backup og meta

សារធាតុរម្អិលនៅមាត់ស្បូន ពេលមានផ្ទៃពោះថ្មីថ្មោងមានសណ្ឋានបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 13, 2022

សារធាតុរម្អិលនៅមាត់ស្បូន ពេលមានផ្ទៃពោះថ្មីថ្មោងមានសណ្ឋានបែបណា?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​សារធាតុ​រម្អិល​នៅ​មាត់​ស្បូន​ ជា​សារធាតុ​រាវ​ដែល​បញ្ចេញ​ដោយ​ក្រពេញ​នៅ​ក្នុង​ និង​ជុំវិញ​មាត់​ស្បូន។ សារធាតុ​រម្អិល​នេះ មាន​តួនាទី​ជួយ​បញ្ចេញ​ទឹក​រម្អិល​ និង​លាង​សម្អាង​តំបន់​ទ្វារ​មាស​របស់​យើង។ ការ​ប្រែប្រួល​អ័រម៉ូន​​ ក្នុង​អំឡុង​ពេល​នៃ​វដ្ដ​បន្ត​ពូជ មាន​ឥទ្ធិពល​លើ​បរិមាណ និង​កំហាប់​នៃ​សារធាតុ​រម្អិល​នេះ ព្រម​ទាំង​អាច​ជា​សញ្ញា​វិជ្ជមាន​នៃ​ការ​ធ្លាក់​មេ​ជីវិត​ញី និង​លទ្ធភាព​មាន​កូន​​ផង​ដែរ។

​​សារធាតុ​រម្អិល​នៅ​មាត់​ស្បូន​​មាន​សណ្ឋាន​ដូច​ម្ដេច​​នៅ​ពេល​មាន​ផ្ទៃពោះ​ថ្មីថ្មោង?

សារធាតុ​រម្អិល​​នេះ​ មាន​សណ្ឋាន​រាង​​ខាប់​​នៅ​ពេល​ដែល​ស្រី​ៗ​យើង​ទើប​តែ​មាន​ផ្ទៃពោះ​ដំបូង ហើយ​នឹង​កើន​ឡើង​នៅ​ត្រី​មាស​ទី​១ ព្រម​ទាំង​ក្លាយ​ជា​រនាំង​ទឹក​រម្អិល​ ​សម្រាប់​​បិទ​មាត់​ស្បូន​ ដើម្បី​ការពារ​ទារក​ក្នុង​ផ្ទៃ​ពី​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

គណនាថ្ងៃសម្រាលកូន

ចុះ​បើ​​ធ្លាក់​សារធាតុ​រម្អិល​មាត់​ស្បូន​មាន​​ពណ៌​ផ្កាឈូក​ ឬ​ពណ៌​ត្នោត?

អំឡុង​ពេល​ដែល​ម៉ាក់​ៗ​ទើប​តែ​មាន​ផ្ទៃពោះ គឺ​អាច​​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​ពណ៌​ផ្កា​ឈូក​ ឬ​ពណ៌​ត្នោត​ នៅ​ចន្លោះ​ថ្ងៃ​ទី​៦ និង​ថ្ងៃ​ទី​១២​នៃ​ការ​ពពោះ ដែល​ជា​ឈាម​ក​កំណើត។ ប៉ុន្តែ​ ជួន​កាល​ ម៉ាក់​ក៏​មិន​មាន​ធ្លាក់​ឈាម​នៅ​ពេល​ក​កំណើត​​ដូច​គ្នា។

ម៉េច​បាន​ស្រី​ៗ​ខ្លះ​ធ្លាក់​ទឹក​រម្អិល​ច្រើន​មុន​ពេល​មក​រដូវ?

ប្រសិនបើ​​គ្នា​យើង​សង្កេត​ឃើញ​ការ​កើន​ឡើង​នៃ​សារធាតុ​រម្អិល​មុន​ពេល​មក​រដូវ ឬ​ក្រោយ​ធ្លាក់​មេ​ជីវិត នោះ​អាច​ជា​សញ្ញា​នៃ​ការ​មាន​ផ្ទៃពោះ។ ក្នុង​ករណី​ដែល​សារធាតុ​រម្អិល​មាន​សភាព​ថ្លា និង​រាវ គឺ​រាងកាយ​យើង​កំពុង​តែ​ត្រៀម​មក​រដូវ។ យ៉ាង​ណា​មិញ ប្រសិនបើ​សារធាតុ​រម្អិល​មាន​សភាព​ខាប់​ បាន​ន័យ​ថា​ម៉ាក់​ៗ​កំពុង​តែ​មាន​ផ្ទៃពោះ​ហើយ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

· ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 13, 2022

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម