backup og meta

ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល?

ហេតុអីបានជាគ្រប់ខែហើយ កូនមិនបង្វិលក្បាល?

ករណី​គ្រប់​ខែ តែ​កូន​មិន​បង្វិល​ក្បាល​មាន​ច្រើន​ណាស់ ហើយ​ព្រោះ​បែប​នេះ​ម៉ាក់​ៗ​ក៏​សម្រេច​ជ្រើសរើស​សម្រាល​កូន​ដោយ​វះកាត់។ ដូចនេះ​ហើយ​បាន​ជា​មាន​ការ​លើក​ឡើង​ជា​ចម្ងល់​ថា មកពី​ហេតុអ្វី ខណៈ​ដែល​ម៉ាក់​ៗ​ខ្លះ​ព្យាយាម​ធ្វើការ​រហ័សរហួន មិន​ហ៊ាន​ខ្ជិល​ច្រអូស​ហើយ នៅតែ​មាន​បញ្ហា​បែប​នេះ​ទៀត?

លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ នឹង​បង្ហាញ​ពី​ចំណុច​មួយ​ចំនួន​ដែល​ធ្វើឲ្យ​កូន​មិន​អាច​បង្វិល​ក្បាល​ចុះ​មក​ក្រោម​បាន ខណៈ​ដែល​កូន​ខ្លះ​ទោះ​មិន​បង្វិល​ក្បាល ក៏​អាច​សម្រាល​ដោយ​បញ្ច្រាស ឬ​កូន​ខ្លះ​ទៀត​ពេល​ឈឺ​ពោះ​សម្រាល ទើប​បង្វិល​ក្បាល​ចុះ​មក​តែ​ម្ដង។

ពពោះ

មូលហេតុ​កូន​មិន​បង្វិល​ក្បាល៖

– ទម្រង់​ពោះ​​ម្ដាយ​តូច តែ​កូន​ធំ

– ទងសុក​រុំ​ក​កូន​ច្រើន​ជាន់

– ទងសុក​ខ្លី​ពេក​នាំ​ឲ្យ​កូន​វិល​ក្បាល​ចុះ​មក​ក្រោម​មិន​រួច

– មកពី​ទឹកភ្លោះ​ច្រើន

– មកពី​អាង​ត្រគាក​ម្ដាយ​តូច

– ក្បាល​កូន​ធំ​ពេក

– ស្បូន​ព្រែក

– សុក​ពាំង​មាត់​ស្បូន

– ស្បូន​មាន​ដុំ​សាច់

– ស្បូន​មាន​សន្ទះ​ខណ្ឌ

– អាច​មកពី​ស្បូន​ខ្សោយ

– គភ៌​មាន​សុខភាព​ខ្សោយ។

វេជ្ជបណ្ឌិត​ក៏​បាន​ណែនាំ​មិន​ឲ្យ​ម៉ាក់​ៗ​ទៅ​រក​ឆ្មប​បុរាណ ដើម្បី​បង្វិល​កូន ព្រោះ​អាច​មាន​គ្រោះថ្នាក់​ផ្សេង​ៗ ហើយ​ត្រូវពិភាក្សា​ជាមួយ​គ្រូពេទ្យ​ថា​ តើ​គួរ​ជ្រើសរើស​វិធី​សម្រាល​មួយ​ណា តាម​សភាព​ជាក់ស្ដែង​របស់​យើង។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-due-date]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

12/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 12, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម