ស្រីៗគ្នាយើងកំពុងពពោះទំនងជាកំពុងស្វែងរកព័ត៌មានទាក់ទងនឹងការសម្រាល គិតថាចង់សម្រាលដោយធម្មជាតិ ឬវះកាត់។ ទន្ទឹមនឹងមានវិធីទាំងនេះ ក៏មានការលើកឡើងពីវិធីសម្រាលកូនដោយគ្មានការឈឺចាប់មួយទៀតផងដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ស្រីៗគ្នាយើងកំពុងពពោះទំនងជាកំពុងស្វែងរកព័ត៌មានទាក់ទងនឹងការសម្រាល គិតថាចង់សម្រាលដោយធម្មជាតិ ឬវះកាត់។ ទន្ទឹមនឹងមានវិធីទាំងនេះ ក៏មានការលើកឡើងពីវិធីសម្រាលកូនដោយគ្មានការឈឺចាប់មួយទៀតផងដែរ។
គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ការសម្រាលកូនដោយគ្មានការឈឺចាប់(epidural) គឺជាវិធីសម្រាលកូនដោយការចាក់ថ្នាំស្ពឹកនៅខ្នងផ្នែកខាងក្រោមម្ដុំប្រព័ន្ធប្រសាទ ហើយសម្រាលកូនតាមទ្វារមាស។ ដូចគ្នាដែរ អ្នកសម្រាលកូនដោយវះកាត់ក៏មានការចាក់ថ្នាំស្ពឹកដោយកន្លែងបែបនេះដែរ។
ថ្នាំស្ពឹកនេះជាទូទៅជួយទប់ស្កាត់ការឈឺចាប់ដោយការកន្ត្រាក់ស្បូនក្នុងពេលសម្រាល។ ការចាក់ថ្នាំស្ពឹកពេលសម្រាលនេះ ជាធម្មតាស្រីៗយើងនៅអាចធ្វើចលនា និងនៅតែអាចជួយប្រឹងរុញច្រានកូនចេញក្រៅបានពេលចាំបាច់។ វិធីសម្រាលកូនដោយគ្មានការឈឺចាប់នេះ ជាធម្មតាត្រូវចាក់ថ្នាំស្ពឹក។
យ៉ាងណា គ្នាយើងត្រូវដឹងថាការប្រើថ្នាំស្ពឹកដើម្បីសម្រាលដោយគ្មានការឈឺចាប់នេះមិនអាចប្រើចំពោះស្រីៗយើងដែលមានបញ្ហាអាលែកហ្ស៊ីនឹងថ្នាំស្ពឹក ឬអ្នកដែលមានបញ្ហាកំណកឈាមនោះទេ។
គុណសម្បត្តិនៃការជ្រើសរើសវិធីសាស្រ្តសម្រាលកូនដោយគ្មានការឈឺចាប់ គឺពេលសម្រាលកូនស្រីៗយើងអាចនៅមានអារម្មណ៍ដឹងពីការកន្ទ្រាក់នៃស្បូន តែមិនមានការឈឺចាប់ពេលសម្រាលនោះទេ។ ដូចគ្នាដែរពេលកូនកំពុងចេញមកតាមទ្វារមាស ស្រីៗយើងក៏អាចមានអារម្មណ៍ដឹង និងអាចធ្វើចលនាបាន។
ការប្រើថ្នាំស្ពឹកដើម្បីសម្រាលកូន ឬហៅថាការសម្រាលដោយគ្មានការឈឺចាប់នេះ ក៏អាចឲ្យម្ដាយបានសម្រាកយកកម្លាំងខ្លះបានទៀតផង បើរយៈពេលឆ្លងទន្លេត្រូវប្រើពេលយូរ។
ទន្ទឹមនឹងជួយឲ្យស្រីៗយើងសម្រាលកូនដោយគ្មានការឈឺចាប់ ការសម្រាលកូនដោយវិធីនេះក៏មានគុណវិបត្តិមួយចំនួនដូចជា៖
ទោះបីជាការសម្រាលកូនបែបនេះមានគុណវិបត្តិ ឬផលរំខានបែបនេះមែន តែថាផលរំខានទាំងនេះជាករណីកម្រ។
មួយវិញទៀត ដោយសារការប្រើថ្នាំស្ពឹកដើម្បីសម្រាលដោយគ្មានការឈឺចាប់ ម៉ាក់ៗអាចនឹងជួបបញ្ហាដាច់រហែកនៅទ្វារមាសពេលសម្រាលដែរ។
ដោយសារតែការសម្រាលកូន គឺជារឿងស្មុគស្មាញមួយ ដែលមិនអាចមានវិធីសាស្រ្តតែមួយត្រូវគ្រប់មនុស្សស្រីនោះទេ។ ការសម្រេចជ្រើសរើសវិធីសម្រាលណាមួយគ្រូពេទ្យនឹងពិចារណាលើចំណុចមួយចំនួនដូចជា៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕