ទី១. ភាពហូរហៀរនៃការហូបចុក
“ក្មេងៗឥឡូវអាយុត្រឹម២០ឆ្នាំឡើងអីទេ ចាប់ផ្តើមកើតជំងឺ ដែលពីមុនមានតែនៅលើមនុស្សចាស់ ដោយសារតែភាពសម្បូរចំណីអាហារដូចជាអាហារកញ្ចប់ ប៊ឺហ្គឺរ ភីហ្សា ហើយមាននូវភេសជ្ជៈកំប៉ុងច្រើនប្រភេទច្រើន ជម្រើសដែលបណ្តាលឲ្យមនុស្សឥឡូវឆាប់ធាត់ និងសុទ្ធតែជារបស់មិនល្អ ចំពោះសុខភាព”។
ទី២. កង្វះនូវពលកម្ម។
យោងតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត “ក្មេងៗឥឡូវអាយុត្រឹម២០ឆ្នាំឡើងអីទេ ចាប់ផ្តើមកើតជំងឺដែលពីមុនមានតែនៅលើមនុស្សចាស់ ដោយសារតែសម្បូរចំណីអាហារ ហើយម្នាក់ៗមិនព្រមហាត់ប្រាណបញ្ចេញញើស ជាតិកាឡូរីដែលមាននៅក្នុងខ្លួនទេ។ សម័យនេះម្នាក់ៗហូបច្រើនហើយដេក ដេកច្រើនហើយហូប ទៅណាទៅណីជិះតែម៉ូតូ ឡាន និយាយសាមញ្ញ គឺមនុស្សភាគច្រើនស្រួល ដេកស៊ីៗ។”
លោកសាស្រ្តាចារ្យ បានបន្តថា ផ្អែកលើមូលហេតុនេះហើយទើបវាធ្វើឲ្យក្មេងៗឥឡូវងាយប្រឈមនឹងជំងឺកាចៗច្រើនមុខ មិនមែនត្រឹមតែទឹកនោមផ្អែម ឬលើសឈាមទេ ហើយកត្តានៃក្មេងៗឈឺច្រើនអាចកាន់តែកើនឡើងនៅពេលអនាគត។ អ៊ីចឹងហើយ បើមិនចង់ឆាប់ឈឺទេ គួររកពេលទៅហាត់ប្រាណបញ្ចេញញើស ឬបើថាគ្មានពេលទេ គួររកធ្វើមធ្យោបាយអីធ្វើឲ្យចេញញើសខ្លះក្នុងមួយថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖