ផលវិបាក

ផលវិបាក - មិនមែន​ថា​ដល់​ថ្ងៃ​សម្រាល សម្រាល​ស្រួលៗ មិន​មាន​បញ្ហា​អ្វី​បន្តិច​សោះ​នោះ​ទេ។ ផល​វិបាក​ក្នុង​ការ​ត្រៀមសម្រាល ឬ​ថ្ងៃ​សម្រាល​តែ​ម្ដង តែង​កើត​មាន មិន​ថា​ដោយ​ធម្មជាតិ ឬ​ការ​វះកាត់

ចំណេះដឹងទូទៅ

ផលវិបាក

សម្រាលកូនហើយ កើតមុន ជ្រុះសក់? នេះអាចមកពីអតុល្យភាពអ័រម៉ូន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយ​សម្រាល​កូន​រួច កម្រិត​អ័រម៉ូន​Estrogen និងProgesterone នឹងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ដែល​នាំ​ឲ្យ​ម៉ាក់​ៗ​មាន​រោគសញ្ញា​ដូចជា ថប់​បារម្ភ ប្រែប្រួល​អារម្មណ៍ និង​ឆាប់​ខឹង។ រោគសញ្ញា​ទាំង​នេះ អាច​បណ្តាល​ឲ្យ​ស្រីៗ​យើង​ពិបាក​ថែ​ទាំ​​ខ្លួន​ឯង ក៏​ដូចជា​កូន​ដែល​ទើប​នឹង​កើត​ផង​ដែរ។ ដូច្នេះ​ហើយ ម៉ាក់​ៗ​គួរ​ស្វែង​យល់​ពី​រោគសញ្ញា​នៃ​ការ​ប្រែប្រួល​កម្រិត​អ័រម៉ូន និង​រក​ដំណោះស្រាយ​​ឲ្យ​បាន​សមស្រប។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! រោគសញ្ញា​នៃ​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​កូន អស់​កម្លាំង​ខ្លាំង ​ស្រក​ទម្ងន់​ ប្រែប្រួល​អារម្មណ៍ និង​ថប់​បារម្ភ គេង​មិន​លក់ ជ្រុះ​សក់ បាក់​ទឹក​ចិត្ត សាច់​ក្តៅ ចំណង់​ផ្លូវ​ភេទ​ធ្លាក់​ចុះ ​កើត​មុន ស្បែក​ស្ងួត ទល់​លាមក រដូវ​មិន​ទៀង ស្ងួត​ទ្វារ​មាស​។ [embed-health-tool-baby-poop-tool] គន្លឹះ​ដោះស្រាយ​បញ្ហា​អតុល្យភាព​អ័រម៉ូន​ក្រោយ​សម្រាល​ ដើម្បី​ជួយ​ឲ្យ​កម្រិត​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ម៉ាក់​ៗ​អាច​សាកល្បង​អនុវត្តន៍​តាម​វិធីសាស្ត្រ​ងាយ​ៗ​ខាង​ក្រោម​នេះ។ ហាត់​ប្រាណ​ដោយ​ការ​ដើរ​ ដើម្បី​កាត់បន្ថយ​ស្រ្តេស និង​ជួយ​ឲ្យ​អ័រម៉ូន​មាន​តុល្យភាព​ឡើង​វិញ ញ៉ាំ​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ ដូចជា​​ផ្លែ​ប៊ឺរ ផ្លែឈើ​ក្រៀម​ ផ្កា​ខាត់​ណា​ខៀវ។ ហាត់​យូហ្គា ជៀសវាង​ញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ ប៉ុន្តែ​ជំនួស​ដោយ​ការ​ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា​៣ ជៀសវាង​ប្រើ​ថ្នាំ​ពន្យារ​កំណើត​ភ្លាម​ៗ បន្ទាប់​ពី​សម្រាល​កូន​រួច ពីព្រោះ​​ថ្នាំ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​អ័រម៉ូនមាន​អតុល្យភាព​ ឬ​​ជំរុញ​ឲ្យ​មាន​ការ​ប្រែប្រួល​ផ្លូវ​ចិត្ត ជៀសវាង​ការ​ញ៉ាំ​គ្រឿង​ស្រវឹង និង​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេអ៊ីន ញ៉ាំ​ថ្លើម​សត្វ ញ៉ាំ​​ស៊ុត​ផ្នែក​ពណ៌​លឿង​ គេង​ឲ្យ​បាន​គ្រប់គ្រាន់។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ […]

ស្វែងរក ផលវិបាក

ផលវិបាក

ហេតុអ្វីស្រ្តីមាន​ផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿង​មិនល្អច្រើន?

យល់​សប្តិ តែង​កើត​មាន​ជា​ធម្មតា​សម្រាប់​មនុស្ស​យើង​​នៅ​ពេល​គេង​លង់​លក់ ហើយ​ការ​យល់​សប្តិ​ក៏​អាច​ចាត់​ទុក​ថា​ជា​ផ្នែក​មួយ​នៃ​ដំណេក​ល្អ​របស់​មនុស្ស​យើង​ដែរ​។ ប៉ុន្តែ សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ​ អាច​ខុស​ប្លែក​បន្តិច​រឿង​យល់​សប្ដិ​នេះ ដោយ​អាច​ឧស្សាហ៍​មាន​សុបិន​អាក្រក់ ឬ​យល់​សប្តិ​ឃើញ​ស្ដែងៗ​ពី​អ្វី​មួយ​ញឹក​ជាង​ធម្មតា​ កាល​មុន​មាន​ផ្ទៃពោះ។ ខាង​ក្រោម​នេះ​ជា​ការ​ប្រែ​ប្រួល​ផ្នែក​យល់​សប្តិ​មួយ​ចំនួន​ដែល​ស្រ្តី​មាន​ផ្ទៃពោះ​អាច​ជួប​ប្រទះ៖ ១. យល់​សប្ដិ​ប្លែកៗ​ច្រើន​ មនុស្ស​ទូទៅ​មាន​ការ​យល់​សប្ដិ​ប្លែក​ៗ​ពេល​គេង​លង់​លក់ ដែល​ការ​យល់សប្ដិ​ទាំង​នោះ​មាន​ដូច​ជា​ការ​យល់​សប្ដិ​បែប​មាន​មហិទ្ធិឫទ្ធិ ក្ដុក​ក្ដួល​អារម្មណ៍​ខ្លាំង ហើយ​មាន​រូប​ភាព​ច្បាស់ៗ​ជាដើម។ អ្វី​ក្នុង​យល់​សប្ដិ​ទាំង​នេះ គឺ​ហាក់​ដូច​ជា​ការ​ពិត​ជាក់​ស្ដែង​អ៊ីចឹង​ដែរ​។​ ទោះ​បី​ជា​សុបិន​ប្លែកៗ​បែប​នេះ​អាច​កើត​មាន​លើ​មនុស្ស​គ្រប់​គ្រប់​គ្នា តែ​សម្រាប់​ស្រ្តី​មាន​ផ្ទៃ​ពោះ សុបិន​បែប​នេះ​អាច​កើត​មាន​ច្រើន​ដង​ជាង​។ ខុស​ពី​រូប​ភាព​បែប​ស្រមើស្រមៃ ដែល​ពិបាក​ដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅជា​រឿង​អ្វី​មួយ​បាន ការ​យល់​សប្ដិ​របស់​ស្រ្តី​មាន​ផ្ទៃពោះ​ហាត់​ដូច​ជា​ជីវិត​ពិត​អ៊ីចឹង​ដែរ​។​ ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​អាច​ភ្ញាក់​ពី​ដំណេក​ ដោយ​សារ​តែ​ការយល់​សប្ដិ​នោះ និង​អាច​គិត​ថា​តើ​វា​ជា​រឿង​ពិត ឬ​ជា​ការ​យល់​សប្ដិ​ទៀត​ផង​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ឧស្សាហ៍​យល់សប្ដិ ស្រ្តី​មាន​ផ្ទៃ​ពោះ​មួយ​ចំនួន​​ជឿ​ថា​ខ្លួន​យល់​សប្តិ​ច្រើន​ជា​ង​ធម្មតា​ពេល​កំពុង​មាន​ផ្ទៃពោះ។​ វា​អាច​​ដែរ​​ថា​ស្រ្តី​មាន​ផ្ទៃ​ពោះ​អាច​យល់​សប្ដិ​ច្រើន​ពេល​គេង​យប់​ ឬ​កើន​លើស​នេះ​ទៅ​ទៀត​នៅ​ពេល​គេង​ថ្ងៃ​ថែម​ទៀត។ ការ​មាន​ផ្ទៃពោះ អាច​ធ្វើ​ឲ្យ​ស្រីៗ​យើង​អង់​កម្លាំង ហើយ​ពេល​ណា​យើង​គេង​សម្រាក​ច្រើន យើង​ក៏អាច​នឹង​យល់​សប្ដិ​ច្រើន​ដូច​គ្នា​។ ៣. យល់សប្ដិ​ឃើញ​កូន​ វា​មិន​ចម្លែក​ទេ​នៅ​ពេល​ដែល​យើង​​ដឹង​ថា​នឹង​មាន​សមាជិក​ថ្មី​ចូល​មក​នៅ​ក្នុង​គ្រួសារ ដែល​នេះ​ជា​ពេល​មួយ​ដែល​ស្រ្តី​សប្បាយចិត្ត និង​រំភើប​បំផុត​មួយ​។ ការ​សប្បាយ​ចិត្ត ​និង​រំភើប​នេះ គឺ​ជា​រឿង​ធម្មជាតិ​ និង​ធម្មតា​មួយ​នាំ​ឲ្យ​ស្រីៗ​យើង​យល់​សប្តិ​ឃើញ​ខ្លួនឯង និង​កូន​។ ដូច​គ្នា​ដែរ យើង​ពពោះ​កូន​រាល់​ថ្ងៃ គិត​ពី​កូន​រាល់​ថ្ងៃ នោះ​ពិត​ណាស់​ថា​ពេល​ខ្លះ​នឹង​យល់​សប្ដិ​ឃើញ​ថា​កូន​បាន​កើត ឬ​​យើង​បាន​កាន់​ឱប​កូន​ក្នុង​ដៃ​ជា​ដើម។ ស្រ្តី​មួយ​ចំនួន​ទៀត យល់សប្ដិ​​ឃើញ​ទាំង​បាន​ដាក់​ឈ្មោះ​ឲ្យ​កូន និយាយ​ជាមួយ​កូន និង​ដឹង​ពី​ភេទ​របស់​កូន​ក៏​មាន​។ ៤. យល់សប្ដិ​អាក្រក់​ ទន្ទឹ​ម​នឹង​ការ​យល់​សប្ដិ​ឃើញ​ពី​ភាព​រំភើប​រីករាយ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ក៏​មាន​​ដែរ​ស្រ្តី​មាន​ផ្ទៃពោះ​អាច​យល់​សប្ដិ​អាក្រក់​។ ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០១៦ បាន​សម្គាល់​ថា​ស្រ្តី​មាន​ផ្ទៃពោះ​យល់សប្ដិ​អាក្រក់​ មិន​មែន​ជា​រឿង​ធម្មតា​នោះ​ទេ​ ដោយ​ថា​ការ​យល់​សប្ដិ​អាក្រក់​នេះ​អាច​មកពី​មាន​ការ​ភ្ញោច​ខាង​ផ្លូវ​អារម្មណ៍។​ ការ​យល់​សប្ដិ​អាក្រក់​នេះ​ […]


ផលវិបាក

បកស្រាយ​ចម្ងល់​! មូលហេតុ​​ស្រីៗ​ពពោះ​មាន​លាមក​ពណ៌​ខ្មៅ

ពិត​ណាស់​ នៅ​ពេល​ដែល​ស្រី​ៗ​យើង​មាន​ផ្ទៃពោះ​ ស្ទើរ​តែ​គ្រប់​ប្រព័ន្ធ​ទាំង​អស់​នៅ​ក្នុង​រាងកាយ​មាន​ការ​ផ្លាស់ប្ដូរ​ រួម​ទាំង​ប្រព័ន្ធ​រំលាយ​អាហារ​។ លាមក​ពណ៌​ខ្មៅ​ អាច​កើត​មាន​ក្នុង​អំឡុង​ពេល​ពពោះ ហើយ​​ថែម​ទាំង​អាច​មាន​អាការៈ​ទល់​លាមក​​រួម​ផ្សំ​ផង​ដែរ​​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ពិភាក្សា​រោគ​សញ្ញា​ជាមួយ​នឹង​គ្រូពេទ្យ​ ដើម្បី​កំណត់​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់​​ទើប​ជា​ប្រសើរ​​​។យ៉ាង​ណា​មិញ​ លាមក​ពណ៌​ខ្មៅ​អាច​បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​​ដូច​ខាង​ក្រោម​នេះ​។ ១. អាហារ​បំប៉ន ​ជំងឺ​ស្លេកស្លាំង​ ឬ​កោសិកា​គ្រាប់​ឈាម​​ក្រហម​ធ្លាក់​ចុះ​ កើត​ឡើង​ជា​ញឹកញាប់​ក្នុង​អំឡុង​ពេល​ពពោះ​ ហើយថ្នាំបំប៉ន​ជាតិ​ដែក​​ត្រូវ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ដើម្បី​បំបាត់​​ជំងឺ​ស្លេកស្លាំង​នេះ​។​ ប៉ុន្តែ​ ប្រភេទ​ជាតិ​ដែក​មួយ​ចំនួន​មិន​ងាយ​ស្រូប​ចូល​ទៅ​ក្នុង​រាងកាយ​ឡើយ​ ដែល​​អាច​បណ្ដាល​ឲ្យ​លាមក​ទៅ​ជា​ពណ៌​ខ្មៅ​ ព្រម​ទាំង​មាន​អាការៈ​ទល់​លាមក​ថែម​ទៀត​ផង​។​ ដូច្នេះ​ហើយ​ ដើម្បី​ជៀសវាង​កុំ​ឲ្យ​​មាន​លាមក​ពណ៌​ខ្មៅ​ដែល​ពាក់ព័ន្ធ​នឹង​ថ្នាំបំប៉ន​ជាតិ​ដែក​ ម៉ាក់​ៗ​កំពុង​ពពោះ​អាច​បង្កើន​ការ​ញ៉ាំ​ជាតិ​ដែក​នៅ​ក្នុង​របប​អាហារ​​ជំនួស​វិញ ដូចជា​ថ្លើម​សត្វ​ សាច់​ និង​បន្លែ​ស្លឹក​បៃតង​ជាដើម​។ [embed-health-tool-due-date] ២. ថ្នាំ​ ជាមួយ​គ្នា​នេះ​ដែរ​ ថ្នាំ​មួយ​ចំនួន​ក៏​អាច​បណ្ដាល​ឲ្យ​លាមក​មាន​ពណ៌​ខ្មៅ​ដូច​គ្នា​។​ ម៉ាក់ៗ​គប្បី​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ នៅ​ពេល​ដែល​មាន​លាមក​ពណ៌​ខ្មៅ​ បន្ទាប់​ពី​ចាប់ផ្ដើម​លេប​ថ្នាំ​ថ្មីៗ​ ដើម្បី​កំណត់​ឲ្យ​បាន​ច្បាស់លាស់​ ថា​តើ​បញ្ហា​នេះ​កើត​ឡើង​ដោយ​សារ​តែ​ប្រើប្រាស់​ថ្នាំ​ថ្មី​​នោះ​ ឬ​យ៉ាង​ណា​។​ បន្ថែម​ពី​នេះ​ នៅ​ពេល​ដែល​​ចាំបាច់​ត្រូវ​ប្រើ​ថ្នាំ​ណាមួយ​​ ​ស្រ្តី​ពពោះ​គួរ​តែ​ពិភាក្សា​ជាមួយ​នឹង​គ្រូពេទ្យ​ជាមុន​សិន​ ដើម្បី​សុវត្ថិភាព​ទារក​​ក្នុង​ផ្ទៃ​។ ៣. អាហារ​ លាមក​ពណ៌​ខ្មៅ​​ក៏​អាច​បណ្ដាល​មក​ពី​ការ​ញ៉ាំ​អាហារ​មួយ​ចំនួន​ ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ​ ជាពិសេស​គឺ​ផ្លែប៊្លូបឺរី​​។​ លើស​ពី​នេះ​ គ្រឿង​បន្ថែម​ពណ៌​អាហារ​ក៏​រួម​ចំណែក​​ធ្វើ​ឲ្យ​លាមក​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ដែរ​។​ ដូចនេះ​ ស្ត្រី​​ពពោះ​​អាច​កំណត់​ពី​មូលហេតុ​នៃ​លាមក​ពណ៌​ខ្មៅ​បាន​​ ដោយ​ការ​កត់​ចំណាំ​ចំពោះ​អាហារ​ដែល​យើង​បាន​ញ៉ាំ​ នៅ​ពេល​ដែល​​មាន​លាមក​ពណ៌​ខ្មៅ​។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ៤. ការ​ហូរ​ឈាម​ ការ​​ហូរ​​ឈាម​ដែល​​កើត​ឡើង​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ នឹង​បណ្ដាល​ឲ្យ​លាមក​ប្រែ​ពណ៌​។​ ប្រសិនបើ​មាន​​​ការ​ហូរ​ឈាម​នៅ​ក្នុង​ក្រពះ​ លាមក​នឹង​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ក្រឹប ជំនួស​ឲ្យ​ឈាម​នៅ​ពេល​ដែល​​វា​ចេញ​មក​ក្រៅ។​ ខណៈ​ពេល​ដែល​លាមក​ពណ៌​ខ្មៅ​ក៏​អាច​កើត​មាន​ឡើង​ នៅ​ពេល​ដែល​យើង​ញ៉ាំ​អាហារ​បំប៉ន​ជាតិ​ដែក​ ឬ​អាហារ​មួយ​ចំនួន​ គ្រូពេទ្យ​អាច​នឹង​​ណែនាំ​ឲ្យ​យើង​ធ្វើ​តេស្ត​ពិសេស​ […]


ផលវិបាក

គន្លឹះ​​ងាយៗដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​ អំឡុង​ពេល​ពពោះ

ជា​ទូទៅ​ អាការៈ​ឈឺ​ក្បាល​ អំឡុង​ពេល​ពពោះ​ គឺ​មាន​ភាព​ឈឺ​ចាប់​ខ្លាំង​ ប៉ុន្តែ​វា​មិន​បង្ក​ជា​គ្រោះថ្នាក់​ឡើយ​។​ ម៉ាក់ៗ​មួយ​ចំនួន​កើត​មាន​អាការៈ​ឈឺ​ក្បាល​ ពីព្រោះ​តែ​មាន​ការ​ប្រែប្រួល​អ័រម៉ូន​។​ បន្ថែម​ពី​នេះ​ ការ​​ទ្រទ្រង់​ទម្ងន់​​​​ទារក​ ក៏​អាច​បង្ក​ជា​ការ​ឈឺ​ក្បាល​ដែរ​​ ដោយ​សារ​តែ​ភាព​តាន​តឹង​ និង​ឥរិយាបថ​មិន​ល្អ​របស់​ម៉ាក់​​ៗ។ លើស​ពី​នេះ​ កត្តា​ដែល​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ចេះ​តែ​ឈឺ​ក្បាល​នោះ​ គឺ​ដោយ​សារ​តែ​សាច់ដុំ​ខ្នង​ ក​ និង​ក្បាល​តឹង​ណែន​ កង្វះ​ជាតិ​ទឹក​ ឃ្លាន​ និង​ស្ត្រេស​ជាដើម​។ ម្យ៉ាង​វិញ​ទៀត​ ប្រសិនបើ​យើង​ឈឺ​ក្បាល​ និង​មិន​អាច​កំណត់​ពី​មូលហេតុ​បាន​ គ្រូពេទ្យ​អាច​ណែនាំ​ឲ្យ​យើង​​ទៅ​ធ្វើ​ការ​ពិនិត្យ​ភ្នែក​។​ ជាក់​ស្តែង​​ មាន​ស្រីៗ​មួយ​ចំនួន​ប្រឈម​នឹង​ការ​ប្រែប្រួលគំហើញ​​​ អំឡុង​ពេល​មាន​ផ្ទៃពោះ​ផង​ដែរ​។ វិធីសាស្ត្រ​ដោះស្រាយ​​អាការៈ​ឈឺ​ក្បាល​ ពេល​មាន​គភ៌ ដើម្បី​បន្ថយ​ភាព​តានតឹង​នៅ​លើ​ស្មា​ និង​ក ម៉ាក់ៗ​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​​ធ្វើ​ការ​ម៉ាស្សា​។ល។ ​លើស​​ពី​នេះ​ ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ក៏​ជា​គន្លឹះ​ក្នុង​ការ​បង្ការ​ និង​ដោះស្រាយ​បញ្ហា​ឈឺ​ក្បាល​នេះ​ដែរ​។ ចូរ​រក្សា​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ដោយ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ និង​ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀងទាត់​។ ជាមួយ​គ្នា​នេះ​ដែរ​ ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីន​នៅ​ក្នុង​បរិមាណ​តិច​តួច​ក៏​អាច​បំបាត់​បញ្ហា​ឈឺ​ក្បាល​នេះ​ដែរ​ ហើយ​វា​ក៏​មិន​បង្ក​គ្រោះថ្នាក់​​ណា​មួយ​​ឡើយ។​​​ ​យើង​គួរ​បារម្ភ​ពី​ការ​ឈឺ​ក្បាល​ អំឡុង​ពេល​​មាន​ផ្ទៃ​ពោះ​ ​នៅ​ពេល​ណា?​​​ ទោះ​បី​ជា​ការ​ឈឺ​ក្បាល​ ​​កម្រ​នឹង​បង្ក​ជា​​គ្រោះថ្នាក់​ដល់​យើង​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​អាច​ជា​សញ្ញា​នៃ​បញ្ហា​ធ្ងន់ធ្ងរ​​​ផង​ដែរ។​ ការ​ឈឺ​ក្បាល​នេះ​ ​ក៏​អាច​ទាក់ទង​ទៅ​នឹង​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ដូច​គ្នា​។​ ប្រសិនបើ​ម៉ាក់​ៗ​កើត​មាន​អាការៈ​ឈឺ​ក្បាល​ភ្លាម​ៗ​ ហើយ​មិន​ងាយ​បាត់​ទៅ​វិញ និង​មាន​បញ្ហា​ក្នុង​ការ​មើល​ឃើញ ដូចជា​បែក​អំពិលអំពែក​ ​ដែល​ស្រដៀង​ទៅ​នឹងជំងឺ​ឈឺ​ក្បាលប្រកាំង​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ភ្លាម​។​ បន្ថែម​ពី​នេះ​ នៅ​ក្នុង​ករណី​ដែល​ម៉ាក់​ៗ​មាន​អាការៈ​​ក្អួត​ផង​ ឬ​ការ​ឈឺ​ក្បាល​កើត​ឡើង​បន្ទាប់​ពី​ការ​​ប៉ះ​ទង្គិច​ចំ​ក្បាល​ ​ឬ​មាន​អាការៈ​ស្ពឹក​ […]


ផលវិបាក

​អាហារ​ទាំង​នេះ​ ញ៉ាំពេល​ពពោះអាចប៉ះពាល់កូនក្នុង​ផ្ទៃ

ពិត​ណាស់​ ការ​​​ញ៉ាំ​អាហារ​​​ណា​ដែល​មាន​តុល្យភាព​ និង​ជីវជាតិ​គ្រប់គ្រាន់​ ​ជាមួយ​នឹង​បន្លែ​ និង​ផ្លែ​ឈើ​ គឺ​​មាន​សារសំខាន់​ណាស់​សម្រាប់​​​​ម៉ាក់​ៗ​​ដែល​កំពុង​តែ​ពពោះ​​។​ យ៉ាង​ណា​មិញ​ ​ម៉ាក់​ៗ​គប្បី​ជៀសវាង​អាហារ​មួយ​ចំនួន​​ដែល​អាច​​បណ្ដាល​ឲ្យ​រលូត​កូន​បាន​ ជា​ពិសេស​នៅ​អំឡុង​​ត្រី​មាស​ទី​១។​ អាហារ​ដែល​អាច​បណ្ដាល​ឲ្យ​រលូត​កូន​ នៅ​​អំឡុង​ពេល​​ពពោះ​​ថ្មីថ្មោង​ ​​ជា​ទូ​ទៅ​ ការ​ពពោះ​តែង​តែ​ធ្វើ​ឲ្យ​ម៉ាក់​ៗ​​មាន​អាការៈ​ក្អួត​ចង្អោរ​ វិល​មុខ​ និង​ឃ្លាន​អាហារ​​ខុស​ប្រក្រតី​។​ ប៉ុន្តែ​ នៅ​អំឡុង​ពេល​​នេះ​ដែរ​​ ម៉ាក់​ៗ​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ដិតដល់​​ចំពោះ​ការ​​ជ្រើសរើស​អាហារ​ ពីព្រោះ​វា​អាច​ផ្ដល់​ផល​ប៉ះពាល់​ដល់​អាយុ​ជីវិត​របស់​ទារក​ដែល​កំពុង​តែ​លូតលាស់​ក្នុង​ផ្ទៃ​ផង​ដែរ​។​ ​ខាងក្រោម​នេះ​ គឺ​ជា​អាហារ​ដែល​អាច​​នាំ​ឲ្យ​មាន​ការ​រលូត​កូន​ដែល​ម៉ាក់​ៗ​គួរ​ជៀសវាង​៖ ​១. គ្រាប់​ល្ង​ ម៉ាក់​ៗ​ដែល​កំពុង​តែ​ពពោះ​ គួរ​ញ៉ាំ​គ្រាប់​ល្ង​នៅ​ក្នុង​បរិមាណ​តិចតួច​ប៉ុណ្ណោះ​ មិន​ថា​ល្ង​ស​ ឬ​ល្ង​ខ្មៅ​នោះ​ទេ​។​ ប្រសិនបើ​​យើង​ញ៉ាំ​គ្រាប់​ល្ង​ជាមួយ​នឹង​ទឹក​ឃ្មុំ​ វា​អាច​​កើត​មាន​បញ្ហា​ជា​ច្រើន​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ថ្មី​ថ្មោង​។ ២. ថ្លើម​សត្វ ​ថ្លើម​សត្វ​ សម្បូរ​ទៅ​ដោយ​វីតាមីន​A ដូច​នេះ​ ប្រសិនបើ​យើង​ញ៉ាំ​វា​ត្រឹម​តែ​២ដង​ក្នុង​មួយ​ខែ​ វា​​​មិន​បង្ក​ជា​គ្រោះថ្នាក់ ក៏​ដូចជា​រលូត​កូន​ឡើយ​។​ ប៉ុន្តែ​ នៅ​ពេល​ដែល​យើង​ញ៉ាំ​វា​ក្នុង​បរិមាណ​ច្រើន​ វា​អាច​ជំរុញ​ការ​ប្រមូលផ្ដុំ​ ាាាាRetinol បន្តិច​ៗ​ ដែល​​អាច​ជះ​ឥទ្ធិពល​អាក្រក់​ដល់​សុខភាព​របស់​ទារក​។ ៣. ក្ដាម​ ​​​​ទោះ​បី​ជា​ក្ដាម​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម​ក៏​ពិត​មែន​ ​ប៉ុន្តែ​​វា​ក៏​មាន​ផ្ទុក​កម្រិត​កូឡេស្តេរ៉ូល​ខ្ពស់​ផង​ដែរ​។​ កត្តា​នេះ​ អាច​បណ្ដាល​ឲ្យ​រួញ​ស្បូន​  ​និង​នាំ​ឲ្យ​ហូរ​ឈាម​ខាង​ក្នុង​ ​ក៏​ដូចជា​រលូត​កូន​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​មិន​គួរ​ញ៉ាំ​វា​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ឡើយ​។ ​៤. ប្រទាល​កន្ទុយ​ក្រពើ​ ថ្វី​ត្បិត​តែ​ប្រទាល​កន្ទុយ​ក្រពើ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ក៏​ពិត​មែន​ ប៉ុន្តែ​ស្រ្តី​​មាន​ផ្ទៃ​ពោះ​មិន​គួរ​ញ៉ាំ​វា​ឡើយ​ ពីព្រោះ​​​ប្រទាល​កន្ទុយ​ក្រពើ​មាន​ផ្ទុក​សមាសធាតុAnthraquinones ​ជា​ប្រភេទ ថ្នាំ​បញ្ចុះលាមក ដែល​បង្ក​ឲ្យ​មាន​ការ​កន្ត្រាក់​ស្បូន​ និង​ការ​ហូរ​ឈាម​នៅ​ក្នុង​អាង​ត្រគាក​ […]


ផលវិបាក

ញ៉ាំ​ដំឡូង​បំពង​ពេល​មាន​ផ្ទៃ​ពោះ​ ប៉ះពាល់​ដល់​កូន​អត់​?

នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​ ម៉ាក់​ៗ​អាច​នឹង​ចង់​ញ៉ាំ​ដំឡូង​បំពង​ ពីព្រោះ​វា​មាន​​ច្រើន​រសជាតិ​ និង​​ពេញ​និយម​បំផុត​ សម្រាប់​ម៉ាក់​ៗ​ដែល​ចូលចិត្ត​អង្គុយ​មើល​រឿង​បណ្ដើរ​ ញ៉ាំ​អាហារ​សម្រន់​បណ្ដើរ​។​ យ៉ាង​ណា​មិញ​ ដំឡូង​បំពង​មិន​មែន​ជា​ជម្រើស​ដ៏​ត្រឹមត្រូវ​សម្រាប់​ស្រ្តី​មាន​ផ្ទៃពោះ​ឡើយ​ ហើយ​​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​ប្រឈម​មុខ​នឹង​ផលវិបាក​ជា​ច្រើន​ដល់​ទារក​​ដែល​នៅ​ក្នុង​ផ្ទៃ​​ថែម​ទៀត​ផង​។ តើ​ម៉ាក់​ៗ​អាច​ញ៉ាំ​ដំឡូង​បំពង​ នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​បាន​ទេ? ​បើ​ទោះ​បី​ជា​ក្នុង​ករណី​ខ្លះ​ ម៉ាក់​ៗ​​អាច​ញ៉ាំ​ដំឡូង​បំពង​​នៅ​ក្នុង​បរិមាណ​តិចតួច​ ជាមួយ​នឹង​ការ​​ចម្អិន​ដែល​មាន​អនាម័យ​ និង​ការ​ប្រើ​ប្រេង​​បំពង​ដែល​មាន​គុណភាព​ល្អ​បាន​ក៏​ពិត​មែន​ ប៉ុន្តែ​យើង​មិន​គួរ​ញ៉ាំ​វា​​នៅ​ក្នុង​ត្រី​មាស​ទី​មួយ​ឡើយ​។ ហេតុអ្វី​ញ៉ាំ​ដំឡូង​​បំពង​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ​មាន​គ្រោះថ្នាក់​? ដំឡូង​បំពង​ដែល​ឆ្អិន​ស្រាប់​ មាន​ជាតិ​ដំឡូង​តែ​​៣០%​ប៉ុណ្ណោះ​ ហើយ​គ្រឿង​ផ្សំ​​ផ្សេង​ទៀត​​ គឺ​ម្សៅ ​និង​សារធាតុ​បន្ថែម​សំយោគ ដែល​ប្រើប្រាស់​ដើម្បី​បង្កើន​រសជាតិ​ និង​អាច​ទុក​បាន​យូរ​។​ ពិត​ណាស់​ សារធាតុ​បន្ថែម​ទាំង​នេះ​មិន​ល្អ​សម្រាប់​សុខភាព​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​ឡើយ​។ ដំឡូង​បំពង​ដែល​ដាក់​លក់​នៅ​លើ​ទី​ផ្សារ​នៅ​ក្នុង​បរិមាណ​ដ៏​ច្រើន​ ​និង​វិធីសាស្ត្រ​ក្នុង​ការ​ចម្អិន​​គឺ​មិន​​ល្អ​សម្រាប់​សុខភាព​ឡើយ​។​ ដំឡូង​ភាគ​ច្រើន​ត្រូវ​បាន​បំពង​នៅ​សីតុណ្ហភាព​ខ្ពស់​ដោយ​ប្រើ​ប្រេង​ដូច​គ្នា​ ដែល​ធ្វើ​ឲ្យ​សារធាតុ​ចិញ្ចឹម​ត្រូវ​បាត់បង់​។​ ​នៅ​ពេល​ញ៉ាំ​វា​នៅ​ក្នុង​បរិមាណ​ច្រើន​ ប្រេង​បន្លែ​ដែល​ប្រើ​ក្នុង​ការ​បំពង​ អាច​​បណ្ដាល​ឲ្យ​មាន​ការ​ប្រមូល​ផ្ដុំ​ខ្លាញ់​នៅ​ក្នុង​រាងកាយ និង​អាច​ប៉ះពាល់​បេះដូង​ ព្រម​ទាំង​បង្កើត​កម្រិត​កូឡេស្តេរ៉ូល​ និង​ធ្វើ​ឲ្យ​ឡើង​ទម្ងន់​ថែម​ទៀត​ផង​។ [embed-health-tool-due-date] ដំឡូង​បំពង​មួយ​ចំនួន​មាន​ផ្ទុក​សារធាតុ​បង្ក​ជា​ជំងឺ​មហារីក​  ​ដែល​​អាច​ចូល​ទៅ​DNA ហើយ​ចាប់ផ្ដើម​បំផ្លាញ​រចនា​សម្ព័ន្ធ​របស់​វា​។ ដំឡូង​បំពង​ដែល​ឆ្អិន​ស្រាប់​ ​មាន​បន្ថែម​អំបិល​ឆ្អែត រសជាតិ​ និង​សារធាតុ​បន្ថែម​។​ ការ​ញ៉ាំ​ដំឡូង​បំពង​ប្រៃ​ អាច​រាំង​ស្ទះ​ដល់​កម្រិត​​ជាតិ​ទឹក​ និង​សារធាតុ​រ៉ែ​ដែល​នៅ​ក្នុង​រាងកាយ​។ ហេតុ​ដូច្នេះ​ហើយ​ ​​វា​អាច​ធ្វើ​ឲ្យ​ហើម​ជើង​ និង​បង្កើន​សម្ពាធ​ឈាម​។ បន្ថែម​ពី​នេះ​ ដំឡូង​បំពង​អាច​បណ្ដាល​ឲ្យ​រលាក​បេះដូង​ ​ហ្គាស​ និង​បញ្ហា​ក្រពះ​ ផ្សេង​ៗ​ទៀត​។​ កត្តា​នេះ​ក៏​អាច​បង្ក​​ឲ្យ​មាន​ការ​រលូត​កូន​បាន​ដែរ​។ ចំណែក​ឯ បរិមាណ​ជាតិ​ខ្លាញ់​លើស​ អាច​ដាក់​បន្ទុក​ច្រើន​​លើ​តម្រង​នោម​ និង​សរីរាង្គ​ដទៃ​ទៀត​។​ ​​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ​ ការ​ញ៉ាំ​ដំឡូង​បំពង​ អំឡុង​ពេល​​ពពោះ​ ប៉ះពាល់​ដល់​សុខភាព​ទារក​បែប​ណា​? ជា​ទូ​ទៅ​ […]


ផលវិបាក

សម្ពាធ​ឈាម​ខ្ពស់​ពេល​ពពោះ​ដំបូង​ អាច​បង្កើន​ឱកាស​​គាំង​បេះដូង​?

​ការ​មាន​ផ្ទៃ​ពោះ​លើក​ដំបូង​គឺ​ជា​ពេលវេលា​ដ៏​រំភើប​បំផុត​​នៅ​ក្នុង​ជីវិត​របស់​ស្រី​ៗ​យើង​​គ្រប់​រូប​។​ ​អំឡុង​ពេល​ពពោះ​នេះ​ដែរ​​ យើង​តែងតែ​ជួប​ប្រទះ​នូវ​ផលវិបាក​ និង​បញ្ហា​សុខភាព​ជា​ច្រើន​ ហើយ​ការ​ថែទាំ​​ខ្លួន​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​នេះ​ មិន​ត្រឹម​តែ​មាន​សារសំខាន់​ចំពោះ​ទារក​ប៉ុណ្ណោះ​ទេ​ វា​​ក៏​ជះ​ឥទ្ធិពល​ដល់​សុខភាព​របស់​ម៉ាក់​ៗ​ផង​ដែរ​។ ប្រសិនបើ​យើង​​ជួប​បញ្ហា​ដូចជា​ហើម​មុខ​ ដៃ​ និង​ជើង​ អំឡុង​ពេល​ពពោះ​ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ដែល​ជា​​ដំណើរ​​នៃ​ការ​ឡើង​សម្ពាធ​ឈាម​ភ្លាម​ៗ​។ ​ការ​ឡើង​សម្ពាធ​ឈាម​​អំឡុង​ពេល​​ពពោះ​លើក​ដំបូង​ អាច​ជា​សញ្ញា​ព្រមាន​មួយ​​​ចំពោះ​ការ​កើន​ឡើង​ឱកាស​នៃ​ការ​គាំង​បេះដូង​ និង​ស្លាប់​ដោយ​សារ​​ជំងឺ​សរសៃ​ឈាម​បេះដូង​ដល់​ទៅ​៤​ដង​​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រហែល​ជា​២​ទៅ​៨% ​នៃ​ស្ត្រី​ដែល​មាន​ផ្ទៃពោះ​ទូទាំង​ពិភពលោក​ ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​ មាន​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ដែល​ចាប់ផ្ដើម​បន្ទាប់​ពី​សប្ដាហ៍​ពី​២០​​នៃ​ការ​ពពោះ​។​ ​ទោះ​បី​ជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ ​នៅ​មិន​ទាន់​​​ត្រូវ​បាន​កំណត់​ពី​មូលហេតុ​ច្បាស់​លាស់​ក៏​ពិត​មែន​ ប៉ុន្តែ​វា​អាច​ទាក់ទង​ទៅ​នឹងសរសៃ​ឈាម​នៃ​សុក​ ។ ក្រុម​អ្នក​ស្រាវជ្រាវ​​បាន​ធ្វើ​ការ​វិភាគ​ទៅ​លើ​ស្ត្រី​ចំនួន​៦៣៦០នាក់​ ដែល​មាន​អាយុ​​ចាប់ពី​១៨​ឆ្នាំ​ ដល់​៥៤​ឆ្នាំ​ ​ដែល​ពពោះ​លើក​ដំបូង​ និង​មាន​​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ ចាប់​ពី​ឆ្នាំ​១៩៩៩ ដល់​ឆ្នាំ​២០១៣​ ចំពោះ​ជំងឺ​សរសៃ​ឈាម​បេះដូង ព្រម​ទាំង​ធ្វើ​ការ​ប្រៀបធៀប​ពួក​គេ​ទៅ​នឹង​ស្ត្រី​ដែល​ពុំ​មាន​ជំងឺ​បម្រុង​ក្រឡា ភ្លើង​ ដោយ​រក​ឃើញ​ថា​ អ្នក​ដែល​មាន​ជំងឺ​នេះ​ អំឡុង​ពេល​ពពោះ​ជា​លើក​ដំបូង​អាច​នឹង​កើត​​មាន​អាការៈ​គាំង​បេះដូង​ ឬ​​ស្លាប់​ដោយ​សារ​ជំងឺ​សរសៃ​ឈាម​បេះដូង​​​ច្រើន​ជាង​អ្នក​ធម្មតា​ដល់​ទៅ​៤​ដង​ឯណោះ​។​ [embed-health-tool-heart-rate] ហេតុ​ដូច្នេះ​ហើយ​ ​ស្រី​ៗ​យើង​គួរ​ធ្វើ​តេស្ត​រក​មើល​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ នៅ​អំឡុង​ពេល​មាន​គភ៌​ ក៏​ដូចជា​តាមដាន​ឲ្យ​បាន​ដិតដល់​ ប្រសិនបើ​កើត​មាន​ជំងឺ​នេះ​នៅ​ពេល​​សម្រាល​កូន​លើក​ដំបូង​ ​ពីព្រោះ​​វា​ក៏​អាច​កើត​មាន​ចំពោះ​ការ​សម្រាល​កូន​លើក​ក្រោយ​ៗ​ទៀត​ផង​ដែរ​។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? សម្រាលកូនរួច […]


ផលវិបាក

​មិន​ចង់​ឡើង​សម្ពាធ​ឈាម​​ពេល​ពពោះ​ ​ជៀសវាង​អាហារ​ទាំង​ ៣​នេះ

ពិត​ណាស់​ របប​អាហារ​ជះ​​ឥទ្ធិពល​យ៉ាង​​ខ្លាំង​ដល់​សុខភាព​របស់​យើង​​។​ សម្រាប់​អាហារ​ដែល​មាន​ជាតិ​ប្រៃ​ ផ្អែម​ ឬ​អាហារ​ដែល​​សម្បូរ​ទៅ​ដោយ​ខ្លាញ់​ឆ្អែត​ អាច​ធ្វើ​ឲ្យ​​សម្ពាធ​ឈាម​របស់​យើង​កើន​ឡើង​​បាន​។​ ជាទូទៅ​ ​សម្ពាធ​ឈាម​ខ្ពស់​នៅ​អំឡុង​ពេល​ពពោះ​ ​គឺ​ជា​បញ្ហា​ដ៏​ធំ​មួយ​​សម្រាប់​​មនុស្ស​ស្រី​យើង​ ហើយ​វា​ក៏​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​កើត​ឡើង​​នៃ​អត្រា​ជំងឺ​ និង​អត្រា​មរណៈ​របស់​ម្ដាយ​ផង​ដែរ។​ ដោយ​សារ​តែ​ជំងឺ​នេះ​ ​កើត​ឡើង​ដោយ​សារ​តែ​បែបបទ​នៃ​ការ​រស់នៅ​ ​ដូច្នេះ​ហើយ​ វា​ចាំបាច់​ណាស់​ក្នុង​ការ​​ប្រកាន់​ខ្ជាប់​នូវ​បែបបទ​ក្នុង​ការ​រស់នៅ​ល្អ​​ និង​របប​អាហារ​ត្រឹមត្រូវ​។​ ​​ប្រសិនបើ​យើង​ចង់​បាន​កូន​ ចូរ​ជៀសវាង​ការ​ញ៉ាំ​អាហារ​ទាំង​៣​ប្រភេទ​នេះ​ ដើម្បី​​ថែទាំ​សម្ពាធ​ឈាម​​ឲ្យ​មាន​សុខភាព​ល្អ​។ ១. អំបិល​ ​ ​អាហារ​វេច​ខ្ចប់​ និង​កែ​ច្នៃ ដូចជា​​ជ្រក់​ ស៊ុប​កំប៉ុង​ មាន​ជាតិ​ប្រៃ​ខ្ពស់​ណាស់​ ដូច្នេះ​ហើយ​ យើង​មិន​គួរ​ញ៉ាំ​អាហារ​ទាំង​នេះ​ឡើយ​។​ យោង​តាម​ការ​សិក្សា​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ទស្សនាវដ្ដី​​នៃ​មហាវិទ្យាល័យ​បេះដូង​​របស់​សហរដ្ឋ​អាមេរិក​បាន​បង្ហាញ​ថា​ អំបិល​ ​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សម្ពាធ​ឈាម​ ដែល​អាច​បង្កើន​ឱកាស​នៃ​ជំងឺ​បេះដូង​បាន​។ ២. ស្ករ​លើស​កម្រិត​ ​​​​​​​​​​​​​​​​ដូច​គ្នា​ទៅ​នឹង​អំបិល​ដែរ​ ការ​ញ៉ាំ​ជាតិ​ស្ករ​ច្រើន​អាច​ផ្ដល់​ផល​អវិជ្ជមាន​ដល់​សម្ពាធ​ឈាម​របស់​យើង​។​ ​ជាក់​ស្ដែង​ ​ស្ករ​ដែល​លើស​មាន​ទំនាក់ទំនង​ផ្ទាល់​​ទៅ​នឹង​ការ​ឡើង​កម្រិត​សម្ពាធ​ឈាម​។​ ​ហេតុ​នេះ​ហើយ​ ចូរ​គ្រប់គ្រង​ចំណង់​អាហារ​​ដែល​មាន​ជាតិ​ស្ករ​នៅ​ក្នុង​កម្រិត​សម​ល្មម​មួយ​។ បន្ថែម​ពី​នេះ​ យើង​មិន​គួរ​ញ៉ាំ​ស្ករ​លើស​កម្រិត​នោះ​ទេ​ ប្រសិនបើ​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ នៅ​អំឡុង​ពេល​មាន​ទម្ងន់​។​ ៣. ភេសជ្ជៈ​មាន​ជាតិ​កា​ហ្វេអ៊ីន​ ​​​ប្រសិនបើ​​ស្រីៗ​យើង​មាន​ផ្ទៃពោះ​ ព្រម​ទាំង​មាន​ហានិភ័យ​នៃ​​ការ​ឡើង​សម្ពាធ​ឈាម​ ចូរ​ជៀសវាង​ញ៉ាំ​ភេសជ្ជៈ​ដែល​មាន​ជាតិ​កាហ្វេ​អ៊ីន​ ពីព្រោះ​​ភេសជ្ជៈ​ប្រភេទ​នេះ​ ​កាត់បន្ថយ​បរិមាណ​​​ជាតិ​ទឹក​ក្នុង​រាងកាយ​ ដែល​​​​អាច​បណ្ដាល​​ឲ្យ​យើង​ខ្វះ​ជាតិ​ទឹក​​បាន​ ព្រម​ទាំង​អាច​​ផ្ដល់​ផល​ប៉ះពាល់​ដល់​កូន​ដែល​នៅ​ក្នុង​ផ្ទៃ​ថែម​ទៀត​ផង​។ ​


ផលវិបាក

អាហារ​ល្អ​ៗ​ សម្រាប់​​ស្រី​​ៗ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ

សម្រាប់​ស្រី​ៗ ដែល​កើត​​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​ គួរ​មាន​ការ​ប្រុងប្រយ័ត្ន​​ចំពោះ​​ការ​ជ្រើសរើស​អាហារ​ ដើម្បី​ធានា​ថា​​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​កម្រិត​ធម្មតា​។​ ​ការ​ប្រកាន់​ខ្ជាប់​នូវ​របប​អាហារ​ដែល​មាន​តុល្យភាព​ គឺ​ពិត​ជា​មាន​អត្ថប្រយោជន៍​ខ្លាំង​ណាស់​សម្រាប់​​អំឡុង​ពេល​នេះ។​​ ដូច្នេះ​ហើយ​ ស្រីៗ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​​ពេល​ពពោះ​ គួរ​​ចាប់ផ្ដើម​របប​អាហារ​ដូច​ខាងក្រោម​។ [embed-health-tool-due-date] ១. គោលការណ៍​ណែនាំ​ក្នុង​ផែនការ​អាហារ ញ៉ាំ​អាហារ​តិច​ តែ​ញឹកញាប់​ ចូរ​កុំ​ខកខាន​ក្នុង​ការ​ញ៉ាំ​អាហារ​ ពី​ព្រោះ​វា​អាច​​បណ្ដាល​ឲ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ញ៉ាំ​អាហារ​ចម្រុះ​ និង​ផ្ដោត​លើ​ពពួក​បន្លែ​ ខ្លាញ់​ល្អ​ ប្រូតេអ៊ីន​គ្មាន​ខ្លាញ់​ គ្រាប់​ធញ្ញជាតិ​ និង​ផ្លែឈើ​ស្រស់​ៗ​។​ កាត់បន្ថយ​អាហារ​ដែល​មាន​ផ្អែម​ ដូចជា​ផ្លែឈើ​ក្រៀម​ គ្រាប់​ធញ្ញ​​ជាតិ​ផ្អែម​ ទឹក​ផ្លែឈើ ការ៉េម​ ទឹក​ដោះ​គោ​ជូរ​ដែល​មាន​រសជាតិ​ និង​ប្រភេទ​ដំណាប់​ផ្សេង​ៗ​ ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​ ចូរ​​ញ៉ាំ​អាហារ​ដែល​​មាន​ជាតិ​​កាប៉ូអ៊ីដ្រាត​ជាមួយ​នឹង​ប្រូតេអ៊ីន​ និង​ខ្លាញ់​ធម្មជាតិ​ល្អ​​។​​​​​​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ២. ប្រភេទ​អាហារ​ជាក់លាក់ ​អាច​បញ្ចូល​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​ គ្រាប់ធញ្ញជាតិ​៖ អង្ករ​សម្រូប​ និង​សណ្ដែក​ បន្លែ៖ ការ៉ុត ពោត​ ល្ពៅ​ ដំឡូង​ជ្វា​ ត្រសក់​ ប៉េងប៉ោះ ត្រប់​ ស្ពៃ​​ក្ដោប​ ​​និង​ផ្កា​ខាត់​ណា ជា​ដើម។ ខ្លាញ់​ធម្មជាតិ​៖ ផ្លែប័រ​ គ្រាប់​ធញ្ញជាតិ​ ប្រេង​អូលីវ​ ប្រូតេអ៊ីន៖ ស៊ុត​ ​ត្រី​ សាច់​មាន់​ តៅហ៊ូ​ […]


ផលវិបាក

ស្រីៗពពោះ បើ​មាន​សញ្ញាទាំងនេះ គួរ​ទៅជួបពេទ្យភ្លាមៗ

ស្រីៗ​យើង​កំពុង​ពពោះ​ជា​ការ​ប្រសើរ​ណាស់​ដែល​បាន​ទៅ​ពិនិត្យ​ផ្ទៃពោះ​ទៀង​ទាត់​តាម​ការ​ណែនាំ​​របស់​គ្រូពេទ្យ។ ការ​ពិនិត្យ​ផ្ទៃពោះ​មិន​ត្រឹម​តែ​អាច​ជួយ​ឲ្យ​ស្រីៗ​យើង​បាន​ដឹង​ពី​ផល​វិបាក​ និង​អាច​ទប់​ស្កាត់​ទាន់​ពេល​វេលា​នោះ​ទេ យើង​ក៏​​អាច​ដឹង​ថា​កូន​​ក្នុង​ផ្ទៃ​មាន​សុខភាព​បែប​ណា​ដែរ​។ ១.​ផល​វិបាក​អាច​កើត​មាន​ចំពោះ​ស្រី​មាន​ផ្ទៃពោះ ស្រ្តី​មាន​ផ្ទៃ​ពោះ​ភាគ​ច្រើន​មិន​មាន​ជួប​ផល​វិបាក​ពេល​មាន​ផ្ទៃ​ពោះ​នោះ​ទេ តែ​ក៏​មាន​ដែល​ស្រ្តី​មួយ​ចំនួន​ផ្សេង​ទៀត​បាន​ជួប​ផល​វិបាក​ទាំងនេះ។​​ ផល​វិ​បាក​កើត​មាន​អំឡុង​ពេល​ពពោះ​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ ឬកូ​នក្នុង​ផ្ទៃ ឬ​ទាំង​ពី​រ​នាក់​តែ​ម្ដង​។ ទោះ​បី​ជា​ជួប​ផល​វិបាក​ពេល​ពពោះ​ក៏​ដោយ តែ​បើ​ស្រី​យើង​បាន​ទៅ​ពិនិត្យ​សុខភាព និង​បាន​ដឹង​ទាន់​ពេល​ យើង​អាច​ទទួល​បាន​ការ​ថែទាំ និង​កាត់​បន្ថយ​ហានិភ័យ​កើតមាន​លើ​យើង និង​កូន​យើង​បាន​។ ផល​វិបាក​ទាំង​នោះ​អាច​មាន​​៖ សម្ពាធ​ឈាម​ឡើង​ខ្ពស់ ជំងឺ​លើស​ឈាម​ពេល​ពពោះ ជំងឺ​បម្រុង​ក្រឡាភ្លើង​ សម្រាល​មុន​ខែ និង​ ការ​រលូត​កូន​ជា​ដើម។​ ២. ពេលណា​​ត្រូវ​ប្រញាប់​​ទៅ​ជួប​ពេទ្យ? ជា​ស្រ្តី​មាន​ផ្ទៃ​ពោះ យើង​មិន​ត្រូវ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ទៅ​ស្វែង​រក​ជំនួយ ឬប្រឹក្សា​យោបល់​ជាមួយ​គ្រូពេទ្យ​នោះ​ទេ​ បើ​យើង​ជួប​បញ្ហា ឬ​មាន​ចម្ងល់​ណាមួយ​នោះ។ បើ​មាន​រោគ​សញ្ញា​ទាំង​នេះ ស្រីៗ​យើង​គួរ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ហើយ​ដែរ​។​ រោគសញ្ញា​ទាំង​នោះ​រួម​មាន​៖​ ធ្លាក់ឈាម​តាម​ទ្វារមាស​ នៅ​សុខៗ​ស្រាប់តែ​ហើម​ដៃ និង​មុខ ឈឺ​ក្នុង​ពោះ ក្ដៅ​ខ្លួន​ ឈឺក្បាល​ខ្លាំង​ វិលមុខ ក្អួត​មិន​បាត់ និង​​ ស្រវាំង​ភ្នែក មួយ​វិញ​ទៀត បើ​ស្រីៗ​យើង​មាន​ផ្ទៃពោះ​ចូល​ដល់​ត្រីមាស​ទី​៣ ហើយ​សង្កេត​ឃើញ​ថា​កូន​ក្នុង​ផ្ទៃ​នៅ​សុខៗ​លែង​សូវ​រើ​បម្រាស​ខុស​ធម្មតា ​ក៏​គួរ​ទៅ​ជួប​គ្រូពេទ្យ​ដូច​គ្នា​។


ផលវិបាក

ដ្បិតវិធីសម្រាល​កូន​ក្នុង​ទឹកជួយស្ត្រីបានច្រើន តែអាច​បង្កហានិភ័យ​​ធ្ងន់ធ្ងរដល់កូនបាន

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ការ​សម្រាល​កូន​ក្នុង​ទឹក បាន​ក្លាយ​ជា​វិធី​សម្រាល​កូន​ពេញ​និយម​មួយ​ចំពោះ​ស្ត្រី​ពពោះ​នៅ​ប៉ែក​អឺរ៉ុប តែ​នៅ​ខ្មែរ​យើង មិន​សូវ​មាន​ការ​អនុវត្ត​វិធី​មួយ​នេះ​នៅ​ឡើយ​ទេ ដោយ​ហេតុ​ថា ខ្លាច​ថប់​ដង្ហើម​កូន និង​មិន​សូវ​ប្រាកដ​ចិត្ត​ខ្លាច​មាន​គ្រោះ​ថ្នាក់​ណា​មួយ​កើត​ឡើង។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បាន​ពន្យល់​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ ការ​សម្រាល​ធម្មតា និង​សម្រាល​កូន​នៅ​ក្នុង​ទឹក មិន​មាន​អី​ខុស​គ្នា​នោះ​ទេ តែ​គ្រាន់​ការ​សម្រាល​នៅ​ក្នុង​ទឹក​អាច​លឿន​ជាង និង​មាន​មតិ​លើក​ឡើង​តៗ​គ្នា​ថា ការ​សម្រាល​នៅ​ក្នុង​ទឹក​បែប​នេះ​មិន​សូវ​មាន​ការ​ឈឺ​ចាប់​តែ​ប៉ុណ្ណោះ។ ចុះ​ការ​សម្រាល​កូន​ក្នុង​ទឹក​អាច​មាន​ហានិភ័យ​ដល់​ម្ដាយ ឬ​អា​អូន​ក្នុង​ផ្ទៃ​អត់? មាន​ទ្រឹស្ដី​មួយ អាច​បង្ក​ហានិភ័យ​ធ្វើ​ឲ្យ​​ស្ទះ​សរសៃ​ឈាម ដោយ​ការ​ជ្រាប​ទឹក (Water​ Embolism) ហើយករណី​នេះ​ជ្រាប​ទឹក អំឡុង​ពេល​សម្រាល​កូន​ក្នុង​ទឹក មាន​ហានិភ័យ​ដល់​ទៅ ៩៥% ឯណោះ។ នេះ​បើ​តាម​ទ្រឹស្តី​សរសេរ​ដោយ​មហាវិទ្យាល័យ​ផ្នែក​សម្ភព និង​រោគស្រ្តី ចក្រភព​អង់គ្លេស Royal College of Obstetrician and Gynecologists។ បើ​គភ៌​ក្នុង​ផ្ទៃ ​កំពុង​មាន​ភាព​តាន​តឹង​ក្នុង​បំពង់​សម្រាល ឬ​​បើ​ទង​សុក ​ត្របាញ់​ចូល​គ្នា គភ៌​​អាច​នឹង​ដង្ហក់​រក​ខ្យល់ នាំ​ឲ្យ​មាន​ហានិភ័យ​​ស្រូប​ជាតិ​​ទឹក​ចូល​បាន។ ទោះ​យ៉ាង​នេះ​ក្ដី ករណី​នេះ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ