កម្មវិធីពិនិត្យជំងឺមហារីកក្រពេញអូវែអនឡាញ
២. អាស៊ីដហ្វូលិកនិងសុខភាពបង្កកំណើតស្រ្តី
ស្រ្តីដែលមានកម្រិតអាស៊ីដហ្វូលិកទាបក្នុងរបបអាហារមានហានិភ័យខ្ពស់មានកូនខូចប្រព័ន្ធប្រសាទ ទាក់ទងនឹងខួរក្បាល និងឆ្អឹងខ្នង។ ពេលយើងនិយាយដល់ការចាប់ផ្ដើមលូតលាស់របស់ទារក វានឹងមានហេតុផលសមរម្យដែលយើងនិយាយដល់អាស៊ីដហ្វូលិកអាចជួយដល់ការបែងចែកកោសិកា ក៏ដូចជាការលូតលាស់កូនក្នុងផ្ទៃ។
ថ្វីត្បិតដែរអាស៊ីដហ៊ូលិកមិនអាចការពារកូនពីបញ្ហាខូចប្រព័ន្ធប្រសាទបានទាំងស្រុង តែថាអាស៊ីដហ្វូលិកបានរួមចំណែកដល់ទៅ៦០ភាគរយ ការពារកូនមិនឲ្យជួបបញ្ហានៅក្នុងផ្ទៃ។ ក្រៅពីនេះ អាស៊ីដហ្វូលិកក៏អាចមានប្រយោជន៍ផ្សេងទៀតដូចជា៖
- កាត់បន្ថយហានិភ័យខូចបេះដូងកូនក្នុងផ្ទៃពីកំណើត
- កាត់បន្ថយហានិភ័យកូនកើតមិនគ្រប់ខែ និងបន្ថយហានិភ័យកូនកើតមិនគ្រប់គីឡូ
- បង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងកាត់បន្ថយបញ្ហាវដ្ដរដូវមិនទៀងទាត់
នៅមានហេតុផលជាច្រើនផ្សេងទៀត ដែលស្រ្តីកំពុងចង់បានកូន ឬព្យាយាមយកកូនត្រូវប្រាកដថាបានទទួលកម្រិតអាស៊ីដហ្វូលិកគ្រប់គ្រាន់។

៣. ប្រភពអាស៊ីដហ្វូលិក
ជាការណែនាំ បរិមាណអាស៊ីដហ្វូលិកត្រូវទទួលបានក្នុងមួយថ្ងៃរួមមាន៖
- ៤០០មីក្រូក្រាមសម្រាប់បុរស និងស្រ្តីមានអាយុ១៤ឆ្នាំឡើង
- ៥០០មីក្រូក្រាម សម្រាប់ស្រ្តីបំបៅដោះកូន
- ៦០០មីក្រូក្រាម សម្រាប់ស្រ្តីមានផ្ទៃពោះ
សម្រាប់ស្រ្តីកំពុងព្យាហាមយកកូនគួរទទួលបានអាស៊ីដហ្វូលិកប្រចាំថ្ងៃចន្លោះពី៤០០ទៅ១០០០មីក្រូក្រាម។ បើសិនជាស្រីៗយើងមានប្រវត្តិគ្រួសារមានសមាជិកមានជំងឺអូទីស្សឹម ឬការលូតលាស់យឺតយ៉ាវ គ្រូពេទ្យអាចណែនាំទទួលបានអាស៊ីដហ្វូលិកលើសពី២ ០០០មីក្រូក្រាមក្នុងមួយថ្ងៃ។ ការអាចប្រើអាហារបំប៉ន សម្រាប់ទទួលបានអាស៊ីដហ្វូលិក យកល្អគួរពិគ្រោះជាមួយគ្រូពេទ្យ។
អាហារសម្បូរដោយអាស៊ីដហ្វូលិកមានដូចជា ខាត់ណាខៀវ ទំពាំងបារាំង ផ្លែបឺរ ថ្លើមគោ និងស្ពៃពួយឡេង ក្រូច ចេក ល្ហុង ពពួកសណ្ដែក ក្ដាម និងទឹកប៉េងប៉ោះ ជាដើម។
ស្វែងយល់បន្ថែមពីការត្រៀមយកកូន៖