ការធ្លាក់ឈាមតិចតួច និងចុកពោះ គឺជារោគសញ្ញាទូទៅនៃការបង្កកំណើត ដែលកើតឡើងនៅរយៈពេល៦ ទៅ១០ថ្ងៃ បន្ទាប់ពីមេជីវិតឈ្មោលបង្កកំណើតជាមួយនឹងស៊ុតញី។ យ៉ាងណាមិញ រោគសញ្ញានៃការបង្កកំណើតនេះ មានភាពស្រដៀងទៅនឹងការមករដូវដែរ ដូច្នេះហើយ ទើបស្រីៗយើងត្រូវធ្វើតេស្ដផ្ទៃពោះ ដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថែមទៀត។