សុខភាពម្ដាយ

សុខភាព​ម្ដាយ​ - ម៉ាក់ៗ​ជា​អ្នក​រ៉ាប់រង​ទាំង​ស្រុង​ក្នុង​ការ​ផ្ដល់​កំណើត​កូនរយពេល ៩ខែ ១០ថ្ងៃ ហើយ​ជួប​បញ្ហា​សុខភាព​ជា​ច្រើន។ ឆ្លង​ផុត​ថ្ងៃ​គ្រោះ​ថ្នាក់​បំផុត ក្នុង​ការ​ផ្ដល់​កំណើត​ដល់​កូន​ជា​ទីស្រលាញ់​ហើយ ជា​ពេល​ដែល​ម៉ាក់ៗ​ខ្លួន​ឯង តាមដាន​ពី​បញ្ហា​សុខភាព​នានា និង​ដំណោះស្រាយ ដើម្បី​ត្រឡប់​ទៅ​រក​រាងកាយ និង​សុខភាព​ល្អ​ប្រក្រតី​ដូច​មុន​ពពោះ​វិញ។ មាន​រឿង​ជា​ច្រើន​ក្នុង​មាតិកា​នេះ ដែល​បងប្អូន​អាច​ស្វែងយល់​បន្ថែម​

ចំណេះដឹងទូទៅ

សុខភាពម្ដាយ

ធ្វើម៉េចដឹង ម៉ាក់ៗគ្រាន់តែសោកសៅក្រោយសម្រាលឬមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល​?​ ​

ក្រោយសម្រាលរួច ម៉ាក់ៗភាគច្រើនជួបបញ្ហាឆាប់ប្រែប្រួលអារម្មណ៍ដូចជា ឆាប់តូចចិត្ត ខឹង ឆេវឆាវ ឬនៅសុខៗក៏ចង់យំជាដើមដែលបណ្តាលឱ្យម៉ាក់ៗភាគច្រើនតែងតែយល់ថា ខ្លួនមាន ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ដោយពុំដឹងថា ម៉ាក់ៗអាចគ្រាន់តែមានបញ្ហាសោកសៅក្រោយសម្រាលទេ។ ចឹងធ្វើម៉េចដឹងថា ម៉ាក់ៗមានជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ឬគ្រាន់តែសោកសៅក្រោយសម្រាល? ខាងក្រោមជាភាពខុសគ្នារវាងរោគសញ្ញា និងអាការៈភាពសោកសៅក្រោយសម្រាល និងជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល។ ១. ភាពសោកសៅក្រោយសម្រាល ក្នុងអំឡុងពេលពពោះ រាងកាយម៉ាក់ៗមានការកើនឡើងខ្លាំងនូវ អ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន ប៉ុន្តែបន្ទាប់ពីសម្រាលរួច អ័រម៉ូនទាំងពីរនេះមានការធា្លក់ចុះយ៉ាងគំហុក។ ការប្រែប្រួលយ៉ាងខ្លាំងនេះហើយដែលបណ្តាលឱ្យម៉ាក់ៗមួយចំនួនធំមានអារម្មណ៍សោកសៅក្រោយសម្រាល។ ម៉ាក់ៗមួយចំនួនអាចចាប់ផ្តើមមានអារម្មណ៍សោកសៅក្នុងអំឡុងពេលពីរបីថ្ងៃបន្ទាប់ពីសម្រាលរួច ហើយនឹងមានអារម្មណ៍សោកសៅខ្លាំងក្នុងអំឡុងពេលមួយសប្តាហ៍ ប៉ុន្តែ​អារម្មណ៍សោកសៅ​នេះនឹងថយបន្តិចម្តងៗ និងបាត់ទៅវិញដោយឯកឯងក្នុងរយៈពេលពីរសប្តាហ៍។ ក្នុងអំឡុងពេលនេះ ម៉ាក់ៗអាចឆាប់ប្រែប្រួលអារម្មណ៍ដែលមានរោគសញ្ញា​ដូចខាងក្រោម​ ​៖ សោកសៅ យំដោយគ្មានហេតុផលជាក់លាក់ ធុញថប់ ឆាប់ខឹង បាត់បង់ចំណង់អាហារ ពិបាកគេង ពិបាកផ្ចង់អារម្មណ៍ ថប់បារម្ភ ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ២. ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល បន្ទាប់ពីសម្រាលរួច ការថយចុះយ៉ាងខ្លាំងនៃកម្រិតអ័រម៉ូនអ៊ឹស្ត្រូសែន និងប្រូហ្សេស្តេរ៉ូន បូករួម​នឹង​សម្ពាធក្នុងការមើលថែទាំកូន ការគេងពុំបានគ្រប់គ្រាន់ ភាពនឿយហត់ក្នុងការមើលកូន  ការ​ឈឺចាប់មុខរបួស ការប្រែប្រួលជីវភាពក្រោយពេលកូនកើតមក ការប្រែប្រួលរូបរាង​ដែលអាចធ្វើឱ្យ​ម៉ាក់ៗ​លែងមានភាពជឿរជាក់លើខ្លួនឯង ការលែងមានភាព​ផ្អែមល្ហែម​រវាងប្តីប្រពន្ធ​ដូចពេល​កូន​មិនទាន់កើត។ល។ ជាដើម​ចមនៃការធ្វើឱ្យម៉ាក់មាន​ជំងឺធ្លាក់ទឹកចិត្តក្រោយសម្រាល ​ឬយើង​តែង​តែ​ហៅថា ជំងឺបាក់ទឹកចិត្តក្រោយសម្រាល។ [embed-health-tool-vaccination-tool] ម៉ាក់ៗមួយចំនួនអាចមានជំងឺធ្លាក់​ទឹកចិត្ត​ក្រោយ​សម្រាល ក្នុងរយៈពេលមួយទៅបីសប្តាហ៍បន្ទាប់ពីសម្រាលរួច តែពេលខ្លះ […]

អត្ថបទផ្សេងទៀតពី សុខភាពម្ដាយ

ស្វែងរក សុខភាពម្ដាយ

ការថែទាំខ្លួនក្រោយសម្រាល

ពិតទេ ពេលកូនចេញខែ ញ៉ាំស្រាបៀរធ្វើឲ្យសាច់ស្អាត?

ម៉ាក់ៗ​ភាគ​ច្រើន​តែង​បារម្ភ​ខ្លាច​លែង​ស្អាត បាក់​សម្រស់​ក្រោយ​សម្រាល​កូន​រួច ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ព្យាយាម​ថែរក្សា​សម្រស់​តាមការនិយាយតៗគ្នា។ ជាក់​ស្តែង​មាន​ការ​លើក​ឡើង​មួយ​ថា ញ៉ាំ​ស្រាបៀរអាច​ធ្វើ​ឲ្យ​សាច់​ស្អាត ​ក្រោយ​ពេល​កូន​ចេញ​ខែ​ហើយ។ ចំពោះ​ការ​លើក​ឡើង​មួយ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​ នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​ សែន​សុខ បាន​ឲ្យ​ដឹងថា ពេទ្យ​ដូច​មិន​សូវ​ដែល​ឮ ​ហើយ​ក៏​គ្មាន​រូបមន្ត​នេះ​ដែរ។ ការ​ដែល​មាន​សាច់​ស្អាត និង​សុខភាពល្អ គឺ​អាស្រ័យ​ទៅ​លើការ​ញ៉ាំ​បន្លែ ផ្លែឈើ និង​អាហារ​បំប៉ន​បាន​គ្រប់​គ្រាន់​ប៉ុណ្ណេះ​ទេ។ ចំណែក​ការ​ផឹក​ស្រាបៀរ ​គឺ​មិនល្អ​ចំពោះ​សុខភាព​ទេ ហើយ​ក៏​មិន​អាច​ជួយ​ឲ្យ​សាច់​ស្អាត​បាន​ដែរ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា ផ្ទុយ​ទៅវិញ ការ​ញ៉ាំ​ស្រា​ ឬស្រាបៀរច្រើន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ ថ្លើម ក្រពះ តម្រងនោម នឹង​អាច​ប្រឈម​៖ – ខ្សោយខួរក្បាល – ប៉ះពាល់ការចងចាំ – វង្វេងវង្វាន់ស្មារតី – មិនអាច​បំបៅ​ដោះកូនបាន។ ប្រសិន​បើម៉ាក់ៗ​ញ៉ាំ​ស្រា​ហើយ​មក​បំបៅដោះកូន អាច​បណ្តាល​ឲ្យ​កូន​ប្រឈម​នឹង​បញ្ហា​ប៉ះពាល់​ដល់​សុខភាព​ដូច​ម្តាយ​ដែរ។ អត្ថបទពាក់ព័ន្ធ៖ គ្រោះថ្នាក់៣យ៉ាង ស្រីៗពពោះតែងមើលរំលង ជំនឿខុសឆ្គងមួយចំនួនទាក់ទងនឹងរបបអាហារស្ត្រីមានផ្ទៃពោះ ប្រភេទអាហារល្អៗ ម៉ាក់ៗពពោះកូនដំបូងមិនគួររំលង COVID-19 កំពុងរាតត្បាត ស្ត្រីពពោះត្រូវដឹងពីវិធីការពារខ្លួនទាំងនេះ អាហារ និងប្រការគួរចៀសវាងពេលពពោះ កំពុងពពោះ ម៉ាក់ៗគួរញ៉ាំអាហារទាំងនេះ ទើបប្រព័ន្ធការពាររឹងមាំ មិនងាយឆ្លងជំងឺផ្សេងៗ ស្រីៗគួរដឹងនេះជារោគសញ្ញាកូនក្រៅស្បូន […]


ការថែទាំខ្លួនក្រោយសម្រាល

ចេញសង្វារមានមូលហេតុច្រើនយ៉ាង មិនមែនមកពីមានផ្ទៃពោះមួយមុខទេ

យើង​ធ្លាប់​តែ​ឮ​ញឹក​ញាប់ សង្វារ​កើត​មាន​នៅ​ពេល​ពេល​ពពោះ តែ​តាម​ពិត​ទៅ​មាន​មូល​ហេតុ​ជា​ច្រើន​នាំ​ឲ្យ​ស្បែក​យើង​លេច​ចេញ​សង្វារ មិន​មែន​មក​ពី​ការ​ពពោះ​មួយ​មុខ​នោះ​ទេ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ។ ១. មាន​ផ្ទៃ​ពោះ ស្នាម​សង្វារ ជា​ការ​ដាច់​រហែក​តូចៗ​នៅ​ក្នុង​ស្រទាប់​ជាលិកា​ក្រោម​ស្បែក ភាគ​ច្រើន​កើត​ឡើង​ចាប់​ពី​ត្រីមាស​ទី​២​នៃ​ការ​ពពោះ ដែល​ជា​ពេល​ស្ត្រី​ឡើង​ទម្ងន់​ខ្លាំង។ សង្វារ​អាច​​មាន​ពណ៌​ផ្កាឈូក ក្រហម ឬ​ស្វាយ។ ២. ធាត់ ពេល​រាង​កាយ​យើង​រីក​ធំ​ធាត់​លឿន​ពេក ធ្វើ​ឲ្យ​ស្បែក​រីក ឯ​ជាតិ​សរសៃ​ស្វិត​នៅ​ក្រោម​ស្បែក​ក៏​រហែក លេច​ចេញ​ជា​ស្នាម​សង្វារ​នេះ​ឡើង។ ស្នាម​សង្វារ​ភាគ​ច្រើន​មាន​នៅ​លើ​ក្បាលពោះ និង​សុដន់ ព្រម​ទាំង​នៅ​តំបន់​ណា​​រីក​ធំ​លឿន ដូច​ជា ​កំភួនជើង ឬ​ភ្លៅ​ជាដើម។ ៣. លាប​ឡេ ក្នុង​គ្រឿង​សម្អាង ពិសេស​ម្សៅ ឬ​ឡេ​លាយ តែ​មា​ន​ដាក់​សារធាតុ​ស្តេរ៉យ ដែល​ជួយ​ឲ្យ​ស្បែក​ស​ស្អាត ក្នុង​ពេល​ឆាប់​រហ័ស។ ពេល​ដែល​ឈប់​ប្រើ ឬ​ប្រែ​យូរ​ទៅ ស្បែក​មុខ ឬ​ដង​ខ្លួន​ក៏​​មាន​បញ្ហា​ដូចជា​ឡើង​មុន​ច្រើន ជាំ មុខ​ឡើង​សរសៃ​ក្រហម រលាក​ស្បែក​នៅ​ជុំវិញ​មាត់​ជាដើម។ ចំពោះ​ដង​ខ្លួន ដៃ​ជើង ដែល​មាន​ផ្ទៃ​ធំ​វិញ អាច​ទៅ​ជា​បែក​សង្វារ។ ៤. ប្រើ​ថ្នាំ ការ​ព្យាបាល​ដោយ​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់ ឬ​រលាក​ពពួកស្តេរ៉យ រយៈពេល​យូរ ក៏​ជា​មូលហេតុ​នាំ​ឲ្យ​កើត​សង្វារ​ដែរ ដោយសារ​ថ្នាំ​ទាំង​នោះ​ធ្វើ​ឲ្យ​ស្បែក​បាត់បង់​សមត្ថភាព​ក្នុង​ការ​បន្តឹង​ស្បែក។


ក្រោយសម្រាល

ម៉ាក់ៗឈឺស្បូនក្រោយសម្រាលរួច គួរស្អំទឹកក្តៅ ឬទឹកកកទេ?

ទោះ​ពេល​សម្រាល​រួច​ក៏​ដោយ ក៏​ម៉ាក់ៗ​នៅ​មិន​ទាន់​បាត់​ការ​ឈឺ​ចុក​ចាប់​អស់​ដែរ ព្រោះ​ក្រោយ​សម្រាល​ហើយ​នៅ​មាន​ការ​ឈឺ​ចាប់​ស្បូន ដែល​អាច​នៅ​ឈឺ​រាប់​ថ្ងៃ​ទម្រាំ​តែ​បាត់​វិញ។ ហេតុ​នេះ ទើប​មាន​ស្ត្រី​មួយ​ចំនួន​និយម​យក​ទឹក​កក ឬ​ទឹក​ក្ដៅ​មក​ស្អំ​នៅ​លើ​ពោះ បើ​តាម​ក្បួន​ពេទ្យ​វិធី​នេះ​មាន​ប្រសិទ្ធិភាព​ពិតៗ​ទេ? “ជា​ធម្មតា ក្រោយ​ពេល​សម្រាល​កូន​រួច​ថ្មីៗ ម៉ាក់​ៗ​តែង​តែ​ជួប​បញ្ហា​ឈឺ​ស្បូន ឬ​ឈឺ​មុខ​ថ្នេរ​អ៊ីចឹង​ហើយ”។ លោក វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រសិន​បើ​ម៉ាក់​ៗ​ថ្មី​ថ្មោង ដែល​ទើប​សម្រាល​កូន​រួច មាន​បញ្ហា​ឈឺ​ស្បូន អាច​យក​ទឹក​ក្ដៅ ឬ​ទឹក​កក​ទៅ​ស្អំ​បាន វា​មិន​មាន​ផល​ប៉ះពាល់​អី​ទេ ហើយ​ថែម​ទាំង​ជួយ​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ជួយ​សម្រួល​ការ​ហើម និង​ធ្វើ​ឲ្យ​ម៉ាក់​ៗ​មាន​អារម្មណ៍​ធូរ​ស្រាល​ទៀត​ផង។ ប៉ុន្តែ លោក​វេជ្ជបណ្ឌិត​បន្ត​ថា បើ​មិន​ចាំបាច់ ឬ​ឈឺ​មិន​ខ្លាំង មិន​ចាំ​បាច់​ស្អំ​ទឹក​ក្ដៅ ឬ​ទឹកកក​ទេ ព្រោះ​អាច​បាត់​ការ​ឈឺ​ចាប់​វិញ​ដោយ​ខ្លួន​ឯង មិន​បាច់​បារម្ភ​ទេ។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! បន្ថែម​ពី​លើ​នេះ លោក​ស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល និង​សម្ភព មាតា បាន​ពន្យល់​ឲ្យ​ដឹង​ថា សម័យ​នេះ ម៉ាក់ៗ​ដែល​សម្រាល​រួច ប្រើ​ថ្នាំ ឬ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺ​ចាប់​បាន មិន​ចាំ​បាច់​ស្អំ​ទឹក​កក ឬ​ទឹក​ក្ដៅ​អី​នឹង​ទេ ហើយបើ​ស្អំ​ខ្លាំង​ពេក អាច​ប៉ះពាល់​ដល់​ស្បែក​ពោះ​ទៅ​វិញ​ទេ។ ម្យ៉ាងវិញទៀត ចំពោះស្ត្រីដែលសម្រាល​ដោយវះកាត់ មិនគួរស្អំទឹកកក ឬទឹកក្តៅទេ ព្រោះវាអាចបណ្តាលឲ្យសើមមុខរបួស និងបង្កជាបញ្ហាបាន។ អត្ថបទពាក់ព័ន្ធ៖ […]


ក្រោយសម្រាល

ម៉ាក់ៗក្រោយសម្រាលមិនធ្វើអ្វីសោះ ពិតជាល្អចំពោះសុខភាពដូចចាស់ៗថាមែនអត់?

មាន​ម៉ាក់​ៗ​ជាច្រើន​នៅ​ធ្វើ​តាម​ចាស់​បុរាណ​ដែល​មិន​ព្រម​ធ្វើ​ចលនា ក្រោក​ឈរ អង្គុយ ឬ​ធ្វើ​អ្វី​សោះ ព្រោះ​ខ្លាច​ចាស់​ទៅ​ចុក​រួយ​ដៃ​ជើង ឬ​ខ្លាច​ជួប​បញ្ហា​ទាស់​សរសៃ​ព្រោះ​លើក​របស់​ធ្ងន់។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​សម្រាល​កូន​ដោយ​ធម្មជាតិ ក្រោយ ៦-៨​ ម៉ោង ពេទ្យ​តម្រូវ​ឲ្យ​ចុះ​ពី​លើ​គ្រែ​ដើរ​តិចៗ ហើយ​​សម្រាប់​អ្នក​វះ​កាត់​វិញ គឺ ២៤ ម៉ោង​ក្រោយ​បន្ទាប់​ពី​ដក​ទុយយោ​សុង​ទឹក​នោម ពេទ្យ​ក៏​នឹង​ឲ្យ​ងើប​ដើរ​ឲ្យ​បាន​ច្រើន។ លោក​បន្ត​ថា តាម​បទពិសោធន៍​កន្លង​ទៅ អ្នក​មក​សម្រាល​មាន​ចាស់ទុំ​មកជាមួយ មិន​ចង់​ឲ្យ​ម៉ាក់​ៗ​ក្រោក​ដើរ ឈរ ឡើយ តម្រូវ​ឲ្យ​ដេក​តែ​មួយ​មុខ​គត់ ហើយបើ​មុជទឹក កក់សក់ សិតសក់ រឹតតែ​មិន​ឲ្យ​ធ្វើ​ទៀត ព្រោះ​ខ្លាច​ទាស់ ឈឺក្បាល ដែលទាំងនោះទៅវិញទេជា​ដើមហេតុនៃបញ្ហាមិនស្រួលខ្លួន។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ អំឡុង​ពេល​គេង​ពេទ្យ ៣ យប់ ៤ ថ្ងៃ ស្រួល​តាមដាន តែ​បើ​មិន​ដើរ ឬ​ធ្វើ​ចលនា ហើយ​ឈាម​មិន​ធ្លាក់​សោះ ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ អាច​មាន​បញ្ហា​ឈឺក្បាល ក្ដៅ​ខ្លួន វិលមុខ ពេទ្យ​ពិបាក​ធ្វើ​រោគវិនិច្ឆ័យ។ [embed-health-tool-due-date] លោក​បាន​បន្ថែម​ទៀត​ថា កាល​ណា​ម៉ាក់​ៗ​​ឆាប់​ងើប​ដើរ នោះ​មានតែ​ឆាប់​ស្រួល​ខ្លួន​ដែរ ហើយ​ការ​គេង​ច្រើន​​នៅ​មួយ​កន្លែង ឈាម​ក៏​មិន​ងាយ​ធ្លាក់​អស់ និង​សរសៃសសូង​ក៏​មិន​កម្រើក ញ៉ាំអាហារក្រៀមក្រោះ […]


ការថែទាំខ្លួនក្រោយសម្រាល

ក្រោយសម្រាលកូនដើមទ្រូងឡើងសរសៃខៀវខ្វាត់ខ្វែង ធ្វើម៉េចទើបបាត់វិញ?

ស្ត្រី​ខ្លះ​ក្រោយ​សម្រាល​កូន​ហើយ​ឃើញ​មាន​សរសៃ​ខៀវ​ៗ​ពេញ​ទ្រូង ដែល​ចាស់​ៗ​ហៅថា សរសៃ​ទឹក​ដោះ។ ទោះ​ជា​មិនឈឺចាប់​ក្ដី តែ​វា​មើល​ទៅ​គួរ​ឲ្យ​ខ្លាច និង​មិន​ស្រស់​ស្អាត​ឡើយ ទើប​មាន​ម៉ាក់​ៗ​ខ្លះ​ចង់​ដឹង​ពី​វិធី ដើម្បី​កែខៃ​បញ្ហា​នេះ។ អ្នក​ម៉ាក់ ប៉ែន សុនារី បាន​ចែក​រំលែក​បញ្ហា​ឡើង​សរសៃ​ខៀវ​ៗ​នោះ​ថា បណ្ដាល​មកពី​ក្រពេញ​ទឹក​ដោះ ព្រម​ទាំង​ដើម​ទ្រូង​រីក​ធំ​ទៀត​នោះ ទើប​សរសៃ​ឃើញ​ច្បាស់​បែប​នេះ ដើម្បី​កាត់​បន្ថយ យើង​អាច​បំបៅ​កូន​ឲ្យ​បាន​ញឹកញាប់ ដើម្បី​កុំឲ្យ​តឹង​ដើម​ទ្រូង ហើយ​សរសៃ​ក៏​មិន​ឃើញ​ច្បាស់​ៗ​ពេក។ អាជីវករ​រូប​នោះ​បាន​បន្ថែម​ទៀត​ថា យើង​ក៏​ត្រូវ​ឡេ​លាប​ផ្ដល់​សំណើម​ដល់​ស្បែក​ផង​ដែរ ដើម្បី​ឲ្យ​ស្បែក​ទន់​រលោង ប្រហែល ១ ខែ​ក្រោយ​លុប​បាត់​អស់​ច្រើន​បាន។ គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! គណនាថ្ងៃសម្រាលកូន ចុចទីនេះ! គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ស្រ្តី​វ័យ ៣០ ឆ្នាំ​រូប​នោះ​បន្ថែម​ទៀត​ថា ការ​លាបរឹត ខាត់អប់ ស្បែកជាមួយពន្លៃ និងស្លៀកពាក់ឲ្យ​បាន​ជិតៗក៏ជា​ដំណោះស្រាយ​មាន​ប្រសិទ្ធិភាពបាត់​សរសៃ​ខៀវ​ផង​ដែរ។   ចំពោះ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​នៃ​មន្ទីរ​ពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ បាន​ឲ្យ​ដឹង​ថា បញ្ហា​ឡើង​សរសៃ​ខៀវ​បែប​នោះ អាច​ដោយសារ​ការ​រីក​សរសៃ​វ៉ែន ព្រោះ​ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​ប្រូហ្សេស្តេរ៉ូន​ច្រើន​អំឡុង​ពេល​ពពោះ និង​ក្រោយ​សម្រាល​ប៉ុណ្ណោះ។ ចំពោះ​ការ​ឡើង​សរសៃ​ខៀវ​នេះ​មិនមែន​តែ​ដើមទ្រូង​ឡើយ គឺ​អាច​មាន​នៅ​ដៃ ជើង ភ្លៅ ពោះ ។ លោក​បាន​បញ្ជាក់​ទៀត​ថា វា​ជា​ធម្មជាតិ​សម្រាប់​ស្ត្រី​ជា​ម្ដាយ​នៅ​សរសៃ​ខ្ចី ដូចនេះ​កាលណា​កម្រិត​អ័រម៉ូន​នោះ​ធ្លាក់​ចុះ វា​នឹង​បាត់​ទៅ​វិញ​ដោយ​ឯង​ៗ។ អត្ថបទពាក់ព័ន្ធ៖ ពិតអត់ ស្រីៗសម្រាលកូនរួច […]


សុខភាពផ្លូវចិត្តអ្នកម្ដាយ

ស្មុគការងារ​ផ្ទះថែទាំ​កូនវិធីសាស្ត្រ​ទាំងនេះអាចជួយបាន (វីដេអូ)

ការងារ​កន្លែង​ធ្វើ​ការ​ផង កិច្ចការ​ផ្ទះ​ផង ណា​មួយ​ត្រូវ​មើល​កូន​ទៀត​ រវល់​នោះ​រវល់​ រកតែ​ពេល​សម្រាប់​ខ្លួន​ឯង​គ្មាន។ គ្នា​យើង​អ្នក​ណា​ខ្លះ​កំពុង​ជួប​រឿង​បែប​នេះ​ខ្លះ? ហត់​ណាស់​មិន​អ៊ីចឹង? ប៉ុន្តែ​ហត់​យ៉ាង​ណា​ រវល់​យ៉ាង​ណា គួរ​មាន​ពេល​ធ្វើឲ្យ​ខ្លួន​ឯង​មាន​សេចក្តី​សុខ​ខ្លះ​ទៅ។“Hello គ្រូពេទ្យ” មាន​វិធីសាស្ត្រ​ពិសេស​ ងាយៗ ជួយ​គ្នា​យើង​បំបាត់​ការ​នឿយហត់​ ស្មុគ​ស្មាញ​ទាំងនេះ ត្រឹម​តែ ១០ នាទី​ប៉ុណ្ណោះ។ អត្ថបទពាក់ព័ន្ធ: របៀបថែទាំកូនបែបបុរាណ តែឥឡូវពេទ្យហាមធ្វើដាច់ខាត ចំណេះដឹងសម្រាប់ម៉ាក់ៗថ្មីថ្មោង កូនតូចយំ មកពីមូលហេតុច្រើនយ៉ាង តើមានអ្វីខ្លះ? ចង់ឲ្យកូនក្បាលមូលស្អាត ម៉ាក់ៗអាចសាកប៉ុន្មានវិធីនេះ ប៉ាម៉ាក់គួរយល់​ដឹងពី​របួសអាចកើតលើប្រដាប់ភេទកូនស្រី ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ ទារកមានលក្ខខ័ណ្ឌ ៥ ប្រភេទនេះ ងាយបំបៅឈ្លក់ខ្លាំងណាស់ ម៉ាក់ៗត្រូវដឹងរឿងនេះពេលកូនតូចក្អែ ចៀសវាងឈ្លក់ចូលច្រមុះ ម៉ាក់ប៉ាចូលចិត្តបូតច្រមុះកូនតូច ជួយឲ្យស្រួចបានអត់?


ការថែទាំខ្លួនក្រោយសម្រាល

ពិតអត់ ស្រីៗសម្រាលកូនរួច ញ៉ាំក្បាលជ្រូក ផ្នែខ្នុរ ធ្វើឲ្យទាស់?

ចាស់ៗ​ពី​ដើម​តឹង​តែង​ខ្លាំង​ណាស់​ចំពោះ​របប​អាហារ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច បារម្ភ​ខ្លាច​ញ៉ាំ​ទៅ​ជា​ទាស់ នាំ​ទុក្ខ​ដល់​ខ្លួន និង​កូន​ទើប​កើត។ ក្នុង​នោះ​ចាស់ៗ ហាម​មិន​ឲ្យ​ម៉ាក់ៗ​ញ៉ាំ​ក្បាល​ជ្រូក និង​ផ្លែខ្នុរ​ដាច់ខាត។ តើ​ការ​ញ៉ាំ​ក្បាល​ជ្រូក ផ្នែខ្នុរ ធ្វើ​ឲ្យ​ស្ត្រី​ក្រោយ​សម្រាល​កូន​រួច​ ទាស់​មែន​ឬ​យ៉ាងណា? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា​ មិនមែន​ជា​ពិត​នោះ​ទេ។ [embed-health-tool-due-date] ការ​ទាស់​ចំណី​អាហារ​ក្រោយ​សម្រាល​កូន ទៅ​ជា​ធេងធោង ក្អួតចង្អោរ រាករូស​ លោក​វេជ្ជបណ្ឌិតបញ្ជាក់​ថា អាចមកពី​​ការ​ញ៉ាំ​ចំណី​អាហារ​មិន​មាន​អនាម័យ មិន​ឆ្អិន​ល្អ ឬ​មិន​បាន​លាង​សម្អាត​ត្រឹម​ត្រូវ គឺ​មិន​មែន​មក​ពី​ការ​ញ៉ាំ​ក្បាល​ជ្រូក ឬ​ផ្នែក​ខ្នុរ​នោះ​ទេ។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! បន្ថែម​ពី​លើ​នោះ លោក​វេជ្ជបណ្ឌិត​ថា ក្បួន​ពេទ្យ​ក្រោយ​សម្រាល​កូន​រួច មិន​តម្រូវ​ឲ្យ​ម៉ាក់ៗ​តម​អាហារ​នោះ​ទេ លើក​លែង​អាហារ​ផ្អាប់ គឺ​ឲ្យ​ញ៉ាំ​គ្រប់​មុខ ឲ្យ​តែ​ចំណី​អាហារ​នោះ​មាន​អនាម័យ ចម្អិន​បាន​ឆ្អិន​ល្អ ។ ក្នុង​នោះ​ស្ត្រី​ដែល​បំបៅ​ដោះ​​កូន ចាំបាច់​ត្រូវ​គិត​ពី​ចំណី​អាហារ​បន្តិច បើ​ញ៉ាំ​ចំណី​អាហារ​មិន​ល្អ មិន​ត្រឹម​តែ​ឈឺ​ម្តាយ​ទេ កូន​ក៏​ឈឺ​ដូច​គ្នា ដោយសារ​កូន​ទទួល​សារធាតុ​ទាំង​នោះ​ពី​ទឹកដោះ​ម្តាយ។ ចំពោះ​របប​អាហារ​ក្រៀម​ក្រោះ ដូច​ជា​សាច់​ប្រលាក់ អាំង ចៀន ឆាខ្ញី ខ ដែល​ចាស់ៗ​តែង​តែ​ឲ្យ​ស្រ្តី​សម្រាល​កូន​រួច​ញ៉ាំ​ឲ្យច្រើន​នោះ លោក​វេជ្ជបណ្ឌិត​ថា អាច​ធ្វើ​ឲ្យ​ស្ត្រី​ទៅ​ជា​ខ្វះ​អាហារូបត្ថម្ភ […]


សុខភាពផ្លូវចិត្តអ្នកម្ដាយ

មូលហេតុ​ទាំង​នេះ​ហើយ ​ទើប​ស្រីៗ​សម្រាល​កូន​រួច​មាន​បញ្ហា​ផ្លូវ​ចិត្ត (វីដេអូ)

ក្រោយ​សម្រាល​កូនរួច ទន្ទឹម​នឹង​រីករាយ​ទទួល​សមាជិក​ថ្មី ស្រីៗ​មួយ​ចំនួន​បែរ​ជា​មាន​បញ្ហា​ផ្លូវចិត្ត អ្នក​ខ្លះ​ដល់​ថ្នាក់​ធ្ងន់ធ្ងរ​ទៀត​ផង ទាំង​នេះ​បណ្តាល​មក​ពី​បញ្ហា​អ្វីខ្លះ? បើ​តាម​លោកស្រី​វេជ្ជ​បណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់ ស្រីៗ​ដែល​មាន​កូន​ដំបូង ខ្វះ​បទពិសោធ ​ជួប​វិបត្តិ​ផ្លូវចិត្ត​ច្រើន ដែល​បញ្ហា​សំខាន់​មក​ពី​កត្តា​ផ្លូវចិត្ត និង​ជីវសាស្ត្រ។ អត្ថបទពាក់ព័ន្ធ: សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន (វីដេអូ) ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ ធ្លាក់ឈាមក្រោយសម្រាល ស្រីៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត អាការៈបាក់ចិត្តក្រោយសម្រាលកូន ស្រីៗជួបប្រទះញឹកញាប់ មានអីខ្លះ? ពេទ្យ​ថា​ស្រីៗសម្រាល​កូនរួចកុំអាំងភ្លើង​ តែ​មាន​ថ្នាំ​អាច​ជួយ​ឲ្យ​ឆាប់​រឹងមាំ​វិញ​បាន ម៉េច​បាន​ស្រីៗ​មាន​បញ្ហា​រលុង​ប្រដាប់​ភេទ? ធ្វើ​ម៉េច ទើប​តឹងណែន​វិញ? មិនចង់ឲ្យប្រពន្ធបាក់ទឹកចិត្តក្រោយសម្រាលកូន ប្តីល្អ​មិនគួរធ្វើរឿងទាំងនេះឡើយ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ការថែទាំខ្លួនក្រោយសម្រាល

សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន (វីដេអូ)

មាន​ម៉ាក់​ៗ​មិន​តិច​​នាក់នោះ​ទេ ដែល​សម្រាល​កូន​ហើយ ចង់​បាន​រាង​ស្អាត​ដូច​ដើម​វិញ ព្រោះ​ពេល​សម្រាល​​រួច គឺ​នៅ​តែធាត់​ដដែល។ ដូចនេះ​ហើយ​មាន​អ្នក​ខ្លះ​ព្យាយាម​សម្រក​ទម្ងន់​ដោយ​តម​អាហារ ឬ​ប្រើថ្នាំ​ក៏​មាន។ចំពោះ​បញ្ហា​សម្រក​ទម្ងន់​ពេល​សម្រាល​កូន​រួច​នេះ បើ​តាម​លោកស្រី​វេជ្ជបណ្ឌិត ហួរ ដានេ អនុ​ប្រធាន​នាយកដ្ឋាន​អាហារូបត្ថម្ភ នៃ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា ការ​ព្យាយាម​សម្រក​ទម្ងន់​ទាំង​កូន​នៅ​បៅដោះ គឺ​ប៉ះពាល់​ទាំង​កូន និង​ម្ដាយ​។ អត្ថបទពាក់ព័ន្ធ: ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច​ (វីដេអូ) ស្រីៗពពោះ និងសម្រាលកូនរួច ហាត់យ៉ូហ្កា ផ្តល់ប្រយោជន៍ហួសស្មាន ពពោះ​ ៣ ខែដំបូង បើ​តម​ផ្តេស​ផ្តាស ប្រយ័ត្ន​ប៉ះពាល់​កូនក្នុង​ផ្ទៃ មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ) សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ? មូលហេតុ​ទាំង​នេះ​ហើយ ​ទើប​ស្រីៗ​សម្រាល​កូន​រួច​មាន​បញ្ហា​ផ្លូវ​ចិត្ត សម្រាលកូនរួចសុខភាពនឹងល្អដូចដើម បើម៉ាក់ៗធ្វើរឿងទាំងនេះបាន ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


សុខភាពម្ដាយ

ហេតុផលទាំងនេះហើយ ទើបក្រោយបាយរួច​មិនគួរងូតទឹកភ្លាមៗ

ងូត​ទឹក​ ក្រោយ​ញ៉ាំបាយ​ ឬញ៉ាំអាហារ រួច​ភ្លាម​ៗ ជា​រឿង​មិន​ល្អ​មួយ។ មិន​ល្អ​នោះ​ ត្រង់​អ្នក​ជំនាញ​បាន​លើក​ឡើង​ថា នឹង​អាចបង្អាក់​ដំណើរ​​ចរន្ត​ឈាម​ ហើយ​បើ​ចរន្ត​ឈាម​ដើរ​មិន​ល្អ​ទេ​នោះ ការ​រំលាយ​អាហារ​ក៏​​មាន​បញ្ហា​ទៅ​តាម​នោះ​ដែរ​ ដែល​​បង្ក​ឱ្យ​មាន​បញ្ហា​ដូច​ជា ហត់​អស់​កម្លាំង ឆ្អល់​ពោះ ទល់​លាមក​ និង​រក​ក្អួត​ជា​ដើម។​ អត្ថបទគួរអាន៖ ក្រោកអង្គុយ ឬគេងភ្លាម ចេះតែងងឹតមុខ បណ្តាលមកពីអី? ក្រៅពីក្រូច បន្លែ​ និងផ្លែឈើទាំងនេះក៏ជាប្រភពនៃវីតាមីន C ដែរ អ្នក​ជំនាញ​ជា​ច្រើន​ បាន​ពន្យល់​ថា ចរន្ត​ចលនា​ឈាម មាន​នាទី​មួយ​ដែល​ទទួល​ខុស​ត្រូវ​​លើ​ការ​រំលាយ​អាហារ។ ដោយ​ឡែក​ នៅ​ពេល​ដែល​យើង​​ងូត​ទឹក​ភ្លាម​​​ក្រោយ​​ញ៉ាំ​បាយរួច នោះ​ថាម​ពល​​ចរន្ត​ឈាម​ដែល​ត្រូវ​ប្រើ​សម្រាប់​ការ​រំលាយ​អាហារ និង​បែរ​​ត្រឡប់​​តម្រង់​ទៅ​ស្បែក​វិញ ដើម្បី​រក្សា​សីតណ្ហភាព​ក្នុង​រាង​កាយ​នៅ​ពេល​ដែល​យើង​ងូត​ទឹក។ ហេតុនេះ​ហើយ​ នឹង​ធ្វើ​ឱ្យ​ដំណើរ​រំលាយ​អាហារ​ក្នុង​រាង​កាយ​យើង មាន​ភាព​យឺត​យ៉ាវ។ អត្ថបទពាក់ព័ន្ធ៖ សម្រាលកូនរួច ពេលណាម៉ាក់ៗអាចងូតទឹកបាន? ចាស់ៗថាងូតទឹកយប់ធ្វើឲ្យកូនថ្លោស តែពេទ្យថាមិនមែនទេ ម៉ាក់ៗថ្មីថ្មោង មកដឹងពីរបៀបងូតទឹកឲ្យកូនត្រឹមត្រូវ មិនព្រួយរឿងឈ្លក់ទឹក យ៉ាង​ណា​មិញ អ្នក​ជំនាញ​ផ្នែក​សុខភាព​ជា​ច្រើន​ក៏បានលើក​ឡើង​ពី​រយៈ​ពេល​ដែល​យើងអាច​ងូត​ទឹក​ ប្រសិន​បើ​ចាំ​បាច់ ឬ​ដើម្បី​ឱ្យ​រាង​កាយ​ស្រស់​ស្រាយ​ឡើង​វិញ នោះ​គឺ​អាស្រ័យ​​តាម​អាហារ​ ដែល​យើង​បាន​ទទួល​ទាន ថា​តើ​ច្រើន ឬ​តិច ដែល​ការ​រំលាយ​អាហារ​ លឿន​ ឬ​យឺត​អាស្រ័យ​ទៅ​​តាម​នោះ​ដែរ។ ដូច​នេះ អ្នក​ជំនាញ​បាន​ បញ្ជាក់​ពី​ពេល​សម​ស្រប​នោះ​គឺ ពី​៣៥​នាទី ក្រោយ​បាយរួច ឬ​ទៅដល់ ២​ម៉ោង ក្រោយ​បាយ ដែល​ជា​ពេល​សម​គួរ ក្រោយ​ដំណើរ​​បំបែក​អាហារ​រួច​រាល់ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ