ទម្លាប់ចាស់ៗពីមុនឲ្យតែស្ត្រីសម្រាលកូនរួចបានបង្គាប់បញ្ជាឲ្យធ្វើរឿងជាច្រើន មានទាំងផឹកស្រាថ្នាំ ឬស្រាឫសឈើ ថ្នាំចំណាំងឈើ ដើម្បីឲ្យមានសុខភាពល្អ សរសៃសសូងឆាប់រឹងមាំ។ ចំណែករឿងមួយទៀតដែលធ្ងន់ជាងទឹកស្រា ឬថ្នាំបុរាណនោះ គឺការផឹកទឹកនោមប្ដី ដើម្បីឲ្យសាច់ចាំល្អ មិនងាយចាស់ ហើយពេលចាស់ទៅក៏មិនងាយឈឺ។