សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

អត្ថបទផ្សេងទៀតពី សុខភាពម្ដាយ

ស្វែងរក សុខភាពម្ដាយ

សុខភាពម្ដាយ

ក្រុមស្រ្តីទាំងនេះ ងាយប្រឈមនឹងជំងឺបម្រុងក្រឡាភ្លើងជាងគេ

ម៉ាក់ៗ​ពពោះ​ច្បាស់​ជា​ធ្លាប់​ឮ​ពី​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ហើយ។ ជំងឺ​នេះ​ភាគ​ច្រើន​កើត​ឡើង​នៅ​ពេល​ដែល​ម៉ាក់ៗ​ពពោះ​បាន​ ២០ ​សប្ដាហ៍ ហើយ​ជំងឺ​នេះ​អាច​បណ្ដាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​ទាំង​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ។ ចុះ​ស្ត្រី​ណា​ខ្លះ​ដែល​ងាយ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ? លោក​វេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេស​រោគ​ស្ត្រី និង​សម្ភព បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ប្រឈម​នឹង​ជំងឺ​បម្រុង​ក្រឡាភ្លើង​នេះ ត្រូវ​បាន​ចែក​ចេញ​ជា​៣​កម្រិត គឺ​ខ្ពស់ មធ្យម និង​ទាប​ដូច​ខាង​ក្រោម៖ ក្រុម​ប្រឈម​កម្រិត​ខ្ពស់ - មាន​ប្រវត្តិ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង - កូន​ភ្លោះ២ ៣... - មាន​ជំងឺ​លើស​ឈាម មុន​មាន​ផ្ទៃពោះ - មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ១ និង២ - ជំងឺ​តម្រង​នោម - ជំងឺ​ប្រព័ន្ធ​ភាពស៊ាំ ក្រុម​ប្រឈម​កម្រិត​មធ្យម - ស្ត្រី​មាន​កូន​ដំបូង - ស្ត្រី​ធាត់ (MBI>30) - ប្រវត្តិ​គ្រួសារ​មាន​អ្នក​កើត ជំងឺ​បម្រុង​ក្រឡា​ភ្លើង (ម្ដាយ ឬ​បង​ស្រី​បង្កើត) - ស្ត្រី​ដែល​កម្រិត​ជីវភាព​ទាប - ស្ត្រី​មាន​អាយុ​លើស​ពី​៣៥​ឆ្នាំ ក្រុម​ប្រឈម​កម្រិត​ទាប - ស្ត្រី​ដែល​ពពោះ​គ្រប់​ខែ និង​មិន​ធ្លាប់​មាន​ជំងឺ​អ្វី​អំឡុង​ពេល​ពពោះ លោក​បន្ត​ថា ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ បង្ក​ជា​ផល​វិបាក​គ្រោះ​ថ្នាក់​ច្រើន​ដូច​ជា កូន​លូតលាស់​មិន​ល្អ ខ្សោយ កើត​មិន​គ្រប់​ខែ ប្លាកែត​ចុះ​ទាប របើក​សុក ស្លាប់​កូន​និង​ម្ដាយ ឬ​បែក​កោសិកា​ឈាម​ក្រហម​។ល។ ក្នុង​ករណី​ដែល ម៉ាក់ៗ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ត្រូវ​តាមដាន​ព្យាបាល​ជាមួយ វេជ្ជបណ្ឌិត​ជំនាញ សម្ភព និង​រោគ​ស្ត្រី ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចៀស​វាង​ហេតុ​ការ​អាក្រក់​កើត​ឡើង (អាច​ស្លាប់​ទាំង​ម្ដាយ និង​ទារក)។


ការថែទាំខ្លួនក្រោយសម្រាល

របៀបថែថ្នេរក្រោយសម្រាលដោយវះកាត់រួច មិនឲ្យមានស្នាម ឬផ្លែ (វីដេអូ)

អ្នក​សម្រាល​កូន​ដោយ​វះកាត់​តែង​ជួប​បញ្ហា​ធំ​មួយ​ពេល​ក្រោយ នោះ​គឺ​ស្នាម​វះបាន​ចេញ​ជា​ស្លាកស្នាម និង​ផ្លែ​តែម្ដង។ ការ​ដែល​ម៉ាក់​ៗ​ជួប​បញ្ហា​បែប​នេះ ព្រោះតែ​មិន​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ថែ និង​ញ៉ាំ​ដោយ​មិន​តម។ ដើម្បី​ជា​ចំណេះដឹង ម៉ាក់​ៗ​វ័យ​ក្មេង តាំង ម៉ាលីតា ដែល​មាន​កូន​២នាក់ និង​ប្រកប​របរ​លក់​តាម​អនឡាន បាន​ចែករំលែក​ជា​ចំណេះដឹង និង​របៀប​ថែទាំ​ខ្លួន​ឲ្យ​ស្អាតបាត​បរិវេណ​នោះ​ថា ក្រោយ​ពេល​កាត់​ចេស​ត្រឡប់​មក​ផ្ទះ​វិញ ត្រូវបិទ​បង់ការពារ​ស្នាម​របួស​កុំ​ឲ្យ​ជ្រាប​ទឹករយៈពេល ១០ ថ្ងៃ​ ម៉ាក់​ៗ​អាចចាប់ផ្ដើម​លាប​ជេល​ការពារ​មិន​ឲ្យ​មាន​ស្លាកស្នាម និង​ផ្លែបាន។


ការថែទាំខ្លួនក្រោយសម្រាល

ហេតុផលស្រ្តីពពោះមិនគួរផឹកកាហ្វេ​ (វីដេអូ)

ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ គ្រូពេទ្យ​តែងតែ​ណែនាំ និង​ហាមឃាត់​មិន​ឲ្យ​ផឹក​កាហ្វេ ឬ​យ៉ាង​ហោច​ណាស់​តិច​ជាង ២០០ មិល្លីក្រាម​ក្នុង​មួយ​ថ្ងៃ។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​ស្រ្តី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ប្រសិនបើ​យើង​អាច​គ្រប់គ្រង​ជាតិ​កាហ្វេអ៊ីន​បាន​ពេល​មាន​ផ្ទៃពោះ គឺ​ជួយ​ទាំង​ខ្លួន​ឯង និង​កូន​ក្នុង​ផ្ទៃ។ ដូចនេះ​លោក​វេជ្ជបណ្ឌិត​នឹង​លើក​ឡើង​ពី​គុណវិបត្តិ​ផ្សេង​ៗ​កើត​ឡើង​ដល់​ទារក រួម​ទាំងម្ដាយ បើ​ផឹក​កាហ្វេ​ច្រើន​អំឡុង​ពេល​មាន​ផ្ទៃពោះ។


ការថែទាំខ្លួនក្រោយសម្រាល

ចាស់ៗឲ្យស្ត្រីសម្រាលកូនរួចឆ្ពុងល្អ តែពេទ្យថាបើខ្លាំងពេកខូចស្បែកលើសដើម

ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ! ទំនៀមទម្លាប់​ខ្មែរ​ ស្ត្រី​ក្រោយ​សម្រាល​កូន ចាស់​ៗ​តែង​តម្រូវ​ឲ្យ​ឆ្ពុង ដើម្បី​ឲ្យ​សាច់​ចាំ​ស្អាត​ក្មេង​ជាង​វ័យ។ ចំពោះ​ការ​ធ្វើ​បែប​នេះ​គ្រូពេទ្យ​គ្មាន​ការ​បកស្រាយ ឬ​ជំទាស់​អ្វី​ឡើយ ឲ្យតែ​សមស្រប​ជាមួយ​សុខភាព​យើង ប៉ុន្តែ​បើ​ឆ្ពុង​ញឹក​ញាប់​ជ្រុល​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​ទៅ​វិញ​ទេ។ អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ឆ្ពង់នេះ​ពិតជា​មាន​ភាព​ពេញ​និយម​សម្រាប់​ស្ត្រី​សរសៃ​ខ្ចី​មែន ដោយ​មាន​ជំនឿ​ថា​ជួយ​ឲ្យ​សាច់​ស​ស្អាត ភ្លឺ​រោង។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឆ្ពុង​ច្រើន​ហួស​កម្រិត​រហូត​ដល់ ២ ដង/ថ្ងៃ អាច​បំផ្លាញ​ស្បែក​ទៅ​វិញ​ទេ ដោយសារ​​ចំណាយ​ទឹកក្ដៅ​ខ្លាំងពេក។ នៅ​ពេល​ឆ្ពុង​ខ្លាំង​ពេក​ស្បែក​នឹង​ប្រែ​ទៅ​ជា៖ - ស្ងួត - របក​បែក​ស្រកា - រមាស់​ពេញ​ខ្លួន - ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន - ជាំ​ស្បែក ជាពិសេស​មុខ - ស្បែក​ក្រហម - រលាក​ស្បែក​ជាដើម ដូចនេះ​ហើយ​បើ​ចង់​បាន​ស្បែក​នៅ​តែ​ស្អាត លេបថ្នាំ​ជាតិ​ដែក​ និង​វីតាមីន​ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​ញ៉ាំ ដើម្បី​បំពេញ​ភាព​ស្លេកស្លាំង ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ពិសេស​ពពួក​បន្លែ និង​ញ៉ាំ​ផ្លែឈើ សម្បូរ​ជាតិ​វីតាមីន C។ នៅ​ពេល​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់ ផឹក​ទឹក​ច្រើន និង​សម្រាក​បាន​ពេញ​លេញ សុខភាព​ស្បែក​នឹង​ស្អាត​តាម​បែប​ធម្មជាតិ។ មួយ​វិញ​ទៀត​ត្រូវ​មាន​អនាម័យ​ខ្លួន​ប្រាណ ដោយ​ងូត​ទឹក​ដុស​សាប៊ូ និង​ស្លៀក​សម្លៀកបំពាក់​ដែល​មាន​សាច់​កំណាត់​ទន់​ៗ មិន​បាច់​ឃ្លុំ​ជិត​ឈឹង ដើម្បី​ឲ្យ​ស្បែក​បាន​ទទួល​ខ្យល់​ចេញ​ចូល។


ក្រោយសម្រាល

ក្លាយជាម៉ាក់ថ្មីថ្មោង មកដឹងពីរឿងគួរ និងមិនគួរធ្វើក្រោយសម្រាលកូនរួច

ក្រោយសម្រាលអាអូនរួច ម៉ាក់ៗច្រើនតែមានបញ្ហាសុខភាព ដោយសារតមនេះតមនោះ ហើយត្រូវមើលថែទាំកូនទាំងយប់ថ្ងៃ មិនសូវមានពេលសម្រាកគ្រប់គ្រាន់ទៀត។ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែន សុខ នឹងណែនាំរឿងដែលស្ត្រីក្រោយសម្រាលគួរធ្វើ និងមិនគួរធ្វើ ដើម្បីចៀសវាងមានបញ្ហាដល់សុខភាព។ ប្រការគួរធ្វើ៖ - ញ៉ាំអាហារឲ្យគ្រប់គ្រាន់ និងទឹកឲ្យបានច្រើន៖ ក្រោយសម្រាលរួចពេទ្យតម្រូវឲ្យម៉ាក់ៗញ៉ាំអាហារ សម្បូរជីវភាពឲ្យច្រើន ចម្រុះមុខ ដើម្បីប៉ូវសុខភាពឲ្យឆាប់មានកម្លាំង និងសម្បូរទឹកដោះឲ្យម៉ឹម។ក្នុងនោះម៉ាក់ៗក៏អាចញ៉ាំម្សៅទឹកដោះគោសម្រាប់ម្តាយបំបៅដោះ និងទឹកឲ្យបានច្រើនរឹតតែល្អចំពោះសុខភាពខ្លួនឯង និងជួយដល់ការផលិតបរិមាណទឹកដោះបានច្រើន។ - លេបថ្នាំជាតិដែក៖ ពេលសម្រាលកូនរួចស្ត្រីបាត់បង់ឈាមច្រើន តាមការណែនាំរបស់ក្រសួងសុខាភិបាល តម្រូវឲ្យស្រ្តីញ៉ាំថ្នាំជាតិដែកចំនួន ៤២ គ្រាប់ ដើម្បីបំពេញគ្រាប់ឈាមក្រហមឲ្យបានច្រើន បំបាត់ភាពស្លេកស្លាំង។ - សម្រាកឲ្យបានគ្រប់គ្រាន់៖ កាលណាគេងមិនបាន ញ៉ាំក៏បានតិច ធ្វើឲ្យស្ត្រីងាយមានបញ្ហាសុខភាព ដែលចាស់ៗចំណាំហៅថា ទាស់។ ដូច្នេះស្ត្រីក្រោយសម្រាលត្រូវឆ្លៀតពេលសម្រាកឲ្យបានច្រើន ដោយពេលកូនគេង យើងត្រូវឆ្លៀតគេងដែរ មិនថាតិច ឬច្រើននោះទេ ព្រោះកូនតូច គេងញឹក ហើយក៏ភ្ញាក់ញឹកដែរ យើងត្រូវមើលថែ គ្មានពេលបានគេងយូរទេ។ - ងូតទឹក កក់សក់ធម្មតា៖ តាមទម្លាប់ចាស់ៗ សម្រាលកូនរួចមិនឲ្យម៉ាក់ៗងូតទឹក ឬកក់សោះនោះទេ ត្រូវរង់ចាំដល់ […]


ក្រោយសម្រាល

ហេតុអ្វី​បានជា​ស្រ្តី​ខ្លះ​មាន​ធ្លាក់ឈាមក្រោយសម្រាល? គ្រោះថ្នាក់អត់?

១– អ្វីជាការធ្លាក់ឈាមក្រោយសម្រាល? ការធ្លាក់ឈាមក្រោយសម្រាល (PPH) គឺជាការហូរឈាមច្រើនពេកក្រោយពេលសម្រាលដែលអាចបណ្តាលឲ្យស្រ្តី​ទើប​សម្រាល​កូន​ស្លាប់​បាន។ ការ​ធ្លាក់​ឈាម​នេះ​ត្រូវបានគេបែងចែកជា ២ ប្រភេទដោយផ្អែកលើកត្តាពេលវេលាដែលកើតមាន។ – ការធ្លាក់ឈាមក្រោយសម្រាលបឋម៖ ការបាត់បង់ឈាមច្រើនជាង ៥០០ មិល្លីលីត្រ​ក្នុងរយៈពេល ២៤ ម៉ោងដំបូងក្រោយពេលសម្រាល។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ២០ នាក់អាចមានបញ្ហានេះ។ ចំពោះ​ករណីធ្ងន់ធ្ងរវិញ​ មិនសូវកើតមានទេមានតែ ៣នាក់​ ក្នុង​ចំណោម​ ៥០០ នាក់​ប៉ុណ្ណោះដែលមានបញ្ហានេះ។ – ការធ្លាក់ឈាមក្រោយសម្រាលបន្ទាប់៖ ជាការហូរឈាមខ្លាំង និងមានភាពមិនធម្មតានៃទ្វារមាសចាប់ពី ២៤ ម៉ោងទៅ ១២ សប្តាហ៍បន្ទាប់ពីសម្រាលកូន។ ស្ត្រីម្នាក់ក្នុងចំណោមស្ត្រី ៥០ នាក់អាច​មានអាការៈបែបនេះ។ រោគសញ្ញានៃការធ្លាក់ឈាមក្រោយសម្រាល រោគសញ្ញាទូទៅរួមមាន៖ – ការហូរឈាមដែលមិនអាចទប់បាន – កាត់បន្ថយសម្ពាធឈាម – ចង្វាក់បេះដូងកើនឡើង – កាត់បន្ថយចំនួនកោសិកាឈាមក្រហម – ហើម និងឈឺចាប់នៅទ្វារមាស និងនៅតំបន់ជុំវិញទ្វារមាស វាអាចមានរោគសញ្ញាមួយចំនួនដែលមិនបានរៀបរាប់ខាងលើ។ ប្រសិនបើស្រីៗ​យើង​ប្រទះឃើញមានបញ្ហាអ្វីមួយនោះសូមពិគ្រោះជាមួយគ្រូពេទ្យ។ មូលហេតុនៃការធ្លាក់ឈាមក្រោយសម្រាល​ ករណីភាគច្រើននៃ PPH គឺមកពីស្បូនមិនកន្រ្តាក់ខ្លាំងគ្រប់គ្រាន់ ដោយសារតែការឈឺពោះខ្លាំងពេក ស្បូនហើមខ្លាំង កូនភ្លោះ ទឹកភ្លោះច្រើនពេក ឬទារកមាន​ទំហំធំ។ ពេលខ្លះការវិវឌ្ឍនៃដុំសាច់ស្លូត ឬសល់សុកក៏អាចប៉ះពាល់ដល់ការកន្រ្តាក់របស់ស្បូនដែរ។ កត្តាប្រឈមនៃការធ្លាក់ឈាមក្រោយសម្រាល ស្ថានភាពនេះច្រើនកើតមានលើស្ត្រីដែលមានអាយុលើសពី ៣៥ ឆ្នាំ។ ស្រីៗ​យើង​អាចគ្រប់គ្រងជំងឺនេះបានដោយកាត់បន្ថយនូវកត្តាហានិភ័យរបស់បញ្ហា​នេះ​។ សូមពិគ្រោះជាមួយវេជ្ជបណ្ឌិតសម្រាប់ព័ត៌មានបន្ថែម។ ២– កត្តាដែលបង្កើនហានិភ័យនៃការធ្លាក់ឈាមក្រោយសម្រាល មានកត្តាជាច្រើនដែលបង្កើនហានិភ័យនៃការវិវត្ត PPH មានដូចជា៖ – ធ្លាប់មានការធ្លាក់ឈាមក្រោយសម្រាលពីមុន – ភាពធាត់ – ធ្លាប់សម្រាល​កូនច្រើនដង​ – ធ្លាប់ពរពោះកូនច្រើន – សុកពាំង​មាត់ស្បូន៖ ជាស្ថានភាពមួយដែលសុកគ្របដណ្តប់ ឬជិតនឹងតំបន់ដែលមាត់ស្បូនបើក។ – សុកស្អិតជាប់ស្បូន៖ ការភ្ជាប់សុកទៅនឹងស្បូនមុនពេលកំណត់។ – មានជំងឺបំរុងក្រឡាភ្លើង ឬជំងឺលើសឈាម – ជំងឺស្លេកស្លាំង – ការវះកាត់ – ការកើតកូន – សល់សុក – កាត់ទ្វាមាស  – ប្រើប្រាស់ការទាញ […]


ការថែទាំខ្លួនក្រោយសម្រាល

ងូតទឹកត្រជាក់ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង​ដល់ស្បែក

គ្នាយើង​មួយ​ចំនួន​អាច​នឹង​ដឹង​ថា​ការ​ងូត​ទឹកត្រជាក់​ (Cold water) អាច​ជួយ​បង្កើន​ថាមពល និង​ដាស់​ស្មារតី​នៅ​ពេល​ព្រឹក​បាន។ ប៉ុន្តែ​គ្នាយើង​ដឹង​ទេ​ថា​ក្រៅ​ពី​អត្ថប្រយោជន៍ទាំងនេះ​ ការ​ងូតទឹក​ត្រជាក់​ក៏​ផ្តល់​ប្រយោជន៍​ដល់​សម្រស់​ដែរ។ ១. ជួយ​ឲ្យ​ស្បែក​ភ្លឺ​ជាង​មុន ទឹក​ត្រជាក់​ជួយ​បង្កើន​ចលនា​ឈាម​រត់ ជា​ពិសេស​សម្រាប់​ស្បែក​មុខ​ដែល​ជួយ​ឲ្យ​ស្បែក​​មើល​ទៅ​ភ្លឺ​រលោង។ ម៉្យាងទៀត យើង​មិន​ចាំបាច់​ងូតទឹក​ត្រជាក់​រយៈពេល​យូរ​ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ទេ។ ២. បង្ការ​ភាព​ចាស់ ទម្លាប់​ងូតទឹក​ត្រជាក់​រាល់ថ្ងៃ​ជួយ​ស្បែក​ឲ្យ​មើល​ទៅ​ក្មេង​ជាង​វ័យ​បាន​យូរ​អង្វែង។ ទឹក​ត្រជាក់​ភ្ញោច​ប្រព័ន្ធ​សរសៃ​ប្រសាទ​ឲ្យ​មាន​សកម្មភាព ហើយ​រាងកាយ​បញ្ចេញ​អ័រម៉ូន និង​សារធាតុ​គីមី​ដែល​ប្រឆាំង​នឹង​ស្ត្រេស។ ការសិក្សា​ជាច្រើន​បាន​អះអាង​ថា​ស្ត្រេស​ក៏​មាន​ទំនាក់ទំនង​ដោយ​ផ្ទាល់​ជាមួយ​នឹង​ភាព​ចាស់ និង​ផលប៉ះពាល់​អវិជ្ចមាន​ទៅ​លើ​ប្រព័ន្ធ​ផ្សេងៗ​នៃ​រាងកាយ​ដែរ។ ៣. បង្ការ​បញ្ហា​ស្បែក​បង្ក​ដោយ​ស្ត្រេស ការ​ងូត​ទឹក​ត្រជាក់​អាច​ភ្ញោច​ខួរក្បាល​ឲ្យ​បញ្ចេញ​នូវ​អ័រម៉ូន​អង់ដូហ្វីន (Endorphin) ដែល​ជា​អ័រម៉ូន​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត។ នៅ​ពេល​បញ្ចេញ​អ័រម៉ូន​មក កម្រិត​ស្ត្រេស​របស់​យើង​នឹង​ថយ​ចុះ ហើយ​យើង​ក៏​មិន​ងាយ​ប្រឈម​នឹង​បញ្ហា​ស្បែក​មួយ​ចំនួន​ដូចជា​បញ្ហាមុន ជំងឺ​ស្បែក Psoriasis និងជំងឺ​រលាក​ស្បែក។ ៤. បង្រួម​រន្ធ​ញើស បើ​ងូត​ទឹក​ក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​យើង​បាត់បង់​ប្រេង​ធម្មជាតិ​ដែល​ការពារ​ស្បែក​របស់​យើង។ ប៉ុន្តែ​ទឹក​ត្រជាក់​ជួយ​បង្រួម​រន្ធ​ញើស​របស់​យើង​បាន​បណ្ដោះអាសន្ន ហើយ​ក៏​ជួយ​ឲ្យ​ស្បែក​មុខ​មាន​សុខភាព​ល្អ និង​ធ្វើ​ឲ្យ​ស្បែក​មាន​ពន្លឺ​ជាង​មុន។ នេះ​មក​ពី​ទឹក​ត្រជាក់​​អាច​បង្រួម​សរសៃឈាម​ដែល​ធ្វើ​ឲ្យ​ស្បែក​មុខ​មិន​សូវ​ក្រហម និង​ហើម។ ៥. បន្ថយ​អាការៈ​ផ្សេងៗ​បង្ក​ដោយ​បញ្ហា​ស្បែក ទឹកក្ដៅ​អាច​ធ្វើ​ឲ្យ​ស្បែក​រលាក និង​បង្ក​អាការៈ​ក្រហម រមាស់ និង​របក ប៉ុន្តែ​ទឹក​ត្រជាក់​បែរ​ជា​មាន​ប្រសិទ្ធភាព​ផ្ទុយ​ពី​នេះ​វិញ។ សម្រាប់​គ្នាយើង​ដែល​មាន​បញ្ហា​រមាស់​ស្បែក ការ​ងូត​ទឹក​ត្រជាក់​អាច​ជួយ​បន្ថយ​អាការៈ​រមាស់។ ម៉្យាងទៀត ការ​ងូត​ទឹក​ត្រជាក់​ធ្វើ​ឲ្យ​ស្បែក​ចុះ​ត្រជាក់ និង​ជួយ​កាត់​បន្ថយ​ការ​រមាស់​ខ្លាំង​បង្ក​ដោយ​ជំងឺ​ស្បែក Psoriasis។


ការថែទាំខ្លួនក្រោយសម្រាល

ចង់ឲ្យរាង​ឆាប់ត្រលប់មកដូចដើម សម្រាលកូនហើយ ម៉ាក់ៗអាចលេបថ្នាំសម្រកទម្ងន់បានអត់?

ស្ត្រី​ភាគច្រើន​ដែល​សម្រាល​កូន​ហើយ​តែង​តែ​ជួប​វិបត្តិ​ដ៏​ធំ​មួយ គឺ​បញ្ហា​គីឡូ ក្បាលពោះ​មិន​ព្រម​ស្រក​ទៅ​វិញ។ ព្រោះតែ​មិនស្រកបែប​នោះ​ទើបមាន​សំណួរលើក​ឡើង​ថា តើ​អាច​លេប​ថ្នាំ​សម្រក​បាន​ដែរ​ទេ? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​បញ្ជាក់​ថា ស្ត្រី​សម្រាល​រួច និង​កំពុង​បំបៅ​ដោះ​កូន​មិន​ត្រូវ​ប្រើប្រាស់​មធ្យោបាយ​ដោយ​លេប​ថ្នាំ​ឡើយ​ព្រោះ​វា​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង និង​កូន​ដែល​ទទួល​សារជាតិ​បន្ត​ពី​ម៉ាក់​ៗ​តាម​រយៈ​ទឹក​ដោះ ហើយ​កូន​ក៏​ស្គម​នាំឲ្យ​សុខភាព​ក៏​ធ្លាក់​ចុះ​ដែរ ព្រោះ​កូន​នៅ​តូច​ត្រូវការ​ជីវជាតិ​ចិញ្ចឹម​គ្រប់គ្រាន់ ដើម្បី​ការ​លូតលាស់​បញ្ញា​ស្មារតី។ ចំពោះ​អ្នក​មិន​បាន​បំបៅ​ដោះ​កូន​វិញ​ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បញ្ជាក់​ថា​អាច​លេប​បាន ត្រូវពិនិត្យ​ពិច័យ​ឲ្យ​ច្បាស់​មុន​នឹង​ទិញ​ម​កប្រើ។ ប្រភេទ​ថ្នាំ​សម្រក​ខ្លះមាន​ផល​ប៉ះពាល់​ចំពោះ​សុខភាព​ខ្លាំង​ណាស់មានទាំងរយៈពេល​វែង និងភ្លាម​ៗ ដោយ​រយៈពេល​វែង​ទៅ​អាច​បំផ្លាញ​ថ្លើម ខ្សោយ​តម្រង​នោម មានជំងឺគាំងបេះដូង និង​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ចំណែក​ផល​ប៉ះពាល់​ភ្លាម​ៗ​មាន​ដូចជា ពិបាក​ក្នុង​កា​រគេង​ឲ្យ​លក់​ស្កប់ស្កល់ ឈឺក្បាល សម្ពាធ​ឈាម​ឡើង​ខ្ពស់ រាក ហូរ​ឈាម​តាម​រន្ធ​គូ​ថ ដែល​ករណី​នេះ មកពី​ថ្នាំ​សម្រក​ទម្ងន់​មួយ​ចំនួន​អាច​បណ្ដាល​ឲ្យ​មាន​ការ​រលា​ក​ពោះវៀន​ធំ​។ លោក​បន្ថែម​ទៀត​ថា ការ​ប្រើប្រាស់​ថ្នាំ​សម្រក​មិនត្រូវបាន​លើក​ទឹក​ចិត្ត​ឡើយ តែ​បើ​ម៉ាក់​ៗ​ចង់​ប្រើ​ខ្លាំង មុន​នឹង​ទិញ យើង​ត្រូវ​ដឹង​ថា​ថ្នាំ​នោះ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ហើយ ឬ​នៅ។ ដូចនេះ​សូម​គិត​ឲ្យ​បាន​ដិតដល់​ជាមុន​សិន ហើយ​ប្រសិនបើ​អាច យើង​ក៏​គួរ​ធ្វើការ​ប្រឹក្សា ជាមួយ​គ្រូពេទ្យ​ជា​មុន​ទើប​ជា​ការ​ប្រសើរ​បំផុត ព្រោះ​ពេទ្យ​មាន​ការ​ណែនាំ​សម្រាប់​ស្រ្តី​សម្រាល​កូន​ហើយ​ឲ្យ​ឆាប់​ស្រក​ទម្ងន់។ វិធីដ៏ល្អបំផុតគឺសម្រកតាមធម្មជាតិ ហាត់ប្រាណ តមអាហារខ្លាញ់ បំបៅដោះកូន និងញ៉ាំបន្លែផ្លែឈើឲ្យច្រើនវិញ ទើបស្រកម្តងបន្តិចៗ។ កន្លង​មក​ក្រសួង​សុខាភិបាល​ក៏​បាន​ហាមឃាត់​ផលិតផល​សម្រក​មួយ​ចំនួន​ដែល​គ្មាន​ចុះ​បញ្ជី និង​លេខ​ប្រវេទន៍ ហើយ​ក៏បាន​​ពិនិត្យ​គុណភាព​ឃើញ​ថា ផលិតផល​ដែល​មាន​សមត្ថភាព​សម្រក​ទម្ងន់​បាន​លឿន ជា​ទូទៅ​មាន​លួច​លាក់​ដាក់​សារធាតុ Sibutramine គឺជា​សារធាតុ​ហាមឃាត់​មិន​ឲ្យ​ប្រើប្រាស់​ក្នុង​វិស័យ​ឱសថសាស្ត្រ ព្រោះ​សារធាតុ​នោះ​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ធ្វើឲ្យ​អ្នក​ប្រើប្រាស់​ប្រឈម​ហានិភ័យ​គាំង​បេះដូង […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ