home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?

ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?

ការ​ត្រាំ​ទឹក​ក្ដៅ ឬ​ការ​ងូត​ទឹក​ក្ដៅ​គឺ​អាច​ជួយ​យើង​បន្ថយ​អាការៈ​ឈឺចាប់​ផ្សេងៗ​បាន​ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិន​ដូចគ្នា​នោះ​ទេ​ព្រោះ​ការ​ត្រាំ​ទឹក​ក្ដៅ ឬ​ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​បាន។

គ្រូពេទ្យ​តែង​ណែនាំ​មិន​ឲ្យ​ស្ត្រី​ពពោះ​ត្រាំ​ទឹក​ក្ដៅ​ទេ​ ព្រោះការ​ធ្វើ​ដូច​​នេះ​អាច​ប៉ះពាល់​ដល់​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​ស្ត្រី​ពពោះ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​កើន​ឡើង​សីតុណ្ហភាព​នៅ​អំឡុង​ពេល​ពពោះ​ដំបូង​អាច​បង្កើន​ហានិភ័យ​បញ្ហា​លៀន​ដុំ​ពក​លើ​​​ឆ្អឹង​ខ្នង​ខាង​ក្រោម​ពី​កំណើតលើ​ទារក (Neural tube defect) ដែល​នេះ​ដូចគ្នា​ទៅ​នឹង​អាការៈ​គ្រុន​ក្ដៅ​អំឡុង​ពេល​ពពោះ។ ម៉្យាងទៀត​ក៏​មាន​ភស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា​ការ​ត្រាំ​ទឹក​ក្ដៅ​អំឡុង​ពេល​ពពោះ​ដំបូងៗ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត ហើយ​សម្រាប់​​ត្រីមាស​ក្រោយៗ​​ការ​ត្រាំ​ទឹក​ក្ដៅអាច​បង្ក​ឲ្យ​ទៅ​ជា​មាន​ការបាត់បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួនសម្រាប់​ស្ត្រី​ពពោះ។ ប៉ុន្តែ​ភស្តុតាង​​​នេះ​នៅ​មាន​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​ភាគច្រើន​គឺ​បង្កើន​ហានិភ័យ​បញ្ហា​សុខភាព​ដល់​ទារក​វិញ។

ដោយសារ​បញ្ហា​លៀន​ដុំ​ពក​នៅ​ឆ្អឹង​ខ្នង​ខាង​ក្រោម​ពី​កំណើត​ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ប្រុង​ប្រយ័ត្ន និង​តាមដាន​សីតុណ្ហភាព​រាងកាយ​កុំ​ឲ្យ​ខ្ពស់​ជាង​៣៨​អង្សាសេ​ដោយ​មិន​ត្រឹមតែ​ចៀសវាង​ការ​ត្រាំ​ទឹក​ក្ដៅប៉ុណ្ណោះ ទេ ​ប៉ុន្តែ​ត្រូវ​តាមដាន​អាការៈ​គ្រុនក្ដៅ​​ដើម្បី​បង្ការ​កុំ​ឲ្យ​សីតុណ្ហភាព​ខ្ពស់។ ការ​ត្រាំ​ទឹក​ក្ដៅ​ត្រឹម​១០​ទៅ​២០​នាទី​ក៏​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ឡើង​បាន​ដែរ។ ដូចនេះ យក​​ល្អ​អំឡុងពេល​មាន​ផ្ទៃ​ពោះ​គួរ​ចៀស​វាង​ការ​ត្រាំ​ទឹក​ក្ដៅ​ដើម្បី​សុវត្ថិភាព​ដល់​គភ៌។

យ៉ាង​ណា​មិញ ជំនួស​ឲ្យ​ការ​ត្រាំ​ទឹកក្ដៅ ​ស្រីៗ​កំពុង​​ពពោះ​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ជំនួស​បាន​។ ពេល​ងូត​ទឹក សីតុណ្ហភាព​ទឹក​ចុះ​ត្រជាក់​លឿន​ជាង​ពេល​ត្រាំ​ទឹក​ ហើយ​ណាមួយ​រាងកាយ​មិន​បាន​ត្រាំ​ក្នុង​ទឹក​ក្ដៅ​ទេ។ ហេតុ​នេះ​ហើយ​សីតុណ្ហភាព​ក្នុង​រាងកាយ​គឺ​មិន​ឡើង​លឿន​ដូច​ត្រាំ​ទឹក​ក្ដៅ​ដែរ​។ ប៉ុន្តែ​ការ​ងូត​ទឹក​ក្ដៅ​នៅ​តែ​អាច​បង្ក​ហានិភ័យ​ប្រសិន​ជា​ងូត​ទឹក​ក្ដៅ​ខ្លាំង ឬ​ងូតទឹក​រយៈពេល​​យូរ។ ដូចនេះ​បើ​ចង់​ងូត​ទឹក​ក្ដៅ​គួរ​ពិនិត្យ​សីតុណ្ហភាព​រាងកាយ និង​សីតុណ្ហភាព​ទឹក​ឲ្យ​បាន​ច្បាស់​ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ។

ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ស្ត្រី​ពពោះ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូចជា៖

  • សីតុណ្ហភាព​ទឹក​មិន​ត្រូវ​ក្ដៅ​ពេក ឬ​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ពណ៌​ក្រហម
  • ប្រសិន​ជា​មាន​អាការៈ​វិលមុខ គួរ​ឈប់​ងូត​ភ្លាមៗ​ព្រោះ​នេះ​បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ធ្លាក់​ចុះ
  • ងូត​ទឹក​តិច​ជាង​១០​នាទី
  • ប្រសិនជា​មាន​អារម្មណ៍​ថា​ស្រេកទឹក ក្ដៅ​ខ្លាំង ឬ​រងា​ គួរ​បញ្ឈប់​ការ​ងូតទឹក​ភ្លាម។

ប៉ុន្តែ​សម្រាប់​ស្ត្រី​ពពោះ​ដែល​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ឬមិនច្បាស់​ក្នុង​ចិត្តពី​កម្រិត​សីតុណ្ហភាព​ទឹក​ក្ដៅ​ដែល​ខ្លួន​ចង់​ងូតទេ​​​ គួរ​ចៀសវាង​ទាំង​ការ​ត្រាំ​ទឹក​ក្ដៅ និង​ការ​ងូត​ទឹក​ក្ដៅ​ព្រោះ​ការពារ​ប្រសើរ​ជាង​ព្យាបាល។

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.verywellfamily.com/hot-tubs-and-pregnancy-risk-of-miscarriage-2371448

beingtheparent.com/are-hot-showers-and-hot-tubs-safe-during-pregnancy/

https://www.mayoclinic.org/healthy-lifestyle/pregnancy-week-by-week/expert-answers/pregnancy-and-hot-tubs/faq-20057844

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 04/08/2020
ត្រួតពិនិត្យដោយ គឹម កាណែល