តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

null

ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​នំ​ឃេក​បាន​អត់​? ​មាន​ផល​ប៉ះពាល់​​អ្វី​ខ្លះ​?

    ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​នំ​ឃេក​បាន​អត់​? ​មាន​ផល​ប៉ះពាល់​​អ្វី​ខ្លះ​?

    ​​​​​​​​​​​​​​​​​​ក្នុង​​អំឡុង​ពេល​ពពោះ​ ស្រី​ៗ​យើង​ប្រហែល​ជា​​​ចង់​ញ៉ាំ​អាហារ​ផ្អែម​ៗ​ដូចជា​នំ​ឃេក​ និង​ស្ករ​គ្រាប់​ជា​ដើម​។​ ពិត​ណាស់​ ការ​ញ៉ាំ​អាហារ​បែប​នេះ​ម្ដងម្កាល គឺ​មិន​បង្ក​ជា​បញ្ហា​អ្វី​ឡើយ​ ប៉ុន្តែ​ប្រសិនបើ​ម៉ាក់​ៗ​ញ៉ាំ​ច្រើន​ជ្រុល​ វា​អាច​ផ្ដល់​ផល​ប៉ះពាល់​​ជា​ច្រើន​ដល់​យើង​ និង​កូន​ក្នុង​ផ្ទៃ។​ ជាក់​ស្ដែង របប​អាហារ​​​មាន​សារសំខាន់​ណាស់​ ជា​ពិសេស​គឺ​នៅ​អំឡុង​ពេល​មាន​ផ្ទៃពោះ​នេះ​តែ​ម្ដង​​ ប៉ុន្តែ​​នំ​ឃេក​ភាគ​ច្រើន​ផ្ដល់​តម្លៃ​អាហារូបត្ថម្ភ​តិច​តួច​បំផុត​។​ ​យ៉ាង​ណា​មិញ​ ​​យើង​អាច​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជំនាញ​ ដើម្បី​​ឲ្យ​ដឹង​​ពី​បរិមាណ​សម​ស្រប​​ដែល​ស្ត្រី​ពពោះ​អាច​ញ៉ាំ​បាន​ និង​ពុំ​មាន​ផល​​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​។

    ​​​​​​ប្រព័ន្ធ​ភាព​ស៊ាំ

    ប្រព័ន្ធ​​ភាព​ស៊ាំ​របស់​​​ស្ត្រី​មាន​ផ្ទៃ​ពោះ​គឺ​ខ្សោយ​​ជាង​ធម្មតា​។​ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ងាយ​នឹង​មាន​ជំងឺ​ ប្រសិនបើ​យើង​ញ៉ាំ​អាហារ​មួយ​ចំនួន​ ព្រម​ទាំង​អាច​បង្ក​គ្រោះថ្នាក់​ដល់​​ទារក​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​​។ ពិត​ណាស់​ នំ​ឃេក​​វាយ​បញ្ចូល​ជាមួយ​នឹង​ស៊ុត​ឆៅ ដែល​អាច​បង្ក​ជា​បាក់តេរី​ដ៏​គ្រោះថ្នាក់​ដូចជា​ Salmonella។​ ចំណែក​ឯ​នំ​ឃេក​ធ្វើ​ដោយ​ខ្លួន​ឯង​ ដែល​ចម្អិន​មិន​បាន​ល្អ​ ក៏​អាច​មាន​ផ្ទុក​ពពួក​បាក់តេរី​ដូចជា​Toxoplasma និង​Listeria ដែល​អាច​ឆ្លងកាត់​សុក​របស់​ម៉ាក់​ៗ​​ និង​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​​​ក្លាយ​ទៅ​ជា​ឈឺ​​ផង​ដែរ​។​

    សារធាតុចិញ្ចឹម

    អាហារ​សម្រន់​ដូចជា​នំ​ឃេក​ ដំឡូង​បំពង​ និង​​ទឹក​សូដា​ រួម​ចំណែក​ដល់​ការ​ឡើង​ទម្ងន់​​ជ្រុល ​ក្នុង​អំឡុង​ពេល​ពពោះ​ ហើយ​ក៏​ពុំ​មាន​ផ្ដល់​សារធាតុ​ចិញ្ចឹម​ណាមួយ​ដែល​ទារក​កំពុង​លូតលាស់​​ត្រូវការ​សោះ​ឡើយ​។​ ​ការ​ឡើង​ទម្ងន់​ចន្លោះ​១៤​​គី​ឡូ​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ​ដោយ​សារ​តែ​​ម៉ាក់​ៗ​​ទទួល​បាន​ពី​ទម្ងន់​​ខ្លួន​របស់​ទារក​ បូករួម​ទាំង​​ទម្ងន់​ពី​ស្បូន​ ជាលិកា​សុដន់​រីក​ធំ​ ​បរិមាណ​ឈាម​ ទឹក​ភ្លោះ និង​សុក​។​ ប៉ុន្តែ​ ម៉ាក់​ៗ​​មិន​គួរ​បញ្ឈប់​ការ​ញ៉ាំ​អាហារ​ផ្អែម​ទាំង​ស្រុង​​ឡើយ​ ដោយ​គ្រាន់​តែ​ញ៉ាំ​អាហារ​ទាំង​នោះ​នៅ​ក្នុង​បរិមាណ​មួយ​សម​ល្មម​ និង​ត្រូវ​​ធានា​ថា​​ម៉ាក់​ៗ​នៅ​តែ​​ទទួល​បាន​អាហារ​បំប៉ន​គ្រប់គ្រាន់​។​

    នំឃេក២

    ជាតិ​អាកុល

    ជាមួយ​គ្នា​នេះ​ដែរ​ នំ​ឃេក​ និង​សូកូឡា​មួយ​ចំនួន​ផ្ទុក​ជាតិ​អាល់កុល​ ដូចជា​Rum, Bourbon និង​Amaretto ដែល​មិន​មាន​សុវត្ថិភាព​ចំពោះ​​អ្នក​មាន​ទម្ងន់​ឡើយ​​។​ ទោះ​បី​ជា​ជាតិ​អាកុល​អាច​បន្ថែម​រសជាតិ​ដល់​នំ​ឃេក​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ឆ្លងកាត់​សុក​ និង​បង្ក​ជា​វិបត្តិ​ផ្សេង​ៗ ដូចជា​ខូច​ទ្រង់ទ្រាយ​ពី​កំណើត​​កូន​កើត​មុន​​ពេល​កំណត់​ និង​​​​​ការលូតលាស់​យឺត​យ៉ាវ​ផ្នែក​សតិ​បញ្ញា​ ហើយ​ក៏​ពុំ​មាន​ការ​បញ្ជាក់​ណា​មួយ​អំពី​បរិមាណ​ជាតិ​អាកុល​​​ដែល​សម​ល្មម​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ដែរ​។​

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់

    រយៈពេល​វដ្ដរដូវ

    (ថ្ងៃ)

    28

    វដ្ដរដូវ

    (ថ្ងៃ)

    7

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ប្រភព

    https://www.livestrong.com/article/553787-cake-when-pregnant/

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នូ សោភ័ណ្ឌ កែសម្រួល​ចុងក្រោយ 10/03/2021
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត