backup og meta
មាតិកា
ឧបករណ៍សុខភាព
រក្សាទុក

សារធាតុគីមី ៣ ប្រភេទប្រើច្រើនលើម្ហូបអាហារ​ និងផលប៉ះពាល់!

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 17, 2023

សារធាតុគីមី ៣ ប្រភេទប្រើច្រើនលើម្ហូបអាហារ​ និងផលប៉ះពាល់!

សារធាតុគីមីមិន​អនុញ្ញាត​ឱ្យ​ប្រើ​លើ​ចំណី​អាហារ​ឡើយ ព្រោះ​ប៉ះពាល់​ដល់​សុខភាព ប៉ុន្តែនៅតែមាន​អ្នកលក់ជាច្រើនប្រើសារធាតុ​គីមីដាក់នៅ​ក្នុង​ម្ហូបអាហារ។ តោះមកដឹងពីសារធាតុ​គីមី ​៣ ប្រភេទដែលគេ​ប្រើច្រើនលើម្ហូបអាហារដែលយើងញុំារាល់ថ្ងៃ។

១. បូរាក់ (Borax)

បូរាក់ ឬសូដ្យូមបូរ៉ាតដែលយើងហៅថាទឹកអន្សាគឺជាសារធាតុម្សៅពណ៌ស​ដូចអំបិល​សម្រាប់​ប្រើ​ជាជី សារធាតុ​សម្អាត និងថ្នាំសម្លាប់សត្វល្អិត។ ប្រភេទ​ចំណី​អាហារ​ជាច្រើន​ត្រូវ​បាន​គេ​​ដាក់​​សារធាតុ​បូរាក់ ក្នុង​នោះ​មាន​ដូចជា​មឹក បង្គារ សាច់ប៉ាតេ ត្រី​ហើម ត្រី​ងៀត ប្រហិត​ ត្រី ឈាម​ជ្រូក សរសៃ​គុយទាវ មី ពពុះសណ្តែក បង្អែម​លត​ បាញ់ឌុក ទំពាំង​ជូរ ស្ពៃ​ជ្រក់​ជាដើម ដើម្បី​រក្សា​ទុក​បាន​យូរនៅ​តែ​ស្រស់​មិន​ងាយ​ខូច ហើយ​បើ​បង្អែម គុយទាវ​ មី និងប្រហិត​វិញ​ឱ្យស្វិត​ល្អ។

បន្ទាប់យើងញុំាអាហារមានផ្ទុកសារធាតុប៉ូរាក់ ២- ៤ ម៉ោង​នឹងមានរោគសញ្ញាលេចឡើងដូចជា​ឈឺក្បាល ក្តៅខ្លួន ចង្អោរ ក្អួរ និងក្រហមភ្នែក។ ការញុំាសារធាតុប៉ូរាក់ក្នុងបរិមាណ​ច្រើនអាច​បណ្តាល​ឱ្យខូចតម្រងនោម។ លើសពីនេះទៅទៀត ការ​បរិភោគ​អាហារ​ដែល​មាន​ផ្ទុកសារធាតុ​បូរ៉ាក់​ត្រឹមតែ ១៥-២០ ក្រាមអាច​សម្លាប់​មនុស្ស​ពេញ​វ័យ​បាន ហើយ​ចំពោះកុមារគឺ​ត្រឹម​តែ ៥ ក្រាមប៉ុណ្ណោះ​។

 ២. ហ្វ័រម៉ុល (Formaldehyde)

ហ្វ័រម៉ុល ឬហ្វ័រម៉ាលីន (Formalin) គឺជាឧស្ម័នឆួលគ្មានពណ៌ ប្រើប្រាស់​ជាទូទៅ​ក្នុងវិស័យ​ឧស្សាហកម្មសម្រាប់ការផលិតជ័រប្លាស្ទិក ជី គ្រឿងសម្អាង និង​វាយនភណ្ឌ។ លើសពីនេះទៅទៀត យើងប្រើហ្វ័រម៉ុលចាក់សពការពារកុំឱ្យរលួយ។ ប៉ុន្តែអ្នកលក់បែរជាដាក់ហ្វ័រម៉ុល​​ក្នុងម្ហូបអាហារដូចជាត្រី សាច់ គ្រឿងសមុទ្រ បន្លែ ផ្អក ប្រហុក ត្រីប្រម៉ា ត្រីងៀត…ជាដើមដើម្បីឱ្យនៅស្រស់ និងរក្សាទុកបានយូរ។ ផល​ប៉ះពាល់នៃការទទួលទានហ្វ័រម៉ុលក្នុង​រយៈពេល​ខ្លី​​រួមមាន ឈឺក្បាល ហៀរសំបោរ ចង្អោរ ​ថប់ដង្ហើម មានបញ្ហាអាលែហ្ស៊ី រលាកច្រមុះ ភ្នែក និង​បំពង់ក។ ឯផល​ប៉ះពាល់រយៈពេលវែង​អាច​បណ្តាល​ឱ្យ​មាន​ជំងឺ​ហឺត ​ជំងឺផ្លូវដង្ហើម​ រលាកក្រពះ ក្អួត សន្លប់ ប៉ះពាល់តម្រងនោម និងអាចគ្រោះថ្នាក់ដល់ជីវិត។

ត្រីងៀត

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

៣. ម្សៅស ឬថ្នាំស (Sodium Hydrosulfite)

សូដ្យូមអ៊ីដ្រូស៊ុលហ្វីតជាម្សៅសប្រើសម្រាប់ជាធាតុផ្សំក្នុងការផលិតរ៉េអាក់ទ័រនុយក្លេអ៊ែរ ក្រដាស ​ថ្នាំ​ពណ៌ និង​សារធាតុ​គីមី​ផ្សេង​ទៀត។ តែយើងឃើញគេប្រើម្សៅសលើសណ្តែកបណ្តុះ បន្លែសម្លរកកូរ ស្ករត្នោត ទំពាំងជ្រក់ គល់ស្លឹកគ្រៃ ខ្ញី ត្រយ៉ូងចេក ដើមចេក​ហាន់ស្រាប់ៗ។ល។ ដើម្បី​ឱ្យនៅស្រស់​បានយូរ និងមានពណ៌សស្អាតមិនប្រែជាខ្មៅ។ ការទទួលទានម្ហូបអាហារ​ដែលមានសារធាតុគីមីហាមឃាត់ Sodium Hydrosulfite អាច​បណ្តាល​ឱ្យពិបាកដកដង្ហើម សម្ពាធ​ឈាម​ចុះ​ទាប វិលមុខ ឈឺពោះ ក្អួតចង្អោរ និងរាករូស។ សម្រាប់អ្នកមានបញ្ហាអាលែកហ្ស៊ីធ្ងន់ធ្ងរ​ជា​មួយ​សារ​ធាតុ​នេះ ឬអ្នកមានជំងឺហឺត​អាចបណ្តាល​ឱ្យ​ពិបាក​ដកដង្ហើម និងអាចបាត់បង់ជីវិតបាន។

អត្ថបទគួរអាន៖

  • ដឹងថាធ្វើការរវល់ច្រើនមិន​សូវ​បាន​ចម្អិន​ម្ហូប​ តែអាហារប្រភេទនេះគួរកាត់បន្ថយខ្លះ
  • អាហារដែលអាច បង្កអោយមានមហារីកក្រពះពោះវៀន
  • ភេសជ្ជៈប៉ូវកម្លាំង​ល្អ និង​ប៉ះពាល់សុខភាព​ប៉ុនណា?
  • អ្នក​ជំនាញ៖ បន្លែ​ស្លឹក​ប៉ុន្មាន​មុខ​នេះ​មាន​ជាតិ​គីមី​តិចតួច​បំផុត
  • អ្នកមានបញ្ហាឈឺសន្លាក់បើញ៉ាំមិនតម ប្រយ័ត្នកាន់តែធ្ងន់ធ្ងរ
  • ​ចូលចិត្តញ៉ាំ​ ៣ មុខនេះ អាចកើត​ក្រួស​តម្រង​នោម ចុកពិបាកឥតអំពើ
  • ចំណុចសំខាន់

    សារធាតុគីមី ៣ ប្រភេទប្រើច្រើនលើម្ហូបអាហារដែលយើងញុំារាល់ថ្ងៃមាន៖
    • បូរាក់៖ មឹក បង្គារ សាច់ប៉ាតេ ត្រី​ហើម ត្រី​ងៀត ប្រហិត​ ត្រី ឈាម​ជ្រូក សរសៃ​គុយទាវ មី ពពុះសណ្តែក បង្អែម​លត​ បាញ់ឌុក ខ្ញី​ហាន់​រួច ទំពាំង​ជូរ ស្ពៃ​ជ្រក់…
    • ហ្វ័រម៉ុល៖ សាច់ គ្រឿងសមុទ្រ បន្លែ ផ្អក ប្រហុក ត្រីប្រម៉ា ត្រីងៀត…
    • ម្សៅស៖ សណ្តែកបណ្តុះ បន្លែសម្លរកកូរ ស្ករត្នោត ទំពាំងជ្រក់ គល់ស្លឹកគ្រៃ ខ្ញី ត្រយ៉ូងចេក ដើមចេកហាន់ស្រាប់ៗ…

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ សុខ វណ្ណ · កែ Nov 17, 2023

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
    ad iconផ្សព្វផ្សាយពាណិជ្ជកម្ម