home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ញ៉ាំផ្សិតអាចជួយប្រព័ន្ធភាពស៊ាំ​ និងការពារពីជំងឺផ្សេងៗ

ញ៉ាំផ្សិតអាចជួយប្រព័ន្ធភាពស៊ាំ​ និងការពារពីជំងឺផ្សេងៗ

ផ្សិត​សម្បូរ​ដោយ​វីតាមីន ជាតិរ៉ែ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម។ ហេតុ​នេះ​​​ញ៉ាំ​ផ្សិត​មាន​ប្រយោជន៍​ច្រើន​សម្រាប់​សុខភាព។

. ប្រព័ន្ធ​ភាពស៊ាំ

ផ្សិត​គឺជា​ជម្រើស​ដ៏​ល្អ​សម្រាប់​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ។ ផ្សិត​មាន​ផ្ទុក​សារធាតុ selenium ដែល​អាច​ជួយ​ដល់​ការ​ផលិត​កោសិកា T-cell ហើយ​សារធាតុ selenium ជួយ​ឲ្យមាន​ការ​ឆ្លើយ​តប​ប្រព័ន្ធ​ភាពស៊ាំ​ទៅ​នឹង​ការ​ឆ្លង​ជំងឺ​ផ្សេងៗ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង។ ជាតិ​សរសៃ beta-gluten មាន​នៅ​ក្នុង​ផ្សិត​ក៏​ជួយ​ប្រឆាំង​នឹង​កោសិកា​មហារីក និង​ជួយ​បង្ការការ​ដុះ​​ដុំសាច់​ច្រើន​ប្រភេទ​​ដែរ​។

. ការ​ផលិត​វីតាមីន D

វីតាមីន D គឺ​សំខាន់​ក្នុង​ការ​ជួយ​ឲ្យ​ឆ្អឹង​រឹងមាំ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ រាងកាយ​ត្រូវការ​វីតាមីន D ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​ប្រឆាំង​នឹង​ជំងឺ​បាក់ទឹកចិត្ត។ ការ​ញ៉ាំ​ផ្សិត​អាច​ផ្តល់​នូវ​វីតាមីននេះមួយ​ចំនួន​ដល់​រាង​កាយ​ផងដែរ

. បញ្ចុះ​កម្រិត​កូលេស្តេរ៉ូល

ផ្សិត​ផ្ទុក​អង់ស៊ីម​មួយ​ប្រភេទ និង​ជាតិ​សរសៃ​ដែល​មាន​ប្រយោជន៍​ក្នុង​ការ​រក្សា​កម្រិត​កូលេស្តេរ៉ូល​ក្នុង​រាងកាយ។ ដូចនេះ​ការ​បន្ថែម​ផ្សិត​ទៅ​ក្នុង​របប​អាហារ​អាច​បន្ថយ​ហានិភ័យ​ជំងឺ​បេះដូង ជំងឺ​ក្រិន​សរសៃ​ឈាម​បេះដូង (Atherosclerosis) និង​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល។ ម៉្យាងទៀត ផ្សិត​ក៏​មាន​កាបូអ៊ីដ្រាត​ទាប​ និង​មិន​មាន​ជាតិ​ខ្លាញ់​ទេ។

. ជំងឺ​ទឹកនោមផ្អែម

ដោយសារ​ផ្សិត​មាន​កាបូអ៊ីដ្រាត​ទាប​ទើប​វា​ជា​ជម្រើស​អាហារ​ល្អ​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោមផ្អែម។ ការ​ញ៉ាំ​ផ្សិត​អាច​ជួយ​គ្រប់គ្រង និង​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។

. ជំងឺ​ស្លេកស្លាំង

ជំងឺ​ស្លេកស្លាំង​គឺជា​ស្ថានភាព​មួយ​ដែល​កើត​មាន​នៅ​ពេល​កម្រិត​ជាតិ​ដែក​ក្នុង​រាងកាយ​ទាប។ ប៉ុន្តែ​ស្ថានភាព​អាច​ព្យាបាល​បាន​ដោយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក ហើយ​ផ្សិត​គឺ​ជា​អាហារ​មួយ​ដែល​សម្បូរ​ជាតិ​ដែក។

. សុខភាព​ឆ្អឹង និង​ធ្មេញ

ផ្សិត​សម្បូរ​ដោយ​ជាតិ​កាល់ស្យូម​ដែល​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ជួយ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ។ ដូចនេះ​ការ​ញ៉ាំ​ផ្សិត​ជា​ប្រចាំ​អាច​​ជួយ​ដល់​សុខភាព​ឆ្អឹង និង​ធ្មេញ​បាន ហើយ​ក៏​កាត់បន្ថយ​ហានិភ័យ​ការ​ឈឺ​សន្លាក់ និង​ជំងឺ​ពុកឆ្អឹង​ដែរ។

ផ្សិត៤

. ជំងឺ​មហារីក

សារធាតុ beta-glucan និង​អាស៊ីដ linoleic ក្នុង​ផ្សិត​អាច​ជួយ​បង្ការ​ជំងឺ​មហារីក​ដូចជា​ជំងឺ​មហារីក​សុដន់ និង​ជំងឺ​មហារីក​ប្រូស្តាត។ អាស៊ីដ​ linoleic ទប់ស្កាត់​ការ​ផលិត​កោសិកា​មហារីក រីឯ​សារធាតុ beta-glucan ជួយ​បង្ការ​ការ​លូតលាស់​នៃ​កោសិកា​មហារីក​ទាំង​នោះ។

. រក្សា​ទម្ងន់

ផ្សិត​មាន​កាឡូរី​តិច​ដែល​អាច​ជួយ​រក្សា​ទម្ងន់​បាន ហើយ​វា​ក៏​ជួយ​ពន្លឿន​ការ​ធ្វើ​មេតាបូលីស​ដែរ។ វីតាមីន B ក្នុង​ផ្សិត​ជួយ​បំលែង​កាបូអ៊ីដ្រាត​ទៅ​ជា​ថាមពល។ ផ្សិត​សម្បូរ​ដោយ​វីតាមីB2 និងB3 ដែល​ជួយ​ដល់​ការ​ធ្វើ​មេតាបូលីស​ខ្លាញ់ និង​ប្រូតេអ៊ីន​​ក្នុង​​រាង​កាយ​។

. បញ្ចុះ​សម្ពាធ​ឈាម

នៅ​ពេល​សម្ពាធ​ឈាម​កើន​ឡើង​អាច​បណ្ដាល​ឲ្យ​មាន​ជំងឺ​បេះដូង ប៉ុន្តែ​ផ្សិត​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​សម្ពាធ​ឈាម។ នេះ​មក​ពី​ផ្សិត​មាន​ផ្ទុក​ប៉ូតាស្យូម​ច្រើន ហើយ​ជាតិ​រ៉ែ​នេះ​អាច​ជួយ​បន្ថយ​សម្ពាធ​ក្នុង​សរសៃឈាម និង​បន្ថយ​ហានិភ័យ​ការ​លើស​សម្ពាធ​​ឈាម​។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://parenting.firstcry.com/articles/magazine-mushroom-benefits-reasons-to-incorporate-it-in-your-diet/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 01/09/2021
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត