home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពិតទេ សម្រាលកូនប្រុសពិបាក ហើយឈឺចាប់ខ្លាំងជាងកូនស្រី?

ពិតទេ សម្រាលកូនប្រុសពិបាក ហើយឈឺចាប់ខ្លាំងជាងកូនស្រី?

ការ​សម្រាល​កូន ជា​បទពិសោធន៍​មួយ​ដែលម៉ាក់ៗ​គ្រប់​រូប​ចងចាំមិនភ្លេច។ ស្រប​គ្នា​នេះ មាន​ម៉ាក់​ៗ​ខ្លះ​លើក​ឡើង​ថា កើត​កូន​ប្រុស មាន​ការ​ឈឺ​ចាប់ និង​ពិបាក​កើត​ជាង​កូន​ស្រី​ទៀត ចុះ​បើ​តាម​ពេទ្យ​ជំនាញ បកស្រាយ​យ៉ាង​ណា​ចំពោះ​ការ​លើក​ឡើង​នេះ?

ផ្ដល់​ចម្លើយ​នឹង​ការ​លើក​ឡើង​ខាង​លើ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី ឲ្យ​ដឹង​ថា ក្បួនពេទ្យ​មិន​សំដៅ​ទៅ​លើ​ភេទ​របស់​កូន​ប្រុស ឬ​ស្រី​ទេ​ដែល​បង្ក​ភាព​ឈឺ​ចាប់​ពេល​សម្រាល​នោះ ដូច​នេះ​មតិ​ដែល​ស្ត្រី​ពពោះ​យល់​ឃើញ​ខាង​លើ​នេះ​មិន​ពិត​ទេ។

លោក​បន្ត​ថា ​ម៉ាក់​ៗដែល​សម្រាល​កូន​​ពិបាក​​ខ្លាំង អាច​ដោយ​សារ​តែ​កូន​មាន​មាឌ​ធំ​ពេក (លើស​គីឡូ) ឬ​អាង​ត្រគាក​ម្ដាយ​មិន​អំណោយ​ផល​ដល់​ការ​ឆ្លង​ទន្លេ ទើប​បណ្ដាល​ឲ្យ​ការ​សម្រាល​បន្លាយ​ពេល​យូរ ជា​ហេតុ​បង្ក​ឲ្យ​មាន​ការ​ឈឺ​ចាប់​ខ្លាំង។ លើស​ពី​នេះ កត្តា​ដែល​ម៉ាក់ៗ​ពិបាក​កើត​កូន ក៏​បណ្ដាល​មក​ពី​កត្តា​រួម​ផ្សំ​ផ្សេង​ៗ​ទៀត​ដូច​ជា ទម្រង់​ចលនការ​នៃ​ការ​កើត (ដំណាក់កាលនៃការសម្រាលកូន) និង​ទម្រង់​ដែល​កូន​ចុះ​មក​ក្រោម​។ល។

“មួយ​វិញ​ទៀត ការ​ឈឺ​ចាប់​ខ្លាំង ឬ​មិន​ខ្លាំង ក៏​អាច​ទាក់​ទង​នឹង​សុខភាព​របស់​ម្ដាយ​ផ្ទាល់​ដែរ ព្រោះ​កាល​ណា​ម៉ាក់ៗ​មាន​សុខភាព​មិន​ល្អ ខ្សោយ អ៊ីចឹង គាត់​ត្រូវ​ប្រឹង​ខ្លាំង ចំណាយ​កម្លាំង​ច្រើន ជា​ហេតុ​បណ្ដាល​ឲ្យ​គាត់​ឈឺ​ចាប់”។

វេជ្ជបណ្ឌិត​រូប​នេះ​បញ្ជាក់​ថា ដូច​នេះម៉ាក់ៗ​ពពោះ​ជិត​សម្រាល​គ្រប់​រូប មិន​ត្រូវ​គិត​លើ​ភេទ​កូន​ប្រុស ឬ​កូន​ស្រី​ទេ​ដែល​ធ្វើ​ឲ្យ​ពិបាក​សម្រាល តែ​វា​បណ្ដាល​មក​ពី​កាយ​សម្បទា​របស់​ខ្លួន សុខភាព ហើយ​នឹង​ទម្ងន់ រួមទាំងទម្រង់​របស់​កូន​ក្នុង​ផ្ទៃ ដែល​បង្ក​ផល​ពិបាក​ដល់​ការ​សម្រាល​របស់​ម៉ាក់ៗ។ ចំពោះការសម្រាលកូន គឺ​ខុស​គ្នា​ពី​ស្ត្រី​ម្នាក់​ទៅ​ស្ត្រី​ម្នាក់ មាន​អ្នក​ខ្លះ​ឈឺ​ខ្លាំង​ទៅ អ្នក​ខ្លះ​ទៀត​សម្រាល​លឿន​មិន​សូវ​ឈឺ​ចាប់​។

health-tool-icon

គណនាថ្ងៃសម្រាលកូន

ប្រើ​វិធី​គណនា​នេះ​​ គឺ​ដើម្បី​រក​ថ្ងៃ​សម្រាល​កូន​។ វិធី​​នេះ​អាច​ប៉ាន់ស្មាន​ថ្ងៃ​សម្រាល​បាន​ តែ​មិន​ធានា​ថា​ត្រឹម​ត្រូវ​ទាំង​ស្រុង​ទេ​។ ស្រ្តី​ភាគ​ច្រើន មិន​ទាំង​អស់​ទេ អាច​ឆ្លង​ទន្លេ​មុន​ ឬ​ក្រោយ​មួយ​សប្ដាហ៍ នៃ​ពេល​វេលា​ប៉ាន់​ស្មាន​នេះ។

រយៈពេល​វដ្ដរដូវ

28 ចំំនួន​ថ្ងៃ​

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 31/08/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត