ត្រង់បញ្ហាធ្លាក់ឈាមក្រោយសម្រាលនេះ ស្ត្រីនឹងទទួលបានផលវិបាកមួយចំនួនផងដែររួមមាន៖
- វិបត្តិកំណកឈាមដែលធ្វើឲ្យមានការបាត់បង់ជីវិត
- វិបត្តិផ្លូវតម្រងនោម (ខូចតម្រងនោម)
- វិបត្តិគ្មានកូន
ដូចនេះហើយ មន្ទីរពេទ្យ កាល់ម៉ែត បានណែនាំដល់ស្ត្រីពពោះ ពីការថែទាំសុខភាពឲ្យបានត្រឹមត្រូវ ចៀសវាងបញ្ហាផ្សេងៗអាចកើតឡើងអំឡុងពេលពពោះដូចខាងក្រោម៖
– ស្ត្រីគួរពិនិត្យផ្ទៃពោះឲ្យបានទៀងទាត់តាមការណាត់របស់គ្រូពេទ្យ ដើម្បីឲ្យគ្រូពេទ្យរកកត្តាប្រឈមមួយចំនួនដែលម៉ាក់ៗអំឡុងពេលពពោះ
– ម៉ាក់ៗគួរញ៉ាំជាតិដែកឲ្យបានតិចបំផុត ៩០គ្រាប់ ចំពោះស្ត្រីដែលគ្មានភាពស្លេកស្លាំងពីមុន
– ស្ត្រីគួរមកពិនិត្យ ផ្ទៃពោះ និងសម្រាលកូននៅមន្ទីរពេទ្យ ឬគ្លីនិកសម្ភពដែលមានគ្រូពេទ្យជំនាញច្បាស់ និងមានសម្ភារៈគ្រប់គ្រាន់។ល។