តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

មិនទាន់គ្រប់ខែផង តែបើម៉ាក់ៗមានសញ្ញាទាំងនេះ អាចសម្រាលកូនមុនខែ

មិន​ទាន់​ទាំង​គ្រប់​ខែ​ផង ម៉ាក់ៗ​ខ្លះ​ពពោះ​បាន​តែ ៦ ៧ ឬ៨ខែ​ប៉ុណ្ណោះ ស្រាប់​ឈឺ​ពោះ​សម្រាល​កូន​មុន​ខែ។ តើ​ការ​សម្រាល​កូន​មុន​ខែ មាន​សញ្ញា​អី​ខ្លះ? ដូចគ្នា​នឹង​សញ្ញា​សម្រាល​កូន​គ្រប់​ខែ​ដែរ​ទេ? ប្រសិន​ម៉ាក់ៗ​ទៅ​ពេទ្យ​ទាន់​ពេល អាច​ទប់​មិន​ឲ្យ​កូន​កើត​មុន​ខែ​ទេ?

តាម​ការពន្យល់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភពមាតា ទារក​កើត​មុន​ខែ ឬ​ការ​សម្រាល​កូន​មុន​កំណត់ សំដៅ​ទៅ​លើ​ការ​សម្រាល​កូន​នៅ​មុន​សប្ដាហ៍​ទី៣៧ នៃ​ការ​​ពពោះ ហើយ​សញ្ញា​នៃ​ការ​សម្រាល​កូន​មិន​គ្រប់​ខែ ដូច​គ្នា​នឹង​ការ​ឈឺ​ពោះ​សម្រាល​កូន​គ្រប់​ខែ​ដែរ។

សញ្ញាសម្រាលកូនមុនខែ

– ចុក​រួយ​ចង្កេះ
– អួលៗ ឬ​ណែន​ធ្ងន់​នៅ​ក្រោម​ពោះ
– កន្ត្រាក់​ស្បូន​ញឹក​ទៅៗ
– ធ្លាក់​ទឹក​រម្អិល​រាវៗ ជួនកាល​មាន​លាយ​ឈាម​តិចៗ​តាម​​ទ្វារ​មាស។

អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បែង​ចែក​ករណី​ទារក​កើត​មិន​គ្រប់​ខែ​ជា ៣ ដំណាក់​កាល៖
– ទី១ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ធ្ងរ​បំផុត (កើត​មុន ២៨ សប្ដាហ៍)
– ទី២ ទារក​កើត​មិន​គ្រប់​ខែ​កម្រិត​ធ្ងន់ (២៨-៣២ សប្ដាហ៍) និង
– ​ទី៣ ទារក​កើត​មិន​គ្រប់​ខែ​ធម្មតា (៣២-៣៧ សប្ដាហ៍)។

លោកស្រី​វេជ្ជបណ្ឌិត​ឯកទេស​រោគ​ស្ត្រី និង​សម្ភព​រូប​នេះ បញ្ជាក់​ថា បើ​ស្ត្រី​ពពោះ​មាន​រោគ​សញ្ញា​មិន​ស្រួល​ខាង​លើ ត្រូវ​ប្រញាប់​មក​មន្ទីរពេទ្យ នៅ​ដំណាក់​កាល​ខ្លះ​គ្រូពេទ្យ​អាច​ជួយ​ទាន់​ពេល។

“ឧទាហរណ៍​ថា ស្បូន​កន្ត្រាក់​នៅ​មួយៗ​នៅ​ឡើយ មិន​ទាន់​ញាប់ មាត់​ស្បូន​នៅ​វែង បិទ​ជិត មិន​ទាន់​មាន​ការ​បែក​ទឹកភ្លោះ អត់​មាន​ការ​ធ្លាក់ឈាម គ្រូពេទ្យ​អាច​ជួយ​សង្គ្រោះ ដោយ​ដាក់​ថ្នាំ និង​ឲ្យ​គេង​សម្រាកនៅ​លើ​គ្រែ អាច​បំបាត់​ការ​គម្រាម​សម្រាល​កូន​មុន​ខែ អាច​ឲ្យ​គភ៌​លូតលាស់​បន្ត​ទៀត ដែល​ករណី​ខ្លះ​អាច​ដល់​គ្រប់​ខែ ចាស់​ខែ​ក៏​មាន”។ វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ រៀប​រាប់​

ផ្ទុយ​ទៅ​វិញ បើ​ស្ត្រី​ពពោះ​យឺត​យ៉ាវ​ក្នុង​ការ​មក​មន្ទីរពេទ្យ ឧទាហរណ៍​ដូចជា​​មាត់​ស្បូន​ស្ត្រី​បាន​បើក​បាន​៣ ឬ៤​លេខ​ទៅ​ហើយ និង​បែក​ទឹក​ភ្លោះ គ្រូពេទ្យ​ពិបាក​ក្នុង​ការ​ជួយ​ទប់​មិន​ឲ្យ​សម្រាល​មុន​ខែ​ណាស់។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 30/06/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត