ចុះអ្វីជាអ៊ីស្តាមីន? គឺជាសារធាតុដែលបញ្ចេញដោយកោសិកាឈាមសដើម្បីឆ្លើយតបនឹងការរងប៉ះពាល់ពីអាលែកហ្ស៊ី ឬពីប្រតិកម្មបញ្ចេញពីការរលាក ដែលអាចបង្កគ្រោះថ្នាក់ដូចជា វីរុស បាក់តេរី សារធាតុបង្កប្រតិកម្ម ឬសារធាតុគីមីជាដើម កោសិកាឈាមសឈ្មោះម៉ាស (mast) នៅក្នុងរាងកាយយើងនឹងបញ្ចេញសារធាតុអ៊ីស្តាមីនដើម្បីកម្ចាត់ ឬទប់ស្កាត់សារធាតុទាំងនោះ។
រាងកាយយើងក៏ទទួលបានអ៊ីស្តាមីនពីអាហារដែលយើងញ៉ាំដែរ។ អាហារមួយចំនួនមានផ្ទុកអ៊ីស្តាមីន អាហារមួយចំនួនជួយជំរុញការបញ្ចេញអ៊ីស្តាមីន និងអាហារមួយចំនួនទៀតផ្ទុកអ៊ីស្តាមីនផង ជំរុញការបញ្ចេញអ៊ីស្តាមីនផង។ ឧទាហរណ៍៖ គ្រឿងស្រវឹងមិនត្រឹមតែផ្ទុកទាំងអ៊ីស្តាមីនទេ ថែមទាំងជំរុញឱ្យរាងកាយយើងបញ្ចេញអ៊ីស្តាមីនទៀតផង។
នៅពេលយើងប្រតិកម្មនឹងជាតិអ៊ីស្តាមីន យើងនឹងមានអាការៈដូចជា៖ កណ្តាស់ រមាស់ ឈឺសន្លាក់ ចង្អោរ រាក សម្ពាធឈាមចុះទាប ឈឺពោះ ឈឺក្បាល ឬឡើងកន្ទួលក្រហម។
១. អាហារដែលមានអ៊ីស្តាមីនទាបមានដូចជា៖
- ផ្លែឈើសឹងតែទាំងអស់លើកលែងតែ ម្នាស់ ស្ត្របឺរី ល្ហុង ផ្លែឈើអម្បូរក្រូច (ក្រូចឆ្មា ក្រូច ក្រូចថ្លុង) ចេក
- បន្លែសឹងតែទាំងអស់លើកលែងតែ ប៉េងប៉ោះ ត្រប់វែង ស្ពៃពួយឡេង
- គ្រាប់ធញ្ញជាតិដែលគ្មានជាតិហ្គូទីន (Gluten)៖ ពោត អង្ករ គ្រាប់ឈៀ
- ប្រេងអូលីវ
- ប្រូតេអ៊ីនពីសត្វស្រស់៖ សាច់មាន់ សាច់គោ សាច់ចៀម ពពែ
- ផលិតផលដូង៖ ខ្ទិះដូង សាច់ដូង និងប័រដូង
គណនា BMI