ការឈឺចាប់ជុំវិញអាងត្រគាកអំឡុងពេលពពោះ កើតឡើងដោយសារតែការលាតសន្ធឹងនៃសរសៃចងដែលទ្រទ្រង់ស្បូន ហើយភាគច្រើន បញ្ហាសុខភាពមួយនេះមិនបង្កគ្រោះថ្នាក់ដល់ទារកក្នុងផ្ទៃ ឬប៉ះពាល់ដល់សមត្ថភាពក្នុងការសម្រាលកូនតាមធម្មជាតិនោះឡើយ។
រោគសញ្ញានៃការឈឺជុំវិញអាងត្រគាកមានអ្វីខ្លះ?
រោគសញ្ញានៃការឈឺជុំវិញអាងត្រគាក មានភាពខុសគ្នាពីមនុស្សម្នាក់ទៅម្នាក់ទៀត។ ប៉ុន្តែម៉ាក់ៗមួយចំនួន ពុំប្រឈមនឹងការឈឺចាប់នេះឡើយអំឡុងពេលពពោះ។ ចំពោះរោគសញ្ញាវិញ ម៉ាក់អាចមានការឈឺចាប់នៅជុំវិញអាងត្រគាកតិចតួច ឬធ្ងន់ធ្ងរ ដែលរួមមាន៖
មូលហេតុអ្វីបណ្តាលឲ្យឈឺចាប់ជុំវិញអាងត្រគាក?
ថ្វីត្បិតតែអ្នកជំនាញនៅមិនទាន់ដឹងច្បាស់ពីមូលហេតុជាក់លាក់នៃការឈឺចាប់ជុំវិញអាងត្រគាក ប៉ុន្តែកត្តាខាងក្រោមនេះ អាចជាមូលហេតុបង្ក៖
- ចលនាមិនស្មើគ្នានៃសន្លាក់ឆ្អឹងអាងត្រគាក
- ផ្លាស់ប្ដូររចនាសម្ព័ន្ធនៃសាច់ដុំជុំវិញ
- របួសឆ្អឹងអាងត្រគាកពីមុន
- ប្រែប្រួលអ័រម៉ូន
- ទីតាំងនៃទារកក្នុងផ្ទៃ។
ការព្យាបាលការឈឺចាប់ជុំវិញអាងត្រគាក
ម៉ាក់ៗដែលជួបប្រទះការឈឺចាប់ជុំវិញអាងត្រគាក អាចអនុវត្តន៍វិធីសាស្ត្រទាំងនេះ៖
- ស្អំកំណាត់ក្តៅនៅបរិវេណដែលឈឺចាប់
- ពាក់ស្បែកជើងកែងទាប និងមានផាសុកភាព
- ជៀសវាងឈរ ឬដើរយូរ
- កាត់បន្ថយសកម្មភាពខ្លាំងក្លាដែលដាក់សម្ពាធលើខ្នង ឬអាងត្រគាក
- គេងកល់ខ្នើយនៅចន្លោះជង្គង់។