​ផ្ទៃ។ តើ​រឿង​អ្វី​ខ្លះ​ ដែល​ម៉ាក់​ៗ​មិន​គួរ​ធ្វើ​​អំឡុង​ពេល​ពពោះ? ១. ខ្ជិល​ច្រអូស និង​មិន​ធ្វើ​អ្វី​ទាំងអស់ ម៉ាក់​ៗ​គួរ​ធ្វើ​សកម្មភាព​​​ប្រចាំ​ថ្ងៃ​​​ស្រាល​ៗ រួម​​បញ្ចូល​ការ​ហាត់​យូហ្គា ដើរ​ជា​រៀង​រាល់​ថ្ងៃ ឬ​ចំណាយ​ពេល​ខ្លះ​ ធ្វើ​រឿង​ដែល​ខ្លួន​ឯង​ចូលចិត្ត។ ទង្វើ​ទាំង​នេះ អាច​ជួយ​គ្រប់គ្រង​អារម្មណ៍​ កាត់បន្ថយអាការៈ​ចាញ់​កូន ជួយឲ្យគេងលក់ស្កប់ស្កល់ និងបញ្ចៀស​បញ្ហា​សុខភាព​ផ្សេងៗ។ ម្យ៉ាង​វិញ​ទៀត បើ​យើង​អង្គុយ​ច្រើន​ពេក នោះ​នឹង​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​សុខភាព​មួយ​ចំនួន​ ដូចជា​ឡើង​ទម្ងន់ ឬ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ។ល។ ២. ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង និង​ជាតិ​កាហ្វេអ៊ីន នៅ​ពេល​ដែល​យើង​ជក់​បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ជាតិ​កាហ្វេអ៊ីន សារធាតុ​ទាំង​នោះ​នឹង​ចូល​ទៅ​កាន់​សុក​របស់​ម៉ាក់​ៗ ហើយ​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដោយ​ផ្ទាល់។ ហានិភ័យ​នៃ​កូន​ស្លាប់​ក្នុង​ផ្ទៃ សម្រាល​មិន​គ្រប់​ខែ ការ​រលូត​កូន កូន​កើត​​មិន​គ្រប់​គីឡូ និង​បញ្ហា​ទារក​ស្លាប់​ភ្លាមៗ អាច​នឹង​​​កើន​ឡើង​ខ្ពស់។ គ្រឿង​ស្រវឹង ក៏​រួម​ចំណែក​ដល់​បញ្ហា​មិន​ប្រក្រតី​ខាង​រាងកាយ និង​បញ្ញា​ស្មារតី ហើយ​ការ​ជក់​បារី​ទៀត​សោត អាច​ប៉ះពាល់​ដល់​សមត្ថភាព​ក្នុង​ការ​មាន​ផ្ទៃពោះ​ម្តង​ទៀត និង​បង្ក​ជា​បញ្ហា​ផ្លូវ​ដង្ហើម។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ៣. ញ៉ាំ​អាហារ​ជាក់លាក់ ទន្ទឹម​នឹង​នេះ​ដែរ សាច់​ បន្លែ ត្រី​ ឬ​ស៊ុត​ឆៅ ទឹក​ផ្លែឈើ ឈីស និង​អាហារ​កែច្នៃ​​មួយ​ចំនួន​ អាច​បណ្តាល​ឲ្យ​មាន​ផលវិបាក​​ក្នុង​ពេល​សម្រាល​។ អ៊ីចឹង​ហើយ​ […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ត្រីមាសទី ១

ស្វែងរក មានផ្ទៃពោះ

មានផ្ទៃពោះ

អ័រម៉ូនភេទស្រីៗ មានទំនាក់ទំនងជាមួយជំងឺអូទីស្សឹម?

មក​ទល់​នឹង​ពេល​នេះទោះអ្នក​ស្រាវ​ជ្រាវ នៅ​មាន​ទាន់​ដឹង​ច្បាស់​ពី​កត្តា​ជាក់​លាក់​បង្ក​ឲ្យ​កើត​ជំងឺអូទីស្សឹម​ក៏​ពិតមែន ប៉ុន្តែ​យើង​សុទ្ធ​តែ​ធ្លាប់​ឮ​ហើយ​ថា ជំងឺនេះ អាច​មាន​ទំនាក់ទំនង​ជាមួយ​កត្តា​ជា​ច្រើន ​ដូចជា​ប្រវត្តិ​គ្រួសារ កត្តាភេទ​ និង​វិបត្តិ​ផ្សេង​ៗ​ទៀត។ ចុះ​គ្នា​យើង​ធ្លាប់​ឮ​អត់ អ័រម៉ូនភេទ​ស្រីៗ ក៏​​អាច​មាន​ឥទ្ធិពល​​បង្ក​ឲ្យ​កើត​​ជំងឺ​អូទីស្សឹម​បាន​ដូច​គ្នា។ ដោយ​សារ​មូលហេតុ​អ្វី​ខ្លះ? ចុះ​អ័រម៉ូន​ទាំង​នោះ​មាន​អ្វី​ខ្លះ? ១- ជំងឺ​អូទីស្សឹម​ និង​អ័រម៉ូន​អឺស្ត្រូសែន អឺស្ត្រូសែន​ ជា​ក្រុម​អ័រម៉ូន​មួយ​ដែល​មាន​រូបមន្ត​គីមី​ស្រដៀង​ទៅ​នឹង​អ័រម៉ូន​អឺស្ត្រាឌីយ៉ូល​ អឺស្ត្រីយ៉ូល ​និង​អឺស្ត្រូន។ អ័រម៉ូន​ទាំង​នេះ ​ទទួល​ខុស​ត្រូវ​លើ​ការ​លូតលាស់​ និង​គ្រប់​គ្រង​លើ​លក្ខណៈ​ភេទ​ស្រីៗ។ កន្សោម​ពង (អូវែ)​ កោសិកា​ខ្លាញ់​ និង​ក្រពេញ​លើ​តម្រង​នោម (Adrenal Glands) ​ គឺ​ជា​អ្នក​ផលិតព​ពួកអ័រម៉ូន​ទាំង​នេះ។ អ័រម៉ូន​អឺស្ត្រីយ៉ូល​ ផលិត​ដោយ​កោសិកា​សុក​នៅ​ពេល​ព​ពោះ ខណៈ​អ័រម៉ូនអឺស្ត្រាឌីយ៉ូល​ ដែល​​ជា​អ័ម៉ូន​ភេទ​ចម្បង​ គឺ​ផលិត​ដោយ​កន្សោម​ពង​ រីឯ​អ័រម៉ូនអឺស្ត្រូន​ ជា​អ័រម៉ូន​បញ្ចេញ​នៅ​ក្រោយ​ពេល​អស់​រដូវ។ មាន​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា​ ការ​បញ្ចេញ​អ័រម៉ូន​អឺស្ត្រូសែន​ច្រើន​លើស​លប់​នៅ​ពេល​ព​ពោះ​ អាច​មាន​ឥទ្ធិពល​លើ​ការ​បង្ក​ឲ្យ​មាន​ជំងឺ​អូទីស្សឹមចំពោះកូន ហើយ​បើម៉ាក់ៗ​​ឆាប់​មាន​កូន​បន្ទាប់​ទៀត​ ពោល​ក្រោយ​រយៈពេល​ប្រមាណ​ត្រឹម​តែ ​៣​ខែ កូន​យើង​​នឹង​ប្រឈមកើត​ជំងឺ​អូទីស្សឹម​កាន់​តែ​ខ្ពស់។ អ្នក​ជំនាញ​ជឿ​ថា​ ការ​កើន​ឡើង​អ័រម៉ូន​អឺស្ត្រូសែន​កាន់​តែ​ខ្ពស់​ អត្រា​កើត​ជំងឺ​អូទីស្សឹម​ ក៏​កាន់​តែ​ខ្ពស់​ដែរ។ តួយ៉ាង​ បើ​ស្រីៗ​​គ្នា​យើង​​មាន​រដូវ​ដំបូង​កាន់​តែឆាប់​ កូន​ៗ​យើង​​ កាន់​តែ​មាន​កត្តាប្រឈម​កើត​ជំងឺ​នេះ។ ទោះ​ជា​យ៉ាង​ណា​ អ័រម៉ូន​អឺស្ត្រូសែន ​នៅ​ឡើង​ចូល​ទៅ​ក្នុង​ខ្លួន​ទាំង​ក្មេង​ប្រុស និង​ក្មេង​ស្រី វា​ក៏​នឹង​ល្អ​ជះ​ឥទ្ធិពល​លើ​ខួរ​ក្បាល ជម្រុញ​ឲ្យ​មាន​​ល្បឿន​ទំនាក់ទំនង​លើ​កោសិកា​ខួរ​ក្បាល […]


បញ្ហាផ្ទៃពោះ

ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន

ពពួក​សត្វ​ត្រីធំៗ ដែល​រស់​នៅ​ក្នុង​ទឹក​សមុទ្រ​យូរ​ឆ្នាំ​មាន​ផ្ទុក​នូវ​ជាតិ​បារ៉ត​ច្រើន មិន​ល្អ​ចំពោះ​ស្រីៗ​មាន​ផ្ទៃ​ពោះ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោកស្រី​​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​រោគ​​ស្ត្រី និង​​សម្ភព នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា។ លោកស្រី​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញា​បត្រពី​ប្រទេស​បារាំង​រូប​នេះ​បាន​បន្ថែម​ថា ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​គ្រឿង​សមុទ្រ​ច្រើន​ហួស​ហេតុ បណ្តាល​ឲ្យ​មាន​កម្រិត​សារធាតុ​បារ៉ត​ខ្ពស់​ក្នុង​ខ្លួន អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ធ្វើឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​ខូច​ខួរក្បាល ការ​លូត​លាស់​កូន​មិន​ល្អ និង​​មាន​បញ្ហាប្រព័ន្ធ​សរសៃ​ប្រសាទ។ ក្នុង​នោះ​ស្ត្រី​ពពោះ មិន​ត្រូវ​ញ៉ាំ​ពពួកត្រីឆ្លាម​ ត្រីធូណា ត្រី​ថាលហ្វីស ត្រី​ដាវ ​ឬ​ត្រី​ស្បៃកា​ ព្រោះ​ជា​ប្រភេទ​ត្រី​សម្បូរ​សារធាតុ​បារ៉ត។ អត្ថបទពាក់ព័ន្ធ៖  ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់ ផឹក​ថ្នាំ​ខ្មែរ​ផ្តេសផ្តាស​ពេលពពោះ ទាំង​ម៉ាក់​ទាំង​កូន​ជួប​រឿង​គ្រោះថ្នាក់​ទាំង​នេះ   សម្រាប់​មន្ទិល​សង្ស័យ​ពី​សារធាតុ​បារ៉ត​មាន​នៅ​ក្នុង​ត្រី អាជ្ញាធរ​ចំណីអាហារ និង​ឱសថ​អាមេរិក FDA​ និង​ទី​ភ្នាក់​ការ​ពារបរិស្ថាន​អាមេរិក​ EPA​ បាន​ណែនាំ​ឲ្យ​ស្រីៗ​កំពុង​ពពោះ បំបៅ​ដោះ​កូន និង​​ក្មេង​តូចៗ​ គួរ​តែ​កំណត់​បរិមាណ​ញ៉ាំ​គ្រឿង​សមុទ្រឲ្យ​បាន​ត្រឹម​ត្រូវ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

រឿងគ្រោះថ្នាក់សម្រាលកូនមិនគ្រប់ខែ ទាំងម្តាយទាំងកូនជួបផលវិបាកទាំងនេះ

ការ​សម្រាល​នៅ​មុន ៣៧ សប្ដាហ៍​នៃ​ការ​ពពោះ ជា​ការ​សម្រាល​កូន​មុន​ខែ ដែល​ករណី​នេះ​ជួប​ផល​វិបាក​ច្រើន ទាំង​ម្ដាយ​ទាំង​កូន ហើយ​អ្នក​ដែល​ប្រឈម​​គ្រោះ​ថ្នាក់​ខ្លាំង​ជាង​គេ​គឺ​ទារក​ទើប​នឹង​កើត​នេះ​ឯង។ ក្នុង​បទ​សម្ភាស​ជាមួយ “Hello គ្រូពេទ្យ” លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា បាន​ពន្យល់​លម្អិត​អំពី​ផល​វិបាក​ផ្សេងៗ​នៃ​ការ​សម្រាល​កូន​មុន​ខែ។ ១- ផល​ប៉ះពាល់​ចំពោះ​ទារក​កើត​មិន​គ្រប់ខែ – មាន​បញ្ហា​ដង្ហើម៖ ទារក​កើត​មុន ៣៤ សប្ដាហ៍ មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ ព្រោះ​សរីរាង្គ​ប្រព័ន្ធ​ដក​ដង្ហើម (សួត) មិន​ទាន់​លូតលាស់​ពេញលេញ មិន​អាច​ធ្វើ​សកម្មភាព​ខ្លួន​ឯង​បាន ដែល​គ្រូពេទ្យ​នឹង​ជួយ​តាម​វិធី​ដាក់​សប់​បំពង់​ខ្យល់​ដើម្បី​ជួយ​សួត​ទារក។ – វិបត្តិ​ប្រព័ន្ធ​រំលាយ​អាហារ៖ ទារក​កើត​មិន​គ្រប់​ខែ មិន​ទាន់​ចេះ​បឺត​ជញ្ជក់​យក​សារធាតុ​ចិញ្ចឹម​ដោយ​ខ្លួន​ឯង​នោះ​ទេ ឯ​ក្រពះ​ពោះវៀន​មិន​ទាន់​លូតលាស់​ល្អ មិន​អាច​ដំណើរ​ការ​មុខងារ​ស្រូប​យក​សារជាតិ​ផ្សេងៗ​បាន។ – មិន​គ្រប់​គីឡូ កង្វះ​អាហារូបត្ថម្ភ៖ ស្ទើរ​តែ ១០០ នាក់ ទាំង ១០០ នាក់​ទៅ​ហើយ ទារក​កើត​មិន​គ្រប់​ខែ គីឡូ​ក៏​មិន​គ្រប់​ដូច​គ្នា។ ម្យ៉ាង​វិញ​ទៀត ខណៈ​ក្រពះ​ពោះវៀន​ទារក​កើត​មិន​គ្រប់​ខែ​មិន​ទាន់​អាច​ដំណើរ​ដោយ​ខ្លួន​ឯង​បាន ពិត​ណាស់​ទារក​នឹង​ខ្វះ​អាហារូបត្ថម្ភ ដែល​ករណី​នេះ​គ្រូពេទ្យ​អាច​ផ្ដល់​សារធាតុ​ចិញ្ចឹម​ទារក​តាម​សរសៃ ឬ​​ដាក់​ទុយយោ​តាម​ច្រមុះ​ទៅ​បំពង់​អាហារ ហើយ​ត្រូវ​បំប៉ន​សារធាតុ​ចិញ្ចឹម​ចាំបាច់​បន្ត​រាប់​ខែ ទម្រាំ​គេ​អាច​លូតលាស់​បាន​ដូច​ក្មេង​ធម្មតា។ ពេល​ទារក​ចេះ​បឺតជញ្ជក់​ដោយ​ខ្លួន​ឯង ទឹកដោះ​ម្ដាយ​ជា​ជម្រើស​ល្អ​បំផុត។ ករណី​ម្ដាយ​មាន​បញ្ហា​សុខភាព ឬ​មិន​មាន​ទឹក​ដោះ ម្ដាយ​អាច​ជ្រើស​រើស​ម្សៅ​ទឹកដោះ​គោ​រូបមន្ត​ពិសេស​សម្រាប់​ទារក​កើត​មិន​គ្រប់​ខែ។ – ខ្សោយ […]


បញ្ហាផ្ទៃពោះ

មូលហេតុនេះ ទើបធ្វើឲ្យស្រីៗមានផ្ទៃពោះចេះតែមានអារម្មណ៍ក្ដៅៗខ្លួន

ពេល​មាន​គភ៌ ម៉ាក់​ៗ​ភាគច្រើន​តែង​មាន​អារម្មណ៍​ថា​ក្ដៅ​ៗ​ក្នុង​ខ្លួន​ជា​ប្រចាំ ដែល​នេះ​គឺជា​ការព្រួយបារម្ភ​មួយ​របស់​ស្ដ្រី ព្រោះ​ខ្លាច​កើតមាន​បញ្ហាសុខភាព​មិនប្រក្រតីផ្សេង​ៗ​។ ទាក់ទិន​នឹង​បញ្ហា​នេះ​ដែរ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹង​ថា នោះ​ជា​រឿង​ទូទៅ​របស់​ស្រីៗមាន​ផ្ទៃ​ពោះ។ លោក​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​ធ្វើឲ្យ​ស្រី​ៗ​មាន​ផ្ទៃពោះ​ចេះតែ​មាន​អារម្មណ៍​ថា​ក្ដៅ​ខ្លួន ព្រោះ​បម្រែបម្រួល​អ័រម៉ូន ហើយ​មួយ​វិញ​ទៀត​ដោយសារ​ការ​ធ្វើ​មេតា​បូលីស​មាន​ការ​កើន​ឡើង​ខ្លាំង​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ ទើប​ធ្វើឲ្យ​កម្ដៅ​ក្នុង​ខ្លួន​ចេះ​តែ​កើន​ឡើង។ វេជ្ជបណ្ឌិត​រូប​នេះ​ក៏​បញ្ជាក់​ទៀត​ដែរ​ថា ម្យ៉ាង​ទៀតដោយសារ​ពពួក​អ័រម៉ូន​អឺស្រ្តូហ្សែន​ធ្លាក់​ចុះ​អំឡុង​ពេល​នេះ បូក​រួម​នឹង​លំហូរ​ឈាម​ទៅ​កាន់​ស្បែក​មាន​ការ​កើន​ឡើង ពោល​គឺ​ស្បែក​សម្បូរ​ទៅ​ដោយ​សរសៃ​ឈាម​តែម្ដងទើប​ប៉ះ​ទៅ​ចេះតែ​ក្ដៅ​រហូត។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ   នៅ​ពេល​មាន​អាការៈ​បែប​នេះ​ជា​ប្រចាំ អាច​ធ្វើឲ្យ​ស្រីៗពពោះ​អស់​កម្លាំង និង​ខ្វះ​ជាតិ​ទឹក នាំឲ្យ​​មិន​ស្រួល​ក្នុង​ខ្លួន។ ដូចនេះ​ដើម្បីដោះស្រាយបញ្ហា​នេះ គួរតែ​ឧស្សាហ៍​ផឹក​ទឹក​ឲ្យ​បាន​ញឹកញាប់ ញ៉ាំ​ផ្លែឈើសម្បូរជាតិទឹក ​ងូត​ទឹក​ត្រជាក់​ៗ ដើម្បី​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា​ឡើង​វិញ និង​ចៀសវាង​អាហារ​​ដែល​នាំ​ឲ្យ​កើន​កម្តៅ​ក្នុង​ខ្លួន ដូចជា​​អាហារហឹរ មី​ជាដើម។ មួយ​វិញ​ទៀត​គួរ​គប្បី​ស្ថិត​នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ល្មម មិន​ក្ដៅ​ពេក ហើយ​បើ​មិន​ចាំបាច់​កុំ​ចេញ​ទៅ​ខាងក្រៅ បើ​អាកាសធាតុ​កំពុង​ឡើង​កម្ដៅ​ខ្លាំង។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


បញ្ហាផ្ទៃពោះ

ស្រីៗពពោះត្រូវប្រយ័តុ្ន ភាគល្អិតនៃផ្សែងពុល អាចចូលក្នុងសុកទៅចិញ្ចឹមកូន

គ្នាយើង​ខ្លះ ប្រហែល​ជា​បាន​ដឹងហើយ​ថា ភាគល្អិត នៃ​ផ្សែងពុល ដែល​សាយភាយ​ពី​យានយន្ត ឬ​រោងចក្រ អាច​ចូលទៅ​ក្នុង​ប្រព័ន្ធ​ដង្ហើម និង​សួត ហើយ​បណ្ដាល​ឲ្យ​យើង​ពិបាក​ដក​ដង្ហើម ឬ​រលាក​សួត​ជាដើម។ តែ​តាម​សិក្សា​មួយ​របស់​សាកលវិទ្យាល័យ Hasselt នៅ​ប្រទេស​បែលហ្ស៊ិក រកឃើញ​ថា ភាគល្អិត នៃ​ផ្សែងពុល បាន​ចូលទៅ​ក្នុង​សុក​ស្ត្រីពពោះ ហើយ​វា​គំរាមកំហែង​ដល់​ទារក​ដែល​កំពុង​លូតលាស់​ក្នុង​ផ្ទៃ​យ៉ាងខ្លាំង។ ការរកឃើញ​នេះ គឺ​តាមរយៈ​ការ​វិភាគ​លើ​ជាលិកា​សុក​ស្ត្រី ២៨​នាក់ ក្រោយ​សម្រាល​កូន នៅ​មន្ទីរពេទ្យ East-Limburg ក្នុង​ប្រទេស​បែលហ្ស៊ិក។ អ្នកស្រាវជ្រាវ បាន​រកឃើញ​ភាគល្អិត​នៃ​កាបូន​ខ្មៅ នៅ​ក្នុង​សុក​ស្រ្តី​ទាំង​អស់ ដែល​បាន​ចូលរួម​ក្នុង​ការសិក្សា។ ប៉ុន្តែ​ស្ត្រី​ពពោះ ដែល​រស់នៅ​តំបន់​បំពុល​ខ្លាំង មាន​កម្រិត​ភាគល្អិត​នៃ​កាបូន​ខ្មៅ ច្រើនជាង​ស្ត្រីពពោះ ដែល​រស់នៅ​តំបន់​មិន​សូវ​មាន​ការ​បំពុល។ ការរកឃើញនេះ បញ្ជាក់​ថា បរិស្ថានរបស់​ម្ដាយ គឺជា​បរិស្ថាន​របស់​ទារក​ក្នុង​ផ្ទៃផង​ដែរ។ សុក​ស្ត្រីពពោះ មិនអាច​ផ្ដល់​ការ​​ការពារ​ពី​បរិស្ថាន​ខាងក្រៅ​បាន​ទេ។ សាស្ត្រាចារ្យ Tim Nawrot មកពី​សាកលវិទ្យាល័យ Hasselt បញ្ជាក់​ថា មុខងារ​សុក គឺបញ្ជូន​សារធាតុ​បំប៉ន និង​អុកស៊ីសែនទៅ​ឲ្យ​ទារក ប៉ុន្ដែ​វា​ក៏ជួយ​ប្រឆាំង​សារធាតុ​ពុល​ផងដែរ។ ភាគល្អិត​នៃ​កាបូន​ខ្មៅ ត្រូវ​ចាត់ទុក​ថា ជាសារធាតុ​ពុល ហើយ​ការស្រូប​សារធាតុ​នេះ ជំរុញ​ឲ្យ​ងាយ​ឆ្លងមេរោគ និង​ធ្វើ​ឲ្យ​សុក​រលាក។ អ្នកជំនាញ ព្រមាន​ថា […]


បញ្ហាផ្ទៃពោះ

ប្រើថ្នាំព្យាបាលមុន ពេលកំពុងមានផ្ទៃពោះ អាចប៉ះពាល់ដល់កូនអត់?

ស្រីៗ​ចៀស​មិន​រួច​ពី​រឿង​កើត​មុន​លើ​មុខ​នោះ​ទេ ពោល​អាច​កើត​មុន​តិច ឬ​ច្រើន​ប៉ុណ្ណោះ។ ចំពោះ​ស្រីៗ​ខ្លះ​ពេល​ពពោះ អ័រម៉ូន​ប្រែប្រួល អាច​ចេញ​មុន​កាន់​តែ​ច្រើន តែ​កុំ​ប្រើ​ថ្នាំ​ព្យាបាល​មុន​ដោយ​គ្មាន​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឲ្យ​សោះ អាច​នឹង​ប៉ះពាល់​ដល់​កូន​ក្នុង​ពោះ។ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា លោកស្រី ទី សុវណ្ណរដ្ឋ បាន​ឲ្យ​ដឹង​ថា ការ​ប្រើ​ថ្នាំ​​ព្យាបាល​​មុន​នៅ​​មុនពេល​ពពោះ និង​ពេល​កំពុង​ពពោះ​អាច​ជះ​ឥទ្ធិពល​ដល់​ការ​លូត​លាស់​បញ្ញា​ស្មារតី និង​អវយវៈ​របស់​ទារក​ក្នុង​ផ្ទៃ។ ចំពោះ​ស្រីៗ​ដែល​ត្រៀម​យក​កូន ហើយ​​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​មុន លោកស្រី​វេជ្ជបណ្ឌិត​ថា ត្រូវ​​តែ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​នោះ​ឲ្យ​បាន ៣ ខែ មុន​ពេល​មាន​ផ្ទៃពោះ ទើប​គភ៌​​មាន​សុវត្ថិភាព។ “អ៊ីចឹង​បើ​យើង​ត្រៀម​យក​កូន ត្រូវ​បញ្ឈប់​ការ​ប្រើ​ប្រាស់​ថ្នាំ​ហ្នឹង ដូច​កំពុង​តែ​ព្យាបាល​មុន​អ៊ីចឹង ថ្នាំ​មុន ត្រូវ​មាន​ការ​បញ្ឈប់ ៣ ខែ ក្រោយ​បញ្ឈប់​ហើយ ៣ ខែ បាន​អាច​មាន​កូន​បាន”។ អត្ថប​ទពាក់ព័ន្ធ៖  ឈឺថ្កាត់ពេលពពោះ កុំចេះតែប្រើថ្នាំផ្តេសផ្តាស ប្រយ័ត្នគ្រោះថ្នាក់ សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ ការ​ប្រើ​​ថ្នាំ​ព្យាបាល​មុន​នៅ​ពេល​ពពោះ កូនក្នុង​ផ្ទៃ​នឹង​ប្រឈម​បញ្ហា​ដូចជា៖ ​ – រលូតកូន – កូន​លូតលាស់​មិន​ប្រក្រតី – កូនកើតមុនខែ – កូន​កើត​មក​មិន​គ្រប់​លក្ខណៈ – កូន​កើត​មក​ខ្សោយ​បញ្ញា។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


បញ្ហាផ្ទៃពោះ

ស្រីៗពពោះកុំចង់បានកូនភ្លោះអី ប្រឈមនឹងគ្រោះថ្នាក់ច្រើន

ស្រីៗ​មួយ​ចំនួន​តូច ប្រាថ្នា​ចង់​បាន​កូន​ភ្លោះ ព្រោះ​ពពោះ​តែ​១​ដង បាន​កូន​ដល់​ទៅ​២ មិន​ពិបាក​សម្រាល​កូន​ច្រើន​ដង។ ការ​គិត​បែប​នេះ​អាច​ជួប​ហានិភ័យ​ទៅ​វិញ ខណៈ​ការ​ពពោះ​កូន​ភ្លោះ​មាន​បញ្ហា​ប្រឈម​ខ្លាំង​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។ យោង​តាម​ការ​បក​ស្រាយ​នៅ​​លើ​ផេក​ផ្លូវ​ការ​របស់​មន្ទីរ​ពេទ្យ កាល់ម៉ែត ការ​ពពោះ​កូន​ភ្លោះ ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ឯ​អត្រា​នៃ​ការ​ស្លាប់​របស់​ទារក​ពេល​សម្រាល ខ្ពស់​ជាង​៦​ដង នៃ​ការ​មាន​ផ្ទៃពោះ​កូន​តែ​មួយ។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុសំខាន់ៗ​​ធ្វើឲ្យស្រីៗអាចមានកូនភ្លោះ ១- ផល​វិបាក​ចំពោះ​​ម្តាយ – មាន​ជំងឺ​លើស​ឈាម – ស្លេក​ស្លាំង – សម្រាល​កូន​មិន​​គ្រប់​ខែ – ធ្លាក់​ឈាម​ធ្ងន់ធ្ងរ – ទង​សុក​លូន​ចេញ​មក​ក្រៅ។ ២- ផល​វិបាក​ចំពោះ​កូន – ទារក​ក្នុង​ផ្ទៃ​លូតលាស់​យឺត – ទារក​កើត​មក​មិន​គ្រប់​គីឡូ – សរីរាង្គ​មិន​ប្រក្រតី។ អត្ថបទពាក់ព័ន្ធ៖  ឆ្ងល់​អត់ ​ស្រីៗ​ម៉េច​បាន​មាន​កូន​ភ្លោះ ខ្លះ​ភេទ​ដូច​គ្នា ខ្លះស្រី១​ប្រុស១? ទម្ងន់​​ស្តង់ដារកូន​ ២ គីឡូ​កន្លះ ចុះបើ​ភ្លោះ​ត្រូវ​​គុណទ្វេដង​មែន? ខណៈ​ការ​ពពោះ​កូន​ភ្លោះ​ជួប​បញ្ហា​ច្រើន​បែប​នេះ ទើប​តម្រូវ​ឲ្យ​ស្រីៗ​តាម​ដាន​ផ្ទៃពោះ​រៀង​រាល់​ខែ​ជាមួយ​គ្រូពេទ្យ​ជំនាញ និងថែទាំ​ផ្ទៃពោះ​ឲ្យ​បាន​ល្អ ពិសេស​ញ៉ាំ​អាហារ​សម្បូរ​កាឡូរី​ខ្ពស់ មិន​ត្រូវ​ធ្វើការ​ធ្ងន់ និង​ចៀស​វាង​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ចាប់​ពី​គភ៌​អាយុ ២៥ សប្តាហ៍​ឡើង​ទៅ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មានផ្ទៃពោះ

ឃើញក្មេងស្រី អាយុ​ពី ១៣-១៩​ឆ្នាំ ឆាប់​ពពោះ និង​មាន​កូនច្រើន ថៃ ដាក់ផែនការទប់ស្កាត់

ដោយសារ​យុវជន ជាពិសេស​ក្មេងស្រី អាយុ​ពី ១៣-១៩​ឆ្នាំ ឆាប់​ពពោះ និង​មាន​កូនទាំង​វ័យ​ក្មេង រដ្ឋាភិបាល​ថៃ បាន​ដាក់​គោលដៅ​កាត់បន្ថយ​អត្រា​បង្ក​កំណើត​លើ​ក្រុម​យុវជន​វ័យ​នេះ។ ក្រសួង​អភិវឌ្ឍ​សង្គម និង​សន្ដិសុខ​មនុស្ស​របស់​ថៃ បាន​ដាក់​គោលដៅ​កាត់បន្ថយ​អត្រាបង្ក​កំណើត​ពី ៣៩,៥/១.០០០​នាក់ មក​នៅ​ត្រឹម ២៥/១.០០០​នាក់ នៅ​ត្រឹម​ឆ្នាំ​២០២៦ ខាងមុខ។ លោក​រដ្ឋមន្រ្តី Chuti Krairiksh បញ្ជាក់​ថា ការ​ពពោះ​ដោយ​ឥត​គ្រោង​ទុក​ក្នុង​ចំណោម​យុវជន បាន​កើន​ឡើង រួមជាមួយ​បម្រែបម្រួល​សេដ្ឋកិច្ច សង្គម និង​បច្ចេកវិទ្យា បាន​ផ្លាស់ប្ដូរ​យ៉ាង​លឿង​ផងដែរ។ លោក​បញ្ជាក់​ថា នៅពេល​ក្មេងស្រី ពពោះ​ទាំងនៅ​ក្មេង វាមិនត្រឹម​តែ​ប៉ះពាល់​ពួកគេ​ប៉ុណ្ណោះ​ទេ វា​ប៉ះពាល់​ដល់​សង្គម​យ៉ាង​ខ្លាំង​ផងដែរ។ លោក​រដ្ឋមន្រ្តី​បន្ថែម​ថា ក្មេងស្រី​ពពោះ​ទាំង​នៅ​ក្មេង អាច​ជួប​ទាំង​បញ្ហា​ផ្លូវកាយ និង​ផ្លូវចិត្ត និង​បង្ក​បញ្ហា​ដល់​សង្គម ដូចជា បោះបង់​ការសិក្សា រំលូត​កូន​ដោយ​ខុសច្បាប់ ឆ្លងជំងឺ​កាមរោគ លែងលះ និង​មាន​ជីវភាព​គ្រួសារ​លំបាក។ លោកថា ក្មេងៗ​ភាគច្រើន ទាក់ទង​គ្នា​តាមរយៈ​អនឡាញ ដែល​នេះ​ប្រហែល​បណ្ដាល​ឲ្យ​ពួកគេ ទទួល​ព័ត៌មាន និង​ដំបូន្មាន​មិន​ត្រឹមត្រូវ អំពី​សុខភាព​ផ្លូវភេទ។ លោកស្នើ​គ្រួសារ សាលារៀន និង​ភ្នាក់ងារ​សុខាភិបាល ជួយ​ធ្វើ​ជា​ប្រភព​នៃ​ការ​ប្រឹក្សា​យោបល់​ជាមួយ​ក្មេងស្រី។ ដោយឡែក ម្ដាយ​ឪពុក គួរជជែក​ដោយ​បើក​ចំហ​អំពី​បញ្ហា​ផ្លូវភេទ ជាមួយ​កូនៗ ដើម្បី​បំពាក់​ចំណេះដឹង​ត្រឹមត្រូវ​ឲ្យ​ពួកគេ។ មន្រ្តីជាន់ខ្ពស់ នៃក្រសួង​ដដែល​នេះ […]


បញ្ហាផ្ទៃពោះ

ពេលពពោះ ស្រីៗច្រើនតែតូចចិត្ត យំដោយសាររឿងទាំងនេះ

ស្ត្រី​មាន​ផ្ទៃពោះ​អារម្មណ៍​នឹង​ផ្លាស់ប្ដូរ ដោយសារ​អ័រម៉ូន​ប្រែប្រួល ដូចនេះ​ហើយ​បាន​ជា​ឆាប់​ខឹង ឆេវឆាវ តូច​ចិត្ត គិត​ច្រើន​តែឯង។ មិន​តែ​ប៉ុណ្ណោះ ​បើ​ស្វាមី​មិន​យក​ចិត្ត​ទុក​ដាក់​មើល​ថែ​ភរិយា​ទ្វេដង​នា​ពេល​នាង​មាន​ផ្ទៃពោះ ស្រីៗប្រាកដជា​ឧស្សាហ៍​យំ​តូច​ចិត្ត​ម្នាក់ឯង​មិន​ខាន។ នេះ​ជា​ការ​លើកឡើង​របស់​អ្នកគ្រូពេទ្យ មួន រ៉ានី បម្រើ​ការ​នៅ​មណ្ឌល​សុខភាព​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ​ខេត្ត​កំពង់ចាម។ ១- ចង់​ញ៉ាំ​ តែ​មិន​បាន​ដូច​ចិត្ត មាន​ស្ត្រី​ពពោះ​មិន​តិច​អ្នក​ទេ​ដែល​ជួប​ប្រទះ​បញ្ហា​នេះ។ ការ​ញ៉ាំ​អាហារ​របស់​ស្រីៗមាន​កូន​ គឺ​មិន​កំណត់​ឡើយ នឹក​ឃើញ​ចង់​អ្វី​ភ្លាម ប្រើ​ប្ដី​ឲ្យ​ទៅ​ទិញ​ភ្លែត ហើយ​បើ​ប្ដី​ខ្លះ​គ្មាន​ចិត្ត និង​ដឹង​ពី​ទុក្ខ​លំបាក​របស់​ម៉ាក់​ៗ​ប្រាកដ​ជា​ប្រាប់​ឲ្យ​ចាំ​ពេល​នេះ​ពេល​នោះ ដោយសារ​ខ្ជិល ឆ្ងាយ ឬ​ពេល​ខ្លះ​ហត់​អស់​កម្លាំង និង​យប់​ទៀត​នោះ ក៏​មិន​បាន​បំពេញ​បំណង​ប្រពន្ធ។ បែបនេះ​ហើយ​ទើប​ម៉ាក់​ៗ​ខ្លះ​ដេក​យំ​ម្នាក់ឯង ហើយ​គិត​ថា​ប្ដី​មិន​ខ្វល់​ពី​ខ្លួន។ ២- គិត​ថា​ប្ដី​លែង​ស្រលាញ់ មនុស្ស​ស្រី​ពេល​ពពោះ​អារម្មណ៍​មិន​មូល​ឡើយ ច្រើនតែ​គិត​នេះ​គិត​នោះ ជា​ពិសេស​គិត​ថា​ប្ដី​លែង​មាន​ចិត្ត​ស្រលាញ់​ដូច​ដើម ព្រោះ​តែ​ការ​​មាន​ផ្ទៃពោះ​អាច​ផ្លាស់ប្ដូរ​រូបរាង​ពី​មុន​ទៅ​ជា​លែង​ស្អាត ព្រោះ​ស្បែក​ខ្មៅ​ស្រអាប់ មុខ​មុន មាឌ​ធំ​ជាដើម។ នៅ​ពេល​ឃើញ​ប្ដី​មាន​កាយវិការ​មិន​ស្និទ្ធស្នាល​ដូច​មុន ប្រាកដជា​គិត​ថា ព្រោះ​ខ្លួន​មិន​ស្អាត​ដូច​មុន ប្ដី​ពិតជា​លែង​ស្រលាញ់​ដូច​មុន​ហើយ។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ម៉ាក់ៗត្រូវការជំនួយ ៥ យ៉ាងនេះពីប៉ាៗ ៣- គិត​ថា​ប្ដី​មាន​ស្រី ការ​គិត​បែប​នេះ ព្រោះ​តែ​ឃើញ​ប្តីមិន​សូវ​ចាប់​អារម្មណ៍ ហើយ​ថែម​ទាំង​មាន​ឫកពា​ប្លែក​ៗ​ទៀត​នោះ ម៉ាក់​ៗ​នឹង​តាម​ឃ្លាំ​មើល ឬ​តាម​ចាប់​កំហុស។ នៅ​ពេល​ឃើញ​អ្វី​ជា​ចំណុច​សង្ស័យ​ភ្លាម ហើយ​នឹង​ទៅ​សម្ងំ​ដេក​យំ​ម្នាក់​ឯង​ជាក់​ជា​មិន​ខាន មិន​ត្រឹមតែ​ប៉ុណ្ណោះ​ឈាន​ដល់​ការ​តាមដាន​ចាប់​ឲ្យ​បាន​ទៀត​ផង។ ការ​ដែល​ធ្វើឲ្យ​ខ្លួនឯង​ស្មុគស្មាញ​បែប​នេះ​អាច​ប៉ះពាល់​ដល់​​ខ្លួនឯង និង​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។ ៤- […]


បញ្ហាផ្ទៃពោះ

ជំនឿបុរាណមិនមែនខុសទាំងអស់ទេ ៤យ៉ាងនេះពេទ្យថាមានន័យចំពោះស្ត្រីមានផ្ទៃពោះ

ជំនឿ​មិន​សម​ហេតុផល​មួយចំនួន​ដែល​ចាស់​ៗ​តែង​លើក​ឡើង​ទាក់ទង​នឹង​ស្ត្រីពពោះ ត្រូវ​ពេទ្យ​​បដិសេធ​ថា​ជា​រឿង​មិន​ត្រឹមត្រូវ។ តែ​បើ​ក្រឡេក​ទៅ​មើល​ជំនឿ​ទាំង​ប៉ុន្មាន​ខាងក្រោម​នេះ ត្បិត​​មិន​ត្រឹមត្រូវ​ទាំង​ស្រុង ព្រោះតែ​ង្កប់​គំនិត​អប់រំ​ល្អ​ដល់​ស្ត្រី​កំពុង​មាន​ផ្ទៃ​ពោះ នេះ​បើតាម​ការ​បកស្រាយ​របស់​អ្នកគ្រូ​ពេទ្យ​ឆ្មប សុំ សូរិយា៖ ១- គេង​ស្ពឹក ធ្វើ​អ្វី​យឺតយ៉ាវ ​ពិបាក​កើត​កូន ចាស់​ៗ​តែង​តែ​និយាយ​ឲ្យ​ម៉ាក់​ៗ​ពពោះ​ដែល​គេង​ស្ពឹក ពិបាក​ក្នុង​ការ​សម្រាល​កូន ឬ​ឈឺពោះ​យូរ។ ប៉ុន្តែ​ក្បួន​ពេទ្យ​បក​ស្រាយ​ថា​មិនមែន​ទេ តែវាជា​គំនិត​អប់រំ​ ចង់​ឲ្យ​ស្ត្រី​ពពោះ​ធ្វើ​ការ​រហ័ស​រហួន ប្រៀប​ដូច​ជា​ការ​ហាត់​ប្រាណ​ដែរ វា​ល្អ​សម្រាប់​សុខភាព ព្រោះ​កាលណា​ម៉ាក់​ៗ​មិន​ធ្វើ​អ្វី​សោះ​សាច់​ដុំ​មិន​ដំណើរ​ការ ស្ពឹក ពិបាក​ក្នុង​ការ​សម្រាល​មែន។ ២- ងូត​ទឹក​យប់​ កូន​ថ្លោសពេក ស្រីៗ​​​ពពោះ​​ត្រូវ​​ចាស់​ៗ​​ហាម​​​មិន​​ឲ្យ​ងូត​ទឹក​នៅ​ពេល​យប់​ព្រលប់​ឡើយ ព្រោះ​ថា​ជា​ពេល​​អាកាសធាតុ និង​ទឹក​ចុះ​ត្រជាក់​ដូច​គ្នា ងូត​ទៅ​ធ្វើឲ្យ​កូន​ថ្លោសបាន។ ទោះ​ជា​ការ​ងូត​ទឹក​យប់ មិនមែន​ជា​​មូលហេតុ​​ធ្វើ​ឲ្យ​កូន​ថ្លោសក៏​ដោយ តែ​បើ​គិត​ឲ្យ​ដល់​ទៅ ​ចាស់​ៗ​មិន​ឲ្យ​ងូត​ទឹក​យប់ ព្រោះ​​ងងឹត ខ្លាច​រអិល​ដួល​នាំ​ឲ្យ​ប៉ះពាល់​កូន​ក្នុង​ផ្ទៃ។ អត្ថបទ​ពាក់ព័ន្ធ៖ ចាស់ៗថា ម៉ាក់ៗគេងស្ពឹកពិបាកកើតកូន តែពេទ្យថាមិនមែនទេ មកពី… ៣- មិន​ឲ្យ​ឈរ ឬ​អង្គុយ​មាត់​ទ្វារ ទង្វើ​បែប​នេះ​ត្រូវ​បាន​ចាស់​ៗ​ហាមប្រាម​មិន​ឲ្យ​ធ្វើ​ឡើយ ព្រោះ​ពួកគាត់​មាន​ជំនឿ​ថា កូន​កើត​មក​មិន​ផុត​ទ្វារមាស។ បើ​តាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​ពេទ្យ ការ​អង្គុយ​នៅ​មាត់​ទ្វារ មិនមែន​ធ្វើឲ្យ​កូន​កើត​មិន​ផុត​ឡើយ តែ​មាត់​ទ្វារ​ផ្ទះ​ ជាកន្លែង​ខ្ពស់​មិន​ល្អ​ចំពោះ​ស្រីៗមាន​ផ្ទៃពោះ ព្រោះ​បើ​មាន​បញ្ហា​ងងឹត​មុខ នឹង​ធ្លាក់​ចុះ​មក​ក្រោម​បាន។ ៤- មើល​រូប​ស្អាត​ៗ ដើម្បី​ឲ្យ​កូន​កើត​មក​ស្អាត និង​ចៀសវាង​រឿង​ដ៏​គួរ​ឲ្យ​ខ្លាច ពី​មុន​ចាស់​ៗ​តែងតែ​ឲ្យ​អ្នក​រៀបការ​រួច​ថ្មីថ្មោង​បិទ​រូប​តួ​សម្ដែង​ស្អាត​ៗ​គ្រប់​ជាតិ​សាសន៍ ដើម្បី​ពេល​មាន​កូន​ធ្វើឲ្យ​កូន​ស្អាត​ដូច។ ប្រសិនបើ​មើល​រឿង​ចាស់​ៗ​តែង​ហាម​មិន​ឲ្យ​មើល​រឿង​ខ្មោច ឬ​រឿង​រន្ធត់​ណា​មួយ​ឡើយ ព្រោះ​ខ្លាច​កូន​កើត​ទៅ​រក​មនុស្ស​ក្នុង​រឿង​ទាំង​នោះ។ សម្រាប់​ក្រុម​អ្នក​ស្រាវជ្រាវ​វិញ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ