មានផ្ទៃពោះ

មាន​ផ្ទៃ​ពោះ - ផុត​ពីការ​ត្រៀម ចូល​ដល់​វគ្គ​មាន​ទម្ងន់ ពពោះ​ក្លាយ​ជា​ម្ដាយ ក្លាយ​ជា​ឪពុក​គេ​ហើយ។ ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ដោះស្រាយ​បញ្ហា​សុខភាព​ម្ដាយ ទម្លាប់​ម្ដាយ ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ដើម្បី​ត្រៀម​ខ្លួន​សម្រាល​ក្លាយ​ជា​ម្ដាយ​ពេញលេញ

ចំណេះដឹងទូទៅ

មានផ្ទៃពោះ

មិនចង់ឱ្យកូនកើតមកមានពិការភាពពីកំណើត វិធីទាំង ៤ នេះអាចជួយបានច្រើន!

កំពុង​ត្រៀម​យក​កូន​ ឬ​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែង​បារម្ភ​ខ្លាច​ក្រែង​អា​អូន​កើត​មក​មាន​ពិការភាព​ពី​កំណើត ដែល​អាច​បង្ក​ជា​ផលវិបាក​ដល់​កូន​អស់​មួយ​ជីវិត។ ពិត​ណាស់​ ដើម្បី​បញ្ចៀស​បញ្ហា​ខាង​លើ​នេះ ម៉ាក់​ៗ​គួរ​ត្រៀម​ខ្លួន​ឱ្យ​បាន​រួចរាល់​ មុន​ពេល​សម្រេច​ចិត្ត​យក​កូន ទើប​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិការភាព​ពី​កំណើត​។ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​គួរ​បញ្ជាក់​ពី​ស្ថានភាព​សុខភាព​របស់​ខ្លួន​ ដូច​ខាង​ក្រោម ទៅ​កាន់​គ្រូពេទ្យ​ជំនាញ៖ ស្ថានភាព​ជំងឺ​ ដូចជា​ជំងឺ​ទឹក​នោម​ផ្អែម ធាត់​ជ្រុល​​ជា​ដើម​ ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ការ​ពពោះ តើ​សមាជិក​គ្រួសារ​ធ្លាប់​មាន​អ្នក​កើត​មក​មាន​ពិការភាព​ពី​កំណើត​ឬ​យ៉ាង​ណា សាកសួរ​គ្រូពេទ្យ​អំពី​ប្រភេទ​វ៉ាក់សាំង​បង្ការ​អំឡុង​ពេល​ពពោះ ចុចទីនេះ ដើម្បី​គណនាថ្ងៃមេជីវិតញីទុំធ្លាក់! ចុចទីនេះ ដើម្បីគណនាថ្ងៃសម្រាលកូន! ចុចទីនេះ ដើម្បីគណនាទម្ងន់ស្ត្រីពពោះ! ចុចទីនេះ ដើម្បីគណនាទម្ងន់ធៀបកម្ពស់ (BMI)! ចុចទីនេះ ដើម្បី​មើលតារាងកាលវិភាគចាក់វ៉ាក់សាំងទារក! ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ការ​ជក់​បារី ផឹក​គ្រឿង​ស្រវឹង ឬ​ការ​ប្រើ​គ្រឿង​ញៀន​ សុទ្ធ​តែ​បង្ក​ជា​បញ្ហា​អំឡុង​ពេល​ពពោះ ដែល​នេះ​អាច​ធ្វើ​ឱ្យ​ទារក​កើត​មិន​គ្រប់​ខែ កូន​មាន​ពិការភាព ឬ​ទារក​កើត​មក​ស្លាប់​ភ្លាម​ៗ​ក៏​មាន​។ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ រក្សា​អនាម័យ​ឱ្យ​បាន​ល្អ ដើម្បី​កាត់បន្ថយ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុខភាព​ដែល​មាន​ស្រាប់​ដូចជា ជំងឺ​ទឹក​នោម​ផ្អែម ជៀសវាង​ត្រាំ​ទឹក​ក្តៅ ឬ​ស្ថិត​ក្នុង​បរិយាកាស​ដែល​អាច​កើន​សីតុណ្ហភាព​រាងកាយ​ខ្ពស់ ព្យាយាម​រក្សា​ទម្ងន់​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ស្តង់ដារ [embed-health-tool-due-date] ៤. កុំ​ភ្លេច​អាស៊ីដ​ហ្វូលីក​៤០០​មីក្រូក្រាម​ជា​រៀង​រាល់​ថ្ងៃ ការ​ជ្រើស​ញ៉ាំ​អាស៊ីដ​ហ្វូលីក​គ្រប់គ្រាន់​​មុន​​ និង​អំឡុង​ពេល​ពពោះ អាច​ជួយ​បញ្ចៀស​បញ្ហា​ពិការភាព​ពី​កំណើត​បាន​។ ហេតុ​នេះ​ហើយ​ ម៉ាក់​ៗ​គួរ​ជ្រើស​ញ៉ាំ​ពពួក​អាហារ ឬ​ប្រភេទ​ឱសថ​បំប៉ន​ណា​ដែល​មាន​ជាតិ​អាស៊ីដ​ហ្វូលីក​ជា​ទៀងទាត់ ទើប​ជា​ការ​ប្រសើរ។​ ចំណុចសំខាន់ ទាំង​នេះ គឺ​ជា​គន្លឹះ​ខ្លឹម​ៗ​មួយ​ចំនួន ដែល​អាច​ជួយ​ម៉ាក់​ៗ​ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​ពិការភាព​ពី​កំណើត​លើ​ទារក។ ១. ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​មុន​ត្រៀម​យក​កូន និង​អំឡុង​ពេល​ពពោះ ២. ជៀសវាង​ប៉ះពាល់​សារធាតុ​គ្រោះថ្នាក់ ៣. ថែទាំ​សុខភាព​ម៉ាក់​ៗ​ឱ្យ​បាន​ល្អ ៤. […]

អត្ថបទផ្សេងទៀតពី មានផ្ទៃពោះ

ស្វែងរក មានផ្ទៃពោះ

បញ្ហាផ្ទៃពោះ

កើតរលាកថ្លើមប្រភេទ B ពេលពពោះប៉ះពាល់កូនអត់? គួរព្យាបាលម៉េច?

ជំងឺរលាកថ្លើម ជា​ប្រភេទ​ជំងឺ​ងាយ​ឆ្លង​ណាស់ ពិសេស​រលាក​ថ្លើម​ប្រភេទ B ងាយ​ឆ្លង​បំផុតតាមរយៈ​ការរួម​ភេទ។ ដោយ​សារជំងឺ ជា​ប្រភេទ​ជំងឺ​ឆ្លង និង​រ៉ាំ​រ៉ៃ ស្រីៗ​ជា​ច្រើន​ដែល​កំពុង​ពពោះ ត្រូវ​តែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន ព្រោះ​រលាក​ថ្លើម​ប្រភេទ B អាច​មាន​ផល​អវិជ្ជមាន​ច្រើន​ចំពោះ​កូន​ក្នុង​ផ្ទៃ។ “Hello គ្រូពេទ្យ” នឹង​ពន្យល់ពី​ផល​ប៉ះពាល់ ក៏​ដូចជា​វិធី​ព្យាបាល ​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- ផលប៉ះពាល់​ពី​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ទៅ​គភ៌​ក្នុង​ផ្ទៃ ជា​ធម្មតា​ ជំងឺ​រលាក​ថ្លើម​ប្រភេទ​ B ​ទំនង​ជា​មិន​មាន​ឥទ្ធិពល​ទៅ​លើ​ការ​មាន​ផ្ទៃ​ពោះ និង​ការ​បង្កើត​កូន​ទេ ប៉ុន្តែ​ឱកាស​ប៉ះ​ពាល់ នៅ​តែ​​អាច​កើត​មាន​ដដែល ទាម​ទារ​ជា​​ចាំបាច់ ក្នុង​ការ​ថែទាំសុខភាព​​មុន​ពេល​សម្រាល។ ​បើស្រីៗ​មាន​ផ្ទុក​ជំងឺ​រលាក​ថ្លើម​ប្រភេទ B អំឡុង​ពេល​ពពោះ ​អាចប្រឈម​បញ្ហា​មួយ​ចំនួន ដូចជា៖ – កូន​កើត​មិន​គ្រប់​ខែ – កើត​កូន​មក​មិន​គ្រប់​គីឡូ – មាន​ការ​វិវត្ត​ទៅ​ជា​ជំងឺ​ទឹក​នោម​ផ្អែមពេល​ពពោះ – មាន​​ធ្លាក់​ឈាម​ខ្លាំង​នៅ​អំឡុង​ពេល​ត្រី​មាស​ទី ៣ នៃ​ការ​ពពោះ។ គ្នា​យើង អាច​នឹង​ចម្លង​ជំងឺ​រលាក​ថ្លើម​ប្រភេទ B ​ទៅ​កូន​ក្នុង​ផ្ទៃ ហើយ​ត្រូវ​គេ​ជឿ​ថា ​ភាគ​ច្រើនឆ្លង​នៅ​ពេល​សម្រាលកូនតែ​ម្តង។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ជំងឺ​នេះ ​មិន​មែន​ជា​មូល​ហេតុ​នាំ​ឲ្យ​យើង​មិន​អាច​សម្រាល​កូន​តាម​ធម្មជាតិនោះ​ដែរ ហើយ​ចំពោះ​ការ​សម្រាល​ដោយ​វះកាត់ ក៏​មិន​មាន​ភស្ដុតាង​បញ្ជាក់​ថា ​អាច​ការពារ​កូន​​កុំ​ឲ្យ​​ឆ្លង​រោគ​ពីយើង​​បានដូច​គ្នា។ ​បើ​យើងមាន​ផ្ទុក​វីរុស​រលាក​ថ្លើម​ប្រភេទ B កូន​យើង​គួរ​តែ​ចាក់​វ៉ាក់​សាំង​ការ​ពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ​នេះ នៅ​ពេល​កើត​ភ្លាម ហើយចំពោះ​ទារក​ខ្លះ​ទៀត […]


បញ្ហាផ្ទៃពោះ

ទឹកភ្លោះច្រើនពេក ដោយសារមូលហេតុអ្វី? គួរឲ្យបារម្ភអត់?

ស្រីៗ​ពពោះ ពិត​ណាស់​មាន​ការ​ប្រែប្រួល​ច្រើន ប៉ុន្តែបម្រែ​បម្រួល​ទាំង​នោះ ​មិនមែន​​ដូច​គ្នាទាំង​អស់​ទេ។ ជាក់​ស្តែង​គ្នា​យើង​ខ្លះ អាចមាន​បញ្ហា​ចាញ់​កូន​ខ្លាំង ខ្លះ​បែរ​ជា​មិន​ចាញ់​ទាល់​តែ​សោះ យ៉ាង​ណា រឿង​មួយ​ចំនួន​អំឡុង​ពេល​ពពោះ គឺ​ធម្មតា អ្វី​គួរ​ឲ្យ​យើង​បារម្ភ​បំផុត​នោះ គឺ​នៅ​អំឡុង​ពេល​ជិត​សម្រាល​ឯណេះទេ ពិសេស​ករណី​ទឹក​ភ្លោះ គ្នា​យើង​បារម្ភ​ខ្លាំង​រឿង​ទឹក​ភ្លោះ​តិច ខ្លាច​ពិបាក​ពេល​សម្រាល ចុះ​បើ​ទឹក​ភ្លោះ​ច្រើន​វិញ គួរ​ឲ្យ​បារម្ភ​អត់? ពាក់​ព័ន្ធ​ចម្ងល់​នេះ “Hello គ្រូពេទ្យ” នឹងពន្យល់​ក្នុង​អត្ថបទ​ខាង​ក្រោម។ ១- អ្វីជាបញ្ហាទឹកភ្លោះច្រើនពេក? ទឹកភ្លោះច្រើន គឺ​ជា​ស្ថាន​ភាព​មួយ​ ​មាន​ការ​ប្រមូល​ផ្តុំ​ទឹក​ភ្លោះ​ច្រើន​ហួសកម្រិត អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ។ ទឹក​ភ្លោះ ​គឺ​ជា​សារធាតុ​រាវ​ដែល​ព័ទ្ធ​ជុំវិញ និង​ការពារ​ភគ៌​អំឡុង​ពេល​ស្ថិត​នៅ​​ក្នុង​ស្បូន។ ទឹកភ្លោះច្រើនពេក មិន​អាច​និយាយ​ថា ជា​រឿង​កម្រ​ទេ ព្រោះ​​អាច​មាន​កើត​លើ​ស្រីៗ​កំពុង​ពពោះ​ម្នាក់ ក្នុង​ចំណោម​ ១០ នាក់។ ជា​ធម្មតា​ ករណីទឹកភ្លោះច្រើន ក្នុង​កម្រិត​ស្រាល ទឹក​ភ្លោះ​ត្រូវ​បាន​បង្កើត​ឡើង​បន្តិច​ម្តង​ៗ​នៅ​សប្តាហ៍​ទី ២០ ហើយ​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​ឯង ខណៈ​ករណី​ទឹកភ្លោះច្រើនធ្ងន់​ធ្ងរ ​អាច​មាន​ផល​វិបាក​ជាច្រើន​ ដូច​ជា ​ឆាប់​​ហត់ និង​កូន​កើត​មុន​ខែ។ ស្រីៗ​គ្នា​យើង​កំពុងព​ពោះ និង​មាន​ទឹកភ្លោះច្រើន គ្រូពេទ្យ​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ដោយ​​ព្យាបាល គឺ​មាន​ភាព​ខុសគ្នា អាស្រ័យ​លើ​កម្រិត​ធ្ងន់​ធ្ងរ​នៃ​បញ្ហា។ ទឹកភ្លោះច្រើន ក្នុង​ស្ថាន​ភាពធ្ងន់​ធ្ងរ ​ត្រូវ​ការ​ព្យាបាល​ដោយ​ការ​បង្ហូរ​ទឹក​ភ្លោះ​ដែល​លើស​ ចេញពី​ក្នុង​ខ្លួន​ម្តាយ។ ២- រោគសញ្ញាពេល​ទឹកភ្លោះច្រើន រោគ​សញ្ញា​បញ្ហា​ទឹកភ្លោះច្រើន […]


ត្រីមាសទី ១

ស្រីៗចែកតិចនិកងាយៗ បង្ការសង្វារពេលពពោះ និងសម្រាលកូន

ពេល​ពពោះ និង​ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មួយ​ចំនួន​តែ​មាន​លេច​ចេញ​នូវ​ស្នាម​សង្វារ​នៅ​លើ​ស្បែក ពិសេស​កន្លែង​ដែល​រីក​ធំ ដូចជា ត្រង់​ក្បាល​ពោះ សុដន់ កំភួនជើង និង​ភ្លៅ។ ស្នាម​សង្វារ​ធ្វើ​ឲ្យ​បាត់បង់​សោភណ​ភាព អ៊ីចឹង​ហើយ​ស្រីៗ​គ្នា​យើង​មក​ដឹង​ពី​វិធី​ការពារ និង​បំបាត់​ស្នាម​សង្វារ ពេល​ពពោះ និង​ក្រោយ​ពេល​សម្រាល តាម​រយៈ​ការ​ចែក​រំលែក​បទ​ពិសោធ​របស់​ម៉ាក់ៗ​ដែល​ឆ្លង​កាត់​ការ​សម្រាល​កូន ប៉ុន្មាន​រូប​ខាង​ក្រោម​នេះ៖ ១- ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ពេល​ពពោះ គីឡូ​ក៏​ឡើង ស្បែក​ស្ងួត​បែក​ស្រកា ព្រោះ​ប្រឹង​រីក ងាយ​នឹង​ឡើង​សង្វារ​ណាស់ អ្នកនាង​ស្រីណាត ជា​អ្នក​លក់​សម្លៀក​បំពាក់ នៅ​ផ្សារ​ធំ​ថ្មី ដែល​មាន​កូន​២នាក់​ហើយ​នោះ ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃ​ពោះ ញ៉ាំ​ទឹក​ឲ្យ​ច្រើន ពិសេស​ពេល​ថ្ងៃ។ ចំពោះ​បទ​​ពិសោធ​របស់​អ្នកនាង ការ​ញ៉ាំ​ទឹក​ច្រើន សុខភាព​ល្អ ជួយ​ឲ្យ​ស្បែក​មាន​សំណើម ឯ​សង្វារ​ក៏​មិន​មាន​ដែរ។ ២- គ្រប់គ្រងទម្ងន់​​ឲ្យ​បាន​ល្អ កុំ​ឲ្យ​ឡើង​ខ្លាំង​ពេក ការ​ឡើង​ទម្ងន់​ខ្លាំង​ពេក​ពេល​ពពោះ ធ្វើ​ឲ្យ​ស្បែក​រីក ងាយ​នឹង​ឡើង​សង្វារ អ៊ីចឹង​ហើយ​ស្រីៗ​គ្នា​យើង​ត្រូវ​ចេះ​វិធី​គ្រប់​គ្រង​ទម្ងន់ កុំ​ឲ្យ​ឡើង​លើស​ពី ១៣ គីឡូក្រាម ចាប់​តាំង​ពី​ពេល​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល។ នេះ​​បើ​តាម​ការ​លើក​ឡើង​របស់​អ្នកស្រី ដាណេ ដែល​មាន​កូន​ដល់​ទៅ​៣នាក់ តែ​មិន​មាន​សង្វារ​សូម្បី​បន្តិច។ អត្ថបទពាក់ព័ន្ធ៖ ពេលពពោះ ស្បែកម៉ាក់ៗប្រែប្រួលម៉េចខ្លះ? ឈប់​ប្រើ​វិធី​បុរាណ​​នេះ​​ទៀត​ ព្រោះធ្វើឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​រួច​ស្អិត​ស្បូន​ ៣- លាប​ប្រេង​ដូង ចាស់ៗ​ពី​ដើម គ្មាន​អី​លាប​ក្រៅ​ពី​ប្រេង​ដូង​នោះ​ទេ វា​ជួយ​ឲ្យ​ស្បែក​មាន​សំណើម អត់​មាន​សង្វារ។ ការ​ធ្វើ​តាម​ជំនឿ​ចាស់ៗ​មួយ​នេះពិត​​ជា​ល្អ​មែន […]


មានផ្ទៃពោះ

ស្រីៗមានជំងឺ២មុខនេះ ត្រូវព្យាបាលឲ្យមានលំនឹងសិន បានអាចមានកូនបាន

ស្រីៗ​ដែល​មាន​បំណង​យក​កូន តែ​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ហឺត ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ និង​ព្យាបាល​ឲ្យ​ស្ថានភាព​ជំងឺ​ទាំង​២​នេះ​ថេរ​ ឬមានលំនឹងសិន ចាំ​យក​កូន នោះ​ទើប​មិន​ប៉ះពាល់​ដល់​គភ៌ និង​សុខភាព​ម្តាយ។ នេះ​បើ​តាម​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា។ ១- ជំងឺ​ទឹក​នោម​ផ្អែម ស្រីៗ​ដែល​មាន​ជំងឺ​ទឹកនោម​​ផ្អែម មាន​បំណង​យក​កូន ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ឲ្យមាន​ស្ថេរភាព អាច​ការ​ពារ​កត្តា​ប្រឈម​ដោយ​សារ​ជំងឺ និង​ផល​វិបាក​ផ្សេង​ទៀត​អំឡុង​ពេល​ពពោះ។ ក្នុង​នោះ​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ជា​វិធី​បង្ការ​ល្អ​បំផុត ដើម្បី​បញ្ចៀស​ផល​រំខាន​របស់​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ សរីរាង្គ​សំខាន់ៗ​របស់​កូនក្នុង​ផ្ទៃ គឺ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​កម្រិត​ជាតិ​ស្ករ​របស់​ម្តាយ។ ដើម្បី​បន្ថយ​ហានិភ័យ​កូនលូត​លាស់​មិន​ប្រក្រតី ស្រីៗ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​តាំង​ពី​ពេល​ពពោះ​ដំបូងៗ។ ដើម្បី​ការ​ពារ​ការ​ឡើង​ជាតិ​ស្ករ​ឲ្យ​បាន​ទាន់​ពេល គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​កម្រិត​អេម៉ូក្លូប៊ីន A1C ដែល​​អាច​បញ្ជាក់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​រយៈ ២-៣ ខែ​មុន​ពពោះ។ អត្ថបទពាក់ព័ន្ធ៖ កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ! ២- ជំងឺហឺត ហឺត​បណ្តាល​ឲ្យ​ការ​ស្រូប​អុកស៊ីសែន​ដើម្បី​ទៅ​ចិញ្ចឹម​កោសិកា ថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​អា​អូន​ក្នុង​ផ្ទៃ ដូច្នេះ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ព្យាបាល​ជំងឺ​នោះ​ល្អប្រសើរ​សិន ចាំ​យក​កូន។ កាលណា​យើង​អាច​គ្រប់​គ្រង​អាការៈ​ជំងឺ​បាន​ល្អ កូន​ក៏​លូតលាស់​បាន​ល្អ​ដូច​គ្នា មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​មាន​ជំងឺ​ហឺត ចង់​មាន​កូន អាន​អត្ថបទ​នេះ​មុនសិន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group […]


បញ្ហាផ្ទៃពោះ

នៅចិន ខ្យល់ពុលបណ្ដាលឲ្យស្ត្រីពពោះម្នាក់ រលូតកូន

មានកត្ដាជាច្រើន ដែលបណ្ដាល​ឲ្យស្ត្រីពពោះ ជួបបញ្ហា​រលូតកូន ដូចជា កត្ដាហ្សែន កំណកឈាម ប្រព័ន្ធភាពស៊ាំ​មិនប្រក្រតី ទម្លាប់រស់នៅ ឱសថ បញ្ហា​សុក និងមាត់ស្បូន ជាដើម។ ចំណែក​នៅក្នុង​ប្រទេស​ចិន ខ្យល់ពុល ជាកត្ដាមួយ បណ្ដាល​ឲ្យ​ស្ត្រីពពោះ រលូតកូន​ដោយ​មិនដឹងខ្លួន​នោះទេ។ អ្នកស្រាវជ្រាវ នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ចិន រួមជាមួយ​សាកលវិទ្យាល័យ ៤​ទៀត បាន​តាមដាន​ស្ត្រីពពោះ ជាង ២៥​ម៉ឺន​នាក់ នៅ​ទីក្រុង​ប៉េកាំង ពី​ឆ្នាំ២០០៩-២០១៧ ហើយ​រកឃើញ​ថា ស្ត្រី ១៧.៤៩៧​នាក់ រលូត​កូន​ដោយ​មិនដឹងខ្លួនទេ។ អ្នកស្រាវជ្រាវ រកឃើញថា ការស្រូប​ភាគល្អិត​ ​ក្នុង​ខ្យល់ មាន​ទាំង ស្ពាន់ធ័រឌីអុកស៊ីដ អូហ្សូន និង​កាបូនម៉ូណូអ៊ុកស៊ីដ បណ្ដាលឲ្យ​ស្ត្រីពពោះ រលូតកូន​ដោយ​មិនដឹង​ខ្លួន​នោះទេ អំឡុង​ត្រីមាស​ទី១។ ការរលូត​កូន​ដោយមិន​ដឹង​ខ្លួន កើតឡើង​នៅពេល​ទារក​ស្លាប់ ឬឈប់​វិវត្ត​នៅ​ក្នុង​ស្បូន អំឡុង​ដំណាក់កាល​ពពោះ​ដំបូង ហើយ​ត្រូវបាន​ពិនិត្យឃើញ​តាមរយៈ​អេកូ នៅប៉ុន្មាន​សប្ដាហ៍​ក្រោយ​មក។ អត្ថបទពាក់ព័ន្ធ៖ ករណីរលូតកូនទាំងមិនដឹងខ្លួន ដោយសារអ្វី មានសញ្ញាម៉េចខ្លះ? ត្បិត​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ កម្រិតខ្យល់ពុល​ក្នុង​ក្រុង​ប៉េកាំង បាន​ធ្លាក់ចុះ​ជាបន្ដបន្ទាប់ តែ​វានៅ​ខ្ពស់​ជាង​កម្រិត​ដែល​អង្គការ​សុខភាព​ពិភពលោក​បាន​កំណត់ រហូត​ដល់​ប្រមាណ ៤ដង។ ភាគ​ល្អិត នៃ​ខ្យល់ពុលនេះ […]


បញ្ហាផ្ទៃពោះ

ហេតុផលពេទ្យហាមស្រីៗមានផ្ទៃពោះ មិនឲ្យញ៉ាំរបស់ផ្អែមៗច្រើនពេក

គ្រូពេទ្យ​តែង​ណែនាំ​ស្រីៗ​មាន​ផ្ទៃពោះ​កុំ​ឲ្យ​ញ៉ាំ​ប្រៃ​ពេល​ពពោះ ចំណែក​ឯ​ការ​ញ៉ាំ​ចំណី​អាហារ ឬ​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​ពេក​ក៏​មិន​ល្អ​នោះ​ដែរ។ បើ​​តាម​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​រោគ​ស្ត្រី និង​សម្ភព បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ការ​ញ៉ាំ​ផ្អែម​ពេល​ពពោះ​អាច​បង្ក​នូវ​ហានិភ័យ​មួយ​ចំនួន​ខាង​ក្រោម។ ១- ទឹក​ភ្លោះ​ច្រើន សម្រាល​កូន​មុន​ខែ ស្រីៗ​ពពោះ​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​មាន​លំនឹង កុំ​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​ផ្អែម​លើស​កម្រិត នាំ​ឲ្យ​បរិមាណ​ទឹក​ភ្លោះ​កើន​ឡើង​ច្រើន ប្រឈម​នឹង​ការ​សម្រាល​កូន​មុន​ខែ។ អត្ថបទពាក់ព័ន្ធ៖ ទឹកភ្លោះ​មាន​ចាប់តាំង​ពី​ពេល​ណា សំខាន់ម៉េចខ្លះ? ២- មាន​ជំងឺ​ទឹក​នោម​ផ្អែម ឈាន​ទៅ​បម្រុង​ក្រឡា​ភ្លើង ការ​ញ៉ាំ​ផ្អែមៗ​ងាយ​ធ្វើ​ឲ្យ​យើង​ធាត់ ទៅ​ជា​មាន​ជំងឺ​នោម​ផ្អែម ដែល​ករណី​ខ្លះ​ការ​គ្រប់​គ្រង​ទម្ងន់​ខ្លួន​ឯង​មិន​បាន​ពេល​ពពោះ វិវត្ត​ទៅ​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង-ក្រឡា​ភ្លើង គ្រោះ​ថ្នាក់​ទាំង​ម្តាយ​ទាំង​កូន​ក្នុង​ផ្ទៃ។ ៣- ឡើង​គីឡូ កូន​ថ្លោស ពិបាក​សម្រាលកូន ត្បិត​គ្រូពេទ្យ​ណែនាំ​ឲ្យ​ស្រីៗ​មាន​ផ្ទៃពោះ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​ច្រើន និង​ចម្រុះ​មុខ​ក្តី តែ​យើង​មិន​ត្រូវ​បំប៉ន​ឲ្យ​ឡើង​គីឡូ​ខ្លាំង​ហួស​ហេតុ​ពេក​ទេ នាំ​ឲ្យ​កូន​ថ្លោស ពិបាក​សម្រាល។ ចាប់​ពី​ពពោះ រហូត​ដល់​ថ្ងៃ​សម្រាល​គ្រូពេទ្យ​ណែនាំ​ឲ្យ​ឡើង​គីឡូ​ពី១០-១២ គីឡូក្រាម​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ៖ ពីថ្ងៃ​ពពោះដល់សម្រាល ​ម៉ាក់​ៗ​​ឡើងគីឡូ​ប៉ុន្មាន​ទើបល្អ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


មានផ្ទៃពោះ

កើតជំងឺស្លេកស្លាំងពេលពពោះ ដោយសារមូលហេតុអ្វីខ្លះ? ត្រូវព្យាបាលម៉េចវិញ?

ជំងឺ​ស្លេក​ស្លាំង​ អាច​កើត​មាន​លើ​​យើង​គ្រប់​វ័យ ​ពិសេស​ច្រើន​កើត​ចំពោះ​ស្រីៗគ្នា​យើង​មាន​ផ្ទៃ​ពោះ ជាហេតុ​ត្រូវ​យក​ចិត្ត​ទុក​ ដាក់​ថែ​ទាំ​ខ្លួន​មុន​សម្រាល​ ដូចជា​​ធ្វើ​តេស្ត​ឈាម​នៅ​ក្នុង​ត្រី​មាស​ទី ​១ ​​និង​នៅ​សប្ដាហ៍​ទី ​២០ ​នៃការ​ពពោះ។ ជំងឺ​ស្លេក​ស្លាំង​ គឺ​ដោយសារ​ការ​​​ថយ​ចុះ​នូវ​គ្រាប់​ឈាម​ក្រហម​ ដែល​មាន​គ្រាប់អេម៉ូក្លូប៊ីន​នៅ​ក្នុង​ឈាម ជាហេតុ​ពេទ្យ​តែង​ឲ្យ​ស្រីៗ​ពពោះ ញ៉ាំ​ថ្នាំ​ជាតិ​ដែក​ឲ្យ​គ្រប់​ ៩០គ្រាប់ និង ៤២គ្រាប់ ក្រោយ​សម្រាល​ ។ “Hello គ្រូពេទ្យ” នឹង​លម្អិត​ឲ្យ​គ្នា​យើង​ឲ្យ​កាន់​តែ​ច្បាស់​ពី​ជំងឺ​ស្លេក​ស្លាំង​ពេល​ពពោះ។ ១- មូលហេតុ​នាំ​ឲ្យ​កើតជំងឺ​ស្លេក​ស្លាំង​នៅ​ពេល​មាន​គភ៌ ​ទប់​ស្កាត់​​ជំងឺ​ស្លេក​ស្លាំងពេល​ពពោះ ​គឺ​ងាយ​ស្រួល​ជាង​ការ​ព្យាបាល។ ទោះ​បី​អំឡុង​ពេល​ពពោះ ស្រីៗ​ទទួល​បាន​របប​អាហារ​គ្រប់​គ្រាន់​ក៏​ដោយ​ ក៏​នៅ​តែ​អាច​មាន​ជំងឺ​ស្លេក​ស្លាំង​ដែរ។ ដូច​នេះ​ គ្នា​យើង​​ត្រូវ​តែ​ទៅ​ជួប​គ្រូពេទ្យ​ឲ្យ​បាន​ទៀត​ទាត់​តាម​ការ​ណាត់​ជួប ខណៈ​មូល​ហេតុ​មាន​ដូច​ជា៖ – កម្រិត​អេម៉ូក្លូប៊ីន​ក្នុង​ឈាម អាច​ថយ​ចុះ​នៅ​ពេលគភ៌​កំពុង​លូត​លាស់​ក្នុង​ផ្ទៃ។ – កើន​ឡើង​ចំណុះ​ឈាម​​ពេល​ព​ពោះ ​ក៏​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​ដែរ​ ព្រោះ​កំហាប់អេម៉ូក្លូប៊ីន​ថយ​ចុះ​ ដោយ​សារ​តែ​ឈាម​រាវ​ខុស​ធម្មតា។ – របប​អាហារ​មាន​ជាតិ​ដែក​តិច ការ​តម​ និង​ញ៉ាំ​​អាហារ​មាន​ជាតិ​កាឡូរី​ទាប ​សុទ្ធ​តែ​ជា​បញ្ហាបង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង។ – ស្រីៗ​មាន​ទារក​មិន​គ្រប់​គីឡូ​ ឬ​មាន​ផលវិបាក​ជុំវិញ​គភ៌​ សុទ្ធ​តែ​មាន​ហានិភ័យ​ខ្ពស់ បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង។ – ការ​គំរាម​រលូត​ ការ​ហូរ​ឈាម​​ ឬ​សញ្ញា​ហូរ​ឈាម​ណាមួយ​ អាច​បង្ក​ឲ្យ​មាន​ជំងឺ​ស្លេក​ស្លាំង​បាន​ទាំង​អស់។ – កត្តា​ប្រឈម​​ជំងឺ​ស្លេក​ស្លាំង ​គឺស្រីៗ​​មាន​កូន​ច្រើន។ – មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់ដើម្បី​បង្គ្រប់​ជាតិ​ដែក​ពេល​​ព​ពោះ ​បន្ទាប់​ពី​រលូត​ហើយ​ថ្មី​ៗ។ – មាន​វិបត្តិ​គ្រាប់​ឈាម​រ៉ាំរ៉ៃ។ ២- រោគ​សញ្ញា​ ប្រសិន​​មាន​សញ្ញា​ដូច​ខាង​ក្រោម​ […]


បញ្ហាផ្ទៃពោះ

អនាគតទៅ បច្ចេកវិទ្យាពពោះចិញ្ចឹមគភ៌ អាចក្លាយជាជម្រើសទីពីរសម្រាប់អ្នកម្តាយដែលរវល់ខ្លាំង

តាម​ការ​ព្យាករ ​របស់​អ្នក​វិទ្យាសាស្រ្ត​អង់គ្លេស លោក J.B.S Haldane បាន​ឲ្យ​ដឹង​ថា អនាគត​ទៅ នៅ​អំឡុង​ឆ្នាំ​ ២០៧០ ប្លាយ ការ​ប្រើ​បច្ចេកទេស​​​​​​​ចញ្ចឹម​គភ៌​ក្រៅ​ស្បូន​​ធម្មជាតិ​ របស់​អ្នក​ម្តាយ នឹង​អាច​​លេច​ចេញ​ជា​រូប​រាង​ ជា​ជម្រើស​ទី​ពីរ សម្រាប់​អ្នក​អសមត្ថភាព ឬ​មមាញឹក​ខ្លាំង។ សម្រាប់​ដំណើរ​ការ​ ចិញ្ចឹម​គភ៌​ក្រៅ​ស្បូន ខាង​លើ​នេះ ជា​ពាក្យ​​​​​បច្ចេក​ទេស​ហៅ​ថា Ectogenesis ដែល​បាន​កើត​ឡើង​តាំង​ពី​ឆ្នាំ​ ១៩២៤ មក​​​ម្ល៉េះ ដោយ​​អ្នក​វិទ្យាសាស្រ្ត​ជន​ជាតិ​អង់គ្លេស​ខាង​លើ​​នេះ។ តាម​រយៈ​បច្ចេក​ទេស​នេះ អ្នក​វិទ្យាសាស្រ្ត​អាច​ ចិញ្ចឹម​នឹង​រក្សា​គភ៌​​​មនុស្ស​បាន តាម​រយៈ​ម៉ាស៊ីន​​សប្បនិម្មិត​ ដោយ​​មាន​សារធាតុ​ចិញ្ចឹម និង​ការ​តាម​ដាន​យក​ចិត្ត​ទុក​ដាក់​ ចំពោះ​គភ៌​ ​​ស្បូន និង​សុក​ធម្មជាតិ​របស់​ម្តាយ។ ហើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ ​បច្ចេក​ទេស​ខាង​លើ បាន​វិវឌ្ឍ​លេច​ចេញ​ជា​រូប​រាង​​កាន់​តែ​ច្បាស់ តួ​យ៉ាង ​ការ​រក្សា​​អំប្រ៊ីយ៉ុង​មនុស្ស (គភ៌) នៅ​ក្នុង​​មន្ទីរពិសោធន៍​វិទ្យាសាស្រ្ត អាច​រក្សា​​គភ៌​បាន​រយៈ​ពេល​រហូត​ដល់​​១៣​​ថ្ងៃ ដែល​ថ្ងៃ​អនាគត​ នឹង​អាច​កើត​ឡើង​ចេញ​ជា​រូប​រាង​ពិត​ប្រាកដ។ អត្ថបទ​ពាក់ព័ន្ធ៖ ស្តាប់តន្រ្តីពេលពពោះ ម៉ាក់ៗ និងគភ៌ សុទ្ធតែទទួលបានគុណប្រយោជន៍ច្រើន សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ ទោះ​ជា​យ៉ាង​ណា​ នីតិវិធី​ខាង​លើ​នេះ​ នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ​គគុក ក្នុង​ការ​ពិភាក្សា​វែក​ញែក ព្រោះ​ថា​វា​មាន​ទាំង​គុណ​វបត្តិ​​ជា​ច្រើន​ផង​ដែរ ដោយ​ក្នុង​នោះ មាន​មតិ​​ជា​ច្រើន រាប់​ទាំង​អ្នក​វិទ្យាសាស្រ្ត​ផង ថា […]


បញ្ហាផ្ទៃពោះ

ម៉ាក់ៗចៀសបានអាហារប៉ុន្មានមុខនេះ កូនក្នុងផ្ទៃលូតលាស់ល្អ កើតមកឆ្លាត

ពេល​ពពោះ​ពេទ្យ​ណែនាំ​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​កូន​លូតលាស់​បាន​ល្អ តែក្នុងនោះក៏មានហាមនូវចំណីអាហារមួយចំនួន ដែលអាចប៉ះពាល់ដល់កូន។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាពកម្ពុជា-ចិន សែនសុខ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត នឹង​បង្ហាញ​ពី​ចំណី​អាហារ​មួយ​ចំនួន ដែល​ស្រីៗ​ពពោះ​ត្រូវ​តម​ឲ្យ​បាន។ ១- ត្រី​សមុទ្រ​ធំៗ៖ ត្រីឆ្លាម ត្រីធូណា ត្រីដាវ ត្រីស្បែកា ជា​ពពួក​ត្រី​សមុទ្រ​ដែល​សម្បូរ​ជាតិ​បារ៉ត​ខ្ពស់ ញ៉ាំ​ទៅ​អាច​ប៉ះពាល់​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​កូន​ក្នុង​ផ្ទៃ ធ្វើ​ឲ្យ​កូន​កើត​មក​មាន​ភាព​មិន​ប្រក្រតី ធ្វើ​ឲ្យ​ខូច​ខួរក្បាល ការ​លូត​លាស់​កូន​មិន​ល្អ។ អត្ថបទពាក់ព័ន្ធ៖ ពេទ្យហាមស្រីៗពពោះមិនឲ្យញ៉ាំត្រីសមុទ្រទាំងនេះទេ មានជាតិបារ៉តខ្ពស់ ប៉ះពាល់កូន ២- ជាតិ​កាហ្វេអ៊ីន៖ កាហ្វេ សូកូឡា តែ សូដា ភេសជ្ជៈ​ប៉ូវ​​កម្លាំង​ផ្សេងៗ ផ្ទុក​ដោយ​​សារធាតុ​កាហ្វេអ៊ីន ញ៉ាំ​ច្រើនអាច​ប៉ះពាល់​ទាំង​សុខភាព​ម្តាយ និង​កូន​ក្នុង​ផ្ទៃ។ ពេល​យើង​ផឹក​កាហ្វេ​មួយ​ពែង ជាតិ​កាហ្វេ​អ៊ីន​ អាច​​ឆ្លង​​តាមសរសៃឈាមតាមរយៈទងផ្ចិតកូន ហើយ​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ចរន្ត​ឈាម​ទារក។ ដូច​នេះ​ ដោយ​សារ​ជាតិ​កាហ្វេ​អ៊ីន ​ធ្វើ​ឲ្យ​កើន​ចង្វាក់​បេះដូង និង​បង្កើន​ការ​ធ្វើ​មេតាបូលីស នាំ​​ឲ្យ​យើង​មាន​អារម្មណ៍​ភ្ញាក់ អាច​ធ្វើ​ឲ្យ​កូន​ក្នុង​ផ្ទៃ​រង​ឥទ្ធិពល​នេះ​ដូច​គ្នា។ អត្ថបទពាក់ព័ន្ធ៖ ស្រីៗញៀនកាហ្វេអំឡុងពេលពពោះ ប៉ះពាល់កូនក្នុងផ្ទៃអត់? ៣- ជាតិ​អាល់កុល៖ គ្រូពេទ្យ​តែង​ហាម​ស្ត្រី​មាន​ផ្ទៃ​មិន​ឲ្យ​ផឹក​គ្រឿង​ស្រវឹង​ឡើយ ព្រោះ​ជាតិ​អាល់កុល​ដែល​មាន​នៅ​ក្នុង​គ្រឿង​ស្រវឹង អាច​ធ្វើ​ឲ្យ​គភ៌​លូតលាស់​ខុស​ប្រក្រតី កូន​មាន​ពិការ​ភាព​ពី​កំណើត។ ៤- អាហារ​មិន​បាន​សម្លាប់​មេរោគ ឬឆៅ៖ មាន ទឹកដោះ​គោ​ដែល​មិន​បាន​សម្លាប់​មេរោគ […]


បញ្ហាផ្ទៃពោះ

៦ចំណុចងាយៗ កាត់បន្ថយអាការៈឈឺចង្កេះពេលពពោះ

ពេល​ពពោះ​រាង​កាយ​ប្រែ​ប្រួល ពិសេស​ស្រីៗ​តែង​ជួប​អាការៈ​​ឈឺ​ចង្កេះ ដែល​បណ្តាល​មក​ពី​ការ​រីក​ធំ​នៃ​ស្បូន ហើយ​រុញ​សាច់​ដុំ និង​សរីរាង្គ​ផ្សេងៗ​ទៀត​ទៅ​ខាង។ កាលណា​ពោះ​កាន់​តែ​ធំ​ ចង្កេះកាន់​តែ​ឈឺ ដោយ​សារ​ចំណុច​​កណ្តាល​នៃ​ទម្ងន់​ខ្លួន​យើង​ផ្លាស់​ប្តូរ ធ្វើ​ឲ្យ​ចង្កេះ​ទ្រ​ទម្ងន់​កាន់​តែ​ខ្លាំង។ មូល​ហេតុ​មួយ​ទៀត​នោះ ​គឺ​អ័រម៉ូន​ទៅ​ធ្វើ​ឲ្យ​ឆ្អឹង​អាង​ត្រគាក​រីក​ធំ ​សរសៃ​ពួរ​ធូរ​ជាង​មុន។ ដើម្បី​កាត់​បន្ថយ​អាការៈ​ឈឺ​ចង្កេះ​ពេល​ពោះ ​ស្រីៗ​យើង​អាច​សាក​ល្បង​ធ្វើ​តាម​តិច​និក​ខាង​ក្រោមនេះ៖ ១- សម្រាក​ឲ្យ​បាន​ច្រើន៖ ពេល​ពពោះ​​រាងកាយ​ស្រីៗ​យើង​កាន់តែ​ចុះ​ខ្សោយ ងាយ​ទទួល​រង​សម្ពាធ​ផ្សេងៗ យក​ល្អ​គួរ​តែសម្រាក​ឲ្យ​បាន​ច្រើន និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់។ ២- មិន​គួរ​អង្គុយ​យូរ​ជាង​១​ម៉ោង៖ យើង​គួរ​ងើប​ដើរ​ចុះ​ឡើង​ឲ្យ​សាច់​ដុំ​ និង​សន្លាក់​បាន​ធ្វើ​ការ ដើម្បី​ឲ្យ​​ឈាម​រត់​បាន​ល្អ។ ​បើ​ការងារ​យើង​តម្រូវឲ្យ​អង្គុយ ត្រូវ​អង្គុយ​ងើបៗ ដោយ​តោង​កៅអី​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ចង្កេះ។ ៣- មិន​គួរ​ឈរ​យូរ​ពេក៖ តែ​បើ​យើង​ត្រូវ​ឈរ​ចម្អិន ឬ​អ្វី​ផ្សេង​​នោះ គួរ​ឈរ​លើ​កម្រាល​ដែល​ក្រាស់​ដើម្បី​បន្ថយ​សម្ពាធ​នៅ​ខ្លួន​ និង​ចង្កេះ។ ៤- មិន​គួរ​លើក​របស់​ធ្ងន់ ឬធ្វើដំណើរឆ្ងាយ៖ តែ​បើ​ចាំបាច់ ត្រូ​វ​លើក​យឺត​ដោយ​ប្រើ​កម្លាំង​ជើង​​។ បើ​ថង់​អីវ៉ាន់​យើង​ធ្ងន់​ គួរ​រំលែក​ជា​២​ស្មើគ្នា​ យួរ​ដោយ​ដៃ​សង​ខាង។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗពាក់ស្បែកជើងកែងពេលពពោះ ទោះមិនដួល ក៏ជួបបញ្ហាទាំងនេះដែរ ៥- ពាក់​ស្បែក​ជើង​រាប​ស្មើ ស្លៀកពាក់ខោអាវរលុងៗ៖ ពេល​ពពោះ​យើង​ត្រូវ​​ពាក់​​ខោអាវរលុងៗ និងស្បែក​ជើង​រាប​ស្មើ ឬ​កែង​ទាបៗ មិន​ត្រូវ​ពាក់​ស្បែក​ជើង​កែង​នោះ​ទេ ព្រោះ​ពិបាក​ធ្វើ​ដំណើរ អាច​ដួល ឬ​បង្កើន​សម្ពាធ​​នៅ​ចង្កេះ បង្ក​ទៅ​ជា​ឈឺ។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗពាក់ស្បែកជើងកែងពេលពពោះ ទោះមិនដួល ក៏ជួបបញ្ហាទាំងនេះដែរ ៦- ម៉ាស្សា​ចង្កេះ៖ បើ​សិន​ចង្កេះ​ឈឺ​ខ្លាំង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ