ទាស់សរសៃជាពាក្យដែលចាស់ៗតែងតែនិយាយចំពោះស្រីៗទើបសម្រាលកូនរួច ដែលមានអាការៈស្រៀវស្រាញ ព្រឺរងារ បាយមិនបាន គេងមិនលក់ ស្រកគីឡូ ស្គមរីងរៃ។ តើអាការៈទាស់សរសៃបណ្តាលមកអ្វី? មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ?
ទាស់សរសៃជាពាក្យដែលចាស់ៗតែងតែនិយាយចំពោះស្រីៗទើបសម្រាលកូនរួច ដែលមានអាការៈស្រៀវស្រាញ ព្រឺរងារ បាយមិនបាន គេងមិនលក់ ស្រកគីឡូ ស្គមរីងរៃ។ តើអាការៈទាស់សរសៃបណ្តាលមកអ្វី? មានគ្រោះថ្នាក់ធ្ងន់ធ្ងរទេ?

ជាទូទៅនៅពេលសម្រាលកូន ស្រីៗទាំងអស់ត្រូវទម្លាក់សុក ទឹកភ្លោះ ថង់ទឹកភ្លោះ ចេញឲ្យអស់ពីក្នុងស្បូន។ ប៉ុន្តែក្នុងករណីដែលស្រីៗទៅសម្រាលកូនជាមួយពេទ្យដែលគ្មានជំនាញច្បាស់លាស់ ទម្លាក់សុកមិនអស់ពីស្បូន ធ្វើឲ្យម៉ាក់ៗមានអាការៈព្រឺរងារ រកកលគ្រុនបន្តិច ដែលទាំងអស់នេះចាស់ៗពីដើមហៅថា ទាស់សរសៃនោះ។ នេះជាលើកឡើងរបស់លោកជំទាវសាស្ត្រាចារ្យវេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាបច្ចេកទេសផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត។

មួយវិញទៀតការដែលស្រីៗយើងសម្រាកពុំបានគ្រប់គ្រាន់ ញ៉ាំមិនសូវបាន ឬញ៉ាំចំណីអាហារក្រៀមក្រោះ មិនសូវសម្បូរជីវជាតិគ្រប់គ្រាន់ ដូចជាសាច់ប្រឡាក់ ឬរបស់ហឹរដូចជា ម្រេច ខ្ញីនោះ គួបផ្សំនឹងការហត់នឿយមើលថែទាំកូនតូចទៀតនោះ ក៏អាចឲ្យម៉ាក់ៗអស់កម្លាំង ចេញអាការៈដូចជាទាស់សរសៃដូច្នេះដែរ។
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
លោកជំទាវវេជ្ជបណ្ឌិតបានណែនាំឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទៅសម្រាលកូននៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលពេទ្យមានជំនាញច្បាស់លាស់។ បន្ទាប់ពីសម្រាលហើយត្រូវថែទាំសុខភាពឲ្យបានល្អ សម្រាកឲ្យបានគ្រប់គ្រាន់ ញ៉ាំអាហារដែលសម្បូរវីតាមីនឲ្យបានគ្រប់មុខ។
ក្នុងករណីស្រីៗមានអាការៈខុសប្រក្រតី ស្រាវស្រាញ ក្តៅខ្លួន ធ្លាក់សធុំក្លិន មានខ្ទុះ ធ្លាក់ឈាមច្រើនខុសប្រក្រតី ដែលបណ្តាលមកពីការទម្លាក់សុកមិនអស់ ឬឆ្លងរោគនៅស្បូន ត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ កុំបណ្តែតបណ្តោយឲ្យសោះព្រោះអាចនឹងមានគ្រោះថ្នាក់ដល់ជីវិត។
អត្ថបទគួរអាន៖

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Warning signs of health problems after birth
https://www.marchofdimes.org/pregnancy/warning-signs-of-health-problems-after-birth.aspx
7 Common Postpartum Conditions New Mothers Should Know About
https://www.dignityhealth.org/articles/7-common-postpartum-conditions-new-mothers-should-know-about
Prevalence and persistence of health problems after childbirth: associations with parity and method of birth
https://pubmed.ncbi.nlm.nih.gov/12051189/
កំណែប្រែបច្ចុប្បន្ន
01/06/2023
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ គ្រូពេទ្យឯកទេស. វេជ្ជបណ្ឌិត រ៉ាវុឌ្ឍ សោភារចនា
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ