brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

កំពូលអាហារខ្លឹមៗ ជួយឲ្យសួតមានសុខភាពល្អ

សួតជាសរីរាង្គធំក្នុងប្រព័ន្ធផ្លូវដង្ហើមដែលមានតួនាទី ជួយច្រោះជាតិពុលក្នុងបរិយាកាសដែល​ចូល​ក្នុង​រាង​កាយ​ និង បំប្លែងជាអុកស៊ីសែនបញ្ជូនទៅក្នុងសរសៃឈាម។ មួយ​វិញ​ទៀត​សួត​ក៏មានទំនាក់ទំនងនឹងមុខងាររបស់បេះដូងដែរ​។ កាលណាដែលសួតមានសុខភាពខ្សោយ រាងកាយក៏ងាយទ្រុឌទ្រោម គ្មានកម្លាំង ហេតុនេះហើយយើងគួរតែស្គាល់ពីរបបអាហារដើម្បីទ្រទ្រង់សួតឲ្យកាន់តែមានសុខភាពល្អ។

កំពូលអាហារខ្លឹមៗ ជួយឲ្យសួតមានសុខភាពល្អ

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ពពួកអាហារប្រឆាំងអុកស៊ីតកម្ម

គ្រប់ប្រភេទអាហារ បន្លែ ផ្លែឈើ ឬសាច់ដែលមានសមត្ថភាពប្រឆាំងអុកស៊ីតកម្ម គឺជាផ្នែកមួយជួយការពារពីរ៉ាឌីកាល់សេរី ពិសេសកាត់បន្ថយការរលាក និងការពារពីជំងឺមហារីក។

ការសិក្សាបង្ហាញថា ការញ៉ាំបន្លែ ផ្លែឈើដែលសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម យ៉ាងហោច៣ដងក្នុងមួយសប្ដាហ៍អាចជួយប្រឆាំងការលាក និង ការពារពីជំងឺច្រើនមុខ ពិសេសជំងឺមហារីក។ ហើយសារធាតុសំខាន់នេះយើងអាចរកបាននៅក្នុងបន្លែ និង ផ្លែឈើដូចជា ផ្លែប៉ោម ក្រូច ទំពាំងបាយជូរ ខ្នុរ ប្រូខូលី ស្ពៃពួយឡេង ការ៉ុត ដំឡូងបារាំង ស្ពៃក្តោប សាឡាត់ ដំឡូងជ្វា ល្ពៅ តែបៃតង និងសាច់ត្រី។

២. អាហារសម្បូរវីតាមីន

របបអាហារដែលសម្បូរវីតាមីនជួយពង្រឹងដល់ មុខងារ និងការលូតលាស់កោសិកាទាំងអស់ក្នុងរាងកាយ។ តូយ៉ាងវីតាមីន C មានមុខងារជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំជួយការពាររាងកាយពីជំងឺច្រើនមុខ។ នៅមានវីតាមីនសំខាន់ៗផ្សេងទៀត ដែលរកឃើញថាមានអត្ថប្រយោជន៍ដល់សុខភាពសួតដូចជា វីតាមីន A, K, D ក្នុងនោះក៏មានពពួករ៉ែ ដូចជា ប៉ូតាស្យូម និង ម៉ា​ញ៉េស្យូមផង​ដែរ​។

យើងអាចស្វែងរកសារធាតុទាំងនេះនៅក្នុង បន្លែ ផ្លែឈើ ដូចជា បន្លែស្ពៃ ការ៉ុត ល្ពៅ ម្នាស់ ចេក ពោត ល្ហុងទុំ ផ្លែប៊ឺ ក្រូច ស្វាយទុំ និង ខ្នុរ។ ដូច្នេះជាមធ្យម អាហារទាំងនេះអាចញាំ ចន្លោះពី២ ទៅ ៤ដងក្នុងមួយសប្ដាហ៍អាចជួយឲ្យសួតមានសុខភាពល្អ។

៣. អាស៊ីតខ្លាញ់ អូមេហ្គា៣

អាស៊ីតខ្លាញ់អូមេហ្គា៣ជួយកម្ចាត់បាក់តេរីផ្សេងៗដែលបង្កឲ្យកើតជំងឺរលាកសួត នេះបើយោងតាមការស្រាវជ្រាវពីសកលវិទ្យាល័យផ្នែកវេជ្ជសាស្ដ្រ Rochester របស់អង់គ្លេស។

អាស៊ីតខ្លាញ់អូមេហ្គា៣ អាចរកបាននៅក្នុងសាច់ត្រីសាល់ម៉ុន ត្រីធូណា ស៊ុត ប្រេងអូលីវ គ្រាប់ធញ្ញជាតិ និង ខ្លាញ់ត្រីទឹកសាប។

កត្ដា៤យ៉ាងបណ្ដាលឲ្យប៉ះពាល់ដល់សុខភាពសួត

ការជក់បារី៖ គឺជាកត្ដាចម្បងបំផុតប៉ះពាល់ដល់សុខភាពសួត ព្រោះក្នុងផ្សែងបារីមានផ្ទុកទៅដោយសារធាតុពុលរាប់ម៉ឺនប្រភេទអាចផលប៉ះពាល់ដល់សុខភាព មិនត្រឹមតែអ្នកជក់ តែក៏ប៉ះពាល់ដល់មនុស្សនៅជុំវិញ។

ការបំពុលបរិយាកាស៖ ការបំពុលបរិយាកាស ក្នុងនោះរាប់បញ្ចូលទាំងការសាយភាយផ្សែងរថយន្ដ រោងចក្រ ដែលមិនអាចការពារបានល្អ។

សួត

អាសបេស្ដុស៖ គឺជាសារធាតុរ៉ែចម្រុះដែលបង្កើតឡើងពីធម្មជាតិ វាមានរាងជាសរសៃតូចៗល្អិត ស្វិត រឹងមាំ អាច​ធន់​នឹង កម្ដៅ ពន្លឺ ការកកិត និងមិនចម្លងអគ្គិសនី។ សារធាតុនេះពេលស្រូបចូលក្នុងសួត អាចប្រឈមកើតជំងឺមហារីកក្នុងរយៈពេលវែង។

កត្ដាវ័យ៖ វ័យកាន់តែចាស់ សុខភាពកាន់តែខ្សោយ ដូច្នេះត្រូវគ្រប់គ្រងរបបអាហារ ឲ្យបានល្អ បូករួមការហាត់ប្រាណបន្ថែម ទើបអាចជួយឲ្យសួតមានសុខភាពល្អ។

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 13/09/2024