backup og meta

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2022

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!

រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន

  • អស់​កម្លាំង​ខ្លាំង
  • ​ស្រក​ទម្ងន់​
  • ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ
  • គេង​មិន​លក់
  • ជ្រុះ​សក់
  • បាក់​ទឹក​ចិត្ត
  • សាច់​ក្តៅ
  • ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ
  • ​កើត​មុន
  • ស្បែក​ស្ងួត
  • ទល់​លាមក
  • រដូវ​មិន​ទៀង
  • ស្ងួត​ទ្វារ​មាស​។
  • គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​

    ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។

    • ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ
    • ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។
    • ហាត់​យូហ្គា
    • ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣
    • ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត
    • ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន
    • ញ៉ាំ​ថ្លើម​សត្វ
    • ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​
    • គេង​ឲ្យ​បាន​គ្រប់គ្រាន់

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Dec 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម