backup og meta

ធ្លាក់​ឈាម​ក្រោយ​សម្រាល​​កូនដោយ​វះកាត់​ នេះជាអ្វីម៉ាក់ៗគួរដឹង

ធ្លាក់​ឈាម​ក្រោយ​សម្រាល​​កូនដោយ​វះកាត់​ នេះជាអ្វីម៉ាក់ៗគួរដឹង

ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល​​ដោយ​វះកាត់​ គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​។​ បន្ទាប់​ពី​សម្រាល​រួច​ រាងកាយ​របស់​​យើង​នឹង​បញ្ចេញ​ជាតិ​រម្អិល​ ឈាម​ និង​ជាលិកា​ដែល​នៅ​សេសសល់​តាម​ទ្វារ​មាស​។​

ឈាមតិចៗដែល​ធ្លាក់​ក្រោយ​សម្រាល​ទាំង​នេះ​​ អាច​មាន​រយៈពេល​រហូត​ដល់​៦​សប្ដាហ៍​ ប៉ុន្តែ​ពណ៌​ និង​បរិមាណ​នៃ​វត្ថុ​រាវ​ទាំង​នេះ ​នឹង​ថយ​ចុះ​ទៅ​តាម​ពេលវេលា​។​

​ការ​ធ្លាក់​ឈាម​មាន​សភាព​បែប​ណា​?

​​​​​ម៉ាក់​ៗ​នឹង​ជួប​ប្រទះ​ការ​ធ្លាក់​ឈាម​ច្រើន​ និង​មាន​ពណ៌​ក្រហម​ចាស់​ ក្រោយ​សម្រាល​ដោយ​វះកាត់​រួច​ ដែល​នឹង​ថយ​ចុះ​នៅ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​​បន្ទាប់​។​ ជាមួយ​គ្នា​នេះ​ដែរ​ យើង​ក៏​អាច​ឃើញ​កំណក​ឈាម​ អំឡុង​ពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​សម្រាល​រួច​ផង​ដែរ។​

សម្រាប់​ការ​សម្រាល​​ដោយ​វះ​កាត់​ ស្រីៗ​យើង​អាច​ធ្លាក់​ឈាម​តិច​ជាង​អ្នក​ដែល​សម្រាល​តាម​ធម្មជាតិ បន្ទាប់​ពី​រយៈពេល​២៤​ម៉ោង​។​ វត្ថុ​រាវ​ដែល​ធ្លាក់​ក្រោយ​សម្រាល​នឹង​មាន​បរិមាណ​តិច​ជាង​មុន ព្រម​ទាំង​ផ្លាស់ប្ដូរ​ពណ៌​ផង​ដែរ ដូចជា​ពណ៌​ត្នោត​ ក្រហម​ស្រាល​ ផ្កា​ឈូក​ស្រាល​ និង​ចុង​ក្រោយ​គឺ​ពណ៌​ស​នៅ​​ក្នុង​រយៈ​ពេល​ពីរ​បី​សប្ដាហ៍​បន្ទាប់​។​ ​ការ​ធ្លាក់​ឈាម​ដែល​បន្ត​​ក្រោយ​សប្ដាហ៍​ទី​៤​ដល់​ទី​៦​ក្រោយ​សម្រាល​ ​អាច​ជា​សញ្ញា​នៃ​រដូវ​របស់​យើង​។​ ប្រសិនបើ​ម៉ាក់​ៗ​បំបៅ​ដោះ​ ការ​មក​រដូវ​​អាច​នឹង​ត្រូវការ​​ពេល​យូរ​ជាង​នេះ។

គណនាថ្ងៃសម្រាលកូន

គណនាទម្ងន់ស្ត្រីអំឡុងពពោះ

ការ​ថែទាំ​​​​​ពេល​ធ្លាក់​ឈាម​ក្រោយ​សម្រាល​ដោយ​វះ​កាត់​

​​បន្ទាប់​ពី​សម្រាល​ដោយ​វះកាត់​រួច​ ស្រីៗ​យើង​គប្បី​ប្រើប្រាស់​សំឡី​ដែល​ក្រាស់​ និង​​ជក់​ទឹក​​បាន​ល្អ​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​។​ យ៉ាង​ណា​មិញ ចូរ​ជៀសវាង​ប្រើប្រាស់តំប៉ុង​ បន្ទាប់​ពី​សម្រាល​កូន​រួច​មិន​ថា​សម្រាល​តាម​ធម្មជាតិ​ ឬ​វះកាត់​ឡើយ​។​

ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ អាច​ជួយ​ឲ្យ​ការ​ធ្លាក់​ឈាម​មាន​ការ​ថយ​ចុះ ពីព្រោះ​សាច់​ដុំ​ស្បូន​ និង​សរសៃ​ឈាម​​ដែល​ព័ទ្ធ​ជុំវិញ​រួម​តូច​​នៅ​អំឡុង​ពេល​បំបៅ​ដោះ​។ ការ​បង្កើន​សកម្មភាព​នៅ​ប៉ុន្មាន​សប្ដាហ៍​បន្ទាប់​ពី​វះកាត់​រួច​ ក៏​អាច​ធ្វើ​ឲ្យ​ឈាម​ធ្លាក់​កាន់​តែ​ខ្លាំង​ដូច​គ្នា។​ ដូច្នេះ​ហើយ​ ចូរ​ព្យាយាម​​ដាក់​កម្រិត​សកម្មភាព​ ខណៈ​ពេល​ដែល​យើង​កំពុង​តែ​​ជា​សះ​ស្បើយ​។

[embed-health-tool-due-date]

នៅ​បរិវេណ​វះ​របស់​យើង​អាច​នឹង​មាន​ហូរ​ទឹក​រងៃ​នៅ​រយៈពេល​ប៉ុន្មានថ្ងៃ​ដំបូង​ បន្ទាប់​ពី​សម្រាល​ដោយ​ការ​វះកាត់​រួច​ ប៉ុន្តែ​​មិន​មាន​ចេញ​ឈាម​ឡើយ​។​ ចូរ​ថែទាំ​កន្លែង​វះកាត់​ឲ្យ​ស្អាត​ល្អ​ ដោយ​លាង​សម្អាត​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​ ក៏​ដូច​ជា​​​​ដាក់​វា​ឲ្យ​​មាន​ខ្យល់​ចេញ​ចូល​ល្អ​។ ម៉ាក់​ៗ​គប្បី​សាកសួរ​គ្រូពេទ្យ​ មុន​ពេល​លាង​សម្អាត​ត្រង់​បរិវេណ​វះកាត់​ជា​លើក​ដំបូង​ ដើម្បី​ធានា​សុវត្ថិភាព។​ ​

សម្រាលកូន២

​​​​​​ពេល​ណា​ដែល​យើង​​​ត្រូវ​បារម្ភ​?

ការ​​ធ្លាក់​ឈាម​​ច្រើន​ឡើង​ បន្ទាប់​ពី​សម្រាល​ដោយ​វះកាត់​រួច​ គឺ​ជា​កត្តា​ដែល​យើង​គួរ​បារម្ភ​ និង​ត្រូវ​ត្រួត​ពិនិត្យ​ដោយ​គ្រូពេទ្យ​ភ្លាម​ៗ​។​ ចូរ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ ប្រសិនបើ​៖

  • ផ្លាស់ប្ដូរ​សំឡី​អនាម័យ​លើស​ពី​​មួយ​ដង​ក្នុង​មួយ​ម៉ោង​
  • ធ្លាក់​ឈាម​កាន់​តែ​ធ្ងន់ធ្ងរ​ ឬ​ពណ៌​ក្រមៅ​
  • ​កំណក​ឈាម​មាន​ទំហំ​ធំ​ជាង​ផ្លែ​​ព្រូន​
  • ​ការ​ធ្លាក់​វត្ថុ​រាវ​​មាន​​ក្លិន​មិន​ធម្មតា​

សញ្ញា​ផ្សេង​ទៀត​នៃ​វិបត្តិ​​ក្រោយ​សម្រាល​កូន​ បន្ថែម​ពី​លើ​ការ​ផ្លាស់ប្ដូរ​នៃ​ការ​ធ្លាក់​​ឈាម ​រួម​មាន​៖

  • មាន​រោគ​សញ្ញា​​ស្រដៀង​នឹង​​ជំងឺ​ផ្ដាសាយ​ ដូច​ជា​គ្រុន​ក្ដៅ​ ឬ​គ្រុន​ញាក់​ សន្លប់​ ឬ​វិល​មុខ
  • ក្អួត​​ចង្អោរ​
  • រមួល​ក្រពើ​
  • ឈឺ​ចាប់​នៅ​ពេល​នោម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.tommys.org/pregnancy-information/giving-birth/caesarean-section/bleeding-after-c-section-what-expect

https://www.healthline.com/health/pregnancy/bleeding-after-c-section

កំណែ​ប្រែបច្ចុប្បន្ន

08/11/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Editor HK


អត្ថបទពាក់ព័ន្ធ

ពពោះដំបូង ម៉ាក់ៗត្រូវដឹងរឿងសំខាន់ ៤ យ៉ាង ពីការសម្រាលកូន

ទើបសម្រាលកូន បារម្ភខ្លាចអត់ចេញទឹកដោះឲ្យកូនបៅ មកដឹងតិចនិកនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Nov 08

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម