backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 20, 2022

ក្រោយសម្រាល ម៉ាក់ៗបត់ជើងតូចមិនចេញត្រូវធ្វើបែបណា?

ក្រោយពេលសម្រាលតាមធម្មជាតិរួច ម៉ាក់ៗអាចមានអារម្មណ៍ចង់បត់​ជើង​តូច ប៉ុន្តែម៉ាក់ៗមួយចំនួនបែរជាបត់ជើងមិនចេញទៅវិញ។ ម៉ាក់ៗត្រូវ​ធ្វើដូចម្តេចដើម្បីជួយសម្រួលដល់ការបត់ជើងតូច?

ការចាក់ថ្នាំសណ្តំ សម្ពាធពីការរុញកូនចេញពីស្បូន ភាពភ័យខ្លាច ការឈឺចាប់ និងរបួសពេល​សម្រាល​ជាមូលហេតុដែលធ្វើឱ្យម៉ាក់ៗពិបាកបត់ជើងតូចក្រោយសម្រាលដោយធម្មជាតិ។ ម៉ាក់ៗ​អាច​សាកល្បងវិធីសាស្រ្តដូចខាង​ក្រោម៖

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

១. បើកបង្ហូរទឹកតិចៗ

ពេលខ្លះសំឡេង​ទឹកហូរតិចៗអាចជួយឱ្យម៉ាក់ៗបត់ជើងតូចចេញ។

២. លាងសម្អាតទ្វារមាស

ម៉ាក់ៗអាចលាងសម្អាតតំបន់ចន្លោះរន្ធគូទ និងទ្វារមាសជាមួយទឹកក្តៅឧណ្ហៗដើម្បីសម្អាតកំណកឈាម។

ទ្វារមាស

៣. ដើរ

ម៉ាក់ៗត្រូវឧស្សាហ៍ដើរចុះឡើងក្នុងបន្ទប់ដើម្បីរំញោចប្លោកនោម។

៤. ហួច

ម៉ាក់ៗអាចហួចពេលព្យាយាមបត់ជើងតូច។ ការហួចធ្វើឱ្យម៉ាក់ៗ​បញ្ចេញខ្យល់​មកខាងក្រៅ​ដែលធ្វើ​ឱ្យ​មានសម្ពាធនៅក្នុងពោះ។ ជាលទ្ធផលវាអាច​ជួយ​ប្លោកនោមបញ្ចេញទឹកនោម។

៥. ញុំាទឹកឱ្យបានច្រើន

ការញុំាទឹកច្រើន​ធ្វើឱ្យម៉ាក់ៗមានទឹកនោមច្រើន ជាពិសេសម៉ាក់ៗដែលបំបៅកូនដោយទឹកដោះ។

ញុំាទឹកឱ្យបានច្រើន

ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក​ ចុចទីនេះ!

៦. ឈរនោម

ម៉ាក់ៗអាចឈរពេលព្យាយាមបត់ជើងតូច​ ព្រោះការអង្គុយធ្វើឱ្យសាច់ដុំ​អាង​ត្រគាករួម ឬលាត​សន្ធឹង​ខ្លាំងដែលសង្កត់បង្ហួរនោម និងកាត់បន្ថយលំហូរទឹកនោម។

 ៧. ស្អំទឹកកក

ប្រសិនបើទ្វារមាសម៉ាក់ៗហើម ម៉ាក់ៗអាចស្អំទឹកកក ២០នាទី ពីរបីដងក្នុង ១ថ្ងៃដើម្បីកាត់បន្ថយ​ការ​ហើម។ ម៉ាក់ៗអាចយកដបទឹកសុទ្ធអាតូចទៅ​កា្លសេឱ្យកក រួចយកក្រណាត់​ស្អាត​រុំដបទឹក​សុទ្ធ ​មុន​ស្អំ។

៨. ដាក់ដៃត្រាំក្នុងទឹកត្រជាក់

នៅពេលសីតុណ្ហភាពរាងកាយយើងចាប់ផ្តើមធ្លាក់ចុះ រាងកាយយើងនឹងព្យាយាម​កាត់បន្ថយ​ការ​បាត់បង់​កម្តៅដោយបង្រួមសរសៃឈាម និងកាត់បន្ថយលំហូរឈាមទៅកាន់ផ្ទៃស្បែក ដែលធ្វើឱ្យ​សម្ពាធ​ឈាមយើងកើនឡើង។ ជាលទ្ធផល​តម្រងនោមយើង​បញ្ចេញសារធាតុរាវ​ដើម្បីកាត់បន្ថយ​សម្ពាធឈាមដែលធ្វើឱ្យយើងត្រូវបត់ជើងតូច។

៩. ហិតក្លិនជីរអង្កាម

ជួនកាលការហិតក្លិនជីរអង្កាមអាចជួយម៉ាក់ៗឱ្យបត់ជើងតូច។ ម៉ាក់ៗអាចបន្តក់ប្រេងក្រអូបជីរអង្កាម ២ ទៅ ៣តំណក់លើដុំសំឡីកប្បាសរួចហិត ឬ​ហិត​ជីរអង្កាមស្រស់ក៏បាន។

ប្រសិនបើម៉ាក់ៗសាកល្បងគ្រប់វិធីហើយនៅតែបត់ជើងតូចមិនចេញក្នុង​រយៈពេល ៨ម៉ោងបន្ទាប់ពី​សម្រាល ម៉ាក់ៗគួរ​ស្វែង​រកជំនួយ​ពីគ្រូពេទ្យ​ ព្រោះការទុកយូរនឹងអាច​នាំឱ្យ​បែកប្លោកនោម​ដែល​បណ្តាលឱ្យគ្រោះថ្នាក់។​

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Oct 20, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម