នេះជាចម្ងល់ម៉ាក់ៗជាច្រើននាក់ ព្រោះអ្នកខ្លះពេលមានគភ៌ឧស្សាហ៍មិនស្រួលខ្លួន ហើយចង់កោសខ្យល់តែមិនហ៊ាន។ តើពេលមានផ្ទៃពោះ ម៉ាក់ៗអាចកោសខ្យល់បានឬទេ?
នេះជាចម្ងល់ម៉ាក់ៗជាច្រើននាក់ ព្រោះអ្នកខ្លះពេលមានគភ៌ឧស្សាហ៍មិនស្រួលខ្លួន ហើយចង់កោសខ្យល់តែមិនហ៊ាន។ តើពេលមានផ្ទៃពោះ ម៉ាក់ៗអាចកោសខ្យល់បានឬទេ?

ដើម្បីឲ្យអស់ចម្ងល់លោកវេជ្ជបណ្ឌិត លី ឬទ្ធីគុណ ឯកទេសទូទៅបានឲ្យដឹងថា ការកោសខ្យល់មិនត្រូវបានណែនាំដោយអ្នកវិទ្យាសាស្រ្តណាមួយឡើយ។ សម្រាប់ស្ត្រីមានផ្ទៃពោះយើងមិនចង់ឲ្យកោសឡើយ ព្រោះថាខ្នងយើងជាកន្លែងបណ្ដុំប្រព័ន្ធសរសៃប្រសាទជាច្រើន បើកោសខ្លាំងអាចបណ្ដាលឲ្យដាច់សរសៃប្រសាទណាមួយដែលយើងមិនអាចមើលឃើញ។ មួយវិញទៀតប្រសិនបើយើងកោសខ្យល់បណ្ដាលឲ្យឈឺ អាចធ្វើឲ្យឡើងសម្ពាធឈាម ហើយពេលសម្ពាធឈាមឡើងខ្ពស់អាចបុកទៅដល់សុកដែលជាកន្លែងផ្គត់ផ្គង់កូនបានដែរ។
លោកក៏បានបញ្ជាក់ទៀតថា ការកោសនោះមិនសូវមានសុវត្ថិភាពបូករួមទាំងវត្ថុធាតុដើមដែលយកទៅកោសនោះដូចជាប្រេងកូឡា ឬប្រេងខ្យល់ក៏មិនល្អចំពោះសុខភាពដែរ ដូចនេះហើយទើបលោកវេជ្ជបណ្ឌិតបានសំណូមពរកុំឲ្យស្រ្តីមានផ្ទៃពោះជ្រើសរើសវិធីនេះ ដើម្បីបន្ធូរអាការៈរសេះរសោះអី គួរពិគ្រោះជាមួយគ្រូពេទ្យជំនាញសិន។
ការកោសខ្យល់នេះទៀតសោតមិនមែនមនុស្សរាល់គ្នាសុទ្ធតែអាចកោសបានឡើយ ដូចជាអ្នកកើតជំងឺទឹកនោមផ្អែម លើសឈាម និងអ្នកជំងឺលើសជាតិខ្លាញ់ ក៏មិនគួរអនុវត្តវិធីបែបបុរាណនេះដែរ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Gua Sha for Pregnancy & Baby
https://tinybeans.com/gua-sha-for-pregnancy-baby-by-kim-walls/
Why Gua Sha Might Be Good For You
https://health.clevelandclinic.org/why-gua-sha-might-be-good-for-you/
The Risks Behind Gua Sha
https://www.americanspa.com/treatments/risks-behind-gua-sha
កំណែប្រែបច្ចុប្បន្ន
06/04/2023
អត្ថបទដោយ Try Ravi
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ