លើសទម្ងន់

លើសទម្ងន់ - អ្នក​លើស​ទម្ងន់​មិន​សម​ប្រាថ្នា​អាច​ដឹង​ពី​មូលហេតុនិង​ដំណោះស្រាយនានា ក្នុង​មាតិកា​នេះ ក្នុង​បរិបទ​វេជ្ជសាស្ត្រ​ជាជាងការសម្រកទម្ងន់បែបផ្លូវកាត់ មិន​ស្របទៅតាមវេជ្ជបញ្ជា​ឬការណែនាំរបស់គ្រូពេទ្យជំនាញ

ចំណេះដឹងទូទៅ

លើសទម្ងន់

កំណើនអ្នកធាត់លើពិភពលោកអាចកើនដល់៥១% ត្រឹមឆ្នាំ២០៣៥

យោងតាមរបាយការណ៍របស់សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានព្យាករថា គិតត្រឹមឆ្នាំ២០៣៥ អត្រាប្រជាជនដែលធាត់លើសទម្ងន់អាចកើនឡើងរហូតដល់៥១% ស្មើនឹងជាង ៤ ទ្រីលាននាក់ នៃប្រជាជនសរុបលើពិភពលោក។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ការព្យាករបានមើលឃើញថា កំណើនអត្រាអ្នកធាត់លើសទម្ងន់នឹងកើនឡើងយ៉ាងឆាប់រហ័ស ចំពោះកុមារ និង វ័យជំទង់ ចន្លោះពី៥ឆ្នាំ ដល់១៩ឆ្នាំ។ អត្រាក្មេងប្រុសអាចកើនឡើងខ្ពស់គឺចន្លោះពី ១០ ទៅ ២០% ចំណែក ក្មេងស្រីចន្លោះពី ៨ទៅ ១៨%។ របាយការណ៍ដដែល បានសម្ដែងការព្រួយបារម្ភជាខ្លាំងចំពោះបញ្ហាប្រឈម និងជំរុញឲ្យបណ្ដាប្រទេសទាំងអស់លើពិភពលោក បង្កើតវិធានការទប់ស្កាត់បញ្ហាមួយនេះ។ សហព័ន្ធអ្នកធាត់លើសទម្ងន់លើពិភពលោក បានបញ្ញាក់ថា វាគឺការព្រួយបារម្ភមួយដោយមើលឃើញពីអត្រាអ្នកធាត់កើនឡើងលឿនបំផុតក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ ពិសេសលើបណ្ដាប្រទេសមាន GDP ទាប និង មធ្យម។ រដ្ឋាភិបាលគួរស្វែងរកនីតិវិធីឲ្យអស់ពីលទ្ធភាពដើម្បីបញ្ជៀសពីបញ្ហានេះ ដើម្បីជួយដល់សង្គមជាតិ សេដ្ឋកិច្ច និង ក្មេងជំនាន់ក្រោយ។ ទិន្ន័យព្យាករណ៍ដែលបានបង្ហាញខាងលើគឺ ពឹងផ្អែកលើរង្វាស់សន្ទស្សន៍ស្ដង់ដារកំណត់សុខភាព (BMI) ដោយផ្ដោតទៅលើ កម្ពស់ អាយុ ភេទ និង ទម្ងន់ ប្រសិនបើពិន្ទុលើសពី ២៥ នោះគេកំណត់​ថាលើសទម្ងន់ ហើយបើពិន្ទុលើសពី […]

ស្វែងរក លើសទម្ងន់

លើសទម្ងន់

កុំបណ្ដោយរឿងធាត់​ ព្រោះអាចបង្ក​បញ្ហាធំ២ ឬ​លើស​នេះ

ធាត់ទ្រលុកទ្រលន់ជ្រុល ឬ​យើង​ហៅ​ថា​​ធាត់​​ពេក​ អាច​បង្ក​​ជា​​បញ្ហា​ដល់​ប្រព័ន្ធ​ដង្ហើម​បាន ដែល​ជា​ការ​មួយ គួរ​ប្រុង​ប្រយ័ត្ន​ ក្នុង​ការ​រក្សា​តុល្យភាព​ទម្ងន់​ខ្លួន ព្រោះ​ថា​អាច​បង្ក​ជា​បញ្ហា​មួយ​ចំនួនទៅថ្ងៃក្រោយ។ ក្រុម​ការងារ​សាកលវិទ្យាល័យ Western Australia សហការ​ជា​មួយ​មន្ទីរ​ពេទ្យ Sir Charles Gairdner បាន​​រក​ឃើញ​​ជាលិកា​​ជាតិ​ខ្លាញ់ (Fatty Adipose Tissue) ដែល​កើត​មាន​ច្រើន លើ​អ្នក​ធាត់ ដែល​ជា​ហេតុ​បង្ក​ឲ្យ​ពួក​គេ​មាន​បញ្ហា​​​ដង្ហើម ពិសេស​​​​បញ្ហា​ទៅ​នឹង​បរិវេណ​សួត និង​ប្រព័ន្ធ​ដង្ហើម​ផ្សេង​ទៀត ដែល​​ឧស្សាហ៍​ធ្វើ​​ឲ្យ​កើត​មាន​ការ​​រលាក ដោយ​ការ​ផ្គត់​ផ្គង់​អុកស៊ីហ្សែន​ពុំ​បាន​គ្រប់​​គ្រាន់​សម្រាប់​រាង​កាយ។ ករណី​​នេះ អ្នក​ស្រាវជ្រាវ​ក៏​បាន​លើក​ឡើង​ថា ក៏​មាន​​ជាក់​ទាក់​ទង​ នឹង​ជំងឺ​ហឺត​ផង​ដែរ ប៉ុន្តែ​​តម្រូវ​ឲ្យ​មាន​​ស្រាវជ្រាវ​បន្ថែម។ អត្ថបទ​ពាក់​ព័ន្ធ៖ ស្វែងយល់ពីទំនាក់ទំនងរវាងការធាត់លើសទម្ងន់ និងជំងឺបេះដូង ជំងឺធាត់ កើនឡើងនៅអាស៊ាន ឯកម្ពុជា ក៏កើនគួរសមដែរ ចំពោះ​បញ្ហា​ខាង​លើ ករណី​ស្រាវជ្រាវ​ពី​មុន​ៗ ក៏​បាន​បង្ហាញ​ស្រដៀង​គ្នា​នេះ​ដែរ ជា​ហេតុ​នាំ​​ឲ្យ ក្រុម​អ្នក​ស្រាវជ្រាវ​ និង​ពេទ្យ​ជំនាញ​ ណែ​នាំ​ឲ្យ មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការ​រក្សា​ទម្ងន់​ខ្លួន ឲ្យ​សម​ល្មម​ទៅ​នឹង​កម្ពស់ ពោល​គឺ​មិន​ឲ្យ​ធាត់​​​​​លើស​ទម្ងន់​ខ្លាំង​ ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ ជាតិ​ខ្លាញ់​​បង្អាក់​ប្រព័ន្ធ​ដង្ហើម។ ចំពោះ​ការ​តាម​ដាន លើ​ទម្ងន់​ខ្លួន អ្នក​ជំនាញ​បាន​ ណែ​នាំ​ ឲ្យ​ពិនិត្យ​​មើល​តាម​រយៈ​ ការ​វាស់​សន្ទស្សន៍​ម៉ាស​របស់​រាង​កាយ BMI (Body Mass Index) ដោយ​ការ​​យក​ទម្ងន់​ […]


លើសទម្ងន់

មុខងារថ្លើម និងកូលេស្ដេរ៉ូល មានទំនាក់ទំនងយ៉ាងណាខ្លះ?

តាម​វេជ្ជ​សាស្ត្រ រវាង​ថ្លើម និង​ជាតិ​កូលេស្តេរ៉ូល​ក្នុង​ឈាម គឺ​មាន​ទំនាក់ទំនង​គ្នា​យ៉ាង​ជិត​ស្និទ្ធ ហើយ​នៅ​ពេល​ថ្លើម​មាន​បញ្ហា ការ​ប្រែ​ប្រួល​កម្រិត​កូលេស្តេរ៉ូល ក៏​កើត​មាន។ កម្រិត​កូលេស្តេរ៉ូលក្នុង​ឈាម​ខ្ពស់​ពេក ក៏​ប៉ះពាល់​ដល់​មុខ​ងារ​ថ្លើម​ដូច​គ្នា បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ជាច្រើន។ “Hello គ្រូពេទ្យ” នឹង​លើក​ឡើង​ពី​ទំនាក់​ទំនង​រវាង​មុខងារ​ថ្លើម និង​ជាតិ​កូលេស្តេរ៉ូល​ឲ្យ​យើង​បាន​ដឹង។ ១- មុខងារថ្លើមប៉ះពាល់ដល់កម្រិតកូលេស្តេរ៉ូលម៉េច​ខ្លះ? មុខ​ងារ​ចម្បង​​របស់​ថ្លើម ​គឺ​ផលិត​ទឹក​ប្រមាត់​ ជួយ​រាង​កាយ​បំបែក​ជាតិខ្លាញ់​ និង​សម្អាត​​ជាតិ​ខ្លាញ់​កូលេស្តេរ៉ូល។ ​បើ​ថ្លើម​ខូច មុខ​ងារ​នេះ​នឹង​បាត់​បង់ នាំ​​ឲ្យ​កើន​កម្រិត​កូលេស្តេរ៉ូលក្នុង​ឈាម ហើយ​​លទ្ធផលចុង​ក្រោយ ខ្លាញ់ ​និង​​កូលេស្តេរ៉ូល ​នឹង​កក​នៅ​ក្នុង​ថ្លើម រួម​ទាំង​​សរសៃ​ឈាម​តែ​ម្តង។ ផ្ទុយមក​វិញ បើ​​កម្រិត​កូលេស្តេរ៉ូល​នៅ​ក្នុង​សរសៃ​ឈាមខ្ពស់​ពេក ក៏​អាច​ធ្វើ​ខូច​ថ្លើមបាន​ដែរ។ ឧទាហរណ៍ បញ្ហា​កក​ខ្លាញ់​នៅ​ក្នុង​ថ្លើម ​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល។ ២- ផលវិបាកបណ្តាល​មក​ពី​មុខងារថ្លើម បើ​មុខងារ​ថ្លើមមាន​បញ្ហា នឹង​​ធ្វើ​ថ្លើម​មិន​អាច​ដំណើរ​ការ​ត្រឹម​ត្រូវ ដើម្បី​សម្អាត​ជាតិ​កូលេស្តេរ៉ូលចេញ​ពី​ឈាម និង​រាង​កាយ​បាន ខណៈ​បញ្ហា​សុខភាព​មួយ​ចំនួន អាច​នឹង​ធ្វើ​ឲ្យ​ថ្លើម​ខូចមុខ​ងារ ដូចជា៖ – ជំងឺ​ខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល (NAFLD)​៖ ជំងឺ​នេះជា​ប្រភេទ​ជំងឺ​ទូទៅ​មួយ​ ធ្វើ​ឲ្យខូច​មុខងារ​ថ្លើម ដោយ ២៥​% នៃ​មនុស្ស​​ទូទាំង​ពិភព​លោក រង​ផល​ប៉ះពាល់​ដោយ​សារ​ជំងឺ​នេះ ខណៈអ្នក​​ប្រឈម​​ខ្លាំង គឺ​មាន​បញ្ហា​លើស​ទម្ងន់ ​ឬ​ជំងឺ​ទឹកនោម​ផ្អែម។ ជំងឺខ្លាញ់​រុំ​ថ្លើមមិន​មែន​ដោយ​សារ​ជាតិ​អាល់កុល ​ទាក់ទង​នឹង​បញ្ហា​បម្រែបម្រួល​ជាតិ​ខ្លាញ់ (Dyslipidemia) ដែល​​បញ្ហានេះ ​គេ​សង្កេត​ឃើញ​កម្រិត​មិន​ធម្មតា​នៃ​សារធាតុ​កូលេស្តេរ៉ូល និង​សារធាតុ​ស្រដៀង​នេះ​នៅ​ក្នុង​ឈាម។ […]


លើសទម្ងន់

រត់ត្រឹកៗ រាំ និងទម្លាប់ដើរ អ្នកជំនាញតៃវ៉ាន់ អះអាងថាជួយឲ្យស្រកគីឡូ យ៉ាងមានប្រសិទ្ធិភាព

ក្រុម​អ្នក​ជំនាញ​​មក​ពី​​តៃវ៉ាន់ បាន​​ឲ្យ​ដឹង​ថា ​ទម្លាប់​ដើរ រត់​ត្រឹក​ៗ ឬ​រាំ និង​ជួយ​ឲ្យ​​​​គីឡូ​ ស្រកយ៉ាង​មាន​ប្រសិទ្ធិ​ភាព​  អមដោយ​ការ​បកស្រាយ មួយ​ចំនួន។  ការ​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ​ជាតិ​តៃ​វ៉ាន់ បាន​​​តាម​ដាន សិក្សា​ទៅ​លើ​ លំហាត់​ប្រាណ​ ១៨​ប្រភេទ​ផ្សេង​ៗ​គ្នា ក៏​ដូច​ជា​ ឥទ្ធិពល​នៃ​លំហាត់​ប្រាណ ទៅ​រាង​កាយ​របស់​ប្រជាពលរដ្ឋ​តៃវ៉ាន់។ ហើយ​លទ្ធ​ផល​ដែល បាន​រក​ឃើញ នោះ​គឺ ការ​​មាន​ទម្លាប់​ហាត់​ប្រាណ​ ដូច​ជា​ការ​រត់​ត្រឹក​ៗ​ជាប់​លាប់ ឬ​ការ​ដើរ និង​រាំ បាន​ជួយ​ឲ្យ​ពួក​គេ​ចៀស​ឆ្ងាយ​ពី​​ភាព​ធាត់ និង​សម្រក​ទម្ងន់​​តាម​ការ​ចង់​បាន​ បាន​យ៉ាង​ប្រសើរ។ លោក​វេជ្ជបណ្ឌិត Wan-Yu Lin ​ជា​សមាជិក​ក្រុម​​ការងារ​ស្រាវជ្រាវ​បាន​និយាយ​ថា៖” ទម្លាប់​រត់​ហាត់​ប្រាណ​ត្រឹក​ៗ ឃើញ​​ថា​បាន​ផល​​ល្អ ដុត​បំផ្លាញ​​​​ភាព​ធាត់​​សព្វ​រាង​កាយ ហើយ​នេះ​មិន​ត្រឹម​តែ អ្នក​ដែល​មាន​បញ្ហា​ធាត់​ដោយ​សារ​អាហារ​នោះ​ទេ សូម្បី​អ្នក​ដែល​មាន​ហ្សែន​​ពី​ឪពុក​ម្តាយ​ធាត់​ៗ ក៏​​ឃើញ​ថា​ អាច​សម្រក​ទំងន់​បាន​​យ៉ាង​ល្អ​”។ ក្រោយ​លើក​ឡើង​ខាង​លើ លោក​​វេជ្ជបណ្ឌិត​​​តៃវ៉ាន់​ដដែល​ ក៏​បាន​បន្ថែម​ទៀត​​តាម​ន័យ​កំប្លែង​ថា ដោយ​ឃើញ​ពី​ប្រសិទ្ធិភាព​ លំហាត់​ប្រាណ​ដោយ​​ការ​ដើរ ការ​រាំ ល្អ​បែប​នេះ ប្រាកដ​ណាស់ អ្នក​ធាត់​ៗ ដោយ​​សារ​ហ្សែន នឹង​ពុំ​មែន​លេស​ ដើម្បី​ខ្ជិល​ហាត់​ប្រាណ​ទៀត​ទេ។ អត្ថបទ​ពាក់ព័ន្ធ៖ មូលហេតុសំខាន់ៗ ម៉េចបានធាត់ និងប្រភេទអ្នកធាត់ទាំង ៦ យ៉ាង ជិះកង់ហាត់ប្រាណ មានអត្ថប្រយោជន៍ច្រើនដែលយើងមិនសូវចាប់អារម្មណ៍ យោង​តាមឯកសារ​របស់ សាលា​វេជ្ជសាស្រ្ត​ហាវាដ សហរដ្ឋអាមេរិក​បាន​ឲ្យ​ដឹង​ថា […]


លើសទម្ងន់

អ្នកធាត់ៗមានផលលំបាកទាំងនេះ អ៊ីចឹងបានជាប្រឹងប្រើគ្រប់វិធីសម្រកទម្ងន់

សម្រាប់​អ្នក​ធាត់ ទើប​យល់​ពី​រឿង​ទាំងនេះ ហើយ​អ្នក​ស្គម​ប្រហែល​ជា​គ្មាន​ថ្ងៃ​ដឹង​ពី​លំបាក​ទាំងនេះ​ឡើយ។ ការ​ដែល​ធាត់​មិន​ត្រឹមតែ​បាត់បង់​សម្រស់​អស់​មួយ​ផ្នែក​ទេ តែ​ទាំង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន ហើយ​នៅ​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ទៀត​ផង ដូចនេះ​ហើយ​បាន​ជា​ពួកគេ​ប្រើ​គ្រប់​វិធីមិន​ថា​ហាត់ប្រាណ ឬ​លេប​ថ្នាំ​អ្វី​ទេ ឲ្យ​តែ​បាន​រូបរាង​ដូច​គេ​ឯង​វិញ។ ខាងក្រោម​នេះ៖ ១- ឆាប់​ហត់ បើ​តាម​សម្ដី​របស់​អ្នកនាង ព្រំ សុរ៉ាវត្តី មាន​ស្រុក​កំណើត​នៅ​កំពង់សោម បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ទម្ងន់ ៨០ គីឡូក្រាម ហើយ​ពេល​ធ្វើ​អ្វី​មួយ គឺ​ឆាប់​ហត់ ក្ដៅ ជាង​គេ​ជាង​ឯង ហើយ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​គ្មាន​យាន​ជំនិះ​បាន​ទេ ព្រោះ​បើ​ហ៊ាន​តែ​ប្រថុយ​ដើរ សឹង​តែ​ដក​ចង្កា​មាន់។ អ្នក​លក់​ដូរ​តាម​អនឡាញ​រូប​នេះ​បាន​ត្អូញត្អែរ​ទៀត​ថា ក្រៅ​ពី​ឆាប់​ហត់​ហើយ ត្រូវ​ការ​រស់នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​មនុស្ស​ធម្មតា បើ​គេង​បើក​ម៉ាស៊ីន​ត្រជាក់ គឺ​លេខ១ ហើយ​បើ​កង្ហារ​ត្រូវ​បើក​២ ហើយ​គ្មាន​នរណា​អាច​គេង​ជិត​បាន​ឡើយ។ សុរ៉ាវត្តី បាន​បន្ត​ទៀត​ថា រាល់ថ្ងៃ​ពិតជា​ចង់​ស្គម​ដូច​គេ​ឯង​ណាស់ តែ​មិន​ដឹង​ប្រើ​ថ្នាំ ឬ​វិធី​អ្វី​ទើប​អាច​ជួយ​បាន​ទាំង​ស្រុង ហើយ​មិន​ប៉ះពាល់​សុខភាព។ ២- ពិបាក​រឿង​ស្លៀកពាក់ «រឿង​នេះ​សម្រាប់​ខ្ញុំ​ពិបាក​បំផុត​ហើយ ព្រោះ​កម្រ​មាន​សម្លៀកបំពាក់​ណា​ត្រូវ ហើយ​បើ​ទោះ​ជា​ត្រូវ ក៏​ពិបាក​មើល​ដែរ និយាយ​រួម​ស្លៀក​យ៉ាង​ម៉េច​ក៏​មិន​ស្អាត​ដែរ ជា​ពិសេស​គីឡូ​ជាង ១០០ គីឡូ​បែបនេះ​ទៀត»។ នេះ​ជា​ការ​លើកឡើង​របស់​លោក សិត បញ្ហា អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​រៀបរាប់​ប្រាប់។ និសិ្សតសិក្សា​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​ជំនាញ​ព័ត៌មាន​វិទ្យា បាន​បន្ត​ទៀត​ថា មិន​ត្រឹម​តែ​ពិបាក​ស្លៀក​ពាក់​ទេ សម្លៀកបំពាក់​មាន​តម្លៃ​ថ្លៃ​ជាង​សម្លៀកបំពាក់​ធម្មតា ព្រោះ​ម៉ូដ​នាំ​មក​មិន​សូវ​មាន​អ្នក​ទិញ […]


លើសទម្ងន់

ទឹកក្រូចស្រស់ ​អាច​​បញ្ចុះ​​ជាតិ​​ខ្លាញ់​អាក្រក់​ក្នុង​​ខ្លួន​យើង​បាន?

អ្នកធាត់ៗ​ប្រឈម​ច្រើន​ចំពោះរឿង​លើស​ជាតិ​ខ្លាញ់ និង​ជំងឺ​ផ្សេងៗទៀត ដោយសារ​តែ​របបអាហារ និង​ទម្លាប់​រស់នៅ។ ប៉ុន្តែ មាន​ការ​លើកឡើង​ថា ទឹកក្រូចស្រស់ អាច​កាត់បន្ថយ​ជាតិ​ខ្លាញ់​អាក្រក់​ក្នុង​រាងកាយយើង​បាន។ តើ​ពិត​អត់? ១- ទឹក​ក្រូច​ស្រស់ និង​ជាតិ​ខ្លាញ់​អាក្រក់ LDL ធ្លាប់​មាន​ការ​សិក្សា​បង្ហាញ​ថា ញ៉ាំ​ទឹក​ក្រូច​ស្រស់​អាច​បញ្ចុះ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ LDL ចំពោះ​តែ​មនុស្ស​មួយ​ចំនួន ប៉ុន្តែ​ភស្តុតាង​បង្ហាញ​គាំទ្រ​ការ​សិក្សា​នេះ នៅ​មាន​កម្រិត ខណៈ​ការ​សិក្សា​មួយ​នៅ​ឆ្នាំ២០១០ បាន​ផ្សព្វ​ផ្សាយ​តាម​រយៈ​ព័ត៌មាន និង​ស្រាវជ្រាវ​អាហារូបត្ថម្ភ បង្ហាញ​ថា ផឹក​ទឹក​ក្រូច​ស្រស់ ៧៥០ មិល្លីលិត្រ/ថ្ងៃ រយៈពេល ២​ ខែ អាច​បញ្ចុះ​សារធាតុ​ខ្លាញ់​អាក្រក់ LDL សម្រាប់​អ្នក​មាន​ជំងឺ​កម្រិត​កូលេស្តេរ៉ូល​សរុប​ខ្ពស់។ ប៉ុន្តែ​ការ​សិក្សា​មួយ​ទៀតផ្ដោត​តែ​ចំពោះ​ជំងឺ​សរសៃ​ឈាម​បេះដូង (Arteriosclerosis) ជំងឺ​ដុំ​កំណក​ឈាម (Thrombosis) និង​បញ្ហា​ជីវសាស្ត្រ​លើ​សរសៃ​ឈាម (Vascular biology) ធ្វើ​ឡើង​នៅ​ខែមីនា ឆ្នាំ២០០៤ បែរ​ជា​បង្ហាញ​ថា ទឹក​ក្រូច​សុទ្ធ​ស្រស់​ មិន​មាន​សកម្ម​ភាព​បញ្ចុះ​កម្រិត LDL ចំពោះ​ជំងឺ​លើស​កម្រិត​ជាតិ​កូលេស្តេរ៉ូល​ឡើយ។ ២- ទឹក​ក្រូច​ស្រស់ និង​ខ្លាញ់​ល្អ HDL ការ​សិក្សា​ពីរ​ខាង​លើ ក៏​បង្ហាញ​ថា ទឹក​ក្រូច​ស្រស់​គ្មាន​ទំនាក់​ទំនង​ជាមួយ​ខ្លាញ់​ល្អ HDL ដែរ ប៉ុន្តែ​ការ​សិក្សា​មួយ​ធ្វើ​ឡើង​លើ ២០០០ ករណី​ផ្សេង​ទៀត ចេញ​ផ្សាយ​នៅ​កាសែត​អាហារូបត្ថម្ភ​អាមេរិក​ បង្ហាញ​ថា […]


លើសទម្ងន់

ស្រលាញ់​កូន ជួយកូនផង! កុំឲ្យ​គេហៅកាម៉ាប់ៗៗ

ដឹង​ថា​ស្រលាញ់​កូន​ហើយ ប៉ុន្តែ​ក៏​មិន​គួរ​ទម្រើស​ពេក​ដែល ពិសេស​អា​រឿង​ញ៉ាំ​ចំណី​ចំណុក​នេះ​តែ​ម្តង ប្រយ័ត្នត្រូវ​គេ​ហៅ​កូនថា កាម៉ាប់ៗៗទៅ។ កូន​យើង​អាច​មាន​វិប្បដិសារី​ពេល​ធំ​ឡើង ព្រោះ​ក្មេងៗ​ឥឡូវ កើត​ជំងឺ​ធាត់​ច្រើន​ណាស់។ ណា​មួយ​ជំងឺ​នេះ ស្មុគ​ស្មាញ​ណាស់ ធ្វើ​ឲ្យ​ក្មេង​ឡើង​ទម្ងន់​ទប់​មិន​ឈ្នះ​តែ​ម្តង។ “Hello គ្រូពេទ្យ” នឹង​លម្អិត​រឿង​ជំងឺ​ធាត់​លើ​ក្មេងៗ​ឲ្យ​ប៉ាម៉ាក់​បាន​ដឹង។ ១- អ្វី​ជា​ជំងឺ​ធាត់​លើ​ក្មេងៗ អូនៗ​មាន​រូប​រាង​ធាត់​ទាំង​ពី​ក្មេង នឹង​កើត​ជំងឺ​ធាត់​នៅ​ពេល​ពេញ​វ័យ ហើយ​ប្រឈម​នឹង​ស្ថាន​ភាព​ជំងឺ​ធ្ងន់​ធ្ងរ​ជាច្រើន ដូច​ជា ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​​បេះ​ដូង​ទៀត​ផង ធ្វើ​ឲ្យ​អូនៗ​ងាយ​រង​គ្រោះ​​បញ្ហា​ផ្លូវ​ចិត្ត ដូច​ជា​ឲ្យ​តម្លៃ​ទាប​លើ​ខ្លួន​ឯង មាន​ភាព​ទុក្ខ​ព្រួយ អារម្មណ៍​តាន​តឹង។ ២-មូលហេតុ​ធ្វើ​ឲ្យ​ក្មេង​កើត​ជំងឺធាត់ មាន​មូល​ហេតុ​ច្រើន​ បណ្តាល​ឲ្យ​ក្មេងៗ​កើត​ជំងឺ​ធាត់ ដោយ​ភាគ​ច្រើន​បណ្តាល​មក​ពី​ហ្សែន របប​អាហារ​គ្មាន​សុខ​ភាព​ល្អ អ​សកម្ម​ភាព​លើ​រាង​កាយ​ជាដើម។ ករណី​កម្រ ជំងឺ​​ធាត់​លើ​ក្មេង គឺ​បណ្តាល​មក​ពី​អ័រម៉ូន។ បើ​ប៉ាម៉ាក់ រក​ឃើញ​ថា​ កូន​យើង​មាន​ហានិភ័យ​ដែល​បណ្តាល​ឲ្យ​មាន​ជំងឺ​ធាត់ ដូច​ជា បញ្ហា​អ័រម៉ូន​នោះ គួរ​នាំ​អូនៗ​ទៅ​ធ្វើ​តេស្ត​ឈាម និង​ពិនិត្យ​រាង​កាយ។ ប្រវត្តិ​សមាជិក​គ្រួសារ ឬ​ប៉ាម៉ាក់​ធ្លាប់​មាន​ជំងឺ​ធាត់ ក៏​អាច​ជា​មូលហេតុ​មួយ​ដែរ ប៉ុន្តែ​មិន​មែន​ក្មេង​គ្រប់​គ្នា មាន​គ្រួសារ​កើត​ជំងឺ​ធាត់ សុទ្ធ​តែ​កើត​ជំងឺ​នេះ​ទេ។ គ្រាន់​តែ​ថា បើ​ម៉ាក់​ប៉ា​អូនៗ ឬ​បង​ប្អូន​មាន​ធាត់ អូនៗ​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​រឿង​លើស​ទម្ងន់។ ទោះ​ជា​យ៉ាង​ណា មូល​ហេតុ​ចម្បង​នៃ​ជំងឺ​ធាត់​លើ​ក្មេងៗ គឺ​ទម្លាប់​រស់​នៅ​ក្នុង​គ្រួសារ ពិសេស​គឺ​របប​អាហារ គ្មាន​សុខភាព​តែ​ម្តង។ ទម្ងន់​ក្មេងៗ ពឹង​ផ្អែក​ទៅ​លើ​របប​អាហារ និង​កម្រិត​លំហាត់​ប្រាណ ការ​បញ្ចេញ​សកម្មភាព​ប្រចាំ​ថ្ងៃ។ […]


លើសទម្ងន់

អ្នក​ស្គម​ៗ​កុំ​អាល​អរ ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិនមែន​កើត​តែ​លើ​អ្នក​​ធាត់​ៗ​ទេ

ពេល​ឮ​ពាក្យ​ថា​ជំងឺ «ខ្លាញ់​រុំ​ថ្លើម» យើង​ប្រហែល​ជា​គិត​ថា ជំងឺ​នេះ​កើត​ឡើង​ចំពោះ​តែ​អ្នក​ធាត់​ៗ​ប៉ុណ្ណោះ អ្នក​ស្គម​ៗ​មិន​អី​ទេ។ បើ​គិត​បែប​នេះ គឺ​ខុស​ទាំងស្រុង​ខុស​ហើយ ព្រោះ​បើ​តាម​ការ​បញ្ជាក់​ពី​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ទូទៅ បាន​ឲ្យ​ដឹង​ថា ជំងឺ​មួយ​នេះ​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​ប្រភេទ។ ដូចនេះ​ យើង​គ្រប់​គ្នា​គួរតែ​មក​ស្វែងយល់​ពី​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​ទាំងអស់​គ្នា។ ១- តើ​មូលហេតុ​អ្វី​បាន​ជា​បណ្ដាល​ឲ្យ​កើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម? ជំងឺ​ខ្លាញ់​រុំ​ថ្លើម​នេះ​កើត​ឡើង​ដោយសារ​ការ​ញ៉ាំ​ស្រា អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម ញ៉ាំ​ខ្លាញ់​ច្រើន អ្នក​ដែល​ធាត់ និង​អ្នក​មាន​ប្រវត្តិ​លើស​ជាតិ​ខ្លាញ់​ច្រើន​ជាដើម។ សម្រាប់​វ័យ​ដែល​កើត​មាន​ជំងឺ​មួយ​នេះ ភាគច្រើន​ចាប់ពី ៤០-៥០ ឆ្នាំ​ឡើង​ទៅ។ ២- តើ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម និង​ខ្លាញ់រុំ​បេះដូង​កើត​ឡើង​ព្រោះ​មូលហេតុ​ដូចគ្នា​មែន ឬ​ទេ? ខ្លាញ់​រុំ​ថ្លើម និង​ខ្លាញ់​រុំ​បេះដូង​ជា​ជំងឺ​ពីរ​ផ្សេង​គ្នា ហើយ​មូលហេតុ​ក៏​មិន​ដូច​គ្នា​ដែរ ព្រោះ​ជំងឺ​ខ្លាញ់​រុំ​បេះដូង​កើត​ឡើង​ដោយសារ​កំហាប់​កូឡេស្តេរ៉ូល​ឡើង​ខ្ពស់​នៅ​ក្នុង​ឈាម ហើយ​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​មិន​ប្រាកដ​ថា​កើត​ឡើង​ដោយសារ​ជាតិ​ខ្លាញ់​ទាំងស្រុង​នោះ​ទេ។   ៣- ដើម្បី​ចៀសវាង​ជំងឺ​នេះ និង​កាត់​បន្ថយ​ជំងឺ​នេះ ដើម្បី​ចៀសវាង ឬ​បើ​យើង​កំពុង​តែ​មាន​ត្រូវ​កាត់​បន្ថយ​ពី​ជំងឺ​មួយ​នេះ យើង​គួរតែ​កុំ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​ពេក ហាត់​ប្រាណ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន កុំ​ឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម កុំ​បណ្ដោយ​ឲ្យ​ធាត់ ឬ​ឡើង​គីឡូ​ច្រើន​ពេក។ ៤- រោគសញ្ញា​ជំងឺ​ខ្លាញ់​រុំ​ថ្លើម សម្រាប់​អ្នក​ជំងឺ​ប្រភេទ​នេះ​វិញ មាន​ដូចជា អស់កម្លាំង ថ្លើមរីកធំ និង​អង់ស៊ីម​ថ្លើម​កើន​ឡើង ឈឺចាប់​នៅ​កណ្ដាល​ពោះ ឬ​ផ្នែក​ខាង​ស្កាំ។ ប្រសិនបើ​មាន​ករណី​ទាំង​ប៉ុន្មាន​នេះ គួរទៅ​ពេទ្យ​ពិនិត្យ និង​ព្យាបាល​ឲ្យ​ទាន់​ពេលវេលា ព្រោះ​ជំងឺ​នេះ​អាច​មាន​វិវត្ត​ទៅ​ជា​ធ្ងន់ធ្ងរ​បាន។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


លើសទម្ងន់

ជំងឺ​ធាត់ កម្រមាន​ណាស់​ នៅ​ប្រទេស​ញ៉ាំ​បាយ​​​ដូច​នៅ​ស្រុកយើង

​ម្នាក់ៗ ញ៉ាំបាយ ២-៣​ពេល ឬ​ស្មើ​ប្រមាណ ៤៣៧​ក្រាម/ថ្ងៃ ជា​បរិមាណ​ដ៏ច្រើន​មួយ បន្ទាប់​ពី​បង់ក្លាដេស និង​ឡាវ។ ប្រទេស​ញ៉ាំបាយ​ច្រើន​ដូច​យើង មាន​ចំនួន​អ្នក​កើត​ជំងឺ​ធាត់ នៅ​កម្រិត​ទាប ដោយសារ​ជាតិ​សរសៃ​ក្នុង​បាយ ធ្វើ​ឲ្យ​យើង​ឆ្អែត ហើយមិនញ៉ាំ​លើស​កម្រិត។ ការសិក្សា​មួយ លើ​ប្រទេស ១៣៦ បង្ហាញ​ថា ប្រទេស​មាន​ពលរដ្ឋ​ញ៉ាំបាយ​ច្រើន មាន​តួលេខ​អ្នក​កើត​ជំងឺធាត់ នៅ​កម្រិត​ទាប។ អ្នកវិទ្យាសាស្ត្រ ណែនាំ​ឲ្យ​ញ៉ាំបាយ ៥០​ក្រាម/ថ្ងៃ ដើម្បី​បង្ការ​ជំងឺ​ធាត់ ខណៈ​ខ្មែរ​យើង ញ៉ាំបាយ ៤៣៧ក្រាម/ថ្ងៃ តិចជាង​បង់ក្លាដេស ញ៉ាំ ៤៧៣​ក្រាម/ថ្ងៃ និង​ឡាវ ញ៉ាំ ៤៤២​ក្រាម/ថ្ងៃ។ ការ​សិក្សា​នេះ លើក​សរសើរ​របបអាហារ​ជប៉ុន និង​អាស៊ី ជួយ​បង្ការ​ជំងឺ​ធាត់ ដោយសារ​ប្រទេស​ទាំង​នេះ ញ៉ាំបាយ​ច្រើន។ អ្នកស្រាវជ្រាវ ថា ប្រសិនបើ គ្រប់គ្នា ញ៉ាំបាយ ៥០​ក្រាម/ថ្ងៃ តួលេខ​អ្នក​កើត​ជំងឺ​ធាត់ និង​ធ្លាក់ពី ៦៥០​លាន​នាក់ មក​ត្រឹម ៦៤៣,៥​លាន​នាក់។ អត្ថបទពាក់ព័ន្ធ៖ ការពិត “ទឹកបាយ” មានប្រយោជន៍ខ្លាំង មនុស្សសម័យ​ឥឡូវមិនសូវដឹង ចេះតែ​មិន​ឃ្លាន​​បាយ? វិធី​នេះ​អាច​ជួយ​បាន គួរបញ្ជាក់​ថា ការសិក្សា​នេះ បាន​បង្ហាញ​នៅ​សភា​អឺរ៉ុប […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ