backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ចុកពោះមុនមករដូវ ឬចុកពោះពេលទើបមានផ្ទៃពោះខុសគ្នាយ៉ាងម៉េចខ្លះ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 17, 2023

ចុកពោះមុនមករដូវ ឬចុកពោះពេលទើបមានផ្ទៃពោះខុសគ្នាយ៉ាងម៉េចខ្លះ?

អាការៈ​ចុក​ពោះ អាច​កើត​ឡើង​ទាំង​នៅ​ពេល​ដែល​យើង​មក​រដូវ និង​ទើប​មាន​ផ្ទៃពោះ​ថ្មីថ្មោង។ ការ​ឈឺចាប់​ទាំង​ពីរនេះ មាន​លក្ខណៈ​ស្រដៀង​គ្នា អ៊ីចឹង​ហើយ​ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់​រវាង​ចុក​ពោះ​មក​រដូវ និង​ចុក​ពោះ​ពេល​មាន​ផ្ទៃពោះ គ្នា​យើង​​សង្កេត​មើល​ចំណុច​ខុស​គ្នា​ទាំង​នេះ។

​ចុក​ពោះ​មក​រដូវ មាន​លក្ខណៈ​បែប​ណា?

អាការៈ​ចុក​ពោះ​​ពេល​មក​រដូវ កើត​ឡើង​ដោយ​សារ​តែ​ការ​កន្ត្រាក់​​សាច់ដុំ​ខាង​ក្នុង​​ស្បូន​ ដើម្បី​ជួយ​ឲ្យ​ស្រទាប់​ស្បូន​របើក។ ការ​ឈឺចាប់​​មុន​ពេល​មក​រដូវ​ រួម​មាន​៖

  • ឈឺចាប់​នៅ​ក្នុង​ពោះ​ផ្នែក​ខាង​ក្រោម​ ឬ​អាង​ត្រគាក
  • ឈឺ​ខ្នង​ផ្នែក​ខាង​ក្រោម​ ឬ​ភ្លៅ
  • ឈឺចាប់​រយៈពេល​យូរ
  • ការ​ឈឺចាប់​ដែល​កើត​ឡើង​​ពីរ​បី​ថ្ងៃ​មុន​ពេល​ចាប់ផ្តើម​មក​រដូវ ឬ​នៅ​ពេល​ធ្លាក់​ឈាម។​
  • យ៉ាង​ណា​មិញ រោគសញ្ញា​នៃ​ការ​ឈឺចាប់​មុន​​មក​រដូវ​ជា​ច្រើន​ទៀត មាន​ភាព​ដូច​គ្នា​ទៅ​នឹង​ការ​មាន​ផ្ទៃពោះ​ថ្មីថ្មោង ដូចជា៖

    • ឈឺ​ពោះ​ផ្នែក​ខាង​ក្រោម​
    • ឈឺ​អាង​ត្រគាក
    • ឈឺ ឬ​ហើម​សុដន់
    • ទល់​លាមក​
    • ហើម​ពោះ
    • ប្រែប្រួល​​អារម្មណ៍
    • អស់​កម្លាំង
    • ធ្លាក់​ឈាម​តិចតួច

    ចុះ​រោគសញ្ញា​ដែល​បញ្ជាក់​ថា​យើង​មាន​ផ្ទៃពោះ​វិញ?

    រោគសញ្ញា​ជាក់លាក់​ ដែល​អាច​បញ្ជាក់​ថា​យើង​មាន​ផ្ទៃពោះ រួម​មាន​៖

    • បាត់​រដូវ
    • ចង្អោរ ឬ​ក្អួត
    • ប្រែប្រួល​ចំណង់​អាហារ ឬ​រសជាតិ
    • នោម​ញឹកញាប់។

    ពេល​ណា​​យើង​គួរ​ធ្វើ​តេស្ដ​ផ្ទៃពោះ?

    ប្រសិនបើ​គ្នា​យើង​មាន​អាការៈ​ចុក​ពោះ ហើយ​រដូវ​មិន​មក​តាម​ការ​កំណត់ យើង​គួរ​តែ​ធ្វើ​តេស្ដ​ផ្ទៃពោះ។ តាម​ពិត​ទៅ យើង​អាច​ធ្វើ​តេស្ដ​ផ្ទៃពោះ ក្នុង​​ករណី​ដែល​​មាន​រោគសញ្ញា​មួយ​ចំនួន​បញ្ជាក់​ថា​មាន​ផ្ទៃពោះ ប៉ុន្តែ​យក​ល្អ​គួរ​រង់ចាំ​ដល់​បាត់​រដូវ​សិន​ ទើប​ទទួល​បាន​លទ្ធផល​ច្បាស់លាស់។

    ​​​​គន្លឹះ​ដោះស្រាយ​អាការៈ​ចុក​ពោះ​

    • ញ៉ាំ​ថ្នាំ​បំបាត់​ការ​ឈឺចាប់
    • ស្អំ​កំណាត់​ក្តៅ​នៅ​លើ​ពោះ​ផ្នែក​ខាង​ក្រោម
    • ងូត​ទឹក​ក្តៅ​ឧណ្ហ​ៗ
    • ធ្វើ​សមាធិ ឬ​ហាត់​យូហ្គា
    • ជៀសវាង​ញ៉ាំ​គ្រឿង​ស្រវឹង។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Feb 17, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម