១- សក់ និងក្រចកផុយ
មានកត្តាជាច្រើនបណ្ដាលឲ្យសក់ និងក្រចកផុយ ហើយមួយក្នុងចំណោមកត្តាជាច្រើននោះ គឺកង្វះ biotin ដែលជាពពួកវីតាមីន B។ biotin ដែលត្រូវបានគេស្គាល់ថាជាវីតាមីន B7 ជួយ ឲ្យរាងកាយបម្លែងអាហារទៅជាថាមពល។ ដូចនេះនៅពេលកង្វះវាធ្វើឲ្យសក់ផុយស្រួយ ស្ដើង ឬបែកចុង ហើយបើក្រចកវិញ ឃើញថាស្ងួត ប្រះ របក។
២- ឈាមអញ្ចាញធ្មេញ
ពេលខ្លះការដុសធ្មេញដោយមិនប្រយ័ត្ន ឬខ្លាំងៗពេក ជាឫសគល់នាំឲ្យឈាមអញ្ចាញធ្មេញ ប៉ុន្តែបើអ្នកដុសបានត្រឹមត្រូវ និងគ្មានការប៉ះទង្គិចអ្វីសោះ បែរជាហូរឈាមដែរ មកពីខ្វះវីតាមីន C។ វីតាមីន C ដើរតួនាទីយ៉ាងសំខាន់ក្នុងការព្យាបាលមុខរបួស និងបង្កើនប្រព័ន្ធភាពស៊ាំ ហើយវាថែមទាំងដើរតួជាអង់ទីអុកស៊ីដង់ជួយការពារការបំផ្លាញកោសិកាថែមទៀតផង។ រាងកាយយើងមិនអាចបង្កើតវីតាមីន C ដោយខ្លួនឯងទេ ដូច្នេះវិធីតែមួយគត់ដើម្បីរក្សាកម្រិតវាឲ្យបានគ្រប់គ្រាន់ គឺញ៉ាំចំណីអាហារផ្សេងៗដែលប្រភពវីតាមីនមួយនោះ។