សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

អត្ថបទផ្សេងទៀតពី សុខភាពម្ដាយ

ស្វែងរក សុខភាពម្ដាយ

ការថែទាំខ្លួនក្រោយសម្រាល

ស្រីៗពពោះគួរចៀសវាងអាហារទាំងនេះ បើមិនចង់កើតទឹកនោមផ្អែមពេលពពោះ

ការវិវត្តនៃរាងកាយ និងការលូតលាស់របស់អូនៗក្នុងផ្ទៃ ជាកត្តាគួបផ្សំមួយ​ធ្វើឲ្យស្រីៗគ្នាយើងឃ្លានមិនចេះចប់មិនចេះហើយអំឡុងពេលពពោះ។ តែត្រូវចាំថា អំឡុងពេលនេះ ហានិភ័យសុខភាពក៏មានច្រើន បើជាគ្នាយើងមិនចេះលៃលកបានល្អទេ​នោះ រាប់​បញ្ចូលទាំងទឹកនោម​ផ្អែម​ពេលពពោះ ក៏ឧស្សាហ៍កើតមានច្រើនដែរ។ ហេតុនេះ បើមិនចង់ឲ្យកើត​ទឹកនោម​ផ្អែម​​ពេលពពោះ ​ឬកើត​ហើយ ចង់រក្សាសុខភាពយើង និងកូនឲ្យបានល្អ គួរតែចៀសឆ្ងាយពីអាហារទាំងនេះ។ ១- និយាយថាទេជាមួយពពួកនំផ្អែម ឬស្ករគ្រាប់ (Sugary foods) កម្រិតជាតិស្ករក្នុងឈាមស្រីៗពពោះ នឹងកើនឡើងខ្លាំងភ្លាមៗនៅពេលយើងញ៉ាំពពួកអាហារផ្អែម ដូចជានំមានជាតិស្ករខ្ពស់ ឬស្ករគ្រាប់ ពិសេសពពួកអាហារដែលឆ្លងកាត់ការកែច្នៃរួច។ ស្រីៗមានជំងឺទឹកនោមផ្អែមពេលពពោះ ចាំបាច់ត្រូវចៀសឆ្ងាយពីអាហារផ្អែមខ្លាំងតាមដែលអាចធ្វើទៅបាន ពិសេសអាហារដែលរៀបរាប់ខាងក្រោមនេះ៖ – នំខេក – នំឃុកឃី – ស្ករគ្រាប់ – បង្អែម – នំដុតផ្អែម – ទឹកក្រូច – ការ៉េម – ទឹកផ្លៃឈើស្រស់មានបន្ថែមជាតិស្ករ។ ស្រីៗមានបញ្ហាទឹកនោមផ្អែមពេលពពោះ អាចរីករាយជាមួយអាហារជាច្រើនក្រៅពីនេះបាន ពិសេសទឹកដោះគោ និងផ្លែឈើ ប៉ុន្តែញ៉ាំក្នុងកម្រិតសមល្មមបានហើយ បើទោះជាអាហារទាំងនេះ ផ្ទុកទៅដោយស្ករធម្មជាតិ​ក្តី។ អត្ថបទពាក់ព័ន្ធ៖ ម៉ាក់ៗពពោះចង់ដឹងអត់ ក្រៅពីធាក់ កូនក្នុងផ្ទៃអាចធ្វើសកម្មភាពអីបានខ្លះ? ម៉ាក់ៗពពោះ ចេញសញ្ញាអស់នេះ បញ្ជាក់ថាអាលែកហ្ស៊ីទឹកដោះគោហើយ ខ្វះសារធាតុចិញ្ចឹមប៉ុន្មាននេះពេលពពោះ អាចធ្វើឲ្យកូនកើតមកមានបញ្ហាប្រព័ន្ធប្រសាទ ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា? ២- អាហារធ្វើពីម្សៅ (Starchy foods) អាហារធ្វើពីម្សៅ (Starchy foods) ជាពពួកអាហារសម្បូរទៅដោយកាបូអ៊ីដ្រាត និងអាចប៉ះពាល់ផ្ទាល់ទៅដល់ជាតិស្ករក្នុងឈាមរបស់យើងបាន។ ដូចអ្វីសំខាន់បំផុត […]


ការថែទាំខ្លួនក្រោយសម្រាល

សម្រាលកូនហើយអាចលុបលាងមុខ និងដុសខ្លួនជាមួយសាប៊ូបានអត់?

​ទោះ​ជា​គ្រូពេទ្យ​អះអាង​ថាការ​ងូត ដុស​ខ្លួន កក់ សិត​សក់​បាន​យ៉ាង​ណា ក៏​ម៉ាក់ៗកូនខ្ចីមិន​ហ៊ានធ្វើ​ដែរ ដោយនៅប្រកាន់តាមទំនៀមទម្លាប់បែប​បុរាណ ដែល​តម្រូវឲ្យស្ត្រី​សម្រាលរួចតមងូត​ទឹក កក់​សក់ ដុស​ខ្លួន ​ខ្លាច​ទាស់​ស្ពឹក​ដៃ​ជើង ឈឺក្បាល វិលមុខ។ ចំពោះ​បញ្ហា​នេះ​​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​អះអាង​ថា ទង្វើ​ដែល​ពេទ្យ​អនុញ្ញាត និង​ណែនាំ​ក្រោយ​សម្រាល ដោយអាច​ងូត​ទឹក ចុះដើរ គឺ​គ្មាន​បញ្ហា​អ្វី​ដល់​សុខភាព​ម៉ាក់​ៗ​ឡើយ។ ចំណែក​រឿង​មួយ​ដែល​មិន​គួរ​ឲ្យ​អនុវត្តបន្ត​ទៀត​នោះ គឺ​មិន​ហ៊ាន​ងូត​ទឹក លុប​មុខ​រាប់​ខែ​ហើយ ពេល​អាច​ធ្វើ​បានហើយ បែរជា​មិន​ហ៊ាន​ប្រើប្រាស់​សាប៊ូ ព្រោះ​ចាស់​ៗ​ហាម​ថា ការ​ប្រើ​សាប៊ូ​​លាង​ដុស​បែរជា​ធ្វើឲ្យ​ស្បែក​ប្រែជា​ឆាប់​ចាស់​ទៅ​វិញ ជារឿងមិនត្រឹមត្រូវ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! លោក​បន្ត​ថា ការ​លើក​ឡើង​របស់​ចាស់​ៗ​ទាំង​នោះ​គ្មាន​ឯកសារ​ណា​បញ្ជាក់​ទេ ស្បែក​ខ្លួន ជា​ពិសេស​ស្បែកមុខ​ត្រូវ​ការ​ការ​សម្អាត​ជា​ប្រចាំ ព្រោះ​បើ​មិន​ដូច្នេះ​ទេ​ស្បែក​មុខ​មាន​ជាតិ​ពុល ធូលី​ដី ក្អែល ជាតិ​កង្វក់​ដែល​ទឹក​ទទេ​មិន​អាច​ចូល​ទៅ​សម្អាត​ក្នុង​កោសិកា​ស្បែក​ខាង​ក្នុង ប្រែ​ជា​បណ្ដាល​ឲ្យ​មុខ​ឡើង​ស្ងួត ស្រអាប់ រោល អាចម៍រុយ និង​ជាំ​ទៅ​វិញ​ទេ។ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​រូប​នោះ​បន្ថែម​ទៀត​ថា ពេទ្យ​តម្រូវ​ឲ្យ​យើង​ដុះ​លាង​សម្អាត​​មុខ​មាត់ ខ្លួន​ប្រាណ​ជាប្រចាំ ដើម្បី​អនាម័យ និង​មាន​អារម្មណ៍​ល្អ តាំង​ពី​ពេលណា​ក៏​បាន ប្រសិនបើ​មាន​កម្លាំង​ក្រោក។ តែ​បើ​មិន​បាន​សម្អាត​វិញ ផ្ទៃ​មុខ​អាច​ស្ងួត គ្រើម គ្មាន​សំណើម […]


ក្រោយសម្រាល

ក្រោយសម្រាល ម៉ាក់ៗញ៉ាំសម្លម្ជូរ ឬគ្រឿងជូរ ចាស់ទៅឧស្សាហ៍លេចនោម?

​ស្ត្រី​ខ្មែរ​យើងមួយចំនួនដែលទើបសម្រាលកូនរួច ឬ​កំពុង​បំបៅ​ដោះ​កូន ​តម​អាហារ​នេះ អាហារ​នោះ ព្រោះ​ខ្លាច​ញ៉ាំ​ទៅ​ទាស់ ឬ​ឲ្យ​កូន​បៅ​ទៅ កូន​រាក និងហើម​ពោះ​ជាដើម។ ក្នុងនោះមាន​ម៉ាក់ៗ​មួយ​ចំនួន​និយាយ​តៗ​គ្នាថា ក្រោយសម្រាលកូនរួច មិន​ឲ្យ​ញ៉ាំ​សម្ល​ម្ជូរ​ទេ ព្រោះ​ខ្លាច​ចាស់​ទៅ​ងាយ​លេច​នោម តែ​គ្រូពេទ្យ​ជំនាញ​មិន​គិត​បែប​នេះ​ទេ។ ទាក់​ទង​នឹង​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​បក​ស្រាយ​ឲ្យ​ដឹង​ថា គ្រាន់​តែ​ញ៉ាំ​សម្ល​ម្ជូរ​មិន​មាន​អី​ប៉ះពាល់​ដល់​ការ​បំបៅ​ដោះ​កូន ឬ​ម្ដាយ ​ផ្នែក​ណា​មួយ​ឡើយ ពោល​គឺ​ការ​លើក​ឡើង​បែប​នេះ មិន​ពិត​ទេ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចំណែក​ឯ​រឿង​ពាក់​ព័ន្ធ​នឹង​ការ​លេច​នោម​ពេល​ក្អក ឬ​សើច​ចំពោះ​ម្ដាយ​នៅ​ពេល​ចាស់​ទៅ មិន​មាន​អ្វី​ទាក់​ទង​នឹង​ការ​ញ៉ាំ​សម្ល​ម្ជូរ ឬ​អាហារ​ជូរ​អំឡុង​ពេល​បំបៅ​ដោះ​កូន​ដែរ។ វេជ្ជបណ្ឌិត​រូប​នេះ​បន្ត​ថា កាល​ដែល​មាន​បញ្ហា​ងាយ​លេច​នោម​នោះ អាច​ដោយ​សារ​៖ - ខ្សោយ​សាច់​ដុំ​ខ្ចិប​នៅ​តំបន់​ផ្លោក​នោម - មានការ​បង្ក​រោគ - ប្រើ​ប្រាស់​ថ្នាំ​ផ្សេងៗ - មាន​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត ជាដើម។ [embed-health-tool-ovulation] សម្រាប់​ម៉ាក់​ៗ​ដែល​កំពុង​បំបៅ​ដោះ​កូន អាច​ញ៉ាំ​អាហារ​បាន​ស្ទើរ​តែ​ទាំង​អស់​ដោយ​មិន​ចាំ​បាច់​ព្រួយ​បារម្ភ​ខ្លាច​ប៉ះពាល់​ទៅ​កូន​ដូច​កាល​នៅ​ពពោះ​ទេ​ ដូច​ជា ផ្លែ​ឈើ បន្លែ ឬ​សាច់​គ្រប់​មុខ (បន្លែ និងសាច់​ឆ្អិន) និង​ចំណី​អាហារ​សម្រន់​ជា​ច្រើន​មុខ​ទៀត។ ប៉ុន្តែនៅ​ពេល​ដែល​បំបៅ​ដោះ​កូន ក៏​ម៉ាក់​ៗ​គួរ​តម​អាហារ​ប៉ុន្មាន​មុខ​ខាង​ក្រោម​នេះ ព្រោះ​បើ​ញ៉ាំ​ទៅ​អាច​មិន​ល្អចំពោះ​ម្ដាយ និង​កូន។ អត្ថបទគួរអាន៖ ស្រីៗមក​រដូវ​មិន​ទៀង​ ក្រោយ​ចាក់វ៉ាក់សាំង​កូវីដ-១៩ គួរ​បារម្ភ​អត់​? […]


ការថែទាំខ្លួនក្រោយសម្រាល

ស្រីៗ​ពេលពពោះងូត ឬត្រាំទឹកក្ដៅបានឬអត់? មានសុវត្ថិភាពដល់គភ៌ឬយ៉ាងណា?

ការ​ត្រាំ​ទឹក​ក្ដៅ ឬ​ការ​ងូត​ទឹក​ក្ដៅ​គឺ​អាច​ជួយ​យើង​បន្ថយ​អាការៈ​ឈឺចាប់​ផ្សេងៗ​បាន​ ប៉ុន្តែ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​គឺ​មិន​ដូចគ្នា​នោះ​ទេ​ព្រោះ​ការ​ត្រាំ​ទឹក​ក្ដៅ ឬ​ងូត​ទឹក​ក្ដៅ​ខ្លាំង​ពេក​អាច​បង្ក​គ្រោះថ្នាក់​ដល់​គភ៌​បាន។ គ្រូពេទ្យ​តែង​ណែនាំ​មិន​ឲ្យ​ស្ត្រី​ពពោះ​ត្រាំ​ទឹក​ក្ដៅ​ទេ​ ព្រោះការ​ធ្វើ​ដូច​​នេះ​អាច​ប៉ះពាល់​ដល់​សីតុណ្ហភាព​ក្នុង​ខ្លួន​របស់​ស្ត្រី​ពពោះ។ អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ការ​កើន​ឡើង​សីតុណ្ហភាព​នៅ​អំឡុង​ពេល​ពពោះ​ដំបូង​អាច​បង្កើន​ហានិភ័យ​បញ្ហា​លៀន​ដុំ​ពក​លើ​​​ឆ្អឹង​ខ្នង​ខាង​ក្រោម​ពី​កំណើតលើ​ទារក (Neural tube defect) ដែល​នេះ​ដូចគ្នា​ទៅ​នឹង​អាការៈ​គ្រុន​ក្ដៅ​អំឡុង​ពេល​ពពោះ។ ម៉្យាងទៀត​ក៏​មាន​ភស្តុតាង​មួយ​ចំនួន​បង្ហាញ​ថា​ការ​ត្រាំ​ទឹក​ក្ដៅ​អំឡុង​ពេល​ពពោះ​ដំបូងៗ​អាច​បង្កើន​ហានិភ័យ​នៃ​ការ​រលូត ហើយ​សម្រាប់​​ត្រីមាស​ក្រោយៗ​​ការ​ត្រាំ​ទឹក​ក្ដៅអាច​បង្ក​ឲ្យ​ទៅ​ជា​មាន​ការបាត់បង់​ជាតិ​ទឹក​នៅ​ក្នុង​ខ្លួនសម្រាប់​ស្ត្រី​ពពោះ។ ប៉ុន្តែ​ភស្តុតាង​​​នេះ​នៅ​មាន​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ហើយ​ភាគច្រើន​គឺ​បង្កើន​ហានិភ័យ​បញ្ហា​សុខភាព​ដល់​ទារក​វិញ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ដោយសារ​បញ្ហា​លៀន​ដុំ​ពក​នៅ​ឆ្អឹង​ខ្នង​ខាង​ក្រោម​ពី​កំណើត​ គ្រូពេទ្យ​តែង​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ប្រុង​ប្រយ័ត្ន និង​តាមដាន​សីតុណ្ហភាព​រាងកាយ​កុំ​ឲ្យ​ខ្ពស់​ជាង​៣៨​អង្សាសេ​ដោយ​មិន​ត្រឹមតែ​ចៀសវាង​ការ​ត្រាំ​ទឹក​ក្ដៅប៉ុណ្ណោះ ទេ ​ប៉ុន្តែ​ត្រូវ​តាមដាន​អាការៈ​គ្រុនក្ដៅ​​ដើម្បី​បង្ការ​កុំ​ឲ្យ​សីតុណ្ហភាព​ខ្ពស់។ ការ​ត្រាំ​ទឹក​ក្ដៅ​ត្រឹម​១០​ទៅ​២០​នាទី​ក៏​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ឡើង​បាន​ដែរ។ ដូចនេះ យក​​ល្អ​អំឡុងពេល​មាន​ផ្ទៃ​ពោះ​គួរ​ចៀស​វាង​ការ​ត្រាំ​ទឹក​ក្ដៅ​ដើម្បី​សុវត្ថិភាព​ដល់​គភ៌។ [embed-health-tool-due-date] យ៉ាង​ណា​មិញ ជំនួស​ឲ្យ​ការ​ត្រាំ​ទឹកក្ដៅ ​ស្រីៗ​កំពុង​​ពពោះ​អាច​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ជំនួស​បាន​។ ពេល​ងូត​ទឹក សីតុណ្ហភាព​ទឹក​ចុះ​ត្រជាក់​លឿន​ជាង​ពេល​ត្រាំ​ទឹក​ ហើយ​ណាមួយ​រាងកាយ​មិន​បាន​ត្រាំ​ក្នុង​ទឹក​ក្ដៅ​ទេ។ ហេតុ​នេះ​ហើយ​សីតុណ្ហភាព​ក្នុង​រាងកាយ​គឺ​មិន​ឡើង​លឿន​ដូច​ត្រាំ​ទឹក​ក្ដៅ​ដែរ​។ ប៉ុន្តែ​ការ​ងូត​ទឹក​ក្ដៅ​នៅ​តែ​អាច​បង្ក​ហានិភ័យ​ប្រសិន​ជា​ងូត​ទឹក​ក្ដៅ​ខ្លាំង ឬ​ងូតទឹក​រយៈពេល​​យូរ។ ដូចនេះ​បើ​ចង់​ងូត​ទឹក​ក្ដៅ​គួរ​ពិនិត្យ​សីតុណ្ហភាព​រាងកាយ និង​សីតុណ្ហភាព​ទឹក​ឲ្យ​បាន​ច្បាស់​ដើម្បី​បញ្ចៀស​ហានិភ័យ​ផ្សេងៗ។ ការ​ងូត​ទឹក​ក្ដៅ​ឧណ្ហៗ​ស្ត្រី​ពពោះ​គួរ​មាន​ការ​ប្រុង​ប្រយ័ត្ន​ដូចជា៖ សីតុណ្ហភាព​ទឹក​មិន​ត្រូវ​ក្ដៅ​ពេក ឬ​អាច​ធ្វើ​ឲ្យ​ស្បែក​ប្រែ​ទៅ​ជា​ពណ៌​ក្រហម ប្រសិន​ជា​មាន​អាការៈ​វិលមុខ គួរ​ឈប់​ងូត​ភ្លាមៗ​ព្រោះ​នេះ​បណ្ដាល​មក​ពី​សម្ពាធ​ឈាម​ធ្លាក់​ចុះ ងូត​ទឹក​តិច​ជាង​១០​នាទី ប្រសិនជា​មាន​អារម្មណ៍​ថា​ស្រេកទឹក ក្ដៅ​ខ្លាំង ឬ​រងា​ គួរ​បញ្ឈប់​ការ​ងូតទឹក​ភ្លាម។ ប៉ុន្តែ​សម្រាប់​ស្ត្រី​ពពោះ​ដែល​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង ឬមិនច្បាស់​ក្នុង​ចិត្តពី​កម្រិត​សីតុណ្ហភាព​ទឹក​ក្ដៅ​ដែល​ខ្លួន​ចង់​ងូតទេ​​​ គួរ​ចៀសវាង​ទាំង​ការ​ត្រាំ​ទឹក​ក្ដៅ និង​ការ​ងូត​ទឹក​ក្ដៅ​ព្រោះ​ការពារ​ប្រសើរ​ជាង​ព្យាបាល។ អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច […]


ការថែទាំខ្លួនក្រោយសម្រាល

សម្រាលកូនរួចម៉ាក់ៗអាចធ្វើរឿងទាំងនេះបាន មិនបាច់ភ័យខ្លាចទាស់ឡើយ

បច្ចុប្បន្ន​បច្ចេកទេស​វេជ្ជសាស្ត្រ​ទំនើប អាច​ជួយ​សម្រួល​ផ្នែក​សម្ភព​បាន​ច្រើន។ តែ​ទោះជា​បែប​នោះ​ម៉ាក់​ៗ​មួយ​ចំនួន ក្រោយ​សម្រាល​កូន​ហើយ​នៅ​ស្ដាប់​បង្គាប់​ចាស់​ៗ ដោយ​ប្រកាន់​ខ្ជាប់​ទម្លាប់​បែប​បុរាណ​ដដែល ព្រោះ​ខ្លាច​មាន​បញ្ហា​ទាស់​ផ្សេង​ៗ។ បញ្ហា​នេះ​ដែរត្រូវ​លោក​វេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេស​សម្ភព និង​រោគ​ស្ត្រី បកស្រាយ​ថា ស្ត្រី​ក្រោយ​សម្រាល​កូន​ហើយ​អាច​ធ្វើ​អ្វី​បាន​តាម​ចិត្ត ដោយ​គ្មាន​ផល​ប៉ះពាល់​ឡើយ។ ​វេជ្ជបណ្ឌិតរូបនោះ​បាន​ឲ្យ​ដឹង​ថា "ទាស់" គ្មាន​នៅក្នុងវេជ្ជសាស្រ្តឡើយ ហើយអ្នក​សម្រាល​កូន​រួច​អាច​ធ្វើ​អ្វី​បាន​គ្រប់យ៉ាង​ដូច​មុន​ពេល​សម្រាលដែរ តែមុនយើងធ្វើអ្វីត្រូវ​ដឹង​ពី​ស្ថានភាព​សុខភាព​យើង​សិន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! លោក​បញ្ជាក់ថារឿង​ដំបូង​ដែល​មិន​ធ្វើ​ឲ្យ​ស្រ្តី​ទាស់​ក្រោយ​សម្រាលនោះ គឺ​ការ​ងូត​ទឹក តែបែរចាស់​ពី​មុន​ហាម​ដាច់ខាត​មិន​ឲ្យ​ងូត ព្រោះ​សរសៃ​នៅ​ខ្ចី​អាច​នាំឲ្យ​ត្រជាក់​ជ្រុល ទៅ​ជា​ព្រឺ​រងា​ទាស់។ ការ​ងូត​ទឹក​ក្រោយ​សម្រាល​ជួយ​ឲ្យ​អារម្មណ៍ល្អ ធ្វើ​ឲ្យ​ស្ត្រី​ស្រឡះ​ក្នុង​ខ្លួន និង​ជា​អនាម័យ​ខ្លួន​ប្រាណ ហើយ​បើ​មិន​បាន​ងូត​ទឹក​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​រាង​កាយ​កខ្វក់ បង្ក​ទៅ​ជា​មេរោគ ហើយ​ម្ដាយ​ត្រូវ​ឱប​កូន បី​កូន បំបៅ​កូន ងាយ​នឹង​ឆ្លង​មេរោគ​នោះ​ទៅ​កូន​ទៀត។ មួយ​វិញ​ទៀត​បើទើប​សម្រាល​ថ្មី​ៗ នៅ​មាន​អាការៈ​វិល​មុខ​ អស់​កម្លាំង ចូល​បន្ទប់​ទឹក​ត្រូវ​ប្រយ័ត្ន​រអិល ឬការដួល ព្រោះ​បណ្ដាលឲ្យ​មាន​គ្រោះថ្នាក់​បាន។ [embed-health-tool-due-date] បន្ថែម​ពី​លើ​ការ​ងូត​ទឹក​ធម្មតាវេជ្ជបណ្ឌិត​ផ្នែក​សម្ភព​រូប​នោះ​ក៏បន្តទៀតថា ស្ត្រី​ក្រោយ​សម្រាល​អាច​កក់ និង​សិត​សក់​បាន​ធម្មតា​ទៀត​ផង មិន​នាំ​ឲ្យ​ទាស់ ឬ​ឈឺក្បាល​ឡើយ។ តែ​បើ​តាម​ជំនឿ​បែប​បុរាណ​គេ​មិន​ឲ្យ​ស្ត្រី​កក់ និង​សិត​សក់​ឡើយ ព្រោះ​គិត​ថា​នៅ​សរសៃ​ខ្ចី ប្រសិន​បើ​អេះ ឬ​ទាញ​នាំឲ្យ​ប៉ះពាល់​ទៅ​សរសៃ​ក្បាល នាំឲ្យ​ឈឺក្បាល​ចាប់​ជាប្រចាំ។ ផ្ទុយ​ទៅ​វិញ​គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ម៉ាក់​ៗ​ធ្វើ​តាម​ចិត្ត​ដូច​មុន​ពេល​សម្រាល ព្រោះតែ​កក់​ ឬ​សិត​មិន​បាន​ជាប់​ទាក់ទិន​នឹង​ការ​ឈឺក្បាល​ឡើយ តែ​មកពី​បញ្ហា​ផ្សេង​ៗ​ទៀត​ដូចជា​គេង​មិន​លក់ […]


ការថែទាំខ្លួនក្រោយសម្រាល

ម៉ាក់ៗពេលពពោះ និងសម្រាលហើយនៅតែស្អាត មកពីអនុវត្តបែបនេះ

មាន​ម៉ាក់​ៗ​មួយ​ចំនួន​និយាយ​ថា ពេល​ពពោះ សម្រាលហើយ​សម្រស់​​ប្រែ​ជា​ថមថយ​លែង​ស្រស់​ថ្លា​ដូច​ពី​មុន​ទៀត​ហើយ។ ចំពោះ​បញ្ហា​នេះ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​ឲ្យ​ដឹង​ថា មកពី​របៀបរបប​រស់នៅ និង​ការ​ញ៉ាំ។ លោក​បាន​ឲ្យ​ដឹង​ថា បើ​ក្រឡេក​ទៅ​មើល​ស្ត្រី​ពពោះ​នៅ​បរទេស ពិសេស​ប៉ែក​អឺរ៉ុប​ពេល​មាន​ផ្ទៃ​ពោះ​គេ​ហាត់ប្រាណ តាមដាន​ពិនិត្យ​ផ្ទៃ​ពោះ ញាំ​អាហារ​សម្បូរ​ជីវជាតិ សមាធិសម្រួលអារម្មណ៍ ស្ដាប់តន្រ្តី និង​ហាត់ប្រាណ​ត្រឹមត្រូវ ទើប​ធ្វើឲ្យ​អ្នក​ទាំង​នោះ​រក្សា​ភាព​ស្រស់​ស្អាត​បាន​ដដែល។ មិន​ត្រឹមតែ​រក្សា​សម្រស់​ឲ្យ​នៅ​តែ​ខ្ញង់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ឈឺពោះ​មិន​យូរ​ខ្លាំង ស្រួល​សម្រាល ហើយ​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និង​កូន។ ស្រ្តី​ខ្លះ​ពេល​ពពោះ​មិន​ធាត់​ខ្លាំង​បាត់​រាងរៅឡើយ តែ​កូន​ក្នុង​ពោះ​ថ្លោស និង​មានសុខភាព​ល្អ ព្រោះ​ម៉ាក់​ៗ​ជ្រើសរើស​អាហារ​ដែល​ចាំបាច់ក្នុង​ការ​បង្កើន​ទម្ងន់​កូន ជាជាង​ខ្លួនឯង។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ក្រោយ​សម្រាល​កូន​ហើយ ស្ត្រី​បរទេស​បាន​ញាំ​អាហារ​គ្រប់គ្រាន់​មាន​ទាំង​សាច់ បន្លែ ផ្លែឈើ​គ្រប់​មុខ ដែល​ទាំងនោះ​ហើយ​គឺជា​ពពួក​វីតាមីន សារធាតុ​ចិញ្ចឹម គ្រប់គ្រាន់​ជួយ​ថែរក្សា​ស្បែក​ឲ្យ​នៅ​ភ្លឺ​ថ្លា រាង​ស្អាត។ ចំណែក​តិចនិក​សំខាន់​មួយ​ទៀត​វិញ គឺ​អ្នក​ទាំង​នោះ​ព្យាយាម​ហាត់ប្រាណ​ទៅ​តាម​បច្ចេកទេស ដែល​ជួយ​ឲ្យ​ដំណើរ​ការ​យក​រាង​ដើម​បាន​ឆាប់។ ជា​ធម្មតា​ឃើញ​នៅ​បរទេស​ ក្រោយ​សម្រាល​ហើយ អាច​ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ កាត់​បន្ថយ​ភាព​តានតឹង នាំឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ដែល​វា​ជា​វិធី​ជំនួយ​ជួយ​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ធម្មតា។ គួរអាន៖ ហេតុអ្វីស្រ្តីមាន​ផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿង​មិនល្អច្រើន? គេង​មិន​លក់​ពេល​ពពោះ ឧស្សាហ៍​កើត​មាន​ណាស់ ត្រូវ​ចេះ​វិធី​ដោះ​ស្រាយទាំង​នេះ គេងអត់លក់ពេល​ពពោះ ប្រើ​ថ្នាំ​ងងុយគេង ប៉ះពាល់អត់?​ ម៉េចបាន​ស្រីៗមានផ្ទៃពោះ […]


ការថែទាំខ្លួនក្រោយសម្រាល

សម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន​ (វីដេអូ)

កាល​ពី​ដើមស្រីៗទើប​សម្រាល​កូន​រួច ចាស់​ៗ​តែង​ឲ្យ​អាំង​ភ្លើង ដោយ​គេង​នៅ​លើ​គ្រែ ដែល​​នៅ​​ខាងក្រោម​​​​មាន​​ចង្ក្រាន​ឧស-​ធ្បូង​កំពុង​តែ​ឆេះ ឬ​មាន​រងើក​ភ្លើង  ដើម្បី​ឲ្យ​​ឆាប់​​ឆ្អិន​​សរសៃ មិន​​ទាស់ និង​ឆាប់​សុខភាព​រឹងមាំ​ឡើង​វិញ។តែ​សម្រាប់​ពេល​បច្ចុប្បន្ន​វិញ​លោក​ជំទាវ​វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុ​រដ្ឋលេខាធិការ ក្រសួង​សុខាភិបាល និង​ជា​ទីប្រឹក្សា​​ផ្នែក​សម្ភព នៅ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រុម​គ្រូពេទ្យ​មិន​អនុញ្ញាត​ឲ្យ​ស្រី​ៗ​ដែល​ទើប​ឆ្លង​សម្រាល​កូន​រួច​អាំង​ភ្លើង​ទៀត​នោះ​ទេ។


ការថែទាំខ្លួនក្រោយសម្រាល

កើតទឹកនោមផ្អែមពេលពពោះ ទារកអាចប្រឈមបញ្ហាច្រើន

ជា​ទូទៅ អំឡុង​ពេល​ពពោះ ទាម​ទារ​ឲ្យ​ម៉ាក់ៗ​គ្រប់​រូប​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​មែន​ទែន ចៀស​វាង​កើត​មាន​បញ្ហា​អី​មួយ​ប៉ះ​ពាល់​ដល់​សុខភាព។ កាល​ណា​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ទៅ​ដល់​សុខភាព​កូន​បាន​ផង​ដែរ ឧទាហរណ៍​ម្ដាយ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ទឹក​នោម​ផ្អែម​ក្នុង​ពេល​ពពោះ សុទ្ធ​តែ​បង្ក​ផល​ប៉ះពាល់​ដល់​កូន​បាន។ ​ បើ​តាម​មន្ទីរពេទ្យ កាល់​ម៉ែត ​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ប្រហែល​៣%​ ចំពោះ​ស្ត្រី​ពពោះ​ទាំង​អស់ ហើយ​ទារក​ដែល​កើត​ចេញ​ពី​ម្ដាយ​ដែល​មាន​ជំងឺ​នេះ ដោយ​សារ​ម្ដាយ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​ធម្មតា​អំឡុង​ពេល​មាន​គភ៌។ ចំពោះ​ទារក​ដែល​កើត​ចេញ​ពី​ម្ដាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​មាន​ផល​ប៉ះពាល់​ដូច​ជា៖ – កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម – កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​ឈាម – កង្វះ​ជាតិ​ម៉ាញ៉េស្យូម​ក្នុង​ឈាម – ទារក​មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ដែល​អាច​បណ្ដាល​មក​ពី សួត​មិន​ទាន់​ទុំ មាន​សល់​ទឹក​ក្នុង​សួត​ក្រោយ​សម្រាល ឬ​ការ​រីក​ធំ​នៃ​សាច់​ដុំ​បេះ​ដូង – ទារក​ដែល​ធំ​លើស​ពី​៤​គីឡូ​អាច​មាន​គ្រោះ​ថ្នាក់​ពេល​សម្រាល ដូច​ជា​បាក់​ឆ្អឹង​ដៃ (ឆ្អឹង​ដង​កាំបិត) មិន​អាច​កម្រើក​ដៃ​បាន​ដោយ​សារ​ប៉ះពាល់​សរសៃ​ប្រសាទ​ដៃ។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ បន្ថែម​ពី​លើ​នេះ ក្រុម​ស្ត្រី​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​គឺ ស្ត្រី​ធាត់ ស្ត្រី​ដែល​ពពោះ​នៅ​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និង​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។ មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ចាំ​បាច់​ត្រូវ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់ ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព ផ្នែក​ទារក-កុមារ និង​ផ្នែក​ទឹក​នោម​ផ្អែម ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មុន​ពេល​សម្រាល ក្រោយ​សម្រាល និង​ភាព​មិន​ធម្មតា​ពី​កំណើត​របស់​ទារក។ [embed-health-tool-due-date] អត្ថបទគួរអាន៖ ក្រោយសម្រាលកូន បើនៅមានបញ្ហាទាំងនេះ កុំទាន់រួមដំណេក ស្បែកយារធ្លាក់ក្រោយសម្រាល សាកអនុវត្តតិចនិក ៥ នេះ ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ? ហេតុអ្វីក្រោយសម្រាលកូន ពេទ្យឲ្យម៉ាក់ៗលេបថ្នាំទម្លាក់សត្វល្អិត? ហេតុអីសម្រាលកូនរួច វដ្តរដូវម៉ាក់ៗមិនទៀងដូចមុន? […]


ការថែទាំខ្លួនក្រោយសម្រាល

ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ​ (វីដេអូ)

ស្រីៗ​គ្នា​យើង​មួយ​ចំនួន​ដែល​ជាប់​រវល់​នឹង​ការងារ​ប្រហែល​ជា​មិន​បាន​ឲ្យម៉ឹមដោះនោះទេ ឬ​អ្នក​ខ្លះ​ទៀត​បារម្ភ​ថា ការ​បំបៅ​ដោះ​កូន ខូច​ទ្រង់​ទ្រាយ​សុដន់។ ការ​យល់​ឃើញ​ដូច្នេះ​មិន​ត្រឹម​ត្រូវ​ទេ ថែម​ទាំង​ខាត​បង់​ប្រយោជន៍​ទាំង​ម្តាយ​ទាំង​កូន។បើ​តាមការ​រៀបរាប់​របស់​លោក​ជំទាវ ប្រាក់ សោភ័ណនារី អនុ​រដ្ឋលេខា​ធិការ ក្រសួង​សុខាភិបាល ការ​ឲ្យ​កូន​បៅ​ដោះម្តាយ​មិន​ចំណាយ​ប្រាក់ អូនតូច​មាន​សុខភាព​ល្អ ឆ្លាតវៃ ឯម៉ាក់ៗ​វិញ​អាច​ចៀសផុតពី​ជំងឺ​កំណាច​ដល់​ទៅ ៣ មុខ ឯ​ណោះ។


ក្រោយសម្រាល

ឆាប់មានកម្លាំង សម្បូរទឹកដោះ​​ក្រោយសម្រាលកូនរួច សាកតិចនិកទាំងនេះ

ក្រោយសម្រាលកូនរួច រាងកាយស្ត្រីមិនទាន់ត្រលប់មកសភាពដើមវិញទេ កម្លាំងនៅខ្សោយ រាងកាយក៏ស្លេកស្លាំង ឯម៉ាក់ៗខ្លះអត់ទាំងមានទឹកដោះឲ្យកូនម៉ឹមទៀតផង។ ខាងក្រោមនេះជាដំណោះស្រាយបញ្ហា ដែលបាននាំដោយគ្រូពេទ្យផ្នែករោគស្ត្រី។ បើតាមការឲ្យដឹងពីប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត លោកវេជ្ជបណ្ឌិត គាន់ អូន ស្ត្រីសម្រាលកូនរួចត្រូវការជីវជាតិបំប៉នច្រើនដូចពេលមានផ្ទៃពោះដែរ ព្រោះតែត្រូវផលិតទឹកដោះឲ្យកូនបៅបានគ្រប់គ្រាន់ សម្បូរដោយសារធាតុចិញ្ចឹម។ មួយវិញទៀត ពេលសម្រាលកូនរួចភ្លាមៗ រាងកាយនៅស្លេកស្លាំង ដោយសារបាត់បង់ឈាមច្រើនពេលសម្រាល។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! លោកវេជ្ជបណ្ឌិតបានបន្ត ក្រោយសម្រាលកូនរួច ដើម្បីដោះស្រាយបញ្ហាស្លេកស្លាំង ស្ត្រីត្រូវញ៉ាំថ្នាំជាតិដែកឲ្យបាន ៤២ គ្រាប់ តាមការណែនាំរបស់ក្រសួងសុខាភិបាល ឬញ៉ាំថ្នាំវីតាមីនផ្សេងៗទៀតដែលមានជាតិដែក ឬក៏ញ៉ាំអាហារដែលសម្បូរជាតិដែក មានដូចជា សាច់ក្រហម ថ្លើមសត្វ សណ្តែក ស៊ុត និងបន្លែពណ៌បៃតងចាស់។ ពាក់ព័ន្ធនឹងវិធីជួយឲ្យម្តាយសម្បូរទឹកដោះឲ្យម៉ឹមវិញ លោកជំទាវវេជ្ជបណ្ឌិត ប្រាក់ សោភ័ណនារី អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល បានផ្តល់ជាដំបូន្មានងាយៗថា ទី១ ស្ត្រីត្រូវញ៉ាំអាហារចម្រុះមុខ ហើយសម្បូរជីវជាតិឲ្យបានគ្រប់គ្រាន់ មានទាំងត្រី សាច់ ស៊ុត បន្លែ ផ្លែឈើ ពិសេសពពួក សម្ល ឬស៊ុប ចៀសវាងការញ៉ាំអាហារក្រៀមក្រោះ ដូចជាសាច់ប្រឡាក់អាំង អាហារហឹរ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ