ត្រៀមសម្រាល

ត្រៀមសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ត្រៀមសម្រាល

ទាំងនេះជាអត្ថប្រយោជន៍សម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរដឹង

ពេលជិតសម្រាលគឺជាពេលដែលប៉ាម៉ាក់ត្រូវសម្រេចចិត្តថា ត្រូវសម្រាលតាមធម្មជាតិ ឬដោយ វះកាត់ ដើម្បីចៀសវាងការឈឺចាប់ គ្រោះថ្នាក់ ឬដើម្បីជ្រើសរើសថ្ងៃល្អ។ ប្រសិនបើម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃគ្មានបញ្ហាសុខភាពទេ ការសម្រាលតាមធម្មជាតិផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។ ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបាន បើម៉ាក់ៗ និងកូនក្នុងផ្ទៃមិនមាន​បញ្ហាដូចជា៖ ទារកថ្លោសពេក ទងសុក​រុំកទារក សុកពាំងមាត់ស្បូន ទារក​មិនបង្វិលក្បាល ទារកនៅទទឹងពោះ ម៉ាក់ៗលើសសម្ពាធឈាម អាងត្រកៀក​ម៉ាក់ៗតូចពេក ការសម្រាលតាមធម្មជាតិផ្តល់ប្រយោជន៍ដូចជា៖ ១. សម្រាប់ម៉ាក់ៗ · មិនមានហានិភ័យពីការសម្រាលដោយវះកាត់ដូចជា ឆ្លងមេរោគនៅកន្លែង​វះកាត់ បាត់បង់​ឈាម​ច្រើន ប្រតិកម្មនឹងថ្នាំសណ្តំជាដើម · ម៉ាក់ៗឆាប់មានទឹកដោះ ព្រោះបន្ទាប់ពីសម្រាលរួច ម៉ាក់ៗអាចឱ្យទារក​បៅភ្លាម ហើយការបំបៅក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងបន្ទាប់ពីសម្រាល​​​​នឹងជួយជំរុញ​ដល់​ការ​ផលិត​ទឹកដោះ​របស់ម៉ាក់ៗ ​ · ត្រូវកាស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី ព្រោះជាសះស្បើយលឿន · អត្រាជោគជ័យនៃការបំបៅដោះខ្ពស់ ព្រោះការប៉ះស្បែកនឹងស្បែករវាងម៉ាក់ៗ និងទារកក្នុងអំឡុងពេលសម្រាលបង្កើនភាពស្និទ្ធិស្នាលវាងទារក និងម៉ាក់ៗ · ម៉ាក់ដែលសម្រាលដោយធម្មជាតិជាសះស្បើយលឿនជាងម៉ាក់ៗដែលសម្រាលដោយវះកាត់ ដូច្នេះម៉ាក់អាចថែទាំខ្លួនឯង និងទារកបានច្រើន · មិន​មាន​ស្លាកស្នាម ឬ​ត្រូវ​ការ​ថែទាំ​ថ្នេរក្រោយសម្រាល · មិនមានការឈឺចាប់ថ្នេរក្រោយពេលសម្រាលរួច ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. សម្រាប់ទារក · ទារកនឹងទទួលបានបាក់តេរីល្អៗសម្រាប់ការពារខ្លួន ក្នុងអំឡុងពេលសម្រាលតាម​ទ្វារមាស​អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក ធ្វើឱ្យទារកមិនសូវឆ្លងជំងឺ […]

ស្វែងរក ត្រៀមសម្រាល

ត្រៀមសម្រាល

ញ៉ាំគ្រាប់ជីរពេលពពោះ សុវត្ថិភាពទេ? ញ៉ាំទៅស្រួលសម្រាលកូនមែនអត់?

ចាស់ៗ​ពី​ដើម​តែង​តែ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​គ្រាប់​ជីរ ជា​ពិសេស​ពេល​ជិត​សម្រាល ដោយ​សម្អាង​ថា គ្រាប់​ជីរ​រីក​ទៅ​រអិល ពេល​ញ៉ាំ​ទៅ​ងាយ​ស្រួល​នឹង​កើត​កូន មិន​ឈឺ​ពោះ​យូរ។ តើ​ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ ពិត​ជា​ស្រួល​កើត​កូន​មែន ឬ​យ៉ាង​ណា? ហើយ​ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ​សុវត្ថិភាព​អត់? លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព មាតា បកស្រាយ​ថា ការ​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ​ល្អ ឬ​មិន​ល្អ មិន​ទាន់​មាន​ការ​សិក្សា​ច្បាស់​លាស់​នៅ​ឡើយ​ទេ គ្រាន់​តែ​ចាស់ៗ​មាន​ជំនឿ​តៗ​គ្នា​ប៉ុណ្ណោះ​ថា ម្តាយ​ដែល​ញ៉ាំ​គ្រាប់​ជីរ​ពេល​ពពោះ ដល់​ពេល​សម្រាល ឈឺ​ពោះ​លឿន​ងាយ​នឹង​កើត​កូន។ តែ​ជា​បទ​ពិសោធន៍​ជាក់​ស្តែង​វិញ វេជ្ជបណ្ឌិត​ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ដែល​បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា រូប​នេះ​រៀបរាប់​ថា ស្ត្រី​ដែល​ញ៉ាំ​គ្រាប់​ជីរ​​ពេល​ពពោះ ដល់​ពេល​សម្រាល​ច្រើន​តែ​ស្បូន​ទន់ កន្ត្រាក់​មិន​បាន​ល្អ ធ្វើ​ឲ្យ​ពិបាក​សម្រាល​កូន​ទៅ​វិញ។ អត្ថបទពាក់ព័ន្ធ៖ ជំនឿបុរាណទាក់ទងការញ៉ាំអាហារក្រោយសម្រាលទាំងនេះ ពេទ្យថាគ្រោះថ្នាក់ខ្លាំងណាស់ ឈឺពោះកន្ត្រាក់ស្បូនត្រៀមសម្រាល និងកន្ត្រាក់បែបបញ្ឆោត ខុសគ្នាម៉េចខ្លះ? វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី ទោះ​យ៉ាងណា​លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា កូន​កើត​ស្រួល ឬ​ពិបាក អាស្រ័យ​ទៅ​លើ​ទម្រង់​រាងកាយស្ត្រី​មាន​ផ្ទៃពោះ ទំហំ​ក្បាល​កូន ទំហំ​អាង​ត្រគាក​ម៉ាក់ៗ និង​ការ​ធ្វើ​សកម្មភាពរាង​កាយ​ផ្សេងៗ​ជាដើម មិន​មែន​ពាក់​នឹង​ការ​ញ៉ាំ​ពពួក​គ្រាប់ជីរ ល្ង ដូងទុំ ឬ​ថ្នាំ​ខ្មែរ​អី​នោះ​ទេ។ ម្យ៉ាង​វិញ​ទៀត​បើ​កូន​ថ្លោស​ខ្លាំង​ក៏​ពិបាក​កើត​តាម​ធម្មជាតិ​ដែរ។   ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ […]


ត្រៀមសម្រាល

គ្រប់ខែហើយ ស្រីៗចាំបាច់ត្រូវធ្វើរឿង៤យ៉ាងនេះ ដើម្បីស្វាគមន៍កូនជាទីស្រលាញ់

ស្រីៗមានផ្ទៃពោះប្រាកដជាបានត្រៀមលក្ខណៈ និងសម្ភារៈផ្សេងៗមុនពេលគ្រប់ខែយ៉ាងហោចណាស់ ក៏១ ឬ២ខែដែរ។ ទន្ទឹមនឹងការត្រៀមលក្ខណៈនោះ ស្រីៗគ្នាយើងគួរតែធ្វើរឿងប៉ុន្មានយ៉ាងក្រោមនេះដែរ ពេលត្រៀមខ្លួន ដើម្បីសម្រាលកូន។ ១. ដោះ​គ្រឿង​អលង្ការ​ទុក បើ​មាន​ពាក់​គ្រឿង​អលង្ការ​ជាប់​ខ្លួន ដូចជា​ខ្សែក ខ្សែដៃ កងដៃ ក្រវិល ចិញ្ចៀន​នោះ យក​ល្អ​ម៉ាក់ៗ​គួរ​តែ​ដោះ​ទុក​សិន ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ពេល​សម្រាល​កូន ឯការ​បី​ថ្នាក់​ថ្នម​កូនក្រោយ​សម្រាល មិន​បារម្ភ​ការ​ប៉ះទង្គិច​ខ្លួន​ប្រាណ​កូន។ ២. កាត់​សក់​ឲ្យ​ខ្លី គ្រូពេទ្យ​មិន​តម្រូវ​ឲ្យ​ស្រីៗ​គ្រប់​គ្នា​ត្រូវ​តែ​កាត់​សក់​ឲ្យ​ខ្លី​មុន​សម្រាល​កូន​នោះទេ តែ​ការ​ទុក​សក់​វែង​ពេក ធ្លាក់​រញ៉េរញ៉ៃ​ទើស​មុខ​មាត់ ពិបាក​កក់ ពិបាក​សិត ឬ​អាច​ធ្លាក់​ចូល​ភ្នែក​កូន។ ដូច​នេះ​យើង​គួរ​តែ​តម្រឹម ឬ​កាត់​សក់​ឲ្យ​ខ្លី នោះ​អារម្មណ៍​យើង​ក៏​ស្រឡះ​ទៅ​តាម​នោះ​ដែរ។ ៣. ងូតទឹក កក់សក់ ជម្រះកាយ​ឲ្យ​ស្អាត រឿង​នេះ​ចាំបាច់​សម្រាប់​ម៉ាក់ៗ​ដែល​ត្រូវ​សម្រាល​កូន​ដោយ​វះកាត់ ព្រោះ​យើង​បាន​ដឹង​មុន​ពេល​ពេល​វេលា​ច្បាស់​លាស់​​ក្នុង​ការ​សម្រាល។ ហេតុ​អី​ចាំបាច់​ងូត​ទឹក កក់​សក់ ជម្រះ​កាយ​ឲ្យ​ស្អាត​មុន​នឹង​សម្រាល​កូន? នេះ​ក៏​ដោយសារ​តែ​ក្រោយ​សម្រាល​ហើយ​ភ្លាមៗ យើង​មិន​អាច​ងូត​ទឹក​បាន​ភ្លាមៗ​នោះ​ទេ ត្រូវ​រង់ចាំ​ដល់១ ឬ២ថ្ងៃ ឯណោះ។ ៤.កាត់​ក្រចកដៃ ក្រចក​ជើង ក្រចក​ដៃ ក្រចក​ជើង ជា​បណ្តុំ​នៃ​មេរោគ ហើយ​បើ​មិន​កាត់​ឲ្យ​ខ្លី​ទេ ពេល​សម្រាល​កូន​រួច ម៉ាក់ៗ​បី​បេប៊ី​អាច​ប៉ះ​ធ្វើ​ឲ្យ​រលាត់​ស្បែក​កូន។ អត្ថបទពាក់ព័ន្ធ៖  អាថ៌កំបាំង ៥ យ៉ាងអំពីការសម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរស្វែងយល់ កូនកើតភ្លាម ហេតុអីគ្រូពេទ្យតែងដាក់នៅលើទ្រូងម៉ាក់ ចុះបើដាក់លើទ្រូងប៉ាបានអត់? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello […]


ត្រៀមសម្រាល

មុន​សម្រាល​កូន ១ ខែ ម៉ាក់​ៗ​គួរ​រៀបចំ​របស់​អស់​ទាំងនេះត្រៀម

រយៈពេល ៩ ខែ ១០ ថ្ងៃ​ ជា​កាល​កំណត់​ដែល​ទារក​ត្រូវ​សម្រាល តែ​ទោះ​ជា​យ៉ាង​នោះ ម៉ាក់​ៗ​ខ្លះ​អាច​សម្រាល​កូន​មុន ឬ​ក្រោយ​នេះ ១ សប្ដាហ៍។ ខាងក្រោម​ជា​អ្វី​ដែល​គួរ​មាន និង​រៀបចំ​ឲ្យ​បាន​រួច​មុនថ្ងៃសម្រាល តាម​បទ​ពិសោធ​របស់​ម៉ាក់​ៗ​មួយ​ចំនួន​ដែល​ធ្លាប់​ឆ្លងកាត់​សម្រាល​កូន​រួច​បាន​ចូល​ខ្លួន​មក​ចែក​រំលែក ដើម្បី​កុំឲ្យ​ដល់​ពេល​ឈឺពោះ និង​សម្រាល​អ្វី​ៗ​នៅ​មិន​ទាន់​រួចរាល់។ ១-សម្លៀកបំពាក់​កូន «មុន​កូន​កើត​មួយ​ខែ​គួរតែ​ទិញ​សម្លៀកបំពាក់ ស្រោម​ដៃ​ជើង មួក កន្សែង​របស់​កូន​ឲ្យ​បាន​រួច​រាល់​អស់» នេះ​ជា​ការ​លើក​ឡើង​របស់​អ្នកនាង ប៉ូវ ចិន្តា។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណុច​នេះ​ពិតជា​សំខាន់​ខ្លះ​ណាស់ ព្រោះ​ក្រោយ​កូន​កើត​យើង​នឹង​មិន​អាច​ត្រៀម​ទាន់​ឡើយ ដោយសារ​សម្ភារៈ​អស់​ទាំង​នោះ ត្រូវ​បោក​សម្អាត​សម្លាប់​មេរោគ​ឲ្យ​បាន​ល្អ និង​ទុក​ដាក់​នៅ​កន្លែង​ស្ងួត​មាន​សុវត្ថិភាព។ ក្រៅ​ពី​នោះ​នៅ​មាន​​​ត្រៀម​ភួយ ពូក ខ្នើយ កម្រាលដូរ​ ខោទឹក​នោមកូន បន្ថែម​ពី​នោះ​អ្នក​ធ្វើការ​ផ្នែក​ទីប្រឹក្សា​អចលនទ្រព្យ​ក៏​បាន​ឲ្យ​ម៉ាក់​ៗ​ត្រៀម​របស់​ខ្លួនឯង​ដែរ  និង​ត្រៀម​សម្លៀកបំពាក់​ណា​ស្រួល​ៗ​ស្លៀក ព្រោះ​ត្រូវ​បំបៅ​ដោះ និង​ឈឺ​ផ្នែក​ខាងក្រោម​មិន​ទាន់​សះស្បើយ។ ២- កន្ទប/ខោ​ទឹក​នោម បើ​តាម​អ្នក​ស្រី សន សុខបញ្ញា បាន​ឲ្យ​ដឹង​ថា របស់​មួយ​នេះ​ក៏​គួរតែ​ទិញ​ជា​មុន​ដែរ ព្រោះ​ក្រោយ​សម្រាល​ពេទ្យ​នឹង​បាន​ស្លៀកពាក់​ខោ​អាវ​ឲ្យ​កូន និង​មាន​កន្ទប ឬ​ខោ​ទឹក​នោម​ស្លៀក​ពាក់​រួច​ជា​ស្រេច​មិន​ចាំបាច់​ឲ្យ​ប្រឡាក់​កន្សែង ឬ​ខោអាវ​ដែល​រុំ​ខ្លួន​កូន​នោះ​ទេ។ ស្ត្រី​វ័យ ៤០ ឆ្នាំ​រូប​នោះ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​វិញ ក៏​គួរតែ​មាន​ខោ​ទឹក​នោម ឬ​សំឡី​អនាម័យ​ទុក ព្រោះ​ក្រោយ​សម្រាល​នឹង​មាន​ធ្លាក់​ឈាម​ប្រហែល ២ សប្ដាហ៍។ អត្ថបទពាក់ព័ន្ធ៖ […]


ត្រៀមសម្រាល

ប្រពន្ធជិតសម្រាល ប្រុសៗអាចធ្វើរឿងទាំងអស់នេះ នឹងក្លាយជាប៉ាល្អបំផុតកូនៗប្រាថ្នា!

​ជិត​ដល់​ថ្ងៃ​សម្រាល ប្រពន្ធ​យើងច្បាស់​ជា​រង​ការ​ឈឺ​ចាប់ខ្លាំង អាច​បណ្តាល​ឲ្យ​អារម្មណ៍​មិន​នឹង​ន ភ័យខ្លាច ព្រួយ​បារម្ភ​គ្រប់​រឿង។ អំឡុង​ពេលនេះ ទោះ​យើង​មិន​មែន​ជា​អ្នក​ពពោះ​ក្តី ជា​ប្តី​ល្អ​ម្នាក់ គួរ​ចេះ​គិត​គូរ ដឹង​ពី​ទុក្ខ​លំបាក​ប្រពន្ធឲ្យ​បាន​ច្រើន ព្រោះ​មិន​ត្រឹម​អាច​ផ្តល់​កម្លាំង​ចិត្តប្រពន្ធ​យើង​ទេ ថែម​​ទាំងអាច​ក្លាយ​ជា​ប៉ាៗគំរូម្នាក់ កូនៗ​ជាច្រើន​ប្រាថ្នា​ចង់​បាន។ តិចនិកក្នុង​អត្ថបទ​នេះ នឹង​ជួយ​ប្រុសៗ​ឲ្យ​ដឹង​ថា​អ្វី​គួរ​ធ្វើ ក្នុងនាម​ជា​ប៉ាៗគំរូ ទាំង​ចំពោះ​កូនៗ និង​ប្រុសៗ​ជាប្តី​ផ្សេង​ទៀត។ ១- ត្រូវយកចិត្តទុកដាក់ ត្រូវ​យល់​ពី​អ្វីប្រពន្ធយើង​ចង់​បាន និងអ្វី​ប្រពន្ធ​មិន​ពេញ​ចិត្ត ខណៈ​ចំណុច​នេះ​ ក៏​មាន​តែ​ប្តីប៉ុណ្ណោះ ​យល់​ពី​ចិត្ត​​ប្រពន្ធ​ខ្លួន​ឯង​ ជាងនរណា​ទាំង​អស់។ នៅ​ពេល​ប្រពន្ធយើង​​ឈឺ​ពោះ​កើត​កូន អ្វីយើង​​គួរ​ធ្វើ ​ត្រូវ​ជូន​ប្រពន្ធ​ទៅ​មន្ទីរពេទ្យ ​ជួប​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យឆ្មប។ ចេះរៀបចំព័ត៌មានចាំបាច់ ​រក​ឯកសារ​ណា​​អាច​មាន​ប្រយោជន៍​តាម​បណ្តាញ​អ៊ីនធើណេត ឬ​អាច​ចូល​រួម​វគ្គ​សិក្សា​ខ្លី ពាក់ព័ន្ធ​ស្រីៗ​មុន​ពេល​សម្រាល​ក៏​បាន។ ការ​រៀប​ចំឯក​សារ និង​ដឹង​ពី​ព័ត៌មានចាំ​បាច់​ផ្សេងៗមុន​ពេល​សម្រាល គឺ​ជាវិធី​ជួយ​ឲ្យ​យើង​ជា​ប្តី ដឹង​ច្បាស់​គួរ​ធ្វើ​អ្វី​ខ្លះ​ នៅ​ថ្ងៃ​ដែល​ប្រពន្ធ​យើង​សម្រាល។ អត្ថបទ​ពាក់ព័ន្ធ៖ មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អ​មិនគួរធ្វើរឿងទាំងនេះឡើយ មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​ ២- ត្រូវត្រៀមខ្លួនសម្រាប់ការងារចាំបាច់ នៅ​ពេល​ប្រពន្ធ​សម្រាល​កូន​​រយៈពេល​យូរ និង​ពិបាកខ្លាំង ជា​ប្តី​ល្អ ​គួរ​តែ​ព្យាយាម​រក​វិធី​ផ្សេង​ៗ ​ដើម្បីជួយ​បន្លប់ប្រពន្ធ​ឲ្យភ្លេចការ​លំបាក​ ភាព​ឈឺចាប់ខ្លាំង ដែល​ប្រពន្ធ​យើង​កំពុងស៊ូទ្រាំ ដោយ​​ត្រូវ​បង្វែរ​អារម្មណ៍​ឈឺ​ចាប់​ប្រពន្ធ​យើង​ចេញ ​ត្រូវ​ប្រើ​ពាក្យ​លើក​កម្លាំង​ចិត្ត ដោយ​សារ​ទាំង​នេះ ជា​អ្វីជួយ​ប្រពន្ធយើង​​ អាច​ពឹង​ផ្អែក​​បានអំឡុង​ពេល​កំពុង​ឆ្លង​កាត់​ការ​ឈឺ​ចាប់ ស្មើ​នឹង​កំពុងហែល​ឆ្លង​ទន្លេ​ដ៏ធំ​មួយ​នេះ។ – ត្រូវមានពេលសម្រាក និងភាពបត់បែន៖ រាល់​អាកប្បកិរិយា​ប៉ាៗ​គ្រប់​រូប​បង្ហាញចេញ ​សុទ្ធ​តែ​អាច​ជះ​ឥទ្ធិពល​ដល់​ស្ថាន​ភាព​សុខ​ភាពម៉ាក់ៗ​បាន។ […]


ត្រៀមសម្រាល

តិចនិកហាត់ប្រាណ ជួយស្រីៗសម្រាលកូនកាន់តែងាយស្រួល

ដូច​ធ្លាប់​ប្រាប់​ច្រើន​ហើយ ហាត់ប្រាណ​ពេល​ពពោះ ជា​វិធីសាស្ត្រ​ល្អ​បំផុត ជួយ​ឲ្យ​សុខភាព​ម៉ាក់ និង​បេប៊ី​ក្នុង​ផ្ទៃសុខភាព​រឹង​មាំ ចៀស​ឆ្ងាយ​ផល​វិបាក​ជា​ច្រើន​អំឡុង​ពេល​ពពោះ គ្រាន់​តែ​ថា ហាត់​គឺ​មាន​កម្រិតរបស់​វា ឲ្យ​ត្រូវ​ដំណាក់​កាល​ពពោះ។ ចុះ​ស្រីៗ​គ្នា​យើង​ធ្លាប់​ឮអត់ ហាត់​ប្រាណពពេល​ពពោះ អាច​ជួយ​ឲ្យ​ងាយ​សម្រាល​ទៀត​ផង ហើយ​​វិធី​ហាត់ “Hello គ្រូពេទ្យ” នឹ​ងរៀប​រាប់​ក្នុង​អត្ថបទ​នេះ។ ១- លំហាត់​ប្រាណពង្រឹង​ផ្នែ​កត្រ​គាក (Kegel exercise)  Kegel ​ជា​លំហាត់​ប្រាណ​សម្រាប់​សាច់​ដុំ​អាង​ត្រគៀក ​ជួយ​ពង្រឹង​សាច់​ដុំ​ទ្វារ​មាស ស្បូន ប្លោក​នោម​ និង​សាច់​ដុំ​ពោះ​វៀន។ ការ​ពង្រឹង​សាច់​ដុំ​អាង​ត្រគៀក​ ជួយ​ការ​​ទ្រ​សរីរាង្គ​ទាំង​នេះ​បាន​កាន់​តែ​ល្អ ការពារ ​និង​ព្យាបាល​អាការៈហៀរ​លេច​​នោមដោយ​មិន​ដឹង​ខ្លួន​។ យោង​តាម​ការ​សិក្សា​ជាច្រើន​បង្ហាញ​ថា ការ​គ្រប់​គ្រង​សាច់ដុំ​អាង​ត្រគៀក​បាន​ល្អ អាច​ជួយ​ដល់​ការ​សម្រាល​បាន​ ជាពិសេស​ពេល​ប្រឹង​តែ​ម្តង។ បើ​សិន​ជា​គ្នា​យើង​អាច​បន្ធូរ ​ឬ​សម្រាក​សាច់​ដុំ​ទាំង​នេះ​បាន​អាច​នឹង​សម្រាល​កូន​បាន​ស្រួល​ជាង​មុន។ លំហាត់​ប្រាណ​នេះ ងាយ​ស្រួល​ហាត់​ណាស់ អាចហាត់​ពេលណា​ក៏​បាន មិន​ថា​កំពុង​មើល​ទូរទស្សន៍ ឬ​អង្គុយ​នៅ​មុខ​កុំព្យូទ័រ​នោះ​ទេ ខណៈ​តិចនិក​ហាត់​ប្រាណ​វិធី​នេះ មាន​តាម​ជំហានៗ​ដូចជា៖ – ហាត់ឲ្យ​​ចំ​សាច់​ដុំ​ទ្វារមាស៖ ដាក់​ម្រាម​ដៃ​ចូល​ក្នុង​ទ្វារ​មាស ហើយ​ប្រឹង​គាប​ម្រៀម​ដៃ ​ដោយ​សាច់​ដុំ​នៅ​ជុំវិញ​នោះ ឬ​ហាត់​ដោយ​ការ​បញ្ឈប់​ទឹក​នោម​ពេល​កំពុង​នោម។ តែ​យើង​ក៏​​មិន​គួរ​ធ្វើ​វិធី​នេះ​ញឹក​ញាប់​ពេក​ដែរ ព្រោះ​អាច​ធ្វើ​សាច់​ដុំ​ប្លោក​នោម​ខ្សោយ​ និង​ធ្វើ​​ឲ្យប្រឈម​ខ្ពស់ ការ​បង្ក​រោគ​នៅ​ផ្លូវ​ទឹក​នោម​បាន​ទៀត​ផង។ – ហាត់​ចំ​សាច់​ដុំ​នីមួយៗ៖ ពេលយើង​​ដឹង​ថា ​ត្រូវ​ប្រើ​សាច់ដុំ​ណាមួយ​ហើយ កន្ត្រាក់​ ឬ​ប្រឹង​​ជាប់​រយៈ​ពេល ៥​វិនាទី ហើយ​បន្ធូរ​មក​វិញ។ ធ្វើ​ឲ្យបាន​ ១០-​២០ ​ដង។ – ដក​ដង្ហើម៖ ដក​ដង្ហើមធម្មតា​ពេល​ហាត់​ប្រាណ ធ្វើ​ឲ្យ​​បាន​យ៉ាង​តិច ៣ ដង/ថ្ងៃ។ – កុំ​កម្រើក៖ មិន​ត្រូវ​កម្រើក​ជើង គូទ ឬ​សាច់​ដុំ​ពោះ​ ពេល​កំពុង​ធ្វើ​លំហាត់​ប្រាណ​នេះ​ឡើយ។ ២- ហាត់​ដោយ​អង្គុយ​ចោង​ហោង វិធី​ហាត់​ប្រាណ​បែប​នេះ ​ជួយ​ដល់​ការ​សម្រាល​កូន​បាន​ច្រើន ដោយ​សារ​វា​ធ្វើ​ឲ្យ​​អាង​ត្រគាក​ទូលាយ​ជាង​មុន ​ហើយ​ទុក​កន្លែងសម្រាប់​​ទារក​ក្នុង​ផ្ទៃ​ចុះ​មក​ក្រោម។ តែ​លំហាត់​ប្រាណ​នេះ គឺ​ហត់​បន្តិច​ហើយ យ៉ាង​ណា​គួរ​ហាត់ឲ្យ​បាន​ញឹក​ញាប់​ពេល​ពពោះ​ […]


ត្រៀមសម្រាល

កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ

ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ តើ​ម៉ាក់ៗ​រំភើប​ទេ ហើយ​បាន​ត្រៀម​ខ្លួន​រួច​រាល់ឬ​នៅ? ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល​កូន​បា​នល្អ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ខាង​ក្រោម​នេះ។ ១- កុំ​ធ្វើការ​ដោយ​គ្មាន​ពេល​សម្រាក តាម​ក្បួន​ពេទ្យ គេ​ឲ្យ​ស្រីៗ​ដែល​ត្រៀម​សម្រាល​កូន សម្រាក​ពី​ការងារ ១ខែ ឬ​កន្លះ​ខែ​មុន ដើម្បី​ត្រៀម​ថាមពល​ទុក​ពេល​សម្រាល​កូន។ ទោះ​សម្រាក​ពី​ការងារ​ក្តី តែ​មិន​មាន​ន័យ​ថា ម៉ាក់ៗ​អត់​ធ្វើ​អី​​សោះ​នោះ ត្រូវ​ព្យាយាម​ធ្វើ​ការងារ​ស្រាលៗ កុំ​ស្ពឹក​​ស្រពន់​​ឲ្យ​សោះ។ ២- កុំ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ចាស់ៗ​ពី​ដើម ហាម​ដាច់​ខាត​រឿង​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ពេល​ពពោះ ព្រោះ​នាំ​ឲ្យ​អស់​កម្លាំង​ទាំង​ម្តាយ​ទាំង​កូន ហើយ​បើ​ឈឺ​ពោះ​ចំ​ពេល​កំពុង​ធ្វើ​ដំណើរ​ទៀត វីវរ​ធំ​ហើយ​មិន​ដឹង​ទៅ​រក​ពេទ្យ​នៅ​ឯណា​ទេ ឯ​សម្ភារៈ​ក៏​គ្មាន​តាម​ខ្លួន​ទៀត។ ៣- កុំ​បារម្ភ​ខ្លាំង​ពេក ជិត​ដល់​ពេល​សម្រាល​កូន ម៉ាក់ៗ​បារម្ភ​គ្រប់​រឿង ដូច​ជា​បារម្ភ​ខ្លាច​ទៅ​ពេទ្យ​មិន​ទាន់ បារម្ភ​ខ្លាច​ឈឺ​ពោះ​ខ្លាំង​ទ្រាំ​មិន​បាន បារម្ភ​ខ្លាច​ពិបាក​កើត​កូន​ជា​ដើម។ ទោះ​យ៉ាង​ណា​ក៏​ដោយ យើង​មិន​ត្រូវ​បារម្ភ​ពេក​ទេ នាំ​ឲ្យ​ស្ត្រេស​លើស​ដើម កាន់​តែ​ពិបាក​ខ្លាំង​ពេល​ដល់​ថ្ងៃ​សម្រាល។ អត្ថបទពាក់ព័ន្ធ៖  ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល ៤- កុំ​បំប៉ន​អាហារ​ពេក ខ្វះ​តែ ២-៣ អាទិត្យ​ទៀត​ដល់​ថ្ងៃ​សម្រាល បើ​កូន​គ្រប់​គីឡូ​ហើយ ម៉ាក់ៗ​មិន​អាច​ប៉ូវ​អាហារ​គ្រប់​មុខ និងច្រើនៗ​ ដូច​មុន​នោះ​ទេ គឺ​អាច​ឡើង​គីឡូ​​លឿន ឯ​កូន​ក្នុង​ពោះ​ក៏​ថ្លោស​ខ្លាំង​ទៅ​តាម​នោះ​ដែរ។ កាលណា​កូន​ថ្លោស​ខ្លាំងពេក ចំណែក​ម៉ាក់ៗ​មាន​អាង​ត្រគាក​តូច​ទៀត នាំ​ឲ្យ​ពិបាក​សម្រាល​តាម​ធម្មជាតិ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ […]


ត្រៀមសម្រាល

ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល

ថ្ងៃ​សម្រាល​មក​ដល់​ម៉ាក់ៗ​ភ័យ​ផង​អរ​ផង អរ​ព្រោះ​តែ​ជិត​បាន​ឃើញ​មុខ​កូន​ជា​ទី​ស្រលាញ់ ឯ​រឿង​ភ័យ​បុក​ពោះ​នោះ គឺ​បារម្ភ​ចំពោះ​សុវត្ថិភាព​ពេល​សម្រាល ខ្លាច​ឈឺ​ពោះ​ខ្លាំង​យូរ​ពេក ទ្រាំ​មិន​បាន។ ម៉ាក់ៗ​កុំ​គិត​ច្រើន ថប់បារម្ភ​អី យក​ពេល​ថែទាំ​សុខភាព​វិញ​ល្អ​ជាង ការ​សម្រាល​កូន​ស្រួល ឬពិបាក អាស្រ័យ​លើ​ខ្លួន​យើង ពិសេស​ឥរិយាបថ​ដែល​យើង​ប្រព្រឹត្ត​រាល់​ថ្ងៃ។ លោកស្រី​ អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក បាន​បញ្ជាក់​ថា ការ​សម្រាល​កូន​មិនមែន​ជា​ជំងឺ​នោះ​ទេ គឺជា​ច្បាប់​ធម្មជាតិ តម្រូវ​ឲ្យ​ម៉ាក់ៗ​រស់នៅ​តាម​បែប​ធម្មជាតិ​ដែរ នោះ​ទើប​សម្រាល​កូន​ស្រួល។ ការ​រស់​នៅ​តាម​បែប​ធម្មជាតិ ដែលនាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក ​រៀបរាប់នេះ សំដៅ​លើ​របៀប​​រស់នៅ ការ​តុប​តែង​ខ្លួន របប​អាហារ ចៀសវាង​ការ​ប្រើប្រាស់ ឬ​ប៉ះពាល់​ជាមួយ​សារធាតុ​គីមី សារធាតុ​ពុល​នានា មិន​ផឹក​ស្រា ជក់​បារី​ ផឹកថ្នាំ​ឱសថ​បុរាណ ជាដើម ទើប​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ការ​លូតលាស់​កូន​ក្នុង​ពោះ ឯ​ការ​សម្រាល​ក៏​មិន​ជួប​ការ​លំបាក។ អត្ថបទពាក់ព័ន្ធ៖  ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​  បន្ថែម​ពី​នោះ ចំណុច​ដែល​ម៉ាក់ៗ​គួរ​យក​ចិត្ត​ទុក​ដាក់​បំផុត​នោះ​ទាក់​ទង​នឹង​ឥរិយាបថ​ដេក ដើរ ឈរ អង្គុយ បើ​ម៉ាក់ៗ​រវៀសរវៃ សកម្ម ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ការ​សម្រាល​កូន​​បាន​ស្រួលដែរ។ “ចាស់ៗ​ពី​ដើម​និយាយ​មិន​ខុស​ទេ ធ្វើ​អី​បាន​ហ្នឹង ដូច​រឿង​សម្រាល​កូន​អ៊ីចឹង រឿង​សម្រាល​កូន​ស្រួល ឬ​ពិបាក មក​ពី​ខ្លួន​យើង​ហ្នឹង ពេល​ពពោះ​យើង​រហ័ស​រហួន […]


ត្រៀមសម្រាល

មុនដល់ពេលសម្រាលកូនតាម​ធម្មជាតិ ស្ត្រីពពោះគួរ​ត្រៀមខ្លួនអី​ខ្លះ?​

ចាប់​ពី​មាន​ផ្ទៃ​ពោះ រហូត​ដល់​ថ្ងៃ​ត្រូវ​សម្រាល ទោះ​ឆ្លង​កាត់​រឿង​ពិបាក​ច្រើន​យ៉ាង​ណា ក៏​ស្រីៗ​ជា​ម្តាយ អាច​ស៊ូទ្រាំជម្នះរហូត​ទាល់​តែ​កូន​ជាទី​ស្រលាញ់​អាច​ចេញ​មក​មើល​ពន្លឺ​ព្រះអាទិត្យដោយ​សុវត្ថិភាព ក៏​ជាពេល​វេលា​សប្បាយ​បំផុត​សម្រាប់​គ្នា​យើង​មួយ​ចំនួន​ធំ​ដូច​គ្នា។ យ៉ាង​ណា អំឡុង​ពេល ៩ ខែ​នេះ ត្រូវ​សម្រេច​ចិត្ត​ឲ្យ​ហើយ សម្រាល​តាម​ធម្មជាតិ ឬដោយ​វះកាត់ ហើយ​បើ​សម្រេច​ចិត្ត​សម្រាល​តាម​ធម្មជាត គួរ​ត្រៀម​ខ្លួនទុក​ជាមុន អ្វី​គ្នា​យើង​គួរ​ធ្វើ​មាន​ដូច​ជា​៖ ១- ស្វែង​យល់​ពី​ដំណាក់​កាល​សម្រាលកូន រឿង​​សម្រាលចំពោះ​ស្រីៗ ​មិន​ដូច​គ្នា​នោះ​ទេ យើង​ក៏​មិន​អាច​ទាយ​ថា​ ត្រូវ​ចំណាយ​ពេលយូរ​ ឬ​ឆាប់ ឬ​យ៉ាង​ណា​នោះ​ដែរ។ ទោះ​មិន​ដូច​គ្នា​ក៏​ពិត​មែន ប៉ុន្តែ​រឿង​សម្រាល​កូន គ្នា​យើង​ទាំង​អស់ ​ចៀស​មិន​ផុត​ដំណាក់​កាល​ទាំង​ ៣ នេះ​ដូច​គ្នា។ – ដំណាក់​កាល​ទី១៖ សាច់​ដុំ​ស្បូន​ចាប់​ផ្តើម​កន្ត្រាក់ ហើយ​រលា​វិញ ជាហេតុ​​ធ្វើឲ្យ​មាត់​ស្បូន​រួញ​ខ្លី​ និង​បើក​ ដើម្បី​ឲ្យទារក​អាច​ចេញ​មក​ក្រៅ​តាម​ទ្វារ​មាស​បាន។ ដំណាក់​កាល​នេះ ​អាច​មាន​រយៈពេល​ ២-៣ ​ម៉ោង ​ទៅ​ដល់​ ២-៣ ​ថ្ងៃ​ឯណោះ។ ការ​កន្ត្រាក់​សាច់​ដុំ​ស្បូន​ គឺ​មាន​ចង្វាក់​ទៀង​ទាត់ ហើយ​កន្រ្តាក់​ជាប់​ប្រហែល​មួយ​នាទីឯ​ណោះ។ – ដំណាក់​កាល​ទី​២៖ សាច់​ស្បូន​បើក​អស់​ហើយ ក៏​ជា​ពេល​វេលា​គ្នា​យើង​ត្រូវ​ប្រឹងរុញ​កូន​ចេញពី​ស្បូន​​មក​ក្រៅ។ – ដំណាក់​កាល​ទី​៣៖ ពេល​ទារក​សម្រាល​ចេញ​មក​ក្រៅ​​រួច​ហើយ ស្បូន​នៅ​តែ​កន្រ្តាក់​ទៀត​ ដើម្បី​ទម្លាក់​សុក​ចេញ​មក​ក្រៅ​ដែរ។ ២- ត្រៀម​ខ្លួន​សម្រាប់​ការ​ឈឺចាប់ ​ដើម្បី​កុំឲ្យ​ពេល​សម្រាល​ឈឺ​ចាប់​ខ្លាំង ​យើង​អាច​ចាប់​ផ្តើម​អនុវត្ត​តាម​ចំណូច​ទាំង​នេះ អំឡុង​ពេល​កំពុង​ពពោះ ដូច​ជា៖ – ម៉ាស្សា​តំបន់​ប្រដាប់​ភេទ៖ ​ម៉ាស្សា​ថ្មមៗ និងយឺត​ៗ ទៅលើ​ស្បែក ​ជាលិកា​នៅ​ជុំ​វិញ​ប្រ​ដាប់​ភេទ​ និង​ទ្វារ​លាមក នៅអំឡុង ៤​ សប្តាហ៍​ចុង​ក្រោយ​នៃ​ការ​ពពោះ (ឬ​ចាប់​ពី​សប្តាហ៍​ទី ៣៤​ ទៅ)។ មាន​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ម៉ាស្សា​តំបន់​ប្រដាប់​ភេទ ​កាត់​បន្ថយ​ការ​ដាច់​រហែក​ទ្វារ​មាស​ពេល​សម្រាល​បាន​មួយ​ចំនួន​ធំ។ – លំហាត់​ប្រាណ​អាង​ត្រគាក (Kegel)៖ ពេល​សម្រាល សាច់​ដុំអាង​ត្រគាក​ធ្វើ​ការ​យ៉ាង​ខ្លាំង​ ដើម្បី​រុញ​ទារក​ចេញ​ពី​ក្នុង​ផ្ទៃ។ ដូច​នេះ​ […]


ត្រៀមសម្រាល

ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ

ស្ត្រីពពោះមួយចំនួន ​ដោយសារ​ខ្លាច​ឈឺ​ចាប់​ពេល​សម្រាល បាន​ជ្រើស​យក​វិធី​សាស្ត្រ​ជាច្រើន​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល ពិសេស​​វះកាត់។ ខ្លះទៀតបាន​ជ្រើស​វិធី​ចាក់​ថ្នាំ​ស្ពឹក​នៅ​ឆ្អឹង​ខ្នង​ពេល​សម្រាល ព្រោះ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ និង​ជួយ​ការ​សម្រាល​កាន់​តែ​មាន​ភាព​ឆាប់​រហ័ស។ ប៉ុន្តែ អ្វី​ក៏​ដោយ​សុទ្ធ​តែ​មាន​គុណ​សម្បត្តិ និង​គុណវិបត្តិ! “Hello គ្រូពេទ្យ” នឹង​លើក​យក​ពី​អត្ថប្រយោជន៍ ព្រមជាមួយ​គុណ​វិបត្តិ​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល​ឲ្យ​គ្នា​យើង​បាន​ដឹង។ ១- អ្វី​ជា​វិធី​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង​បំបាត់​ឈឺ​ចាប់? ការ​ចាក់​ថ្នាំ​ស្ពឹក​ឆ្អឹង​ខ្នង គឺ​ជា​វិធីសាស្ត្រ​ក្នុង​ការ​កាត់​បន្ថយ​ការ​ឈឺ​ចាប់​សម្រាប់​ម៉ាក់ៗ​អំឡុង​ពេល​សម្រាល​ ដោយ​ពេទ្យនឹង​ថ្នាំ​ស្ពឹក​នៅ​បរិវេណ​ឆ្អឹង​ខ្នង ដើម្បី​ជួយ​ការ​សម្រាល​កូន​មាន​ភាព​ងាយ​ស្រួល និង​ឆាប់​រហ័ស។ ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​បំបាត់​ឈឺ​ចាប់ ជា​ថ្នាំ​ម្យ៉ាង​ផ្សំ​ពី​ជាតិ​កូកា​អ៊ីន ហើយ​ពេល​ចាក់​ចូល​ទៅ​ក្នុង​ខ្លួន​ស្រីៗ នឹង​ធ្វើ​ឲ្យ​ខួរ​ឆ្អឹង​ខ្នង​លែង​មាន​ការ​ឈឺ​ចាប់ ស្ពឹក ទាំង​យើង​នៅ​ដឹង​ខ្លួន និង​ដឹង​ពី​ដំណើរ​ការ​សម្រាល ពី​ដើម​រហូត​ដល់​ចប់។ ​យើង​អាច​ជ្រើសរើស​ចាក់​ថ្នាំ​ស្ពឹក​នេះ នៅ​ពេល​ណា​យើង​ចង់​បាន ប៉ុន្តែ​ពេល​វេលា​ល្អ​បំផុត​ដើម្បី​ចាក់​ថ្នាំ​ស្ពឹក គឺ​នៅ​ពេល​ជិត​ដល់​ពេល​សម្រាល​ពិត​ប្រាកដ មាន​ន័យ​ថា ស្បូន​យើង​បើក​បាន​ពី ៤-៥ សង់​ទី​ម៉ែត្រ រួច​ទៅ​ហើយ។ ២- គុណ​សម្បត្តិ​ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​ពេល​សម្រាល ការ​ចាក់​ស្ពឹក​ឆ្អឹង​ខ្នង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​ការ​ឈឺ​ចាប់​មាន​ប្រសិទ្ធភាព​បំផុត ក្នុង​ចំណោម​ថ្នាំ​ផ្សេងៗ​ទៀត។ ស្រីៗ ២៨/១០០ នាក់ ដែល​ជ្រើសរើស​ប្រភេទ​បំបាត់​ការ​ឈឺ​ចាប់​នេះ គឺ​ត្រូវ​ការ​ចាក់​ថ្នាំ​លើក​ទី ២ ឬ​ទី ៣ បន្ទាប់​ពី​ការ​ចាក់​លើក​ទី១ ខណៈ​មាន​ម្នាក់​ប៉ុណ្ណោះ ក្នុង​ចំណោម​១០០នាក់ ដែល​ត្រូវ​ការ​ជំនួយ​ពី​គ្រូពេទ្យ បន្ទាប់​ពី​ចាក់​ឆ្អឹង​ខ្នង​លើក​ទី ១។ យើង​នៅ​តែ​ដឹង​ខ្លួន បើ​ទោះ​ជា​ប្រើ​ថ្នាំ​ស្ពឹក​នេះ​ក៏​ដោយ ព្រោះ​ថ្នាំ​មាន​ប្រសិទ្ធភាព​តែ​ផ្នែក​ខាង​ក្រោម​នៃ​រាងកាយ​ប៉ុណ្ណោះ។ ហេតុនេះ […]


ត្រៀមសម្រាល

សម្រេចចិត្ត​សម្រាល​ដោយ​វះកាត់ ត្រូវ​ដឹង​រឿង​ទាំង​នេះជា​មុន

ដឹង​ហើយ ស្រីៗ​​ខ្លាច​ឈឺ​ តែ​ងសម្រេច​ចិត្ត​សម្រាល​បេប៊ី​ដោយ​វះកាត់ ព្រោះ​យើង​ជឿ​ថាមាន​សុវត្ថិភាព​ខ្ពស់ ប៉ុន្តែ​ទោះ​បច្ចេក​វិទ្យា​ទំនើប​យ៉ាង​ណា ហានិភ័យ​សម្រាល​ដោយ​វះកាត់ នៅ​តែមាន​ខ្ពស់​ជាង​ការ​សម្រាល​តាម​ធម្មជាតិ។ “Hello គ្រូពេទ្យ” នៅតែ​លើក​ទឹក​ចិត្ត​ស្រីៗ​គ្នា​យើង បើ​អាច​គួរ​សម្រាល​តាម​ធម្មជាតិ​ទៅ ប៉ុន្តែ​បើ​គ្មាន​ជម្រើស ត្រូវ​តែ​វះ​កាត់ គ្នាយើង​គួរ​ដឹង​ច្បាស់​ពី​រឿង​នេះ នឹងគួរ​ត្រៀម​ខ្លួន​បែបណា​មុន​ថ្ងៃ​វះកាត់​មក​ដល់។ ១- អ្វី​ទៅ​ជា​ការ​សម្រាល​ដោយ​វះកាត់ ? សម្រាល​ដោយ​វះកាត់ គឺ​សំដៅ​លើ​ដំណើរ​ការ​វះ​ត្រង់​ផ្នែក​ពោះ និង​ស្បួន។ សម្រាល​ដោយ​វះកាត់ (C-Section ) ជា​វិធី​ពិសេស​មួយ ធ្វើ​ឡើង​សម្រាប់​ស្រីៗ មិន​អាច​សម្រាល​តាម​ធម្មជាតិ​បាន ដោយសារ​តែ​មាន​ផលវិបាក​អំឡុង​ពេល​សម្រាល ដូច​ជា​ករណី បេប៊ី​ស្ថិត​ក្នុង​ទី​តាំង​ប្រក្រតី មាន​សញ្ញា​អារម្មណ៍​ស្មារតី​មិន​ធម្មតា  ឬ​មាន​ការ​ឆ្លង​រោគ​រាលដាល​ដល់​បេប៊ី​អំឡុង​ពេល​សម្រាល​ជាដើម។ ២- គួរ​ត្រៀមអ្វី​ខ្លះ​មុន​ពេល​វះកាត់? បើ​ពិត​ជា​ត្រូវ​សម្រាល​ដោយ​វះកាត់ វេជ្ជបណ្ឌិត នឹង​ណែនាំ​ពី​អ្វី​យើង​ត្រូវ​ធ្វើ។ យ៉ាង​ណា​មាន​រឿង​មួយ​ចំនួន​គួរ​តែ​ដឹង​មុន​ពេល​សម្រាល ដូចជា ប៉ុន្មាន​សប្តាហ៍​មុន​ពេល​សម្រាល​មក​ដល់ គួរ​ទៅ​មន្ទីរ​ពេទ្យ ដើម្បី​បំពេញ​បែប​បទ​ចុះ​ឈ្មោះ​ទុក​ឲ្យ​ហើយ។ យប់​មុន​ថ្ងៃ​សម្រាល គួរ​ត្រៀម​ខ្លួន​មុន​វះកាត់​គ្រប់​យ៉ាង​ឲ្យ​បាន​រួច​រាល់។ អត្ថបទ​ពាក់​ព័ន្ធ៖ កូនទី ១​ សម្រាលដោយ​វះកាត់ ចុះ​កូនទី ២ ត្រូវ​ប្រើ​វិធី​ណា? សម្រាលកូន (វះកាត់) អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ? ដំបូង​យើង​ត្រូវ​ចាក់​ថ្នាំស្ពឹក ចាក់​ចូល​តាម​ឆ្អឹង​ខ្នង ដើម្បី​បំបាត់​ការ​ឈឺ​ចាប់​អំឡុង​ពេល​វះកាត់។ បន្ទាប់​មក ត្រូវ​តែ​សុង​ទឹក​នោម​ដើម្បី​កុំ​ឲ្យ​ពិបាក​ងើប​ទៅ​បន្ទប់​ទឹក រយៈ​ពេល ២៤​ម៉ោង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ