អាហារូបត្ថម្ភ

អាហារូបត្ថម្ភ - ជាទី​ប្រមូលផ្ដុំចំណេះដឹងពី​​បណ្ដា​ចំណីអាហារ​ដែល​រាងកាយ​ត្រូវការ​បំផុត​សម្រាប់​ការ​លូតលាស់ ស្វែងយល់ពីអាហារល្អមានប្រយោជន៍ និង​ក្រុមអាហារអាក្រក់គួរចៀសវាង ដើម្បី​បន្ថយបញ្ហា ឬបង្កជាជំងឺដល់រាងកាយផ្នែកជាក់លាក់ណាមួយដែលគ្រប់គ្នា​គួរដឹង

ចំណេះដឹងទូទៅ

អាហារូបត្ថម្ភ

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក

ជំងឺ​មហារីក​អាចកើតឡើងដោយសាររបបអាហារដែលយើងញុំា។ ផ្ទុយមកវិញ របបអាហារមួយ ចំនួនក៏អាចជួយ​ការពារ និង​ប្រឆាំង​នឹង​ជំងឺមហារីក​បានដែរ។ តើរបបអាហារអ្វីខ្លះមានឥទ្ធិពល ជួយកាត់បន្ថយជំងឺមហារីក? ១. ផ្លែឈើអម្បូរបឺរី ផ្លែឈើអម្បូរបឺរីមានដូចជា ផ្លែស្ត្របឺរី ប្លូបឺរី ប្លែកបឺរី រាសបឺរី ក្រេនបឺរី និងផ្លែមនជាដើមមានផ្ទុក សារធាតុប្រឆាំងអុកស៊ីតកម្មដូចជា Phytonutrients, Anthocyanins, Resveratrol និងអាស៊ីដ Allagic ដែលអាចពន្យឺត បញ្ឈប់ និងការពារការរីកលូតលាស់នៃដុំសាច់។ ផ្លែឈើអម្បូរបឺរីអាច កាត់​បន្ថយ​ហានិភ័យ​នៃ​ការ​កើតជំងឺ​មហារីក​សួត ក្រពះ និង​មាត់។ នេះ​បើ​តាម​ការ​សិក្សា​​រាប់រយ​របស់​មូលនិធិ​ស្រាវជ្រាវ​មហារីក​ពិភពលោក និង​វិទ្យាស្ថាន​អាមេរិក​សម្រាប់​ការ​ស្រាវជ្រាវ​មហារីក។ ២. ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវ ស្ពៃក្តោបពណ៌ស្វាយ និងផ្កាខាត់ណាខៀវសម្បូរទៅដោយសារធាតុ Anthocyanins , Sulforaphane និង Indole-3-carbinol ដែលជួយដល់ការជួសជុល DNA នៅក្នុងកោសិកា រាងកាយ និងរារាំងការលូតលាស់នៃកោសិកាមហារីក។ ៣. បន្លែស្លឹកបៃតង បន្លែស្លឹកបៃតងអាចជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក ព្រោះសម្បូរទៅដោយសារធាតុ ហ្វូឡា ដែលជួយដល់ការបង្កើត DNA ចម្លង DNA បានត្រឹមត្រូវ ហើយក្នុងករណីខ្លះអាចជួយ ជួសជុល DNA ទៀតផង ។ […]

ស្វែងរក អាហារូបត្ថម្ភ

អាហារូបត្ថម្ភ

អាហារប្រភេទនេះ អាចបង្កឲ្យកើតមហារីកក្រពះពោះវៀន គ្នាយើងគួរប្រយ័ត្ន!

ម្ហូបពេញនិយមតាមផ្ទះមានដូចជាត្រីងៀត ត្រីហើម ត្រីឆ្អើរ ផ្អក ប្រហុកជាដើមដែល​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​យើង​ភាគ​ច្រើន​​ញ៉ាំតាំង​ពី​ដើម​មក​។ អាហារទាំងនេះអាចញុំាបានគ្រប់រដូវកាល ហើយផ្ទះខ្លះ​សឹងតែ​ខ្វះ​មិនបាន ឱ្យតែអស់​ដឹង​តែទិញថែមហើយ។ ទោះជាឆ្ងាញ់យ៉ាងណាក៏ដោយ យើងគួរកាត់បន្ថយខ្លះ ព្រោះតាមការសិក្សាបានឱ្យ​ដឹងថា អាហារទាំងនេះក៏អាច​ប៉ះពាល់សុខភាពដែរ​។ ១. ត្រីប្រឡាក់ លោកសាស្រ្តាចារ្យ​វេជ្ជ​បណ្ឌិត អ៊ាវ សុខា ប្រធាន​ផ្នែក​ជំងឺ​មហារីក និង​ជំងឺ​ឈាមនៃ​មន្ទីរពេទ្យ​កាល់ម៉ែត បាន​អះ​អាង​ថា ការញុំាត្រីប្រឡាក់ ត្រីហើមច្រើន​ជា​ប្រចាំអាចបង្កើន​ហានិភ័យ​កើត​មហារីក​ក្រពះ ព្រោះ​អាហារ​ទាំង​​នេះ​មានផ្ទុកជាតិប្រៃច្រើន។ លោក​លើក​ឧទាហរណ៍​ជា​ភស្តុតាង​វិទ្យាសាស្រ្គថា ​ជន​ជាតិជប៉ុនចូលចិត្ត​ញ៉ាំ​ត្រី​ប្រឡាក់​​ ដែល​ជា​ហេតុ​​ធ្វើ​ឱ្យ​ជន​ជាតិ​ជប៉ុន​មាន​អត្រា​កើត​ជំងឺ​មហារីក​ក្រពះ​ច្រើនជាង​នៅ​លើ​ពិភពលោក។ ជាងនេះទៅទៀត ការញុំាជាតិប្រៃច្រើនអាច​ធ្វើ​ឱ្យរាង​កាយ​យើង​ឡើង​ជាតិ​ប្រៃ ចាល់ជាតិទឹក បណ្តាល​ឱ្យ​កើតជំងឺលើសសម្ពាធឈាម ជំងឺ​បេះដូង និងពុកឆ្អឹង។ [embed-health-tool-bmr] ២. ត្រីឆ្អើរ តាមការសិក្សាបានឱ្យដឹងថា ការញុំាត្រីឆ្អើរច្រើនអាចបង្កើនហានិភ័យកើតមហារីក ជាពិសេស​មហារីក​ក្រពះ​ពោះវៀន ដោយសារត្រីឆ្អើរមានផ្ទុកសារធាតុ PAHs និង HCAs។ ការឆ្អើរត្រីឱ្យ​ក្រៀម​ធ្វើ​ឱ្យជាតិទឹក​និង​ខ្លាញ់​​ត្រីស្រក់លើភ្លើង បង្កើតបានជាផ្សែងដែលពោពេញទៅដោយសារធាតុ PAHs (Polycyclic aromatic hydrocarbons) ជ្រាបចូលពេញសាច់ត្រី ហើយនៅពេលសាច់ត្រី​ឆ្លងកាត់ការ​ចម្អិនរហូតក្រៀម​នឹងបង្កើត​ជាសារធាតុគីមី HCAs (Heterocyclic amines)។ ទាំង PAHs និង HCAs ធ្វើឱ្យមានការបំរែបំរួល DNA ដែលបង្កើនហានិភ័យកើតមហារីក។ ចង់គណនា BMI […]


អាហារូបត្ថម្ភ

រាងកាយខ្វះវីតាមីន B អាចបង្ហាញរោគសញ្ញាទាំងនេះ

ការកង្វះវីតាមីន B ក្នុងរាងកាយគឺជារឿងដែលកម្រ ព្រោះថាវីតាមីនប្រភេទនេះគឺសម្បូរ នៅក្នុងរបបអាហារប្រចាំថ្ងៃរបស់យើងមិនថានៅក្នុងសាច់ បន្លែ ផ្លែឈើនោះទេ គឺយើងបានញ៉ាំជារាងរាលថ្ងៃ។ ប៉ុន្ដែក្នុងករណីមួយចំនួន រាងកាយក៏អាចប្រឈមខ្វះវីតាមីន B បានដែរ ដូចជា អ្នកគ្មានអាហារញ៉ាំគ្រប់គ្រាន់ អ្នកមានជំងឺផ្នែកប្រព័ន្ធរលាយអាហារ អ្នកកាត់បន្ថយរបបអាហារដើម្បីសម្រកគីឡូ និង អ្នកតមសាច់ប្រឈមខ្លះវីតាមីន B12 ជាងគេ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! វីតាមីន B បែងចែកជា ៨ប្រភេទសំខាន់ផ្សេងៗគ្នា ដូចជា៖ វីតាមីន B1 ជួយបង្កើនការលូតលាស់ និង មុខងារកោសិកាក្នុងរាងកាយ មិនតែប៉ុន្ដែជួយរំញោចដល់មុខងារប្រព័ន្ធប្រសាទ និង បំប្លែងជាតិស្ករទៅជាថាមពល។ វីតាមីន B2 ជំនួយការលូតលាស់កោសិកា ពង្រឹងប្រព័ន្ធប្រសាទ សុខភាពស្បែក ភ្នែក ថ្លើម និង សាច់ដុំ។ វីតាមីន B3 ជួយបំប្លែងជាតិកាបូនអ៊ីដ្រាត និង ខ្លាញ់ទៅជាថាមពល ក៏ដូចជាជួយពង្រឹងប្រព័ន្ធរំលាយអាហារ និង ប្រព័ន្ធប្រសាទ។ វីតាមីន B5 មានតួនាទីក្នុងការធ្វើមេតាប៉ូលី នៃពពួកកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ និង […]


អាហារូបត្ថម្ភ

ដឹងថាធ្វើការរវល់ច្រើនមិន​សូវ​បាន​ចម្អិន​ម្ហូប​ តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ

អាហារប៉ះពាល់សុខភាពមានអ្វីខ្លះ? អាហារពេញនិយមសម្រាប់អ្នកធ្វើការក្នុង​ការិយាល័យ គឺសាំងវិច នំបុ័ង​សាច់ នំប្រៃ នំខូឃី ឬម្ជូរជាដើម។ ដោយសារ​​​​រវល់ធ្វើការ មានពេលសម្រាកខ្លី គ្មានពេល​វេលាគ្រប់គ្រាន់​ក្នុង​ការចម្អិន ឬញុំាអាហារ ជាពិសេសអាហារពេលព្រឹកនិងអាហារសម្រន់ នៅជិត​កន្លែងធ្វើការមានលក់​អី​ក៏​ទិញ​ហ្នឹងញុំាទៅ។ មួយវិញទៀត អាហារ​ទំាងនេះ​​មានមានភាពងាយ​ស្រួល​ក្នុងការញុំា ដោយអាច​ញុំាបណ្តើរ​ធ្វើការ​បណ្តើរក៏បាន មិនចំណាយពេលយូរក្នុងការញុំា។ យ៉ាងណាមិញ យើងគួរកាត់បន្ថយអាហារទាំងនេះ ព្រោះ​ប៉ះពាល់សុខភាពច្រើន​ដែរ​។ ១. អាហារ Fast Food អាហារហ្វាសហ្វូតរួមមាន ដំឡូងបំពង ភីហ្សា បឺហ្គឺ សាំងវិច នំបុ័ងទួគី នំបុ័ង​ហតដក នំបុ័ងសាច់ នំដូណាត់ ភ្លៅមាន់បំពង និងស្លាបមាន់ក្រឡុកជាដើម​ដែលសម្បូរទៅដោយម្សៅកែច្នៃ ផ្ទុក​ខ្លាញ់ អំបិល ស្ករ និងកាឡូរីខ្ពស់។ ការញុំាអាហារហ្វាសហ្វូតច្រើនបង្កើនហានិភ័យធាត់ កើតជំងឺ​លើស​សម្ពាធ​ឈាម ជំងឺបេះដូង មហារីកពោះវៀនធំ ទឹកនោមផ្អែម និងបាក់ទឹកចិត្ត។ ២. អាហារកែច្នៃ ការញុំាអាហារកែច្នៃដូចជា មីកំប៉ុង ប្រហិត សាច់ប៉ាត់តេ នំកញ្ចប់ ឬអាហារ​កំប៉ុង​ច្រើនអាច​ធ្វើឱ្យ​យើង​ធាត់ ប្រឈម​បញ្ហាលើសសម្ពាធឈាម កើតជំងឺបេះដូង និងជំងឺទឹក​នោមផ្អែម​ដោយសារ​ក្នុង​អាហារកែច្នៃ​មាន​សារធាតុចិញ្ចឹមតិចតួច តែផ្ទុកកាបូអ៊ីដ្រាតកៃច្នៃ ជាតិស្ករ អំបិល […]


អាហារូបត្ថម្ភ

ស៊ុត អាហារងាយរកតែសម្បូរ​ជាតិដែក​ដែល​រាង​កាយ​ត្រូវ​ការ

ស៊ុតជាអាហារសាមញ្ញ មានតម្លៃសមរម្យ ងាយស្រួលចម្អិន និងមានរសជាតិ​ឆ្ងាញ់ ថែមទាំងអាច​យក​ធ្វើ​ជា​បង្អែមបានទៀតផង។ ស៊ុតមិនត្រឹមតែផ្ទុកជាតិដែកខ្ពស់ទេ ថែមទាំងសម្បូរប្រូតេអ៊ីន វីតាមីន​ និងសារធាតុរ៉ែ​ជាច្រើនប្រភេទដែលល្អចំពោះសុខភាព។ ស៊ុតមួយគ្រាប់ទម្ងន់ប្រហែល ៥០ ក្រាមមានសារធាតុចិញ្ចឹមដូចជា៖ ជាតិដែក ០,៩ មិល្លីក្រាម ប្រូតេអ៊ីន ៦,៣ ក្រាម វីតាមីន A ៨០​ មីក្រូក្រាម វីតាមីន D ១ មីក្រូក្រាម ខូលីន (Choline) ១៤៧ មិល្លីក្រាម ១. ជាតិដែក យើងត្រូវការជាតិដែកផលិតឈាមក្រហម និងដឹកនាំអុកស៊ីសែន​ចែក​ចាយ​ពាសពេញរាងកាយ។ លើស​ពី​នេះ​ទៅទៀត ជាតិដែកក៏មាននាទី​ជួយ​ពង្រឹងប្រព័ន្ធភាពសុំា និងផលិតអង់ស៊ីម​សម្រាប់​បំប្លែង​អាហារ​ទៅ​ជា​ថាមពលដែរ។ ២. ប្រូតេអ៊ីន ប្រូតេអ៊ីនមិនត្រឹមតែជួយឱ្យរាងកាយមានកម្លាំងទេ ថែមទាំងជួយពង្រឹង ជួសជុល និងបង្កើន​ម៉ាស​សាច់​ដុំ​ទៀត​ផង។ ពិសេសជាងនេះទៅទៀត ប្រូតេអ៊ីនជួយឱ្យដល់ការលូតលាស់​ និងជួសជុល​កោសិកា​ក្នុង​រាងកាយ​ដែលជួយដល់សុខភាពស្បែក សក់ និងក្រចក។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ៣. វីតាមីន A វីតាមីន A ជួយដល់សុខភាពភ្នែក ការពារភ្នែកពីការបំផ្លាញពីកាំរស្មី UV […]


អាហារូបត្ថម្ភ

គួរ​ដឹង! សាច់​ដែល​យើង​ញ៉ាំប្រចាំ​ថ្ងៃ​បី​ប្រភេទ​សម្បូរដោយជាតិ​ដែក

សាច់សម្បូរជាតិដែកមានអ្វីខ្លះ? សាច់​ជា​អាហារ​​សម្បូរ​ប្រូតេអុីនដែល​រាយ​កាយ​យើង​ត្រូវ​ការ​​សម្រាប់​ដំណើរ​ការ​ជា​ប្រក្រតី​។​ សាច់​ក៏​ជា​ប្រភព​នៃ​ជាតិ​ដែក​ផង​ដែរ ក្នុងនោះមានសាច់​​បីប្រភេទដែលងាយរក មិនត្រឹម​តែ​​ផ្ទុកជាតិដែកខ្ពស់ទេ ថែមទាំង​សម្បូរ​ប្រូតេអុីន និងវីតាមីនជាច្រើន។ រាងកាយយើងត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ និងដឹកនាំអុកស៊ីសែនទៅចិញ្ចឹម​គ្រប់ជាលិកាក្នុងខ្លួន។ យើងអាចទទួលបានជាតិដែកគ្រប់គ្រាន់តាមរយៈការញុំាអាហារសម្បូរជាតិដែក ហើយ​ខាង​ក្រោមជាសាច់សម្បូរជាតិដែកដែលងាយរក​បាន​។​ ១. សាច់គោ ថ្វីត្បិតតែសាច់គោមានតម្លៃរាងថ្លៃបន្តិច តែមានរសជាតិឆ្ងាញ់ជាប់ចិត្ត ហើយម្ហូប​ធ្វើ​ពីសាច់គោដែលពេញ​និយម​មាន ម្ជូរគ្រឿងសាច់គោ ឡុកឡាក់​សាច់គោ ឆាខាត់ណាសាច់គោ និងឡាបសាច់គោជាដើម។ ក្នុង​សាច់​​គោ ១០០ ក្រាមមានជាតិដែក ១,៩ មិល្លីក្រាម ប្រូតេអុីន ១,៧ ក្រាម វីតាមីន B12 ២,១ មីក្រូក្រាម ស័ង្កសី ៤,២ មិល្លីក្រាម និងប៉ូតាស្យូម ២៧០ ​មិល្លីក្រាម។ ២. សាច់ជ្រូក សាច់ជ្រូកជាសាច់ពេញនិយមជាងគេ ព្រោះមានតម្លៃសមរម្យ ហើយអាចច្នៃបានជាម្ហូបច្រើនមុខ។ ម្ហូបធ្វើ​ពី​សាច់ជ្រូកដែលពេញនិយមគឺបាយសាច់ជ្រូក ខ ស្ងោរជ្រក់ជើងជ្រូក និងជ្រូកខ្វៃជាដើម។ ក្នុង​សាច់​​ជ្រូក ១០០ ក្រាមមានជាតិដែក ០,៩ មិល្លីក្រាម ប្រូតេអុីន ១៦,៩ ក្រាម វីតាមីន B12 ០,៧ មីក្រូក្រាម ស័ង្កសី […]


អាហារូបត្ថម្ភ

បន្លែបីមុខនេះសម្បូរជាតិដែក ​រាង​កាយ​យើង​ត្រូវ​ការ

បន្លែសម្បូរជាតិដែកមានច្រើនប្រភេទដូចជា សណ្តែកសៀង សណ្តែកបារាំង ផ្សិត បន្លែស្លឹកបៃតង និង​ប៉េងប៉ោះជាដើម។ ក្នុងនោះស្ពៃក្តោប ដំឡូងបារាំង និងផ្កាខាត់ណាខៀវ មានជាតិដែកខ្ពស់​ដែល​យើង​មិន​គួរមើលរំលង។ ហេតុអ្វី? រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះដើម្បីទទួលបានជាតិ​ដែកគ្រប់គ្រាន់ យើង​ត្រូវ​ញុំា​អាហារ​សម្បូរជាតិដែក។ ប្រភពអាហារសម្បូរជាតិដែកមាន​ពីរគឺ​សាច់សត្វ​និងរុក្ខជាតិដែល​ជា​បន្លែនិងផ្លែឈើក្រៀម។ ១. វិធីជួយរាងកាយស្រូបយកជាតិដែកពីបន្លែបានល្អ ដើម្បីឱ្យរាងកាយស្រូបយកជាតិដែកពីបន្លែនិងផ្លែឈើបានល្អ យើងត្រូវ​ញុំាអាហារសម្បូរវីតាមីន C ដូចជា ផ្លែឈើអម្បូរក្រូចឬអម្បូរបឺរី ត្របែក ល្ហុង ត្រសក់ស្រូវ ដំឡូងជ្វា ម្ទេសហាវៃ ប៉េងប៉ោះ​ជាដើម​ក្នុងពេលដំណាល​គ្នាជាមួយបន្លែឬផ្លែឈើសម្បូរជាតិដែកផ្សេង​ទៀត​។ ឧទាហរណ៍​ថា ក្រោយ​ញុំាបាយជាមួយឆាសណ្តែកកួរ យើងគួរញុំាត្រសក់ស្រូវ ក្រូចឬល្ហុងជាបង្អែមតាម​ក្រោយ​។ ២. បន្លែសម្បូរជាតិដែកបីមុខដែលរាងកាយត្រូវការ ស្ពៃក្ដោប៖ ស្ពៃក្តោបមិនត្រឹមតែសម្បូរជាតិដែកទេ ថែមទាំងផ្ទុកកាឡូរីនិងជាតិខ្លាញ់ទាប ហើយមានវីតាមីន C ខ្ពស់។ ក្នុងស្ពៃក្តោប៨៩ ក្រាមមានផ្ទុកជាតិដែក ០,៤ មិល្លីក្រាមនិងវីតាមីន C ៣២,៦ មិល្លីក្រាម។ ស្ពៃក្តោបស្រួយ មានរសជាតិផ្អែមឡែមៗ ជាពិសេសមានពីរពណ៌គឺពណ៌សនិងស្វាយ ហើយ​យើង​អាចយកស្ពៃក្តោបធ្វើអន្លក់ ញាំ ម្ហូបឆាឬស្ងោរ។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ដំឡូងបារំាង៖ ជាបន្លែមើមសម្បូរទៅដោយជាតិដែកនិងវីតាមីន […]


អាហារូបត្ថម្ភ

កំពូលៗអាហារ ជួយផលិតគ្រាប់ឈាមក្រហមបានល្អ

ការញុំាអាហារសម្បូរជាតិដែកអាចជួយបំពេញតម្រូវការជាតិដែកដែលរាងកាយយើងត្រូវការជាប្រចាំក្នុងមួយថ្ងៃ ហើយ​ជួយ​បង្ការបញ្ហារខ្វះជាតិដែកនិងជួយរាងកាយផលិតឈាមក្រហមគ្រប់គ្រាន់។ ជាតិដែកជារ៉ែសំខាន់ក្នុងការផលិតហេម៉ូក្លូប៊ីន (Hemoglobin) ដែលជាប្រូតេអ៊ីនក្នុងឈាមក្រហម។ ១. មូលហេតុរាងកាយត្រូវការជាតិដែក រាងកាយត្រូវការជាតិដែកដើម្បីផលិតឈាមក្រហមជារៀងរាល់ថ្ងៃ ព្រោះកោសិកាឈាម​ក្រហម​មួយ​អាចរស់បានតែ ១២០ ថ្ងៃប៉ុណ្ណោះ។ ជាមធ្យម ខួរឆ្អឹងផលិតឈាមក្រហម ២ លានកោសិកា​ក្នុង​មួយ​វិនាទី​ដែលស្មើនឹងបរិមាណឈាមក្រហមងាប់ក្នុងមួយវិនាទីដែរ។ ដូច្នេះ ក្នុងមួយថ្ងៃរាងកាយ​​​​ផលិត​កោសិកាឈាម​ក្រហមប្រហែល ១៧៣ ទៅ ២៥៩ ពាន់លាន ហើយកោសិកាឈាមក្រហម​ដែល​ងាប់​នឹង​ត្រូវកម្ចាត់ចោលក្នុងថ្លើម។ ឈាមក្រហមសម្បូរទៅដោយហេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមានផ្ទុកជាតិដែក មាននាទីផ្តល់​ពណ៌​ក្រហម​ឱ្យ​ឈាម ព្រមទាំងដឹកនាំអុកស៊ីសែនពីសួតទៅកាន់​ជាលិកាពាសពេញរាងកាយ និងដឹកនាំ​កាបូន​ឌីអុកស៊ីត​ពីក្នុងរាងកាយត្រលប់ទៅសួតវិញដើម្បីបញ្ចេញចោល។ [embed-health-tool-heart-rate] ជាតិដែកក៏មាននាទីផលិត​មាយអូក្លូប៊ីន (myoglobin) ដែលជាប្រូតេអ៊ីនដឹកនាំអុកស៊ីសែន​ទៅឱ្យ​សាច់​ដុំដែរ។ ជាងនេះទៅទៀតរាងកាយត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូន ជួយដល់ការលូតលាស់​រាងកាយ​និងពង្រឹងប្រព័ន្ធភាពសុំា។ ជាតិដែកប្រហែល ៧០% គឺស្ថិតក្នុងហេម៉ូក្លូប៊ីន ៥% ស្ថិតក្នុងប្រូតេអ៊ីនសំខាន់ៗផ្សេងទៀត​ក្នុង​រាងកាយ​និង ២៥% ស្តុកទុកក្នុងថ្លើមក្នុងប្រូតេអ៊ីន ferritin សម្រាប់ប្រើប្រាស់នៅពេលត្រូវការ។ រាងកាយយើងមិនអាចផលិតជាតិដែកបានទេ ដូច្នេះនៅពេលរាងកាយមិនទទួល​បានជាតិដែក​គ្រប់គ្រាន់​ពីចំណីអាហារ រាងកាយនឹងប្រើប្រាស់ជាតិដែកដែលស្តុកទុក​ក្នុងខ្លួនដែលមានបរិមាណ​ប្រហែល ២៥% រហូតដល់អស់ ហើយបណ្តាលឱ្យយើងខ្វះជាតិដែក។   ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ២. អាហារសម្បូរជាតិដែក ខាងក្រោមជាអាហារសម្បូរជាតិដែកដែលយើងគួរបញ្ចូលក្នុងរបបអាហារ​​ដើម្បីទទួលបានជាតិដែកគ្រប់គ្រាន់៖ សណ្តែក៖ សណ្តែកសៀង សណ្តែកបាយ សណ្តែកក្រហម សណ្តែកខ្មៅ សណ្តែកអង្គុយ សាច់ក្រហម៖ សាច់គោ […]


អាហារូបត្ថម្ភ

អត្ថប្រយោជន៍វីតាមីន D ចំពោះសុខភាពបេះដូង

យើងក៏ធ្លាប់បានស្គាល់ខ្លះហើយអំពីអត្ថប្រយោជន៍របស់វីតាមីន D ចំពោះសុខភាព ពិសេសសម្រាប់សុខភាពឆ្អឹង សុខភាពស្បែក សុខភាពផ្លូវភេទ និង ប្រព័ន្ធភាពស៊ាំតែម្ដង ក្រៅពីនេះវីតាមីនប្រភេទនេះ ក៏ផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពបេះដូងខ្លាំងផងដែរ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! យើងអាចរក វីតាមីនD បាននៅក្នុងពពួកខ្លាញ់ត្រីសមុទ្រដូចជា ត្រីហារ៉ុង ត្រីស្បៃកា ត្រីសារឌីន និង ត្រីធូណា។ លើសពីនេះក៏មាននៅក្នុងផលិតផលទឹកគោ ផ្លែឈើ គ្រាប់ធញ្ញជាតិ និង ស៊ុតផង​ដែរ។ ចំណុចសំខាន់មួយទៀត រាងកាយរបស់យើងផ្ទាល់ទទួលបានវីតាមីន D ចាប់ពី៨០ទៅ៩០%តាមរយៈពន្លឺព្រះអាទិត្យ។ យោងតាមការសិក្សាធ្វើឡើងដោយសាកលវិទ្យាល័យ Ohio University បានបង្ហាញថា វីតាមីន D អាចជួយរំលាយប្រភេទកូលេស្ដេរ៉ូលអាក្រក់ៗ ធ្វើឲ្យចរន្ដឈាមដំណើរការបានស្រួល ដែលជាផ្នែកមួយយ៉ាងសំខាន់ ពាក់ព័ន្ធនឹងសុខភាពបេះដូង។ ម្យ៉ាងវិញទៀត វីតាមីន D ក៏មានសមត្ថភាពជួយឲ្យរាងកាយងាយចាប់បានពពួកសារជាតិចិញ្ចឹមដូចជា ជាតិប៉ូតាស្យូម កាល់ស្យូម ដែក ម៉ាញ៉េស្យូម ដែលទាំងនេះសុទ្ធសឹងជាធាតុចាំបាច់ជំនួយដល់ចរន្ដឈាម។ ដូច្នេះវីតាមីន D អាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគ្រោះថ្នាក់សរសៃខួរក្បាល ជំងឺលើសសម្ពាធឈាម […]


អាហារូបត្ថម្ភ

មូលហេតុមួយចំនួន រាងកាយ​ត្រូវ​ការវីតាមីន C ពី​របបអាហារ​ឲ្យ​បាន​គ្រប់​គ្រាន់

រាងកាយគឺមិនអាចផលិតវីតាមីន C សម្រាប់ប្រើប្រាស់ដោយខ្លួនឯងបានឡើយ នេះជាមូលហេតុមួយដែលយើងត្រូវការវីតាមីន C ពីខាងក្រៅ មិនថាពីរបបអាហារ ឬពីអាហារបំប៉នផ្សេងៗដែលមានផ្ទុកវីតាមីនមួយនេះ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! មូលហេតុមួយចំនួនទៀតព្រោះវីតាមីន C ផ្ដល់អត្ថប្រយោជន៍ដល់រាងកាយច្រើន ដូចជា ជំនួយមុខងារសរសៃឈាម ជួយបង្កើតខូឡាជែនក្នុងឆ្អឹង ជំនួយសាច់ដុំ ជួយឲ្យស្បែកស្រស់ថ្លា ជួយប្រឆាំងអុកស៊ីតកម្ម និង ពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។ តាមការណែរនាំមន្ទីរពេទ្យ mayoclinic អាមេរិកបានបង្ហាញថា រាងកាយមនុស្សពេញ​វ័យ​ម្នាក់ត្រូវការវីតាមីន C ជាចាំបាច់ក្នុងមួយថ្ងៃ៧០មិល្លីក្រាមសម្រាប់ស្ដ្រី និង​៩០មិល្លីក្រាមសម្រាប់បុរសដើម្បីឆ្លើយតបតម្រូវការប្រើប្រាស់។ បើផ្អែកលើរបបអាហារប្រចាំថ្ងៃ ដែលយើងបានញ៉ាំ មានបន្លែផ្លែឈើ ពិសេស​ពពួកក្រូច គឺគ្រប់គ្រាន់សម្រាប់តម្រូវការរាងកាយយើងហើយ ប៉ុន្ដែអាចមានក្រុមមនុស្សមួយចំនួន ដែលអាចប្រឈមខ្វះវីតាមីន C ដូចជា៖ អ្នកជក់បារី អ្នកផឹកស្រាច្រើន អ្នកចូលចិត្ដញ៉ាំអាហារមានជាតិសាច់ មិនចូលចិត្ដបន្លែ អ្នកមានជំងឺថ្លើម អ្នកមានជំងឺមហារីកក្នុងដំណាក់ដំបូង ការខ្វះវីតាមីន C អាចបណ្ដាលឲ្យយើងប្រឈមបញ្ហាជាច្រើនដូចជា កើតជំងឺស្លេកស្លាំង ចេញឈាមតាមអញ្ចាញធ្មេញ របួសយូជាសះស្បើយ ស្បែកឆាប់ជ្រីវជ្រួញ ឆាប់ឆ្លងជំងឺមេរោគ គេងមិនសូវលក់ ខ្សោយការចងចាំ និង ក៏ប៉ះពាល់ដល់សុខភាពភ្នែកផងដែរ។ តើការកើនឡើងវីតាមីន […]


អាហារូបត្ថម្ភ

អាហារសំខាន់ៗសម្បូរដោយវីតាមីន A រាងកាយត្រូវ​ការ

វីតាមីន A ជាប្រភេទខ្លាញ់រលាយ មានអត្ថប្រយោជន៍ចំពោះសុខភាពដូចជា ជួយឲ្យរាងកាយរបស់យើងដំណើរការបានល្អ ជួយជំរុញការលូតលាស់កោសិកា ជួយភ្នែក ពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឲ្យស្បែកស្អាត ខួរក្បាល ​បង្កើនការចងចាំ និង ជួយឲ្យឆ្អឹង និងធ្មេញរឹងមាំ។ ចង់គណនា BMR ចុចទីនេះ! ចង់គណនា BMI ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ! វីតាមីន A មាន២ប្រភេទផ្សេងគ្នា គឺ Carotenoids ជាប្រភេទវីតាមីន A ដែលមាននៅក្នុងពពួករុក្ខជាតិ ដូចជាបន្លែ ផ្លែឈើ ចំណែក Retinoids ជាប្រភេទវីតាមីន A បាន​មក​ពីសត្វ ដូចជាទឺកដោះគោ ស៊ុត សាច់ត្រី និង ថ្លើម។ ប្រភព​សំខាន់ៗដែលផ្ដល់វីតាមីន A ដោយសារតែវីតាមីនA មានទាំងនៅក្នុងសត្វ និង រុក្ខជាតិ ដូច្នេះងាយស្រួលសម្រាប់យើង អាចរកបានពីប្រភពសំខាន់ៗដូចជា៖ ផលិតផលទឹកដោះគោ៖ ទឹកដោះគោស្រស់គឺជាប្រភពផ្ដល់វីតាមីន A ដូច្នេះផលិតផលដែលផលិតចេញពីទឹកដោះ​គោ​ស្រស់មានដូចជាយ៉ាអ៊ួរ ឈីស និង ប័រជាដើម។ ស៊ុត៖ ស៊ុតផ្នែកពណ៌លឿងផ្ទុកវិតាមីន A ដូច្នេះយើងមិនចាំបាច់ស្វែងរកវីតាមីន A […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
សំណួរដែលសួរញឹកញាប់
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ