home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

នេះទើបជាកំពូលគុណប្រយោជន៍ដ៏អស្ចារ្យពីប្រទាលកន្ទុយក្រពើ

នេះទើបជាកំពូលគុណប្រយោជន៍ដ៏អស្ចារ្យពីប្រទាលកន្ទុយក្រពើ

គ្រប់គ្នា​សឹង​សុទ្ធ​តែ​ធ្លាប់​ដឹង ធ្លាប់ឮហើយ ពី​គុណ​ប្រយោជន៍​ខ្លះៗ​របស់​ប្រទាល​កន្ទុយ​ក្រពើ ខណៈ​រាប់ពាន់​ឆ្នាំ​មក​ហើយ ដោយ​​ប្រសិទ្ធិភាព​ផ្ដល់​គុណ​ប្រយោជន៍​​ចំពោះ​សុខភាព និង​សម្រស់ រុក្ខ​ជាតិ​ប្រភេទ​នេះ ត្រូវ​គេ​ដាំ​ដុះ​នឹង​ប្រើ​ប្រាស់​យ៉ាង​ទូលំទូលាយ។ ចុះដឹង​ថា គុណប្រយោជន៍​សំខាន់​បំផុត​របស់​ប្រទាល​កន្ទុយ​ក្រពើ​មាន​អ្វី​ខ្លះ​អត់? ចង់​ដឹង​ អានអត្ថបទ​នេះដឹងហើយ!

១- មានសារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​ប្រឆាំង​បាក់តេរី

សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន ​ត្រូវ​​គេ​រក​ឃើញ​នៅ​ក្នុង​ប្រទាល​កន្ទុយ​ក្រពើ ដោយ​សារធាតុ​ទាំង​នោះ​ភាគ​ច្រើន​ ជាជាតិប៉ូលីផេណុល (Polyphenol) ជួយ​កម្ចាត់​ពពួក​​រ៉ាឌីកាល់​សេរី ដែល​ធ្វើឲ្យ​​ខូច​កោសិកា​ស្បែក ចេញ​ពី​រាង​កាយ។ ប្រទាល​កន្ទុយ​ក្រពើ ជា​សារធាតុ​ផ្សំ​មាន​សារ​សំខាន់ ចំពោះ​ផលិតផល​ថែរក្សា​ស្បែក ដោយសារ​​វា​មាន​ប្រយោជន៍​កាត់​បន្ថយ​ភាព​ចាស់​ ហើយ​សារធាតុប៉ូលីផេណុល (Polyphenols) រួម​ជាមួយ​សារធាតុ​ផ្សេង​ទៀត​​ក្នុងប្រទាល​កន្ទុយ​ក្រពើ អាច​ជួយ​ប្រឆាំង ​ការ​វិវត្ត​របស់​បាក់តេរី​គ្រោះ​ថ្នាក់​ជា​ច្រើន​ ដែល​អាច​បង្ក​ជា​ការ​បង្ក​រោគ​ផ្សេងៗ។ បើ​ប្រើ​ដើម្បី​លាប​វិញ ប្រទាល​កន្ទុយ​ក្រពើ​ ជួយ​បង្កើន​ការ​វិវត្តន៍​ជា​សះ​ស្បើយ​ពី​របួស​ដាច់​ស្បែក និង​របួស​ដោយ​កកិត។ បើ​ប្រើសម្រាប់​​ញ៉ាំ​វិញ ប្រទាល​កន្ទុយ​ក្រពើ ​អាច​ជួយ​ការពារ​ពី​ជំងឺ និង​សម្អាត​ជាតិ​ពុល​ ពី​ប្រព័ន្ធ​រំលាយ​អាហារ។

២- ​ជួយ​ឲ្យ​​ស្បែក​ឆាប់​ជា​សះស្បើយ

ប្រទាល​កន្ទុយ​ក្រពើ​ មាន​សមត្ថភាព​ភ្ញោច​កោសិកា​ហ្វីប្រូប៊្លាស (Fibroblasts) ដែល​ជា​កោសិកា​ស្បែក ​មាន​នាទី​ផលិត​កូឡាជែន ដែល​ជា​ប្រូតេអ៊ីន​ចាំបាច់ ចំពោះ​មុខ​ងារ​ស្បែក ក៏​ដូច​ជា​ធ្វើ​​យឺត​។ លាប​ជែលប្រទាល​កន្ទុយ​ក្រពើ អាច​ធ្វើ​អោយ​ស្បែក​មិន​ងាយ​ចាស់ ហើយ​គ្រឿង​សំអាង​ប្រឆាំង​នឹង​ភាព​ចាស់ ដូច​ជា ក្រែម​សំណើម​ស្បែក និង​ក្រែម​ភ្នែក ​មាន​ជាតិ​ប្រទាល​កន្ទុយ​ក្រពើ អាច​បន្ថយ​ស្នាម​ជ្រីវ​ជ្រួញ និង​សញ្ញា​ផ្សេងៗ​ទៀត​ ដែលធ្វើ​ឲ្យ​មើល​បង្ហាញចេញ​​ភាព​ចាស់របស់​យើង​បាន។

៣- ប្រទាល​កន្ទុយ​ក្រពើ​ជំរុញ​​ជំងឺ​ឆាប់​ជាសះ​ស្បើយ

ក្រៅ​ពី​គុណ​ប្រយោជន៍​​ព្យាបាល​របួស ប្រទាល​កន្ទុយ​ក្រពើ​ ក៏​មាន​ប្រយោជន៍​​ព្យាបាល​រលាក​ផង​ដែរ។ ចំណុច​នេះ ​ត្រូវគេ​រក​ឃើញ​ ដោយ​ការ​សិក្សា​តាម​បែប​វិទ្យាសាស្ត្រ ប្រទាល​កន្ទុយ​ក្រពើ មាន​ប្រសិទ្ធិភាព​ព្យាបាល ការ​លាក​កម្រិត​ទី​ ១ និង​ទី ២។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា ប្រទាល​កន្ទុយ​ក្រពើ​ អាច​ពន្លឿន​ការ​ជា​សះ​ពី​បញ្ហា​រលាក​ប្រហែល​ដល់​ទៅ ​៩​ថ្ងៃ ​បើ​ធៀប​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ពេទ្យ​ផ្សេង​ទៀត។ ជាទូទៅ​ គេ​អាច​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ​លើ​ស្បែក​ ដោយ​លាប​ផ្នែក​អន្ធិល (Gel) របស់​វា​នៅ​លើ​ស្បែក។

ប្រទាលកន្ទុយក្រពើ Hello គ្រូពេទ្យ

អត្ថបទ​ពាក់​ព័ន្ធ៖

៤- ប្រទាល​កន្ទុយ​ក្រពើ​ជួយ​ឲ្យ​​សក់ដុះ​ឡើងវិញ

លាប​ប្រទាល​កន្ទុយ​ក្រពើ​នៅ​លើ​ស្បែក​ក្បាល អាច​ជួយ​ឲ្យ​សក់​ដុះ​លឿន​ និង​រឹង​មាំ។ គ្នា​យើង​ជា​ច្រើន ប្រើប្រទាល​កន្ទុយ​ក្រពើ​ ជា​វិធី​សម្រាប់​ជួយ​​សុខភាពសក់ ដោយ​អះអាង​ពី​​ប្រសិទ្ធ​ភាពពិត​របស់​រុក្ខ​ជាតិ​នេះ​ទៀត​ផង។ វិធី​ប្រើ​ទូទៅ លាប​ផ្នែក​អន្ធិល (Gel)​ នៅ​ក្នុង​ស្លឹករបស់​វា ទៅ​លើ​សក់​ ទុក​ចោល​មួយ​ម៉ោង​ ចាំ​លាង​ចេញ និង​ផឹក​ទឹក​ប្រទាល​កន្ទុយ​ក្រពើ ​ហើយ​ប្រើ​ផលិតផល​សក់​ មាន​ជាតិ​ប្រទាល​កន្ទុយ​ក្រពើ​ក៏​ជួយ​ឲ្យ​​សក់​លូតលាស់​មាន​សុខភាព​ល្អ​ផង​ដែរ។

៥- ប្រទាល​កន្ទុយ​ក្រពើ​អាច​ព្យាបាល​ដំបៅ​មាត់

ដំបៅ​មាត់ ជា​ដំបៅ​​កើត​ឡើង​ញឹក​ញាប់​ គ្រប់​ពេល​ទាំង​អស់ក្នុង​ជីវិត ហើយ​ដំបៅ​ទាំង​នេះ ជាទូទៅ​កើត​ក្នុង​មាត់ ឬ​នៅ​ក្រោម​បបូរ​មាត់ ​ធ្វើ​ឲ្យ​​ឈឺ​រយៈពេល ពី​ ៧​-១០ ​ថ្ងៃ។ ការ​ប្រើ​ប្រទាល​កន្ទុយ​ក្រពើ ព្យាបាល​បញ្ហានេះ បាន​បង្ហាញ​ឲ្យឃើញ​ពី​ភស្តុតាង​ពិត​ប្រាកដ​ ​អាច​ជួយ​ឲ្យ​ជា​សះ​ដំបៅ​មាត់​ឆាប់​រហ័ស​ទៀត​ផង។ មិន​ត្រឹម​តែ​ទំហំ​ដំបៅ​មាត់​​ព្យាបាល​ដោយ​ប្រទាល​កន្ទុយ​ក្រពើ​ថយ​ចុះ​ប៉ុណ្ណោះ​ទេ ​ឈឺ​ចាប់​ដោយ​សារ​ដំបៅ​នោះ​ក៏​ថយ​ចុះ​ដែរ។

ក្នុង​ករណី​មាន​សំណួរ​ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ​ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

Top 5 Benefits of Aloe Vera. https://www.overstock.com/guides/top-5-benefits-of-aloe-vera. Accessed April 25, 2017.

8 Evidence-Based Health Benefits of Aloe Vera. https://authoritynutrition.com/8-proven-health-benefits-of-aloe-vera/ . Accessed April 25, 2017.

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ គឹម កាណែល នៅ 17/08/2019
ត្រួតពិនិត្យ​ដោយ សន សុភា
x