អំឡុងពេលពពោះ និងក្រោយសម្រាលកូនរួច ស្រីៗយើងច្បាស់ជាប្រឈមនឹងការប្រែប្រួលជាច្រើនលើរាងកាយ ហើយការប្រែប្រួលខ្លះក៏អាចប៉ះពាល់ដល់គំហើញរបស់ម៉ាក់ៗផងដែរ។
- ចាល់ទឹកក្នុងថង់ទឹកភ្នែក
- ជំងឺបម្រុងក្រឡាភ្លើង
- ជំងឺទឹកនោមផ្អែមពេលពពោះ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អំឡុងពេលពពោះ និងក្រោយសម្រាលកូនរួច ស្រីៗយើងច្បាស់ជាប្រឈមនឹងការប្រែប្រួលជាច្រើនលើរាងកាយ ហើយការប្រែប្រួលខ្លះក៏អាចប៉ះពាល់ដល់គំហើញរបស់ម៉ាក់ៗផងដែរ។
ដោយសារតែការប្រែប្រួលអ័រម៉ូននៅក្នុងប្រព័ន្ធខាងក្នុង ម៉ាក់ៗអាចប្រឈមនឹងបញ្ហាមួយចំនួន ដូចជាព្រិលភ្នែក ឬវិលមុខ។ មូលហេតុមួយចំនួន ដែលនាំឲ្យមានការប្រែប្រួលគំហើញបែបនេះ អាចមកពីកត្តាមួយចំនួន។
ក្រោយសម្រាលកូនរួច ការចាល់ទឹកក្នុងថង់ទឹកភ្នែកត្រូវបានរាំងស្ទះ ដែលនាំឲ្យស្រទាប់ភ្នែក មិនអាចវិលត្រលប់មករកសភាពដើម ក៏ដូចជានាំឲ្យយើងជួបបញ្ហាព្រិលភ្នែក ឬខូចទ្រង់ទ្រាយភ្នែកខ្លាំង។
ទន្ទឹមនឹងនេះដែរ ស្រីៗយើងអាចប្រឈមនឹងបញ្ហាសម្ពាធឈាមខ្ពស់ ដែលបង្កទៅជាជំងឺបម្រុងក្រឡាភ្លើង។ ក្នុងករណីខ្លះ ម៉ាក់ៗអាចមានបញ្ហាភ្នែកផ្សេងៗ ដូចជារំញោចទៅនឹងពន្លឺ ឬព្រិលភ្នែក ដែលតម្រូវឲ្យម៉ាក់ត្រូវពិភាក្សាជាមួយនឹងគ្រូពេទ្យ ក៏ដូចជាញ៉ាំថ្នាំតាមវេជ្ជបញ្ជា។
ការប្រែប្រួលកម្រិតជាតិស្ករក្នុងឈាម អាចបំផ្លាញសរសៃឈាមតូចៗដែលភ្ជាប់ទៅនឹងរ៉េទីនភ្នែក។ ដូច្នេះហើយ បានជាជំងឺទឹកនោមផ្អែមពេលពពោះអាចរំខានដល់ការមើលឃើញ ព្រមទាំងនាំឲ្យម៉ាក់ប្រឈមនឹងបញ្ហាព្រិលភ្នែក។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការប្រែប្រួលគំហើញ ក្រោយសម្រាលអាចបន្តពីរយៈពេល៦ខែ ទៅ៨ខែ។ អំឡុងពេលពពោះ ម៉ាក់ៗដែលប្រើContact lens គួរប្ដូរមកប្រើវ៉ែនតាជំនួសវិញ។ យ៉ាងណាមិញ ម៉ាក់ក៏អាចអនុវត្តគន្លឹះមួយចំនួន ដើម្បីដោះស្រាយបញ្ហាភ្នែកក្រោយសម្រាល ដែលរួមមាន៖
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕