ត្រៀមសម្រាល

ត្រៀមសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ត្រៀមសម្រាល

ទាំងនេះជាអត្ថប្រយោជន៍សម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរដឹង

ពេលជិតសម្រាលគឺជាពេលដែលប៉ាម៉ាក់ត្រូវសម្រេចចិត្តថា ត្រូវសម្រាលតាមធម្មជាតិ ឬដោយ វះកាត់ ដើម្បីចៀសវាងការឈឺចាប់ គ្រោះថ្នាក់ ឬដើម្បីជ្រើសរើសថ្ងៃល្អ។ ប្រសិនបើម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃគ្មានបញ្ហាសុខភាពទេ ការសម្រាលតាមធម្មជាតិផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។ ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបាន បើម៉ាក់ៗ និងកូនក្នុងផ្ទៃមិនមាន​បញ្ហាដូចជា៖ ទារកថ្លោសពេក ទងសុក​រុំកទារក សុកពាំងមាត់ស្បូន ទារក​មិនបង្វិលក្បាល ទារកនៅទទឹងពោះ ម៉ាក់ៗលើសសម្ពាធឈាម អាងត្រកៀក​ម៉ាក់ៗតូចពេក ការសម្រាលតាមធម្មជាតិផ្តល់ប្រយោជន៍ដូចជា៖ ១. សម្រាប់ម៉ាក់ៗ · មិនមានហានិភ័យពីការសម្រាលដោយវះកាត់ដូចជា ឆ្លងមេរោគនៅកន្លែង​វះកាត់ បាត់បង់​ឈាម​ច្រើន ប្រតិកម្មនឹងថ្នាំសណ្តំជាដើម · ម៉ាក់ៗឆាប់មានទឹកដោះ ព្រោះបន្ទាប់ពីសម្រាលរួច ម៉ាក់ៗអាចឱ្យទារក​បៅភ្លាម ហើយការបំបៅក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងបន្ទាប់ពីសម្រាល​​​​នឹងជួយជំរុញ​ដល់​ការ​ផលិត​ទឹកដោះ​របស់ម៉ាក់ៗ ​ · ត្រូវកាស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី ព្រោះជាសះស្បើយលឿន · អត្រាជោគជ័យនៃការបំបៅដោះខ្ពស់ ព្រោះការប៉ះស្បែកនឹងស្បែករវាងម៉ាក់ៗ និងទារកក្នុងអំឡុងពេលសម្រាលបង្កើនភាពស្និទ្ធិស្នាលវាងទារក និងម៉ាក់ៗ · ម៉ាក់ដែលសម្រាលដោយធម្មជាតិជាសះស្បើយលឿនជាងម៉ាក់ៗដែលសម្រាលដោយវះកាត់ ដូច្នេះម៉ាក់អាចថែទាំខ្លួនឯង និងទារកបានច្រើន · មិន​មាន​ស្លាកស្នាម ឬ​ត្រូវ​ការ​ថែទាំ​ថ្នេរក្រោយសម្រាល · មិនមានការឈឺចាប់ថ្នេរក្រោយពេលសម្រាលរួច ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. សម្រាប់ទារក · ទារកនឹងទទួលបានបាក់តេរីល្អៗសម្រាប់ការពារខ្លួន ក្នុងអំឡុងពេលសម្រាលតាម​ទ្វារមាស​អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក ធ្វើឱ្យទារកមិនសូវឆ្លងជំងឺ […]

ស្វែងរក ត្រៀមសម្រាល

ត្រៀមសម្រាល

គ្រប់​ខែ​ហើយ! ម៉ាក់ៗត្រូវ​សម្គាល់សញ្ញា​ឈឺ​ពោះ​ជិត​សម្រាលទាំងនេះ

៩ ខែ​ក្រោយ​ពពោះ ម៉ាក់ៗ​ច្បាស់​ជាអន្ទះសា ព្រោះ​ជិត​ដល់​ថ្ងៃ​មែន​ទែន​ហើយ គ្នា​យើង​ខ្លះ​ភ័យ​ខ្លាំង អារម្មណ៍​ច្របូក​ច្របល់ អាច​ដោយសារ​សញ្ញា​ប្លែកៗ​មួយ​ចំនួន។ ម៉ាក់មួយ​ចំនួន​ប្រសិនបើតាមដាន​សុខភាព​ប្រកាដជា​ឃើញពីភាព​ខុសប្លែក ឬអ្នក​ខ្លះ​អាច​សង្ស័យ​ថា​មាន​បញ្ហា​សុខភាព​ណាមួយ​ទៅវិញ តាមពិត​ជា​ការ​ផ្ដល់​សញ្ញា​ថា​ថ្ងៃ​សម្រាល​ជិត​ដល់​ហើយ​ម៉ាក់។ បើចឹង “Hello គ្រូពេទ្យ” ពេលនេះ​នឹង​ប្រាប់​ពី​សញ្ញាខ្លះៗ​បញ្ជាក់​ដល់​ពេល​ជិត​សម្រាល​អូនៗ​ហើយ។ ១- ៤សប្តាហ៍ចុងក្រោយមុនសម្រាល - កូនធ្លាក់ចូលអាងត្រគាក៖ មុន​ឈឺ​ពោះ​សម្រាល ២-៣ សប្តាហ៍ គ្នា​យើង​អាច​សង្កេត​ឃើញ​ពោះ​ធ្លាក់​ចុះ​ជាង​មុន ព្រោះ​នៅ​ដំណាក់កាល​នេះ ក្បាល​អូនៗ​នឹង​ផ្លាស់​ទីតាំង​ទៅ​ក្នុង​អាង​ត្រគៀក ត្រៀម​ចេញ​មើល​ផែនដី​លើក​ដំបូង ដោយ​ថែម​ទាំង​មាន​ចលនា​ខ្លះ​សម្រួល​ពេល​ម៉ាក់ៗ​សម្រាល​ទៀត​ផង។ ហេតុនេះ គ្នា​យើង​នឹង​ឧស្សាហ៍​ចូល​បន្ទប់ទឹក ព្រោះអូនៗ​បាន​ទៅ​សង្កត់​លើ​ប្លោក​នោម។ - មាត់ស្បូនបើក៖ មុនឈាន​ដល់​ពេល​សម្រាល មាត់ស្បូន​ត្រូវបើក​ឲ្យ​ស្ដើង​ជាមុន​សិន បន្ទាប់​មក​ទើប​គ្រូពេទ្យ​អាច​វាស់​ទំហំ​មាត់ស្បូន​ដែល​រីក កំណត់​ម៉ោង ឬ​ថ្ងៃត្រូវ​សម្រាល។ មួយទៀត ចំនួនថ្ងៃ​គ្រាន់តែ​ជាការ​គណនា​ទុក​មុន​ប៉ុណ្ណោះ។ បើសិន​មាត់ស្បូន​យើង រីក​យឺត​ជាង​គ្នា​យើង​ផ្សេង​ទៀត ក៏មិន​​អីដែរ ព្រោះ​ការវិវត្ត​មនុស្ស​ម្នាក់ៗ​ខុសគ្នា។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ គណនាថ្ងៃសម្រាលកូន នៅត្រង់នេះ ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ដឹងកាលវិភាគចាក់ថ្នាំបង្ការកូននៅទីនេះ - ឧស្សាហ៍ឈឺពោះឈឺចង្កេះ៖ ឈឺចុកខ្នង និង​សៀតពោះ អាច​កើត​ឡើង​ម្ដង​ទៀត ពិសេស​ចាប់​ពីពពោះលើកទី២ ព្រោះថា​សាច់ដុំ និង​សន្លាក់គ្នា​យើងយារ ព្រមទាំង​ផ្លាស់ទី​សម្រាប់​ត្រៀម​ខ្លួន​សម្រាល។ យើង​អាច​នឹង​ឈឺចង្កេះ​ខ្លាំង ថែម​ទាំង​មានអារម្មណ៍​ថា​សន្លាក់​ឆ្អឹង​ត្រគាក​ធូររលុង​ច្រើន។ - រាករូស៖ ដូចទៅ​នឹង​សាច់ដុំ​ជាច្រើន​ទៀត រន្ធគូទ​ក៏មាន​សភាពធូររលុង […]


ត្រៀមសម្រាល

ក្រែងមិនធ្លាប់ដឹង! ​​បំបាត់​ការ​ឈឺចាប់​ពេល​ឈឺ​ពោះ​ឆ្លងទន្លេ មាន២វិធីនេះ

អារម្មណ៍​នេះ​ស្រីៗគ្នា​យើង​ទើប​ដឹង​ច្បាស់ ពិសេស​អ្នក​ធ្លាប់​ឆ្លងកាត់ គ្រាន់តែ​គិត​ក៏​ឈឺមុន​ដែរ ទម្រាំ​ដល់​ថ្ងៃឆ្លងទន្លេ​មែន​ទែន មិន​ដឹង​ឈឺចាប់​ប៉ុនណា​ទេ។ គ្នា​យើង​មិន​ទាន់​ឆ្លងកាត់ គួរ​ស្វែង​យល់ និង​ត្រៀម​ខ្លួន​ជា​ស្រេច មិន​ថា​តែម៉ាក់​ទេ ប៉ាៗ​ក៏​ត្រូវ​ត្រៀម​ខ្លួន​ដូច​គ្នា ដើម្បី​ជួយ​ជា​កម្លាំង​ចិត្ត​ប្រពន្ធ​ជាទី​ស្រលាញ់។ “Hello គ្រូពេទ្យ” មាន​អត្ថបទ​ពិសេស​មួយ​ណែនាំ​ស្រី​គ្នា​យើង​ពី​វិធី​បំបាត់​ឈឺចាប់ ពេល​សម្រាល ទោះ​មិន​បាត់ ១០០% ក៏​អាចជួយ​បាន​ខ្លះ​ដែរ។ ១- គ្រប់គ្រងការឈឺចាប់ដោយប្រើថ្នាំ - Morphine៖ ជា​ថ្នាំបំបាត់​ការ​ឈឺចាប់​ប្រភេទ​ញៀន ប៉ះពាល់​ផ្ទាល់​ទៅ​ប្រព័ន្ធ​សរសៃ​ប្រសាទ។ ជាទូទៅ ត្រូវ​ចាក់​ចូល​សាច់​ដុំភ្លៅ ឬ​សាច់ដុំ​ត្រគាក នៅ​ដំណាក់​កាល​ដំបូង​ពេល​ឈឺ​ពោះ​សម្រាល ឬ​ក៏អាច​លេប​ក៏បាន។ មួយទៀត គ្នា​យើង​អាច​ប្រើថ្នាំ Fentanyl ជំនួស​បាន ព្រោះ​វាជា​ថ្នាំបំបាត់​ការឈឺចាប់​ប្រភេទ​ញៀន​បែប​សិប្បនិម្មិត មាន​ប្រសិទ្ធភាព​ខ្លាំង​ជាង​ថ្នាំ Morphine ពី ៥០-១០០ ដងឯណោះ។ ទោះ​ថ្នាំ Morphine និង Fentanyl មាន​ប្រសិទ្ធភាព​ខ្ពស់ជាង​ផលិតផល​ផ្សេង​ទៀត តែ​ផល​ប៉ះពាល់​ចម្បង គឺ​សួត​ក្មេង។ ម៉ាក់ៗ​អាច​បញ្ចេញ​ចោល​សារធាតុ​ញៀន​តាមរយៈ​ទឹកដោះ​ដំបូង។ ប្រសិទ្ធភាព​ថ្នាំ Morphine ជួន​កាល​អាច​មាន​រយៈពេល​ដល់​ទៅ ៤ ម៉ោង។ - Diamorphine៖ ឬ​ហៅថា ហេរ៉ូអ៊ីន ជា​ថ្នាំបំបាត់​ការ​ឈឺចាប់​ប្រភេទ​ពាក់​កណ្ដាល​យោគ។ មួយ​ផ្នែក​ចម្រាញ់​ចេញ​ពី​ដើម​អាភៀន​ប៉ុបពី។ ក្នុង​ប្រទេស​មួយ​ចំនួន ជាក់ស្តែង​ចក្រភព​អង់គ្លេស […]


ត្រៀមសម្រាល

ម៉ាក់​ៗ គួរ​ត្រៀម​អ្វីខ្លះទាំងមុនសម្រាល និងក្រោយសម្រាល?

ការ​ត្រៀម​ខ្លួន​ទទួល​អាអូន (មុន​ឆ្លងទន្លេ) និង​ចំណុច​គួរ​ដឹង​ជា​ច្រើន ក្រោយ​ឆ្លងទន្លេ គឺជារឿង​ចាំបាច់​គួរ​ធ្វើ។ ចុះ​យើងបាន​ត្រៀម​អី​ខ្លះ​ហើយ? ឬ​ក៏​ចាស់ៗ ជា​អ្នក​រៀបចំ? បើ​មែន កុំ​ចាំតែ​ចាស់ៗ មក​ស្វែងយល់​ជាមួយ “Hello គ្រូពេទ្យ" ទាំង​អស់​គ្នា។ ១- រៀនពីការសម្រាល ពិសេស​បំផុត​សម្រាប់​ម្ដាយ​ ដែល​មាន​កូន​ដំបូង ហើយ​ជ្រើស​យក​វិធី​កើត​​ធម្មជាតិ (មិន​វះកាត់) ព្រោះ​អត់​មាន​បទពិសោធន៍។ អ៊ីចឹង​ហើយ បើ​សិន​ជា​បាន​រៀន ឬ​ស្វែងយល់​គន្លឹះ​មួយ​ចំនួន​ពី​អ្នក​ជំនាញ (ពេទ្យ) អាច​ជា​ការ​ល្អ ដើម្បី​ដឹង​ពី​រៀប​ដោះស្រាយ​បញ្ហា របៀប​ដក​ដង្ហើម និងតិចនិក​បន្ធូរ​អារម្មណ៍​ថ្ងៃ​ឆ្លង​ទន្លេ។ ករណី​ខ្លះ ប្រហែល​ពិបាក​រក​ថ្នាក់​រៀន ដូច្នេះ​ជម្រើស​ក្នុង​ការ​ស្វែងរក​គ្រូពេទ្យ​ផ្នែក​សម្ភព​មក​ពិភាក្សា ដើម្បី​ស្រាយ​រាល់​ចម្ងល់ ឬ​ឲ្យ​ដំបូន្មាន​បាន ក៏​ជា​ជម្រើស​ល្អ​បំផុត​មួយ​ដែរ។ គណនាការឡើងទម្ងន់ស្ត្រីអំឡុងពពោះទីនេះ ២- ជម្រើសសម្រាល ត្រូវ​មើល​លើ​សុខភាព​ម្ដាយ​មុន​ការ​សម្រេច​ចិត្ត ក្រោយ​ពី​ពិភាក្សា​ដោយ​ហ្មត់ចត់ ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព។ បើ​សុខភាព​ទាំង​កូន និង​ម្ដាយ​ល្អ​ ហើយ កើត​ដោយ​រៀប​ណា ជា​ជម្រើស​របស់​យើង ថា​តើ​យើង​សម្រេច​ឆ្លងទន្លេ​ដោយ​ធម្មជាតិ ឬ​ដោយ​វេជ្ជសាស្ត្រ​ជំនួយ អាច​ជា ការវះកាត់​ ការ​បង្កើន​កូន​តាម​ស្បូន​បែប​ធម្មជាតិ ការ​បូម​យក​កូន​ចេញ ឬការ​ប្រើ​ដង្កៀប​ទាញ...ជាដើម។ ការ​ជ្រើសរើស​មន្ទីរពេទ្យ​ឲ្យ​សមនឹង​តម្លៃ ការ​ជឿទុកចិត្ត បូក​រួម​ទាំង (គួរ​តែ​គិត​ដល់) សេវា​មើល​ថែ​ទាំ ទាំង​ម្ដាយ និង​ទារក​ថា​តើ​ល្អ​កម្រិត​ណា។ គណនាថ្ងៃសម្រាលកូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ