backup og meta

សម្រាលកូនដោយវះកាត់ អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ?

សម្រាលកូនដោយវះកាត់ អង្កាល់​​យក​កូន​មួយ​ទៀត​ល្អ?

បើ​គិត​ដល់​រឿង​ឆ្លង​ទន្លេ គឺ​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ ប៉ុន្តែ​សម័យ​បច្ចុប្បន្ន ប្រហែល​មិន​ដូច្នេះ​ទាំង​ស្រុង​ទេ។ “ការវះកាត់” ជា​វិធីសាស្ត្រ​មួយ​ដ៏​ពេញ​និយម​សព្វថ្ងៃ​នេះ។ ការ​ផ្ដល់​កំណើត​ដោយ​ប្រើ​មុខ​កាំបិត​នេះ ជា​ការ​វះកាត់​តូច​មួយ​នៅ​លើ​ពោះ និង​ស្បូន​ម្ដាយ។ ក្នុង​ករណី​ស្បូន​ស្ត្រី​មិន​បើក (បើក​មិន​អស់) សុខភាព​ម្ដាយ​ខ្សោយ ឬ​មាន​ជំងឺ ការ​វះកាត់ជា​វិធី​ល្អ​បំផុត ក្នុង​ការ​ផ្ដល់​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន។

​វះកាត់ ប្រាកដ​ជា​មិន​ដូច​វិធី​កើត​បែប​ធម្មជាតិ​ទេ។ បែប​ធម្មជាតិ ស្រីៗ​អាច​យក​កូន​បាន​ច្រើន និង​ញឹក​បាន។ ដូច្នេះ​បើ​វះ តើ​គួររង់ចាំ​យូរ​ប៉ុនណា ឬ​រយៈពេល​ណា ទើប​អាច​មាន​កូន​បន្ទាប់​ទៀត​បាន?

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

១- ពេលវេលាក្រោយវះ

អត់​ខុស​អី​ពី​ស្រីៗ​ដែល​ឆ្លង​ទន្លេ​ដោយ​ធម្មជាតិ​ទេ រយៈពេល​ដែល​ល្អ ក្នុង​ការ​ចាត់​ចែង​យក​កូន​បន្ទាប់​ហោច​ណាស់​ចាប់​ពី ៦ខែ -២ឆ្នាំ។ រឿង​មួយ​ត្រូវ​ចាំ គឺ អាស្រ័យ​លើ​សុខភាព រាងកាយ​ម្ដាយ។ បើ​រាងកាយ​រឹងមាំ ប្រាកដ​ជា​មាន​សុវត្ថិភាព​ក្នុង​ការ​យក​កូន​បន្ទាប់​ម្នាក់​ទៀត​បាន។

ការ​រង់ចាំ រាងកាយ​ដែល​ឆ្លងកាត់​មុខ​កាំបិត​លើក​ទី១ នឹង​ព្យាបាល​ខ្លួន​ឯង ដោយ​បំពេញ​នូវ​សារធាតុ​ចិញ្ចឹម​ដែល​បាត់បង់ ​និងចាប់​ផ្ដើម​ផលិត​ទឹកដោះ ទុក​សម្រាប់​ទារក​ក្រោយ។ ស្រ្ដី​ដែល​ជ្រើសរើស​ការ​វះកាត់ បាត់បង់​ឈាម​ច្រើន​ជាង សម្រាល​បែប​ធម្មជាតិ ២ដង។

២- ការប្រែប្រួល និងបញ្ហា

អាការៈ​អស់​កម្លាំង ​តានតឹងអារម្មណ៍ (មួម៉ៅ) និង​ឈឺ​ពេញ​ខ្លួន ដូចជា​ឈឺខ្នង ​ឈឺ​ចុង​សុដន់ ឬ​ឈឺ​សាច់​ពោះ​ជា​ច្រើន​សប្ដាហ៍ ជា​អ្វី​ដែល​អាច​កើត​ឡើង​ក្រោយ​វះ។ ក្នុង​ករណី​ឆាប់​មាន​កូន​បន្ទាប់​ពេក​ ក្រោយ​ពី​សម្រាល​ហើយ​ថ្មីៗ ស្រីៗ​យើង​អាច​មាន​បញ្ហា​ក្រោយ​សម្រាល​កូន (បន្ទាប់) ដូចជា៖

-ដាច់​ភ្នាស​ស្បូន

ទារក​កើត​មុន​ពេល​កំណត់ ឬ

ទារក​កើត​មក​មិន​គ្រប់​គីឡូ (ក្រោម ២គីឡូក្រាម)។

ហានិភ័យវះកាត់សម្រាលកូន

[embed-health-tool-baby-poop-tool]

យក​ល្អ ហោច​ណាស់ (យក​កូន​បន្ទាប់) កុំ​ឲ្យ​តិច​ជាង ១៨ខែ ព្រោះ​ទុក​ពេល​ឲ្យ​រាងកាយ​សះ​ល្អ និង​ទុក​គម្លាត ឬ​ដាក់​ផែនការ​កំណត់​យក​កូន។ ជាក់​ស្ដែង​ចំពោះ​ស្រ្ដី​មួយ​ចំនួន​ អាយុ​លើស ៣០ឆ្នាំ មិន​គួរ​យក​កូន កៀក​គ្នា​ទេ ព្រោះ​អាច​ពិបាក​បង្ក​កំណើត។

ចុះ​សួរ​ថា​តើ​ពេល​ណា​ល្អ បំផុត​ហ្មង “Hello គ្រូពេទ្យ”? ចម្លើយ​សម្រាប់​សំណួរ​មួយ​នេះ គឺ​អាស្រ័យ​លើ​ស្ថានភាព​សុខភាព​ម្នាក់ៗ កត្តា​រាងកាយ និង​លក្ខខណ្ឌ ផ្សេង​ទៀត។ ចម្លើយ​ដែល​ល្អ សម្រាប់​លក្ខខណ្ឌ យើង​ម្នាក់ៗ គួរ​តែ ទៅ​ជួប​ពេទ្យ សួរនាំ និង​សុំ​យោបល់ ពី​ពេទ្យ​ជំនាញ​ជាក់​ស្ដែង ដើម្បី​ចៀសវាង មាន​បញ្ហា​ណា​មួយ​ដោយ​យថាហេតុ។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How soon after a caesarean can I get pregnant. https://www.babycentre.co.uk/x543066/how-soon-after-a-caesarean-can-i-get-pregnant. Accessed April 20, 2017.

How long should I wait before conceiving again after a c-section? https://www.babycenter.com/404_how-long-should-i-wait-before-conceiving-again-after-a-c-sec_1334487.bc. Accessed April 20, 2017.

How long should I wait before trying to get pregnant again after a c-section? http://www.parents.com/advice/pregnancy-birth/giving-birth/how-long-should-i-wait-before-trying-to-get-pregnant-again-after-a-c-section/. Accessed April 20, 2017.

C-sections: Giving birth by cesarean section. https://www.babycenter.com/0_c-sections-giving-birth-by-cesarean-section_160.bc?showAll=true. Accessed April 20, 2017.

What You Need to Know About Giving Birth by Cesarean Section. https://www.fitpregnancy.com/pregnancy/labor-delivery/what-you-need-know-about-giving-birth-cesarean-section. Accessed April 20, 2017.

កំណែ​ប្រែបច្ចុប្បន្ន

08/11/2024

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ 4 weeks ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម