រ៉ែដែកជាសារជាតិចិញ្ចឹមមួយប្រភេទ ដែលរួមចំណែកជួយឲ្យរាងកាយយើងមានសុខភាពល្អ។ ជាតិដែកជួយការពារយើងពីបញ្ហាស្លេកស្លាំង និងជួយពង្រឹងប្រព័ន្ធភាពសាំប្រឆាំងនឹងការបង្ករោគផងដែរ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
រ៉ែដែកជាសារជាតិចិញ្ចឹមមួយប្រភេទ ដែលរួមចំណែកជួយឲ្យរាងកាយយើងមានសុខភាពល្អ។ ជាតិដែកជួយការពារយើងពីបញ្ហាស្លេកស្លាំង និងជួយពង្រឹងប្រព័ន្ធភាពសាំប្រឆាំងនឹងការបង្ករោគផងដែរ។
យើងអាចទទួលបានជាតិដែកតាមរយៈការចាក់ថ្នាំ ឬការដាក់សេរ៉ូម ឬក៏តាមរយៈការបញ្ចូលឈាមផងដែរ។ ដូចគ្នាដែរជាតិដែកក៏អាចទទួលបានតាមរយៈថ្នាំលេប និងអាហារដែលយើងញ៉ាំប្រចាំថ្ងៃ។ ប្រភពចម្បងនៃជាតិដែកក្នុងអាហារប្រចាំថ្ងៃរបស់យើងគឺត្រី សាច់ និងបន្លែបៃតង។
ជាតិដែកដើរតួសំខាន់ក្នុងការអភិវឌ្ឍ និងលូតលាស់របស់រាងកាយ។ រាងកាយរបស់យើងប្រើជាតិដែកដើម្បីបង្កើត hemoglobin ដែលជាប្រូតេអ៊ីនក្នុងកោសិកាឈាមក្រហម ជួយដឹកនាំអុកស៊ីសែនពីសួតទៅផ្នែកផ្សេងទៀតនៃរាងកាយ។ ជាតិដែកក៏ជួយបង្កើត myoglobin ដែលជាប្រូតេអ៊ីនមួយប្រភេទទៀតដែលជួយផ្គត់ផ្គង់អុកស៊ីសែនទៅកាន់សាច់ដុំ ហើយរាងកាយរបស់យើងក៏ត្រូវការជាតិដែកដើម្បីផលិតអ័រម៉ូនមួយចំនួនដែរ។
មួយវិញទៀតប្រហែល ៦ភាគរយនៃជាតិដែកក្នុងរាងកាយរបស់យើង គឺជាប្រូតេអ៊ីនជាក់លាក់មួយចំនួនចាំបាច់សម្រាប់ប្រព័ន្ធផ្លូវដង្ហើម និងការធ្វើមេតាប៉ូលិសថាមពល និងក៏ជាសមាសធាតុរបស់អង់ហ្សីមដែលចូលរួមសំយោគខូឡាជែនផងដែរ។ ក្រៅពីនេះជាតិដែក ក៏ជួយឲ្យរាងកាយដំណើរការប្រព័ន្ធការពាររាងកាយបានត្រឹមត្រូវផងដែរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
បញ្ហាស្លេកស្លាំងដោយខ្វះជាតិដែកជាបញ្ហាទូទៅមួយក្នុងចំណោមបញ្ហាស្លេកស្លាំងផ្សេងទៀត។ បញ្ហាស្លេកស្លាំងដោយខ្វះជាតិដែក គឺជាបញ្ហាសុខភាពមួយបង្កឡើងដោយការខ្វះខាតកោសិកាឈាមក្រហម។ កោសិកាឈាមក្រហមមាននាទីដឹកនាំអុកស៊ីសែនទៅកាន់ជាលិកាផ្សេងទៀតរបស់រាងកាយ។
បញ្ហាស្លេកស្លាំងនេះ គឺដោយសារតែរាងកាយមិនបានទទួលជាតិដែកគ្រប់គ្រាន់។ កាលណារាងកាយមិនបានទទួលជាតិដែកគ្រប់គ្រាន់ រាងកាយក៏មិនអាចផលិតកោសិកាឈាមក្រហមដែលអាចនាំយកអុកស៊ីសែនទៅកាន់ផ្នែកផ្សេងទៀតនៃរាងកាយបានដែរ។ ជាលទ្ធផលបញ្ហាខ្វះជាតិដែកនេះ នឹងធ្វើឲ្យយើងជួបអាការៈដូចជាអស់កម្លាំង និងហត់។
រោគសញ្ញាខ្វះជាតិដែកអាចមានដូចជា៖
បើសិនជាខ្លួនយើងផ្ទាល់ ឬក៏កូនមានចេញរោគសញ្ញាសង្ស័យថាខ្វះជាតិដែក គួរប្រឹក្សាជាមួយគ្រូពេទ្យ។ យើងមិនគួរវិនិច្ឆ័យរោគសញ្ញាដោយខ្លួនឯងនោះទេ គួរស្វែងរកការប្រឹក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងរោគសញ្ញាច្បាស់លាស់។
អត្ថបទគួរអាន៖
អាហារដែលសម្បូរជាតិដែកមានដូចជា៖
ជាធម្មតារាងកាយយើងស្រូបយកជាតិដែកពីសាច់ ជាងប្រភពផ្សេងទៀត។ បើសិនជាគ្នាយើងតមសាច់ គួរបន្ថែមបរិមាណបន្លែបៃតង ឬសណ្ដែកទៅក្នុងរបបអាហារ ដើម្បីឲ្យរាងកាយទទួលបានជាតិដែកគ្រប់គ្រាន់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ